Home ព័ត៌មានអន្តរជាតិ គ្រាន់តែមានគ្រោះធម្មជាតិភ្លាមពលរដ្ឋជប៉ុនសម្រុកទិញទំនិញរហូតដល់អាជ្ញាធរឃាត់

គ្រាន់តែមានគ្រោះធម្មជាតិភ្លាមពលរដ្ឋជប៉ុនសម្រុកទិញទំនិញរហូតដល់អាជ្ញាធរឃាត់

41
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរជប៉ុនបានស្នើឱ្យពលរដ្ឋចៀសវាងការទិញទំនិញចាំបាច់ផ្សេងៗស្តុកទុកច្រើន ដោយសារពលរដ្ឋបារម្ភថា ជប៉ុននឹងកើតគ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំងនាពេលខាងមុខ ។ ហេតុនេះ វាជំរុញឱ្យតម្រូវការទិញឧបករណ៍ការពារគ្រោះមហន្តរា.យ និងទំនិញចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃកើនឡើង នៅថ្ងៃទី១០ ខែសីហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcRd5hxM9hyphenhyphenhP62kHqyYX4gWBUrcoziU1SqQzZggnw-X2IGMD3bwVZTwaMH-jLpU8bxtSQAxC0X4csjH8V3YNQXUYWoGLszKcgYAlu-nwRHU4IW4knzfP2XeoAx9bfXqohHpLdYP_UGZAC4vPirViDTDtTOFLVoFxEncVe8emczPVIrJgzZ94wjKJ0v_km/s4502/image_2024-08-12_08-29-10.png

ការិយាល័យឧតុនិយមជប៉ុនបានប្រកាសថា ជប៉ុននឹងមានគ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំងក្លានាពេលខាងមុខ ក្រោយជប៉ុនមានគ្រោះរញ្ជួយដីកម្រិត៧.១រិចទ័រ នៅតំបន់ភាគខាងត្បូងប្រទេស កាលពីថ្ងៃទី៨ ខែសីហា កន្លងមក ។ ហេតុការណ៍នេះបណ្តាលឱ្យពលរដ្ឋជប៉ុនរងរបួសជិត២០នាក់ ហើយធ្វើឱ្យពលរដ្ឋជប៉ុនសម្រុកទិញទំនិញយ៉ាងច្រើនស្តុកទុក ។

ហាងលក់ទំនិញមួយកន្លែងនៅទីក្រុងតូក្យូ បានបិទស្លាកសូមទោសអតិថិជនសម្រាប់ការខ្វះខាតទំនិញមួយចំនួន រួមទាំងខ្វះទឹកបរិសុទ្ធលក់ផងដែរ ។ ហាងនេះបញ្ជាក់ថា ការខ្វះខាតទំនិញលក់ឱ្យអតិថិជន ក្រោយការចុះផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAtWKE7Lby3RYaWHpLsFqqhul1_6DC9t2pqxf8JWI6M9YbiRTl1BbquhzS_IU7JFB50LzC-4nFzIYm1-tBfJqPcWnWiL4GXGi3GoGLZNQEaLV8ue6qi55l2S5Rfvnw9gM4ypBQOGNYwi3vYmUfSzf18Wy65agbDWtvUl0rWL67j8Lw1kQQpBjwJMW8LsEA/s2000/image_2024-08-12_08-29-36.png

កាលពីព្រឹកថ្ងៃទី១០ ខែសីហា គេហទំព័រដ៏ល្បីល្បាញមួយរបស់ជប៉ុនបញ្ជាក់ថា បង្គន់ចល័ត, ស្បៀងអាហារ និងទឹកបរិសុទ្ធ គឺជាទំនិញលក់ដាច់បំផុត ។ រីឯអាជីវករលក់ទំនិញរាយនៅតាមឆ្នេរសមុទ្រនិយាយថា តម្រូវការទិញឧបករណ៍ការពារគ្រោះមហន្តរាយ ក៏កើនឡើងដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqWolSp1_GMEUv6HJKZIxl50HQ2rj3Kx8ffT9gfUVO7ioJDjQ_RaWUYivkPmlHyBjjkVM2rlIfcoPsS4o5yeV34x31d_Epppn-ohl4mj1Qh3IKzxhHxJKrP-RX_aJFpsrjCjPMyB2uRo-46J5JldBUMHFFLEB1_Ci_wnr3fCMWVy0eKLb2prJi4fLztWgH/s1000/image_2024-08-12_08-31-00.png

កន្លងមក នៅមហាសមុទ្រប៉ាស៊ីហ្វិកធ្លាប់កើតគ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំងក្លា រហូតដល់កម្រិត៨រិចទ័រ ទៅ៩រិចទ័រ នៅរៀងរាល់១០០ឆ្នាំ ឬ២០០ឆ្នាំ ។ អាជ្ញាធរជប៉ុនក៏ធ្លាប់សន្និដ្ឋានថា រយៈពេល៣០ឆ្នាំទៀត គ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំងនឹងកើតឡើងនៅជប៉ុន ហើយការសន្និដ្ឋាននេះមានភាពត្រឹមត្រូវរហូតដល់៧០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyRbtMDx4hQW1mPVJ5efdcl1Ikw92qc8MXhi4vHtu5nxxOAGJdgokarH2KPw4XYoh7arRkA1FOvCSxa5bLt2bRGIe_y4SsUuMu7nvZH2D52XIeFeS35ubFtCx0wUtOsfqseVPwypuGKASV7-pSv_bUqJAMnLZiqLXdT1ZmEb8-NfNIsYuR9nQiObz5z3dO/s3000/image_2024-08-12_08-31-21.png

ទោះយ៉ាងណា បណ្តាអ្នកជំនាញនិយាយថា បើទោះជាជប៉ុនប្រឈមនឹងគ្រោះរញ្ជួយដីខ្លាំងក្តី ប៉ុន្តែវានៅតែស្ថិតក្នុងកម្រិតទាប ខណៈក្រសួងកសិកម្ម និងនេសាទបានអំពាវនាវកុំឱ្យពលរដ្ឋទិញទំនិញស្តុកទុកច្រើនពេក ។ ពលរដ្ឋជប៉ុនចំនួន១២៥លាននាក់ បានរស់នៅតំបន់ដែលប្រឈមនឹងគ្រោះរញ្ជួយដីរហូតដល់១.៥០០លើកក្នុង១ឆ្នាំ ប៉ុន្តែគ្រោះរញ្ជួយដីភាគច្រើនមិនធ្ងន់ធ្ងរ ៕