បន្ទាប់ពី ជូវី លីន បានទម្លាក់បទថ្មីនិយាយពីរឿងខ្មៅកង្វក់ទទួលបានសន្យាខ្យល់ស្រាប់តែតារាចម្រៀង កៅ សុភា បានចេញមកទម្លាយរឿងរ៉ាវដ៏ក្តៅគគុកបន្ទោសខ្លួនឯងជាមនុស្សចោលម្សៀតមើលឃើញអ្នកជិតខ្លួនត្រូវគេធ្វើបាបតែមិនអាចធ្វើអ្វីបានចាញ់ការគំរាមគេ។ កៅ សុភា បានលើកឡើងទៀតថានាងដឹងថាគេមានសែមានខ្នង មានលុយតែពួកគេដែលចង់សម្តៅមកនាងនិង ជូវី លីន បានចាកចេញហើយដោយមិនចង់បានអ្វីក្រៅពីកុំបិទផ្លូវពួកគេ។ ផ្ទុយមកវិញនាងបានលះបង់ការងារជិត១០ម៉ឺនដុល្លារនិងបានចោលឱកាសល្អមួយនិងក្តីស្រមៃដែលសម្តែងនៅក្រៅប្រទេស។ លើសពីនាងនិយាយថាបទនេះនិយាយមិនដល់៥%នៃការពិតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWQCpKvmvYil4cmylr3oMVYxaFhS9QybsGdrm7WWoBrZzCcQ5rz_rI__RbmwknvvLJ0WGEAkH-73e_6s1W2W5IdFmMcVZvRzpGfqVLAW_6an_VvfJTr1IT0C8rjEmFdu-RCcnu9Lzw0AxETxoOCXzTzPta3j7P-0EFj7NgMcPQ_141fyw2xvDGJMqB8tAN/s958/image_2024-06-12_09-33-46.png

កាលពីល្ងាចថ្ងៃទី៩ សីហា តារាចម្រៀង ជូវី លីន បានទម្លាក់បទថ្មីមានចំណងជើងថា «Lying» ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកហ្វេនៗហាក់ដូចជាបង្ហាញពីរឿងដែលខ្លួនជួបប្រទះធ្លាប់ជាកូនអុកដែលគេប្រើហើយគេបំភ្លេចសន្យានិងរំលេចដែរថាកិបលុយក្មេងយកលុយទៅសង់ផ្ទះរួមជាមួយអត្ថន័យដ៏ស៊ីជម្រៅទៀតនិង។ បទថ្មីរបស់ ជូវី តារាចម្រៀង កៅ សុភា ក៏បានបង្ហើរសំឡេងក្នុងបទនេះមានទាំងឃ្លាចង់បានសេរីភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNWJJ5ZFH3gazPfJQZGHTjsuGq46dZGyuMVqmLo_ElAF8ksy43y0xIrjLnddvh7tI-sqauNW7gzP7gVcQyGkpiKkEFxL1zOH0d6gmNepFIVsVglrZHfvTzc455-VUk6uSGHYu7xWzOW5FYCRowtLMqExQemivpQygSy32rkPgu2Uj9LhM1n435ZveOPkSp/s1536/image_2024-08-10_09-42-36.png

អ្វីដែលកាន់តែក្តៅគគុក សុភា ក៏បានចែករំលែកវីដេអូចម្រៀងរបស់ ជូវី លីន ដោយជីកកកាយបន្ថែមទៀតធ្វើឱ្យអ្នកគាំទ្រស្លុតស្មារតីជាខ្លាំង។ សំណេររបស់អតីតសិល្បកររបស់បារមីបានរៀបរាប់ថា «អ្នកទាំងអស់គ្នាតែងតែសួរខ្ញុំថា មួយរយៈធំនេះខ្ញុំស្ងាត់ម្ល៉េះ? អ្នកទាំងអស់គ្នាតែងតែបារម្ភពីខ្ញុំ សួរសុខទុក្ខ ខ្លាចខ្ញុំមានវិបត្តិផ្លូវចិត្តទៀត។ ប៉ុន្មានឆ្នាំនេះមានរឿងជាច្រើនដែលបានកើតឡើង ខ្ញុំខឹង ខ្ញុំស្អប់ខ្លួនឯង ដោយសារខ្ញុំមិនអាចនិយាយអ្វីទាំងអស់ ពេលដែលបានឃើញអ្នកជុំវិញខ្លួនបានត្រូវគេធ្វើបាបផ្លូវចិត្ត ខ្ញុំទទួលស្គាល់ថាខ្ញុំខ្លាច ខ្ញុំអត់ហ៊ាន ខ្ញុំចោលម្សៀត ពេលដែលត្រូវបានគេគម្រាម»។ នាងបន្តទៀតថា «អរគុណបងខ្ញុំសម្រាប់មួយបទនេះ ខ្ញុំឃើញcommentsច្រើន ដែលបងៗអូនៗអាណិតពួកខ្ញុំ។ ប៉ុន្តែ ក្នុងបទនេះនិយាយមិនដល់ ប្រាំភាគរយក្នុងសាច់រឿងការពិតផង ពួកខ្ញុំគ្រាន់តែជាសិល្បករសិល្បការិនី ចំណែកដ៏តូចក្នុងវិស័យសិល្បៈខ្មែរ។ ពួកខ្ញុំគ្រាន់តែចង់ធ្វើភ្លេងដោយចំណូលចិត្តផ្ទាល់ខ្លួនហើយក៏ចង់ផ្សព្វផ្សាយទៅអ្នកបរទេសឱ្យពួកគាត់ដឹងថា ខ្មែរអាចធ្វើបាន ខ្ញុំដឹងថាអ្នកឯងមានខ្នងមានសែមានលុយ ប៉ុន្តែខ្ញុំសុំកុំបិទផ្លូវពួកខ្ញុំ ពេលដែលខ្ញុំចាកចេញ ខ្ញុំអត់បានទាមទារអ្វីទេ ផ្ទុយទៅវិញខ្ញុំបានលះបង់ការងារជិត$១០ម៉ឺនហើយក៏បានចោលឱកាសល្អមួយនិងក្ដីស្រមៃដែលបានសម្តែងនៅប្រទេសក្រៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwrWkfvQ_pmWfnOoxubNNtaNGHUCzf8GdFG09yyXywOocgibKWrFnkpQ5rfdxcbFWYyvEXOpi9hHeN6MIQJLeQLcUogbL49MsuO_BgVGMZx7cz98sbd-9_v-1rhAll19Osn7P-WfKDixJtN3mjBTXy26BcXhhYwDxA1DhBGW7A5oQZBgfbWOaD0HxcMvZU/s1800/image_2024-06-17_09-10-20.png

កៅ សុភា បានរៀបរាប់ទៀតថា «វិស័យសិល្បៈយើងតូចណាស់ ពួកយើងគួរតែប្រជែងជាមួយអ្នកក្រៅ មិនមែនប្រជែងជាមួយអ្នកក្នុងស្រុកទេ។ ជាចុងក្រោយខ្ញុំសូមអរគុណទៅអ្នកទាំងអស់គ្នាដែលបានគាំទ្រវិស័យសិល្បៈខ្មែរ គាំទ្របទចម្រៀងរបស់ពួកយើង។ ដល់ថ្នាក់ប្រទេសក្រៅបានស្គាល់ អរគុណដែលបានជួយជំរុញ វិស័យសិល្បៈខ្មែរ ហើយក៏អរគុណ សម្រាប់ការអត់ធ្មត់របស់អ្នកទាំងអស់គ្នាមានសម្រាប់ខ្ញុំ។ ខ្ញុំស្រឡាញ់ទាំងអស់គ្នាខ្លាំងណាស់ ដោយសារបើសិនជាមិនមានអ្នកទាំងអស់គ្នាទេ ក៏អត់មានអ្នកស្តាប់បទចម្រៀងខ្ញុំ ហើយក៏អត់មានSophia Kao ថ្ងៃនេះដែរ។ អរគុណដែលបានផ្តល់ឱកាសឱ្យខ្ញុំ ខ្ញុំនឹងសន្យាទោះជួបរឿងអ្វីក៏ដោយ ទោះអ្នកណាចង់ធ្វើអីខ្ញុំ ក៏ខ្ញុំនៅតែបន្តធ្វើភ្លេងជារៀងរហូត មិនបោះបង់ចោលក្ដីស្រមៃខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSD9fS9TjrNz5tQxkx6OQ2qk5NCF987t3WWhR12OFdwWf0KrcUPjpXrIqft76P9_ijkChxmQv7xNFFlaIAX4N4ZmX3eE9PsOWjDfBG7CKfee7-5UinsHTaOTU4dlunE2wZwmPpTk48OEOfII_z38eJ69PZJZ4Od3wwDsLym1aNbKQDkd4A72YZwnxAXAbu/s2048/image_2024-06-12_09-33-52.png

ការរៀបរាប់ខាងលើរបស់ កៅ សុភា បានធ្វើឱ្យអ្នកគាំទ្រ អ្នកក្នុងចង្កោមសិល្បៈចូលទៅខម្មិនលើកទឹកចិត្តនាងយ៉ាងច្រើនឱ្យបន្តដំណើរក្នុងក្តីស្រមៃរបស់ខ្លួនទៅមុខទៀត៕