តំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម) បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយសម្តេចតេជោ ហ៊ុន សែន ជាអ្នកផ្តួចផ្តើមឡើង។
នៅក្នុងគម្រោង CLV នេះ មានចំនួន១៣ខេត្ត មកពី៣ប្រទេស ខណៈកម្ពុជាបានបញ្ចូលខេត្ត៤ ដោយរួមមានរតនរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។
ក្នុងចំណោម៤ខេត្តនេះ ខេត្តក្រចេះ ជាដែនដីប្រវត្តិសាស្ត្រមួយ តាមដងទន្លេមេគង្គ ជាអតីតរាជធានីនៃ “ចេនឡាទឹកលិច” ដែលមានឈ្មោះដើមថា “ក្រុងសម្ភុបុរៈ” និងបច្ចុប្បន្នមានឈ្មោះ”ស្រុកសម្បូរ”។
ខេត្តនេះ ជាខេត្តមួយស្ថិតនៅភូមិភាគឦសាន ដែលមានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មខ្នាតតូច-មធ្យម។
ក្រចេះ មានធនធានវប្បធម៍ និងធម្មជាតិ ដ៏ច្រើនសំបូរបែប ជាពិសេសធនធានរ៉ែមាស ធ្យូងថ្ម ថ្មសំណង់ ថ្មម៉ាប ក្រួស ខ្សាច់ សម្រាប់ធ្វើអាជីវកម្ម។
គួរបញ្ជាក់ថាគម្រោង CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា៕










