Home Blog Page 914

សាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រម ដាក់ទោសមនុស្ស២នាក់អស់មួយជីវិត ពីបទជួញដូរគ្រឿងញៀន

0

នៅរសៀលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ២នាក់ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យម្នាក់ៗ៨០ លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjutafCd8xDwkWlR_3jVNJ4SJ40odF8VyUu9PzBp21WzZzGjo-R_45CTsDRN-i8OPRmFTRFOgIEG5QSEVyM58bYAK6i2R22izEEItKz_0ecnlA3z4awfq2XegNIOcMy73Dzuv8Ta-_5juHx2eBa1y0pcAg6i1v19B8_H4OdL1hJtuLlUpScrbDccQoHBKlp/s1080/image_2024-08-13_16-39-12.png

អ្នកទាំងពីរ ត្រូវបានតុលាការ ចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់៥៨គីឡូ និង៨៤៨ ក្រាម និងបទសម្អាតប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaqN1YWKpHpXRX5Q-MOwNf20XCLsQC3K7CN6eN7yQeHehx-BLLk_540Zv9cwVQjWX5BZOfueOJdfvQ9eUYaN-AjjqAjaT0kIYNUDN7yPckWaf3X0vwXB9T0qS9JNZuZg-SdqDNAGdT0bPi95Pcx7NodH2KMNTa16Z1MXGwlVNyUAnb6ouo1CaFnhhcxgPR/s1158/image_2024-08-13_16-39-19.png

ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០២:១០នាទីរំលងអាធ្រាត ដោយជនសង្ស័យឃាត់ខ្លួនបានចំនួន០២នាក់៖

១.ឈ្មោះ អ៊ាន រដ្ឋនី ភេទប្រុស អាយុ ៣៨ឆ្នាំ
២.ឈ្មោះ ភ័ណ្ឌ សុគុណ ភេទប្រុស អាយុ ៣១ឆ្នាំ

វត្ថុតាងឃាត់បានសារធាតុញៀន(ខេតាមីន) ចំនួន ២០ដុំ ទម្ងន់ ២០គីឡូក្រាម ដែលលាក់ទុកក្នុងវ៉ាលីពណ៌ទឹកប៊ិចចំនួនមួយ និងចំនួន១០ដុំទៀត ទម្ងន់១០ គីឡូក្រាម លាក់ទុកក្នុងបាតរថយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw3jEaNwADCzwb44yNI5bUHCwq7WR0K8A3hy4z2c7XdmI_0UrhrphmpE2n0NQPKrm80TEo6_o2_fanHJ3P-CCn6rzWaSH_LTSQqunYx8uMfv2VPt7RDJ34jXJX8pJb1gSeF5V-sMHgpysKdgm5VY6OZyqhYBq_sflyePhuv3EJk-qskwFr3nWdcIXWwWqT/s1173/image_2024-08-13_16-39-40.png

លុះដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានឈានទៅដល់ការរឹបអូសបានគ្រឿងញៀន ២៨គីឡូ ៧៧៨ក្រាម និងសារធាតុញៀនប្រភេទ MDMA ទម្ងន់ ១០,៤៨ក្រាម និងកំណត់បានមុខ សញ្ញាមេក្លោងចំនួន ២នាក់ និងបក្ខពួកមួយចំនួនទៀត៕

 

មនុស្សដែលមានទម្លាប់ញ៉ាំអាហារលឿនៗ អាចប្រឈមនឹងជំងឺគ្រោះ.ថ្នាក់ទាំងនេះ!

0

ទម្លាប់នៃការញ៉ាំអាហាររបស់មនុស្សម្នាក់ៗគឺខុសៗគ្នា ដោយអ្នកខ្លះចូលចិត្តញ៉ាំលឿន ហើយខ្លះទៀតក៏ចូលចិត្តញ៉ាំយឺត។ ទោះជាយ៉ាងណាមនុស្សដែលមានទម្លាប់ញ៉ាំអាហារលឿនៗនោះ គឺអាចប្រឈមនឹងជំងឺធ្ងន់ធ្ងរជាច្រើន ដែលវានឹងជះឥទ្ធិពលអវិជ្ជមានដល់រាងកាយរបស់យើង ធ្វើឱ្យសុខភាពរាងកាយទ្រុឌទ្រោមជាដើម។ ហេតុនេះហើយមនុស្សដែលមានទម្លាប់ញ៉ាំអាហារលឿនៗ គឺអាចប្រឈមនឹងជំងឺគ្រោះ.ថ្នាក់ដូចខាងក្រោម៖

១.ជំងឺទឹកនោមផ្អែម៖ យោងតាមការសិក្សាពីសាកលវិទ្យាល័យ Lithuanian University of Health Sciences បានឱ្យដឹងថា អ្នកដែលមានទម្លាប់ញ៉ាំអាហារលឿនទំនងជាវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ ច្រើនជាងអ្នកញ៉ាំយឺតរហូតដល់ ២.៥ ដងឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg23y0Q_jxWkufQ71i_BQnC2f7C-_ZwrLmGF1WUCe_toH-L7dSPp-3afQatEbAvAtW1ytk0qggKn9NJCJDM9Hx3xe6xVeJklbUVLyNm_covMoI0nMFJhWKVlJi3WhkVESyjXOdZ2WxqUxUPejIwrlhnkwd3MIK2urGTjNBFjCHj13QG_xRcLGsV5zC6A1bG/s1776/image_2024-08-13_15-39-37.png

២.មហារីកក្រពះ៖ យោងតាមការសិក្សា អ្នកដែលញ៉ាំលឿនទំនងជាមិនបានទំពារអាហារឱ្យម៉ត់ល្អនោះទេ នៅពេលដែលភាគល្អិតអាហារត្រូវបានបញ្ជូនទៅក្រពះដោយបំណែកធំពេក ក្រពះនឹងបញ្ចេញទឹកអាស៊ីតកាន់តែច្រើន ដែលនេះអាចជាមូលហេតុនៃជំងឺក្រពះ និងការចាល់អាស៊ីតនៅពេលអនាគត លើសពីនេះទៀតប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ក៏អាចប្រឈមនឹងជំងឺមហារីកក្រពះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6tLDDYk6inEApN2q5UyBPVsFvVFHAaQgb6rQhDWa4u84mxS6hBqC9eXKmZKioO4EwzPSUcrmGyqFjCfzzPe5QI45yYVCUkLRtAnzWcGQ8htUh_IAz4D1hyphenhyphenY0Gnq9WgDTe7LOfIAPlkU3zhT7BHFjgSjBOjuuD9EfKoKl1N1btvHZkDp-cSiRO75vZb9nw/s1920/image_2024-08-13_15-39-47.png

៣.ហើមពោះ៖ មូលហេតុចម្បងនៃការហើមពោះ គឺដោយសារការជ្រើសរើសអាហារដែលមានប្រតិកម្មជាមួយនឹងប្រព័ន្ធរំលាយអាហារដូចជា អាហារដែលសម្បូរទៅដោយម្សៅ ស្ករ សាច់ ខ្លាញ់ និងការរួមបញ្ចូលនូវទម្លាប់នៃការញ៉ាំលឿនរបស់យើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixpazS0Fj5TTjTzTVBALWqhZ033lbzkb9QIrxL4pDZW2fvtNOuys_zic1KHqRm6zqzsEU4-AOv01fOZxi1JBETil2SE7Q8CHpou8Vn_J6nYGJY1S3t8ig-zV-rRX-APPn9IDdfGOMigGzLlAeB9TN-voASIIXNkPChFfH8ZLwbx6WS5pHg3D0FrrIv8uBH/s1100/image_2024-08-13_15-40-14.png

៤.ជំងឺធាត់៖ ជាការពិតណាស់មនុស្សភាគច្រើនដែលញ៉ាំលឿនច្រើនតែជាអ្នកដែលមិនបានទំពាអាហារឱ្យបានហ្មត់ចត់ល្អ ដែលការទំពាអាហារមិនបានហ្មត់ចត់បែបនេះ នឹងធ្វើឱ្យអ្នកញ៉ាំច្រើនខុសធម្មតា ជាហេតុធ្វើឱ្យអ្នកមានជំងឺធាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8eoGBCpV8i4UGAMwKJiwscr5zPYaWz_nPsDb9NebtMj5sf3quIKrcYOhoHQGY5DurN_gLV_zsjAofKPdvukrjB26ryR_r1dMoBuhgSKw_R4a-W2zuQAOLaOPQ1Xwuo5L4xby7hmn8l-2HHTEcgbpQYCI-LD_jqlw_4bDs-ArVblGC48pR9WarKeOLIIb2/s3072/image_2024-08-13_15-40-23.png
៥.ការពុលអាហារ៖ ៥ ទៅ ១០% នៃការពុលអាហារអាចកំណត់អត្តសញ្ញាណបានតាមរូបរាង រសជាតិ និងក្លិន ដោយអ្នកដែលញ៉ាំលឿននឹងស្គាល់រសជាតិ និងក្លិនអាហារតិចជាងមនុស្សធម្មតា ព្រោះតែប្រញាប់ញ៉ាំពេក ដូច្នេះកាលណាសមត្ថភាពយល់ឃើញទម្រង់ រសជាតិ និងក្លិនតិច ក៏អាចមានហានិភ័យខ្ពស់នៃការពុលអាហារផងដែរ៕

គណបក្សថ្មីមួយលេចរូបរាងឡើង ក្រោយក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត

0

ក្រសួងមហាផ្ទៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សសន្តិភាពជាតិ” ដែលមានអក្សរកាត់ “គ.ស.ជ” របស់លោក រស់ សារ៉ុម។

គណៈបក្សនេះ មានទីស្នាក់ការកណ្តាលនៅភូមិអូរណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដើម្បីទទួលបានសុពលភាព គណបក្សសន្តិភាពជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

គួរបញ្ជាក់ផងដែរថា លោក រស់ សារ៉ុម ធ្លាប់ជាប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា មុននឹងក្លាយជាប្រធានគណបក្ស៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc1_Kub6r4hTWB6ujDroD4zLaP9At-3uJxipGfsyv9gNnnArcx7d6U6dz1WMDkXeeEbH9wHkm1kvZvjkDY3WaIZKovzsFdQ796IYGZBHqiAfKD-_9MjEuZfBgJDlg3KLJbilNIFtFj4uxsjBHV25WXJK0hLyrbvP5XgBn2ezQDkRWKR_q57vYX9pEK7wHB/s1112/photo_2024-08-13_06-56-48.jpg 

 

តិចអត់ដឹងថា ថ្ងៃ១៣ សីហា គឺជាថ្ងៃ «ទិវាដៃឆ្វេងអន្តរជាតិ»

0

តើអ្នកណាខ្លះប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ? តើលោកអ្នកជ្រាបទេថា ថ្ងៃទី១៣ ខែសីហា ត្រូវបានពិភពលោក ចាត់ទុកថា គឺជាថ្ងៃទិវាដៃឆ្វេងអន្តរជាតិ? វាជាថ្ងៃពិសេសមួយសម្រាប់អ្នកចូលចិត្តប្រើប្រាស់ដៃឆ្វេង ឬប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ ។ ការកំណត់ទិវានេះក្នុងគោលបំណងឱ្យមនុស្សគ្រប់រូបយល់ដឹងពីសិទ្ធិស្មើគ្នានៅក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC7MteS-zJIOzFDu94dXznSPnR_u_-LwpzzNsq7nQeV2ldmQWP83xz00glCyR4D4F8i5lC-PZKc_QtazqToDaQNUm5hcZewXSyH3YNyHR73sVXfOIz4tmiclKyh4nMDX3kn9aMEnFuIq4hcFnjYWUmvok7dp1yLmi_lMy83KpouOxzlMhpX_vz6XkzUQEX/s2121/image_2024-08-13_14-36-27.png

យោងតាមស្ថិតិចំនួនពលរដ្ឋនៅជុំវិញពិភពលោក បង្ហាញថា មានមនុស្សប្រើប្រាស់ដៃស្តាំថ្នឹកជាងដៃឆ្វេង រហូតដល់៩០% ខណៈអ្នកប្រើប្រាស់ដៃឆ្វេងស្មើត្រឹមតែ១០% ប៉ុណ្ណោះ ។ ហេតុនេះ សម្ភារៈប្រើប្រាស់ផ្សេងៗនៅលើពិភពលោក ត្រូវបានផលិតឡើងមកសម្រាប់ឱ្យអ្នកថ្នឹកដៃស្តាំប្រើប្រាស់ ច្រើនជាងផលិតសម្រាប់ឱ្យអ្នកថ្នឹកដៃឆ្វេង ប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7j3W03JHH0eXZVNBxPRYBdMTPEfoIsv207T2HzXP7lC6v7tJX4eN_ZTEdUz1WQXo-V34aJPf-dbkEOXnEcM3dHE08M79ZhO6hvGImvCYJiRzLSPcxAne9k6Tvol0SaC2n_dpX3nqEsaug4Nd1j5n4Ng9W0grbgY3glOUbjLnbCFFaxn6Cw2P9ZjUEtxEk/s2000/image_2024-08-13_14-37-05.png

អង្គការមួយឈ្មោះ Lefthanders International បានកំណត់យកថ្ងៃទី១៣ ខែសីហា ឱ្យក្លាយជា «ទិវាដៃឆ្វេងអន្តរជាតិ» ឬ Left Hander’s Day ហើយចាប់ផ្តើមប្រើប្រាស់ទិវានេះនៅសហរដ្ឋអាមេរិកមុនគេ គិតចាប់ពីឆ្នាំ១៩៧៦ មកម៉្លេះ ។ រីឯមូលហេតុដែលអង្គការនេះជ្រើសយកថ្ងៃទី១៣ ខែសីហា ធ្វើជាទិវាដៃឆ្វេងអន្តរជាតិ ពីព្រោះមនុស្សភាគច្រើនមិនចូលចិត្ត ឬខ្លាចថ្ងៃសុក្រ ទី១៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4_fg7Oc7_Xe9iPYwvYlv0bWvSmEvF1eV0GcYEKrzG3yI6NYBPsEjf407dqPoNvNEKgaTMg9gmYWxKX8HJ5r5YmrhrNui8cPHuUpCq8lo2qWdiRvB3VtuBvX2tL8GpfpukYgga5_7632aw4bC3ckThZGHMHy6JP29nOZDfAT32gPiN9bCC1rBD8SSInFv8/s1024/image_2024-08-13_14-37-17.png

ហេតុនេះ ថ្ងៃទី១៣ សីហា បានក្លាយជាទិវាដៃឆ្វេងអន្តរជាតិ សម្រាប់កំណត់សិទ្ធិរបស់អ្នកប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ ខណៈពលរដ្ឋនៅប្រទេសមួយចំនួនមានជំនឿថា ដៃឆ្វេងត្រូវបានគេប្រើប្រាស់ពាក់ព័ន្ធនឹងខ្មោចព្រាយបិសាច និងយកដៃឆ្វេងចាប់វត្ថុមិនល្អ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDDlFyJws-Py8hEuK-fBIJhXJBvelOFgyM2DuB4RS2_rxG3DFYzplw4Nm8UWM6T0BcevKb3Tx22K27cZ7lRlmBM93Q1sVZzot-NL3O8QK5yuBF4Z0ng6qE5YyJTHXp1_FymHMMaIBTpp3hCajgFgYaUdeBKifwoxiOQve9iiC4IlnjrSyAXHFPi1D_sapy/s800/image_2024-08-13_14-37-32.png

ការបង្កើតទិវាដៃឆ្វេងអន្តរជាតិនេះឡើង គឺដើម្បីអំពាវនាវឱ្យមនុស្សគ្រប់រូបយល់ដឹងអំពីសិទ្ធិស្មើគ្នានៅក្នុងសង្គម រវាងអ្នកប្រើប្រាស់ដៃឆ្វេង និងដៃស្តាំ ។ រីឯបុគ្គលសំខាន់ៗនៅលើពិភពលោក ដែលប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ រួមមាន ៖

-លោក Barack Obama អតីតប្រធានាធិបតីអាមេរិក
-លោក Steve Jobs អតីត CEO ក្រុមហ៊ុន Apple
-លោក Mark Zuckerberg ជា CEO ក្រុមហ៊ុន Facebook
-លោក Albert Einstein ជាបិតារូបវិទ្យា ជនជាតិអាល្លឺម៉ង់
-លោក Isaac Newton ជាទស្សនវិទូ ជនជាតិអង់គ្លេស
-លោក Aristotle ជាទស្សនវិទូ ជនជាតិក្រិក
-លោក Leonardo da Vinci ជាទស្សនវិទូ ជនជាតិអ៊ីតាលី
-លោក Pablo Picasso ជាវិចិត្រករ និងជាងចម្លាក់ ជនជាតិអេស្ប៉ាញ និង
-លោក Bill Gates ជាអតីត CEO របស់ក្រុមហ៊ុន Microsoft ជនជាតិអាមេរិក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGqt80L8G1cuTW4VO4-hI9kZ6meNS4Bs-DBDlCa7VPCTH4mTCUNV1s221_7dL1OtLy-SiTKBXKIy4uYFIWAwyhq2z0-NEduhlIxj4qBrpED6VaC7Chjphov8cONkYP1rKlE3EMk_SFfBuwwsO4MzKfAmEJdzUTyaH84oJS4Jo3JYstXj14Nuv1UZ0uj1d7/s1280/image_2024-08-13_14-37-56.png

លោកជំទាវទ្រី ដាណា បង្ហាញក្តីបារម្ភទៅកាន់អតីតមេចុងភៅខ្លួន ថាមិនដឹងជាទៅដល់ទីណាទេ?

0

សំណេរមួយឃ្លាពីលោកជំទាវទ្រី ដាណា បានបង្ហាញនូវសេចក្តីនឹករលឹក ក្តីអាណិតនិងមេត្តា ដែលលើសពីចាហ្វាយនិងកូនចៅ ទៅកាន់អតីតមេចុងភៅរបស់ខ្លួន បានបណ្តាលឲ្យមហាជនជាច្រើនក្តុកក្តួលតាម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF8xxHDdyXxVVzpcvqc4SgxmaG7KVdG0XDmRwnLqgLrBLZUjITTcD_xHgSDQNvpAGPTyKFfAwMFzYbbHxQfVtJVZMLZMybePaKX5EOTFywt1y8Yb6-2N4fjIAcoy9AFHWEejTmZOUtQRTlgwvgjZOd9cV_WblRdncO-Pn0PP2WKjiJtBfVU4-AlTzcWCrR/s960/454822958_1128931628593673_3707969670184205093_n.jpg

ថ្មីៗនេះ យោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់លោកជំទាវទ្រី ដាណា បានបង្ហាញរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់មកជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ថ្ងៃនេះមានអារម្មណ៍ថានឹកបងចុងភៅ! បងប្អូនប្រហែលស្គាល់គាត់ហើយ ជាចុងភៅម្នាក់ដែលខ្ញុំអាណិត ស្រលាញ់បំផុត ដឹងគាត់នៅដល់ណាទេ ដោយសារគាត់ទើបមានគ្រួសារ ក៏សុំទៅនៅជាមួយគ្រួសារវិញ។ ខ្ញុំនៅតែនឹក អាណិតគាត់ ស្រលាញ់គាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqNUYjrDGivJ5ZF2cRir3tzzl4cM1wtgmo1vJp5lQWxriNs4tKfrkl3xC_OQV9f0Tf9PMFw9OIK3aZ4tQ3XBirQmlWAAXkcwETr6wP_F8f5z_pOahQCmms1EcJhD85xrxMmYzFKfELqMPy3qNwsQde7W0gzYubJI1xwMKk7yOVbORic5OQN7dKbvr998fJ/s960/455036600_1128931338593702_1012409061078367541_n.jpg

«មុនមកជួបខ្ញុំ គាត់ជាកម្មករសំណង់ម្នាក់។ ខ្ញុំឃើញគាត់ស្គមអាណិតគាត់ អោយគាត់ហូបឆ្ងាញ់ នៅស្រួល មួយរយៈក៏ជូនខ្សែក ខ្សែដៃ គាត់មួយឈុត រាប់ពាន់ដុល្លារ។ កាលឆ្នាំ២០២១ ខ្ញុំឃើញគាត់គ្មានផ្ទះនៅស្រួល ហើយម្ដាយគាត់នៅផ្ទះស្លឹកធ្លុះធ្លាយ ខ្ញុំក៏ចំណាយលុយប្រហែលមួយម៉ឺនដុល្លារ សង់ផ្ទះថ្មជូនគាត់ទៀត។ ថ្ងៃខួបកំណើតគាត់ ខ្ញុំក៏ជូនកាដូ ៥០០$ ដើម្បីសាប្រាយគាត់ ហើយធ្វើការមួយរយៈក៏ផ្ដល់រង្វាន់ម៉ូតូ Scoopy ថ្មីមួយគ្រឿងដល់គាត់ទៀត។ នេះមិនគិតលុយផ្សេងៗ ដែលខ្ញុំជូនគាត់ លើកទឹកចិត្តពីលើប្រាក់ខែផង។ ការងារផ្សេងៗ មិនថាទៅខេត្ត ឬមានកម្មវិធីអ្វីមួយ ឬចូលឆ្នាំ បុណ្យភ្ជុំ ខ្ញុំតែងជួយគាត់ថែម មិនដែលភ្លេចទេ ក៏ព្រោះតែពាក្យថាអាណិតនេះហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDPOoqWJLBRSHp4jozzm7_JP_7e9DNRvx-9HNk9shq6ppJNot8W-wkXc6eWKx0lZDEtBRuXiaU72i52dl0l1xAV_DILCdbZN9j3yE6B3eX1ITAt7BVq26nPwrVp4wG04GVBCTd3qNP2YBzy7A_kTTiK7TvA1LSq-f_d2UxFMgm-RG-VjlH1CwHztIGxaPA/s2048/455129539_1128932391926930_3940944969794512609_n.jpg

លោកជំទាវបន្តទៀតថា«នៅជាមួយខ្ញុំ គាត់ឧស្សាហ៍ព្យាយាមណាស់ តែដោយសារគាត់មានគ្រួសារ មិនអាចនៅជាមួយខ្ញុំបន្ត ទើបគាត់សុំទៅធ្វើការនៅខាងក្រៅវិញ។ មុនឈប់ ខ្ញុំក៏ជូនគាត់ ១០០០$ ទៀតបន្ថែមលើប្រាក់ខែ ដើម្បីជាដើមទុន។ ខ្ញុំមានតែពាក្យជូនពរបង សូមអោយបងជោគជ័យក្នុងជីវិត នៅតែចងចាំបងជានិច្ច!»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaVc5p29soJ7Z_A4rI333G7tGHWmMIVwf-ShbMi7eRmrtu0NP9L0nF_Itz8bLdBYO6ciUCAWJL67EK-zE9seGEwb76sLzt-YQQ4FKokRJmHqxIR-C8mHKHOdAujSGo9C5FelzDCEstLCzgAV0q1G6g81GRb4ZgtIPOS64weK-VXs_50rrytJgNLaEd-mH8/s2048/455130343_1128932285260274_8079615151712616903_n.jpg

ភ្ញៀវទេសចរសម្រុកមកលេងទីក្រុង Kotor ក្រោយល្បីល្បាញក្នុងភាពយន្ត James Bond

0

ប្រទេសម៉ុងតេណេហ្គ្រោ ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋរស់នៅប្រទេសម៉ុងតេណេហ្គ្រោ (ស្ថិតនៅភាគអាគ្នេយ៍តំបន់អឺរ៉ុប) បានបង្ហាញការបារម្ភពីចំនួនភ្ញៀវទេសចរបរទេសច្រើនលើសលប់មកលេងទីក្រុង Kotor ជាទីក្រុងបេតិកភណ្ឌពិភពលោក របស់ម៉ុងតេណេហ្គ្រោ ក្រោយពីទីក្រុងនេះធ្លាប់ជាកន្លែងថតភាពយន្តដ៏ល្បីល្បាញរឿង «James Bond» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhNEvNrn9EnBQlZ9ghkNl06By_SLIUQ6k3NWq_4oq6qvPqgLmooHsA87_36mhwEMkOuizfwDAc6rHWXFwNHpnDcHCB3NQwqbvRV1dol5rNnda8YlYwK5fFhuBax3_-cO4cBZX2A74jj5MtUAYIKAft77JzSDTRmELvl_9bJlHtM51FhE_gBQODCbr5yMFP/s1800/image_2024-08-13_13-42-15.png

ពលរដ្ឋម៉ុងតេណេហ្គ្រោនិយាយថា ចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសរបស់ពួកគេច្រើនលើសលប់នាពេលបច្ចុប្បន្ន បានបណ្តាលឱ្យការធ្វើចរាចរតាមផ្លូវនានាក្នុងទីក្រុងកកស្ទះយ៉ាងខ្លាំង ។ ទីក្រុង Kotor មានទីតាំងនៅជាប់ឆ្នេរសមុទ្រ គឺជាទីក្រុងដ៏ស្រស់ស្អាតរបស់ប្រទេសម៉ុងតេណេហ្គ្រោ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌពិភពលោក កំពុងតែប្រឈមនឹងបញ្ហាស្ទះចរាចរណ៍ ពីព្រោះផ្លូវតូចៗក្នុងទីក្រុងនេះពោរពេញទៅដោយភ្ញៀវទេសចរបរទេសមកលេងនៅរដូវក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgItFdpHmMvGDHBtgWsNrzBVHYJ5eqwBSl2x6lntVeShKXSkcQVO8s_aPa-el8GQXBbDZZNBc5f_P6P8l-VxO3oSiXRWp1dmF7af5vM-SWR2DkcgBwx937EhYWZUrwudsenOeZhWpYw_4PZaK8AXbTLdNz1uRj3QjAC17LXuLLkm8ovtMejWy71trY7soxF/s3200/image_2024-08-13_13-41-04.png

ទីក្រុង Kotor ដែលជាប់ឆ្នេរសមុទ្រមួយនេះ ធ្លាប់បានបង្ហាញក្នុងភាពយន្តរឿង James Bond ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ២០០៦ ។ បន្ទាប់មក ទីក្រុងនេះក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរបរទេស និងមាននាវាកម្សាន្តយ៉ាងច្រើនសំដៅមកទីក្រុងនេះជាហូរហែនាពេលបច្ចុប្បន្ន ។

វិស័យទេសចរណ៍បានរួមចំណែក១ផ្នែក ក្នុងចំណោម៤ផ្នែក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសម៉ុងតេណេហ្គ្រោ និងផ្តល់ប្រាក់ចំណូលប្រមាណ២៤,៥% របស់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ កាលពីឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwnSclEu-Dnd_YLe5X4QLWSYAW1wXBsIoI8i5gwJSz3XnPok0GWR1O38tJW87_LhwHWFvQ4gNhrDEm5ZNye_V7lkKalG3Mpt0BTiI2CHDDXVKlWszDh6FFK35rQ1WM50OAsENtiZZN-OcuE685sfLXnctV-i77PaQ5WlePHYq-2x9aQH1vvBelN6kCF05e/s1600/image_2024-08-13_13-41-09.png

ពលរដ្ឋម៉ុងតេណេហ្គ្រោម្នាក់ដែលធ្វើការក្នុងហាងលក់វត្ថុអនុស្សាវីយ៍ក្នុងទីក្រុងឆ្នេរសមុទ្រនិយាយថា ចំនួនភ្ញៀវទេសចរបរទេសមកលេងទីក្រុងឆ្នេរសមុទ្រច្រើនពេក វាធ្វើឱ្យអ្នកស្រុករស់នៅក្នុងតំបន់ប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងគ្មានកន្លែងចតរថយន្តទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVyEqI0yuKpmKqMn31UnIXyLA1twavSi-wiXIzKPe8H6Kyzcq7nt3mZLKSI477cNcgkiRQpoWTayyaQr-uoWKYHKTqZvpnMJhOH5sW5oSosxX_zPgqUqwPYK46pWNjlOk9Dyyfv8uKybfdLjbK3cmEGRCOhEioPrH-xtNM_H1e1BEwH950-e0F6P35xNlP/s1800/image_2024-08-13_13-41-19.png

ចំណែកលោក ចូវ៉ានរូស្ទិក ជាបុគ្គលិកភ្នាក់ងារទេសចរណ៍ប្រចាំតំបន់ទទួលស្គាល់ថា ជីវិតរស់នៅរបស់អ្នកស្រុកនៅទីនេះ កាន់តែលំបាកខ្លាំងឡើងក្នុងរដូវកាលមានភ្ញៀវទេសចរច្រើន ពីព្រោះចំនួននាវាកម្សាន្តមកចតនៅពាសពេញកំពង់ផែ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQXfrAJbNPu3zQulghAXHn4LbcUdXSKlle4uUXv4uGvNj-i_6CsGuAqVpBM-CKldkjRLv03yh9DtrmtC_OAuVBYa9M1PndyNq70jHjJKiLzNKGGEgKf7K8GVlzTfLPBV1YwQ9P70lQ8LqgzqR-aq0-2tGH9lOo5cChLcGtzdTz6UwbH5XxZWtMhVplZEqB/s1024/image_2024-08-13_13-41-39.png

លោក ចូវ៉ានរូស្ទិក សន្និដ្ឋានថា នឹងមាននាវាកម្សាន្តរបស់ភ្ញៀវទេសចរធ្វើដំណើរមកកាន់ទីក្រុង Kotor នឹងស្មើប្រមាណ៥០០គ្រឿងនៅឆ្នាំ២០២៤ ។ បច្ចុប្បន្ន ភ្ញៀវទេសចរបរទេសដែលជិះនាវាកម្សាន្ត ពួកគេត្រូវចំណាយប្រាក់ចំនួន១អឺរ៉ូក្នុងម្នាក់ (ឬស្មើជាង៣ពាន់រៀល) មុនពេលចូលក្នុងទីក្រុង Kotor ៕

Huawei Pura 70 Ultra ត្រូវបានចាត់ទុកថាជាស្មាតហ្វូនមានថាមពលថ្មខ្លាំងជាងគេបំផុត!

0

Pura 70 Ultra ដែលជាស្មាតហ្វូនដ៏មានឥទ្ធិពលបំផុតរបស់ក្រុមហ៊ុនចិន Huawei បានយកឈ្នះទូរស័ព្ទកំពូលៗជាច្រើនក្នុងការសាកល្បងថាមពលថ្ម។
នេះបើយោងតាម TeckNick ដែលជាបណ្តាញ YouTube បច្ចេកវិទ្យាមានអ្នកជាវជិត ៥ សែននាក់ បានសាកល្បងអាយុកាលថ្មរបស់ស្មាតហ្វូនឈានមុខគេចំនួន ៧ ម៉ូដែលរួមមាន Samsung Galaxy S24 Ultra, Huawei Pura 70 Ultra, Xiaomi 14 Ultra, Vivo X100 Ultra, Vivo X100 Pro, Honor Magic6 Pro និង iPhone 15 Pro Max ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX1ZbH2t1jc406EMluc3a1qDfjZCpnyTcMb30JrBGd040UErPVH2NjmxLkalqDv5wkKsOvf2WiAFDbe1TimIhV7d3CZtgmO8R2gEzDL24qZy9xiSRgnHxH_bDwG3h1t4ojaJRLt4jDEomxBcS7CsfsYcXPWwHg162_hMtfnJ1dTdJ-0PVP2Oh_RdHyxcJe/s1920/image_2024-08-13_13-37-26.png

មុនពេលចាប់ផ្តើម ទូរស័ព្ទនីមួយៗត្រូវបានបញ្ចូលថ្មឱ្យពេញរហូតដល់ ១០០% ក្នុងនោះគេសង្កេតឃើញថា Xiaomi 14 Ultra គឺជាស្មាតហ្វូនដែលឆាប់អស់ថ្មបំផុត បន្ទាប់ពីប្រើប្រាស់អស់រយៈពេល ៧ ម៉ោង ហើយ Vivo X100 Ultra, Galaxy S24 Ultra, និង iPhone 15 Pro Max គឺសុទ្ធតែជាស្មាតហ្វូនដែលមានថាមពលថ្មខ្សោយបន្ទាប់ពីប្រើប្រាស់ត្រឹមរយៈពេល ៨ ទៅ ៩ ម៉ោងជាប់គ្នា។ ទោះជាយ៉ាងណាក្រឡែកមកមើល Huawei Pura 70 Ultra វិញគឺមានថាមពលថ្មខ្លាំងបំផុត អាចប្រើប្រាស់បានរហូតដល់ ១១ ម៉ោង ត្រូវបានគេទទួលស្គាល់ថាជាស្មាតហ្វូនដែលកាន់ថ្មយូរជាងគេបង្អស់ឈរនៅចំណាត់ថ្នាក់លេខ ១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsy21FcduawABhb9SaA0n8f8WyB9G2y5eKVKRWMyILNHrPkXM5DhE5d3ONd4PXcbQIyB42tDbi-ldaTsqSoMmeCLSb25EKKGnx2dPmZEvcb_A08fY-92TMQ17H2aZiWyc9rZGrC_0ypCHsRIJ9qXDi2i7Wgf9OmAYHRH9S4G-IjF1h8LQzIxV_L2ConCL5/s1300/image_2024-08-13_13-38-17.png

ខណៈ Honor Magic6 Pro និង Vivo X100 Pro ឈរនៅចំណាត់ថ្នាក់លេខ ២-៣ រៀងគ្នា។ ក្រៅពីសមត្ថភាពថ្មគេហទំព័រ TeckNick ក៏យកចិត្តទុកដាក់លើសីតុណ្ហភាពនៅពេលធ្វើតេស្តផងដែរ ព្រោះនេះជាកត្តាសំខាន់ដែលប៉ះពាល់ដល់អាយុកាលថ្ម និងដំណើរការទាំងមូលរបស់ឧបករណ៍។ នៅក្នុងការធ្វើតេស្តនេះ Xiaomi 14 Ultra មានការកើនឡើងសីតុណ្ហភាពខ្ពស់បំផុតរហូតដល់ ៤០.៦ អង្សាសេនៅចុងបញ្ចប់ ហើយiPhone 15 Pro Max ជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានសីតុណ្ហភាព ៣៩.៣ អង្សាសេ និង Galaxy S24 Ultra ៣៦.៤ អង្សាសេ Vivo X100 Ultra និង X100 Pro ទាំងពីរបានកត់ត្រា ៣៤.៨ និង ៣៤.៧ អង្សាសេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVgZTu7AGVPookEXDXYcT-S2HCUSlxJ-QMNksXCa_UlpunWMN7MgTXgT-8Szn1EQad9P3gV-JZsD5IbmG1A9hN9J0MT6Y2QpP4DOYJlyCSF1u3Ls2IHqyzNdMOEBPnvaixRMmTroISEdKc_Ix6SGEDRtLdERaYt1fIXUQ2ATQdIYBpnChuEA_BQDrQauq8/s1024/image_2024-08-13_13-38-27.png

ទន្ទឹមនឹងនេះ Huawei Pura 70 Ultra រក្សាសីតុណ្ហភាពត្រជាក់បំផុតត្រឹមតែ ៣២.៨ អង្សាសេប៉ុណ្ណោះ ដែលបង្ហាញពីការគ្រប់គ្រងកំដៅប្រកបដោយប្រសិទ្ធភាពនៅលើស្មាតហ្វូននេះ។ គួរបញ្ជាក់ដែរថា Huawei Pura 70 Ultra ក៏ជាស្មាតហ្វូនដែលមានកាមេរ៉ាល្អបំផុតផងដែរ ត្រូវបានចេញលក់ដំបូងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ដោយស្មាតហ្វូននេះត្រូវបានគេកក់ទុកយ៉ាងលឿននៅលើហាងអនឡាញរបស់ក្រុមហ៊ុន Huawei ក្នុងរយៈពេលត្រឹមតែមួយនាទីប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0JyyPFevtbaSygmdF0hzSQNWCsuw74RPQ2qi8jiVt-jG91BeF0OCMDF8RFD_F9jBZU9qOu8hM-8bZTC4gXsdthGmqYQRfLCoUTIp92KnYoSyhvMkPPmUQhAb1R3ks5h41uqWKQoJeYdLfyN5FcBF404w3PUi_i3gce0qxbREu3uIkzA7PABqJrLrnRVHs/s1000/image_2024-08-13_13-38-48.png

អ៊ីតាលីផលិតឆ្កែយន្ត VERO សម្រាប់ប្រមូលកន្ទុយបារីតាមទីសាធារណៈ

0

ប្រទេសអ៊ីតាលី ៖ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបច្ចេកវិទ្យាអ៊ីតាលីបានផលិតឆ្កែយន្តឈ្មោះ VERO (Vacuum cleaner Equipped Robot) ដើម្បីប្រមូលកន្ទុយបារីនៅតាមទីសាធារណៈ ដោយការបំពាក់ម៉ាស៊ីនបូមធូលីនឹងជើងរបស់វា ។ ឆ្កែយន្តអាចដើរបណ្តើរ ធ្វើការបណ្តើរ តាមរយៈការប្រើប្រាស់ប្រព័ន្ធកាមេរ៉ា និងបច្ចេកវិទ្យាសិប្បនិម្មិត (AI) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAGwP4Xi8rCHItWB6T_sMhPigJ4_Oo9_E16-zQpQy663StdaPj1A2nmhyphenhyphenI-Ihv_z0qTADMI8dFRuhHv89cyoLAwCtZXEMvZmPmHe2tDA2BIfOWnb3BhtXH9f7N5jhyphenhyphen1besvs-bTevFCVZy7B34jDrMK7uuhEwWRkAA1MBZRbHEhQTW6ezrOGTw4cwquwQk/s1456/image_2024-08-13_13-24-10.png

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបច្ចេកវិទ្យាអ៊ីតាលីនិយាយថា ការផលិតឆ្កែយន្តនេះឡើង ដោយសារពួកគេមិនពេញចិត្តពេលឃើញមនុស្សម្នាបោះចោលកន្ទុយបារីនៅឆ្នេរសមុទ្រ និងបោះតាមកន្លែងចង្អៀតផ្សេងៗដែលពិបាកបោសសម្អាត ។ លើសពីនេះ កន្ទុយបារីជាច្រើនទៀតត្រូវបានគេបោះចោលក្នុងបំពង់បង្ហូរទឹកស្អុយ ហើយនៅទីបំផុត កន្ទុយបារីទាំងនេះបានហូរចូលក្នុងទឹកសមុទ្រធ្វើឱ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo_LlK2qC1YuEJg730qMPx9QHiLdJWqNWEbDz6DxCcMd_1mgassmuJbl1Euib78gskTyz9GWtBFuw8Hhl4SYZy9A5xpR29zZ4mSV2rquyRPffhG_mzUjng0ZrnHCrhYkR5fVI8uTarKcUS-1Lgujv9nMhyPfDS01vzc6IH1W2yCKFyRTm_3RKsvcIZiLbU/s1024/photo_2024-08-13_11-35-13.jpg

ហេតុនេះ ក្រុមអ្នកស្រាវជ្រាវក៏បានផលិតឆ្កែយន្តនេះដើម្បីដោះស្រាយបញ្ហាសំរាមកន្ទុយបារីនៅទីសាធារណៈ ដោយការបំពាក់ម៉ាស៊ីនបូមធូលីនៅជើងរបស់វាសម្រាប់ឱ្យវាដើរបណ្តើរ ធ្វើការបណ្តើរ ។ រីឯប្រព័ន្ធកាមេរ៉ា និងបច្ចេកវិទ្យា AI ដែលបានបំពាក់ក្នុងឆ្កែយន្ត នឹងជួយឱ្យវាអាចដើរទៅមុខដោយខ្លួនឯង និងស្គាល់កន្ទុយបារីដើម្បីកម្ចាត់យ៉ាងមានប្រសិទ្ធភាព ។

ឆ្កែយន្តនេះអាចប្រមូលកន្ទុយបារីនៅតាមទីសាធារណៈរហូតដល់៩០% ហើយក្រៅពីការប្រមូលកន្ទុយបារី ឆ្កែយន្តនឹងកត់ត្រាទិន្នន័យពីបរិមាណសំរាមដែលបានបោះចោលនៅតាមកន្លែងនីមួយៗផងដែរ ។ នៅពេលវាជួបសំរាមធំៗជាងកន្ទុយបារី ដូចជា ៖ ដបទឹកបរិសុទ្ធ ឬប្រអប់ភីសា ឆ្កែយន្តនេះនឹងរាយការណ៍ពីទីតាំងសំរាមធំ ដើម្បីឱ្យមនុស្ស ឬគ្រឿងយន្តផ្សេងមកប្រមូលសំរាមជំនួសវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDZK-a0QBXNRccvQYZtPo9tWtHRRaNOMt0mOSir_79WkzriUEzs4j7mEdqAqSPB6IaFqPgh2zkEYcFMs2fCzjTr0_oIubnc8uHD89_WiR55-weLryBTBn9MaMWF10tUWDZHTPh1fKsGryUKk2nuXSSIh8uBgg7z_P0bZjaQWHx2Hn6yezPsDSq557dh2f0/s1200/image_2024-08-13_13-24-17.png

នាថ្ងៃអនាគត ក្រុមអ្នកស្រាវជ្រាវនឹងអភិវឌ្ឍន៍បច្ចេកវិទ្យាឆ្កែយន្ត VERO ដើម្បីឱ្យវាអាចប្រមូលសំរាមធំៗបាន ដូចជា ៖ ដបទឹកបរិសុទ្ធ និងសំរាមផ្លាស្ទិក ។ បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក បង្ហាញថា ក្នុង១ឆ្នាំៗ មានកន្ទុយបារីត្រូវបានបោះចោលប្រមាណ៤លាន៥សែនលានដុំ ។ កន្ទុយបារីផ្ទុកនូវសារធាតុគីមីយ៉ាងច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រ, ត្រីសមុទ្រ និងប្រភពទឹកសាបផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbINKVsNMvVorNgW1aPdssKyBsrVFWSGRfJLouvNTidu3hQjtJitF0suNn-_0BiEIIjs7LPFL7PDzlhrK76wkX_K1ruBKx-zFrqB0SFFx-aR315Xm4qqjY3mu0hIfmJO9iuKgnQ7UesuIYm6sPAXu-V10J46BO-ZnAEYNwvrZ4vDKWmYHqvrmk585mSNpe/s1920/image_2024-08-13_13-23-10.png

ហេតុនេះ ឆ្កែយន្ត VERO នឹងអាចជួយប្រមូលកន្ទុយបារីយ៉ាងច្រើននៅតាមទីសាធារណៈ និងមឆ្នេរសមុទ្ររបស់ប្រទេសអ៊ីតាលី ដោយសារអ្នកជក់បារីបោះចោលផ្តេសផ្តាស និងមើលរំលងពីផលប៉ះពាល់បរិស្ថានបណ្តាលមកពីកន្ទុយបារី ៕

ចិនក្លាយជាប្រទេសដែលមានក្រុមហ៊ុនបច្ចេកវិទ្យា AI ច្រើនជាងគេបំផុតក្នុងលោក

0

ប្រទេសចិន៖ បញ្ញាសិប្បនិម្មិត AI គឺជាវិស័យបច្ចេកវិទ្យាដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលបច្ចុប្បន្នប្រទេសចិនកំពុងនាំមុខគេក្នុងវិស័យទាំងនេះ ដោយមានក្រុមហ៊ុនចំនួន ១.៦៧ លាន។
យោងតាមការចេញផ្សាយដោយវេទិកាមូលដ្ឋានទិន្នន័យអាជីវកម្ម Qichacha កាលពីថ្ងៃទី ១០ ខែសីហា បានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ប្រទេសចិនបានបន្ថែមក្រុមហ៊ុនទាក់ទងនឹង AI ថ្មីជាង ២៣៧,០០០ ដែលចំនួននេះជួយបង្កើនចំនួនសហគ្រាសនៅក្នុងវិស័យបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសចិនរហូតដល់ ១.៦៧ លាន។ ដូច្នេះក្រុមហ៊ុនកាន់តែច្រើនកំពុងត្រូវបានបង្កើតឡើងជាបន្តបន្ទាប់នៅពេលដែលប្រទេសចិនជំរុញការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPNYW1pl68h-90vgf9w6A-5DDoM6CynuHiEDevf4s1iIkOjt-5UN2jVaK_UcVOAg8024Bwg83Rn4eRGy2RzGMFd-FV0h2xmlq3wcFi2q-4MyI2ltQy_MkE54scV4eFhTdwM6Uhe5yGx1RkL8BGbyky31is49zHN3urBqz7n-uAHOUKAhz0mKjYdjFlSGbl/s1199/image_2024-08-13_13-18-40.png

យោងតាម SCMP ចំនួននៃការចុះឈ្មោះអាជីវកម្មថ្មីនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្នគឺបានឈានដល់កំណត់ត្រាច្រើនជាង ៤៦៧,០០០ ដោយក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនជាង ១.៤៨ លានស្មើនឹងជិត ៩០% ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៧ នៅពេលដែលរដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតជំនាន់ក្រោយ ដោយមានគោលដៅធ្វើឱ្យប្រទេសនេះក្លាយជាអ្នកត្រួសត្រាយសកលក្នុងវិស័យ AI នេះ។ ដូច្នេះមកទល់ពេលនេះមិនទាន់មានប្រទេសណាវ៉ាដាច់ប្រទេសចិនក្នុងវិស័យ AI ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoYJBuCu3XGEW45jgwmNpwGGDAlVlusE0rmRIAFVCeRAgk622z3wSKQVrttwKWrbG1bkV7RNml7E17CK7VkLRNI1zAYK1zu8PVQ1gXJqv5-WHZVm5zJ5hornkqhAw74ON8HIatzPDvatUZ3l0-SFzQp5rwoM5b4W6NmJq2PVaeG7t_9G6sI3PPfJQOGnOk/s1200/image_2024-08-13_13-18-44.png

ដោយសព្វថ្ងៃប្រទេសចិនគឺជា “ខ្លា AI” ខណៈក្រុមហ៊ុននីមួយៗរកប្រាក់ចំណេញបានរាប់ពាន់លានដុល្លារពីវិស័យនេះ ហើយអាជីវកម្មជាច្រើនទៀតដូចជា Baidu, ByteDance, Alibaba… ក៏កំពុងបង្កើតគំរូ AI ដែលត្រូវបានគេចាត់ទុកថាមានគុណភាពខ្ពស់ផងដែរ។ ជាការពិតណាស់ការមកដល់នៃ AI បាននឹងកំពុងបង្កើតរលកថ្មីមិនត្រឹមតែក្នុងវិស័យបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏មានទិដ្ឋភាពជាច្រើននៃជីវិតផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិនគឺបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការអភិវឌ្ឍន៍ AI នៅលើពិភពលោក។ ដូច្នោះហើយ គោលដៅរបស់ប្រទេសចិនគឺដើម្បីក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិត AI ឈានមុខគេនៅឆ្នាំ ២០៣០ និងបង្កើនតម្លៃនៃឧស្សាហកម្ម AI របស់ប្រទេសនេះដល់ជាង ១ ពាន់ពាន់លានយន់ក្នុងឆ្នាំដដែល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUEnRXZKCc8SR1SVam2S469Ws4YrGLXlcSH-KvAL7O927zpuVI2bWGj2-aUSPb_RAzuNc5UjwQ94PH1w_3U5Lfm3jcrgdVhEATEcYcRmWT3R5qJUKu4mM-tCbHZP0DtDTHRRQDgGFDuXxNXm115qqbkGlQJ7YZbTspeYHQyzy-Y7yOHS_e9yTXKOCsyfKO/s1200/image_2024-08-13_13-19-01.png

ជាក់ស្តែង ប្រទេសចិនបានបែងចែកគោលដៅនេះជាបីដំណាក់កាល និងកំណត់ស្តង់ដារសម្រាប់ឆ្នាំ ២០២០, ២០២៥ និង ២០៣០ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយមួយចំនួនដែលរួមមាន ” Internet + AI ” និង ” ផែនការអភិវឌ្ឍ AI ជំនាន់ក្រោយ ” ក្នុងគោលបំណងលើកទឹកចិត្តដល់ឧស្សាហកម្ម និងកំណើន។ ខណៈពេលដែលលោកខាងលិចកំពុងប្រកួតប្រជែងដើម្បីបង្កើតមុខងារ AI ថ្មី ក្រុមហ៊ុនចិនក៏កំពុងផ្តោតលើការអនុវត្តជាក់ស្តែងផងដែរ។ ហេតុនេះចិនគឺជាប្រទេសឈានមុខគេក្នុងលោកដែលមានក្រុមហ៊ុនបច្ចេកវិទ្យា AI ច្រើនជាងគេបំផុត ដោយមាន ១.៦៧ លានក្រុមហ៊ុន ច្រើនជាង ៦ ដងបើធៀបនឹងសហរដ្ឋអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyTq0zqmSGFsmWUaqEaBKZyIo4H1pSIhmoX8dPPGZRFN08DEtBm-Bt5x45hZPgcUqA1S5JLhXkIzDJ6VyNN3cHgGKxhoLShrfX-R6brFFBikm739wKqG9pQoxsfiI1v7MJYaDxiMFAO52lMR8zAgahzgXkaInpfDQJw4WJbsg1OkkClgyUUoB09zCF8tYW/s2500/image_2024-08-13_13-19-17.png

អាមេរិកគ្រោងចំណាយ ៧ ពាន់លានដុល្លារសម្រាប់កីឡាអូឡាំពិកឆ្នាំ ២០២៨

0

សហរដ្ឋអាមេរិក៖ បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីសប្រទេសបារាំងរយៈពេល ១៩ ថ្ងៃបានបញ្ចប់ ម្ចាស់ផ្ទះកីឡាអូឡាំពិកថ្មីគឺបានទៅលើប្រទេសអ៊ីតាលី និងសហរដ្ឋអាមេរិក។
នេះបើយោងតាមការចុះផ្សាយរបស់ NBC New York កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ នឹងធ្វើឡើងនៅប្រទេសអ៊ីតាលីក្នុងទីក្រុង Milan និង Cortina d’Ampezzo ហើយកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៨ វិញនឹងធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងទីក្រុង Los Angeles ដោយរដ្ឋាភិបាលអាមេរិគ្រោងចំណាយ ៧ ពាន់លានដុល្លារសម្រាប់កីឡាអូឡាំពិកឆ្នាំ ២០២៨ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_gt4D6F2SS2QOnMIKLdVo1qYLi72oOTrkLkJhrjlFThOew8KGGTUNB3BR-qyBpNTJT-ItgdNULkd-oy_JgWJNLRdqR6TT5l50uK6BP4uwNrBntT4Vvs31Q03HPTxDwaUrWqb7nVwqkG-lQSnFMX-UMxuPpln21WlXTcwQqR-foniqNK1my8J2VzCHwqBK/s2400/image_2024-08-13_13-14-51.png

ទោះជាយ៉ាងណាការចំណាយនេះគឺទាបជាងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ របស់ទីក្រុងប៉ារីស ដោយរដ្ឋាភិបាលបារាំងបានចំណាយរហូតដល់ ១០ ពាន់លានដុល្លារឯណោះ។ ទោះបីជាយ៉ាងនេះក្តីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសហាក់មានការរិះគន់ពីអត្តពលិកជាច្រើនជុំវិញពិភពលោក ចំពោះការមិនយកចិត្តទុកដាក់ និងការខ្វះអនាម័យ។ ដូច្នេះគណៈកម្មាធិការរៀបចំរបស់អ៊ីតាលី និងអាមេរិកសន្យាថា នៅពេលខ្លួនក្លាយជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០២៦ និង ២០២៨ នឹងរៀបចំកម្មវិធីនេះឱ្យល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdvXcFHabpJoxVfPy6jwOW9xMIbbSn8TixYFW1i5k3-o_cbWJwgp1guoh0nEF3uQ5KBS8IIswmiO-hbxYyk19CML4ARNd9qVfq6RjY3sdJ97KMHJb4DWoyolLIdoxmBcCaC3GlWWeXESQ0KcGULSMM5k7LLeOY8AGJXHboi0QEeudYcBzTRMKx-nNHiPZt/s1920/image_2024-08-13_13-15-02.png

មូលហេតុដែលអាមេរិកមិនចំណាយប្រាក់ច្រើនទៅលើព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៨ គឺដោយសារគណៈកម្មាធិការចង់សន្សំសំចៃ និងមិនវិនិយោគលើបរិក្ខារថ្មីនោះទេ ប៉ុន្តែផ្តោតលើការយកចិត្តទុកដាក់ទៅលើអត្តពលិក និងអនាម័យវិញ។ គួរបញ្ជាក់ដែរថា ទីក្រុង Los Angeles គឺមានបទពិសោធន៍ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកចំនួនបីដងហើយគឺនៅឆ្នាំ ១៩៣២, ១៩៨៤ និង ២០២៨ ខាងមុខនេះ។ កីឡាអូឡាំពិកគឺជាប្រភេទកីឡាអន្តរជាតិចម្រុះដែលត្រូវបានបែងចែកជាពីរព្រឹត្តិការណ៍គឺ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRGjmtvHhjbQ0bvaD6PAe3TyH5KI9TLDo1sptF4Vgvv28Yr_nB3sUFrcLZPO0q-Ytk9T9yu4_mhg3seAEZB3iUB_313i9j7FH4dZsbt6l1Me5xEYzfw7NvTxwxPi1mHGRyRrA-t6SAzdpk7KiQrvg59Qb3QqeIKe4hXXNA1OkmTPg7KAv44U_ZVYyHZooX/s1600/image_2024-08-13_13-15-11.png

ព្រឹតិ្តការណ៍ទាំងពីរនេះត្រូវបានប្រារព្ធឡើងជារៀងរាល់បួនឆ្នាំម្តង ប៉ុន្តែក្រោយមកវាក៏ត្រូវផ្លាស់ប្តូរមកត្រឹម ២ ឆ្នាំម្តងវិញ។ កាលពីឆ្នាំ ២០២០ ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនគឺជាម្ចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិក ហើយនៅឆ្នាំ ២០២២ ទីក្រុងប៉េកាំងរបស់ប្រទេសចិនគឺជាម្ចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ។ កីឡាអូឡាំពិកត្រូវបានកត់ត្រាទុកដំបូងក្នុងឆ្នាំ ៧៧៦ មុនគ.ស ក្នុងទីក្រុងអូឡាំព្យ៉ានៃប្រទេសក្រិច ហើយត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ ១៨៩៦ ដូច្នេះប្រទេសក្រិកគឺជាប្រភពកំណើតដើមរបស់កីឡាអូឡាំពិកនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp9nSA9dKpOv0FHDPyURRpOaeKPUcY6wIVzRWsi3Y5FPIxM8Crm-2e_SJSE-Q5OO7Up9oH4PCdM7fi072sPKJ6QB9ANxpboW5h9LzvcYQKoGbORKIpTk1yNhpCTyZz910LXz3EYKxFrg7O4zzoWWR5IOt-kHu8uIiJQwaEyS4JzE-g7WXMrK7KYiDGxuxc/s1500/image_2024-08-13_13-15-24.png