ប្រទេសចិន៖ បញ្ញាសិប្បនិម្មិត AI គឺជាវិស័យបច្ចេកវិទ្យាដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលបច្ចុប្បន្នប្រទេសចិនកំពុងនាំមុខគេក្នុងវិស័យទាំងនេះ ដោយមានក្រុមហ៊ុនចំនួន ១.៦៧ លាន។
យោងតាមការចេញផ្សាយដោយវេទិកាមូលដ្ឋានទិន្នន័យអាជីវកម្ម Qichacha កាលពីថ្ងៃទី ១០ ខែសីហា បានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ប្រទេសចិនបានបន្ថែមក្រុមហ៊ុនទាក់ទងនឹង AI ថ្មីជាង ២៣៧,០០០ ដែលចំនួននេះជួយបង្កើនចំនួនសហគ្រាសនៅក្នុងវិស័យបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសចិនរហូតដល់ ១.៦៧ លាន។ ដូច្នេះក្រុមហ៊ុនកាន់តែច្រើនកំពុងត្រូវបានបង្កើតឡើងជាបន្តបន្ទាប់នៅពេលដែលប្រទេសចិនជំរុញការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPNYW1pl68h-90vgf9w6A-5DDoM6CynuHiEDevf4s1iIkOjt-5UN2jVaK_UcVOAg8024Bwg83Rn4eRGy2RzGMFd-FV0h2xmlq3wcFi2q-4MyI2ltQy_MkE54scV4eFhTdwM6Uhe5yGx1RkL8BGbyky31is49zHN3urBqz7n-uAHOUKAhz0mKjYdjFlSGbl/s1199/image_2024-08-13_13-18-40.png

យោងតាម SCMP ចំនួននៃការចុះឈ្មោះអាជីវកម្មថ្មីនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្នគឺបានឈានដល់កំណត់ត្រាច្រើនជាង ៤៦៧,០០០ ដោយក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនជាង ១.៤៨ លានស្មើនឹងជិត ៩០% ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៧ នៅពេលដែលរដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតជំនាន់ក្រោយ ដោយមានគោលដៅធ្វើឱ្យប្រទេសនេះក្លាយជាអ្នកត្រួសត្រាយសកលក្នុងវិស័យ AI នេះ។ ដូច្នេះមកទល់ពេលនេះមិនទាន់មានប្រទេសណាវ៉ាដាច់ប្រទេសចិនក្នុងវិស័យ AI ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoYJBuCu3XGEW45jgwmNpwGGDAlVlusE0rmRIAFVCeRAgk622z3wSKQVrttwKWrbG1bkV7RNml7E17CK7VkLRNI1zAYK1zu8PVQ1gXJqv5-WHZVm5zJ5hornkqhAw74ON8HIatzPDvatUZ3l0-SFzQp5rwoM5b4W6NmJq2PVaeG7t_9G6sI3PPfJQOGnOk/s1200/image_2024-08-13_13-18-44.png

ដោយសព្វថ្ងៃប្រទេសចិនគឺជា “ខ្លា AI” ខណៈក្រុមហ៊ុននីមួយៗរកប្រាក់ចំណេញបានរាប់ពាន់លានដុល្លារពីវិស័យនេះ ហើយអាជីវកម្មជាច្រើនទៀតដូចជា Baidu, ByteDance, Alibaba… ក៏កំពុងបង្កើតគំរូ AI ដែលត្រូវបានគេចាត់ទុកថាមានគុណភាពខ្ពស់ផងដែរ។ ជាការពិតណាស់ការមកដល់នៃ AI បាននឹងកំពុងបង្កើតរលកថ្មីមិនត្រឹមតែក្នុងវិស័យបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏មានទិដ្ឋភាពជាច្រើននៃជីវិតផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិនគឺបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការអភិវឌ្ឍន៍ AI នៅលើពិភពលោក។ ដូច្នោះហើយ គោលដៅរបស់ប្រទេសចិនគឺដើម្បីក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិត AI ឈានមុខគេនៅឆ្នាំ ២០៣០ និងបង្កើនតម្លៃនៃឧស្សាហកម្ម AI របស់ប្រទេសនេះដល់ជាង ១ ពាន់ពាន់លានយន់ក្នុងឆ្នាំដដែល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUEnRXZKCc8SR1SVam2S469Ws4YrGLXlcSH-KvAL7O927zpuVI2bWGj2-aUSPb_RAzuNc5UjwQ94PH1w_3U5Lfm3jcrgdVhEATEcYcRmWT3R5qJUKu4mM-tCbHZP0DtDTHRRQDgGFDuXxNXm115qqbkGlQJ7YZbTspeYHQyzy-Y7yOHS_e9yTXKOCsyfKO/s1200/image_2024-08-13_13-19-01.png

ជាក់ស្តែង ប្រទេសចិនបានបែងចែកគោលដៅនេះជាបីដំណាក់កាល និងកំណត់ស្តង់ដារសម្រាប់ឆ្នាំ ២០២០, ២០២៥ និង ២០៣០ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយមួយចំនួនដែលរួមមាន ” Internet + AI ” និង ” ផែនការអភិវឌ្ឍ AI ជំនាន់ក្រោយ ” ក្នុងគោលបំណងលើកទឹកចិត្តដល់ឧស្សាហកម្ម និងកំណើន។ ខណៈពេលដែលលោកខាងលិចកំពុងប្រកួតប្រជែងដើម្បីបង្កើតមុខងារ AI ថ្មី ក្រុមហ៊ុនចិនក៏កំពុងផ្តោតលើការអនុវត្តជាក់ស្តែងផងដែរ។ ហេតុនេះចិនគឺជាប្រទេសឈានមុខគេក្នុងលោកដែលមានក្រុមហ៊ុនបច្ចេកវិទ្យា AI ច្រើនជាងគេបំផុត ដោយមាន ១.៦៧ លានក្រុមហ៊ុន ច្រើនជាង ៦ ដងបើធៀបនឹងសហរដ្ឋអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyTq0zqmSGFsmWUaqEaBKZyIo4H1pSIhmoX8dPPGZRFN08DEtBm-Bt5x45hZPgcUqA1S5JLhXkIzDJ6VyNN3cHgGKxhoLShrfX-R6brFFBikm739wKqG9pQoxsfiI1v7MJYaDxiMFAO52lMR8zAgahzgXkaInpfDQJw4WJbsg1OkkClgyUUoB09zCF8tYW/s2500/image_2024-08-13_13-19-17.png