Home ព័ត៌មានអន្តរជាតិ តិចអត់ដឹងថា ថ្ងៃ១៣ សីហា គឺជាថ្ងៃ «ទិវាដៃឆ្វេងអន្តរជាតិ»

តិចអត់ដឹងថា ថ្ងៃ១៣ សីហា គឺជាថ្ងៃ «ទិវាដៃឆ្វេងអន្តរជាតិ»

63
0

តើអ្នកណាខ្លះប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ? តើលោកអ្នកជ្រាបទេថា ថ្ងៃទី១៣ ខែសីហា ត្រូវបានពិភពលោក ចាត់ទុកថា គឺជាថ្ងៃទិវាដៃឆ្វេងអន្តរជាតិ? វាជាថ្ងៃពិសេសមួយសម្រាប់អ្នកចូលចិត្តប្រើប្រាស់ដៃឆ្វេង ឬប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ ។ ការកំណត់ទិវានេះក្នុងគោលបំណងឱ្យមនុស្សគ្រប់រូបយល់ដឹងពីសិទ្ធិស្មើគ្នានៅក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC7MteS-zJIOzFDu94dXznSPnR_u_-LwpzzNsq7nQeV2ldmQWP83xz00glCyR4D4F8i5lC-PZKc_QtazqToDaQNUm5hcZewXSyH3YNyHR73sVXfOIz4tmiclKyh4nMDX3kn9aMEnFuIq4hcFnjYWUmvok7dp1yLmi_lMy83KpouOxzlMhpX_vz6XkzUQEX/s2121/image_2024-08-13_14-36-27.png

យោងតាមស្ថិតិចំនួនពលរដ្ឋនៅជុំវិញពិភពលោក បង្ហាញថា មានមនុស្សប្រើប្រាស់ដៃស្តាំថ្នឹកជាងដៃឆ្វេង រហូតដល់៩០% ខណៈអ្នកប្រើប្រាស់ដៃឆ្វេងស្មើត្រឹមតែ១០% ប៉ុណ្ណោះ ។ ហេតុនេះ សម្ភារៈប្រើប្រាស់ផ្សេងៗនៅលើពិភពលោក ត្រូវបានផលិតឡើងមកសម្រាប់ឱ្យអ្នកថ្នឹកដៃស្តាំប្រើប្រាស់ ច្រើនជាងផលិតសម្រាប់ឱ្យអ្នកថ្នឹកដៃឆ្វេង ប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7j3W03JHH0eXZVNBxPRYBdMTPEfoIsv207T2HzXP7lC6v7tJX4eN_ZTEdUz1WQXo-V34aJPf-dbkEOXnEcM3dHE08M79ZhO6hvGImvCYJiRzLSPcxAne9k6Tvol0SaC2n_dpX3nqEsaug4Nd1j5n4Ng9W0grbgY3glOUbjLnbCFFaxn6Cw2P9ZjUEtxEk/s2000/image_2024-08-13_14-37-05.png

អង្គការមួយឈ្មោះ Lefthanders International បានកំណត់យកថ្ងៃទី១៣ ខែសីហា ឱ្យក្លាយជា «ទិវាដៃឆ្វេងអន្តរជាតិ» ឬ Left Hander’s Day ហើយចាប់ផ្តើមប្រើប្រាស់ទិវានេះនៅសហរដ្ឋអាមេរិកមុនគេ គិតចាប់ពីឆ្នាំ១៩៧៦ មកម៉្លេះ ។ រីឯមូលហេតុដែលអង្គការនេះជ្រើសយកថ្ងៃទី១៣ ខែសីហា ធ្វើជាទិវាដៃឆ្វេងអន្តរជាតិ ពីព្រោះមនុស្សភាគច្រើនមិនចូលចិត្ត ឬខ្លាចថ្ងៃសុក្រ ទី១៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4_fg7Oc7_Xe9iPYwvYlv0bWvSmEvF1eV0GcYEKrzG3yI6NYBPsEjf407dqPoNvNEKgaTMg9gmYWxKX8HJ5r5YmrhrNui8cPHuUpCq8lo2qWdiRvB3VtuBvX2tL8GpfpukYgga5_7632aw4bC3ckThZGHMHy6JP29nOZDfAT32gPiN9bCC1rBD8SSInFv8/s1024/image_2024-08-13_14-37-17.png

ហេតុនេះ ថ្ងៃទី១៣ សីហា បានក្លាយជាទិវាដៃឆ្វេងអន្តរជាតិ សម្រាប់កំណត់សិទ្ធិរបស់អ្នកប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ ខណៈពលរដ្ឋនៅប្រទេសមួយចំនួនមានជំនឿថា ដៃឆ្វេងត្រូវបានគេប្រើប្រាស់ពាក់ព័ន្ធនឹងខ្មោចព្រាយបិសាច និងយកដៃឆ្វេងចាប់វត្ថុមិនល្អ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDDlFyJws-Py8hEuK-fBIJhXJBvelOFgyM2DuB4RS2_rxG3DFYzplw4Nm8UWM6T0BcevKb3Tx22K27cZ7lRlmBM93Q1sVZzot-NL3O8QK5yuBF4Z0ng6qE5YyJTHXp1_FymHMMaIBTpp3hCajgFgYaUdeBKifwoxiOQve9iiC4IlnjrSyAXHFPi1D_sapy/s800/image_2024-08-13_14-37-32.png

ការបង្កើតទិវាដៃឆ្វេងអន្តរជាតិនេះឡើង គឺដើម្បីអំពាវនាវឱ្យមនុស្សគ្រប់រូបយល់ដឹងអំពីសិទ្ធិស្មើគ្នានៅក្នុងសង្គម រវាងអ្នកប្រើប្រាស់ដៃឆ្វេង និងដៃស្តាំ ។ រីឯបុគ្គលសំខាន់ៗនៅលើពិភពលោក ដែលប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ រួមមាន ៖

-លោក Barack Obama អតីតប្រធានាធិបតីអាមេរិក
-លោក Steve Jobs អតីត CEO ក្រុមហ៊ុន Apple
-លោក Mark Zuckerberg ជា CEO ក្រុមហ៊ុន Facebook
-លោក Albert Einstein ជាបិតារូបវិទ្យា ជនជាតិអាល្លឺម៉ង់
-លោក Isaac Newton ជាទស្សនវិទូ ជនជាតិអង់គ្លេស
-លោក Aristotle ជាទស្សនវិទូ ជនជាតិក្រិក
-លោក Leonardo da Vinci ជាទស្សនវិទូ ជនជាតិអ៊ីតាលី
-លោក Pablo Picasso ជាវិចិត្រករ និងជាងចម្លាក់ ជនជាតិអេស្ប៉ាញ និង
-លោក Bill Gates ជាអតីត CEO របស់ក្រុមហ៊ុន Microsoft ជនជាតិអាមេរិក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGqt80L8G1cuTW4VO4-hI9kZ6meNS4Bs-DBDlCa7VPCTH4mTCUNV1s221_7dL1OtLy-SiTKBXKIy4uYFIWAwyhq2z0-NEduhlIxj4qBrpED6VaC7Chjphov8cONkYP1rKlE3EMk_SFfBuwwsO4MzKfAmEJdzUTyaH84oJS4Jo3JYstXj14Nuv1UZ0uj1d7/s1280/image_2024-08-13_14-37-56.png