Home ព័ត៌មានអន្តរជាតិ Huawei Pura 70 Ultra ត្រូវបានចាត់ទុកថាជាស្មាតហ្វូនមានថាមពលថ្មខ្លាំងជាងគេបំផុត!

Huawei Pura 70 Ultra ត្រូវបានចាត់ទុកថាជាស្មាតហ្វូនមានថាមពលថ្មខ្លាំងជាងគេបំផុត!

62
0

Pura 70 Ultra ដែលជាស្មាតហ្វូនដ៏មានឥទ្ធិពលបំផុតរបស់ក្រុមហ៊ុនចិន Huawei បានយកឈ្នះទូរស័ព្ទកំពូលៗជាច្រើនក្នុងការសាកល្បងថាមពលថ្ម។
នេះបើយោងតាម TeckNick ដែលជាបណ្តាញ YouTube បច្ចេកវិទ្យាមានអ្នកជាវជិត ៥ សែននាក់ បានសាកល្បងអាយុកាលថ្មរបស់ស្មាតហ្វូនឈានមុខគេចំនួន ៧ ម៉ូដែលរួមមាន Samsung Galaxy S24 Ultra, Huawei Pura 70 Ultra, Xiaomi 14 Ultra, Vivo X100 Ultra, Vivo X100 Pro, Honor Magic6 Pro និង iPhone 15 Pro Max ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX1ZbH2t1jc406EMluc3a1qDfjZCpnyTcMb30JrBGd040UErPVH2NjmxLkalqDv5wkKsOvf2WiAFDbe1TimIhV7d3CZtgmO8R2gEzDL24qZy9xiSRgnHxH_bDwG3h1t4ojaJRLt4jDEomxBcS7CsfsYcXPWwHg162_hMtfnJ1dTdJ-0PVP2Oh_RdHyxcJe/s1920/image_2024-08-13_13-37-26.png

មុនពេលចាប់ផ្តើម ទូរស័ព្ទនីមួយៗត្រូវបានបញ្ចូលថ្មឱ្យពេញរហូតដល់ ១០០% ក្នុងនោះគេសង្កេតឃើញថា Xiaomi 14 Ultra គឺជាស្មាតហ្វូនដែលឆាប់អស់ថ្មបំផុត បន្ទាប់ពីប្រើប្រាស់អស់រយៈពេល ៧ ម៉ោង ហើយ Vivo X100 Ultra, Galaxy S24 Ultra, និង iPhone 15 Pro Max គឺសុទ្ធតែជាស្មាតហ្វូនដែលមានថាមពលថ្មខ្សោយបន្ទាប់ពីប្រើប្រាស់ត្រឹមរយៈពេល ៨ ទៅ ៩ ម៉ោងជាប់គ្នា។ ទោះជាយ៉ាងណាក្រឡែកមកមើល Huawei Pura 70 Ultra វិញគឺមានថាមពលថ្មខ្លាំងបំផុត អាចប្រើប្រាស់បានរហូតដល់ ១១ ម៉ោង ត្រូវបានគេទទួលស្គាល់ថាជាស្មាតហ្វូនដែលកាន់ថ្មយូរជាងគេបង្អស់ឈរនៅចំណាត់ថ្នាក់លេខ ១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsy21FcduawABhb9SaA0n8f8WyB9G2y5eKVKRWMyILNHrPkXM5DhE5d3ONd4PXcbQIyB42tDbi-ldaTsqSoMmeCLSb25EKKGnx2dPmZEvcb_A08fY-92TMQ17H2aZiWyc9rZGrC_0ypCHsRIJ9qXDi2i7Wgf9OmAYHRH9S4G-IjF1h8LQzIxV_L2ConCL5/s1300/image_2024-08-13_13-38-17.png

ខណៈ Honor Magic6 Pro និង Vivo X100 Pro ឈរនៅចំណាត់ថ្នាក់លេខ ២-៣ រៀងគ្នា។ ក្រៅពីសមត្ថភាពថ្មគេហទំព័រ TeckNick ក៏យកចិត្តទុកដាក់លើសីតុណ្ហភាពនៅពេលធ្វើតេស្តផងដែរ ព្រោះនេះជាកត្តាសំខាន់ដែលប៉ះពាល់ដល់អាយុកាលថ្ម និងដំណើរការទាំងមូលរបស់ឧបករណ៍។ នៅក្នុងការធ្វើតេស្តនេះ Xiaomi 14 Ultra មានការកើនឡើងសីតុណ្ហភាពខ្ពស់បំផុតរហូតដល់ ៤០.៦ អង្សាសេនៅចុងបញ្ចប់ ហើយiPhone 15 Pro Max ជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានសីតុណ្ហភាព ៣៩.៣ អង្សាសេ និង Galaxy S24 Ultra ៣៦.៤ អង្សាសេ Vivo X100 Ultra និង X100 Pro ទាំងពីរបានកត់ត្រា ៣៤.៨ និង ៣៤.៧ អង្សាសេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVgZTu7AGVPookEXDXYcT-S2HCUSlxJ-QMNksXCa_UlpunWMN7MgTXgT-8Szn1EQad9P3gV-JZsD5IbmG1A9hN9J0MT6Y2QpP4DOYJlyCSF1u3Ls2IHqyzNdMOEBPnvaixRMmTroISEdKc_Ix6SGEDRtLdERaYt1fIXUQ2ATQdIYBpnChuEA_BQDrQauq8/s1024/image_2024-08-13_13-38-27.png

ទន្ទឹមនឹងនេះ Huawei Pura 70 Ultra រក្សាសីតុណ្ហភាពត្រជាក់បំផុតត្រឹមតែ ៣២.៨ អង្សាសេប៉ុណ្ណោះ ដែលបង្ហាញពីការគ្រប់គ្រងកំដៅប្រកបដោយប្រសិទ្ធភាពនៅលើស្មាតហ្វូននេះ។ គួរបញ្ជាក់ដែរថា Huawei Pura 70 Ultra ក៏ជាស្មាតហ្វូនដែលមានកាមេរ៉ាល្អបំផុតផងដែរ ត្រូវបានចេញលក់ដំបូងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ដោយស្មាតហ្វូននេះត្រូវបានគេកក់ទុកយ៉ាងលឿននៅលើហាងអនឡាញរបស់ក្រុមហ៊ុន Huawei ក្នុងរយៈពេលត្រឹមតែមួយនាទីប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0JyyPFevtbaSygmdF0hzSQNWCsuw74RPQ2qi8jiVt-jG91BeF0OCMDF8RFD_F9jBZU9qOu8hM-8bZTC4gXsdthGmqYQRfLCoUTIp92KnYoSyhvMkPPmUQhAb1R3ks5h41uqWKQoJeYdLfyN5FcBF404w3PUi_i3gce0qxbREu3uIkzA7PABqJrLrnRVHs/s1000/image_2024-08-13_13-38-48.png