Home Blog Page 90

ផ្ទុះការរិះ.គ.ន់! ក្រោយអភិបាលស្រុកថាឡាបរិវ៉ាត់ ស្នើបញ្ចប់អាជីវកម្មទូកងដើម្បីការពារធនធានធម្មជាតិ

0

តើបងប្អូនយល់យ៉ាងណាដែរ? អភិបាលស្រុកថាឡាបរិវ៉ាត់ បានស្នើសុំបញ្ចប់ការធ្វើទូកងជាបន្ទាន់ ដើម្បីទប់ស្កាត់ការកា.ប់បំផ្លា.ញព្រៃឈើ ដោយលើកឡើងពីហេតុផលថាំ«ការធ្វើទូកងបណ្ដាលឲ្យបាត់បង់ព្រៃឈើ» ប៉ុន្តែការណ៍នេះបានទាក់ទាញនូវការរិះ.គ.ន់យ៉ាងខ្លាំងពីសាធារណជន ដោយមតិភាគច្រើនយល់ថាការលើកឡើងនេះមិនសមទំនងទាល់តែសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9AlVJd9_lYzyqwpH_n5RtvDCbAvPw5pYqOUtcKAA_xshFUvyfnWJEZ54PfvQrumSjpi3DN_5d5hYeq99ONVxON6WxkIKYbPdSiPoe0CkFIIXenq2PKblnZsi6qQJh6mFjdZOGxBJItOYMjYZMm3clAPBTRSP05TQ4IuFQw-DFm1fjYGVa0HtZ-9c40h3U/s1080/photo_2026-02-02_09-30-06%20(2).jpg
យោងតាមវីដេអូឃ្លីបដែលអ្នកប្រើប្រាស់បណ្ដាញសង្គមបានចែករំលែកតៗគ្នាកាលពីថ្មីនេះ លោក សាយ កុសល អភិបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលរងនូវការរិះ.គ.ន់យ៉ាងចាស់ដៃពីសំណាក់មហាជន ជុំវិញការថ្លែងរបស់លោកពាក់ព័ន្ធនឹងការបញ្ចប់អាជីវកម្មទូកង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdE0hDoucSO1wLT3ZeTCvwiE5JeMO9wJRJVbbrat5W5jDI40WgFwSdHNWJN-PLXoF0HGIodV9p7DgwlXOq0TMFKVD4nib1ohRgWhNk-D-XC0qcDx7dn8EgG6GbICCZhI1npnXcd1ui8JGt7KzjPg5ABjGQQigCpvn4YpriI2Nycu_KBtm3E0j7ehAhrINe/s1280/photo_2026-02-02_09-30-06.jpg

តាមរយៈកិច្ចប្រជុំថ្នាក់ខេត្តកាលពីថ្ងៃទី៣០ ខែមករា លោក សាយ កុសល បានស្នើសុំបញ្ចប់អាជីវកម្មទូកង ជាបន្ទាន់ទៅដល់រាល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីការពារធនធានធម្មជាតិ និងសុវត្ថិភាពសាធារណៈ, បញ្ចៀសនូវការរិះគន់ថា ព្រៃឈើអស់ព្រោះធ្វើទូកង ដែលប៉ះពាល់ដល់មុខមាត់អាជ្ញាធរ និងទំនៀមទម្លាប់ដ៏ល្អរបស់យើង ព្រមទាំងចូលរួមការពារព្រៃឈើ និងសត្វព្រៃឲ្យគង់វង្សក្នុងតំបន់អភិរក្ស ដែលជាវិធានការចាំបាច់ដើម្បីការពារធនធានធម្មជាតិ ក្នុងស្រុកថាឡាបរិវ៉ាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji7eyzz5dDv-e_1mADgKXreSpvxxMq-Trj91xUuDhYqJ_5yIiebPRHIHZQAa4FRGz6FL3F_xZdSTKoLm6NgUarvgqrWJxyWLcMneuKCqBZoQJCnO7yBCSn9Ah4r-WNVEBo5ZkDfZenJIwa328uTSGiXuaKDCAEkgK_Lxfllr-gX8lauKeeTRZhyMtAn7o_/s800/photo_2026-02-02_09-30-07%20(2).jpg

ជុំវិញការលើកឡើងដូចខាងលើ មហាជនភាគច្រើនបានសម្ដែងការមិនយល់ស្រប និងមិនពេញចិត្តចំពោះការថ្លែងរបស់លោកអភិបាលស្រុកជាខ្លាំង ដោយអ្នកខ្លះបានអះអាងនៅក្នុងខម្មិនថា «បើត្រឹមតែធ្វើទូកងវាមិនបណ្ដាលឲ្យហិនហោ.ចព្រៃឈើនោះទេ ខ្លាចតែដោយសារមូលហេតុផ្សេងទេតើ» ឯអ្នកខ្លះទៀតបានបន្ថែមថា «តាមការសង្កេតទូកងភាគច្រើន គេយកតែដើមឈើក្នុងវត្តមកធ្វើប៉ុណ្ណោះ ដូច្នេះវាមិនដល់ថ្នាក់ទៅបំផ្លា.ញព្រៃឈើទេ» និងមានខម្មិនមួយចំនួនទៀតថា «ការធ្វើទូកងមិនត្រូវការឈើដឹកទាំងឡានៗនោះទេ ដូច្នេះខាងអាជ្ញាធរ និងលោកអភិបាលស្រុក គួរពិនិត្យឡើងវិញត្រង់ចំណុចនេះផង ថាឈើដែលឈ្មួញដឹកចេញពីព្រៃទាំងអស់នោះគេយកទៅណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7DYnQvSRjbEHOJaYiMt2G9YtTPDaWBVsMVHgZ3EGmvZChyphenhyphenwgvqWcVhSGl56sFj69yB1eM3KYknluNv1qQYJZUT2xoP0RPyMqprMUK9KXUb3D8yfgoyhf8QcDIZ8cSsv2rHNogT8dTsR69VrMyoD4MCUNbd3WlILNTUYrm00wO_U0lVMXQIbGXEwT6Q9yE/s1200/photo_2026-02-02_09-30-08.jpg

យ៉ាងណាមិញក្រោយភាពចម្រូងចម្រាស់នេះ គេពុំឃើញមានសេចក្ដីថ្លែងការណ៍ណាមួយឆ្លើយតបនឹងការរិះ.គ.ន់របស់មហាជនឡើយ ប៉ុន្តែបញ្ហានេះនៅតែជាប្រធានបទក្ដៅសម្រាប់ការជជែកដេញដោលនៅក្នុងបណ្ដាញសង្គម៕

វៀតណាមរកឃើញ «គ្រឿ.ងក្នុ.ងជ្រូក» ខូចគុណភាពជាង ៦០តោនដែលត្រៀមបញ្ជូនចូលទីផ្សារ

0

ប៉ះពាល់សុខភាពខ្លាំងណាស់ មិនដឹងថាមនុស្សប៉ុន្មាននាក់បានបរិភោគហើយទេ! គ្រឿងក្នុងជ្រូក គ្មានប្រភព និងខូចគុណភាពអស់ជាង ៦ខែ ត្រូវបានគេរកឃើញនៅទីតាំងស្តុកសាច់បង្កកមួយកន្លែងក្នុងប្រទេសវៀតណាម ខណៈវាកំពុងត្រូវបានគេរៀបចំបម្រុងនឹងបញ្ជូនចេញយកទៅលក់បន្តនៅតាមទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFSp2bKNhvxRn21jyFUhWuHutw0PTMTrTfLQyo54gvmYcBFKWMXinhRtIFK_9fo4q5KwM-GcKLcsbgxnDU-ckxNZS9wHK0y3g0eCO37MmNx5GGjwiHe85ssCCEhDqOmgS9jQ9x8JjvEctQ-9lGqBBmGu8_l2SQlbEYJZ5f86Ofe8MpmMkyyjPSnDxV-mxe/s1200/photo_2026-01-31_14-31-54.jpg
នៅថ្ងៃទី ៣០ ខែមករា ប៉ូលីសក្រុងហាណូយ បានចុះត្រួតពិនិត្យកន្លែងកែច្នៃសាច់មួយដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Dung Phat Production and Trading Co., Ltd ហើយរឹបអូសបានពោះវៀនជ្រូកឆៅ ឬកែច្នៃរួចជាង ៦០ តោន ដែលបញ្ចេញក្លិនស្អុ.យ ប្រែពណ៌ និងត្រូវបានបង្កកអស់រយៈពេល ៤-៦ ខែ មកហើយ ដោយផ្ទុយទាំងស្រុងពីស្តង់ដារសុវត្ថិភាពចំណីអាហារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd3G5Kghsm6-YLkH4cTYiR_-hlBi9DWJSZbSweKmCx_-OCzbu9jgmpjl-E4q60giHaAlVjicqNoA1m7rUX7icPGjGTgw0H4Nk7G38Oxh7pzA98sbURnH0XSTuvzx3yQbmAO6NYmaxIZ7LQX9NH5ojQZg4RIILf3VRRxppTMPLVTGGAgOchwQR_IRaJ1WjH/s800/photo_2026-01-31_14-31-54%20(2).jpg
ប្រភពដដែលរាយការណ៍ទៀតថាក្រៅពីសាច់បង្កកដែលត្រូវបានរកឃើញ សមត្ថកិច្ចបានរកឃើញ គ្រឿងក្នុងកំពុងកែច្នៃ ១ តោន និងផលិតផលដែលត្រូវបានផលិតរួចរាល់ជិត ៤ តោនដែលត្រៀមចែកចាយលើទីផ្សារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimo0avsYLTmzIUK__CIhx9TY3givMdK_HO5WBCeDgxers_oWVX9qv8E5VYQSLUvGa6wM-Pg5ySH77qMJ_1bkvs4mduzuVvfmuN94uFcRQNwTPAjFsdmddMik2y76SF8RTiDLIVS_dF0_ZDOmfZjzkhycPD9tRnTD7ea5XCqg_MPdF6-kUTsnsai5qM1pot/s1020/photo_2026-01-31_14-31-54%20(3).jpg
តាមការផ្ដល់ព័ត៌មានរបស់សមត្ថកិច្ច ម្ចាស់ទីតាំងកែច្នៃ «គ្រឿងក្នុងជ្រូក» ខាងលើមិនមានបង្ហាញវិក្កយបត្រ ឬឯកសារបញ្ជាក់ពីប្រភពស្របច្បាប់ប្រាប់សមត្ថកិច្ចបានឡើយ ដោយសារភាពថាខ្លួនបានទិញបន្តពីប្រភពមិនស្គាល់ និងបានបង្កកវាទុកយូរខែលើសការកំណត់មែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBMrCaPKnU_vz5DAyC_9Zm1E6Ntp8HdzjWf-PnWxJ6A-gTYUEvbtX_xh6uYe7qfjp3ofMf8T5xGfJP44El8YAboVt9IIaH10K71Ld1tytXad0n25u4VCWFwtsltbUM6gKMSJ0akTEnLTh5cO-QOtfVYKhVg_1q1CxRJ7lckDmHxgRX_Ji8dIaMaj45oJVa/s1020/photo_2026-01-31_14-31-54%20(4).jpg

បច្ចុប្បន្ន អាជ្ញាធរវៀតណាមបានរឹបអូសទំនិញទាំងនោះដើម្បីយកមកផ្ទៀងផ្ទាត់ជាបណ្ដោះអាសន្នសិន និងដើម្បីដំណើរការការស៊ើបងង្កេតបន្ថែមទៀតមុននឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកផ្គត់ផ្អង់ និងចែកចាយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕

អូជី ចេញបទ Diss track សង្ស័យសម្តៅទៅកាន់ ម៉ៃ សុគន្ធ

0

បន្ទាប់ពីប្រកាសដើរចេញពីវិស័យចម្រៀងនិងប្រកាសវិលត្រឡប់មកវិញ អូជី ហ្គូលឌិន ស្រាប់តែទទួលបានសម្តីឌឺដងយ៉ាងខ្លាំងក្លាពី ម៉ៃ សុគន្ធ ខណៈ អូជី មិនខ្លបខ្លាចនោះទេថែមទាំងចែករំលែកបន្តនូវខ្លឹមសារនោះទៀត។ អ្វីដែលកាន់តែចាប់អារម្មណ៍ អូជី ស្រាប់តែទម្លាក់ Freestyle ហើយ Diss track ដោយភ្ជាប់មកជាមួយនឹងពាក្យ «តោបែកទឹក»ដែលមនុស្សជាច្រើនសង្ស័យថា អូជី Diss ម៉ៃ សុគន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKxY6D7wef8m4DpVHduZJIYbeQenQWd3hXoEK8UHT-D0SgOGh-6RdGxWkWKJTEDP2ogCU_-zBkK-9opUAIGytrIXRoUyNFwk3cD_APYraiFRTA-2tH6youfH3XLlkmzh3ynkQfwQeafEWSApKOr0DOCLaNM8fsIGfdhTD2aTrDx3JrEvJooPm0pH3bLzrg/s960/image_2025-10-02_09-14-29.png
នៅថ្ងៃទី៣០ អូជី បានទម្លាក់ចម្រៀង Diss track ភ្ជាប់មកជាមួយនឹងការសរសេរថា «តោបែកទឹក Just freestyle »។ នៅក្នុងចម្រៀងនេះ អូជី បានច្រៀងពីមនុស្សម្នាក់ជាមនុស្សក្រទេប៉ុន្តែដើរទើស Kpop ធ្វើខ្លួនមិនឱ្យគេស្រលាញ់ ធ្វើតែរឿងឡប់ ហើយតាំងពីដើមមកឃើញមានតែអ្នកស្អប់។ អូជី ក៏បានលើករឿងពីមុនដែលរូបគេមិនតបតគិតថាខ្លួនក្មេង ប៉ុន្តែលើកនេះលែងអត់ធន់តទៅទៀតដោយសារតែមនុស្សចាស់បែកឆ្វេង។ ជាមួយប៉ារ៉ូលកាចៗ អូជី ក៏លើកពីបុគ្គលនោះជាសំផឹងនៃសិល្បៈដែលរូបគេជេរលេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO47v0rNPHgihgSYwJLj0TLtEuwSTs3_4zJFYFaZsPUv9xI2zMPjoq8hsg2jyqmzbOTY2BuGPtCXR-kPu7VfC5yrqfOmACTAM_DPQrG7KwrVFZ9h6zA4naGkXuSr3YnDW1KR8zurMKQphyphenhyphenM8kI0I_6h9gE8Q3IqsPSJtDLvLZkgGRCxeqluAwHiUIoPT8-/s2048/image_2026-01-31_13-59-51.png

អូជី បានបោះសម្តីក្នុងចម្រៀងពីបុគ្គលសក់មិនសមនឹងមុខដើរទើសគេគ្រប់គ្នាដូចក្មេងញៀនម៉ា ហើយប្រហែលពីតូចមិនចូលសាលា។ ម្ចាស់ពានវ័យក្មេងរូបនេះថែមទាំងបង្ហាញថារូបគេមិនចង់តបតប៉ុន្មាននោះទេប៉ុន្តែតោចេះតែតាមខាំពេក។ ចម្រៀង Diss track របស់ អូជី នេះត្រូវបានមនុស្សជាច្រើនចង្អុលបង្ហាញថាគឺសម្តៅទៅកាន់ ម៉ៃ សុគន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Txhd0eVL5mupi2LbJr7il7lUVdpUigqsNxlOCAcwhClhtCzK8ZqMLsVFav64bxiPxk6gX4mKfNo3d-WVEjIRo78wzv3Nra9lsnE4yxbpYHYPl8MrY10N_hKgeGtAFfYzi1Yt7Rjd9iT138X4yxR9bDEm9W6nqPodRLH3A2MhNpcfYrPG2NHxiNmty-xB/s1800/image_2026-01-28_13-58-37.png

គួរឱ្យដឹងថា បន្ទាប់ពី អូជី ប្រកាសចូលសិល្បៈវិញ ម៉ៃ សុគន្ធ បានបោះសម្តីផ្លែផ្កាកាលពីថ្ងៃទី២៩ ថា « ជោរ ទាមទារចំណាប់អារម្មណ៍ប្រកាសលាពីសិល្បៈបាន តែ២ថ្ងៃ ឥឡូវប្រកាសបោរក្បាលចូលសិល្បៈវិញ» ម៉ៃ សុគន្ធ បានភ្ជាប់មកជាមួយនឹងអក្សរឡាតាំងសំនៀងខ្មែរថា «ថោក មហាថោក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZIXNpNaSDEsylOSnyLkSTqZEjW_Ji9Y0lPN-27veQO1334uAePRW0ruPeIZ3F70Qv8gzmCmZsxeldExnWib_B5vYRmfALse0k6LsAA-O1suT6cvTo-gWwkUKIKAwKB5awA9MvOVeihwjC3ko6c2ZcvjHNQuWCPj2_ZdTfaD2MI6tbqrAaxMQ6sRjA5Dwe/s2048/image_2026-01-31_13-59-53.png

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែល ម៉ៃ សុគន្ធ និង អូជី ឌឺដងផ្លែផ្កាឱ្យគ្នា កាលពីខែមីនា ឆ្នាំ២០២៥ ម៉ៃ សុគន្ធ បានបោះសម្តីផ្លែផ្កាថា Rapper ទើបរះថ្មីជាមនុស្សភ្លេចកំណើត ភ្លេចមិត្តកម្សត់កម្រជាមួយគ្នា ចរិតឡូយ តោងគ្រូល្បី។ ក្រោយមក អូជី ក៏បានបង្ហោះផ្លែផ្កាឱ្យវិញផងដែរ៕

Xiao Zhan និង Bai Lu ឈរនៅលំដាប់កំពូលនៃបញ្ជីសិល្បករដែលមានអាកប្បកិរិយាគំរូបំផុត

0

នៅដើមឆ្នាំ២០២៦ ទស្សនាវដ្តី Sohu បានចេញផ្សាយ «បញ្ជីក្រហម» របស់ខ្លួនដោយផ្តល់កិត្តិយសដល់សិល្បករដែលមានអាកប្បកិរិយា និងក្រមសីលធម៌ការងារដ៏ល្អឥតខ្ចោះបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តចិនក្នុងឆ្នាំ ២០២៥។ ចំណាត់ថ្នាក់នេះគឺផ្អែកលើការបោះឆ្នោតពីអ្នកយកព័ត៌មានកម្សាន្ត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន ៦០ នាក់ ដោយទទួលស្គាល់សិល្បករដែលទទួលបានពិន្ទុសម្រាប់វិជ្ជាជីវៈ អាកប្បកិរិយាល្អ និងរូបភាពវិជ្ជមានរបស់ពួកគេនៅក្នុងក្រសែភ្នែករបស់ឧស្សាហកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-gaPISBLcO5vC-xymXcFq4dcGxvryqqwp9ComX7KKzl4tDetpYWqIJod0wqQxMpHZSOeGGBY0Flxpwk1Xi6uOJ4IaK09gvulb4YPvSfz2uvmnMiRQ_L74pDHTlwF01BgW1L3AIqAbbfGqHHq4l6OpylMyKuyRzCdE4YUktE4k8LfACK8gTaTzDIqA1jIS/s1619/image_2026-01-31_10-56-50.png

យោងតាម Sohu សិល្បករកំពូលទាំង ៥ ដែលរកចំណូលបានច្រើនជាងគេជាមួយប្រព័ន្ធផ្សព្វផ្សាយចិនក្នុងឆ្នាំ ២០២៥ គឺ Xiao Zhan , Bai Lu, Dylan Wang, Li Landi និង Song Weilong។ ជាពិសេស Xiao Zhan បានឈរនៅលំដាប់កំពូលមិនត្រឹមតែដោយសារតែអាកប្បកិរិយាដ៏ល្អឥតខ្ចោះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែសមិទ្ធផលអាជីពដ៏លេចធ្លោរបស់លោកក្នុងរយៈពេលមួយឆ្នាំកន្លងមកផងដែរ។Xiao Zhan ទទួលបានជោគជ័យជាប់លាប់ជាមួយនឹងគម្រោងភាពយន្តធំៗ ដោយរក្សាបាននូវឥទ្ធិពលពាណិជ្ជកម្មដែលមានស្ថេរភាព និងរូបភាព «កំពូលតារា» កាន់តែរឹងមាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5QftQL4Pn6JKY2LY34hwJ1mgknJ1Wr0IhR2XeI_lcscQa-Z2QHndGOMXwppkouVrlRBD1dYeizDM882gM5zJA7ga-EsDOvEP622fW1gVz2Pi6rdAiV7xOz4MVON3sEVuwokrdsXBtEvkVuo8aIF1pv9DHwXFN_O2vJpEcQ7BBLbZwbJZoTbJ7s9plmrmr/s2048/image_2026-01-31_10-56-45.png

អាកប្បកិរិយាស្ងប់ស្ងាត់ បើកចំហរ និងការគិតបែបចាស់ទុំរបស់ខ្លួនបានធ្វើឱ្យ Xiao Zhan ទទួលបានងារជាបុរសល្អឥតខ្ចោះនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ឆ្នាំ២០២៥ គឺជាឆ្នាំដ៏សំខាន់មួយសម្រាប់ Xiao Zhan នៅពេលដែលលោកត្រូវបានផ្តល់កិត្តិយសជា «តារាសម្តែងភាពយន្តឆ្នើមប្រចាំឆ្នាំ»។ ក្នុងពេលជាមួយគ្នានេះ លោកក៏បានបង្កើតស្នាដៃរបស់ខ្លួននៅក្នុងកញ្ចក់ទូរទស្សន៍ជាមួយខ្សែភាពយន្ត «The Legend of Zang Hai» ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមរឿងភាគដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតទាំង ១០ នៅលើ CCTV-8 ក្នុងឆ្នាំ ២០២៥ ដោយពង្រឹងតំណែងឈានមុខគេរបស់លោកនៅក្នុងឧស្សាហកម្មកម្សាន្តចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6YZ0AIff_Ctwfaegc6PC_EtscIY9QuENWFQaO7sKWMd-Jluw95EHiq8-01aD9aNihkrHFvbpriW0EQ1lHQOfJagU5igo5O7Vy6n900cSJFPo-WFV9HV5lEWQvj0Wu5AoY0UJqclJHc3M6XYYP08ts-ZvUPAp5xZhQQAnz8Dzqw1KXgkPteJ4qm65D5hQp/s1619/image_2026-01-31_10-56-49%20(2).png
នៅឆ្នាំ ២០២៥ Bai Lu បានបង្ហាញពីការអនុវត្តដ៏ស៊ីសង្វាក់គ្នា ដោយចូលរួមជាបន្តបន្ទាប់នៅក្នុងគម្រោងចំនួន ៣ នៃប្រភេទផ្សេងៗគ្នា ដែលទាំងអស់នេះសម្រេចបានលទ្ធផលវិជ្ជមាន។ ជាពិសេសរឿងភាគ «Northward» ដែលនាងបានសម្តែង ទទួលបានចំណាត់ថ្នាក់គួរឱ្យចាប់អារម្មណ៍នៅលើ CCTV-1 ដោយជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងប្រជាប្រិយភាព។ ពេលចេញផ្សាយ រឿងភាគនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារសាច់រឿងថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiecFy_CXROwtxEDmIMyoZ2n6hR2tcR-Uh0YovG0cTF78AcdDEXFxEGw7QiGQeoexfjrtFlX0RtJCPuCvmnfgjtj6Mxpflz8LUU9Be9t6aMrK-t4i3vlwQQ9V86Vk7Cvkf5bp15AP23QYbkAhNcFNwHesS4xtgyBSQDxmi6jrPwtfVwZYnyijM040qJNfCz/s960/image_2026-01-31_10-56-44%20(2).png

តាមរយៈគម្រោងនេះ Bai Lu ត្រូវបានអ្នកជំនាញសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរបស់នាងក្នុងការសម្តែង ដោយចាត់ទុកថាវាជាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ខណៈដែលនាងបានលះបង់រូបភាពដែលធ្លាប់ស្គាល់របស់នាងពីរឿងភាគបុរាណ ដើម្បីសាកល្បងដៃរបស់នាងក្នុងរឿងភាគសម័យទំនើប៕

អគ្គិភ័យឆាបឆេះរោងចក្រថៃមួយទៀតហើយបណ្តាលឱ្យខូចខាតសម្ភារៈអស់គ្មានសល់

0

ប្រទេសថៃ ៖ ជាច្រើនថ្ងៃមកនេះ ប្រទេសថៃមានហេតុការណ៍ភ្លើងឆេះជាញឹកញាប់ មិនថាឆេះអគារធំៗ ផ្ទះពលរដ្ឋ និងរោងចក្រ ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ភ្លើងបានឆេះរោងចក្រផលិត និងលក់គ្រឿងបន្លាស់រថយន្ត-ម៉ូតូដ៏ធំមួយកន្លែងនៅខេត្តនគរាជសីម៉ា បណ្តាលឱ្យខូចខាតសម្ភារៈអស់គ្មានសល់ បើទោះជារថយន្តបាញ់ទឹកជាង២០គ្រឿងត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុក្តី ដោយសារក្នុងរោងចក្រសុទ្ធតែជ័រ និងថ្នាំពណ៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnwt5Hj1QEud5cw_A8P-r5sLqUHxJ-efkPyYq7tkbospEWno_S3czp2HcFO9MZXfxvzSwfGHqjh0Kq0FcIymkpfZlSVw6mJbJQx7OsoOgasPe83szVJ9NhaqGtUAR2te66jWquX9lliLP51SJBgxjofCVPp6Od6HSZX_LBKyhf-d_XzxkW2QdLH3eAI_Uz/s800/photo_2026-01-31_16-11-11.jpg
កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ អគ្គិភ័យបានឆាបឆេះរោងចក្រផលិត និងលក់គ្រឿងបន្លាស់រថយន្ត-ម៉ូតូ ស្ថិតក្នុងតំបន់ឧស្សាហកម្មនៅផ្លូវរាជសីម៉ាជោគជ័យ ឃុំណងរ៉ាក់វៀង ស្រុកមឿងនគរាជសីមា ខេត្តនគរាជសីមា ប្រទេសថៃ បណ្តាលឱ្យមានផ្សែងខ្មៅហុយពាសពេញអាកាស ។ បើទោះជាហេតុការណ៍នេះពុំបណ្តាលឱ្យមានមនុស្សរងរបួស និងស្លា.ប់ ប៉ុន្តែខូចខាតទ្រព្យសម្ភារៈទាំងអស់ ពីព្រោះភ្នាក់ងារពន្លត់ភ្លើងពិបាកគ្រប់គ្រងស្ថានការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglswfuuxeZKK3mnphbmtoFddEn0tu3wVtrWtGNfTpCfNOebGYS86IsZkQiyQkHgATuFuJoA0XfsCBJkq869L7Vv7f2YhckaiyB6zRZHZiAOYjxnNAhROPI8M0Nf6gw0QokVweGYFq2lXIEd-kGe6wbXBgUcYLU4sJz35-z9rQF3cw5F6vUMv1IUxseCeFg/s1280/photo_2026-01-31_16-11-12.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន PPTV នៅថ្ងៃទី៣១ ខែមករា ក្នុងពេលភ្លើងកំពុងតែឆេះរោងចក្រ គឺជាពេលដែលបុគ្គលិក និងកម្មករចេញពីរោងចក្រទៅបរិភោគអាហារថ្ងៃត្រង់ ហើយមានបុគ្គលិកខ្លះក្នុងរោងចក្រ ប៉ុន្តែបានរត់ចេញទាន់ពេលវេលា ។ រីឯនៅផ្នែកខាងក្នុងរោងចក្រមានសម្ភារៈជាច្រើនសម្រាប់ផលិតគ្រឿងបន្លាស់រថយន្ត-ម៉ូតូ ដូចជា ៖ ជ័រ និងថ្នាំពណ៌ ទើបបណ្តាលឱ្យភ្លើងកាន់តែខ្លាំងយ៉ាងឆាប់រហ័ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmT2hg-Xwe7Aczypk5mpkHOrcxDFXyCgp2F281OnuVEEgpZPX85Q7bE22s0nmRnoJlp14SD-bxxILNrvAG3SRZnk_zE1NMrewshpaOqgkeA0vGEE8LOdO0KEk_3MC20VfunIvx88_hmvJOlPHLa32CHqPLtet3HS9WFzJKekOnRSRCZ5jOK9G9gMI_blNQ/s1280/photo_2026-01-31_16-11-18.jpg
រថយន្តបាញ់ទឹករហូតដល់ជាង២០គ្រឿងត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ និងព្យាយាមបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆេះរាលដាលខ្លាំង ប៉ុន្តែរហូតមកដល់ម៉ោងជាង២រសៀលថ្ងៃដដែល ភ្នាក់ងារពន្លត់ភ្លើងនៅតែពុំអាចគ្រប់គ្រងស្ថានការណ៍បាន ដោយសារខ្យល់ខ្លាំង និងឆេះសារធាតុគីមី ទើបធ្វើឱ្យពិបាកពន្លត់ភ្លើង ។ បើតាមសេចក្តីរាយការណ៍បឋម ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សរងរបួស ឬស្លាប់ទេ រីឯមូលហេតុភ្លើងឆេះរោងចក្រ គឺសមត្ថកិច្ចកំពុងតែស៊ើបអង្កេត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq61_ZJYpI4Clry_o-1U5V0Zm0yDFhmUHUoNSMKWxvn4ODKvzk4Yy64SouSK8uVy5Hxt1D4XpGDoRqR1HNyCW6p4kYiE2ratEXt7bXtVFoUaPWjW2UrEzaiBl0Mjir1nPLsXqZAIBNDtPNOgYmD1cNHe8S6PyrT12DLkYclW-CqPTXAZ0QJFYrsveDbaaW/s800/photo_2026-01-31_16-11-19%20(2).jpg

គួរបញ្ជាក់ថា មុនពេលភ្លើងឆេះរោងចក្រផលិត និងលក់គ្រឿងបន្លាស់រថយន្ត-ម៉ូតូនៅខេត្តនគរាជសីម៉ា គឺរោងចក្រផលិតកាំជ្រួច នៅភូមិដងកាក់សា ឃុំរ៉ៃរុត ស្រុកដនជេឌី ខេត្តសុផាន់បុរី ប្រទេសថៃ ទើបតែផ្ទុះឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃទី៣០ ខែមករា បណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសធ្ងន់ជាច្រើននាក់ ៕

ហាមទុកអាហារ១០មុខនេះក្នុងទូរទឹកកកព្រោះមិនល្អសម្រាប់សុខភាព

0

មិនមែនចំណីអាហារទាំងអស់សុទ្ធតែអាចរក្សាទុកក្នុងទូរទឹកកកមានសីតុណ្ហភាពត្រជាក់ខ្លាំងនោះទេ ជាពិសេស អាហារ១០ប្រភេទនេះ ពីព្រោះវាកាន់តែឆាប់ខូចគុណភាព ប៉ះពាល់សុខភាព និងមានគ្រោះថ្នា.ក់ដល់រាងកាយហួសពីការស្មាន ។ ស្ត្រីមេផ្ទះភាគច្រើនតែងទុកអាហារទាំង១០ប្រភេទនេះក្នុងទូរទឹកកកដើម្បីឱ្យស្រស់បានយូរ ប៉ុន្តែបែរជាប៉ះពាល់សុខភាពទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirV_9l56C2aDS1kVFg5VKDY94SlrPOApY2VddMqaN33OfH8cGZvmNtGJWFPnnzLex27ZSjtNfF8nb5gMm9oITGIbvswyU9gVXYynFvI6HFRZJAcuXYsvw5P8H7y-oHq5_vO1On2MQGJry7JKeLqwNuc7l45hQght1WK83K75q_EMA7WzNUXUZRF9Pc8o3z/s1280/photo_2026-01-31_16-44-38.jpg

ការដាក់អាហារក្នុងទូរទឹកកកត្រូវបានចាត់ទុកជាវិធីសុវត្ថិភាពបំផុត និងកុំឱ្យអាហារឆាប់ខូច ប៉ុន្តែការពិត មិនមែនអាហារគ្រប់ប្រភេទអាចដាក់នៅកន្លែងសីតុណ្ហភាពត្រជាក់ខ្លាំងទេ អាហារខ្លះពេលដាក់ក្នុងទូរទឹកកក បែរជាឆាប់ខូចជាងធម្មតា ឬប៉ះពាល់សុខភាព ។ បើតាមអ្នកជំនាញអាហារ ការទុកដាក់អាហារត្រឹមត្រូវ គឺត្រូវពិនិត្យមើលអាហារផងដែរ មិនមែនចេះតែដាក់ក្នុងទូរទឹកកកទាំងអស់ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWbnDOeM1JrV1_wAbj3209jT04Y_l9Ont720ygD087pGJHwisauvn0QCnV6XvJf1a9Pw2DpnaI70WhVQPX_p-HRK7TMuNSNN0etXNB2-C4lmILmRwbvHm1fJxg6ZcoSGeKIZI3k22GWDLjJyNYO982Wk5sAvoka1b7qoyWHDOHjJUYK096OsXN37sxZavq/s1280/photo_2026-01-31_16-44-37.jpg
ខាងក្រោមនេះ គឺជាអាហារ១០ប្រភេទមិនគួរដាក់ក្នុងទូរទឹកកក ៖

១-ដំឡូងបារាំង ៖ ការដាក់ក្នុងទូរទឹកកកធ្វើឱ្យម្សៅដំឡូងបារាំងមានរសជាតិផ្អែមខុសធម្មតា សាច់របស់វារដិបរដុបមិនល្អពេលយកទៅបំពង ថែមទាំងមានសារធាតុបង្កជំងឺមហារីក ។ គួរដាក់វានៅកន្លែងស្រឡះល្អ មានខ្យល់គ្រប់គ្រាន់ និងមិនដាក់ក្នុងថង់ផ្លាស្ទិកបិទជិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4t-OgvvTx4_GYNxJXYnjC0fhrL6uPfcPlt9uFykrDwEVN9Fv885bf35WG-doRhIyBO9eM3ZPgf-MgmDzprtQPrKtvEPgDpWQOa4HYHP-Bn4xe_5CcqmNQXImcMRi_zRW7h_QgsgeY03CBFV1-ToMHMOYphsuMQnEiZIcXm7fsWSe6czbmnLADxLsY-eff/s1280/photo_2026-01-31_16-44-39.jpg
២-ប៉េងប៉ោះ ៖ សីតុណ្ហភាពត្រជាក់នឹងបំផ្លាញសំបកប៉ោងប៉ោះ សាច់ជ្រាយ ទឹកច្រើន និងរសជាតិសាប បើទោះជាយកវាចេញពីទូរទឹកកកមកខាងក្រៅ ក៏មិនដូចមុនដែរ ។ គួរទុកនៅកន្លែងគ្មានកំដៅថ្ងៃ និងសីតុណ្ហភាពធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNT4EPyEsVuuqrO2u7pdM-krU20y7LmTJiBChVu8Pe3Dv1gQQ461BcDjH0R604bKvSCh_krt1k4Vl89pxcuR4hSFnQrEyrAuo0R-eUCP45YaDuJRQStVbQlq4Hs18FaY-LYPLugnLnpc4j9H8SU6VWcUAMpzFidJfY6aQGtkfYuuTYoBV5x-7GyZP0HJ8J/s1280/photo_2026-01-31_16-44-40.jpg

៣-ទឹកឃ្មុំ ៖ ទឹកឃ្មុំមិនងាយនឹងខូចនោះទេ ហើយការដាក់វាក្នុងទូរទឹកកកនឹងធ្វើឱ្យទឹកឃ្មុំខាប់ ពិបាកដួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWiLPbkGfDGfCdcCfTMk5k1RbJBHPif1Gu7WlSyVDQTsFWcJZAMVdtnZ529dakrO7b03GVvwAFHd8AoWvCyNdqIdi8fDYVZnXr_VmLZ2HFxKyVWlFVOF0XIt1OKkKttqKwrgbM0kWvLA-LczARwPuI4Y8a6UpG7i3dXwQUKkKxme4LCGmbkQwi7DYwQn55/s1280/photo_2026-01-31_16-44-41.jpg

៤-នំប៉័ង ៖ ទូរទឹកកកធ្វើឱ្យនំប៉័ងស្ងួត និងក្លិនស្ងុយ ជាងដាក់នៅខាងក្រៅ ប្រសិនបើចង់បរិភោគបានយូរ គួរចម្អិនឱ្យក្រៀម និងដាក់ក្នុងថង់បិទជិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBcc-uuoNs3FyF9lMssBa3TFw-VQ6HnPqCw9sn_wicD8sf2I1DyPfn0PxMHfIQ1WxjHr7ju6F8bPKKXDAI83uY0km8_s08nt3zv9uaauP79K8QP6YSJSq8KnDo1Y9VYkFm7nd7H13VXu3X1CYCjST_N-0tTWMC7aMuCrCw5aLI75wKd_zy8lPDjSxLb6yn/s900/photo_2026-01-31_16-44-41%20(2).jpg

៥-ខ្ទឹមស ៖ ភាពត្រជាក់បណ្តាលឱ្យខ្ទឹមសឆាប់ដុះពន្លក មានសំណើម និងដុះផ្សិត ប៉ុន្តែអាចដាក់ខ្ទឹមសចិញ្ច្រាំ ឬខ្ទឹមបំពងក្នុងទូរទឹកកកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiekYeyog36Vo9AGNpl6dW-4iPRJeCogZkz3oqgWuWPDbNANaoBTO4-J0m6GxUb9TgyPbDRLrw6aELExOSEEsQT6pphbJ0buhE3YOBWV5uZJ-E7FmchJH1yV2HMlN8zlXNorOAKN2eOPwIesu6grlTAx_NiL9xVgXHr7QpGKZXApUrryuCcD5UYFwI-Y8w8/s1280/photo_2026-01-31_16-44-42.jpg

៦-ខ្ទឹមបារាំង ៖ ភាពត្រជាក់បណ្តាលឱ្យសាច់ខ្ទឹមបារាំងជ្រាយ សើម និងដុះផ្សិត ព្រមទាំងបាត់បង់រសជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlcDAV1y4qxd0N2ifPsRjDpDJ-vW5zlU_JpqWFNNYSD3z_apCNkRsOR6xGLyqZOGuRI58J3eZwRxmTj8MgFDJ0LQ10ohp6F9Wi1-jp7SdYPtvYqpj-tAUFeDj82IM509o3rKLYb8tSTl3da_KeJSJklwOi9QMCajKqdgng3MYN8cR-6FIllevR33kPsi29/s1280/photo_2026-01-31_16-44-42%20(2).jpg

៧-កាហ្វេ ៖ កាហ្វេស្រូបក្លិន និងសំណើមពីទូរទឹកក បណ្តាលឱ្យកាហ្វេបាត់ក្លិនឈ្ងុយ ។ គួរដាក់វាក្នុងកែវមានគំរបបិទជិតនៅកន្លែងមិនត្រូវកំដៅថ្ងៃ ឬកន្លែងស្ងួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAT3tw75uGexxvTG6E4RoJB__sJwtZFQzgQtsbpqweLn36QO8sJcrUTeTwT-ERNIcDztdGh-9wH72F0tBhkp9RH_xZcDwxQTOd0RSedvEgXMBnWAhcU17RXhUif3Kb_SHK5Fl89mT-TfQSRDgJl15cOlg5Gm35yrJ8-6D6VjerrAm90mP2jlvh-OH1EPx5/s767/photo_2026-01-31_16-44-43.jpg

៨-ប្រេងអូលីវ ៖ វានឹងខាប់បែកពពុះ ប្រសិនបើដាក់ក្នុងទូរទឹកកក បើទោះជាមិនប៉ះពាល់សុខភាព ប៉ុន្តែបណ្តាលឱ្យបាត់បង់គុណភាព និងរសជាតិ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBzc6gEUC4UPM3r_xf1osl-71gO1-h_PgFbHcwR0j5rp5fp01zBxF6UXSl8bmbd0Rf_8q-Oh4Qz2ooJe1berOwc6sz_bh9aBwkSugFuzjbu2oLMX3O5WAfInYb07K3w-3owjyfXve2j2NzzNcH7cjg2hSfBbaevMQposnDAVTU_H4AFrCYQOuNfBbYvUof/s1280/photo_2026-01-31_16-44-44.jpg

៩-ផ្លែឈើមួយចំនួន ៖ ហាមដាក់ផ្លែចេក ស្វាយ ម្នាស់ និងបឺរនៅកន្លែងត្រជាក់ ពីព្រោះវានឹងទុំខុសពេលគ្នា សាច់ខ្មៅ និងបាត់បង់រសជាតិ ។ គួរដាក់ផ្លែឈើទាំងនេះនៅខាងក្រៅដើម្បីឱ្យវាទុំតាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikIbTOCJStNw4heAaD9Rb1kufmYDBs648rHW11poJXn9FYidtIMUE_ODcAGn2sCcrhmZqQ2Aav6GJbMt8EIrfBX1L2v8mU3nonVfu4E7Pd6Gh8O8oI_qlktYbDaYUrF-lKTSIbz3SHTazmVmuiGuPrgA7lObD_Kk0MhMhcO7b7wx8WzigDDBOo-sous7Ky/s1280/photo_2026-01-31_16-44-45.jpg

១០-ស៊ុត ៖ អាស្រ័យលើហាងនានាបានលាងសម្អាតឬអត់ ករណីយកស៊ុតមិនបានលាងមកដាក់ក្នុងទូរទឹកកកដែលសំបកវាប្រឡាក់នោះ នឹងធ្វើឱ្យអ្នកបរិភោគមានហានិភ័យឆ្លងមេរោគ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX-n-m8AI694lHgOflvKuhp4OpxeJGaHDyBXXPRW9JlvjaKm9Jl7nqChyUWDFxO8fYOvRk3SJXC8fmJkfysMMbQxymzwtzQQomD2ZOIEZPBtawSIEjAVFv5IX5sM4AeFyNXJsTeVJrToJavfGnwWvU1cF-87D-NAvZaXAE06_ves9oZr6JF90gzkJDg1e0/s1280/photo_2026-01-31_16-44-45%20(2).jpg

Ka Ismee តបតវិញមួយឆ្ងាញ់ក្រោយមានអ្នករិះ. គ.ន់សំឡេងរបស់ ណូលី

0

Ka Ismee ដែលមហាជនស្គាល់ថាជាភរិយារបស់តារាចម្រៀង ណូលី បានតបតមួយឆ្ងាញ់ទៅកាន់អ្នកលេងបណ្តាញសង្គមក្រោយពីរិះគន់ស្វាមីរបស់ខ្លួនថា ច្រៀងដូចភេទទី៣ ប៉ុន្តែបានតម្លៃខ្លួនដល់ទៅ២០០០ដុល្លារ។ នេះមិនមែនជាលើកទី១នោះទេដែល Ka Ismee ចេញមកការពារ ណូលី កន្លងមករូបនាងក៏បានចេញតបតទៅនឹងមតិយោបល់ដែលថា ណូលី មិនសមនឹងនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB7cZGeUFdtuTK61KpVvm9s_9411YYx6lztqc-cwVEc6YP5LgTQBVPXB6eNkJlOPuhbi7b8hq2e3R_1FP-QY19Fb0RmrMgpb-7VHpB7DxIVGpFJi6HrQni55BG1cQcm8t_-W_u0FNp-F2lDUJgSup8eQ7yqGizPI4og5vEhD-RnXCWMafKL-ZtfmHq_wev/s2048/image_2026-01-31_10-15-53.png
កាលពីថ្ងៃទី៣០ មករា តារាចម្រៀង ណូលី បានបង្ហាញពីវីដេអូរបស់ខ្លួនដែលមានកិត្តិយសបកស្រាយបទចម្រៀងក្នុងពិធីមង្គលការដែលមានកូនកំលោះកម្ពុជា និងកូនក្រមុំវៀតណាម។ លើសពីនេះទៅទៀត តារាចម្រៀងរូបនេះក៏បានបង្ហាញពីទឹកប្រាក់ដែលទទួលបានគឺចំនួន២០០០ដុល្លារក្នុងមួយបទហើយថាទោះបីជាលោកច្រៀង១០ទៀតក៏មិនហត់ដែរ។ បទចម្រៀងដែលប្រើភាសាបេះដូងក្នុងការស្រលាញ់ពីមនុស្សពីរជាតិសាសន៍នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើននិងមានមតិយោបល់ចង់ស្តាប់បទចម្រៀងនេះពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPHecI4LJI8EUppoCrU0oKBbOkw3VOLfFoTHvBVZ_O7gYeoCpbH45bMWgoRtgDO5jhtUUR7KdwQ7znUhsAUfU-ceKu2dJKEyuKVCRoJj_Ue5W8Fw_QVWSzPaeYtT3hG1vBkMIP7SNza5X_Z2tMyUmoQ9nIVq30_tKUr9KUL666F6lkPoR_u7sSK308rmYy/s2048/image_2026-01-31_10-15-55.png

ទោះជាយ៉ាងណា ការច្រៀងរបស់ ណូលី ត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់បញ្ចេញមតិរិះគន់រហូតដល់ Ka Ismee ចេញមកប្រតិកម្មតបតវិញ។ គណនីនោះមានការបញ្ចេញមតិថា «ច្រៀងដូចខ្នើយចឹងបានដល់២ពាន់ មិនដឹងស្តាប់ម៉េចឱ្យពីរោះ ហើយកុំមើលមុខអ្នកចម្រៀងពិសេសមាត់…»។ ពាក្យសម្តីនេះ Ka Ismee បានចូលទៅតបតថា «ក្បាលមិនសមនឹងសក់ហើយមានមុខមកខម្មិនកើតទៀត កុំ lock មើលមុខតិចមើលថាសង្ហាកម្រិតណាម កដៀលគេហ្នឹង»។ មិនត្រឹមតែតបតប៉ុណ្ណោះទេភរិយា ណូលី ថែមទាំងបង្ហោះនៅលើបណ្តាញសង្គមតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ZDlS5YlM0OvRA-YoX7TWP3HFpXPPeZnHjecSWjrXYcMI2X6IdWu7txNFWsG0b8CpbnlajIV7hNHky7R0-sPcNXgsQ5vY46gQvowsTJwcd-E2k3NxYZzHvppn678_DVK1UYcWn5eudC8e3qYdAz6hmJ4EmTjOZEa75vEJ0S43hqtEsvNk_3SOOqomW9bu/s2048/image_2026-01-31_10-15-54.png

នៅក្រោមការបង្ហោះរបស់ខ្លួន Ka Ismee បានសរសេរទៀតថា «ចាស់ហើយរកវត្តខ្លះទៅ ទើសគេlock pf ចឹងកាកណាស់ សំដីគ្រាន់តែច្រៀង២ពាន់ ចុះមានសមត្ថភាពនិពន្ធបទហើយច្រៀងបានដូចអត់ អាទំពែកអត់សក់…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMs5mEMBKwCE22abZK6-2W3T7V18U4FKfN-DYvkYBoDVTi0Z6zCsTgHx3I994UPyLqtHUGcoSScOy0tFr-r9xissddfSydA5-eHqYwKuo0QEXo2oGbhF8bGYqIDcH8sYdk42DBm6k_THEGuOfjhLRe5f58jdBfzf-oaZh_IjK1Hxk8AsVGmzPWRUiquXz0/s2048/image_2026-01-31_10-15-52.png
គួរឱ្យដឹងថាពីខែតុលា ឆ្នាំ២០២៥ កន្លងមកនេះបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច អ្នកនាង តាំង ម៉ីហុង ឬទស្សនិកជនស្គាល់លើបណ្តាញសង្គមថា Ka Ismee បានប្រតិកម្មទៅកាន់អ្នកលេងបណ្តាញសង្គមដែលថា ណូលី មិនសមជាមួយនាង។ ស្រីកា បានឆ្លើយតបថាមុននឹងខម្មិនគួរគិតសិន សម្តីណាធ្វើឱ្យគេឈឺចាប់កុំនិយាយអីល្អជាង។ ទោះបីជា ណូលី មិនស្អាតសង្ហាសម្រាប់អ្នកដទៃប៉ុន្តែអាចធ្វើឱ្យនាងមានក្តីសុខបាន។ នាងរស់នៅជាមួយមនុស្សដែលអាចផ្តល់ក្តីសុខនិងបំពេញតួនាទីការងារជំនួសនាងបាន មិនមែនរស់នៅជាមនុស្សភាពស្អាតតែខាងក្រៅជួយអ្វីមិនបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG-GY_PCq3v2Kw-TetbFStJAfqWh338Vz3B-jJdiP3jMnp4rdhg7wno0uNtTaEju2csHCpQTYTMv_PgbhM0mj1qDOD7iL9RP3FtNOxoLJKG2QiGYauROtjxfknFG7UVzu4GP6qvjY0RGnpvG6TXQKll0f4daMGj-GbQ0Tsv9zizjsuIHyE8mSzuB2s3I7U/s2048/image_2026-01-31_09-53-06.png
ការចេញមុខការពារជំនួសស្វាមីម្តងជាពីរដងរបស់ Ka Ismee ធ្វើឱ្យអ្នកគាំទ្រជ្រួលជ្រាបយ៉ាងខ្លាំងពីទំហំក្តីស្រលាញ់អ្នកទាំងពីរ ខណៈដែល Ka Ismee ជាមនុស្សម្នាក់ដែលជួយជ្រោមជ្រែងឱ្យ ណូលី ក្រោកឈរ កែប្រែខ្លួនឯងនិងចូលប្រឡូកក្នុងអាជីពសិល្បៈឡើងវិញ៕

ព្រែកកាំពី រមណីយដ្ឋានល្អប្លែកបែបធម្មជាតិ

0

ខេត្តក្រចេះមានតំបន់ទេសចរណ៍ និងរមណីយដ្ឋានជាច្រើនកន្លែង ដែលទាក់ទាញភ្ញៀវទេសចរជាតិ-អនុ្តរជាតិមកកម្សាន្តជារៀងរាល់ឆ្នាំ ក្នុងនោះរមណីយដ្ឋានព្រែកកាំពី ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី មានចម្ងាយ១៦គីឡូម៉ែត្រពីទីរួមខេត្ត បានទាក់ទាញភ្ញៀវទេសចរមកម្សាន្តច្រើនជាងគេ ជាពិសេស នៅខែមេសា ជាពេលបុណ្យចូលឆ្នាំខ្មែរ ។ ភ្ញៀវទេសចរមកទីនេះអាចអង្គុយលេងពីព្រឹកដល់ល្ងាច និងបរិភោគអាហារលើកញ្ចុះតូចៗដែលត្រូវបានសង់លើផ្ទៃទឹក ព្រមទាំងអាចហែលទឹកលេងយ៉ាងរីករាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPQRpPc8TNNV2JTmbMePGH6NfNV-rCSXY4qSBpVKOJl_yLBA2dq0EQuBngUB1loPFj44FZgXCmjX4WR5IxBvbOD1ne6i6xyJeNLJSgBlPIxIKKpRM2_4r2GrkgnqKpkSJ1rgzGGQUnfIKbtL8lED9iQRWPfuUGVTu33cqzl0lPFxCb0k48va68Cz7eF53r/s1440/490141865_1120967956714543_3609088120248215371_n.jpg

រមណីយដ្ឋានកាំពី ស្ថិតនៅតាមផ្លូវជាតិលេខ៧ ពេលទៅដល់ស្ពានព្រែកកាំពី យើងនឹងឃើញទិដ្ឋភាពមួយដ៏ល្អប្លែក គឺផ្ទៃទឹកទន្លេមេគង្គទាំងមូលបានជ្រៀកជាចំណែកតូចៗដោយពំនូតកោះរាប់ម៉ឺន មានរុក្ខជាតិដុះខៀវស្រងាត់ ។ រមណីយដ្ឋាននេះជាក៏ជាជម្រកសត្វផ្សោត ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរមកលេងផងដែរ ចាប់ពីខែមករា ដល់ខែឧសភា រីឯជម្រៅទឹកចាប់ពី០.៥ម៉ែត្រ ទៅ១.៣០ម៉ែត្រប៉ុណ្ណោះ ទឹកថ្លាដូចកញ្ចក់ និងហូរក្នុងល្បឿនមិនបង្កគ្រោះថ្នាក់ ។ លក្ខណៈអំណោយផលល្អពីធម្នជាតិ ទើបធ្វើឱ្យរមណីយដ្ឋាននេះមានសេវាកម្មផ្សេងៗ ដូចជា ៖ ស្ពានចម្លង កញ្ចុះ កន្លែងលក់ម្ហូបអាហារ ភេសជ្ជៈ និងផ្ញើយានជំនិះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYLZLhbIjBnB4bKJmWKYkg_sLGgizzgp5aJwCIuYRfOTKn5lPmOUt6Q5JZNv3tTMA_ipXh-jp3sytK2laZIWlWZK9u5daiGLaRpz22g_A3v-OsATAI_iUIwrjkAx-A2mUhD0oeiuerGYdxYqezCRFhKJNDAPWPtng7iwRMykioIwBuC-RMZgUaHuns1g6h/s1920/480551400_621693330491782_6390144949086367650_n.jpg
ភ្ញៀវទេសចរនិយមមកកម្សាន្តនៅរមណីយដ្ឋានព្រែកកាំពីនៅរដូវប្រាំង ពីព្រោះទឹកក្នុងទន្លេមេគង្គស្រករាក់អាចអង្គុយលេងលើកញ្ចុះបាន រីឯនៅរដូវវស្សាវិញ ទឹកទន្លេឡើងមានកម្ពស់ខ្ពស់ មិនអាចងូតទឹកបានទេ ។ មុននឹងទៅរមណីយដ្ឋានព្រែកកាំពី ភ្ញៀវទេសចរអាចទិញវត្ថុអនុស្សាវរីយស្អាតៗជាច្រើនដែលអ្នកភូមិធ្វើឡើងពីសាច់ឈើដាក់លក់តាមដងផ្លូវ ដែលបច្ចុប្បន្ន ការិយាល័យទេសចរណ៍ខេត្តបានខិតខំធ្វើឱ្យប្រសើរឡើង និងរៀបចំរមណីយដ្ឋានឱ្យកាន់តែល្អ មានភាពទាក់ទាញកាន់តែខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg88ZLaYowOsARgf_wl_RCxWl-BVwJH9zvGbqaBVUkSE0t-HcMkPu9BhzWtGxR3QaEiJfbzQBsGAy_SbrzQPYp7uFgTgxKTHj6ClAGqHWw98bwWlJm37w9ZG4ROnJ43-1IKkTrTyCsg4frniVxjoAN6WHDsiBGEbPVVUob_4c142iS1t3ia96pzrd0orT5P/s1920/480977638_621693300491785_1340799012770725185_n.jpg
រមណីយដ្ឋានព្រែកកាំពី សាកស័ក្តិសម្រាប់ការដើរកម្សាន្តជាក្រុមគ្រួសារ ឬមកជាមួយមិត្តភក្តិពេលចូលបុណ្យចូលឆ្នាំខ្មែរ ដែលអាចសម្រាកយកខ្យល់អាកាសបរិសុទ្ធពីទន្លេមេគង្គផ្ទាល់ ។ មុនដំបូង ត្រូវចុះជណ្តើរពីថ្នល់ជាតិតាមច្រាំងទន្លេមកក្រោម ទើបមកដល់កញ្ចុះលើផ្ទៃទឹក បន្ទាប់មក ភ្ញៀវទេសចរអាចជួលកញ្ចុះសម្រាកលើអង្រឹង ហើយកុម្ម៉ង់អាហារមកបរិភោគលើផ្ទៃទឹក ប៉ុន្តែសម្រាប់ភ្ញៀវទេសចរក្នុងស្រុកបានខ្ចប់អាហារមកបរិភោគដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj82b8yaqIMDcv3LqKnx5INtqvQlgPQdjZEq8ENfhBQPB9Ek06IK2UczfRvxJ3Tox1sjw3i7HHdMT6EhpYpleTv9ZvF0MrDswtQhdQbyxbBsGSB6LuhEIc5-5OitJ6MRIQ4wg4o0orv2-oVu883lRrTgleSV_mdud8CHRlOQsyFsNv96x7WPg6329vpNLAe/s1920/481170583_621693463825102_1554319050001977223_n.jpg

ភ្ញៀវទេសចរក្នុងស្រុកនិយាយស្រដៀងគ្នាថា ពេលមកកម្សាន្តនៅទីនេះខែប្រាំងទោះជាក្តៅបន្តិចមែន ប៉ុន្តែពេលឈានជើងដើរលើស្ពានក្តារលើផ្ទៃទឹកទៅរកកញ្ចុះនោះ ធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយណាស់ និងអាចងូតទឹកទន្លេដ៏ថ្លាត្រជាក់មានទឹករាក់ហូរតិចៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj38WRdqnVHVP3_7lQZ46iE-EC02ywC2A72Kdv0NBmRQJGQSIMr2s0Y750r3m7TwcgZls5ADWnyoMTb8viebIDQaiCGLHRCdVwh5gNcYX3zC5U3n41IW2V1wDFGLW07z5mxaDuueL4DmIni98XfmWipB_md_yuKW-S8spNBtdYRw9EP8M-lIKHp_kCymzqG/s1440/489042425_1120968010047871_8186033762278514517_n.jpg

សរុបមក រមណីយដ្ឋានកាពី គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដែលមានសម្រស់ទេសភាពទឹកទន្លេដ៏ស្រស់បំព្រង ហើយក៏ជាជម្រកដ៏សុខសាន្តសម្រាប់សត្វផ្សោតទន្លេមេគង្គផងដែរ ។ បច្ចុប្បន្ន រមណីយដ្ឋាននេះបានក្លាយជាតំបន់លំហែកាយមួយដ៏ពេញនិយម និងល្បីល្បាញបំផុតនៅខេត្តក្រចេះ នារដូវប្រាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjomgiGJUaM19l3DlPHZ1MFr9rAgnho0UpxYXI3RLlTH0PW2BRB57T_Jko1oKiCBFofAP087t8VeJ2lcc0ZWdoSALhj5ldtN8Zr_CGd1Vs0fLjtINLQL2T8FkxdmWlg3xnpaGyuUiZg0IPBd5s5No8AtyDsZHQbBe6ihHehIbkCaeQP80CiAidXwiARX__E/s1920/480700831_621693310491784_542243243928966934_n.jpg

គួរបញ្ជាក់ថា ក្រៅពីរមណីយដ្ឋានកាំពី ខេត្តក្រចេះ ក៏មានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត ដូចជា ៖ វត្តសសរ១០០ ភ្នំសុពណ៌កាឡី សួនស្នេហ៍ថ្មបាំង កោះទ្រង់ ភ្នំសំបុក អន្លង់ផ្សោត និងក្រឡានថ្មគ្រែ ។ ក្រៅពីនេះ ភ្ញៀវទេសចរក៏អាចដើរទស្សនាផ្ទះ និងសំណង់អគារចាស់ៗបន្សល់ពីសម័យបារាំង ដែលមានទីតាំងនៅទីរួមខេត្តក្រចេះតែម្តង ៕

ហាមបរិភោគចំណីអាហារទាំង៥ប្រភេទនេះជាមួយចេកទុំដាច់ខាត

0

ទោះជាយើងអាចបរិភោគចេកទុំជាមួយចំណីអាហារជាច្រើនប្រភេទ ពីព្រោះចេកទុំផ្តល់ផលល្អសម្រាប់សុខភាព សម្រួលដល់ការបន្ទោរបង់ ប៉ុន្តែប្រសិនបើបរិភោគចំណីអាហារទាំង៥ប្រភេទនេះជាមួយចេកទុំនឹងអាចប៉ះពាល់សុខភាព ជាពិសេស អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារនឹងមានអាការៈឆ្អល់ពោះ និងហើមពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEoye1trvQZVcXMak8bRMdk0gOyXxJ6iI_N9E842BbuDYKx6FDkldES_08Y2P_0zCbE2NbP66USu_-s_a-leQlAZeILD4g2rrlsHdxhJtibxvy5-rTHwSV5zKt9KI2VSg9hBNlU9FYCG-5WKfj9_vqBLBUwf2EekGoq5IE0dQ9odnv0wWa2C_k-rcP7ng6/s1024/photo_2026-01-31_15-14-51%20(3).jpg

តើចំណីអាហារទាំង៥ប្រភេទនេះមានអ្វីខ្លះដែលគួរចៀសវាងបរិភោគជាមួយចេកទុំ?

១-ទឹកដោះគោស្រស់ ៖ មនុស្សភាគច្រើនចូលចិត្តបរិភោគចេកទុំជាមួយទឹកដោះគោស្រស់ ប៉ុន្តែសម្រាប់មនុស្សខ្លះទៀត ការបរិភោគបែបនេះអាចនឹងពិបាករំលាយអាហារ ដោយសារចេកទុំរំលាយអាហារលឿន រីឯទឹកដោះគោស្រស់ពិបាករំលាយ ហើយពេលបរិភោគវាចូលគ្នានឹងបណ្តាលឱ្យមានខ្យល់ក្នុងពោះ ឬហើមពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV04I8C38oKKk9ma3iwaWEh9XGTdBeMzAtYMPg-nOOfdzHrsljsrrwqc7vbc44qCGsa_djiE-55qtGcHjw-_KOYG4AnaP1h_xwO6TX5rAUJzehC_Zw1N3JgQfbAhcLKACWNxEGZB0-Yru8iSeFTV0EuRohSHX-i88DJPWSfMzlE00ZoNdB6auimdAqef8X/s1000/photo_2026-01-31_15-13-55.jpg

២-សាច់សត្វមានប្រូតេអ៊ីនខ្ពស់ ៖ ការបរិភោគចេកទុំជាមួយអាហារមានប្រូតេអ៊ីនខ្ពស់ ដូចជា ៖ សាច់ក្រហម ស៊ុត ឬសាច់សត្វផ្សេងៗ នឹងបណ្តាលឱ្យការរំលាយអាហារយឺតជាងមុន ចុកពោះ និងមានបញ្ហាក្រពះ ជាពិសេស អ្នកកំពុងឈឺក្រពះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfhILGJ6rbSSATU_MHwW_sVoDGzcD0cWsfNUJxfC7BnSK5BKZp2UtD3IZ_9XiAluwKgf8opvClmquzSpR9B5kE9iBo0mM6nWN8Ka11s81hWr5RTN_0ZWZb3x5ME8Q7tQiKCBWOXTorc9id_m2xPpq4OfhBULaBUsnoIkf-GpS8HV2sV1SAEpxbWnyGfB-B/s686/photo_2026-01-31_15-13-55%20(2).jpg

៣-ផ្លែឈើរសជាតិជូរ ៖ ពេលបរិភោគចេកទុំជាមួយផ្លែឈើជូរមានជាតិអាស៊ីតខ្ពស់ ដូចជា ៖ ក្រូច នឹងបណ្តាលឱ្យរលាកក្រពះ ឬរារាំងដំណើរការប្រព័ន្ធរំលាយអាហារ ឆ្អល់ពោះ និងរាករូស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0LAAx3NRdbyTuzO2K4rzCG6ZPq3BNd_8JXgttzuaJfNP9jXN1Zbtt2oyBY1VXLQIvkmRB7r6dToQqX-MMSvUWpt7FOQWcxUs47K3li9AcqLRYJ2YoBbW4aQIrpt4FOCJE9rneiD2-oz_duPZNaaJsOfxR_QFMO0yiG8bXuEay75YSVDO8GHVuM1_mVX7V/s1200/photo_2026-01-31_15-14-50.jpg
៤-នំប៉័ង ឬប័រហ្គ័រ ៖ ការបរិភោគចេកទុំជាមួយនំប៉័ង ឬប័រហ្គ័រ គឺរាងកាយនឹងទទួលយកកាបូអ៊ីដ្រាតក្នុងបរិមាណមិនសមស្រប និងរំលាយអាហារមិនស្មើគ្នា ដោយសារកាបូអ៊ីដ្រាតក្នុងចេកទុំនឹងធ្វើឱ្យការរំលាយអាហារយឺតយ៉ាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFplUejOZhbO1EB1ptLK4-TrsRGokVPgGL3VyCN5TevVpBSkh_H_z9xL589VgDu5UxOb-A2jURFuxn7rJC6ZubwMYtUBSSWMgdiaTOicTaaQQy4EN4Q_2ftbEXjZASep5kXL1MRbkDXpKIRC42FeqQ333X6U4HQEg0qrvP43eSo64hZXCpv-N2oA7bfxXK/s1200/photo_2026-01-31_15-14-51.jpg

៥-ផ្លែបឺរ ៖ ទោះជាផ្លែបឺរ និងចេកទុំ សុទ្ធតែសម្បូរដោយសារធាតុចិញ្ចឹមរាងកាយ ប៉ុន្តែបើបរិភោគផ្លែទាំងពីរនេះជាមួយគ្នា អាចធ្វើឱ្យឆ្អល់ពោះ និងហើមពោះ ដោយសារចេកមានជាតិសរសៃខ្ពស់ រីឯផ្លែបឺរមានខ្លាញ់ខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpS1ulUooPmZv0jzOnSiLyg1mP6DwmU0_4eMlk2F-cn7QPGAH6HAWvRRzbPp0Bvdnqk3_MEkw-KWBY4CGyAJXHixLcBa6ElzSnSXRaC0Dpk5Tmw83g_qS2pI_OLiXhCPHqZP6DzdkAJGEwGYQGYPzWHL2-K1hcYCLFjNn6b801dqdED7mzE3iyA2yPfzox/s1280/photo_2026-01-31_15-14-51%20(2).jpg
ដោយឡែក មនុស្សមួយចំនួនមិនបរិភោគចេកទុំពេលពោះទទេ ពីព្រោះខ្លាចប៉ះពាល់សុខភាព ការពិត យើងអាចបរិភោគបាន ពីព្រោះចេកទុំសម្បូរជាតិសរសៃ កាបូអ៊ីដ្រាត វាមិនធ្វើឱ្យរលាកក្រពះ ឬប៉ះពាល់ប្រព័ន្ធរំលាយអាហារឡើយ ។ ទោះយ៉ាងណា ចេកទុំមានរសជាតិផ្អែម និងផ្តល់ថាមពលខ្ពស់សម្រាប់រាងកាយ ដែលគួរបរិភោគក្នុងបរិមាណសមស្រប រីឯអាហារមិនគួរបរិភោគពេលពោះទទេ គឺអាហារមានជាតិអាស៊ីតខ្ពស់ដែលងាយរលាក និងដំបៅក្រពះ ៕

ខឹងចិត្តលាបពណ៌ខ្មែរខ្លាំងពេក ឆន ស្រីណេត និយាយម៉ាត់ៗបែបនេះទៅកាន់ជនជាតិវៀតណាម

0

គេចាំបានថាកាលពីកន្លងមកនេះមាននារីជាជនជាតិវៀតណាមម្នាក់បាននិយាយនៅក្នុងវីដេអូមួយបានជ្រើសប្រទេសកម្ពុជាបាត់ចេញពីផែនដីដោយលើកហេតុផលថាមានការការឆបោកអនឡាញ (scammer) ច្រើន។ នាគ្រានោះបានធ្វើឱ្យមានមតិប្រតិកម្មយ៉ាងខ្លាំងក្លាពីអ្នកលេងបណ្តាញសង្គមទាំងពីរប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPu2aDNc0Wp97d19TGgqEQXDuJeOQg2ySHGSpH4LwxYaq-p5YOOmeS2o_QODIRQz5HnhJuiwazam2wegvMp-9uv3-n-aQPo4I0jJwsLhQvwi202SGCiy2R1_Xqicqz9PKqmTrOETyXNyzfhr39OCrsQMzIxeLRQidzvSfr7Odgy_RX7KDWvkmUxoeu0cxr/s2048/image_2026-01-31_09-00-02.png

ងាកមកកាន់ ឆន ស្រីណេត វិញដែលមានកំណើតនៅកម្ពុជាក្រោមជារឿយៗតែងតែមានមតិប្រតិកម្មតបតនឹងសារព័ត៌មានវៀតណាមមួយចំនួនដែលជារឿយៗបានចុះផ្សាយលាបពណ៌ខ្មែរខុសពីការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4qqPjcORZ6d5GYa-LlxH5cLr1DGrzDK2XSrVZ3RhVc7C0kHat99PFu68dil2oCC51DFPc4f7Nyh8VZoW2aJBNXFqGBa9Y22s5a76sY5hqAviXZqa33L-NsyNdzrTX-D-h3Vohtf9FQYWPwwY1nZyFlxRS4vsR-sJZESSeUmiDNQ7A9ehMag8k8YnR8hqN/s2048/image_2026-01-31_09-00-00.png
ជាក់ស្តែងថ្មីៗនេះ ឆន ស្រីណេត ក៏បានបញ្ចេញសារយ៉ាងក្តៅគគុកទាក់ទងនឹងការឆបោកអនឡាញ scammer ទាំងដែលជនឆបោកទាំងនោះជាជនជាតិវៀតណាម លួចចូលមកធ្វើការខុសច្បាប់យ៉ាងច្រើននាក់។ នៅយប់ថ្ងៃទី៣០ ខែមករា ឆន ស្រីណេត បានចែករំលែកការបង្ហោះរបស់ប្រព័ន្ធផ្សព្វផ្សាយវៀតណាម អមដោយខ្លឹមសារថា «គ្មានខ្មែរទេចា៎ … កុំពូកែឡាំប៉ាពេកបងៗយួនអើយ ស្រែកក្តែងៗហើយលាបពណ៌ខ្មែររាល់ថ្ងៃថាខ្មែរជាអ្នកបោក (scammer ) មើលក្នុងនេះសុទ្ធតែយួនហើយចិន»។ ការចុះផ្សាយនោះបានឱ្យដឹងថា «អាជ្ញាធរបានបង្ក្រាបក្រុមឆបោកឆ្លងដែនមួយនៅក្នុងប្រទេសកម្ពុជា ដោយចាប់ខ្លួនមនុស្សទាំងក្រុមចំនួន ៤៧ នាក់ (ជនជាតិចិន ៥ នាក់ និងជនជាតិវៀតណាម ៤២ នាក់)»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHxgBq8RjQATNh4m21cT_qzMN4SVyPeohZWOuSPXK92KzxIDVZ9Msa53rKWHtvQNLZ0ZbczCiqtSUu7622YQM-hiiizjrM5Ng3YCJFZNlCjxqIi9NUlCAecligPwc2wENZNhHF9oP0uxzc0l3AcZcYCXU5oU8NLYjYbtoPJ54OOvaUtQwkdcUl85E3ZVFr/s1804/image_2026-01-31_08-59-54.png

    កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ តាមការឱ្យដឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជនជាតិវៀតណាមប្រុសស្រី៧៨នាក់ ត្រូវអាជ្ញាធរកម្ពុជាបណ្ដេញចេញក្រោយរកឃើញថា ពួកគេបានលួចប្រព្រឹត្តិបទល្មើសឆបោកតាមអនឡាញ ដឹកជញ្ជូនគ្រឿងផ្ទុះ និងប្រើគ្រឿងញៀន។ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ តាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមប្រុសស្រី១៦៤នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនទៅស្រុកកំណើតវិញក្រោយរកឃើញលួចស្នាក់នៅធ្វើការងារខុសច្បាប់ដោយគ្មានលិខិតឆ្លងដែន៕