ពិតជាគួរឲ្យស្ងើចសរសើ និងមានមោទនភាព! លោក ទុន ចាន់ណារ៉េត គឺជាជនជាតិខ្មែរតែម្នាក់ និងដំបូងគេបង្អស់ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីបានលះបង់សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ដើម្បីបំពេញតួនាទីនៅក្នុងយុទ្ធនាការសកលក្នុងការបោសសម្អាតមីននៅឆ្នាំ ១៩៩៧។

កើតនៅក្នុងឆ្នាំ ១៩៦០ លោក ទុន ចាន់ណារ៉េត ត្រូវបានគេស្គាល់ថាជាជាបុគ្គលម្នាក់ដែលមានស្មារតីចូលរួមសកម្មក្នុងសកម្មភាពជំរុញយុទ្ធនាការអន្តរជាតិហាមឃាត់គ្រាប់មីន (ICBL) ដ៏សកម្មម្នាក់ ដែលត្រូវបានបាត់បង់ជើងទាំងពីរដោយសារការផ្ទុះមីននៅក្នុងអំឡុងពេលកំពុងធ្វើយុទ្ធនាការ។ បទពិសោធដ៏រន្ធត់ និងការតស៊ូចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់សកម្មភាពគ្រាប់មីនរបស់គាត់ បានជំរុញគាត់ឈ្នះពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ១៩៩៧ ។.jpg)
លោកត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាជនជាតិខ្មែរដំបូងគេបង្អស់ ដែលទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកដ៏ពិសេសមួយនេះ ហើយរឿងរ៉ាវផ្ទាល់ខ្លួនរបស់គាត់បានក្លាយជានិមិត្តរូបដ៏មានឥទ្ធិពលនៃតម្លៃមនុស្សជាតិនៅក្នុងសង្គ្រាម និងបានជំរុញឥទ្ធិពលនេះដល់មតិអន្តរជាតិផងដែរ។.jpg)
ការចូលរួមចំណែករបស់លោក ទុន ចាន់ណារ៉េត បានធ្វើឱ្យគាត់ក្លាយជាឥស្សរជនដ៏គួរឱ្យគោរពមួយរូបនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ នាទីរបស់គាត់នៅក្នុងចលនានេះបាននាំឱ្យមនុស្សជាច្រើនចាត់ទុកគាត់ថាជាជនគំរូដំបូងគេដែលមានទំនាក់ទំនងជាមួយពានរង្វាន់ណូបែលសន្តិភាពតំណាងឲ្យប្រទេសទាំងមូល។.jpg)
ភាពជោគជ័យនេះ ក៏បាននាំឱ្យមានការចុះហត្ថលេខាលើសន្ធិសញ្ញាអូតាវ៉ា ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដែលហាមឃាត់ការប្រើប្រាស់ ការផលិត និងការផ្ទេរមីនប្រឆាំងមនុស្ស។ ក្រោយមក ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលគាំទ្រ និងអនុវត្តសន្ធិសញ្ញានេះ។
.jpg)
គួរជម្រាបថា លោក ទុន ចាន់ណារ៉េត គឺជាម្នាក់ក្នុងចំណោមអ្នកធ្វើយុទ្ធនាការរាប់ម៉ឺននាក់មកពីប្រទេសជាងហុកសិបដែលធ្វើការក្នុងភាពជាដៃគូទូទាំងពិភពលោក គឺយុទ្ធនាការអន្តរជាតិដើម្បីហាមឃាត់មីន (ICBL)។ លោកត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់ដ៏មានកិត្យានុភាពនេះ ពីព្រោះលោកបង្ហាញពីបទពិសោធន៍ ការប្តេជ្ញាចិត្ត និងសកម្មភាពដែលបង្កើតជាឫសគល់នៃយុទ្ធនាការនេះ ដែលជាសម្ព័ន្ធភាពនៃអង្គការមិនមែនរដ្ឋាភិបាលជាង ១១០០។ ក្នុងវ័យ ៦៥ឆ្នាំ បច្ចុប្បន្នលោកនៅតែបន្តតស៊ូមតិសម្រាប់ជនពិការ និងជនរងគ្រោះនៃសង្គ្រាម ដោយជម្រុញមនុស្សជំនាន់ក្រោយតាមរយៈភាពធន់ និងការប្តេជ្ញាចិត្តរបស់គាត់ចំពោះសន្តិភាព៕










