តារាចម្រៀងរ៉េប វណ្ណដា រួមទាំងតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានចូលរួមកម្មវិធីតែមួយដើម្បីលើកស្ទួយពីវប្បធម៌ខ្មែរក្នុងកម្មវិធី ការវិត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យ។ ទោះបីជាពួកគេមិនបានប្រាស្រ័យទាក់ទងគ្នាប៉ុន្តែការចូលរួមកម្មវិធីតែមួយនេះឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់ពួកគេក្នុងការលើកស្ទួយវប្បធម៌ខ្មែរតាមរយៈឥទ្ធិពលរៀងៗខ្លួន។

នៅថ្ងៃទី១៨ ខែមីនា នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ មានការសម្តែងទស្សនីយភាពរបាំស្តីពី ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរដែលបានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»។ កម្មវិធីនេះបានបញ្ចប់ដោយរលូននិងមានមោទនភាពជាទីបំផុត។
តាមរយៈការចែករំលែកនៅលើបណ្តាញសង្គមគេសង្កេតឃើញថាតារាចម្រៀងរ៉េប វណ្ណដា ជី ដេវីត និង ទេព បូព្រឹក្ស ដែលជាសិល្បករដ៏មានឥទ្ធិពលក៏បានចូលរួមនៅក្នុងកម្មវិធីនេះដូចគ្នា។ នៅលើហ្វេកប៊ុកផ្ទាល់ខ្លួន វណ្ណដា បានចែករំលែកផ្ទាំងទស្សនីយភាពការសម្តែងជាបន្តបន្ទាប់និងបានបញ្ជាក់ថាជាសម្តែងដ៏បំផុតមួយដែលលោកបានឃើញ។ ជាមួយគ្នានេះ វណ្ណដា ក៏បានឡើងនៅលើឆាកថតរូបជាមួយសាស្រ្តាចារ្យនិងអ្នករបាំទុកជាអនុស្សាវរីយ៍ផងដែរ។.png)
ងាកមកកាន់លោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស វិញបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតចូលរួមនៅក្នុងកម្មវិធីដោយអ្នកទាំងពីរបានថតជាវីដេអូបង្ហាញពីការចូលរួមក្នុងកម្មវិធីខាងលើនេះ។ ប្តីប្រពន្ធមួយគូនេះត្រូវបានមហាជនចាត់ទុកថាជាសិល្បករដែលតែងតែលើកស្ទួយវប្បធម៌ខ្មែរទោះបីជារងនូវព្យុះភ្លៀងពាក្យសម្តីយ៉ាងណាក្តី៕










