Home ព័ត៌មានអន្តរជាតិ វិបត្តិខ្វះប្រេងឥន្ធនៈ ជំរុញឲ្យវត្តមួយចំនួននៅប្រទេសថៃប្រកាសចំៗថារកប្រេងបូ.ជាស.ពមិនបាន

វិបត្តិខ្វះប្រេងឥន្ធនៈ ជំរុញឲ្យវត្តមួយចំនួននៅប្រទេសថៃប្រកាសចំៗថារកប្រេងបូ.ជាស.ពមិនបាន

21
0

ស្របពេលដែល អនុទីន ប្រកាសអួតក្ដែងៗថាប្រទេសខ្លួនមានប្រេងច្រើនបំផុតនៅក្នុងអាស៊ាន ហើយល្មមគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសបើទោះជាពិភពលោកកំពុងស្ថិតនៅក្នុងភាពតានតឹង ងាកទៅមើលប្រជាជនថៃឯណោះកំពុងជ្រួលច្របល់នឹងការខ្វះខាតប្រេងជាខ្លាំង រហូតមានវត្តខ្លះចេញមកប្រកាសតែម្ដងថា ពួកគេគ្មានសូម្បីប្រេងគ្រប់គ្រាន់សម្រាប់បូ.ជាស.ព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_LUOWRgxCl5unLpF8vvuWENfSML4TYNkuPnADrT7WrZie4pQxE-aphFPPoiQ6R4tsqutXQThD0fpLMHWhwv6CDbC3wXjtf5icxCI-afbE-mBs9NHiKBGizBJQnQ-sF0WuhoDYaunR2r88bt5HmxT4-Jij3z8HeRR_qwVMeju_ZwIWVK7edHGv0qNVOp4b/s1280/photo_2026-03-18_15-27-19%20(2).jpg
យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកពីគណនីរបស់វត្តល្បីមួយដែលមានឈ្មោះថា Saman Rattanaram នៅក្នុងខេត្តឆាក់ឈើងសៅ បានឲ្យដឹងថា ឥឡូវនេះស្ថានភាពបានឈានដល់ចំណុចមួយ ដែលវត្តអារាមត្រូវភ្ជាប់មកជាមួយសំបុត្រមរណភាពដើម្បីដើររកទិញសាំងមកបូ.ជាស.ព ព្រោះតាមស្ថាននីយមួយចំនួនបានរឹតត្បឹតការលក់មិនឲ្យទិញបានលើសពី ៥០លីត្រ នោះទេ ទាំងដែលស.ពមួយត្រូវចំណាយប្រេង ឬសាំង ពី៦០-៨០លីត្រឯណោះដើម្បីបូ.ជាឲ្យសព្វ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizeOCqc6erWdeesqfVJDPu1YkIe3VEEEUpwEoG5Ex4horK7IaVeyr8EN3snEZlfVDQTafUUbEV7VoUR4-vPPs_CtGq7SwCL9YvJTkbkggsyEhaOz3lY-HO1ZbFbY9yuootQXeXxqPt3qbyFO8tF7MzJAg-p1mIYkRaQh9tlT-L-1tWQRe_UdjUiUfBEUpX/s1280/photo_2026-03-18_15-27-19%20(3).jpg

ទន្ទឹមនឹងការចេញមកត្អូញត្អែរបស់វត្តដូចខាងលើនេះ សាធារណជនថៃជាច្រើនបាននាំគ្នាបង្ហាញពីក្តីព្រួយបារម្ភរបស់ខ្លួនចំពោះស្ថានការណ៍នេះ ហើយអ្នកមួយចំនួនទៀតក៏ជួយរកដំណោះស្រាយ ខណៈមួយចំនួនទៀតក៏បានបង្ហាញការមិនពេញចិត្តចំពោះរដ្ឋាភិបាលដែលខ្វះសមត្ថភាពគ្រប់គ្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL2JGk-VmkimtgMc85SFwhJknNB-JjXr60jSY2JNhDchNGB6y0Vh1zgS70b6yRmMFHaGhMwb4qlSdW5mC7mme0c828dBBH9xVisI2Mnmr9wThMl0boesd2JhkJtXdFzrOm4B-ONokK6Jsv22hdVF4H5D-aLuprZeluuFZRwJk5CxaRlGZvtgYmbfrHcRXw/s700/photo_2026-03-18_15-27-19%20(4).jpg

ក្រៅពីនេះ បើតាមព័ត៌មានដែលរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកថៃមួយចំនួនក៏បានឲ្យដឹងផងដែរថា នៅតាមទីជនបទមួយចំនួនប្រជាជន ជាពិសេសកសិករ និងអ្នកប្រកបរបររកស៊ីខាងដឹកជញ្ជូនបានព្យាយាមងើបតាំងពីមេឃមិនទាន់ភ្លឺ ខ្លះចេញពីផ្ទះតាំងពីម៉ោង ១ ព្រឹក ដើម្បីមកតម្រង់ជួរនៅតាមស្ថានីយរង់ចាំទិញប្រេង ព្រោះបើមកក្រោយគេតែបន្តិចច្បាស់ជាគ្មានប្រេង សាំងសម្រាប់ប្រើប្រាស់ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLWyngtLYr0t9UNEbEELnF0W09uJrn5XJwKsz6DbIPqHQisRPHVQFK1DI_y_KeDqhGJphmVzSjYMpPesd7cP5CB5jiD6_Io8hiX5jhr9xOjpLLUyvFKvgi0OvjTGa0khasdmzQC4-kf01w7f8MYA3KQTc-Wh3RF6ayCB2X4ihM0vvCo6DkvwMsNCtydL5W/s1280/photo_2026-03-18_15-27-20%20(2).jpg
ការណ៍នេះបានជំរុញឲ្យប្រជាជនថៃទាំងនោះស្រែកសួរទៅរដ្ឋាភិបាលថា តើប្រេងដែលប្រកាសថាមានឲ្យប្រើគ្រប់គ្រាន់នោះនៅឯណា? ហេតុអ្វីលឺតែការអះអាងប៉ុន្តែជាក់ស្ដែងឲ្យប្រជាជនរស់នៅវេទនាដូចនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPIAYG88-1HTsCWIYfHqeaZbXtMww6K56JY1As4D6WMcoEex7IXWN-gEFxY6ZVR7UO1zUFbgXmmNSlFo_x2ILaqyDA7PEI_GNujefvfOwIfW1123eJmUQ0ZSeFzfHx3kPKTeZCX5rcrKZPvtArkmGnNc23QVdPWGTmV9VPRisGxFU-BGXGHpQihohx6FBR/s1280/photo_2026-03-18_15-27-19.jpg

គួរជម្រាបថា បច្ចុប្បន្នប្រេងម៉ាស៊ូតនៅក្នុងប្រទេសថៃតម្លៃប្រហែល 0.93 ដុល្លារក្នុងមួយលីត្រ និងប្រេងសាំង Petrol ប្រមាណ ≈ 1.05 – 1.25 ដុល្លារនៅក្នុងមួយលីត្រ។ តាមសារព័ត៌មានថៃ បើគ្រាន់តែកើនឡើងតម្លៃមួយមុខមិនមែនជាបញ្ហានោះទេ ប៉ុន្តែបើតាមការរាយការណ៍របស់ប្រជាពលរដ្ឋគឺឥឡូវនេះសឹងតែគ្រប់ការ៉ាស់សាំងទៅហើយជួបប្រទះនឹងការអស់ប្រេងរកទិញមកលក់មិនបាន ហើយដែលកាន់តែគួរឲ្យបារម្ភនោះគឺសូម្បីតែរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យមួយចំនួនក៏លែងដំណើរការដែព្រោះរកប្រេងឬសាំងមកចាក់មិនបាន៕