ក្នុងរយៈពេលចុងក្រោយនេះអ្នកសិល្បៈជាច្រើនរូបដូចជាតារាកំប្លែង នាយក្រិន តារារ៉េប ហ្សេដេស និង ប៉ាវប៉ាវ តារាចម្រៀង រ៉េដ ឃីង និងតារាចម្រៀងវ័យក្មេង រ៉ន ចាន់ឌីន បានបាត់បង់មនុស្សជាទីស្រលាញ់គ្មានថ្ងៃវិលត្រឡប់។
-ឪពុកតារាកំប្លែង នាយក្រិន៖ ស្របពេលចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យតារាកំប្លែង នាយក្រិនពុំទាន់បានដឹងពីមរណភាពរបស់ឪពុកដែលមានជំងឺរុំារៃលាចាកលោកនោះទេ។ តាមការបង្ហោះរបស់លោក សាវិន ហ្វីលីព រឹកនេះថ្ងៃទី១៤មិនានេះឪពុករបស់នាយក្រិនដែលមានឈ្មោះថា ទេស ភឺន អាយុ ៨៥ឆ្នាំ ដែលមានជំងឺសួតធ្ងន់ធ្ងររាប់សិបឆ្នាំមកហើយបានលាចាកលោកនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។
– ឪពុកតារារ៉េប ហ្សេដេស និង ប៉ាវប៉ាវ ៖ នៅថ្ងៃទី១៨ ខែមីនា តារារ៉េប ហ្សេដេស បានបបង្ហោះនៅលើបណ្តាញសង្គមថាឪពុករបស់លោក មានឈ្មោះថា ជា ហាក់គង់ បានលាចាកលោកអាយុ៥៣ឆ្នាំ។ ងាកមកកាន់ ប៉ាវប៉ាវ ដែលជាប្អូនប្រុសវិញបានបង្ហោះនៅលើបណ្តាញសង្គមថា «ប៉ា ឡូវប៉ាឈប់ឈឺទៀតហើយ ប៉ាសំរាកឱ្យស្រួលខ្លួនទៅប៉ា ប៉ាកុំពិបាកចិត្តរឿងកូនៗហើយនឹងម៉ាក់អី កូនហើយនិងបង ធំហើយអាចរាប់រងបានហើយប៉ា ទៅកន្លែងដែលល្អណាប៉ា ពួកកូនស្រលាញ់ប៉ា»។
-រ៉ន ណាវី ប្អូនស្រី រ៉ន ចាន់ឌីន៖ តារាចម្រៀងវ័យក្មេង រ៉ន ណាវី អតីតបេក្ខនារី The Voice Kids Cambodia រដូវកាលទី៣ ត្រូវជាប្អូនស្រី តារាចម្រៀង រ៉ន ចាន់ឌីន បានលាចាកលោកទាំងវ័យក្មេងក្នុងវ័យ១៥ឆ្នាំដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ តាមការបញ្ជាក់របស់ ចាន់ឌីន ប្អូនរបស់នាងបានជួបគ្រោះថ្នាក់ដោយប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរដែលក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបាន។
– ម្តាយមីងរបស់ រ៉េដ ឃីង៖ នៅថ្ងៃទី១៨ ខែមីនា តារាចម្រៀង រ៉េដ ឃីង បានបញ្ជាក់ថាខ្លួនកំពុងជួបទុក្ខធំដោយម្តាយមីងរបស់លោកបានលាចាកលោកហើយ។ លោកបានសរសេរនៅលើបណ្តាញសង្គមពីពាក្យសម្តីដែលមីងរបស់ខ្លួនតែងតែសួរលោកថា «ពិបាកអត់ក្មួយ? ច្រៀងនៅណាខ្លះ? ឱ្យតែជួបតែងតែសួរ ឥឡូវអ៊ីទៅបានសុខហើយណាអ៊ី សូមវិញ្ញាណក្ខន្ធអ៊ីទៅកាន់សុគតិភព។.png)
ដំណឹងសោកសៅរបស់សិល្បករ សិល្បការិនីដែលកំពុងជួបទុក្ខធំនេះមហាជនក៏បានផ្ញើសារចូលរួមរំលែកទុក្ខផងដែរ៕










