Home ព័ត៌មានអន្តរជាតិ ចិនធានាផ្គត់ផ្គង់អគ្គិសនី ឧស្ម័នធម្មជាតិ និងប្រេងឆៅ បើតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាតិដោយសន្តិវិធី

ចិនធានាផ្គត់ផ្គង់អគ្គិសនី ឧស្ម័នធម្មជាតិ និងប្រេងឆៅ បើតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាតិដោយសន្តិវិធី

16
0

ចិនបានស្នើកិច្ចសហការផ្នែកថាមពលជាមួយតៃវ៉ាន់ដើម្បីស្ថិរភាពថាមពល ប្រសិនបើតៃវ៉ាន់យល់ព្រមស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន ដែលសំណើនេះត្រូវបានចាត់ទុកជាការព្យាយាមបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ឡើងវិញដោយសន្តិវិធី ។ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលតៃវ៉ាន់នៅឡើយទេ ថ្មីៗនេះ រដ្ឋាភិបាលតៃវ៉ាន់ប្រកាសពីការត្រៀមថាមពលបម្រុងអាចប្រើប្រាស់រយៈពេលច្រើនខែ រួមទាំងការនាំចូលប្រេងឥន្ធនៈពីអាមេរិក ដោយពុំបាច់ពឹងផ្អែកចិន ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Mzfzq1sQyw0ijUfwjPVcfbG_LNaBynD9zgh5gku7AfRE8BUIAMNhkshrVq9NWZcl_gUCVfwBk-RC-bbi1OQa277c4uIuKQ0h2L9SXZxMmhp-kRF3U-VWeySnhjKAMhGNU6MEPZACtAwd-nfCea_dDNpELc3_W3DQKMu98Ij0GRyHDEBiyiLhZUUaPCJo/s1200/photo_2026-03-19_11-14-37.jpg

    តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៅប្រទេសចិន បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ការបង្រួបបង្រួមជាតិរវាងចិន និងតៃវ៉ាន់ដោយសន្តិវិធី នឹងធ្វើឱ្យស្ថិរភាពថាមពល និងធនធានរបស់តៃវ៉ាន់ទទួលបានការការពារ ពីព្រោះចិនជាប្រទេសរឹងមាំអាចពឹងផ្អែកបាន ។ ចិនរីករាយផ្តល់នូវស្ថិរភាពដ៏ឱ្យទុកចិត្តដល់បងប្អូនជ.នជាតិតៃវ៉ាន់ ដើម្បីឱ្យពួកគេអាចរស់នៅក្នុងជីវភាពល្អប្រសើរជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_puhJDnucz8CmxjGEgGjuLti1voJ6ZbswkDUAAH8yBXkvWJhXMNvf3NAMdp30bCjhPX_aRr5-A0Nt5pFsfEVwA4K-8dY8OXUlc9jtLnsXAwRj-youVyv27NW7Of1iRtX2dP1Ej-6YjHtmxej0fcgJ-iYrR-H37bPmZ2QTOIDMQ326qCQ_L5JjLYKWQ9s0/s948/photo_2026-03-20_08-20-26%20(2).jpg

    ទោះយ៉ាងណា មិនទាន់មានការឆ្លើយតបសំណើនេះពីរដ្ឋាភិបាលតៃវ៉ាន់ទេ ដែលរយៈពេលកន្លងមក រដ្ឋាភិបាលតៃវ៉ាន់តែងតែបដិសេធការបង្រួបបង្រួមជាតិជាមួយចិន ។ មុននេះ រដ្ឋាភិបាលតៃវ៉ាន់ប្រកាសថា បានស្វែងរកប្រភពថាមពលបម្រុងរួចរាល់ហើយដែលអាចប្រើប្រាស់បានរយៈពេលច្រើនខែ រួមទាំងប្រកាសនាំចូលប្រេងឥន្ធនៈពីសហរដ្ឋអាមេរិកផងដែរ ស្របពេលពិភពលោក មានវិវបត្តិថាមពល ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmqZonYHWyWO5BvPFPOdealrb0o8nOymOeq3nyGthG6DjneJ24oNeLsGq3hBFgGw-sfrmmyqN9ceScNN1PYKRIZciI0VVUrTfcAiV9MnXQkM7deSw0hN3U_y8s_Ry9XwSsWYaQr1Uy58MHlzjh8sXZpxjODV8F4yc6TTxgX3LGG_vd2Iq3xVEjV5CoCbIz/s1280/photo_2026-03-20_08-20-43.jpg
    កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ពេលពិភពលោកមានវិបត្តិថាមពលដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ចិនក៏បានស្នើជាផ្លូវការទៅកាន់តៃវ៉ាន់តាមរយៈការិយាល័យកិច្ចការតៃវ៉ាន់នៅប្រទេសចិន ថាចិនត្រៀមខ្លួនធានាស្ថិរភាពថាមពលដល់តៃវ៉ាន់ទាំងស្រុង ទាំងការផ្គត់ផ្គង់អគ្គិសនី ឧស្ម័នធម្មជាតិ និងប្រេងឆៅ បើតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាតិឡើងវិញដោយសន្តិវិធី ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYOYi9N_LZSoPSW8dDOSEIkgXoCNozth2ZPuoOmFMDBjInfw_aKy1ysVosOO6YfvmOFor6tf3C_NK6RPcFa_YyacslAMpIsdppOKEvBo4VgNf9yrIuASFLhfQWol00DLXKIQ_eZQCBKglYtvrcavuUK2mZ8dMOAYlw3xnWmUJXrw4a8WFM3kyhHGzw4s6/s1280/photo_2026-03-20_08-20-27.jpg
    ចិនព្យាយាមបង្ហាញឱ្យឃើញថា តៃវ៉ាន់មានហានិភ័យខ្ពស់ ប្រសិនបើប្រឈមនឹងការបិទផ្លូវដឹកជញ្ជូន ឬខ្វះខាតថាមពលពេលកើតសង្គ្រាមលើពិភពលោក ហើយការបង្រួបបង្រួមជាតិជាមួយចិននឹងធ្វើឱ្យពលរដ្ឋតៃវ៉ាន់ទទួលបានថាមពលតម្លៃថោក និងស្ថិរភាព ដោយសារការផ្គត់ផ្គង់របស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHsvtMzkPUmlgpqONjBqS3Tb71LFUwISRcqU1DQ-3T_paUI5PjArLSefEUtHwC8AM-UOmxrLs0MgN6jinyR4dWu_p0xDG1mNNjnWMCFspVUj8qgkjK7SJd2EZcITXdXDYEm2NEo-0t6N7VSElyeWyUjcCjwNgNZx1ZzpNyl8c2yc9-qCagv9zbyi3thKNd/s1280/photo_2026-03-20_08-20-27%20(2).jpg

    រដ្ឋាភិបាលតៃវ៉ាន់ក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Lai Ching-te បានបដិសេធសំណើបង្រួបបង្រួមជាតិជាមួយចិនភ្លាមៗ ដោយលោកចាត់ទុកជាការយកបញ្ហាជីវភាពពលរដ្ឋតៃវ៉ាន់មកបង្ខិតបង្ខំនយោបាយ ។ លោកថា ពេលនេះ តៃវ៉ាន់បានបម្រុងទុកថាមពល និងប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6pGwxSUyg1K4i0wdn8ubKjlUAkSYMTZri_c7bqoBeJl2Th5K_SF5XSFDB3AVVpRN2DAI6kDJ2KGLX_q4iM6voWDza7EmrmvzvVp16RbltzC1RmhxVRoNc6N_v2o756eGm3cmBQit46y5rxh-PHfo125KoBQuQiS05CrJ9mWnDtxN9pxt8-khxbQ32CCMR/s800/photo_2026-03-20_08-20-26.jpg

    គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់នៅឆ្នាំ២០២៦ បានផ្លាស់ប្តូរពីការប្រឈមមុខគ្នាផ្នែកកងទ័ព ទៅជាការប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រ និងវិបត្តិពិភពលោក ដូចជា ៖ វិបត្តិថាមពល និងការភៀសខ្លួនពីសង្គ្រាមនៅក្រៅប្រទេស ដើម្បីទាក់ទាញឱ្យពលរដ្ឋតៃវ៉ាន់ងាកមករកចិន ។ ប៉ុន្តែដរាបណាគំនិតនយោបាយភាគីទាំងពីរនៅតែផ្ទុយគ្នា គឺគ្មានការបង្រួបបង្រួមជាតិកើតឡើងឡើយ ៕