Home Blog Page 901

Single យូរពេក! បុរសអាមេរិកម្នាក់ជួលផ្ទាំងប៉ាណូបិទគ្រប់ទីកន្លែងដើម្បីស្វែងរកគូស្នេហ៍

0

សហរដ្ឋអាមេរិក៖ ស្តាប់ទៅដូចជារឿងគួរឱ្យអស់សំណើច ប៉ុន្តែនេះជាការពិត ខណៈបុរសជនជាតិអាមេរិកម្នាក់ឈ្មោះ David Cline បានណែនាំខ្លួននៅលើផ្ទាំងប៉ាណូ ដោយដាក់រូបលោក ជាមួយអក្សរធំៗដោយសរសេរថា Dave is Single។
នេះបើយោងតាមសារព័ត៌មានបរទេស បុរសម្នាក់នេះគឺធុញទ្រាន់នឹងការពឹងផ្អែកលើបណ្តាញសង្គមពេក ទើបសម្រេចចិត្តណែនាំខ្លួននៅលើផ្ទាំងប៉ាណូដ៏ធំមួយ ហើយបិទគ្រប់ទីកន្លែងតែម្តង។ David Cline អាយុ ២៨ ឆ្នាំគឺជាបុរសនៅលីវមួយក្នុងចំនោមអ្នកនៅលីវជាច្រើនជុំវិញពិភពលោកដែលកំពុងសាកល្បងវិធីស្វែងរកគូស្នេហ៍ថ្មី ក្រៅពីកម្មវិធីអនឡាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipoy40PzhpQVuuk6oITzjUDmtR34FJpecIUeABxGNw7b4w5TLEGdr39ls4edMQEYsq4CjjgEbX7GLOACXiQ2YU6ON5LL7titkrPkYKtfOyhyvV3hfIkNm3p-mSVHigBENnFF7kkfxIc-3vTSmN2I9t5QhXBWqnx6epxbBB4wchifvt3gG6fO-DqaVsd6jI/s916/image_2024-08-22_08-58-09.png

សម្រាប់ David បាននិយាយថា កម្មវិធីណាត់ជួបនៅក្នុងបណ្តាញសង្គមធ្វើឱ្យមនុស្សជាច្រើនឆាប់ធុញទ្រាន់ ដោយលោកបានបន្តទៀតថា កម្មវិធីទាំងអស់នេះមិនបានធ្វើឱ្យលោកជួបស្នេហ៍ពិតនោះទេ។ ដូច្នេះលោកក៏មានគំនិតថ្មីដោយចង់ស្វែងរកគូស្នេហ៍តាមរយៈផ្ទាំងប៉ាណូ ហើយប្រសិនមាននរណាម្នាក់ចាប់អារម្មណ៍លោក នោះពួកគេអាចទាក់ទង ឬខលជួបលោកភ្លាមៗតែម្តងតាមរយៈ Instagram។ David ក៏បានបន្ថែមដែរថា ការជួលផ្ទាំងប៉ាណូបិទគ្រប់ទីកន្លែងដើម្បីស្វែងរកគូស្នេហ៍នេះ គឺជាការណែនាំប្រកបដោយភាពច្នៃប្រឌិត ដែលបានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihtnbUu3RKqXFzFl0LpfU1ogBm3Ad-bvoSDofvbdN63156G0sABKBDs-l4uFBg5Kov8YheSpJQesrzpOjjiAaczYQTnzZly57AOh6GYUCGeH_L0YQIS6nFBzbj-EUtgbYx6sCBvIq9k6T8bjubLje1KXGAM2WBNRAAo9bnGTlCecBqEW4GmjqZwxWZLIel/s700/image_2024-08-22_08-58-26.png

បន្ទាប់ពីផ្ទាំងប៉ាណូនេះល្បីបុរសវ័យ ២៨ ឆ្នាំរូបនេះក៏បានទទួលសារជាច្រើនពីមនុស្សជុំវិញពិភពលោក ហើយក៏មានមនុស្សមួយចំនួនដែលរស់នៅក្នុងប្រទេសហ្វីលីពីនចាប់អារម្មណ៍លោកផងដែរ ដោយសារការផ្សព្វផ្សាយព័ត៌មាន។ ទោះជាយ៉ាងណាលោកក៏គ្រោងនឹងដកផ្ទាំងប៉ាណូចេញនៅចុងសប្តាហ៍ក្រោយនេះ ដោយសារ David Cline បានជួបស្នេហ៍ពិតហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbx1XzOYZnhKkYjaDKUJJtuAgHOTcn-6M4qMjryc6uKdnMtyQGLOGOiBXBFOrUAc5JQXAOi39WQ3xf8tt4_CEqWFApAc3-SY7952FLzLDQ-gY0VpO2NXp5_IIZfO07JgZi7vvlgaHIgmZ97dixsnFHeygWO0cDRmQvEUu7Y_T9L7mucySCL11Sd8O1TKcY/s933/image_2024-08-22_08-58-31.png

គួរបញ្ជាក់ដែរថា ការដាក់ផ្ទាំងប៉ាណូបិទគ្រប់ទីកន្លែងដើម្បីស្វែងរកគូស្នេហ៍នៅសហរដ្ឋអាមេរិកមិនមែនជាលើកទីមួយទេ។ កាលពីដើមឆ្នាំ ២០២៤ នេះមនុស្សចាស់នៅលីវជាច្រើនដែលរស់នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកក៏បានជួលផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មក្នុងគោលបំណងដូចគ្នានេះផងដែរ។ រីឯកាលពីសប្តាហ៍មុននៅសាន់ហ្វ្រាន់ស៊ីស្កូ អ្នកនៅលីវដែលចង់បានគូស្នេហ៍ក៏បានចែកខិតប័ណ្ណអំពីខ្លួនគេជុំវិញទីក្រុងផងដែរ៕

ពូជឆ្កែ ៦ ប្រភេទដែលងាយស្រួលចិញ្ចឹមបំផុត មិនចាំបាច់ថែទាំច្រើននោះទេ!

0

សត្វឆ្កែត្រូវបានគេចាត់ទុកថាជាមិត្តដ៏ល្អបំផុតរបស់មនុស្ស ព្រោះពួកវាច្រើនតែមានភាពស្មោះត្រង់ជាមួយម្ចាស់ រហ័សរហួន វាងវៃ ស្តាប់បង្គាប់ និងគួរឱ្យស្រឡាញ់ ប៉ុន្តែឆ្កែក៏ត្រូវការឱ្យអ្នកយកចិត្តទុកដាក់ ក៏ដូចជាមើលថែវាឱ្យបានច្រើនផងដែរ ជាហេតុធ្វើឱ្យអ្នកឆាប់ធុញទ្រាន់នឹងហត់នឿយក្នុងការថែទាំពួកវា។ ទោះជាយ៉ាងណាពូជឆ្កែទាំង ៦ ប្រភេទនេះគឺងាយស្រួលចិញ្ចឹមបំផុត ដោយអ្នកមិនចាំបាច់ថែទាំពួកវាច្រើននោះទេ ហើយសម្រាប់អ្នកដែលស្រឡាញ់សត្វ និងមានគម្រោងចង់ទិញឆ្កែមកចិញ្ចឹមអាចជ្រើសរើសពូជឆ្កែដូចខាងក្រោម៖

១.Basenji៖ ពូជឆ្កែ Basenji គឺមានដើមកំណើតនៅអាហ្វ្រិកកណ្តាល ជាឆ្កែដែលចូលចិត្តភាពស្ងប់ស្ងាត់ មិនងាយខឹង ចិត្តធ្ងន់ មិនចូលចិត្តរំខានអ្នកណានោះទេ ប៉ុន្តែពេលខ្លះក៏ទៅញ៉ោះម្ចាស់វាម្តងម្កាលដែរ។ Basenji គឺជាពូជឆ្កែដែលងាយស្រួលចិញ្ចឹមបំផុត និងមិនចាំបាច់ហត់នឿយក្នុងការមើលថែវានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIgQGJ9dnZABI7EAFcqM135VFQt_t3XmMdb5LudF9UrVw128ID9PM122kYxa6UvD_IWa6EZQLPTcfyRN0u_NfZQjfQxAbJpd_3MRbRhk32JEJzSo8Fevr-3aSRdupRcBmWevQTBg-i8blbwV5aIla7TWXj3v2KW2JMEp6EQtZu67VmK2HI-R3MoVvZzGlJ/s1920/image_2024-08-22_08-51-37.png

២. Basset Hound៖ Basset Hounds គឺជាសត្វឆ្កែដែលងាយស្រួលចិញ្ចឹម ពូកែអត់ធ្មត់ ស្ងប់ស្ងាត់ និងចូលចិត្តដេក ហើយតែងតែរត់លេងម្នាក់ឯង ដោយមិនរំខានដល់អ្នកណាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRaZVi3M11IN2fZLaKLQ-c7mKnQF1GLErwAdQO8baytVnyGpA5a_ns1ZUykLSgNO_MzF6OrXDnD2Ag0rX7I-iThZovN9BHyOgBcQVnH5mU756t69VqmgozIxBTL3ANz_dT8AeOz7dvbi8BTPVy6iZKLmVLXRuu0NwG_XEqN-uBmNpTIKfZWTXvd6nfn1je/s1500/image_2024-08-22_08-51-52.png

៣. Boston Terrier៖ ជាពូជឆ្កែតូចៗស៊ីតិច មិនសូវមានក្លិន គឺជាឆ្កែមួយក្នុងចំណោមសត្វឆ្កែដែលងាយស្រួលបំផុតក្នុងការថែរក្សា។ ប៉ុន្តែអាចពិបាកក្នុងការហ្វឹកហាត់បន្តិចដោយសារពួកវាមានមាឌតូចពេក ទោះជាយ៉ាងណាពួកវាជាប្រភេទឆ្កែដែលមានអាកប្បកិរិយាល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSp7VDfrDDv0ZrxEe2jLH_udS8ytM9iq5WLPLAAvP2Jv9AT1QeRpyAkyC8j8ox5BRE570ZjQfF61k8XWWJtd3CcJVemtdLxiQ5D0BB_EHDJIDnHi0vZ3aFxfLktY4gd1PlIKYquWlOkEq9dXdllg4MA3n2Ak9MFXKqMnzy1R6fRTLs2Jtd74AYbDiYDahQ/s2500/image_2024-08-22_08-54-44.png

៤. Cavalier King Charles Spaniel៖ គឺជាឆ្កែរួសរាយរាក់ទាក់ងាយចុះសម្រុងជាមួយមនុស្សគ្រប់គ្នា ស្លូតបូត រហ័សរហួន ឆ្លាតវៃ និងងាយសម្របខ្លួនបានយ៉ាងល្អទៅនឹងបរិយាកាសជុំវិញខ្លួន។ ពួកវាអាចរស់នៅបានគ្រប់ទីកន្លែងពីផ្ទះធំទៅផ្ទះតូច ងាយស្រួលហ្វឹកហាត់ និងមិនចាំបាច់មើលថែច្រើនពេកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjioGPfvF7hyphenhyphen3IeWoq3t5Dn4d7Sc4gc6gzX7HsxDm-OLPCC1qnKoSQaSVk4x8e5GRYvShXAr7XhatYFPm5Ylcd9olUNEGr8hBj7lvPehTAFX4pOmkKChnZmZKJbtLRdVgKAB1pHSse11GjwXKlbB6YFYgkYGpUibqOLi4X2jopAfGmHJpk84OOsBDrviK_g/s900/image_2024-08-22_08-55-00.png

៥. Dachshund៖ គឺជាពូជឆ្កែដែលចូលចិត្តធម្មជាតិ មានទំនាក់ទំនងល្អជាមួយសត្វដទៃ ជាឆ្កែចរិតល្អរួសរាយរាក់ទាក់ មិនចេះព្រុសផ្តេសផ្តាសឡើយ និងតែងតែស្វាគមន៍មនុស្សគ្រប់គ្នា ប៉ុន្តែជាឆ្កែឯករាជ្យអាចពិបាកក្នុងការហ្វឹកហាត់បន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifd0SePzdwiUAeLRekOftJnOHgIq7Ux_pBfR22V01v0mjRn42CqXC6v9BCu6aqrIvZ0jBFsMx_un7kMT6pEjXnvG-OBViu_3Sym7HY_WpGdL61HhM-e-ta_9KHk7sN7NumDVDfJn2gokOv2p5hS7gi_6gptxCBz7VwmJ7YHg3121hS4tKNDO1qPiDNXEMS/s2000/image_2024-08-22_08-55-16.png

៦. Labrador៖ សម្រាប់អ្នកស្រឡាញ់សត្វឆ្កែពូជធំ Labrador គឺជាសត្វឆ្កែមួយក្នុងចំណោមសត្វឆ្កែដែលងាយស្រួលបំផុតក្នុងការចិញ្ចឹម។ ពួកវាមានចរិតលក្ខណៈស្លូតបូត ស្មោះត្រង់ ពូកែលេងសើច រហ័សរហួន វាងវៃ ងាយស្រួលក្នុងការហ្វឹកហាត់ និងតែងតែស្តាប់បង្គាប់ម្ចាស់របស់វាជានិច្ច គឺជាសត្វចិញ្ចឹមដែលពេញនិយមបំផុតនៅសហរដ្ឋអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLycI09dqUxTgrI-bUXv23U9X-DNeZ53WfkuA0At5u8VEzRFsEdXUt2nVVladHwPH37lgYgShN3aRH5SI1OLTIy_QH1itKRJ0vJHBqk_hQ0iKSxmuykMdKLS4LjScvouWvoVWIo-VWRYxuWbOq-Oac5MEn4Gh_8aa8_kDp8ReTd_8zxFiQe2drhmBS7Spe/s1999/image_2024-08-22_08-56-17.png

តោះមកដឹងពីការស្នាក់នៅក្នុងទីក្រុងហុងកុងរបស់ពលរដ្ឋមួយចំនួន

0

ហុងកុង ៖ ជាងថតរូបម្នាក់បានបង្ហោះរូបភាពបន្ទប់ស្នាក់នៅចំនួន១០០បន្ទប់ របស់ពលរដ្ឋនៅទីក្រុងហុងកុងក្នុងបណ្តាញសង្គម ដែលបង្ហាញឱ្យឃើញថា វាមានទំហំតូចបំផុតដូចគ្នានឹងក្តារ មឈូ.ស ឬរន្ធកណ្តុរ ដោយសារទីនេះ គ្មានទីធ្លាទូលាយគ្រប់គ្រាន់សម្រាប់ការរស់នៅទេ ។ ចុះលោកអ្នកវិញ ប្រសិនបើឱ្យទៅស្នាក់នៅក្នុងបន្ទប់តូចចង្អៀតបែបនេះ យល់ព្រមអត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZbmomZsbFx6krfC69WvOQZr-MFn-33xXjK3czJWM5SlWA8OlYsjz8qZrDcS9zGbuZ05rY4ckm8H3Kkr5y6IpBDeCDS_Q3gO1yWLCuB0MhHz9atEj0XaJQZUcbX6O6O-wVSqtOzcDApnpX2tThP-NSbbM7lZCEN1jQJXJfqtQanBTuJXxiOJfqlKsj_xs/s800/image_2024-08-22_08-40-21.png

ហុងកុង គឺជាទីក្រុងមួយមានមនុស្សរស់នៅច្រើនបំផុតក្នុងចំណោមទីក្រុងធំៗលើពិភពលោក ហើយបច្ចុប្បន្ន ចំនួនមនុស្សរស់នៅទីក្រុងហុងកុង គឺស្មើរហូតដល់៧លាន៣សែននាក់ ទើបមនុស្សទាំងអស់នៅទីនេះ គ្មានទីធ្លាធំលាយស្រួលសម្រាប់រស់នៅឡើយ ។ ហេតុនេះ អ្នកមានជីវភាពក្រីក្រជាច្រើននាក់ត្រូវតែរស់នៅក្នុងបន្ទប់មានទំហំស្មើនឹងក្តារមឈូស ឬរន្ធកណ្តុរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv3xJYCSJMZL30T5AwjnGa7E3z3JcSYKQgK0HMMDlcLkKCpBWVp25ftjfywtONpDOUDIBrU8RjoiqkWSt3R4fnayhLnSa4X5mk5R3xqE8UFMVh1z_zbrI6mBgWlugXm0Ss81TcCE6RKYrjdyeptHWq-20GBrJ05tFLPaBNqp48xo8OioW2dgfVqzK6k_3G/s1440/image_2024-08-22_08-40-57.png

ផ្ទៃដីនៅទីក្រុងហុងកុងមានកំណត់ និងពុំអាចកសាងអគារបន្ថែមទៀតឡើយ ទើបធ្វើឱ្យតម្លៃបន្ទប់ក្នុងទីក្រុងកើនឡើងខ្ពស់ ហើយធ្វើឱ្យបន្ទប់ជួលក្នុងទីក្រុងមានតម្លៃខ្ពស់បំផុតលើពិភពលោក ។ ពលរដ្ឋហុងកុងរាប់ម៉ឺននាក់គ្មានជម្រើសផ្សេងទេ ហើយពួកគេត្រូវតែរស់នៅក្នុងបន្ទប់តូច ក្នុងនោះមានបន្ទប់ទឹក និងផ្ទះបាយនៅជាមួយគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXKfcPjUF1VSvUkLMUCutpVPZNtSBoZVgRvxjxhnJI8QpLe9MtlwXcWGLI5aPW2GxGw2ahuVFR3xl_WryUf1FXB99L9dyJxLPG35xE3SKoy_1-w6f07LxrQ2vzaxfusHclSdkWuf7fKNEprKxCDNKHOh2BFidUS5OOVLuVmfGjApW0ZJUpUAjiamahD7Oh/s830/image_2024-08-22_08-40-28.png

លោក បិននី ឡែម ជាជាងថតរូបបានចំណាយពេលអស់៤ឆ្នាំ ដើម្បីដើរមើលបន្ទប់ចំនួន១០០បន្ទប់ក្នុងទីក្រុងហុងកុង និយាយថា បន្ទប់តូចៗសុទ្ធតែក្រាលកម្រាលឈើយ៉ាងស្អាត ប៉ុន្តែលោកបែរជាយំ ដោយសារការរស់នៅក្នុងសភាពបែបនេះ ។ ពួកគេត្រូវធ្វើអ្វីគ្រប់យ៉ាងក្នុងបន្ទប់ចង្អៀត ចាប់ពីការចម្អិនម្ហូបអាហារ, ងូតទឹក, អានសៀវភៅ, ផឹកកាហ្វេ រហូតដល់សម្រាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBdYQUJcdfcvP-9XeNgbQ1QY1H33zDq40MxtvKgnJMmx6fNojNGbJCRfcI6rUHDCDZH4Yltyr2MFlFq27Kex3dWQ0oOk5JMPuU6MyYHCEmX55hTeIAdGGT9RCjv7sZX30fIqsz5aTGoaM_pL7QaXqR_3pmKR-KcE4Q0po1V1MqxCE0gLM7e4EtnGKuYHD7/s3072/image_2024-08-22_08-40-40.png

បន្ទប់តូចចង្អៀតនៅទីក្រុងហុងកុងមានឈ្មោះថា «Trapped» ហើយអ្នកស្នាក់នៅគ្មានទីធ្លាធំទូលាយសម្រាប់ដើរទេ ។ ពួកគេអាចធ្វើបានត្រឹមតែសម្រាកនៅលើគ្រែប៉ុណ្ណោះ ដោយដាក់ជើងឱ្យត្រង់ ដើម្បីកុំឱ្យធាក់ជញ្ជាំងដែលគ្មានបង្អួច ។ រីឯដំបូលបន្ទប់វិញទាបខ្លាំង ដល់ថ្នាក់ពុំអាចឱ្យអ្នកស្នាក់នៅងើបឈរបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQobe-KMz06-VU8XHShER8_YiI02J_uXuEwC-zSs_MpU2vzjvFBWRHFOSk7psXFyloaOhGwPn4p6NHiqVBRikYZynVlGQfkFtuyDnHxpdVVkXQadLSMiTS5j90ciSGR4I2tuMX0b-knmzFWun3vwyKP1LWIUuBb9rSusipRopxLATo3Fk2LqkviM1WXE9C/s1440/image_2024-08-22_08-40-44.png

បុរសអាយុ៦៣ឆ្នាំម្នាក់ រស់នៅក្នុងបន្ទប់ដ៏តូចចង្អៀតមួយបាននិយាយប្រាប់លោក បិននី ឡែម ថា លោកបានចំណាយប្រាក់បង់ថ្លៃបន្ទប់ជួលចំនួន២.៤០០ដុល្លារហុងកុង (ឬស្មើ៣១៤ដុល្លារអាមេរិក) ក្នុង១ខែ ។

លោក បិននី ឡែម និយាយថា អ្នករស់នៅបន្ទប់តូចៗបានបើកទ្វារស្វាគមន៍ភ្ញៀវ និងរីករាយរៀបរាប់ពីការរស់នៅរបស់ពួកគេប្រាប់លោកដែលជាមនុស្សប្លែកមុខ ខណៈពលរដ្ឋហុងកុងខ្លះទៀតមានអារម្មណ៍ខ្មាស់អៀន ដែលត្រូវរស់នៅបន្ទប់បែបនេះ ។ ប៉ុន្តែលោក បិននី ឡែម សង្ឃឹមថា នៅពេលមនុស្សលើពិភពលោក បានឃើញការរស់នៅរបស់ពលរដ្ឋហុងកុង នឹងមានអ្នកណាមកជួយមិនខាន ៕

ពលរដ្ឋចិនភ្ញាក់ផ្អើលនឹងព្រះអាទិត្យចំនួន៧ តម្រៀបគ្នាលើមេឃ

0

ប្រទេសចិន ៖ រូបភាពព្រះអាទិត្យចំនួន៧ តម្រៀបគ្នានៅលើផ្ទៃមេឃក្នុងទីក្រុង Chengdu ប្រទេសចិន បានក្លាយជាប្រធានបទមួយធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនជជែកគ្នាថា តើវាជាព្រះអាទិត្យពិតប្រាកដ ឬក៏អត់? ប៉ុន្តែអ្នកជំនាញបានបកស្រាយថា វាគ្រាន់តែជារូបភាពបំភាន់ភ្នែកប៉ុណ្ណោះ ។

សារព័ត៌មានចិនជាច្រើនរាយការណ៍ថា រូបភាពនេះបានថតចេញពីបង្អួចរបស់អគារមន្ទីរពេទ្យ West China ។ រីឯសាក្សីដែលបានឃើញព្រះអាទិត្យចំនួន៧ នៅលើមេឃ និយាយថា ព្រះអាទិត្យបានបង្ហាញរូបរាងប្រមាណ១នាទីប៉ុណ្ណោះ បន្ទាប់មក វាក៏បាត់ស្រមោលទៅវិញ ។ ក្រៅពីនេះ មានពលរដ្ឋចិនជាច្រើននាក់ទៀត ក៏បានឃើញព្រះអាទិត្យដូចគ្នាដែរនៅចំណុចផ្សេងៗ ហើយពួកគេមានអារម្មណ៍ថា មានសំណាងខ្លាំងណាស់ ពីព្រោះមិនធ្លាប់ឃើញព្រះអាទិត្យច្រើនបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-1YUoZqDAJ-AlUl3qT9Ay3PHh1y7S7ywGg-jcisDRMrgZQrGXTrpHkuFpdr-ut12awFNggIf1ID93Op2YJRq8ja95WWIVGlMVIGLPZkwILWBuj3-wDShh28P-tR0dMKwI0hLe_26TqJYPGKKMdfqPk2r9pKvNDLYiyvwbCtRHGLgka8A4mj0i8CKh1zO5/s1200/image_2024-08-22_08-36-01.png

សារព័ត៌មានចិនរាយការណ៍ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ព្រះអាទិត្យចំនួន៧ បានបង្ហាញរូបរាងឡើងក្នុងពេលជាមួយគ្នានៅទីក្រុង Chengdu ហើយអ្នកគ្រូពេទ្យម្នាក់ធ្វើការនៅមន្ទីរពេទ្យក្នុងទីក្រុង Chengdu ក៏បានថតរូបភាពនេះបង្ហោះក្នុងបណ្តាញសង្គម ។ ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋចិនភ្ញាក់ផ្អើលគ្រប់ៗគ្នា និងឆ្ងល់ថា ហេតុអ្វីទើបមានព្រះអាទិត្យរហូតដល់៧ បែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlIzF1_VddqT_BGawk1PKglHg3A80RIyP5IFOh-vDHj698VGXsuHOtzuGl8owZYt0sHHoIGtdR9cUnCJmrBmw1gHZ47r91tsNIjg4rhHmgNAVUauoAZ7eyTrSsMNG5ah6Jqr_uJEqtfiLNMROGZXrI5P_8ffZhS2AsQ4wamJRt8lyinLfBJToxjcgXSehl/s686/image_2024-08-22_08-36-15.png

អ្នកគ្រូពេទ្យនិយាយថា ៖ «ខ្ញុំបានឃើញព្រះអាទិត្យ៧ តម្រៀបលើគ្នានៅលើមេឃ ហើយដោយសារវាចម្លែកខ្លាំងពេក ទើបខ្ញុំថតរូបភាពយកមកចែកចាយក្នុងបណ្តាញសង្គម» ។ រីឯអ្នកប្រើប្រាស់បណ្តាញសង្គមឃើញរូបភាពព្រះអាទិត្យនេះនិយាយថា នាងមានសំណាងខ្លាំងណាស់ ដែលបានឃើញបាតុភូតធម្មជាតិបែបនេះ ខណៈអ្នកខ្លះទៀតជឿថា នេះជាសញ្ញាបង្ហាញថា ទេវតាកំពុងតែយាងចុះមកផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLsmQGeKi2TyLx0zedTI0PlFJVmQiMmWl30HIasyOUYNymMu1JXbnOcs2dBQkvD8ExVh4lfbR739Rl-YJtyPRDNOdE-hIghQIIlZYMqrtdyTDIDL7ewq2Z6iwFqXoArPwaPUIOtb4dgj7A6nrG6t96G3RMkj2cObJGhyvFYfoh5WPjbYdyAFyaqK88oGaa/s1280/photo_2024-08-21_13-46-36.jpg

ប៉ុន្តែអ្នកជំនាញនិយាយថា បាតុភូតនេះហៅថា «Sun Dog» កើតឡើងដោយសារពន្លឺនៅស្រទាប់បរិយាកាស ហើយចំណុចដែលមានព្រះអាទិត្យ៧ គឺមានសំណើមត្រជាក់ខ្លាំងដូចទឹកកកអណ្តែតលើបរិយាកាស ។ ហេតុនេះ ពេលព្រះអាទិត្យបញ្ចេញពន្លឺឆ្លងកាត់តាមសំណើមត្រជាក់ វាធ្វើឱ្យពន្លឺងាក២២អង្សារ ឬ៤៦អង្សារ ហើយសំណើមនេះក៏តម្រៀបគ្នាក្លាយជាព្រះអាទិត្យជាច្រើនបំភាន់ភ្នែក ៕

ទីក្រុងងងឹតបំផុតលើពិភពលោក សម្រេចចិត្តទិញកញ្ចក់ជួយបំភ្លឺទីក្រុង

0

ប្រទេសន័រវេស ៖ ពេលពលរដ្ឋនៅបណ្តាប្រទេសអាស៊ានចង់ឱ្យព្រះអាទិត្យបន្ថយពន្លឺបន្តិច ឬកុំឱ្យថ្ងៃក្តៅខ្លាំងពេក ប៉ុន្តែពលរដ្ឋនៅប្រទេសមួយចំនួនដែលមានអាកាសធាតុត្រជាក់ខ្លាំង ពួកគេបែរជាត្រូវការកំដៅថ្ងៃយ៉ាងខ្លាំង ។ បើយើងរស់នៅទីក្រុងដែលគ្មានពន្លឺថ្ងៃសោះ តើវានឹងល្អសម្រាប់ការរស់នៅដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6LUKQ3PcHIkFciLkBNMyqgm-fSuCMRgFfEcrOCRhz6eLdSosETL4GJFjyfhZzHqY236Cz8a9rr6q52aKIzJ9zvr9jb7rcm-VhmQrFnHh9MmBot7sJD4mytM9iVFBwNI2qK5FKMFgFWnmqIVgGE7vSn74z7fD4mMjl-_5zFsKAyy3HgOMp580TVKmf4SGD/s1280/image_2024-08-22_08-25-49.png

ពលរដ្ឋរស់នៅទីក្រុង Rjukan ដែលជាទីក្រុងងងឹតបំផុតរបស់ប្រទេសន័រវេស បានសម្រេចចិត្តទិញកញ្ចក់មានតម្លៃជាង៥២ម៉ឺន៥ពាន់ដុល្លារអាមេរិក ដើម្បីជួយបំភ្លឺទីក្រុង ។ កញ្ចក់នេះមានតួនាទីបញ្ជូនពន្លឺថ្ងៃមកកាន់ទីក្រុងទាំងមូល សម្រាប់ឱ្យពលរដ្ឋក្នុងទីក្រុងងាយស្រួលរស់នៅ ។ រីឯការធ្វើដំណើរទៅទីក្រុង Rjukan ដែលស្ថិតនៅភាគពាយ័ព្យទីក្រុងធំ Oslo របស់ន័រវែស គឺត្រូវចំណាយពេលប្រមាណ ៣ម៉ោង ។

គេស្គាល់ថា Rjukan ជាទីក្រុងងងឹតបំផុតលើពិភពលោក និងមានពលរដ្ឋរស់នៅប្រមាណ ៣.៣០០នាក់ ។ ការដាក់ឈ្មោះទីក្រុងនេះ គឺដាក់តាមឈ្មោះរបស់ទឹកជ្រោះ «Rjukan Falls» ដែលមានកម្ពស់១០០៤ម៉ែត្រ ហើយទឹកជ្រោះនេះជាកន្លែងផលិតថាមពលអគ្គិសនីដ៏ធំបំផុតក្នុងទីក្រុងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUZmJohyphenhyphenKLXZDvH6P7J20LQyUVQmrXEXmspvI3JvxgSkD0LJXWB8BEkAUGTnGb6463qed9nQWZMsMiJgCQQo2XBif-rmNAOVOwk-MCoZdar_-Fbs3rJFT1iWPiseDNp59PhtCAfLFO2wT5y6CUR66D37gbZj742PnawvqSY5hrsxebYajall1lUIvvl9Bl/s1200/image_2024-08-22_08-26-27.png

ចំណែកមូលហេតុធ្វើឱ្យទីក្រុងនេះងងឹតខ្លាំង គឺចាប់ពីខែកញ្ញា ដល់ខែមីនា ជារៀងរាល់ឆ្នាំ ពន្លឺព្រះអាទិត្យនៅលើមេឃពុំអាចបំភ្លឺមកកាន់ទីក្រុងដោយផ្ទាល់បានទេ ដោយសារមានភ្នំព័ទ្ធជុំវិញទាំងអស់ ។ ទីក្រុង Rjukan និងទីក្រុងភាគច្រើនរបស់ន័រវេស គឺមានពេលថ្ងៃស្មើរហូតដល់២៤ម៉ោង លើកលែងតែចាប់ពីខែធ្នូ ដល់ខែមករា ដោយសារបាតុភូត «Midnight Sun» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi65bbgfzSPkyr9C_36Qonl2RjAHFXS8lcIDg387BTkYfDs8vS4ooQ-DuZw9yyPWOtezZ5MZB0cjZctNRGkgV1u82_WpwtyE4sbIibY0Jimu1UuZSfndcFWVhSXLSYeuVdBODWEG6UhVCrMTaqq0R9kHoh64kDKhZRZRgW4DYtwm5pVwcFuFgZyTuYMUzk4/s3648/image_2024-08-22_08-26-36.png

ប៉ុន្តែទីក្រុង Rjukan មានភាពខុសប្លែកពីទីក្រុងផ្សេងទៀតនៅន័រវេស គឺទីក្រុងនេះស្ថិតនៅចន្លោះភ្នំ ហើយភ្នំបានបាំងពន្លឺថ្ងៃជិត ។ ពលរដ្ឋក្នុងទីក្រុងត្រូវការពន្លឺថ្ងៃយ៉ាងខ្លាំង ហើយពួកគេគិតថា ពន្លឺថ្ងៃផ្តល់ភាពកក់ក្តៅ និងផ្តល់វីតាមីន D ដល់រាងកាយ ។ ហេតុនេះ នៅឆ្នាំ២០១៣ ពួកគេក៏សម្រេចចិត្តចំណាយប្រាក់ជាង៥២ម៉ឺន៥ពាន់ដុល្លារអាមេរិក ដើម្បីដំឡើងកញ្ចក់បញ្ជូនពន្លឺថ្ងៃមកទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5M5x4ggUr3xxdpENyZhLMgW4VP6x26H0C_73E-CsvhIiGQThan8kDfe2ub0kFIieqYTDepCGi3cKXDiO_fX2IgGNigG0mE2FJvDmjxwXSrfoIIh_pZFK0EpC8skirXVp-em6wtvVr8O7XyzRmzpVEQ_VcOgg2ZwYH1zJntUqM92tLcldWMcVRA_W7MMyk/s1200/image_2024-08-22_08-26-50.png

កញ្ចក់ទាំងអស់បានដំឡើងលើទីទួលខ្ពស់ជាងទីក្រុង ចំនួន៤៥០ម៉ែត្រ ហើយវាជាកញ្ចក់ស្រូបថាមពលព្រះអាទិត្យ ដែលអាចចាប់ចលនាព្រះអាទិត្យបាន ។ ចាប់ពីពេលនោះមក កញ្ចក់បានក្លាយជាព្រះអាទិត្យសិប្បនិម្មិតជួយបំភ្លឺទីក្រុងងងឹត ។ ពលរដ្ឋម្នាក់បានរស់នៅទីក្រុង Rjukan តាំងពីពុំទាន់ដំឡើងកញ្ចក់បំភ្លឺទីក្រុង និយាយថា លោកពុំធ្លាប់ឃើញពន្លឺថ្ងៃទេ ពន្លឺថ្ងៃជួយឱ្យទីក្រុងយើងកក់ក្តៅទាំងរាងកាយ និងផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7TRqg2N8VZgtH476kjBvwo6LRFoNiqKVFjy7pGrJseA6SapHJP-XbU7VCbOw_3peJvozhYO252CA84apuPECpMGf5nD8fsQAnYbVtMCxAO2RibMk2VIxSpMLWxOF4kWgXRZbKOg3j6x3iiQFqWEcu6qyEmATFKwAYBt6Gvi3BaMoBIjvkwUm3Qps3J2dV/s1920/image_2024-08-22_08-27-33.png

កន្លងមក មតិមួយចំនួនរិះគន់ថា ការដំឡើងកញ្ចក់បំភ្លឺក្នុងទីក្រុង គឺជាការខ្ជះខ្ជាយប្រាក់ឥតប្រយោជន៍ ។ ប៉ុន្តែមតិខ្លះទៀតជឿថា វាបានជួយឱ្យពលរដ្ឋក្នុងទីក្រុងកក់ក្តៅ និងទាក់ទាញភ្ញៀវទេសចរមកលេងផងដែរ ៕

អាមេរិកអនុញ្ញាតឱ្យចិនសាកល្បងតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន Reuters បានរាយការណ៍កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ថា WeRide ជាក្រុមហ៊ុនរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិម៉ាក Robotaxi របស់ប្រទេសចិន បានទទួលអាជ្ញាប័ណ្ណពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីសាកល្បងផ្តល់សេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិដឹកអ្នកដំណើរនៅអាមេរិក ចំនួន១២គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibrONmgaMkNmLKKbwKKJ6_G9OAXGxJlZKSt9PG1gfFGjpe4cLjJfcja-PfF0ue3FErg-aFI1pQCzvC5cFLSy3gHL6iUkGZDv8lrTpQNiJNZ4lX3oeQDUeDyQ1n5rdLDeSMkKKtXZESxQ2MBtacTY2Kwp8LjqOCSJ37LluM79apcWuBqUv3seHqQ9_hX071/s1280/image_2024-08-22_08-20-25.png

ក្រុមហ៊ុន WeRide នឹងប្រើប្រាស់រថយន្តម៉ាក GAC និង Nissan ហើយការប្រើប្រាស់រថយន្តនឹងអាស្រ័យលើទីតាំងផ្តល់សេវាកម្ម ។ រថយន្តទាំងនេះនឹងបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងមានប្រព័ន្ធតាមដានការធ្វើចលនាផ្សេងៗជុំវិញរថយន្ត, កាមេរ៉ាវាស់ជម្រៅ (LiDAR) និងកាមេរ៉ាជុំវិញរថយន្ត ៣៦០អង្សារ ហើយរថយន្តនឹងអាចបើកបរក្នុងល្បឿនលឿនបំផុត ស្មើនឹង១២០គីឡូម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN03_2QN3jFBYp9-eiRSMXfd1xlbCiM_h4788jDmCubqphPZcLqOG2PZSbyphXEwM7cCwXXsJ14T24SOfCDPgbyxyOCYyiFo1Ki2K98lnjVOWjj-oqdgpd_w9XLJ7hKvePgtfrqJtQuYJWxuaw57jUtZalphdW-h1VW27wzGS779PwUUcsCFgBjX_i9pDK/s2000/image_2024-08-22_08-20-32.png

ប្រព័ន្ធផ្សេងៗរបស់រថយន្តនឹងដំណើរការជាមួយបច្ចេកវិទ្យា AI ដែលតភ្ជាប់រថយន្តជាមួយកុំព្យូទ័រ ។ ក្រុមហ៊ុន WeRide បញ្ជាក់ថា រថយន្តបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិបានសាកសាកល្បងបើកបរនៅតាមទីតាំងផ្សេងៗ ដែលមានមនុស្សធ្វើដំណើរ, យានជំនិះ និងអគារ ។ លើសពីនេះ ពេលអាកាសធាតុមិនល្អ រថយន្តទាំងនេះអាចដឹងមុនថា មានយានជំនិះនៅខាងមុខ ហើយវាមានភាពត្រឹមត្រូវ ចាប់ពី៩៧% ដល់៩៨% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWSlhewOYLWiURXOGDxdYCcbDVvAcAZQDM2YREDY7iEvjSgK_FoTTBMKwK4A_MQjL-XHV0fCT3nZnZVKtOw0aLhDaKmlcDbXt7qUBg3ZfqV-hWM05e_nyoPXVHooqWrEhxP-NdEIgt9rnHe-lMHiUUKd99-kiUO5IPzK41n4uHWjO0IJKmcy6PZpLSAugE/s1200/image_2024-08-22_08-20-56.png
ក្រុមហ៊ុន WeRide បានដាក់លិខិតស្នើទៅគណៈកម្មការកិច្ចការសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា ឬ CPUC (California Public Utilities Commission) កាលពីខែកក្កដា ឆ្នាំ២០២៤ ដើម្បីសុំសាកល្បងតាក់ស៊ីបើកបរស្វ័យប្រវត្តិមានជំនួយការបើកបរអង្គុយក្នុងរថយន្ត និងគ្មានជំនួយការបើកបរ ។ ការដាក់លិខិតស្នើរបស់ក្រុមហ៊ុន គឺមានរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទទួលបានការអនុម័ត ដោយក្រុមហ៊ុនផ្តល់សេវាកម្មតែក្រុមសាកល្បងប៉ុណ្ណោះ និងមិនប្រមូលថ្លៃធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisNqvcV0o2_dBlEeNxjqw2fl6rk2f0Epa3xJBa2YzmAKTZVjpkXIfOkL5NoJG28C4NHxAYGJ9qKZYq9dAHdCjwFq3P6j_0WwfXumUovQxPmi3farwDMAvcMGezta8sx_Dpa1mf4NT5oGW5rLO0zKIdesofwesxLGi2JUBkDxNwKONPBxe19NZ8oiJaBqVU/s1200/image_2024-08-22_08-21-03.png

តាំងពីការបង្កើតក្រុមហ៊ុន WeRide នៅឆ្នាំ២០១៧ ក្រុមហ៊ុននេះបានផ្តល់សេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិនៅតាមទីក្រុងមួយចំនួនរបស់ចិន ព្រមទាំងនៅតំបន់ខ្លះរបស់អេមីរ៉ាតអារ៉ាប់រួម ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដាក់លិខិតស្នើសុំសាកល្បងតាក់ស៊ីរបស់ខ្លួននៅប្រទេសសិង្ហបុរី ៕

រដ្ឋាភិបាល កំណត់យកថ្ងៃទី០៨ ខែមេសា ជា”ទិវាព្រះពុទ្ធសាសនាអន្តរជាតិ”

0

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី០៨ ខែមេសា ជារៀងរាល់ឆ្នាំ ជា “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ” ក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនា ដើម្បីសន្តិភាព នៅក្នុង សង្គមជាតិ និងសាកលលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKirI8wMxucUdPCWwdUXrHO1AVtB8cpCdCYw3QpmUbRyYKfjKr4Rkh6js54dP-xI0gHeBrszp5avZV2uEB2L2fbr1493__MUUG2iLBNJCAOG8ayfDj0qrHAQq951MPJ7ZPX0bGn38Pxmv0OXW_fKmn5uqT089Ydz53nx2KgKAkSmchgZzPKds0CzhooXvq/s980/image_2024-08-21_13-49-59.pngទិវាព្រះពុទ្ធសាសនា ក៏ជាការរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ។

រាជរដ្ឋាភិបាល បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស គ្រឹះស្ថានសាធារណៈនិងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បីឱ្យមានការយល់ដឹងអំពីការប្រតិបត្តិតាមព្រះពុទ្ធឱវាទផងដែរ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgExr-1Lw4jKhjUW5j8Jn6LqXem3Byy9iIc6LuJ3dTuGfDX0V1t-DtVqEbdVga-GpxD5KdbHcgqabOCoy6OiU5lv2-x3HuLr825BB1mRZriXy4JLUY3hNfUo9v5QrIdwyA8PEJQQL1E0YFWFO3Q3mpNm7_lYwO_5l63yWOxnE2eSW8oFdyLfrWLiS91UU61/s1280/456173858_923631683134502_8125770877986609662_n%20(1).jpg

បាញ់តាំងពី២០២២ តែមានអ្នកផ្សេងទើបយកបង្ហោះ

0

ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Yubee Ly បានបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ “អូនកាចចឹងធ្វើប្រពន្ធបងបាននៅ”។

ក្រោយឃើញការបង្ហោះបែបនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយត្រឹមតែមួយម៉ោង បានឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSC4LYTIzp3gyfBMmZr3K1tdG-8KH462QHOv39P2fgIn9dvF5ej3SgeEDLvGszKL4y20Coh3R8qZ7oqHI7KLqJgetOERXMs9xVNdWruSx2e3f_v9mozKuVfS9P8r8l87ne0QIrj4v9T82OlyF_CeaxvSvoFqUwLeUsalcCmzdqdzb7OMsAcx_ubEddz6dV/s1280/456087820_814913467488352_5709047406992699623_n.jpg

ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។

យ៉ាងណាមិញ ករណីនេះកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ចំណាត់ការបន្ដនឹងផ្សព្វផ្សាយជូនជាបន្ដបន្ទាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR4wNppYovKNUJVxDbTGrGJFTP08uyoRzKTTDUjuzOfAolyc7t_f-Kl9JHOvIPA9_4z_iYf7lMIolcb09W1gc4mFTMfmeLjjFCaMnrgKWYbMWJIaYMcYAnSnYwgf_64bG0py4UCa7th0CyN0Ajz4Yn6ITlF1l6hhfAK4xgbBMjk3X1a2Nv625o9x5OASsI/s1440/456212446_814913450821687_5213925129743905543_n.jpg

រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេនៅកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់

0

ថ្មីៗនេះ ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានធ្វើការបើកការដ្ឋានសាងសង់ រោងចក្រដំឡើងរថយន្តអគ្គិសនី បែបដឹកទំនិញ ដំបូងគេបំផុតនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVfVa54xULwRCyhuWwK2noLTg86k-uqCjP2FWgcCr0TlEeN1Wr8en15aJbbmSlBXkwRQbOSts8j4l5suhnk0-_YpjsV6vtCmjR-nzG02FVjBET0yg_xSa2h9J0bTiUFUaVwiZEFbl5NFoxMmwDT2am8kzGYNYcGeDaS3A369QPpeumPXlosEqVF8cO9rzb/s1275/455785222_894407999386674_1920462309347372509_n-1275x850.jpg

រោងចក្រនេះ ជារោងចក្រដំឡើងរថយន្តអគ្គិសនីលើកទី១ នៅកម្ពុជា ដែលអាចមានសមត្ថភាពផលិតរថយន្ត ៣ពាន់គ្រឿង សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz5rIK-7F6AOcRGTcpeCyZgfwpkjtR97KhOlH93EHx1gJu_wbb1om3F0LxznY2uuZDCQ-_GmLfuFUpf4gwZFAqzXg5ClH3O7Lm1wxSik4gplu-BaT-svj4BotNqOVJdnm_J-N2fgoYlVfspMMR8EdcI_gdkd5-75nsZx_v6xBLQTqAoVK0FmzKpxGd-NOl/s1272/455949109_894408326053308_4667746859987992968_n-1272x850.jpg

ក្រុមហ៊ុន ZO Motors Co., Ltd. គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន ហើយជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន ដោយត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMYbdkXDm9hjhzm9yHM7Jn7lC33HlK4kAT000o8fYx-YFRZYiaxUMAlAEHJifSMatMtoNNc-knWOyXxr512EczVKAkdglZXGCbbJ8Azq7f4nvdQzgvCHF7BTvQLelKcC113kvOSywK8gzh2_eNElrHqjlB1tjCfnV80gjdA5nzSLsKp2SFkR9waIFECYeU/s1600/CPM_ZM-motor4_20082024.jpg

គួរបញ្ជាក់ផងដែរថា រោងចក្រនេះ មានទីតាំងស្ថិតនៅលើផ្ទៃដី ១០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX3gsgdHUt0mNxgyWXl8_e-FhWJh9d7PyKo1-mqG9R5jDXygZKs3IWFVPSOTCKIp2VMDrPtMtmPkwzTAI55WFpzTW54XU884gHu_3br0BXPLFYd9B46CbqqoAehjs6by7NiCkrlQDg28SC9JnJl-lxKKeX0-eIHuhSfwMmxCMm6ygcd_DvHuGvNy4kU2Qn/s1277/fn-2024-08-18-14-56-18-7-1277x850.jpg

 

សមត្ថកិច្ចតាមឃាត់ខ្លួនយុវជនម្នាក់ ក្រោយប្រកាស​ថា​ខ្លួន​ជា​អនុជ​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង

0

ក្រសួងព្រះបរមរាជវាំង បានស្នើឱ្យសមត្ថកិច្ច តាមឃាត់ម្ចាស់គណនី TikTok មួយមានឈ្មោះថា នរោត្តម សូរិយាវង្ស និងស៊ីសុវត្ថិ សីណាក់វង្ស ដែលអះអាងថាខ្លួនជាអនុជរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl4ZtZX2A66mMD_hdVZ5P_Hb01Ny9YCxyoWTQuUZ5ChgMzfwNRhf0f1bgsaBrsKOPviVRA-qy_usygzfpt13g9OmMt8QhtXJZBiVKZSWpdiPdVIoTgaWG4TJcF_Sx9zYWRE6NcnA7eUo_jjuENLwN61FLdu5chWCOXUmNllSc0kZY3rMn_5sw6GHpDGJ5Z/s1280/eeabb76a19c16c20b386250de00ed3fa.jpg
ក្រសួងបានបញ្ជាក់ថា៖”បុគ្គលជាម្ចាស់គណនី Tik Tok មានឈ្មោះថា នរោត្តម សូរិយាវង្ស និងស៊ីសុវត្ថិ សីណាក់វង្ស មិនមានជាប់សែព្រះមហាក្សត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនោះទេ”។

លើសពីនេះទៀត ក្រសួងក៏បានសង្កត់ធ្ងន់ថា ព្រះមហាក្សត្សមានតែវេបសាយ(website)ចំនួន ២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ រួមមាន៖
១- www.norodomsihamoni.org/ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
២-www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-U-f40z36AeveHbBGs_eQd8dIwlGbvoD6-Bdh65oaN2EmoI4nvTAPUourrlGRyb6v_ugBSdPGIx_kxsPtNlZNdbNliob4kVNyEtWQlunFHP59r9kHAR_iLlSm5pxHNRfp_V27YDDic19BNt51t7gfKnoKq4d8vAdNQau4TnH7ikm1keHo3vJXpT6H5Mi-/s1280/d8d929bd4cc76b578181946a1de61298.jpg