Home ព័ត៌មានអន្តរជាតិ Single យូរពេក! បុរសអាមេរិកម្នាក់ជួលផ្ទាំងប៉ាណូបិទគ្រប់ទីកន្លែងដើម្បីស្វែងរកគូស្នេហ៍

Single យូរពេក! បុរសអាមេរិកម្នាក់ជួលផ្ទាំងប៉ាណូបិទគ្រប់ទីកន្លែងដើម្បីស្វែងរកគូស្នេហ៍

59
0

សហរដ្ឋអាមេរិក៖ ស្តាប់ទៅដូចជារឿងគួរឱ្យអស់សំណើច ប៉ុន្តែនេះជាការពិត ខណៈបុរសជនជាតិអាមេរិកម្នាក់ឈ្មោះ David Cline បានណែនាំខ្លួននៅលើផ្ទាំងប៉ាណូ ដោយដាក់រូបលោក ជាមួយអក្សរធំៗដោយសរសេរថា Dave is Single។
នេះបើយោងតាមសារព័ត៌មានបរទេស បុរសម្នាក់នេះគឺធុញទ្រាន់នឹងការពឹងផ្អែកលើបណ្តាញសង្គមពេក ទើបសម្រេចចិត្តណែនាំខ្លួននៅលើផ្ទាំងប៉ាណូដ៏ធំមួយ ហើយបិទគ្រប់ទីកន្លែងតែម្តង។ David Cline អាយុ ២៨ ឆ្នាំគឺជាបុរសនៅលីវមួយក្នុងចំនោមអ្នកនៅលីវជាច្រើនជុំវិញពិភពលោកដែលកំពុងសាកល្បងវិធីស្វែងរកគូស្នេហ៍ថ្មី ក្រៅពីកម្មវិធីអនឡាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipoy40PzhpQVuuk6oITzjUDmtR34FJpecIUeABxGNw7b4w5TLEGdr39ls4edMQEYsq4CjjgEbX7GLOACXiQ2YU6ON5LL7titkrPkYKtfOyhyvV3hfIkNm3p-mSVHigBENnFF7kkfxIc-3vTSmN2I9t5QhXBWqnx6epxbBB4wchifvt3gG6fO-DqaVsd6jI/s916/image_2024-08-22_08-58-09.png

សម្រាប់ David បាននិយាយថា កម្មវិធីណាត់ជួបនៅក្នុងបណ្តាញសង្គមធ្វើឱ្យមនុស្សជាច្រើនឆាប់ធុញទ្រាន់ ដោយលោកបានបន្តទៀតថា កម្មវិធីទាំងអស់នេះមិនបានធ្វើឱ្យលោកជួបស្នេហ៍ពិតនោះទេ។ ដូច្នេះលោកក៏មានគំនិតថ្មីដោយចង់ស្វែងរកគូស្នេហ៍តាមរយៈផ្ទាំងប៉ាណូ ហើយប្រសិនមាននរណាម្នាក់ចាប់អារម្មណ៍លោក នោះពួកគេអាចទាក់ទង ឬខលជួបលោកភ្លាមៗតែម្តងតាមរយៈ Instagram។ David ក៏បានបន្ថែមដែរថា ការជួលផ្ទាំងប៉ាណូបិទគ្រប់ទីកន្លែងដើម្បីស្វែងរកគូស្នេហ៍នេះ គឺជាការណែនាំប្រកបដោយភាពច្នៃប្រឌិត ដែលបានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihtnbUu3RKqXFzFl0LpfU1ogBm3Ad-bvoSDofvbdN63156G0sABKBDs-l4uFBg5Kov8YheSpJQesrzpOjjiAaczYQTnzZly57AOh6GYUCGeH_L0YQIS6nFBzbj-EUtgbYx6sCBvIq9k6T8bjubLje1KXGAM2WBNRAAo9bnGTlCecBqEW4GmjqZwxWZLIel/s700/image_2024-08-22_08-58-26.png

បន្ទាប់ពីផ្ទាំងប៉ាណូនេះល្បីបុរសវ័យ ២៨ ឆ្នាំរូបនេះក៏បានទទួលសារជាច្រើនពីមនុស្សជុំវិញពិភពលោក ហើយក៏មានមនុស្សមួយចំនួនដែលរស់នៅក្នុងប្រទេសហ្វីលីពីនចាប់អារម្មណ៍លោកផងដែរ ដោយសារការផ្សព្វផ្សាយព័ត៌មាន។ ទោះជាយ៉ាងណាលោកក៏គ្រោងនឹងដកផ្ទាំងប៉ាណូចេញនៅចុងសប្តាហ៍ក្រោយនេះ ដោយសារ David Cline បានជួបស្នេហ៍ពិតហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbx1XzOYZnhKkYjaDKUJJtuAgHOTcn-6M4qMjryc6uKdnMtyQGLOGOiBXBFOrUAc5JQXAOi39WQ3xf8tt4_CEqWFApAc3-SY7952FLzLDQ-gY0VpO2NXp5_IIZfO07JgZi7vvlgaHIgmZ97dixsnFHeygWO0cDRmQvEUu7Y_T9L7mucySCL11Sd8O1TKcY/s933/image_2024-08-22_08-58-31.png

គួរបញ្ជាក់ដែរថា ការដាក់ផ្ទាំងប៉ាណូបិទគ្រប់ទីកន្លែងដើម្បីស្វែងរកគូស្នេហ៍នៅសហរដ្ឋអាមេរិកមិនមែនជាលើកទីមួយទេ។ កាលពីដើមឆ្នាំ ២០២៤ នេះមនុស្សចាស់នៅលីវជាច្រើនដែលរស់នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកក៏បានជួលផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មក្នុងគោលបំណងដូចគ្នានេះផងដែរ។ រីឯកាលពីសប្តាហ៍មុននៅសាន់ហ្វ្រាន់ស៊ីស្កូ អ្នកនៅលីវដែលចង់បានគូស្នេហ៍ក៏បានចែកខិតប័ណ្ណអំពីខ្លួនគេជុំវិញទីក្រុងផងដែរ៕