Home Blog Page 898

អុញនោះកាន់តែធ្ងន់ហើយ! ឡាវជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ សិស្ស-និស្សិតបោះបង់ការសិក្សា ចំណាកស្រុក ព្រោះមើលមិនឃើញអនាគតរបស់ខ្លួនទៅជាយ៉ាងណា?

0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បញ្ហានានា និងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះរបស់ប្រទេសឡាវបច្ចុប្បន្ន នៅពុំទាន់អាចងើបឡើងវិញដូចពេលមុនការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ទេ ។ ហេតុនេះ ធ្វើឱ្យសិស្ស-និស្សិតបោះបង់ការសិក្សា និងចំណាកស្រុកកាន់តែច្រើន ពីព្រោះមើលមិនឃើញអនាគតរបស់ខ្លួនទៅជាយ៉ាងណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglAsNJtQ9HlS5srFPuIQzgWt_3e87r2706kvO6ngXePw40yqPGRi_IAmCkgKHEfdb6Av1QvzJkRJ9amcLsAtqrbdOAY0o3z9n86eHGf171DebQg2hk49EhOrjP22hWq3b2VnoDLuRetfEbeeKkXgAxCHC7o7F2T06KrUSNSGPtCW_nSGnvKTrK-Jb08Dkt/s990/image_2024-08-24_08-27-42.png

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិបានចេញរបាយការណ៍មួយនិយាយពីសេដ្ឋកិច្ចឡាវ ប្រចាំខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា បច្ចុប្បន្ន វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ឡាវពុំអាចងើបឡើងវិញទេ ដោយសាររចនាសម្ព័ន្ធសេដ្ឋកិច្ចផុយស្រួយ និងទំហំសេដ្ឋកិច្ចតូច ។ ក្រៅពីនេះ មានកត្តាជាច្រើនទៀតគួរឱ្យបារម្ភ ដូចជា ៖ ប្រាក់គីបធ្លាក់ថ្លៃ, អតិផរណាខ្ពស់ និងទំនិញឡើងថ្លៃ បានធ្វើឱ្យពលរដ្ឋឡាវប្រឈមនឹងបញ្ហាការចំណាយប្រាក់ខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ ។

ចំណែកតួលេខបំណុលសាធារណៈបានកើនឡើងរហូតដល់១០៨% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្មើទឹកប្រាក់ជាង១៣.៨០០លានដុល្លារអាមេរិក ដែលឡាវបានខ្ចីប្រាក់ពីក្រៅប្រទេស ។ វាដល់ពេលឡាវត្រូវសងបំណុលបរទេសទាំងប្រាក់ដើម និងការប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgczzW2EL1evVjIUpjrezJprgM2uQ2jTT7DeffdrDnj6ijBwmLw-YeuaPOfqNG4pp1s3e4h1TPpJ8sDPguk4O9eve1d14oGN53ojENfDVmEiU9q7NoUWbTAKozOZXfR8ckOUgN7FGqOwdUCupWKczoZ97_n-5KklWBmeeLoMdbhpaebzua_QDujbGOZtHRQ/s2048/image_2024-08-24_08-28-55.png

ក្រសួងហិរញ្ញវត្ថុឡាវបញ្ជាក់នាពេលថ្មីៗថា នៅឆ្នាំ២០២៤ រដ្ឋាភិបាលត្រូវការរូបិយប័ណ្ណបរទេសសម្រាប់ការគ្រប់គ្រងប្រទេស និងសងបំណុល យ៉ាងហោចណាស់ ស្មើនឹង១ម៉ឺនលានដុល្លារអាមេរិក ។ ប្រទេសឡាវនៅតែខ្វះខាតប្រាក់ ដោយសារធនាគារឡាវមានប្រាក់ត្រឹមតែ៣.០០០លានដុល្លារអាមេរិកប៉ុណ្ណោះ ។

រីឯទំនិញផ្សេងៗនៅឡាវ ចេះតែឡើងថ្លៃខ្ពស់កប់ពពក ដូចជា ៖ តម្លៃអង្ករ កើនឡើង១៨,៧%, ភេសជ្ជៈ កើនឡើង៣៧%, ស្រាបៀរ កើនឡើង៤២%, ថ្លៃទឹក-ភ្លើង និងហ្គាស កើនឡើង៣៤% ។ តម្លៃទំនិញនានានឹងកើនឡើងខ្ពស់ជាងនេះទៀត ដោយសាររដ្ឋាភិបាលគ្មានវិធានការបញ្ចុះតម្លៃទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghVgBfwJqOh585S_SKvhMFFbVqFmKuPuT2sQ4oh2vDy4O5sF7YekfacQ9Mt6u5mTrYzL7N_4Klcxw6lhJRkDEZKZlgRpY4fpqiv1_XxEFZetwseae05rLK0Zji_QToXrctWr091y6fl8SGjKJmap_2SmsYN_GAIdzKCVMY9DHqvZ9zzdpBtbZMyp78cU7n/s1080/image_2024-08-24_08-29-24.png

ដូចគ្នានេះ អតិផរណានៅឡាវ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ បានកើនឡើង២៦,១% ដោយសារមូលហេតុចំនួន៣ ដូចជា ៖

១-ប្រាក់គីបធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លារអាមេរិក, ប្រាក់បាតថៃ និងប្រាក់យាន់ចិន
២-ការផលិតទំនិញក្នុងស្រុកមិនរឹងមាំ ហើយឡាវត្រូវពឹងផ្អែកលើការនាំចូលទំនិញពីបរទេសយ៉ាងខ្លាំង រួមមាន ៖ បន្លែ, ផ្លែឈើ, ម្ហូបអាហារ, ទំនិញប្រើប្រាស់ និងទំនិញឧស្សាហកម្ម
៣-រដ្ឋាភិបាលពុំអាចទប់ស្កាត់កុំឱ្យទំនិញផ្សេងៗឡើងថ្លៃ ។

លើសពីនេះ ឡាវខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ដោយសារយុវជនឡាវនាំគ្នាចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ស្របពេលរដ្ឋាភិបាលបានចុះ MOU ជាមួយប្រទេសថៃ និងកូរ៉េខាងត្បូង ដើម្បីបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅប្រទេសទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJF4Oxkasq6ArOIPMrx_alh7P4laWtte16GQTetKqTjCG2eETOlToBvTcah9mfcvVGytCE3ctgYmLAvF7Zfs_s6Mt2Q84Xq7RSSyvJcOiFzvWf-wQBDbilbyFHUAcJ9WT6Y4qDyQNO2_jq_BP72No-dwgpOGvcmhjKL4_b-xAs_AbK_hIVjfRc_R8HboQD/s1170/image_2024-08-24_08-29-31.png

ពលករឡាវទៅធ្វើការនៅក្រៅប្រទេសភាគច្រើន គឺជាសិស្ស-និស្សិត ដែលពុំបានបន្តការសិក្សានៅសាកលវិទ្យាល័យ ដោយសារពួកគេមើលមិនឃើញអនាគត ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ។ យុវជនឡាវពុំអាចរកការងារល្អធ្វើក្នុងប្រទេសរបស់ខ្លួន ទើបធ្វើឱ្យអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) នៅឡាវ ដូចជា ៖ សណ្ឋាគារ , ភោជនីយដ្ឋាន និងការងារសំណង់ ប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មខ្លាំង បើទោះជាអាជីវកម្មទាំងនេះបានប្រកាសជ្រើសរើសបុគ្គលិកមកធ្វើការក្តី ប៉ុន្តែគ្មានអ្នកដាក់ពាក្យ ។

យុវជនឡាវដឹងយ៉ាងច្បាស់ថា ក្រុមហ៊ុនទាំងនេះផ្តល់ប្រាក់ខែឱ្យតិចតួច និងពុំគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំខែ ។ វាបានក្លាយជាបញ្ហាសំខាន់រវាងក្រុមហ៊ុន និងយុវជន ហើយរដ្ឋាភិបាលពុំបានជួយដោះស្រាយឱ្យពលរដ្ឋមានជីវភាពសមរម្យទេ ទើបមតិនានាសួរថា ហេតុអ្វីឡាវជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដល់ថ្នាក់នេះ?

កសិករដាំចេកណាំវ៉ាថៃសប្បាយចិត្ត ខណៈអ្នកទិញត្អូញត្អែរពេលចេកឡើងថ្លៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រយៈពេលជិត១ខែហើយ តម្លៃចេកណាំវ៉ាបានកើនឡើងដល់៦០បាតក្នុង១ស្និត (ឬស្មើ៦ពាន់រៀល) ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវករ និងអតិថិជនយ៉ាងខ្លាំង ។ គេរំពឹងថា តម្លៃចេកណាំវ៉ានឹងកើនឡើងរហូតដល់៨០បាតក្នុង១ស្និត ហើយធ្វើឱ្យមតិភាគច្រើនសួរថា ហេតុអ្វីបានជាចេកឡើងថ្លៃបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbmLGZ3wax9yN9pxnoQodnW-qvva2pcLagcn19SRTESR7GVBohPajqI5Anz1-XYwAiaOMKHhlVBmIgoR62eKd_2hg-iv3-Tu-9ffq6x1xHqsmt_NhCecmgs6CzZCC9_VavdwrfUt6hDKdFblqtgr8Lu5Wiq1pJLgDtlG5BZHB3KXnoPgL9aWmlOtvEYmW_/s2940/image_2024-08-24_08-23-13.png

អ្នកស្រី ប្រានី វ៉ាតខៀន ជាម្ចាស់ចម្ការចេកណាំវ៉ានៅខេត្តណាខនប៉ាធុម និយាយថា បច្ចុប្បន្ន កសិករដាំចេកតាមចម្ការកំពុងមានហាងឆេងខ្លាំង ពីព្រោះមានអាជីវករទាក់ទងទិញចេកយ៉ាងច្រើន ។ ប៉ុន្តែគ្មានចេកលក់គ្រប់គ្រាន់ទេ ដោយសារអាកាសធាតុក្តៅខ្លាំងនៅឆ្នាំ២០២៤ ទើបធ្វើឱ្យដើមចេកចេញផ្លែមិនល្អ, កើតជំងឺស្លឹកពណ៌លឿង និងមានសត្វល្អិតបំផ្លាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSnTUjAGEviFDod9qb6MOXoksled0d1lw3W9MQbudx8rX9PkWb9o7UEG_Qjw4QSw99_z5nHOJYePmVHQ4Fb2AV5OkfSbcu8_9Thzv58ZMcD7tBr5G_oskJJ9NCFXAT3rU7notLKzZYiIVdmjvfxRBqSDT1Ke_KDTm6vkTlM0Cp4NHUdWdQuTrj92e2csqL/s3648/image_2024-08-24_08-23-42.png

ហេតុនេះ វាធ្វើឱ្យតម្លៃទិញ-លក់ចេកនៅតាមចម្ការកើនឡើង ខណៈកន្លងមក ចេក១ស្និតតម្លៃ១០បាត កើនឡើងដល់២០បាត ។ ប៉ុន្តែការលក់ចេកនៅចម្ការពុំបានដល់៦០បាតក្នុង១ស្និត ដូចលក់នៅតាមផ្សារទេ ហើយបើចេកកាន់តែតិច តម្រូវការកាន់តែខ្ពស់ ។ អ្នកស្រីថា ៖ «ពួកអាជីវករបានទាក់ទងទិញចេកក្នុងតម្លៃចាប់ពី១៨បាត ទៅ២០បាត ដើម្បីយកទៅធ្វើចេកឆាប តែបើចេកធំៗវិញ មានតម្លៃខ្ពស់ជាងនេះ» ។

អ្នកស្រីបន្តថា កន្លងមក តម្លៃចេកបានកើនឡើងជាច្រើនលើក ប៉ុន្តែនៅឆ្នាំ២០២៤ ចេកឡើងថ្លៃខ្លាំងជាងពេលណាៗទាំងអស់ ។ អ្នកស្រីជឿថា វានឹងឡើងថ្លៃបែបនេះ ចាប់ពី២ខែ ទៅ៣ខែទៀត ដោយសារគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ធ្វើឱ្យខ្វះចេកលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-DcDtNT0DtQGnQSsSXHudxlrItbS2SZOelOKvmywqIqn_hIb79K4rZC9DUOZU_NS3A492M179fmTTC32Joa4WQc4figoBVHF4PW5_R3-85NOZcXC3bF73OpG-zOBFXn1IYgFYm57udhSbYmMDNn91dpDIAb6QXoojqvKaKXfbgfkcmNsfgoAxQfR06QRe/s2000/image_2024-08-24_08-24-25.png

ចំណែកលោក ភីរ៉ាផាន់ ខូថង ប្រធាននាយកដ្ឋានលើកកម្ពស់កសិកម្មនិយាយថា ពេលនេះ កសិករដាំចេកណាំវ៉ានៅទូទាំងប្រទេសថៃ បានចុះឈ្មោះជាមួយនាយកដ្ឋានលើកកម្ពស់កសិកម្ម ស្មើនឹង៤៣.៨៧៨គ្រួសារ ។ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងការពង្រីកទីក្រុងបានធ្វើឱ្យការដាំចេករបស់គ្រួសារកសិករធ្លាក់ចុះ ហើយចេកណាំវ៉ាបានក្លាយជាទិន្នផលកសិកម្មមានតម្រូវការខ្ពស់ពីអតិថិជនក្នុងទីក្រុង និងជនបទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCU_X4zmZSN4itSxOpj7z8wbfvmOQQmX9SPeWDmqBe3JRxhj_VXFnHnxdEeWzCZzZjIN0vcabw8j66NTEU2mk3FQ41FHwx7zWwCsmO6vO8r_NJXsSFp-TFy17E_kiQFj2vyWCA8l5ZOZYh3c0sxhSDQJn_2jPIw7W3xiuu9prMbWDTiGVkFy1Kg8Hdlluh/s1824/image_2024-08-24_08-24-30.png

លោកបញ្ជាក់ថា កត្តាធ្វើឱ្យទិន្នផលចេកធ្លាក់ចុះ គឺដោយសារសីតុណ្ហភាពកើនឡើង ហើយពេលខ្លះ ទិន្នផលផលិតច្រើនលើសតម្រូវការទីផ្សារក៏មាន ។ ហេតុនេះ កសិករដាំចេកត្រូវប្រមូលចេកណាំវ៉ាយកមកកែច្នៃ ដើម្បីបំពេញតម្រូវការទីផ្សារផ្លាស់ប្តូរ ។ ក្រៅពីដើមចេកខូចខាតដោយសារគ្រោះរាំងស្ងួត ដើមចេកខ្លះមានសត្វល្អិតបំផ្លាញ ប៉ុន្តែថៃនឹងទទួលបានទិន្នផលចេកធម្មតាវិញ នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ៕

អាជ្ញាធរជាតិអប្សរា ផ្លាស់ប្តូរម៉ោងចូលទស្សនាប្រាសាទអង្គរវត្ត

0

ដើម្បីសម្រួលដល់ការ ទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទទួលបាននូវបទពិសោធន៍ទស្សនាដ៏ល្អមួយកម្រិតថែមទៀត អាជ្ញាធរជាតិអប្សរាបានធ្វើការសម្រួលម៉ោងចូលទស្សនាប្រាសាទទាំងអស់នៅក្នុងតំបន់អង្គរ ដែលរួមមាន៖

  • ប្រាសាទអង្គរវត្ត តម្រូវឱ្យបើកម៉ោង ០៥៖០០នាទីព្រឹក និងបិទម៉ោង ១៨៖០០នាទីល្ងាច
  • ប្រាសាទប្រែរូប ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម បើកម៉ោង ០៦៖០០នាទីព្រឹក និងបិទ ម៉ោង ១៩៖០០នាទីល្ងាច
  • ប្រាសាទដទៃៗទៀត បើកម៉ោង ០៦៖០០នាទីព្រឹក និងបិទម៉ោង ១៨៖៣០នាទីល្ងាច

ក្រោយម៉ោងដែលបានកំណត់នេះ ភ្ញៀវទេសចរមិនតម្រូវឱ្យស្ថិតនៅក្នុងប្រាសាទទាំងនេះទៀតនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXiEgoaNradpY7wtEka9MvcJDMrYaFEhg8yzMHkM1N9sL8Hqd4x_WGfOsg9ZgHusBR5NJNNfKjDOSYP2vW0IQpJGN5u8BP_EGYcBvUbAy9I3AoQLQloP_CYFQIRKT2Lmi0SLTRlGDvchja6KqqZ1qm28gK0zoU-wZdBEkH6Il1vEi8h6gEgPUWmLz-vBIi/s960/photo_2024-08-23_16-25-26.jpg

 

ផ្លុវជាតិថ្មីតម្លៃ៨០លានដុល្លារ ពីស្រែអំបិល ទៅកោះកុង នឹងសាងសង់រួចនាពាក់កណ្តាលឆ្នាំក្រោយ

0

ផ្លូវជាតិលេខ៤៨ បំបែកស្រែអំបិល ទៅកោះកុង សម្រេចការសាងសង់បានជាង ៦៤ភាគរយហើយ ខណៈតាមការគ្រោងទុកនឹងបញ្ចប់មុនខែឧសភា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLCBbhu2hJvSKWQNqQXX45aPGwQ683EdYiqQns3H1T8BqY4-OMxyLHMNYzhjtg2pJOa9VEnTEyKV9CPuCXmte6INdYo2ejt-qEpvc78w3Hy4t0ftYuvb04pTWfveC1SbkinnKTnOxChinVcOKgUL6OsJVx3UKPsk616mSS-B58ZP3GYlEQ6PZzqWywwLd0/s1024/image_2024-08-23_14-50-29.png

ផ្លូវជាតិនេះ មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0K752IxHXaSqsKVtDBm15EgOQ88JvEf3K59lenDDRG3l4CIC1I8if9OzinjzL3LN-2ADLlhgf8jfyTG8qVigGhYj0bEBwAVDyufIZOFXzTS_vdcqkcqOBIFuaaxE7x60jOu2FiGX3c9uxOLN7k8uLknhNVuoYm_4DKXAPBUEoy57gM6JEbltyBmJsQbVj/s1024/image_2024-08-23_14-50-23.png

សម្រាប់ផ្លូវនេះ មានផ្លូវ២គន្លង មានប្រវែង១១៨.៣៧ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៣ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៩.៦៣គីឡូម៉ែត្រ មានទទឹងចាប់ពី ១៦ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhce22JcQ6PDXdpWl9EonxE4Pr_ZskSFGA9JAY0RlqqemqwT1YjdCvDDCQ8TuxVNigzay0uxOkATJFUhZLXY00LHjBvr0nJDl34PKGclRc3yz0ETG4qW8mFNK4CVRgoWS9nSm-WtbolLRS60K6CL836CaMn7UM1x1dE5qx5FMXAbE8yjjDBPe-OFcDoNUxO/s700/image_2024-08-23_14-49-22.png

គម្រោងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ប្រើប្រាស់ថវិកាប្រមាណ ៨៤លានដុល្លារ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ៕

 

អភិបាលខេត្តដំបូងគេ បរិច្ចាគ ប្រាក់បៀវត្សប្រចាំខែ​ពាក់កណ្តាល ចូលរួមគាំទ្រ​ ​”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ​ តាមបណ្ដោយព្រំដែន”

0

ឯកឧត្តម គួច ចម្រើន អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការបរិច្ចាគ ប្រាក់បៀវត្សប្រចាំខែ៥០ភាគរយ ចំនួន៥ខែ ទៅកាន់”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន”។

ការបរិច្ចាគនេះ បានធ្វើឱ្យឯកឧត្តម ក្លាយជាភិបាលខេត្តដំបូងគេនៅ ដែលហ៊ានលះបង់ប្រាក់ខែ ដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ខណៈអភិបាលខេត្តផ្សេងទៀតមិនទាន់មាននរណាធ្វើបែបនេះនោះទេ។

គួរបញ្ជាក់ថា មូលនិធិនេះ ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ដែលធ្វើឡើងក្នុងគោលដៅពីរ៖” ទី១៖ កៀរគរថវិកាបន្ថែម និងទី២៖ ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន។ ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន រួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដីរបស់យើង”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtbp1NsFzCKocWqhCZz6dKTfGiyt0wuV-yIguTGDqbxQ91_kvQROI1p6AYnSS3U2lQGMUXz1x4za-zxURViKAK9pJTPABzfAsfH4PpbQSbWoQVrFivUTiqxbSrTaHx6glPbBwsDXKlul9al_G21uiApL-KeKmLedMAzaL2USUPZxtS-oNdCCoCaLH6_ilG/s1280/456327305_1055553959261793_8003324269754745412_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV1fOB_2SFQXMtYJBbjTGU8aoumS_hOullBRmvimVRYjSP2-RLp8V-5TXCYHAKnwlxOv-0GtO2o9E8ebWWkh080j-V5QfLfnlrjPLptJF1HnSL0hrkOrd9EyVUAftblbKzQLkAjCQ1coA50HOvNZMwNFlmM_rcRPwyQThjkAJTU8IASbMeWwgwhe_SAAMQ/s1280/456564567_1055553952595127_729464554398067402_n.jpg

 

 

 

កម្ពុជាជាប់លេខ ៣ នៅអាស៊ីអាគ្នេយ៍ ជាប្រទេសមានពលរដ្ឋផឹ.ក.ស្រា.ច្រើនបំផុត!

0

កម្ពុជាជាប់លេខ ៣ ក្នុងចំណោម ១១ ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនប្រើប្រាស់គ្រឿងស្រ.វឹងច្រើនបំផុត បើតាមការចុះផ្សាយរបស់ Seasia កាលពីពេលថ្មីៗនេះ ដោយផ្នែកតាមរបាយការណ៍ឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgODzQEel4U8a_YxT5e0MTLSQDTsWtw-4Y58FFLUScOiyjkQq4Nl81PfhdKrhEzeNTy0FJEJXoca6uN8RolRGk7_pisLwwuBa2aO0ubwSU4wKEiwRl8FD6OFIRxRNnKc606h5_e4_l_dHwgbzTt-t2Ge2P75Rmhe-Q3Cc2NsYXXZZpxAmHVKj9-PI0kmxR6/s1200/image_2024-08-23_14-07-49.png

កាលពីថ្ងៃទី ១៨ ខែសីហានេះ យោងតាមការចុះផ្សាយរបស់គេហទំព័រអន្តរជាតិដ៏ល្បីល្បាញ Seasia បានធ្វើការដកស្រង់ទិន្នន័យកាលពីឆ្នាំ២០២៣ នៃចំនួនការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមពលរដ្ឋម្នាក់ៗ ទៅលើ ១១ ប្រទេស ដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះ អត្រាអ្នកប្រើប្រាស់គ្រឿងស្រវឹងខ្ពស់បំផុតគឺប្រទេសឡាវ ហើយទាបបំផុតគឺប្រទេសឥណ្ឌូនេស៊ី។ ខណៈកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុង ១នាក់ ផឹកស្រាជាមធ្យម ៩.៣៨ លីត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLrbAYTNV6OgOjvwHPOl1jvoZFNT6LCysA-FMrVB8U5wyWF_ZMbpNLJoHFAcLqsMMAqsSObMDR_2o0BA3R3uLDnvZFQv1MA3h2BnA-RaHqZcbmrlGdY_y1MUrSmOkwtzMWJ9NA7god45g9Hfn6QfwKoKAMTP5bCBVSDQTiEcSCFbrO1DMbU-AHkrItK3U2/s990/image_2024-08-23_14-08-19.png

ចំណាត់ថ្នាក់លេខ ១ បានទៅលើប្រទេសឡាវ ដែលពលរដ្ឋឡាវ ១ នាក់ជាមធ្យមផឹកស្រាអស់ ១១.៧១ លីត្រ។ ចំណាត់ថ្នាក់លេខ ២ គឺប្រទេសវៀតណាម ពលរដ្ឋវៀតណាម ១ នាក់ ផឹកស្រាជាមធ្យម ៩.៧២ លីត្រ។ រីឯថៃវិញ ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងមា្នក់ផឹកស្រាជាមធ្យម ៧.៧៩ លីត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk_nmQiR2ChYp0HIE-n6exPo_n0z3Bd2lHKEMWiQZbnL8YiX0_ti-FvaR82yK78Q0sasKHb3hyphenhyphenlzB9MbNVS_9Kw-Q15KtqokgQLkwI_QJK91YUjQkwW54M8peWw_A5Q_TBOIQBlbkbBfUzOKPFyIlXKvJ73ZnM27vQFv03CJA7zpUuJ1b0Z9lkHP0fHY14/s750/image_2024-08-23_14-08-29.png

លេខ ៥ បានលើ ភីលីពីន ចំនួន ៦.២៦ លីត្រ ក្នុងចំណោមពលរដ្ឋម្នាក់។ លេខ៦ គឺមីយ៉ាន់ម៉ា ២.៤ លីត្រ។ លេខ៧ គឺសិង្ហបុរី ១.៨៧ លីត្រ។ លេខ៨ គឺម៉ាឡេស៊ី ០.៨១ លីត្រ។ លេខ ៩ គឺ ព្រុយណេ ០.៤៣ លីត្រ។ លេខ ១០ គឺទីម័រលេស្តេរ ០.៣៩ លីត្រ។ និងចំណាត់ថ្នាក់លេខ ១០ គឺឥណ្ឌូណេស៊ី ០.១១ លីត្រផងដែរ៕

មិនមែនមាននៅតែខ្មែរឯណា! ល្បែ.ងឡើងសសរខ្លាញ់ ក៏ត្រូវបានជនជាតិឥណ្ឌូនេស៊ីនិយមយកមកលេងយ៉ាងសប្បាយរីករាយដែរ

0

ល្បែ.ងប្រជាប្រិយដ៏ពេញនិយមមួយរបស់ខ្មែរ ដែលត្រូវបានគេស្គាល់ថា ល្បែ.ងឡើងសសរខ្លាញ់ ហើយភាគច្រើនត្រូវបានប្រជាជនខ្មែរយកមកលេងជាប្រចាំ ជាពិសេសគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីឬក៏បុណ្យទានផ្សេងៗ។ យ៉ាងណាមិញ ថ្មីៗនេះរូបភាពមួយសន្លឹកពីបណ្តាញសង្គមបានបង្ហាញឲ្យឃើញថា ជនជាតិឥណ្ឌូណេស៊ីក៏បានលើកយកល្បែ.ងប្រពៃណីមួយប្រភេទនេះមកលេងយ៉ាងសប្បាយរីករាយដូចនឹងជនជាតិខ្មែរយើងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjukQwrk0uzFQ-33L6rINNVp4lIIqFT3sEpIdUaTvhfMELMxJxtLgZvt4pevrMvvefjRZOgNwuo8JY3W-_z2exqJkgl-HWho9bE05teWJdI47np8cZFF9T8N45yLngklDtm7b9cfwVpxUQ3EPCGNMZ8RSb59ojaDiUERnrCYyfxBrxfBKUq-iYRyu_6njyb/s1366/image_2024-08-23_14-00-28.png

កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនៅទូទាំងប្រទេស។ ជាមួយគ្នានោះ អ្វីដែលធ្វើឲ្យមហាជនខ្មែរនិងជនបរទេសចាប់អារម្មណ៍ខ្លាំងនោះ គឺល្បែងឡើងសសរខ្លាញ់ ដែលនិយមលេងនៅខ្មែរ ក៏ត្រូវបានជនជាតិឥណ្ឌូណេស៊ី ចាត់ទុកថាជាល្បែងប្រពៃណីនិងបានលើកយកមកលេងក្នុងឱកាសពិសេសរបស់ពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNOahKufCKRixAo1JTF5e6Xx_faZEQPu0b3sEbKjmdAst87tVgSWGHBOSPYhoeAjxCt0pY_6DHXpyGyckDckTDH5qGueFBW449HFmJxl4HdbjEc0L7zsnwnsZYH-eqXBwn5CUqZmwsreHnwuXwsU7HOP5YYpqz9ztT9eOXYmCySYoim30RR1pu1Gz69ZuK/s1200/image_2024-08-23_14-00-21.png

យោងតាមការចុះផ្សាយរបស់គេហទំព័រ The Guardian បានបង្ហាញពីទិដ្ឋភាពការប្រារព្ធពិធីបុណ្យឯករាជ្យជាតិឥណ្ឌូណេស៊ីយ៉ាងសប្បាយរីករាយ នៅក្នុងទីក្រុង Palembang ខេត្តស៊ូម៉ាត្រា កាលពីពេលថ្មីៗនេះ។ រូបភាពនារីឥណ្ឌូណេស៊ីបានចូលរួមប្រកួតល្បែងប្រពៃណី Panjat Pinbang ដែលត្រូវបានគេស្គាល់ថាជា ល្បែងឡើងសសរខ្លាញ់ ដោយតម្រូវឲ្យពួកគេឡើងលើសសរដើម្បីយករង្វាន់ដែលចងនៅខាងចុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi1bv_TJ7auqBLTJpSlBzh7jxvq4jYZr27Fuvuip0CX8AFjrRyS_ejx1UcQ5W14QZtYXjUMnMEqPZIy3zkb86kL3qMEizfCtzNliPNhnNKXkAn2avURQ4m9oAsQKPaUI78rOjibJO_IPQfirKDteIC0t4OcyS_AdeRIJf3zUytBj3dlaJfWwhCobxmJn99/s1280/image_2024-08-23_14-00-40.png
គួរបញ្ជាក់ថា ល្បែងឡើងសសរខ្លាញ់ ជាល្បែងម្យ៉ាងដែលមនុស្សក្មេងចាស់ កំលោះក្រមុំ តែងនិយមយកមកលេង។ ល្បែងនេះគេលេងដោយយកខ្លាញ់ទៅលាបនៅលើសសរ ហើយតម្រូវឲ្យអ្នកលេងឡើងឲ្យដល់ចុងសសរដើម្បីទទួលបានរង្វាន់នៅខាងលើនោះ បើមានអ្នកឡើងយកបាននោះជាអ្នកឈ្នះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFfYbkEYxf5VFRBX5SSG9ux8CIxOTiBg0-vlL25N_d9BF0NR3p0Fhry6_phW6x8-coV6HmbTA8j3ixnpPoRRGuK-yyWFLQ65QXvcwu8NjVmCj1gi1u9E5rEScAVRH2vvDcYusYUIvH4xPLuAb4hTuwP6NTYpFGV6CkZNZy636SQbEpnmfA4gt2Wc5SLF91/s1280/image_2024-08-23_14-01-50.png

ល្បែងមួយប្រភេទនេះ ត្រូវបានគេនិយមលេងនៅទូទាំងពិភពលោក ដែលមិនមានត្រឹមតែកម្ពុជា ឬឥណ្ឌូណេស៊ីប៉ុណ្ណោះទេ តែនៅមានប្រទេសជាច្រើនទៀតក៏តែងលេងល្បែងនេះដូចគ្នាដែរ ដូចជានៅសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស ភីហ្វីពីន និងប្រទេសអាស៊ី និងអឺរ៉ុបជាច្រើនទៀត។ ល្បែងឡើងសសរខ្លាញ់ ដែលក្រៅពីលេងដើម្បីភាពសប្បាយរីករាយ បង្កើននូវភាពស្និតស្នាលជាមួយមនុស្សជុំវិញហើយ អត្ថន័យនៃល្បែងនេះ ប្រៀបដូចទៅនឹងមេរៀនជីវិត ដែលត្រូវឆ្លងកាត់ភាពលំបាកទម្រាំតែសម្រេចបានគោលដៅរបស់ខ្លួនផងដែរ៕

ប្រុងប្រយ័ត្ន! ស្លាប់៣ និងរបួស៣ ក្រោយទទួលទានស្រាថ្នាំ

0

ថ្មីៗនេះ មានករណីស្លាប់មនុស្ស៣នាក់ និងរបួស៣ នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ក្រោយពីពួកគាត់បានទទួលទានស្រាថ្នាំ។

បើតាមការសាកសួរ អ្នកនៅរស់នៅតំបន់នោះបង្ហាញថា៖” នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពួកគាត់ទាំង៦បានពិសាស្រាថ្នាំ លុះថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤ មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ”។

ជាលទ្ធផល តេស្តនិងវិភាគសំណាកស្រាថ្នាំ បានរកឃើញថាមានផ្ទុកសារធាតុមេតាណុល កម្រិតដល់ទៅ១៥% ដែលធ្វើឱ្យពុលស្លាប់ ខណ់ក្រសួងកំណត់កម្រិតមិនពុលនោះមិនត្រូវលើសពី ០.១%ឡើយ។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៤ មានការពុលស្រាស ឬស្រាថ្នាំ សរុបចំនួន៥១៧នាក់(ស្លាប់៨៩នាក់)៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlel0OD9LnILa1GxtaUl3T2AY8auYa-725j2-RvDTNsLidhIZOdDjXELIKSYY4bk4j-2I_68aD3OafHZTAxYfYXTm14pH-4UTp8NlTOT4DmIiM6iYju7GfvjCTbPMwJtgck8kbxMOvQmH0HsfpEz2On_xmuFlxwG46m_k6TWnNCwia2sqi6iAXmKNlsEmQ/s1280/66c6eeac225d2.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJh2leMLHEC1Zt_64m-sW8wjkSd6v5SeiCelmhqRIkN8amXMPtIyq3x3Y6fVpA2jrg8DnD4mvENl53zNXpTAe92pamTnpaKm3hd6RQRWY5J9nNKnqknjyu7_v1qNKkIvT_JZdxyF4EHw3i_BMY0p-ZySDWLqDSzRWJIVDerdNuTHJfQymLBZ60PBH8AxSL/s1280/66c6eeac2f600.jpeg 

ទំនងមានបញ្ហា! លឹម សុធាវី ទម្លាយរឿងយ៉ាងចាក់ដោតភ្ជាប់មកជាមួយបទ«អណ្តាតម្តាយក្មេក»

0

លឹម សុធាវី TOP5 Cambodia’s Queen of The Catwalk និងជាលំដាប់រងទី១ Miss Grand Cambodia 2020 បានធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីទម្លាយរឿងក្តៅគគុកមួយត្រូវបានគេចោទប្រកាន់បង្កាច់បង្ខូចនាង ព្រោះស្រលាញ់កាន់ជើងកូនរបស់ខ្លួន។ ទន្ទឹមនឹងទម្លាយបញ្ហានៅក្នុងគ្រួសារ សុធាវី បានភ្ជាប់មកជាមួយនឹងបទ «អណ្តាតម្តាយក្មេក» ទំនងជានាងមានបញ្ហាជាមួយម្តាយក្មេករបស់ខ្លួនដូចគ្នាទើបចែករំលែកបទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdAhf3or9kSAfavEfI9WSgTFDeQJBnuWBdRb0osFXUyvmZmT0eTjDZY02ooV7EHWZzCCKv7AHUBx3mAto7qkJQZenvPGxxiT_FgyZ4R7hcumAtKcaIqLOszjaABMZLexXXweOmH3V7h2siMIcHyyRXfHwt5-KGNDSUnIlJ8e8a6_XbOmdK-RenigUQhxZd/s2048/image_2024-08-22_11-10-29.png

កាលពីថ្ងៃទី២១ សីហា លឹម សុធាវី តារាម៉ូដែលដ៏ស្រស់ស្អាតមួយរូបទោះបីជាមានកូនមួយហើយក្តីបានបង្ហាញអារម្មណ៍សោកសៅរបស់ខ្លួននៅលើបណ្តាញសង្គមថា «ឈឺចាប់បំផុស គឺគេចោទប្រកាន់ថាយើង អាក្រក់ទាំងដែលយើងមិនបានធ្វើអីសោះ បើអ្នកមិនដឹងគេគិតថាខ្ញុំអាក្រក់ខ្លាំងហើយ ខ្ញុំសូមសីលហើយ បួសក៏ធ្លាប់ហើយ តើអាចទេដែលខ្ញុំអាចនិយាយអាក្រក់បាន។ ពេលនេះចង់ចោទខ្ញុំមិចក៏បាន ខ្ញុំទទួល ចង់ឱ្យមនុស្សគ្រប់គ្នាស្អប់ខ្ញុំក៏ធ្វើចុះ ខ្ញុំទទួលគ្រប់យ៉ាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmAklmy0TbPfKzGDETqHhwn7G_O8gOWcNiWbHhGCzho4Cm2Ar4MauVYb1W7bGgAl5GZJmRchlm1snn-6ALPmQLEyqpvRURwZO6C8JBIPfHNKeucfi8x0uaes0sR8vzdr-kbjyLiMbms1JlFjy8OTZaywmPboDfFyzOFQ2PLOWw2_NbcwDC9AGvVkj-QgjL/s960/image_2024-08-22_11-10-31.png

ទន្ទឹមនឹងសំណេរខាងលើនេះនៅយប់ថ្ងៃទី២១ សីហា TOP5 Cambodia’s Queen of The Catwalk រូបនេះដែលទើបបញ្ចប់ការប្រកួតក្នុងកម្មវិធីបង្កើតឡើងដោយលោក អូលីវ៉ា គង់ កាន់តែធ្វើឱ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងបានចែករំលែកបទ« អណ្តាតម្តាយក្មេក» សំនៀងរបស់អ្នកនាង ម៉េង កែវពេជ្ជតា អមដោយខ្លឹមសារថា «រឿងមិនធំទេ តែគាត់ចង់ធ្វើឱ្យធំ សរសេរមកដូចខ្ញុំអាក្រក់ណាស់ ចឹងតែចាំថាអ្នកនិយាយល្អតិចតួចនឹងដល់កូនអ្នកធ្លាក់ដល់0គេរត់ចោលតើអី ? មីក្មេងអាក្រក់ម្នា់កនេះ មិនចេះសំដីផ្អែមទេតែកូនអ្នកធ្លាក់ដល់ណាក៏ខ្ញុំមិនដែលចោលគាត់ដែរ រកអ្នកណាល្អជាងខ្ញុំបាន ឱ្យគាត់យកចុះ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf15Ku5PV5h5EkZ-dWalagAGGe4NutyxHctVDwGl__lOHsOXlOh3lYZcl-YVFjiIH23zsdSuzZ7_E-2i-5MgbRNaNUV8x-uGntKSFMHkdtc_tc_A8h41exqClgGzH8oAIkt-5mhwBOHlU3T06T7ITps5JS-11SsKwnm7EKL4deprqeebT_xG1Xr-Ojv9WQ/s2048/image_2024-08-22_11-10-34.png

លឹម សុធាវី បានទម្លាយទៀតថា « ផុសមកដូចខ្ញុំធ្វើបាបអ្នកណាស់ចឹង មនុស្សតែសំដីអាក្រក់ដាក់គេក៏ខ្ញុំមិនចេះផង ឱ្យខ្ញុំទៅទើសនឹងធ្វើអាក្រក់ដាក់គាត់អត់ អ្នកស្គាល់ខ្ញុំដឹងចរិតខ្ញុំហើយ បើជ្រុលជានិយាយឱ្យខ្ញុំ ខ្ញុំសូមបកស្រាយឱ្យអស់ម៉ង ។សួរថាអ្នកនិយាយល្អនឹងគេ មាននៅមួយអត់ គេរត់ចោលគ្រប់គ្នាហើយ ។ខ្ញុំទទួលយកមិនបានទេ ស្រលាញ់កូនកាន់ជើងកូនដល់កូនខូចអស់ហើយ នៅមកបង្ខូចថាខ្ញុំអាក្រក់ទៀត នៅរឿងច្រើនទៀតចាំខ្ញុំឱ្យអស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGjs8hR5U44XirIbgQcybDne8_WNaKFOphlatQ1tLwiLefQ_S_XPicm6flO4Stv2TdPY4wk32XznsVq5fNYLBnNF1n6QwUVH2wzugaAfEuQHs1wmHZTUpF1lqCaCEQuBUCi78g8FuF_V6r3vyr2FWN6FC2s91jRvDtYZ4tyggdtt7aUvzH5Zs5CBoaBbXy/s960/image_2024-08-22_11-10-37.png
ការរៀបរាប់ពីរឿងខាងលើនេះរបស់អតីតបវរកញ្ញាបានធ្វើឱ្យអ្នកដែលបានស្គាល់ លឹម សុធាវី បានចូលទៅលើកទឹកចិត្តនិងបានលើកឡើងទៀតថាបញ្ហាគ្រួសារគួរតែដោះស្រាយដោយស្ងាត់ជាជាងបើកចំហរលើបណ្តាញសង្គមព្រោះយ៉ាងណាក៏ជាគ្រួសារតែមួយ៕

ព្រោះមានចំណុចទាំងនេះទើប សៀនាង ប្តូរពីមិត្តទៅជាគូស្នេហ៍ជាអ្នកញ៉ែ Oppa មុន

0

សៀនាង និង Oppa គូស្នេហ៍ Gamer ដ៏មានប្រជាប្រិយភាពមួយគូ ផ្តើមស្នេហ៍ដោយការលេងហ្គេមធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនតិចនោះទេជាពិសេសវីដេអូដែលអ្នកទាំងពីរដឹកដៃគ្នាទៅហាត់ប្រាណ។ ដំបូងឡើយអ្នកទាំងពីរគ្រាន់តែជាមិត្តភក្តិស្គាល់គ្នាដោយសារលេងហ្គេមប៉ុណ្ណោះ ប៉ុន្តែដោយសារចំណុចល្អរបស់ Oppa ទើបសៀនាង បានប្តូរមិត្តភាពជាមិត្តភក្តិទៅជាគូស្នេហ៍ថែមទាំងក្លាហានជាអ្នកញ៉ែខាងប្រុសមុនទៀត។

ទម្លាយប្រវត្តិស្នេហ៍ក្នុងកម្មវិធី let chat don’t cheat ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ សៀនាង ជាអ្នក Live ហ្គេមននិងជាតួស្រីក្នុងរឿង ព្រាយតោងស្នឹម បានទម្លាយថាទំនាក់ទំនងនាងនិង Oppa គឺដំបូងឡើយជាមិត្តភក្តិស្គាល់គ្នា៣ឆ្នាំមកហើយ និងបានទៅញុំាអីជុំគ្នាខាងហ្គេមនិងបានជួបគ្នានៅពេលមានការងារ។ សៀនាង បាននិយាយថា ពេលនាងថតរឿងបានហៅ Oppa ធ្វើតួជាមួយនាង ។

ក្រោយមកដោយសង្កេតឃើញពីភាពល្អ របស់ Oppa ពេលនៅជិតគ្នាយូរៗឃើញពីភាពរុសរាយ ឱ្យតម្លៃមនុស្សជុំវិញខ្លួន និងបានចាប់ផ្តើមញ៉ែខាងប្រុសមុនតែម្តងជាមួយពាក្យថា «រៀនហៅអូនឱ្យហើយទៅ»។ Oppa ក៏បាននិយាយដេរថា ដំបូងឡើយមិនទាន់ចាប់អារម្មណ៍ចំពោះ សៀនាង នោះទេ ប៉ុន្តែនៅពេលចាប់ផ្តើមថតរឿងខ្លីៗទើបចាប់ផ្តើមមានចិត្តចំពោះនាង។

សៀនាង បាននិយាយថា Oppa គឺជាមនុស្សដែលធ្វើឱ្យនាងមានអារម្មណ៍សុវត្ថិភាពទាំងផ្លូវចិត្តនិងផ្លូវកាយមិនបានធ្វើឱ្យនាងមានអារម្មណ៍ផ្លូវចិត្តទៅប្រចណ្ឌ សង្ស័យ ទោះបីជាគូស្នេហ៍រវល់មិនបានមកជួបគ្នាក៏ដោយ ព្រោះនាងដឹងថា Oppa មិនទៅញ៉ែគេនោះទេសូម្បីតែនាងផ្ទាល់។ ចំពោះទំនាក់ទំនងវិញអ្នកទាំងពីរមិនសូវនិយាយភាពផ្អែមល្ហែមទេ ប៉ុន្តែបង្ហាញទង្វើវិញ៕