សៀនាង និង Oppa គូស្នេហ៍ Gamer ដ៏មានប្រជាប្រិយភាពមួយគូ ផ្តើមស្នេហ៍ដោយការលេងហ្គេមធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនតិចនោះទេជាពិសេសវីដេអូដែលអ្នកទាំងពីរដឹកដៃគ្នាទៅហាត់ប្រាណ។ ដំបូងឡើយអ្នកទាំងពីរគ្រាន់តែជាមិត្តភក្តិស្គាល់គ្នាដោយសារលេងហ្គេមប៉ុណ្ណោះ ប៉ុន្តែដោយសារចំណុចល្អរបស់ Oppa ទើបសៀនាង បានប្តូរមិត្តភាពជាមិត្តភក្តិទៅជាគូស្នេហ៍ថែមទាំងក្លាហានជាអ្នកញ៉ែខាងប្រុសមុនទៀត។

ទម្លាយប្រវត្តិស្នេហ៍ក្នុងកម្មវិធី let chat don’t cheat ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ សៀនាង ជាអ្នក Live ហ្គេមននិងជាតួស្រីក្នុងរឿង ព្រាយតោងស្នឹម បានទម្លាយថាទំនាក់ទំនងនាងនិង Oppa គឺដំបូងឡើយជាមិត្តភក្តិស្គាល់គ្នា៣ឆ្នាំមកហើយ និងបានទៅញុំាអីជុំគ្នាខាងហ្គេមនិងបានជួបគ្នានៅពេលមានការងារ។ សៀនាង បាននិយាយថា ពេលនាងថតរឿងបានហៅ Oppa ធ្វើតួជាមួយនាង ។

ក្រោយមកដោយសង្កេតឃើញពីភាពល្អ របស់ Oppa ពេលនៅជិតគ្នាយូរៗឃើញពីភាពរុសរាយ ឱ្យតម្លៃមនុស្សជុំវិញខ្លួន និងបានចាប់ផ្តើមញ៉ែខាងប្រុសមុនតែម្តងជាមួយពាក្យថា «រៀនហៅអូនឱ្យហើយទៅ»។ Oppa ក៏បាននិយាយដេរថា ដំបូងឡើយមិនទាន់ចាប់អារម្មណ៍ចំពោះ សៀនាង នោះទេ ប៉ុន្តែនៅពេលចាប់ផ្តើមថតរឿងខ្លីៗទើបចាប់ផ្តើមមានចិត្តចំពោះនាង។

សៀនាង បាននិយាយថា Oppa គឺជាមនុស្សដែលធ្វើឱ្យនាងមានអារម្មណ៍សុវត្ថិភាពទាំងផ្លូវចិត្តនិងផ្លូវកាយមិនបានធ្វើឱ្យនាងមានអារម្មណ៍ផ្លូវចិត្តទៅប្រចណ្ឌ សង្ស័យ ទោះបីជាគូស្នេហ៍រវល់មិនបានមកជួបគ្នាក៏ដោយ ព្រោះនាងដឹងថា Oppa មិនទៅញ៉ែគេនោះទេសូម្បីតែនាងផ្ទាល់។ ចំពោះទំនាក់ទំនងវិញអ្នកទាំងពីរមិនសូវនិយាយភាពផ្អែមល្ហែមទេ ប៉ុន្តែបង្ហាញទង្វើវិញ៕