លឹម សុធាវី TOP5 Cambodia’s Queen of The Catwalk និងជាលំដាប់រងទី១ Miss Grand Cambodia 2020 បានធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីទម្លាយរឿងក្តៅគគុកមួយត្រូវបានគេចោទប្រកាន់បង្កាច់បង្ខូចនាង ព្រោះស្រលាញ់កាន់ជើងកូនរបស់ខ្លួន។ ទន្ទឹមនឹងទម្លាយបញ្ហានៅក្នុងគ្រួសារ សុធាវី បានភ្ជាប់មកជាមួយនឹងបទ «អណ្តាតម្តាយក្មេក» ទំនងជានាងមានបញ្ហាជាមួយម្តាយក្មេករបស់ខ្លួនដូចគ្នាទើបចែករំលែកបទនេះ។
កាលពីថ្ងៃទី២១ សីហា លឹម សុធាវី តារាម៉ូដែលដ៏ស្រស់ស្អាតមួយរូបទោះបីជាមានកូនមួយហើយក្តីបានបង្ហាញអារម្មណ៍សោកសៅរបស់ខ្លួននៅលើបណ្តាញសង្គមថា «ឈឺចាប់បំផុស គឺគេចោទប្រកាន់ថាយើង អាក្រក់ទាំងដែលយើងមិនបានធ្វើអីសោះ បើអ្នកមិនដឹងគេគិតថាខ្ញុំអាក្រក់ខ្លាំងហើយ ខ្ញុំសូមសីលហើយ បួសក៏ធ្លាប់ហើយ តើអាចទេដែលខ្ញុំអាចនិយាយអាក្រក់បាន។ ពេលនេះចង់ចោទខ្ញុំមិចក៏បាន ខ្ញុំទទួល ចង់ឱ្យមនុស្សគ្រប់គ្នាស្អប់ខ្ញុំក៏ធ្វើចុះ ខ្ញុំទទួលគ្រប់យ៉ាង»។
ទន្ទឹមនឹងសំណេរខាងលើនេះនៅយប់ថ្ងៃទី២១ សីហា TOP5 Cambodia’s Queen of The Catwalk រូបនេះដែលទើបបញ្ចប់ការប្រកួតក្នុងកម្មវិធីបង្កើតឡើងដោយលោក អូលីវ៉ា គង់ កាន់តែធ្វើឱ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងបានចែករំលែកបទ« អណ្តាតម្តាយក្មេក» សំនៀងរបស់អ្នកនាង ម៉េង កែវពេជ្ជតា អមដោយខ្លឹមសារថា «រឿងមិនធំទេ តែគាត់ចង់ធ្វើឱ្យធំ សរសេរមកដូចខ្ញុំអាក្រក់ណាស់ ចឹងតែចាំថាអ្នកនិយាយល្អតិចតួចនឹងដល់កូនអ្នកធ្លាក់ដល់0គេរត់ចោលតើអី ? មីក្មេងអាក្រក់ម្នា់កនេះ មិនចេះសំដីផ្អែមទេតែកូនអ្នកធ្លាក់ដល់ណាក៏ខ្ញុំមិនដែលចោលគាត់ដែរ រកអ្នកណាល្អជាងខ្ញុំបាន ឱ្យគាត់យកចុះ »។
លឹម សុធាវី បានទម្លាយទៀតថា « ផុសមកដូចខ្ញុំធ្វើបាបអ្នកណាស់ចឹង មនុស្សតែសំដីអាក្រក់ដាក់គេក៏ខ្ញុំមិនចេះផង ឱ្យខ្ញុំទៅទើសនឹងធ្វើអាក្រក់ដាក់គាត់អត់ អ្នកស្គាល់ខ្ញុំដឹងចរិតខ្ញុំហើយ បើជ្រុលជានិយាយឱ្យខ្ញុំ ខ្ញុំសូមបកស្រាយឱ្យអស់ម៉ង ។សួរថាអ្នកនិយាយល្អនឹងគេ មាននៅមួយអត់ គេរត់ចោលគ្រប់គ្នាហើយ ។ខ្ញុំទទួលយកមិនបានទេ ស្រលាញ់កូនកាន់ជើងកូនដល់កូនខូចអស់ហើយ នៅមកបង្ខូចថាខ្ញុំអាក្រក់ទៀត នៅរឿងច្រើនទៀតចាំខ្ញុំឱ្យអស់»។

ការរៀបរាប់ពីរឿងខាងលើនេះរបស់អតីតបវរកញ្ញាបានធ្វើឱ្យអ្នកដែលបានស្គាល់ លឹម សុធាវី បានចូលទៅលើកទឹកចិត្តនិងបានលើកឡើងទៀតថាបញ្ហាគ្រួសារគួរតែដោះស្រាយដោយស្ងាត់ជាជាងបើកចំហរលើបណ្តាញសង្គមព្រោះយ៉ាងណាក៏ជាគ្រួសារតែមួយ៕










