Home Blog Page 899

មកដឹងពីប្រវត្តិ Ella Gross ដែលមានភាពសិ្នទ្ធស្នាលជាមួយ BLACKPINK ជិតក្លាយជាតារា K-pop ថ្មី

0

Ella Gross កូនអាម៉េរិកកាត់កូរ៉េគឺជាសមាជិកដំបូងរបស់ MEOVV ក្រុមចម្រៀងស្រីដំបូងរបស់ The Black Label ដែលត្រូវបានគេបង្ហាញ ហើយនាងមានភាពល្បីល្បាញរួចទៅហើយ ថែមទាំងទទួលបាននូវរហ័សនាមថា « Jennie BLACKPINK តូច»។ ក្មេងស្រីរូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនថែមទាំងមានភាពស្និទ្ធស្នាលជាមួយសមាជិក BLACKPINK ខណៈនាងបានសាងភាពល្បីល្បាញតាំងពីក្មេងរហូតវិវត្តន៍ខ្លួនជិតក្លាយជាតារា K-pop។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivq8cQ9yJqt1_9TscWQ96j08afQyJMVTuUjbfK3eRXSiXGm062mdxUITDINEQyySvH2Gqan8GvS6Tz2zM55Hk8nYQrM0JhWhjZOHKIXQIFTAQIyfhYlghJPBJFZ2lG6w925-wMtSuk8zp4YQhdw_YTCP506tWwL9MJo7E9G6O1nXSHPQdxvp69xSCah3hE/s799/image_2024-08-23_09-18-44.png

Ella កើតថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៨ មកពី Los Angeles រដ្ឋ California សហរដ្ឋអាម៉េរិក។ នាងបានចាប់ផ្តើមបង្ហាញមុខក្នុងរឿងភាគទូរទស្សន៍ Heathers ក្នុងវ័យក្មេង Betty ក្នុងឆ្នាំ២០១៨ និងបានសម្តែងក្នុង Malibu Rescue ក្នុងឆ្នាំ ២០១៩។ គិតត្រឹមឆ្នាំ ២០២៤ នាងមានអ្នកតាមដានជាង ៤ លាននាក់នៅលើ Instagram ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz3gjoAjj9SRfuZZqWqBvy4lZ0C-t1kx07gZUZT3IyOC2VTbgB1TcDX02WJfX_S03yG-v4vmLr_4UhvZfFNI5YuMt-lviXwN2lA3oUNLkZqIqzQS5Xg5Fthp36wbjdTwrFaPSB1PICVrsVQ5SjywkPKATbEvgdFrzyPle4eKRyuAxGAMYdvyZO8eYZY3tj/s876/image_2024-08-23_09-18-15.png

Ella ទទួលបានការចាប់អារម្មណ៍ជាលើកដំបូងក្នុងឆ្នាំ ២០១៨ នៅពេលដែលនាងបានចូលរួមជាមួយផលិតកម្មរងរបស់ YG Entertainment គឺ The Black Label ជាសិក្ខាកាមនៅអាយុ១០ឆ្នាំ។ ភាពទាក់ទាញរបស់នាងគឺស្រដៀងទៅនឹង Jennie សមាជិកក្រុម BLACKPINK បាននាំឱ្យអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយដាក់ឈ្មោះនាងថា «ប្អូនស្រីតូច» របស់ Jennie ដែលជាឈ្មោះហៅក្រៅរហូតមក និងជំរុញឱ្យមានចំណាប់អារម្មណ៍ក្នុងដំណើរភាពជាតារារបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZE2ExW4lRbIT3sCpS0plDVK8ai5kvJK4eim7MZlZTcvVQ3s4NFeqxTSLQFOTZkvn1nRngzyNqpfrQXI6F3R-WpZlRU8R9st1eKoi5GhGXJAvsFCnSBdXcQgB3IizaerCXMK-xcJCHcmgXGwycTxlbegS1hkVQcYk5SHizYw9PUjqxX-RjqdPpnKsMwP8m/s812/image_2024-08-23_09-18-07.png

នៅពេលដែលការរំពឹងទុកអំពីក្រុមរបស់ MEOVV បានកើនឡើងនៅឆ្នាំ២០២៤ វាច្បាស់ណាស់ថា Ella នឹងក្លាយជាតួអង្គសំខាន់នៅក្នុងក្រុម។ នៅថ្ងៃទី ២១ ខែសីហា The Black Label ទីបំផុតបានបញ្ជាក់ពីការសង្ស័យរបស់អ្នកគាំទ្រ ហើយបានចេញផ្សាយ Teaser សម្រាប់ ក្រុម MEOVV ។
MEOVV គឺជាក្រុមចម្រៀងនារីដំបូងគេរបស់ The Black Label ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដែលធ្វើឱ្យការបង្ហាញខ្លួនជាលើកដំបូងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ ខណៈពេលដែលកាលបរិច្ឆេទពិតប្រាកដនៃការបង្ហាញខ្លួនដំបូងរបស់ MEOVV នៅតែស្ថិតក្រោមការបិទបាំង The Black Label បានណែនាំថាអ្វីមួយដែលសំខាន់នឹងមកដល់ក្នុងពេលឆាប់ៗនេះ ជាមួយនឹងការចាប់ផ្តើមរបស់ក្រុមនេះត្រូវបានគេរំពឹងទុកនៅក្នុងពាក់កណ្តាលឆ្នាំចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga6lryJEIBqcJkwMpfIOuQ7Eg8ajmWXpENGeNg_EzKISXjg67zTH8n0RRXq5DGE9fisdXhSqopryPm9sdz1NKf_eTwEht45A6GFzdWmtm2TmTS9xQ80d1DoZB_M7tBmnf4caiskZZJqoUzCROWFq7edNI1MJxYXhW7jasekwEuD0IawxBtZXJDazgZSMAw/s1080/image_2024-08-23_09-18-31.png

ភាពរំជើបរំជួលលើសពី Ella Gross ក្រុមនេះ មានពាក្យចចាមអារ៉ាមថា មានសមាជិក ៥នាក់ រួមទាំង Bailey Sok ដែលស្គាល់ជំនាញក្បាច់រាំដ៏គួរឱ្យចាប់អារម្មណ៍របស់នាង និង Chloe (ឬ Lee Gawon) ដែលជាអតីតសិក្ខាកាមរបស់ YG Entertainment ដែលមានបទពិសោធន៍ជាតារាម៉ូដែល។ ឈ្មោះទាំងនេះរួមជាមួយនឹង Ella បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីសក្តានុពលរបស់ MEOVV ។ ឈ្មោះក្រុម MEOVV ណែនាំអំពីគំនិតប្រកបដោយថាមពល និងឆ្ពោះទៅមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCUI9qYEhoC37idK9jlaIUh3jOTXr_OIEpINF6aAgZiiwmB-QXoG3Foazpm2lqNJ3EPr_8HxIkgshlVDLZMD-UXNnmX0ZellYjMRQrjyNOKzzUDUbyH1LHPidHrwSFCfCmreygLm9Zb0xHGGTFDvj67Y1ZE3SgrLTKvRHcpxTEwbaHJixFDla5DnVB0ONY/s640/image_2024-08-23_09-22-19.png

Ella និងការប្រែក្លាយរបស់នាងពីអ្នកហ្វឹកហាត់វ័យក្មេងទៅជា idol ឈានមុខគេ។ ជាមួយនឹងការចាប់ផ្តើមដំបូងរបស់នាង និងការកើនឡើងនៃអ្នកគាំទ្រ Ella ត្រូវបានកំណត់ឱ្យក្លាយជាតួឯកក្នុងក្រុម ដោយទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងរៀបចំឆាកសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ MEOVV៕

Fan Bingbing ត្រឡប់មកក្របទស្សនាវដ្ដីចិនវិញតែមិនសូវល្បីចា.ញ់ការល.ក់របស់ Dilraba

0

Fan Bingbing ដែលត្រូវបានចាប់ខ្លួននៅក្នុងរឿងអាស្រូវគេចពន្ធក្នុងឆ្នាំ២០១៨ បានព្យាយាមស្ទាបស្ទង់ស្ថានភាពជាច្រើនដងប៉ុន្តែនៅតែមិនអាចវិលត្រឡប់មកឧស្សាហកម្មកម្សាន្តរបស់ចិនបានពេញលេញនោះទេ។ ថ្មីៗនេះ នាងបានលេចមុខលើក្របទស្សនាវដ្ដីចិនមួយ ហើយបានបង្ហោះរូបថតស្អាតៗជាច្រើនសន្លឹកនៅលើ Weibo ដោយសរសេរថា «អតីតកាល បច្ចុប្បន្នកាល អនាគត… បីជ្រុងក្នុងតែមួយ» ដល់ឧស្សាហកម្មកម្សាន្តចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyG7RtwuBhejoygChhGtUkWBmOLY1lyDcKKl7GfN3B6yJAnhSZkIOtBrSu5isMcBcFF2U2cgdm22yYjizxf8S4bSyp5DkkpdjyPJuDrpt4JKu4kpHsql938WuFOjJIF4ffgI7zwcv7vXTDVcoXZFTAdGOO-tBkUh2R81gkkzVLGg4sjC8AwdHSVFaH7NbY/s2048/image_2024-08-21_15-52-43.png

Fan Bingbing បានត្រឡប់មកទស្សនាវដ្តីចិនវិញដោយជោគជ័យហើយបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី «Fashion Magazine» ខែសីហា ប៉ុន្តែនាងត្រូវបានគេចោទប្រកាន់ថាមិនសូវមានប្រជាប្រិយភាព និងលក់បានតិចជាង Dilraba ដែលបានបង្ហាញខ្លួនលើក្របទស្សនាវដ្ដី «Harper’s Bazaar»។ រូបភាពរបស់ Dilraba មានអ្នកចូលចិត្តរាយលាន ហើយថែមលក់បាន ២៩០,០០០Copy ក្នុងរយៈពេល ២៤ ម៉ោង។ Fan Bingbing ត្រូវគេនិយាយថា ចាញ់អ្នកជំនាន់ក្រោយតារាសម្តែង Dilraba Dilmurat។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS7zoBpnuWmKwc3xuanRhpEPgVa50DnjEffsaTaWV8C74oz2pbws_6UhhIrHHYNsaW8nQZjYLPoTcXVxSSLzCm3BLFfxR-FNd_E0CI9LRF3okFuLLlF81t6qKbxzgEKkwrXOCDaPAkIoWNpQIrNCyaDps8uwkDTQXOuVqmafpUYCpqIzsbzrno_avIhK8y/s2048/image_2024-08-21_15-52-44.png

Fan Bingbing បង្ហាញខ្លួនក្នុងឈុតសខ្មៅលើកនេះគឺសាមញ្ញនិងស្រស់ស្អាតអ្នកនិយមលេងអ៊ុនធឺណិតបានបន្សល់ទុកនូវសំណួរជាច្រើនទាំងការសម្តែងរបស់នាង និងមតិអវិជ្ជមានផងដែរ ។ ចំណងជើង អតីតកាល បច្ចុប្បន្នកាល អនាគត របស់នាងត្រូវបានអ្នកលេងអ៊ឺនធឺណិតវាយប្រហារនេះថា «អតីតកាល៖ កំពូលតារា បច្ចុប្បន្ន៖ កំពូលតារាកំពុងដេក អនាគត៖ កំពូលតារា។ អ្នកផ្សេងទៀតបាននិយាយថា៖ «ប្រសិនបើអ្នកមិនចូលរួមក្នុងក្រុមទេ អតីតកាល បច្ចុប្បន្នកាល និងអនាគតនឹងខុសគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTMRxNFvLPBY-WM7BNtYZL5gbg8aYyt63h2zPkdh6GzWi02GFDz33ShiakQjX-Dx7AGY3AdzLSNdhYfiEnZJbUqlpC3yJAzxW5Ao6ayhYMWhAGyLBT2sBkTFfnqeZ4puAgA6kpPLhjnMJ_wN0rOn2dASjo7ce6FhEkKsAuBuJhmHsoNw7SHXlzSaHkblRK/s2048/image_2024-08-21_15-52-46%20(2).png

Fan Bingbing បច្ចុប្បន្នមានអាយុ ៤៣ឆ្នាំបានចាប់ផ្តើមអាជីពរបស់នាងនៅក្នុងវិស័យកម្សាន្តនៅអាយុ ១៧ ឆ្នាំ។ ចាប់តាំងពីពេលនោះមកនាងទទួលបានភាពល្បីល្បាញជាតារាសម្តែង តារាបង្ហាញម៉ូត ផលិតករទូរទស្សន៍ និងតារាចម្រៀង ហើយត្រូវបានទស្សនាវដ្តី Time ទទួលស្គាល់ថាជាបុគ្គលម្នាក់ក្នុងចំណោម ១០០ នាក់ដែលមានឥទ្ធិពលបំផុតក្នុងឆ្នាំ ២០១៧ ។ បន្ទាប់ពីត្រូវបានពិន័យចំនួន ១២៨ លានដុល្លារអាម៉េរិកសម្រាប់ការគេចពន្ធក្នុងឆ្នាំ ២០១៨ Fan Bingbing បានរក្សាទម្រង់សាធារណៈមិនញឹកញាប់ឡើយ៕

ចាំទេ! Miss Grand Buriram 2024 រងមតិប្រតិ.កម្មផ្អើលប្រទេសត្រៀមតំណាង Miss Grand United Kingdom

0

កាលពីកន្លងមកនេះបវរកញ្ញា Amy Viranya Berry Miss Grand Buriram 2024 បានធ្វើឱ្យអ្នកក្នុងចង្កោមវិស័យបវរកញ្ញា អ្នកសិល្បៈ និងមហាជនផ្ទុះប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពីនាងគន្លើនដាក់ចំណងជើងខ្លឹមសារមិនច្បាស់លាស់ពេលមកប្រាសាទអង្គរវត្ត។ តាមការឱ្យដឹងនាពេលថ្មីៗនេះរូបនាងត្រូវបានជ្រើសតំណាងឱ្យ Miss Grand United Kingdom 2024 ក្នុងការប្រកួត Miss Grand International ខណៈកម្ពុជាជាសហម្ចាស់ផ្ទះក្នុងការប្រកួត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyNtVsOoSXAz16NG4ChpUXataiy-h6uHde1CaxQ07oSWllwYh1qpANwa1dbfsNOCPeWtFhIHI_gpHhB9wBi2d-rbYoYQnygH_yp_m8ATJA7GLgcCySH_EczXWlIwgyvJL7F-0T_FOxKIfUbSSLdmKUyngZgiW__8aLOuWYrnOsmgt0N0YYQsZqRBz7tJwm/s1800/image_2024-08-21_16-28-00%20(2).png

ដំណឹងដែល Amy Viranya Berry តំណាងឱ្យ Miss Grand United Kingdom 2024ដែលនឹងត្រូវបានប្រកួតនៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុនបានធ្វើឱ្យអ្នកមួយចំនួននូវសម្តែងការខឹងចំពោះនាងនៅឡើយ ប៉ុន្តែមតិមួយផ្នែកទៀតបានលើកឡើងដែរថាក្នុងនាមជាម្ចាស់ផ្ទះត្រូវស្វាគមន៍បេក្ខភាពឱ្យបានកក់ក្តៅនិងឱ្យនាងផ្លាស់ប្តូរការគិតប្រកប ដោយភាពវិជ្ជមានទើបប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHxKeOFfyj4R2xGAz80RcZ1_O_JbdQJqcRV3uE54OeR0o6570zaEyNO0aXs97qeQ-dJJiztkR-NrBGoXbV127OGSyBnlwC8-BMOBqXeq7M1qDTeiCIa_bMOfgKui6LU8SSw9cSXcmOre5rQq15vhcxkZcNEiFcPzXS-lKHQ5Pu-qX32mI3TdcEVFvXe_Ug/s960/image_2024-08-21_16-28-00.png

បវរកញ្ញារូបនេះបានរងនូវប្រតិកម្មយ៉ាងខ្លាំងពីប្រជាជនខ្មែរកាលពីខែមេសា ឆ្នាំ២០២៤ ចំ ចូលឆ្នាំខ្មែរ (១៦ មេសា) រូបនាងបានបង្ហោះរូបភាព៣សន្លឹកនៅមុខប្រាសាទអង្គរវត្តដោយបានដាក់ចំណងជើងថា «Happy Songkran បន្ថែមជាមួយទង់ជាតិថៃ និងបន្តឃ្លាថា Happy Thai new year everyone» ដែលមានអត្ថន័យជាភាសាខ្មែរថា «រីករាយសង្ក្រាន្តថៃ រីករាយចូលឆ្នាំថៃអ្នកទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrpkxwL4UXulETmZmBlqSIqc1R2vGglbRXVjCTjI9c5uVQ1KObNBeGwsp-04Cbr55fY7EZmiQVSr0hw1qUTlANvqbju3JnyyTtcJ5Pvt-UYVNND-LYKIiG114xK-XEDuQ9BBwYKrMebcil-5QaODFFBe59XaJIXTNZYjFm107Y3lyNS6X9IqlETZAHIu7B/s1440/image_2024-08-21_16-28-01.png

ខ្លឹមសារមិនច្បាស់លាស់មិនដឹងថានាងមានគោលបំណងអ្វីក្នុងការបង្ហោះរូបភាពនៅប្រាសាទអង្គរវត្តបែរលើកយកសង្ក្រាន្តថៃភ្ជាប់ទៅជាមួយប្រាសាទអង្គរវត្ត បានធ្វើឱ្យអ្នកក្នុងចង្កោមវិស័យបវរកញ្ញា អ្នកសិល្បៈ និងប្រជាជនខ្មែរប្រើប្រាស់បណ្តាញសង្គមផ្ទុះប្រតិកម្មយ៉ាងខ្លាំងនាគ្រានោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLAdq3oa-1xTWgDLZT9cFmsbnt4LYdsdD1BxjiUmOVxOUmzf_J4-MazkIkNAdXAyP-CAd-mu9fcSN953-UZU5nCdQ8pa2zDs13DpZYrBfn2YHLD1qIpPZuZIhOf9vvKbdgFA_4J0qKBly7c7Es0vSRIKwWbX1F8-IW1biCGka8cTKI1CBz5hfLZyOKS6wQ/s2048/image_2024-08-21_16-28-02%20(2).png

ចំពោះការដែល Amy Viranya Berry តំណាងឱ្យ Miss Grand United Kingdom 2024 នឹងត្រូវមកប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិបានធ្វើឱ្យមានការចាប់អារម្មណ៍មិនធម្មតា អ្នកមួយចំនួននូវបង្ហាញការខឹងសម្បារចំពោះរូបនាងដដែល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVqCd4jyBIvZfsTsK4gomD4lpsuvRL34bXrHPTiz75R2KdDi1Zke-b9eMCnE_kEycFJXJEuUOl721RDho3UH884T3ADhj5-BxgqCyMDX_2X19VnLkUQG06SL7o64nq_nY4zzkaTPXsmn_W_UC3hg6B0Vq3FNqJj6wG9_mcQWIremHb6rSiArINe1gNTCZ6/s2048/image_2024-08-21_16-28-06.png

ទោះជាយ៉ាងនេះក្តី មតិមួយចំនួនបានលើកឡើងដែរថាក្នុងនាមជាសហម្ចាស់ផ្ទះMiss Grand International 2024 មិនគួរចូលទៅវាយប្រហារជេរគេនោះទេ គួរតែត្រូវស្វាគមន៍គ្រប់បេក្ខភាពប្រកបដោយភាពកក់ក្តៅទើបប្រសើរជាការបញ្ចេញមតិអវិជ្ជមាន។ ប្រសិនជាយើងយកភាពវិជ្ជមានផ្លាស់ប្តូរការគិតរបស់នាងនឹងចំណេញជាងនេះព្រោះគេជាភ្ញៀវ ហើយអាចនឹងទាញភ្ញៀវអន្តរជាតិមកបន្ថែមទៀតតាមរយៈនាងក៏ថាបាន៕

មានធ្លាប់ឆ្ងល់អត់!​ តើយន្តហោះអាចដំណើរការបានដែរឬទេនៅពេលមានភ្លៀង ឬព្រិលធ្លាក់ខ្លាំង?

0

ចូលដល់រដូវវស្សាហើយ ដែលជារដូវភ្លៀងធ្លាក់ញឹកញាប់ មនុស្សជាច្រើនតែងមានគម្រោងហោះហើរទៅក្រៅប្រទេសដោយសារក្នុងរដូវនេះគឺមានអាកាសធាតុត្រជាក់និងមានទេសភាពស្រស់បំព្រង។ ទោះជាយ៉ាងណាមនុស្សមួយចំនួននៅតែមានការភ័យខ្លាច និងមិនហ៊ានជិះយន្តហោះឡើយនៅពេលដែលមានភ្លៀង ឬព្រិលធ្លាក់ខ្លាំង។ ជាការពិតណាស់ការធ្វើដំណើរតាមជើងហោះហើរក្នុងរដូវនេះអាចមានគ្រោះថ្នាក់តិចតួចនៅពេលដែលមានព្រិលធ្លាក់ ប៉ុន្តែប្រសិនបើមានភ្លៀងធ្លាក់វិញគឺវាជារឿងធម្មតានោះទេ ព្រោះភ្លៀងមិនអាចបង្កហានិភ័យដល់យន្តហោះ ដូចព្រិលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj56xMiDqF8-RjlctEr-r4X3tqmI3_vtFtIIoASoNLwCbgkV8gm1mmYXkTmB6igSD5-FDf7elIbNGPCVX8Vqk9XQHUePxEfCeBjH_FF96PSAbvohkfJQG9vhM5oCcWPDaj2xMYg8LrIonlgj8PI4-immFg1uUhezwoyujK_Fndwj9rUJXFW8HINqPjN4ZGw/s1152/image_2024-08-23_09-09-23.png

នេះបើយោងតាម IFL Science បានឱ្យដឹងថា កាលពីមុនអាកាសធាតុមិនល្អអាចប៉ះពាល់ដល់ប្រតិបត្តិការអាកាសចរណ៍ ប៉ុន្តែមកដល់ពេលនេះបច្ចេកវិជ្ជាទំនើបបានធ្វើឱ្យយន្តហោះកាន់តែរឹងមាំ និងដំណើរការល្អជាងមុន សូម្បីតែក្នុងលក្ខខណ្ឌគ្រោះថ្នាក់ក៏ដោយ ក៏យន្តហោះនៅតែដំណើរការបានជាធម្មតា។ ដូច្នេះយន្តហោះដឹកអ្នកដំណើរ តែងតែហោះហើរឆ្លងកាត់ព្យុះផ្គររន្ទះដោយមិនមានបញ្ហាអ្វីឡើយ នេះក៏ដោយសារបច្ចេកវិទ្យានាសម័យថ្មីនេះគឺទំនើបខ្លាំង ហេតុនេះអ្នកមិនចាំបាច់ព្រួយបារម្ភក្នុងការហោះហើរនៅពេលមានភ្លៀងធ្លាក់ខ្លាំង ឬព្យុះផ្គររន្ទះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Ps8ytlQuJbdq4J6J0hVtWFX7sczA13Ea3Jx0KDKsL19K7yMSP8nVlF65rATW8Vpy8D9jMdWfEUZc7vRqV72eEQclkhuqeDqt7CI49vViHvE5n0hrC0IgVqkrSSV30OYua8KQqShJBAxgfpNgS_EZZr1iO9V4epqODNQ2f1OrjK1vGE5aPb1IJhyphenhyphenNcsmS/s2912/image_2024-08-23_09-09-36.png

ទោះជាយ៉ាងណាក៏ដោយ ការហោះហើរនៅពេលដែលមានព្រិលធ្លាក់វិញគឺអាចបង្កឱ្យមានគ្រោះថ្នាក់តិចតួចដល់លោកអ្នក ព្រោះព្រិលអាចធ្វើឱ្យទឹកកកឡើងនៅក្នុងម៉ាស៊ីន បន្ទាប់មកទឹកកកអាចបំបែក និងបុកជាមួយស្លាបកង្ហារ ធ្វើឱ្យខូចស្លាបកង្ហារ និងធ្វើឱ្យម៉ាស៊ីនបង្ហាប់ឈប់ដំណើរការ។ ចំពោះដំណោះស្រាយប្រសិនបើអ្នកចង់ហោះហើរនៅពេលមានព្រិលធ្លាក់ យល់ល្អគួរហោះហើរពេលថ្ងៃ ព្រោះកម្តៅអាចធ្វើឱ្យទឹកកកជុំវិញរលាយ។ នេះមានន័យថា ប្រសិនបើអ្នកជិះយន្តហោះនៅពេលមានអាកាសធាតុដូចជាភ្លៀងធ្លាក់ខ្លាំង ឬព្យុះផ្គររន្ទះគឺមិនជាបញ្ហានោះទេ ប៉ុន្តែបើអ្នកជិះយន្តហោះអំឡុងពេលធ្លាក់ព្រិលវិញនោះគឺជាបញ្ហា ព្រោះវាអាចបង្កគ្រោះថ្នាក់តិចតួចដល់លោកអ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi14oNrLlb8mdOg01AU-d4jppDQmeRouA7bXmpUJu9YV5neHyG-gCJN_U8cQdb9a0kMDCPc8nmmnBY7cBwUccnYj4IXvjUq1z7Xs9d94hivM-FqaNWrieQzWGk0v8eerQ0lpuhTNUAJ9cDepflEFu7ENGizLtgjTyZwLtilIziIEP0mtHnRuojHbCxUHkI/s2000/image_2024-08-23_09-09-52.png

យោងតាមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) ក៏បានឱ្យដឹងថា នៅពេលព្រិលធ្លាក់ខ្លាំង ក្រុមនាវិកអាចដកការកកកុញទឹកកកបានដោយដំណើរការម៉ាស៊ីននៅក្នុងការផ្ទុះជាបន្តបន្ទាប់។ ប្រសិនបើថាមពលត្រូវបានបាត់បង់ដោយសារតែទឹកកក ឬបរិមាណទឹកច្រើនចូលក្នុងបន្ទប់ចំហេះ អ្នកបើកបរអាចព្យាយាមបញ្ឆេះម៉ាស៊ីនឡើងវិញដោយសុវត្ថិភាព ឬប្រើប្រព័ន្ធបញ្ឆេះដោយស្វ័យប្រវត្តិ។ ព្រោះសព្វថ្ងៃនេះ ភាពជឿនលឿននៃបច្ចេកវិទ្យានៅក្នុងរ៉ាដាអាកាសធាតុរបស់យន្តហោះ អាចជួយក្រុមនាវិកជៀសវាងតំបន់ដែលមានអាកាសធាតុអាក្រក់។ ដូច្នេះជាចុងក្រោយការជិះយន្តហោះនៅអំឡុងរដូវវស្សាគឺមិនអាចបង្កគ្រោះថ្នាក់ដល់លោកអ្នកឡើយ៕

ទើបតែមានព្រះជន្ម ៩ ព្រះវស្សាសោះ! ព្រះនាងតូច Charlotte បានទទួលមរតកមានតម្លៃជាច្រើនពីស្តេចអង់គ្លេស

0

ព្រះនាងតូច “Charlotte Elizabeth Diana” ដែលជាបុត្រីរបស់ព្រះអង្គម្ចាស់ William និងព្រះនាង Kate ថ្មីៗនេះបានទទួលមរតកគ្រឿងអលង្ការដ៏មានតម្លៃជាច្រើនពីស្តេច Charles ដែលជាស្តេចនៃប្រទេសអង់គ្លេស។
ព្រះនាងមានព្រះជន្មទើបតែ ៩ ព្រះវស្សាប៉ុណ្ណោះ ប៉ុន្តែបានទទួលមរតកបាត់ទៅហើយ ដោយមរតកទាំងនោះ គឺជាគ្រឿងអលង្ការប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuD0P-Kn9motKnB4SXHvn-IV7wJghsRzUfrwoTvDiaITaccmgg5DB6WNosQAXw85em1GVZW4l5xEZA_CzaWVXiz5ftUvPqyckA8uZiv2SG92ooygJSGr3Kf56dvE4Fvik9yiqbjGfhJUJ18h168ekCcOPUU8ZAW0BJ4FHpx3P4hedWVgw0L9bdhB6s3eNw/s1500/image_2024-08-23_09-00-42.png

អ្វីដែលពិសេសនិងគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺថា ព្រះនាងតូច Charlotte នឹងក្លាយជាអ្នកស្នងមកុដ Spencer tiara ដែលធា្លប់ជាកម្មសិទ្ធរបស់ជីដូននាង Diana នាពេលអនាគត។ មកុដ Spencer tiara ដ៏អស្ចារ្យនេះគឺមានតម្លៃខ្ពស់ខ្លាំងណាស់ត្រូវបានពាក់ដោយម្ចាស់ក្សត្រី Diana នៅក្នុងពិធីមង្គលការរបស់នាងជាមួយព្រះអង្គម្ចាស់ Charles ក្នុងឆ្នាំ ១៩៨១។ មកុដនេះរចនាឡើងក្នុងរចនាប័ទ្មកម្រងផ្កា ដែលមានបេះដូងនៅចំកណ្តាល រាយបន្តបន្ទាប់ រួមជាមួយនឹងផ្កាយ៉ាងស្រស់ស្អាតបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd8Yk5PDIYqNk6onTQIY8A7swHY5pr2eAoS7Lb48y_tZp_YKuH4c02jILOlT48aKAO2RkJuVN8zCpGY8z4SzCnKEKG1cnQC2E9zGmCAf8E12TVSLnJrmVWpu-iNN4dAV2E7QaYU6Qv6xujoDPOgmxyp0RxNxWT7w5DY0JmcN0lXFw4PO3K0wm5aWM2JCZs/s1698/image_2024-08-23_09-00-55.png

លើសពីនេះមកុដក៏ត្រូវបានតុបតែងដោយត្បូងពេជ្របង្កប់នៅលើផ្ទៃខាងក្រោយមាសផងដែរ។ ក្រៅពីមកុដដ៏អស្ចារ្យនេះព្រះនាងតូច Charlotte ក៏ទទួលបានចិញ្ចៀនភ្ជាប់ពាក្យត្បូងកណ្តៀងដ៏ល្បីល្បាញរបស់ជីដូននាង Diana ផងដែរ ដោយបច្ចុប្បន្នចិញ្ចៀននេះត្រូវបានពាក់ដោយព្រះនាង Kate ដែលជាព្រះមាតារបស់ Charlotte ។ បន្ថែមពីនេះព្រះនាងតូចក៏ទទួលបានមរតកគ្រឿងអលង្ការជាច្រើនទៀតផងដែររួមមាន៖ ក្រវិលពណ៌បៃតង, ចិញ្ចៀនសន្យា, ឈុតគ្រឿងអលង្ការកីឡាអូឡាំពិក Cartier នាឡិកា Ballon Bleu Cartier ក៏ដូចជាក្រវិលអាមេទីស ខ្សែកផ្កាកូលាប និងខ្សែកត្រីមាស ដែលទាំងអស់នេះសុទ្ធតែធ្វើពីមាស ពេជ្រ និងត្បូងមានតម្លៃជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisb3zrJCNhY34L50FEVwtHK8s2Ul6RT5KUrQGKBIXjOcW4MmNNHH5onhq2BRVd5A-cCwKgCzzb72BfH9u-CB7P4SEhKGdX5df-HDWXj5PPtHn4pU4_AjFW3F4SiKKNLj-TCjyMyOAP7Pmc-L6uLg4fHmaq4b6t2GvIqrTVRFP4iyIO9taQhTmaS34ijjcM/s1074/image_2024-08-23_09-00-48.png
គួរបញ្ជាក់ដែរថា ព្រះនាងតូច Charlotte គឺជាបុត្រីបង្កើតរបស់ព្រះអង្គម្ចាស់ William និងព្រះនាង Kate និងជាចៅស្រីបង្កើតរបស់ស្តេចអង់គ្លេសនាពេលបច្ចុប្បន្ននេះផងដែរ។ ទោះបីជាព្រះនាងទើបតែមានព្រះជន្ម ៩ ព្រះវស្សាក៏ដោយ តែព្រះនាងបានក្លាយជារាជវង្សវ័យក្មេងដំបូងបង្អស់របស់អង់គ្លេសដែលមានសិទ្ធកាន់កាប់មរតកគ្រឿងអលង្ការដ៏មានតម្លៃជាច្រើនពីស្តេចអង់គ្លេសនាពេលអនាគត ខណៈព្រះមាតាទ្រង់គឺព្រះនាង Kate ក៏ទទួលគ្រឿងអលង្ការជាច្រើនពីខ្សែរាជវង្សនេះផងដែរ ដោយទ្រពសម្បត្តិទាំងនោះមានតម្លៃសរុបប្រហែល ១៦.៥ លានផោន (ប្រមាណជាង ២១ លានដុល្លារអាមេរិក)៕

រដ្ឋាភិបាលឡាវលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈក្រោយជួបរឿងទាំងនេះ

0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ចំនួនយានយន្តបានចុះបញ្ជីនៅទីក្រុងវៀងចន្ទន៍ គឺលើសចំនួនពលរដ្ឋក្នុងទីក្រុងទៅទៀត ។ ហេតុនេះ វាបណ្តាលឱ្យកកស្ទះចរាចរណ៍នៅតាមដងផ្លូវ, គ្រោះថ្នា.ក់ ចរាចរណ៍, ការបំពុលបរិយាកាសកើនឡើង និងប៉ះពាល់សុខភាពពលរដ្ឋក្នុងទីក្រុងយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnfNWApd7_sOial_YJUbTLhrnzTskU3sj504AMRjzMbKIQaS6lisqP59Sr9L_zL6WKIBNM05s7HAJhSQbwLByQ9xoQYG6AMMTXwEHnBKXryhIxjfWt-lS96IiuXYYLvojQZ70n1jh-e0xmqpoIaizdchZEvWnCVz9vw8J2RS-K7ZzgVZEUzHPAWz8bLjbo/s705/image_2024-08-23_08-58-32.png

Amphaivanh Keopradith ជាអគ្គនាយករងក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ឡាវបញ្ជាក់ថា ចំនួនយានយន្តសរុបនៅប្រទេសឡាវ គឺស្មើជាង២លានគ្រឿង (២.៧០៥.៥៣៨គ្រឿង) នៅឆ្នាំ២០២៣ ក្នុងនោះយានយន្ត៤៣% បានចុះបញ្ជីនៅទីក្រុងវៀងចន្ទន៍ ។ ពេលចាត់ចំណាត់ថ្នាក់ប្រភេទយានយន្តទាំងនេះឃើញថា ៦៧% ជាម៉ូតូ និង១៤% ជារថយន្តមួយបាំងកន្លះ ក្រៅពីនេះ ជាយានយន្តប្រភេទផ្សេង ។https://lh3.googleusercontent.com/-zlyX-bRq6M8/ZsftH0IWcuI/AAAAAAABhYw/tR8f-M2lmnMsNbIHamhs7cheQ0xNJgmagCK4BGAsYHg/s1280/image_2024-08-23_08-58-43.png

បរិមាណយានយន្តកើនឡើងកាន់តែច្រើនបានធ្វើឱ្យតាមផ្លូវនានាស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេស ក្នុងអំឡុងពេលពលរដ្ឋឡាវប្រញាប់ចេញទៅធ្វើការងាររកស៊ី ខណៈការបំពុលបរិយាកាសបានប៉ះពាល់សុខភាពពលរដ្ឋខ្លាំង ។ ក្រៅពីនេះ យានយន្តកើនឡើងបណ្តាលឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ទៀតផង ហើយបើតាមរបាយការណ៍បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅឡាវ ស្មើរហូតដល់៦.៨០៦ករណី កាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7thbfqVvcucyGjVfCqXm9zA3tJp9bGBycO05t9JACDa8LLNypIl6QjRctWb4KhqJY-iQCmLuBPxYj5pzGtPN79802Jgz9Cv9e6G-g5_jlgsn4ERiMPZIeVPMptz8dRjA2e6g_RJ6Sa5IpV4RpQEtuLw5JRnou71tz33Xw0iRennnGL3nCsrcznYP3HS2W/s780/image_2024-08-23_08-58-52.png

ហេតុនេះ ដើម្បីទប់ស្កាត់បញ្ហាទាំងអស់ រដ្ឋាភិបាលឡាវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដំណើរការរថយន្តក្រុងពិសេសសម្រាប់អ្នកដឹកដំណើរ ដែលជាផ្នែកមួយរបស់គម្រោងដឹកជញ្ជូនប្រកបដោយនិរន្តរភាព ។ គម្រោងនេះនឹងជួយឱ្យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទីក្រុងវៀងចន្ទន៍ ស្របតាមស្តង់ដារអន្តរជាតិ និងចំណាយប្រាក់ចំនួន៩៩លានដុល្លារអាមេរិក ដែលទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគអឺរ៉ុប (EIB), អង្គការប្រទេសនាំចេញប្រេង (OPEC) និងថវិការដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixgHrN376hRqbVdPjaygSVp0_ycu_IlKAP9oOG_AQBJZw2xTwOFIu5YjhFAvOGGrs-HtdkacfyvPt6jGMFgVVVcZevRqdkvS8dGb-Zo8ImzSvAU4h6VAVRUTCRVK-W1ECvm0CJrNnCtHUQYYCMiFJkRDZ7t2jNYuhyphenhyphenQMbW1i5JntqUymKYAN-ie1nRHOBS/s1800/image_2024-08-23_08-59-03.png

គម្រោងដឹកជញ្ជូនអ្នកដំណើរតាមរថយន្តពិសេសនេះ រួមទាំងការចាប់ផ្តើមប្រើប្រាស់រថយន្តក្រុងអគ្គិសនី ដែលពលរដ្ឋឡាវនឹងងាយស្រួលធ្វើដំណើរ, ស្អាត និងមានសុវត្ថិភាព ។ ក្រៅពីនេះ រដ្ឋាភិបាលឡាវក៏មានគម្រោងកែលម្អផ្លូវតូចៗសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង, កែលម្អផ្លូវជិះកង់ និងចំណតរថយន្តតាមដងផ្លូវ ។ គម្រោងទាំងអស់មានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍, កាត់បន្ថយការបំពុលបរិយាកាស និងបង្កើនប្រសិទ្ធភាពការដឹកជញ្ជូនក្នុងទីក្រុងវៀងចន្ទន៍ ៕

ពេលអនាគតដ៏ខ្លីខាងមុខ តំបន់ចំនួន៥ នឹងបាត់ពីពិភពលោកជារៀងរហូត

0

សីតុណ្ហភាពលើពិភពលោកកើនឡើងបានធ្វើឱ្យផ្ទាំងទឹកកកធំៗនៅតំបន់ប៉ូលរលាយយ៉ាងឆាប់រហ័ស ហើយពេលផ្ទាំងទឹកកករលាយ កម្រិតទឹកសមុទ្រកាន់តែកើនឡើងខ្ពស់ ។ ហេតុនេះ វានឹងធ្វើឱ្យតំបន់ចំនួន៥ បាត់បង់ពីពិភពលោកជារៀងរហូត ដោយសារអាកាសធាតុក្តៅខ្លាំង ។ តើតំបន់ទាំងនេះស្ថិតនៅប្រទេសណាខ្លះ?

១-ប្រទេស Maldives ៖ ភ្ញៀវទេសចរគួរតែប្រញាប់មកកម្សាន្តនៅទីនេះ ដោយសារ Maldives មានទីតាំងនៅកណ្តាលមហាសមុទ្រ ។ អ្នកវិទ្យាសាស្ត្រមកពីអង្គការ NASA និងអ្នកជំនាញធរណីវិទ្យារបស់អាមេរិកបានដាស់តឿនជាច្រើនឆ្នាំថា នៅឆ្នាំ២០៥០ ផ្ទៃដីប្រមាណជិត៨០% របស់ប្រទេស Maldives នឹងបាត់បង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBeRjQOj1TzyamA3Xvyihx1B26chG21xY5mI5OouPG80i7pZINg2hVdh9nVMSNj41EPXeuIrJ0jjMfJEJs8sRALEtfjprm9q82Ya7dG2jhdD8_GLKH36GsVVHiz6p-xiO58E2JQOVs6HCMH9lmANktUpi7BidgiITecMadGsGAOXoNOl4esIJSR90maIKP/s1440/image_2024-08-23_08-51-44.png

បច្ចុប្បន្ន ពលរដ្ឋប្រទេសនេះកំពុងប្រឈមនឹងទឹកជំនន់កាន់តែញឹកញាប់ ។ កាលពីមុន មានទឹកជំនន់ចាប់ពី២លើក ទៅ៣លើកក្នុង១ឆ្នាំ ប៉ុន្តែបច្ចុប្បន្ន មានទឹកជំនន់ចំនួន២លើកក្នុង១ខែ ។

២-ទីក្រុង Venice ប្រទេសអ៊ីតាលី ៖ Venice គឺជាទីក្រុងដ៏ស្រស់ស្អាតមួយរបស់ប្រទេសអ៊ីតាលី ប៉ុន្តែអ្នកជំនាញនិយាយថា រយៈពេល៧០ឆ្នាំទៀត ទីក្រុងនេះនឹងលិចក្នុងទឹកសមុទ្រ ។ បច្ចុប្បន្ន អគារ និងលំនៅឋានផ្សេងៗរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការចូលចតរបស់នាវាបណ្តាលឱ្យមានទឹករលកប៉ះពាល់អគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6pilYdzOf0BJTQPWfcc4eeRTnvpC2W6tqA80ZoBpXWXSuHSCJpnVKMEVdkp2lIsYT1Cu2-Ef_9F_6D7I0Zibe6DJbPyTRZoxUnUU-bObaQTn1EHZSPyYXXk-U-P-3VKWuoVqytnr5RaUOJC7bkLaqmMIa7jbBuYSfbaFzwxJvj8FvcIzydpBAMHB4B9ul/s1200/image_2024-08-23_08-52-02.png

៣-បឹង Dead Sea ៖ សារព័ត៌មានអាមេរិករាយការណ៍ថា អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យបរិមាណទឹកបឹង Dead Sea ស្រកចុះចំនួន១,២ម៉ែត្រក្នុង១ឆ្នាំ ។ រីឯក្រុមហ៊ុនជាច្រើនបានបូមទឹកបឹងនេះ ដែលសម្បូរដោយវីតាមីនយកទៅធ្វើអាជីវកម្ម ។ ហេតុនេះ វាកាន់តែធ្វើឱ្យបរិមាណទឹកបឹងធ្លាក់ចុះខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFcUy4vd7voPBAKyf1TAPJUz4zmyLar3reMcbrI0hyphenhyphenSQYR5drodZFF9OB8qMED-qmjPxXbkHEDMH8eCLXP6Mnwpm3pDA9cX0uSkMauj0gp-IuYkZ3TrNC4P6aRI0ivnlSPF1BiYJhE-pIcw7PZcoQ8WW2JLIgmUmjvhipeow0kLFOZevrV4JUlyWlNQOzZ/s2048/image_2024-08-23_08-52-33.png

៤-ប្រជុំកោះ Galápagos ប្រទេសអេក្វាឌ័រ ៖ ប្រជុំកោះនេះស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ប្រទេសអេក្វាឌ័រ ដែលវាជាតំបន់ធម្មជាតិ និងដែនដីរបស់សត្វជិតផុតពូជជាច្រើនប្រភេទ ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របារម្ភពីកម្រិតទឹកសមុទ្រកើនឡើងដោយសារទឹកកករលាយ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រជុំកោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCGlB4TxmVW8iMHwCgFt2wlcyy3iEkSl8mqXcpY3CHZzkKkXseyONCfTL3BVrejz1bBuFwBzbLEfBNq6KUuxI1LhSeipPgsm7_IfX5fW5j80oDjpwjWhme0y_gc_UL8Xw_MDzmrY8CMnkjb7D53SFf8j4w1pfqhbfdV6p0CZO8m-rgHIjL6sX7pecGXSrZ/s3072/image_2024-08-23_08-52-56.png

៥-ទ្វីប Antarctica ស្ថិតនៅប៉ូលខាងត្បូង ៖ Antarctica គឺជាទ្វីបធំលំដាប់ទី៥ លើពិភពលោក កំពុងតែប្រឈមនឹងបញ្ហាទឹកកករលាយយ៉ាងឆាប់រហ័ស និងបណ្តាលឱ្យកម្រិតទឹកសមុទ្រពិភពលោកកើនឡើងខ្ពស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDX8JlLRd1PVGWS1HQ8YOVopNgWQFXMmQpIM3ZMxiLdyj5cU18GHgGtcBI7iaafejgclNVmR1ttPQReumfJSb_Qa0wGV58MmZOvtAneNtxYsKbGmpWFhKuUVqsSFoSMYO-pYwBIQLDdzsDDjGeQJQSvVE9iEM3_C6e5e2q3uYULlWD7kRNnDTnZw8trT4z/s6000/image_2024-08-23_08-53-19.png

របាយការណ៍ជាច្រើនលើកឡើងដូចៗគ្នាថា ទឹកកកនៅទ្វីបនេះរលាយ គឺជាបញ្ហាធំរបស់ពិភពលោក និងពិបាកដោះស្រាយ ដោយសារសីតុណ្ហភាពពិភពលោកកើនឡើង ។ វានឹងធ្វើឱ្យសត្វផ្សេងៗរស់នៅតំបន់ត្រជាក់ផុតពូជនាពេលឆាប់ៗ ហើយអ្នកជំនាញបានអំពាវនាវឱ្យប្រទេសនានាជួយគ្នាថែរក្សាបរិស្ថាន ៕

ដំណឹងក្តៅៗ! ខ្ទឹមសក្លែងក្លាយកំពុងវាយលុកពេញទីផ្សារប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា ៖ ស្របពេលតម្លៃខ្ទឹមស បានកើនឡើងយ៉ាងខ្លាំងនៅប្រទេសឥណ្ឌានាពេលបច្ចុប្បន្ន ក្រុមអាជីវករនៅតាមផ្សារនានាបានយកខ្ទឹមសក្លែងក្លាយ ដែលផលិតពីស៊ីម៉ងត៍មកដាក់លក់ឱ្យអតិថិជន ។ វាធ្វើឱ្យសមត្ថកិច្ចឥណ្ឌាឈឺក្បាលយ៉ាងខ្លាំង ដោយសារត្រូវដើរត្រួតពិនិត្យនៅតាមផ្សារ និងចាប់យកខ្ទឹមសក្លែងក្លាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgttyqDjfsXm-bL4cnPLa0ohbWNtUculaZgClw2DmXGe45jbkWhSiwINzWBt22mrhIGpwR4u-eiWHkRoLzdLtf3pwAtpbEfNgB5vnTFVQiZLsHgKCH8eqIDHZO8y8hDeJT5-nnTfL4M1doK34FNkXGvtknzlTP8-c9rcxBV4PzI-4XyKdTtUYTrOxPDjcZ7/s1148/image_2024-08-23_08-44-10.png

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ អ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌាបានចែកចាយវីដេអូមួយ គឺអ្នកស្រី ផាទីល ជាភរិយារបស់អតីតមន្ត្រីសមត្ថកិច្ច បានទៅទិញខ្ទឹមសនៅតូបតាមផ្លូវមួយកន្លែង ប៉ុន្តែពេលអ្នកស្រីត្រឡប់មកផ្ទះវិញ ហើយរៀបចំបកសំបកខ្ទឹមស ឃើញថា សំបករបស់វារឹងខ្លាំងរហូតដល់បកពុំចេញ ។ រីឯក្បាលខ្ទឹមសវិញ ធ្ងន់យ៉ាងខ្លាំង ហើយអ្នកស្រីក៏ពិនិត្យមើលឱ្យបានច្បាស់ ទើបដឹងថា វាជាខ្ទឹមសក្លែងក្លាយធ្វើពីស៊ីម៉ងត៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihCKpouRf2WFocWe5OSqnTEMWpzzTTTbC9nezThJ9E4KUOfAKiC0hwcGCk4gaNgK6j0W7D_m1oSCg3_mWQIsa-5tr_tnI0TbOlMg6TTGmR2H9phWtfyU39ODiMVpznKVdgs7fu_1CZViIgWB-j8vaKxCn45OU9qaLh60iLM1FOE9pXto7KmDORuE0zq-sz/s726/image_2024-08-23_08-44-21.png
អ្នកស្រី ផាទីល រៀបរាប់ថា អ្នកស្រីបានពិនិត្យមើលថង់ខ្ទឹមស ដែលទិញមកឃើញថា មានខ្ទឹមសផលិតពីស៊ីម៉ងត៍លាយឡំជាមួយខ្ទឹមសពិតប្រាកដ រហូតដល់អ្នកស្រីពុំដឹងថា តើមួយណាក្លែងក្លាយ មួយណាពិត ប្រសិនបើមិនបកសំបកទេនោះ ពីព្រោះនៅពេលទិញ អ្នកស្រីពុំបានចាប់វាមើលទេ ។

គេហទំព័រ NDTV របស់ឥណ្ឌារាយការណ៍ថា ហេតុការណ៍លក់ខ្ទឹមសក្លែងក្លាយនេះបានកើតឡើងនៅទីក្រុង Akola រដ្ឋ Maharashtra ក្រោយពីតម្លៃខ្ទឹមសបានកើនឡើងខ្ពស់ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ។ តម្លៃខ្ទឹមស បានកើនឡើងចាប់ពី៨០រូពី (ឬស្មើជាង៣ពាន់រៀល) ក្នុង១គីឡូក្រាម មកស្មើនឹង២៤០រូពី (ឬជិត១ម៉ឺនរៀល) ក្នុង១គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD_zMCS4Lt9oQzQ3ar_-0dyOSQ_Rps6H4TIz8Z7psBE6zVRaBzmciW-GO4Agi0aJKbnc1arSKLeH1oYmKlC8nu7ojM8iK1UG4bsuZBbFhjSHEKG3WmHh0OEQHvoxh6F9swgLLiiapqTMNg7Jtty633Jha96DUI2D8PoEsZ8i_NtwVySrbkeXZ5kM25kLWe/s1500/image_2024-08-23_08-44-33.png

កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ តុលាការកំពូលឥណ្ឌាបានប្រកាសថា ខ្ទឹមស គឺជាបន្លែ និងអនុញ្ញាតឱ្យអាជីវករអាចលក់ខ្ទឹមសក្នុងផ្សារបន្លែ និងគ្រឿងទេស ក្រោយពីមានការជជែកគ្នាអស់ជាច្រើនឆ្នាំថា តើខ្ទឹមស គឺជាបន្លែ ឬគ្រឿងទេស? ការប្រកាសរបស់តុលាការកំពូលនឹងក្លាយជាប្រយោជន៍សម្រាប់កសិករ និងអាជីវករលក់ដូរ ។ តម្រូវការបរិភោគខ្ទឹមសយ៉ាងច្រើននៅឥណ្ឌា បានធ្វើឱ្យតម្លៃកើនឡើងជាបន្តបន្ទាប់អាស្រ័យលើទិន្នផលផលិតតាមរដូវកាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZxXzEIvxnG8-MYRICr9weoYE1YlKHyFcLD3qqsznOKEDvjtkX51AwHJTZeKPYnAbq9lWJq5fS0jlc4MD2lcGwK5HUkc7Y9nOWoI7QMImOf5lvP9uGl5U0gAELCQsILFsx1LwM0kmGW4tE2TUxipAPnQOuwbR6bWufZtpY2Gm6GVhG6xZbOtzahpZ9Exks/s1200/image_2024-08-23_08-44-47.png

ទីប្រឹក្សាវេជ្ជសាស្ត្រជាន់ខ្ពស់ម្នាក់បានណែនាំឱ្យពលរដ្ឋចេះពិនិត្យមើលខ្ទឹមសពិតប្រាកដ គឺចំណិតរបស់វាពុំស្មើគ្នា និងមានសំបកស្តើងស្រដៀងសន្លឹកក្រដាសងាយស្រួលបក ។ ប៉ុន្តែចំណិតខ្ទឹមសក្លែងក្លាយមានប្រវែងស្មើគ្នាទាំងអស់ និងមានសំបកក្រាស់ពិបាកបក ។ ម្យ៉ាងទៀត ខ្ទឹមសពិត គឺមានសាច់ហាប់ណែន ហើយពេលយកវាទៅត្រាំទឹក វានឹងលិចក្នុងទឹក ខណៈខ្ទឹមសក្លែងក្លាយនឹងអណ្តែតទឹក ដោយសារមានសារធាតុគីមី ៕

សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី១ មានទឹកស្អាត និងសុវត្ថិភាពបំផុតលើពិភពលោក

0

ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា សន្ទស្សន៍សកម្មភាពបរិស្ថាន (EPI) ប្រចាំឆ្នាំ២០១៤ របស់សាកលវិទ្យាល័យ Yale បានចាត់ចំណាត់ថ្នាក់ស្តង់ដារអនាម័យ និងទឹកនៅប្រទេសផ្សេងៗ ដោយពិចារណាពីផលប៉ះពាល់សុខភាព និងទឹកផឹកគ្មានសុវត្ថិភាព ជាពិសេស ហានិភ័.យនៃការឆ្លងបាក់តេរីបណ្តាលឱ្យរាគរូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNzuH9N4e-Za2jRqK2GeQ1GcY6zw5429aHXQPhTJJMdTkds4QMa9zWpN1gh32jjaoyc1zV6ZDl3LmV4w9xq_GWtjrqZJ_wl7j-T2mxhDNQKckdN2W6fusmtLPVoo7Sc1WiNG_Ua7K0QFe-fi_RG0hh5QpXeCNNpKY-gqfqr0avvglsCCjO0bSzl_IRMhXa/s1100/image_2024-08-23_08-39-32.png

របាយការណ៍ការចាត់ចំណាត់ថ្នាក់បញ្ជាក់ថា សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានទឹកស្អាត និងសុវត្ថិភាពបំផុតលើពិភពលោក ក្នុងចំណោមការចាត់ចំណាត់ថ្នាក់ប្រទេសចំនួន១៨០ ដោយសារសិង្ហបុរីមានអនាម័យខ្ពស់ និងជាប្រទេសនាំមុខគេលើពិភពលោក ក្នុងការកម្ចាត់ និងយកទឹកស្អុយមកប្រើប្រាស់ឡើងវិញ ។ វាជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការប្រើប្រាស់ទឹកដោយមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJwox_b_9LsHd4szrnmGgasB9WHJoBEyz5RXVuBqnJgFNgDtdhc-mGdgRCJgUMXtFIMzADxKXw1tnV_CchlGs2U_NnLyvHc2LVJk6BUuDy0PkeVzcrpgouvzRfXX-OqxrPqY3IMzbgSJcY9CCrM4st2I0yX7Mz9cxouhwKXVeggkK0XVABgoxi0q_G8ZJg/s1200/image_2024-08-23_08-39-46.png

ការចាត់ចំណាត់ថ្នាក់ហានិភ័យសុខភាពដែលពាក់ព័ន្ធនឹងទឹក និងអនាម័យរបស់ប្រទេសនីមួយៗ គឺនឹងទទួលបានពិន្ទុផ្អែកតាមផលប៉ះពាល់សុខភាពក្នុងរយៈពេល១ឆ្នាំ ឬអង្គការសុខភាពពិភពលោក (WHO) ហៅថា «ការប៉ះពាល់សុខភាពប្រចាំឆ្នាំ» ។ ពិន្ទុខ្ពស់បំផុតស្មើនឹង១០០ពិន្ទុ មានន័យថា ជាការប៉ះពាល់សុខភាពតិចបំផុតលើពិភពលោក ខណៈសូន្យពិន្ទុ មានន័យថា ការប៉ះពាល់សុខភាពខ្លាំងបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4YZR_mvli60CAhCTVurAHG4QQwgPLkSW6sgMLdLTlG3Dpmhxdwd5CBIZTpq1QphPc0vlkKhj-KhhbyZ9paiSOiRsnrA2ZJrHOdWraEYvci2ssLl4l1tWLU9gPQepyNPNapTo5q0C-6m6gBnFpmZLWl-ivaUHREHtDdYMsYHFywBO7P_aRxtMjadQWIMCU/s860/image_2024-08-23_08-39-57.png

ប្រទេសសិង្ហបុរីបានទទួលចំណាត់ថ្នាក់ទី១ ក្នុងរបាយការណ៍សន្ទស្សន៍សកម្មភាពបរិស្ថាន ប្រចាំឆ្នាំ២០២៤ ដោយសិង្ហបុរីទទួលបានពិន្ទុខ្ពស់រហូតដល់៩៩,៩ពិន្ទុ និងវ៉ាដាច់អ៊ីតាលី និងអង់គ្លេស ដែលប្រទេសទាំងពីរទទួលបានពិន្ទុត្រឹមតែ៩៨,២ពិន្ទុប៉ុណ្ណោះ ។ បន្ទាប់មក គឺប្រទេសស្វីស និងអាល្លឺម៉ង់ ទទួលបាន៩៨ពិន្ទុ និង៩៧,៩ពិន្ទុ តាមលំដាប់ ។

ចំណែកប្រទេសជាប់ចំណាត់ថ្នាក់ចុងក្រោយបង្អស់ក្នុងរបាយការណ៍សន្ទស្សន៍សកម្មភាពបរិស្ថាន គឺភាគច្រើនស្ថិតនៅទ្វីបអាហ្វ្រិក ដូចជា ៖
-ម៉ាដាហ្គាស្ការ ១២,៩ពិន្ទុ
-នីហ្សេរីយ៉ា ១២,២ពិន្ទុ
-ឡេសូតូ ៩,៤ពិន្ទុ
-សាធារណរដ្ឋអាហ្វ្រិកកណ្តាល (Central African Republic) ៨,៩ពិន្ទុ និង
-ឆាដ ៤,៣ពិន្ទុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil8dbEqMllUnyBr733Be2Ep_7i_5DwDXvLqdDWrawYioAIUGccVeI5M8CqzcLryEwsPDZIzTBsrWbgTYX70Qer5WqZxf2R8a4u86DHYLcDPmttsK4YcL72863hhm0b-lQePR_pd1csefzNNkDiyo0z8iXxNL2BfQTdVDyd4_b-VSYO8Ry4uaCeYIArS7xD/s3334/image_2024-08-23_08-40-15.png

រីឯចំណាត់ថ្នាក់ទឹកស្អាតរបស់ប្រទេសក្នុងតំបន់អាស៊ាន រួមមាន ៖
-ព្រុយណេ ទី២៧
-ម៉ាឡេស៊ី ទី៩០
-វៀតណាម ទី៩៤
-ថៃ ទី១០០
-ហ្វីលីពីន ទី១១១
-កម្ពុជា ទី១១៤
-មីយ៉ាន់ម៉ា ទី១២២
-ឥណ្ឌូណេស៊ី ទី១២៨ និង
-ឡាវ ទី១៣១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyHUg90iEhyphenhyphen36bXbIEz1_sgJk4d9fVB3WXFR8ERKEBBmMV6aputBv61pO6RRvnUyhDoZcZMlLfdBfHO3wRTcP6R-pL81DCygqgRzZoqbuPoH95Bu71LrWx_8SC_xgAGNBAbsYWnbtl2HzS8luhzKhtQe3UjqsKIaufABJASLJhHfgj43FqilVYmfQSZon9/s1888/image_2024-08-23_08-40-58.png

របាយការណ៍នេះបញ្ជាក់ថា ការចាត់ចំណាត់ថ្នាក់ទឹកស្អាត មានន័យថា ពលរដ្ឋគ្រប់រូបអាចប្រើប្រាស់ទឹកស្អាត, ការត្រៀមទុកទឹកស្អាត និងគុណភាពទឹកដែលគ្រួសារនីមួយៗប្រើប្រាស់សម្រាប់សុខភាព ព្រមទាំងតម្រូវការទឹកស្អាតរបស់គ្រួសារក្នុង១ថ្ងៃ ។ ហេតុនេះ ពលរដ្ឋនឹងអាចប្រើប្រាស់ទឹកស្អាតយ៉ាងងាយស្រួល និងគ្មានការចម្លងមេរោគ ជាពិសេស ការបំពុលពីទឹកស្អុយ ៕

ក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកអំពាវនាវឱ្យដំឡើងពន្ធបន្ទះសូឡាថៃ និងវៀតណាម

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ថា បណ្តាក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកបានអំពាវនាវឱ្យក្រសួងពាណិជ្ជកម្មដំឡើងពន្ធបន្ទះសូឡាថៃ និងវៀតណាម គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ ក្រោយពីប្រទេសទាំងពីរបាននាំចូលបន្ទះសូឡាមកអាមេរិកកើនឡើង ។ ​ថៃ និងវៀតណាមកំពុងប្រឈមនឹងការស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា បានធ្វើពាណិជ្ជកម្មអយុត្តិធម៌ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBpiyUaK4FSrUicHVt2cSzK8RGkkfi-7DEoB00tqNShkcj8HXJVO9cw3SnMp54lnHMY8HeKS9z8upJfc_X5KBa1tjGD6s49F4ywxkDfuEjTzzbxAVlsyiQQeoOwmzvRpVZiH1Wg3MMn7vOyKdqATNtNwNK6kPiY6gKwHqMsZVHBnbsjJd4jv6RCNizdX1d/s1500/image_2024-08-23_08-34-25.png
កាលពីខែឧសភា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មអាមេរិកបានចាប់ផ្តើមត្រួតពិនិត្យបន្ទះសូឡាផលិតពីស៊ីលីកុននៅប្រទេសវៀតណាម, ថៃ, ម៉ាឡេស៊ី និងកម្ពុជា ក្រោយពីក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកមួយចំនួននិយាយថា បន្ទះសូឡានាំចូលមកលក់នៅអាមេរិកមានតម្លៃទាប និងទទួលបានការគាំទ្រថវិកាពីចិន ។ ពួកគេលំបាកប្រកួតប្រជែងជាមួយទំនិញនាំចូលមានតម្លៃថោកជាងអាមេរិក ។

គណៈកម្មការក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកបានដាក់លិខិតទៅក្រសួងពាណិជ្ជកម្មឱ្យត្រួតពិនិត្យការធ្វើពាណិជ្ជកម្មបន្ទះសូឡា ដោយបញ្ជាក់ថា ការនាំចេញបន្ទះសូឡាពីថៃ និងវៀតណាម បានកើនឡើងយ៉ាងខ្លាំង ។ គេរំពឹងថា ការស៊ើបអង្កេតផ្នែកពាណិជ្ជកម្មនឹងធ្វើឡើងនៅឆ្នាំ២០២៤ ហើយគណៈកម្មការនេះនឹងតំណាងឱ្យក្រុមហ៊ុនអាមេរិក ព្រមទាំង Hanwha Qcells និង First Solar ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8u6an8Pbb2uEoKUphhgkxbFJv2cVTrIRhRgwDHBgJ5JxZVcsPCgGmNm8NAphgkkoqsiXwnDJ5WPlAZCsOwVZdG2G-ARqkQCSsKBiKcJA5XN6ftPInXYp37Krr1IMdfk2zB_zd4lRuEM51t_ExNiRYy9Nn0X0JRvqyyWozVXyGbvA77I8Ex8tF5GZy48S7/s1413/image_2024-08-23_08-34-40.png

ការត្រួតពិនិត្យនេះនឹងឈានដល់ការប្រមូលពន្ធខ្ពស់ចាប់ពីខែកក្កដា ឆ្នាំ២០២៤ តទៅ ប្រសិនបើអាជ្ញាធរអាមេរិកបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មបន្ទះសូឡាមិនយុត្តិធម៌ក្នុងការស៊ើបអង្កេតបឋមនៅដើមខែតុលា ឆ្នាំ២០២៤ ។ បន្ទាប់មក នឹងឈានដល់ការប្រមូលពន្ធថយក្រោយ ចំនួន៩០ថ្ងៃ ក្រោយពីចេញសេចក្តីសម្រេច ។ ប៉ុន្តែក្រសួងពាណិជ្ជកម្មថៃ និងវៀតណាមពុំទាន់ឆ្លើយតបពាក់ព័ន្ធនឹងការប្រមូលពន្ធទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyr8SITAqSuPFQu1B-6gCemPX_yXBKDAe1H22X9PRwEUZO72rQ8P_qw5ZurEJjRKafUokw7yz36sXJXxhfpL9P0CmVo5i1bT6jJ6103lROLRDy3X1R7LeGro3V7R7kxUcKsT-fJ53DF1KM05BHRDzBl-Mp9WOS8N2Dp3X6dY7yB4Osw_6fbzPMaUbrI_TY/s1254/image_2024-08-23_08-35-02.png

អត្រាពន្ធថ្មីរបស់អាមេរិកនឹងធ្វើឱ្យប៉ះពាល់ដល់វៀតណាមខ្លាំងជាងគេ ពីព្រោះត្រូវប្រឈមនឹងការប្រមូលពន្ធខ្ពស់ ។ អាមេរិកប៉ាន់ស្មានថា ភាពខុសគ្នារវាងតម្លៃបន្ទះសូឡាលក់នៅវៀតណាម និងតម្លៃនាំចេញ ឬហៅថា «វិសមភាពតម្លៃទីផ្សារ» គឺស្មើជាង២៧០% ហើយតម្លៃបន្ទះសូឡាវៀតណាមខ្ពស់ជាងថៃរ ហូតដល់៣ដង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDVqGYP0DpOXYi1vvstO5n1D-4OpoYAlCCWdOANfVND3pVO8zB11J0ud_JdTmkLEUPnrZrFtcF-iM7EQgwuJ1F9pc6qRHtLoA3xLKyTWpX4HsUHLzRvkxYITrP9UXyaf49afu2ZQP33pKPIuRR5skrpLXkAjVQiSOk0pkgAcnE2_6mjkB0V5JDGHkM6rTq/s1280/image_2024-08-23_08-35-53.png

លិខិតរបស់បណ្តាក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកបញ្ជាក់ថា ប្រទេសទាំងពីរបាននាំចេញបន្ទះសូឡាមកអាមេរិកកើនឡើង ។ ជាក់ស្តែង កាលពីត្រីមាសទី២ ឆ្នាំ២០២៤ ការនាំចូលបន្ទះសូឡាពីវៀតណាម និងថៃ បានកើនឡើង៣៩% និង១៧% តាមលំដាប់ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ។ វាធ្វើឱ្យបន្ទះសូឡាអាមេរិកមានបញ្ហា ហើយក្រសួងពាណិជ្ជកម្ម និងគណៈកម្មការពាណិជ្ជកម្មអន្តរជាតិគួរតែប្រមូលពន្ធថយក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzkhRsHLplMxbJGfB41rbJ_3yutPoHlJTaxFrojkWpe-Q1RoW5UI4SHrgOAowVch3etA5Hy-_fqdAAawJM7_3T2KnvhlKtMq9gPemlhP7lhTuzcl77XKUMYqgKt9GhTmuU7lVccc05T59_Tgz0FNr-ZSy08vboMWuyjZaM8Wa0cUwcNYwuWYDGiQuZzz4i/s1000/image_2024-08-23_08-36-01.png

អ្នកជំនាញផ្នែកពាណិជ្ជកម្មនិយាយថា វិធានការប្រមូលពន្ធថ្មីនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសវៀតណាមដែលត្រូវបង់ពន្ធខ្ពស់ជាងមុន ដោយសារអាមេរិកចាត់ទុកថា ប្រព័ន្ធសេដ្ឋកិច្ចវៀតណាមមិនផ្អែកលើយន្តការទីផ្សារ (Non-Market Economy) ៕