ថ្មីៗនេះ មានករណីស្លាប់មនុស្ស៣នាក់ និងរបួស៣ នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ក្រោយពីពួកគាត់បានទទួលទានស្រាថ្នាំ។
បើតាមការសាកសួរ អ្នកនៅរស់នៅតំបន់នោះបង្ហាញថា៖” នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពួកគាត់ទាំង៦បានពិសាស្រាថ្នាំ លុះថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤ មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ”។
ជាលទ្ធផល តេស្តនិងវិភាគសំណាកស្រាថ្នាំ បានរកឃើញថាមានផ្ទុកសារធាតុមេតាណុល កម្រិតដល់ទៅ១៥% ដែលធ្វើឱ្យពុលស្លាប់ ខណ់ក្រសួងកំណត់កម្រិតមិនពុលនោះមិនត្រូវលើសពី ០.១%ឡើយ។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៤ មានការពុលស្រាស ឬស្រាថ្នាំ សរុបចំនួន៥១៧នាក់(ស្លាប់៨៩នាក់)៕











