អ្នកលេងបណ្តាញសង្គមកម្ពុជាពិតជាមានការខឹងសម្បារយ៉ាងខ្លាំងទៅលើគណនី « ASEAN “มอง’’ ไทย» របស់ផ្ទះលេខ២ ដែលបានកាត់តវីដេអូប្រើបច្ចេកវិទ្យា AI ធ្វើឱ្យប៉ះពាល់និងប្រមា.ថតម្លៃស្រ្តីរបស់ សាន្ត កុសុមៈ។ មហាជនពិតជាមិនអាចទទួលយកបាននោះទេជាមួយទង្វើដ៏អសីលធម៌របស់ផេកមួយនេះខណៈមហាជនក៏ស្នើដល់ក្រសួងពាក់ព័ន្ធចាត់វិធានការទៅលើរឿងនេះ។
កាលពីថ្ងៃទី២៦ សីហា ផេក ASEAN “มอง’’ ไทย» ដែលជាផេកបង្ហោះតែភាពមិនល្អរករឿងមកខាងកម្ពុជាមិនចេះចប់ ជាផេកសន្សំរឿង បានបង្ហោះវីដេអូមួយរបស់តារាស្រី សាន្ត កុសមៈ ដែលចូលរួមថត Trend គេងនៅលើស្មៅមុខប្រាសាទអង្គរវត្តកាលពីថ្ងៃទី១៩ សីហា បែរជាមានការកាត់តក្នុងរូបភាពដ៏គួរឱ្យស្អប់ខ្ពើម។ មហាជនបានដឹងរឿងនេះបន្ទាប់ពីផេក បុរាណាចារ្យ បានជួយឱ្យប្រជាជនខ្មែរជួយរីផតផេកនេះការពារតម្លៃស្រ្តីខ្មែររបស់ សាន្ត កុសុមៈ។

ផេកផ្ទះលេខ២ខាងលើបានប្រើបច្ចេកវិទ្យា AI កាត់តវីដេអូដើមរបស់ សាន្ត កុសុមៈ ក្នុងរូបភាពដែលមិនអាចទទួលយកបានព្រោះវាបានប្រមាថតម្លៃស្រ្តីខ្មែររបស់តារាស្រីរូបនេះយ៉ាងធ្ងន់ធ្ងន់ មហាជនឃើញហើយខឹងញ័រសាច់គ្រប់គ្នាតែម្តង។ ទង្វើដ៏គួរឱ្យស្អប់ខ្ពើមរបស់ផេកមួយនេះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាបានស្នើដល់ក្រសួងពាក់ព័ន្ធចាត់វិធានការលើរឿងនេះដើម្បីការពារតម្លៃស្រ្តីខ្មែរដែលត្រូវបានប្រមាថនៅលើបណ្តាញសង្គមឬមានចំណាត់ការណាមួយ។
ងាកទៅកាន់ កញ្ញា ខាត់ ស្រីច័ន្ទ ហៅ ខេត វិញក៏បង្ហាញអារម្មណ៍ហួសចិត្តដូចគ្នាចំពោះទង្វើផ្ទះរបស់លេខ២ ដោយនាងបានសរសេរបង្ហោះនៅលើបណ្តាញសង្គមថា « What ខ្ញុំញ័រសាច់ខ្លាំងណាស់ និយាយអីអត់ត្រូវទេ មិនដឹងថាគួនិយាយបែបណាទេ ខួរក្បាលដ៏ថោកទាបរបស់ពួកអស់អ្នកឯង សៀមឈាមថោកធ្វើមក តើឱ្យខ្ញុំបើកចិត្តទូលាយចូលចិត្តយ៉ាងមិចបានបើទង្វើអ្នកឯងបែបនឹង ឱ្យខ្ញុំនិយាយមិនត្រូវខ្ញុំខឹងងងងងងងងងងង»។
គួរបញ្ជាក់ថា សាន្ត កុសុមៈ ជាតារាស្រីម្នាក់ដែលមានភាពថ្លៃថ្នូរក្នុងសង្គមសិល្បៈពុំមានបញ្ហារឿងអាស្រូវល្អក់កករណាមួយគួរឱ្យកត់សម្គាល់ឡើយ។ ប្រឡូកអាជីពជាតារាសម្តែងមួយរូប នាងក៏ជាម្ចាស់ជ័យលាភី ធីតាឯកសង្រ្កាន្ត រដូវកាលទី២ ក្នុងឆ្នាំ២០២១ ។ កាលពីចុងខែសីហា ឆ្នាំ២០២៣ សាន្ត កុសុមៈ បានក្លាយជាតារាខ្មែរមួយរូបនិងដំបូងគេដើរបង្ហាញម៉ូតនៅក្នុងកម្មវិធី Tokyo Fashion Week នៅជប៉ុន ដែលមានការចូលរួមពីអ្នកបង្ហាញម៉ូតផ្សេងជាច្រើនទៀតមកពីប្រទេសនានាលើសាកលលោក៕
” alt=”” />










