ការចូលរួមពីតារាល្បីៗ អ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គមផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជានឹងធ្វើឱ្យប្រទេសយើងមានគេស្គាល់កាន់ច្រើន។ ក្នុងនោះការប្រើប្រាស់ភាសាបរទេសទៀតកាន់តែធ្វើឱ្យជនបរទេសបានដឹងកាន់តែទូលំទូលាយមានចិត្តចង់មកទស្សនាដើរកម្សាន្ត។.png)
តួយ៉ាងថ្មីៗនេះ Alex Conan Real ហៅចែតាបារាំង ដែលអ្នកមួយចំនួនធំស្គាល់នៅលើបណ្តាញសង្គមបានធ្វើឱ្យទស្សនិកជនកោតសរសើរយ៉ាងខ្លាំងព្រោះបានរួមចំណែកផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រាសាទអង្គរវត្ត ជាពិសេសគឺការផ្សព្វផ្សាយនោះបានបញ្ចូលសំឡេងជាភាសាបារាំងនិងចុងវីដេអូបានបញ្ជាក់ពីអត្ថន័យជាភាសាខ្មែរផងដែរ។
នៅយប់ថ្ងៃទី២៤ សីហា ចែតាបារាំង បានបង្ហោះវីដេអូ ជាង២នាទីដោយដាក់ចំណងជើងថា សូមស្វាគមន៍មកកាន់ប្រទេសកម្ពុជា ថ្ងៃនេះខ្ញុំផ្សព្វផ្សាយតំបន់ទេសចរណ៍”ប្រាសាទអង្គរវត្ត”ជាភាសាបារាំង»។ នៅក្នុងវីដេអូ ចែតាបារាំងស្ថិតក្នុងសំលៀកបំពាក់បុរាណខ្មែរជាតួអង្គបុរសដែលស្ថិតនៅប្រាសាទអង្គរវត្ត និងរៀបរាប់ពីតំបន់នេះជាភាសាបារាំង ដើម្បីរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍នេះទៅកាន់ពិភពលោក។ មិនត្រឹមតែពោលជាភាសាបារាំងប៉ុណ្ណោះទេ ចែតាបារាំង ក៏បានរៀបរាប់អត្ថន័យជាភាសាខ្មែរដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានដឹងពីអត្ថន័យដែលបង្ហាញនៅក្នុងវីដេអូនេះផងដែរ។

អត្ថន័យដែល ចែតាបារាំងរៀបរាប់នៅក្នុងវីដេអូនេះបានឱ្យដឹងថា «សូមស្វាគមន៍មកកាន់ប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ»។ ទីតាំងដែលខ្ញុំកំពុងតែនៅនេះគឺជាបេតិកភណ្ឌអច្ឆរិយៈទី៧លើពិភពលោកគឺប្រាសាទអង្គរវត្តដែលមានទីតាំងនៅខេត្តសៀមរាប ប្រាសាទអង្គរវត្តគឺជាបេះដូងនិងជាដួងព្រលឹងនៃព្រះរាណាចក្រកម្ពុជាដែលយើងមានចារនៅប្រាសាទនៅលើទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្តងរួមទាំងបង្ហាញអត្ថន័យការសាងសង់ប្រាសាទអង្គរវត្តនៅឆ្នាំណានិងដោយស្តេចអង្គណាជាដើម។
ការផ្សព្វផ្សាយមួយនេះរបស់ ចែតាបារាំង ពីប្រាសាទអង្គរវត្តមានទាំងអត្ថន័យទាំងភាសាជាតិ និងភាសាបារាំង បានធ្វើឱ្យមហាជនពេញចិត្តយ៉ាងខ្លាំងរហូតអ្នកខ្លះថែមទាំងបានលើកឡើងថាកាលពីមុនមិនសូវចូលចិត្ត ចែតាបារាំង នោះទេ ប៉ុន្តែឃើញវីដេអូនេះហើយធ្វើឱ្យគេផ្លាស់ប្តូរគំនិតមិនចូលចិត្ត ស្អប់ នោះចេញ៕










