Home ព័ត៌មានអន្តរជាតិ មកស្គាល់ស្ត្រីអាមេរិកមានស្នាមសាក់ច្រើនបំផុតលើពិភពលោក

មកស្គាល់ស្ត្រីអាមេរិកមានស្នាមសាក់ច្រើនបំផុតលើពិភពលោក

90
0

សហរដ្ឋអាមេរិក ៖ ស្នាមសាក់នឹងនៅជាប់ខ្លួនយើងដល់ថ្ងៃស្លាប់ ហើយវាក៏បង្ហាញពីអត្តសញ្ញាណរបស់មនុស្សម្នាក់ៗផងដែរ ។ បើសាក់រូបអ្វីមួយលើរាងកាយ វានឹងបង្ហាញពីអត្ថន័យសម្រាប់ខ្លួនយើង ដូចជា ៖ ថ្ងៃខែឆ្នាំកំណើត, ឈ្មោះឪពុក-ម្តាយ, ឈ្មោះមនុស្សជាទីស្រឡាញ់, ឈ្មោះសត្វ, ឈ្មោះបទចម្រៀង, រូបផ្កា ឬរូបផ្សេងៗដែលយើងចូលចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaCIyRok-jHO_QNtA45wczDbwwg1dd6Lj30xFRvL72Ge4v2OUrTbUAMwe_QRl34-Wq42Ouu8YH936zUei8MDyGHNkSqVFb19-UQSbUta0F1SqOLAd5rvp9MZL5E_ABSzoFshyYbmL95GSnaDUu8Vu2NCUCgsih0SEXhnss5CT2STo5ECAhduuw3dVnWg_e/s1024/image_2024-08-28_08-38-29.png

ប៉ុន្តែមនុស្សខ្លះទៀតសម្រេចចិត្តសាក់ពេញខ្លួនប្រាណ និងមុខមាត់ទាំងអស់ ដោយសារពួកគេចង់បង្ហាញពីខ្លួនឯងទៅកាន់សាធារណៈ និងធ្វើឱ្យខ្លួនគេមានភាពខុសប្លែក ឬមានសេរីភាពជាងមុន ។

សារព័ត៌មាន Reuters រាយការណ៍ថា អ្នកស្រី Esperance Fuerzina អាយុ៣៦ឆ្នាំ ជាអតីតទាហានអាមេរិក បានក្លាយជាស្ត្រីមានស្នាមសាក់លើរាងកាយច្រើនបំផុតលើពិភពលោក ដែលនៅមានជីវិត ។ ស្នាមសាក់របស់អ្នកស្រីនឹងត្រូវបានគេកត់ត្រាក្នុង Guinness World Records នៅឆ្នាំ២០២៥ ។ ក្រៅពីនេះ អ្នកស្រីក៏បានក្លាយជាស្ត្រីផ្លាស់ប្តូររាងកាយច្រើនបំផុតលើពិភពលោកផងដែរ រហូតដល់៨៩កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnd2f05DIkt4MOrZEqk3f3icIJRMxkQrMsM4MfYQEtFFqZo81hyphenhyphenWsDY_yfqaOPuNvlxthkAqCrmsPn8Plol7pVkM3PFkRpGprcR6YTY29XXn7rWpr9Dttvhrnu0c5ct4aNuDkhgxE30aMAub3AaCk-HaqycfWSPF0ger2hwyniPPGTlwDF2TUksKqFUmeV/s955/image_2024-08-28_08-40-25.png

អ្នកស្រីនិយាយថា អ្នកស្រីបានចំណាយពេលរហូតដល់១០ឆ្នាំឯណោះ ដើម្បីសាក់ពេញរាងកាយទាំងអស់ ឬស្មើនឹង៩៩,៩៨% ។ សូម្បីតែនៅតាមផ្នែកតូចៗ ក៏មានស្នាមសាក់ដូចគ្នាដែរ ដូចជា ៖ អញ្ចេញធ្មេញ, ត្របកភ្នែក, បាតជើង និងអណ្តែត ។ លើសពីនេះ អ្នកស្រីបានផ្លាស់ប្តូររាងកាយរបស់ខ្លួនរហូតដល់៨៩កន្លែង រួមទាំងការវះកាត់អណ្តែតជា២ផ្នែក, វះកាត់ផ្ទៃមុខ៥កន្លែង, សាក់លើស្បែកក្បាល, ត្របកភ្នែក, ចោះស្លឹកត្រចៀក និងកាត់ស្លឹកត្រចៀកចេញខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-1zRieevK188ZMqB4qv0OdHkzyeNH099RaLAkDnehJyhT_4EIzl-dvmSCQAKEMTmiX0b9QjYIDy0GCDiE7WedQJ8kl7_r-jlOLvpZEQmRZU7kqshQ5DY-jWCzobVuMPYQ8h_H32gKrF5AlbYRoenbKXb3Dnr2jnctFj6M5K4FwJ1dfICwIbtpMrguiJq/s782/image_2024-08-28_08-40-33.png

អ្នកស្រីយល់ឃើញថា ស្នាមសាក់ និងការផ្លាស់ប្តូររាងកាយនេះ គឺជាសិល្បៈមួយប្រភេទដើម្បីបង្កើតការចងចាំល្អៗ ហើយវានឹងនៅជាប់ខ្លួនអ្នកស្រីគ្រប់ពេលវេលា ។ ពីដំបូង អ្នកស្រីពុំបានតាំងចិត្តសាក់ពេញខ្លួនប្រាណបែបនេះទេ ប៉ុន្តែជីវិតជាការផ្លាស់ប្តូរជានិច្ច ទើបអ្នកស្រីសម្រេចចិត្តថា សន្សំស្នាមសាក់ឱ្យបានច្រើនសម្រាប់ថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgodj97i8aq002rvFJpH7tHMEI7X9qkQL9VqOH0dmshMSGZX1qo0kN7yQSBpLnWJK6Jo9Zd3_qyAsRtgpgf0_ltmtlFVJijBcQgT7EBtZyf36i9rdn4ezLtGDcYR_tBT4FCYwO1LogHkHK76bWimNtdofHidcpzjmLDtObTBeWTGVV_BprnGFujrLoEXjYG/s979/image_2024-08-28_08-40-46.png

អ្នកស្រី Fuerzina បានចាប់ផ្តើមសាក់លើរាងកាយក្នុងអំឡុងពេលអ្នកស្រីអាយុ២១ឆ្នាំ ។ ពេលនោះ អ្នកស្រីបានសម្រេចចិត្តសាក់ ដោយសារចង់បង្ហាញពីខ្លួនឯង និងភាពច្នៃប្រឌិតរបស់ខ្លួនតាមរយៈសិល្បៈស្នាមសាក់ ។ នៅឆ្នាំ២០១៤ អ្នកស្រីបានសម្រេចចិត្តវះកាត់អណ្តែតជា២ផ្នែក ពីព្រោះវាធ្វើឱ្យស្រីមានសេរីភាព និងជាម្ចាស់លើខ្លួនឯងខ្លាំងជាងមុន ។ ហេតុនេះ ស្នាមសាក់លើរាងកាយមិនត្រឹមតែបង្ហាញពីសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីអត្តសញ្ញាណ និងភាពរឹងមាំទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFnYC0oBbtP4nahckA1aprxR-bfzmBOdC4cGWYUnJQHtO8njix23hOJ-mHevq2X95QHIRwoGS-nPfhWuzAGDOeJ56kp_nAKef9T3vemzm2pAn1oOS-OMc41TeXsyi9vk4ufbCxaWoHI8lbp_O043Qw4JBDiw85SDGVXpTBfmGIdaexAZYZxF8WGsRcoZM4/s800/image_2024-08-28_08-40-01.png

វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចទេ ដែលបានឃើញស្នាមសាក់លើខ្លួនប្រាណអ្នកស្រី Fuerzina ជាពិសេស អ្នកស្រីហ៊ានផ្លាស់ប្តូររាងកាយស្ទើរទាំងអស់ដោយមិនខ្លាចគ្រោះថ្នាក់ ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ចំពោះការសាក់ពេញខ្លួនបែបនេះ?