កាលពីថ្ងៃទី២៦ ខែសីហា កម្មវិធី Follow Me នៅលើ Youku បានចេញផ្សាយវីដេអូ Huang Zitao បាននិយាយសារភាពស្នេហ៍របស់ខ្លួនចំពោះ Xu yiyang ថា «ចាប់តាំងពីអ្នកចូលក្នុងជីវិតរបស់ខ្ញុំ ហើយសម្រេចចិត្តនៅជាមួយខ្ញុំ ខ្ញុំមានចម្លើយនៅក្នុងចិត្ត។ ខ្ញុំសង្ឃឹមថាអ្នកនៅជាមួយខ្ញុំរហូតដល់ចុងបញ្ចប់នៃជីវិតរបស់ខ្ញុំ រាល់នាទី រាល់ម៉ោង រាល់យប់ រាល់ថ្ងៃនៃជីវិតនេះ មនុស្សដែលខ្ញុំប្រាថ្នាចង់បានគឺអ្នក ដែលខ្ញុំហ៊ានរៀបការជាមួយអ្នក តើអ្នកហ៊ានទទួលយកការស្នើសុំរបស់ខ្ញុំទេ? ?»។ Xu yiyang បានយំតាមសម្ដីមិត្តប្រុស ហើយទទួលយកសំណើរៀបការ។.png)
តារាចម្រៀង Huang Zitao បានជ្រើសរើសផ្កាពណ៌ផ្កាឈូកស្រាល ដែលជាផ្កាសំណព្វចិត្តរបស់មិត្តស្រីរបស់គាត់ ដើម្បីសាងសង់ប្រាសាទទេពអប្សរ បង្កើតព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងរឿងស្នេហារបស់ពួកគេ។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយពាក្យចចាម អារ៉ាមជាច្រើនឆ្នាំ ពួកគេបានប្រកាសជាសាធារណៈនូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកកាលពីខែកក្កដា ឆ្នាំនេះ។ អ្នកទាំងពីរបានជួបគ្នានៅពេលដែល yiyang ជាសិក្ខាកាមនៅផលិតកម្ម SM Entertainment ហើយ Huang Zitao គឺជាសមាជិកក្រុម EXO របស់ក្រុមហ៊ុន។
Zitao បានចាកចេញពី Exo ក្នុងឆ្នាំ ២០១៥ ហើយត្រឡប់ទៅប្រទេសចិនវិញដោយបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួន។ Yiyang គឺជាសិក្ខាកាមនៅ SM ប៉ុន្តែមិនបានបង្ហាញខ្លួនដំបូងឡើយនិង បានចូលរួមជាមួយក្រុមហ៊ុន Zitao Entertainment L.Tao ក្នុងឆ្នាំ ២០១៨ និងបានចេញបទចម្រៀងទោលនៅឆ្នាំ ២០២០។

អតីតសមាជិក EXO រូបនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយចិនដាក់ឈ្មោះថា ជាអ្នកសិល្បៈមានម្នាក់ប្រចាំប្រទេសចិនទទួលបានមរតកយ៉ាងច្រើនពីឪពុកដែលជាអ្នកជំនួញ។បើតាមប្រភពព័ត៌មានបានឱ្យដឹងថា Huang Zitao ជាម្ចាស់យន្តហោះឯកជនមួយ ការចំណាយលើការថែរក្សាប្រតិបត្តិការរបស់យន្តហោះក្នុងមួយឆ្នាំៗគឺយ៉ាងហោចណាស់ ១៧លានយន់ ប្រមាណ ២.៣ លានដុល្លារអាម៉េរិក។ តារាចម្រៀងរូបនេះជាអ្នកលេងនាឡិកាប្រណីត និងរថយន្តទំនើបដ៏ល្បីមួយរូបនៅប្រទេសចិន៕










