មនុស្សមួយចំនួនបានដើរទៅឱបដើមឈើយ៉ាងស្ងៀមស្ងាត់មួយសន្ទុះធំ តើលោកអ្នកដឹងទេថា ហេតុអ្វីទើបពួកគេធ្វើបែបនេះ? វាពុំមែនជាទង្វើខុសប្រក្រតីទេ បើយើងដឹងថា ដើមឈើជាអ្វី, ដើមឈើទាក់ទងគ្នាដោយរបៀបណា ហើយវាផ្តល់ប្រយោជន៍អ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgsCTnL3q5ZKNYjrQYiod9W2kWgvzKJ8IxiLsSRjzn9XHtxgHMRAe9F-FDDCE8wa3g6two1DAFQ6ioynsSYqSdsUFU1dJuPwwcyAE1UdC6SBfIwXRUlSkNExSd7sWKI8RMXPUugsFnmeSa5aL1oDeeaNZiFi1rfHqJDAHo1SXIMtca2ZseKyZzs9ucx-Xt/s1024/image_2024-08-27_10-03-09.png

ដើមឈើនីមួយៗបានចាក់ឫសទៅក្នុងដីយ៉ាងជ្រៅ និងស្រូបយកជីវជាតិពីក្នុងដី ដើម្បីឱ្យដើមរបស់វាដុះលូតលាស់ល្អ ។ ដើមឈើបានទាក់ទងគ្នាតាមរយៈការចាក់ឫសក្នុងដី ហើយពេលយើងឱបដើមឈើ កម្លាំងថាមពលដែលវាស្រូបពីក្នុងដីនឹងបញ្ជូនមកខ្លួនយើង ខណៈជើងរបស់យើងជាន់នៅលើដី ។ យើងនឹងមានអារម្មណ៍ថា បានក្លាយជាចំណែកមួយនៃកម្លាំងថាមពលទាំងនេះ ក្រោយពីបានឱបដើមឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy_DMyQ2IZF51LNTyQtOk38pXt3ZzC2_n46pWwkvJ83rOBZGJWej-ya2AZr_sxcqYHvjN6tKOez1_mPx02K8F0y5Ga9R6ehAXpS_OAexqNMtYkcozxfdEhK-eoL7dJlBbEHsHsBrta-ZsjMSthk2hG39nnmd6dWMPVWk34sgx2tG2SHoTWNIvuRxDhPBdK/s1640/image_2024-08-27_10-03-49.png

ការឱបដើមឈើ ស្តាប់មើលទៅដូចជារឿងកំប្លែងបន្តិច ប៉ុន្តែការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របញ្ជាក់ថា វាផ្តល់នូវប្រយោជន៍ច្រើនដល់មនុស្ស និងពិភពលោក មិនគួរឱ្យជឿ ។ ការឱប ឬការដើរទៅជិតដើមឈើ គឺអាចជួយព្យាបាលសុខភាពផ្លូវចិត្តយ៉ាងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkhjeE4LsQNm59ZKKXk1CI89rCrhfiCeZtFfRMvDAO8_WJDhdw2CRFMO65QY1bUeu1cehvnkN3aiLlTrjwLcme9VJszgCm9Gh_wVJe8Si6Q03TM27F0_mEFPBoHcefj6mCOC7jgVGZSK6oqr7KKudBFlKSbYVNmyGoH89M1_mofqwEjXvHWDZKWaFIIo_p/s1024/image_2024-08-27_10-03-15.png

តាមសៀវភៅ Blind by Science និពន្ធដោយ Matthew Silverstone បញ្ជាក់ថា ដើមឈើផ្តល់ប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់អ្នកជំងឺផ្លូវចិត្ត, ជួយកាត់បន្ថយភាពតានតឹងសម្រាប់អ្នកមានសមាធិខ្លី ។ ការស្រាវជ្រាវបញ្ជាក់ទៀតថា អារម្មណ៍របស់កុមារនឹងល្អប្រសើរឡើង ពេលពួកគេបានប៉ះពាល់ដើមឈើ និងស្ថិតនៅតំបន់ពណ៌បៃតង ។

លើសពីនេះ ការឱបដើមឈើនឹងបង្កើនកម្រិតអរម៉ូនអុកស៊ីតូស៊ីន ដោយសារអរម៉ូននេះមានតួនាទីធ្វើឱ្យអារម្មណ៍ស្ងប់ និងកាន់តែមានសេចក្តីសុខពេលបានឱបដើមឈើ ។ ហេតុនេះ ដើមឈើមិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់រក្សាតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាអាចព្យាបាលផ្លូវចិត្តមនុស្សបានយ៉ាងល្អទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEzBnOLcSefSCnwRHi3fQNKBgaEgTv5D2-poW1O6nLJKNJ6GRztPfZVmy5MyrJILi7mdOhThfF3E9gEG6qQLUKLvJ43bCxoQ3RnZmkyDFmY9VTbFYkL8s0gU1AEKN8Vi765WeMBCnKZ1D7ifGw1BubG11q0khB5o2H1qLve5STWjzU_RP4M33m1L4Fs-jF/s1620/image_2024-08-27_10-03-25.png

ការឱបដើមឈើអាចជារឿងប្លែកៗ ប៉ុន្តែមនុស្សយើងបានឱបដើមឈើដើម្បីព្យាបាលផ្លូវចិត្តតាមធម្មជាតិអស់ជាច្រើនឆ្នាំមកហើយ ។ ជាក់ស្តែង កាលពីប៉ុន្មានឆ្នាំមុន ប្រទេសអ៊ីស្រាអែលបានជំរុញឱ្យពលរដ្ឋឱបដើមឈើ ហើយភ្នាក់ងារធម្មជាតិ និងឧទ្យានជាតិបានគាំទ្រគម្រោងឱបដើមឈើនេះ ។

លោកស្រី Orit Steinfeld មន្ត្រីឧទ្យានជាតិ Apollonia National Park របស់អ៊ីស្រាអែល និយាយថា មនុស្សគ្រប់រូបគួរតែផ្តោតសំខាន់លើធម្មជាតិ ដោយការឱបដើមឈើដកដង្ហើមវែងៗ ដើម្បីបង្ហាញក្តីស្រឡាញ់ធម្មជាតិ និងទទួលយកក្តីស្រឡាញ់ពីធម្មជាតិវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw45xQL3TwRjFa71MZWmC4F014sqBcamiumg38HKSg4IxvkaFQScH5iqu1XAoMPcPo58SeNedelzxCzXaSNe961eJgrjRPcqnzL21gWKIT6w2LFUaAYKwSzltzPQU5hclUOmSL_XiXABGjMyzP2aTXgkbyLDFwiJir6vwugg1RqJi4zakSkez2NmVIPEi1/s1200/image_2024-08-27_10-03-32.png

អ្នកស្រី Barbara Grant បានមកសាកល្បងឱបដើមឈើ និយាយថា តម្រូវការមូលដ្ឋានដែលមនុស្សត្រូវការខ្លាំងបំផុត គឺទំនាក់ទំនង, ការប៉ះពាល់ និងការឱប ។ រីឯលោក Moshe Hazan ប្រាប់ថា លោកបានទៅឧទ្យានជាតិដើម្បីឱបដើមឈើ ដោយសាររាល់ថ្ងៃនេះ យើងពុំបានឱបមនុស្សច្រើនទេ ។ ដូច្នេះ ការឱបដើមឈើជារឿងល្អបំផុត ដែលយើងគ្រប់គ្នាគួរធ្វើ ។

ចំណែកប្រទេសអ៊ីស្លង់ ក៏បានណែនាំឱ្យពលរដ្ឋឱបដើមឈើដែរ គឺគួរតែឱបដើមឈើ យ៉ាងហោចណាស់ ៥នាទីក្នុង១ថ្ងៃ ។ ដូចគ្នានេះ ប្រទេសជប៉ុនបានណែនាំឱ្យពលរដ្ឋចំណាយពេលវេលានៅក្នុងព្រៃ, ស្តាប់សំឡេងធម្មជាតិ, ស្រូបក្លិនក្រអូបពីធម្មជាតិ និងភ្ជាប់ទំនាក់ទំនងជាមួយកម្លាំងថាមពលធម្មជាតិទាំងនេះ ៕