តារាចម្រៀងស្រី៥រូបដែលសាងភាពល្បីល្បាញតាមរយៈវិស័យ K- Pop អាចរស់នៅស្រណុកសុខស្រួលគ្មានអ្នករិះគន់ ព្រោះតែកើតនៅលើគំនរទ្រព្យសម្បតិ្តរួចទៅហើយ ដោយមិនចាំបាច់ប្រឡូកក្នុងវិស័យសិល្បៈ។ ទោះជាយ៉ាងណាតារាស្រីទាំង៥រូបខាងក្រោមនៅតែបន្តក្តីសុបិន និងចំណង់ចំណូលចិត្តក្នុងអាជីពរបស់ខ្លួនដែលមានពេលខ្លះត្រូវគេរិះគន់នៅលើបណ្តាញសង្គមថែមទៀត។
. Jennie សមាជិក BLACKPINK
Jennie ជាកូនទោលក្នុងគ្រួសារអភិជន មានទ្រព្យសម្បត្តិស្ដុកស្ដម្ភបានកើតនៅក្នុងសង្កាត់ Cheongdam-dong ដែលជាតំបន់ប្រជុំជនដ៏ហាយសូបំផុតនៅក្នុងទីក្រុងសេអ៊ូល។ នាងបានចូលរៀននៅតំបន់នោះមុនពេលផ្លាស់ទៅប្រទេសនូវែលសេឡង់ដើម្បីសិក្សាភាសាអង់គ្លេស។ Jennie បានចូលរៀននៅសាលាឯកជនមួយក្នុងប្រទេសនូវែលសេឡង់ ហើយថែមទាំងពិចារណាសិក្សានៅសហរដ្ឋអាម៉េរិកទៀតផង។ ជីវិតរស់នៅមានលុយចាយមិនខ្វះឪពុកម្តាយចង់ឱ្យក្លាយជាគ្រូបង្រៀនឬមេធាវី ប៉ុន្តែបានដើរតាមក្តីស្រមៃជាមួយជីវិតយ៉ាងឯករាជ្យចង់ក្លាយជាតារា K-Pop។
– Tzuyu សមាជិក TWIC
Tzuyu ជាសមាជិកក្រុមចម្រៀងនារី TWICE មានដើមកំណើតតៃវ៉ាន់។ នាងត្រូវបានគេស្គាល់ថាមកពីគ្រួសារអ្នកមាន ទោះបីជាមិនមានអាជីពជាតារាក៏ដោយ។ ឪពុកម្តាយរបស់នាងជោគជ័យក្នុងជំនួញទីផ្សាររាត្រី និងមានអាជីវកម្មវះកាត់កែសម្ផស្សផងដែរ។ អ្នកកាសែតដ៏ល្បីល្បាញម្នាក់ធ្លាប់បានបង្ហាញនៅលើការផ្សាយមួយថា «គ្រួសាររបស់ Tzuyu បានវិនិយោគប្រហែល ២ពាន់លានវ៉ុន ប្រមាណ ជាង១៥លានដុល្លារនៅក្នុងមន្ទីរពេទ្យចំនួន ៣ នៅតៃវ៉ាន់ ហើយម្តាយរបស់នាងធ្វើការជាអ្នកគ្រប់គ្រងនៅគ្លីនិកវះកាត់កែសម្ផស្ស»។
– Minnie សមាជិក (G)I-DLE
Minnie ត្រូវបានគេស្គាល់ថាមកពីគ្រួសារអ្នកមានដូចគ្នាដែលមានដើមកំណើតថៃ។ នាងបានបង្ហាញផ្ទះគ្រួសាររបស់នាងក្នុងកម្មវិធី បង្ហាញវត្ថុបុរាណជាង ១០០ ឆ្នាំ និងផ្ទៃខាងក្នុងដ៏ប្រណីត ដែលធ្វើឱ្យសមាជិកក្រុមរបស់នាងចាប់អារម្មណ៍យ៉ាងខ្លាំង។ គ្រួសាររបស់ Minnie ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងរង្វង់ «hi-so» របស់ប្រទេសថៃ ដែលជាពាក្យសម្រាប់វណ្ណៈអភិជន និងអ្នកមានដែលមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់។ ជីតារបស់នាងបើករមណីយដ្ឋានប្រណីត ហើយឪពុករបស់នាងគឺជាអនុប្រធានធនាគារទីមួយរបស់ប្រទេសថៃ។
– Mina សមាជិក TWICE
ឪពុករបស់ Mina គឺជាគ្រូពេទ្យវះកាត់ឆ្អឹងដ៏ល្បី និងជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Osaka ដែលបម្រើការជាកន្លែងសម្រាប់រឿងភាគជប៉ុន «The Great White Tower» ។ Mina បានចូលរៀនក្នុងវិទ្យាល័យដ៏មានកិត្យានុភាព និងមានតម្លៃថ្លៃក្នុងប្រទេសជប៉ុន ជាកន្លែងដែលនាងបានសិក្សារបាំបាឡេ។
– Giselle សមាជិក Aespa
idol ម្នាក់ទៀតដែលមានប្រវត្តិជាអ្នកមានស្ថិតក្នុងក្រុមចម្រៀងប្រចាំផលិតកម្ម SM ដែលកំពុងសាងភាពល្បីល្បាញខ្លាំងទូទាំងសាកលលោក។ មានពាក្យចចាមអារ៉ាមថាជីតារបស់នាងមានទីលានវាយកូនហ្គោលចំនួន ៦០ ហើយឪពុកម្តាយរបស់នាងរស់នៅក្នុងផ្ទះល្វែងតម្លៃ ១០ ពាន់លានវ៉ុនជាង៧លាន៥០ម៉ឺនដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ Giselle បានព្យាយាមបដិសេធរឿងនេះ៕










