Wang Yibo បានបង្ហាញខ្លួនជាតារា K-pop ក្នុងក្រុមកូរ៉េ-ចិនកាលពីឆ្នាំ២០១៤ប៉ុន្តែឥឡូវនេះកំពុងផ្តោតលើសកម្មភាពរបស់លោកនៅក្នុងប្រទេសចិន បន្ទាប់ពីទទួលបានប្រជាប្រិយភាពជាមួយនឹងតួនាទីនៅក្នុងរឿងភាគទូរទស្សន៍ដ៏ល្បី «The Untamed» កាលពីឆ្នាំ២០១៩។ ជាមួយនឹងអ្នកគាំទ្រដ៏ធំរបស់ខ្លួន Wang Yibo បានផ្លាស់ប្តូរជាមូលដ្ឋាននៃការប្រគំតន្ត្រីរបស់ក្រុមហ៊ុន Yuehua ប្រៀបដូចជាកម្មវិធីតន្ត្រីផ្ទាល់ខ្លួនដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ សីហា កន្លងមកនេះ។
.png)
ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែអ្នកគាំទ្ររបស់តារាសម្តែងរូបនេះក៏ត្រូវបានបែងចែកផ្សេងគ្នាដែលនាំឱ្យមានជម្លោះដ៏ខ្លាំងក្លាដែលកើនឡើងដល់ការប្រយុទ្ធវាយតប់គ្នា។ជាពិសេសអ្នកគាំទ្រ Wang Yibo ភាគច្រើនត្រូវបានបែងចែកទៅជាអ្នកគាំទ្រតែប៉ុណ្ណោះ ដែលគាំទ្រតែ Wang Yibo និងប្រើដំបងភ្លើងពណ៌បៃតងនិងអ្នកគាំទ្រដែលShip Wang Yibo ជាមួយតារាសម្តែង Xiao Zhan ក្នុងរឿង «The Untamed» ហើយប្រើដំបងភ្លើងពណ៌លឿង។
នេះនាំឱ្យមាន «សមរភូមិ« រវាងអ្នកដែលកាន់ដំបងភ្លើងពណ៌បៃតង និងពណ៌លឿង ដោយមានអ្នកគាំទ្របោះដៃលើថាតើភ្លើងពណ៌លឿង ឬពណ៌បៃតង «គ្របដណ្ដប់» នៅក្នុងកម្មវិធីនោះ។ លើសពីនេះពាក្យជេរប្រមាថគ្នារវាងក្រុមអ្នកគាំទ្រទាំងពីរបានផ្ទុះពេញអ៊ីនធឺណិត។.png)
ជម្លោះនេះបានរីករាលដាលរហូតឈានដល់ការឈានដល់លេខ១ក្នុងចំណោមការស្វែងរកដ៏ក្តៅគគុកនៅក្នុងកម្មវិធី Weibo របស់ SNS ធំបំផុតរបស់ប្រទេសចិន។លើសពីនេះ ការវាយគ្នារបស់អ្នកគាំទ្រមិនមានកំណត់តែលើអ៊ីនធឺណិតទេ ព្រោះការវាយគ្នាក៏ផ្ទុះឡើងនៅកន្លែងប្រគំតន្ត្រី។ ជាក់ស្តែង វីដេអូដែលថតបានពេលដែលអ្នកគាំទ្រម្នាក់របស់ Wang Yibo បានវាយកណ្ដាប់ដៃទៅលើអ្នកគាំទ្រមួយគូរហូតដល់របួស ខណៈអ្នកគាំទ្រផ្សេងទៀតព្យាយាមបំបែកការប្រយុទ្ធនិងជួយពួកគេ និងមានការសម្របសម្រួលពីបុគ្គលិកព្រឹត្តិការណ៍ឃាត់កុំប្រើអំពើហិង្សាបញ្ឈប់ការវាយគ្នា។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះវប្បធម៌អ្នកគាំទ្រដែលប្រើហិង្សាខ្លាំងក្នុងចំណោម Fandom របស់ Wang Yibo ៕










