Home ព័ត៌មានអន្តរជាតិ ប្រទេសជាច្រើនក្នុងទ្វីបអាស៊ីកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៏គួរឱ្យភ័យខ្លាចបំផុត!

ប្រទេសជាច្រើនក្នុងទ្វីបអាស៊ីកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៏គួរឱ្យភ័យខ្លាចបំផុត!

82
0

ប្រទេសជាច្រើនក្នុងទ្វីបអាស៊ីដូចជាថៃ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន ចិន ឥណ្ឌា និងបង់ក្លាដែស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានកំពុងជួបប្រទះនឹងគ្រោះធម្មជាតិដ៏គួរឱ្យភ័យខ្លាចបំផុតក្នុងប្រវត្តិសាស្ត្រ ដោយបានសម្លា.ប់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ គ្រោះមហន្តរាយដែលមកពីភ្លៀងធ្លាក់ខ្លាំងបានកើតឡើងនៅក្នុងតំបន់ជាច្រើននៃខេត្ត Phuket ធ្វើឱ្យមានការរបាក់ដីដ៏ធ្ងន់ធ្ងរបំផុត ក៏ដូចជារលំផ្ទះដោយសារខ្យល់ព្យុះ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ឆ្នេរភាគខាងត្បូង និងតំបន់ភាគខាងជើងរបស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4TnrKZWF0e5d_HgKXPNyzKmBQlESsGK47v1AR7fIjBcEt2qm7QJTSx4foQkbKJCuz0KOuP1_5JBmiBAHpXrhM5CZ2M2oPKsWBo1-7fIDvoI2IkHO-W2m3MkBGyJKbjc_BF28XB2Ynog3iSWPy3WBJG-ENmS_OgvLmYn5Y7RCjP4d2Wblwa-d7SbUHySSL/s2560/image_2024-08-29_08-50-29.png

នេះមានន័យថាប្រទេសថៃកំពុងជួបប្រទះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ៧០ ឆ្នាំដោយបានសម្លាប់មនុស្ស ៥ នាក់និងរងរបួស ៤ នាក់។ នៅថ្ងៃដដែលនោះប្រទេសវៀតណាមក៏ជួបប្រទះនឹងបញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតរបស់ខ្លួនផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកម្ពស់ទឹកកើនឡើងដោយបានបោកបក់រថយន្ត និងម៉ូតូជាច្រើនគ្រឿងក្នុងទីក្រុងហាណូយ និងខេត្ត Thai Nguyen ប៉ុន្តែមិនមានមនុស្សរងរបួស ឬស្លាប់ឡើយ។ ស្របពេលជាមួយគ្នានេះទឹកជំនន់ភ្លាមៗក៏បានវាយប្រហារតំបន់ Ternate នៃខេត្ត North Maluku ប្រទេសឥណ្ឌូនេស៊ីផងដែរ ដោយបានស.ម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់និង ៨ នាក់ផ្សេងទៀតបាត់ខ្លួន ជាហេតុធ្វើឱ្យរដ្ឋាភិបាលបានប្រកាសដាក់តំបន់នេះក្នុងគ្រាអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQOBxvmBWL6POZUSxVNNn2TZjmuqjzCjQhZFhYdUrutTgmxWHaj04B2VQ9lZwFmWAsciHuGrpLpowKb6xtj2nMT_c40oRH3hyphenhyphen3EWXeTpTWvx5T7z2iE5KlwVL97H7l-4etUVdjNt8iT5xmXufnRP_WYAY0ILOI0xjGgxC6PPljgsMGOD3lEjqDR9lKmvB7/s2300/image_2024-08-29_08-50-33.png

កាលពីខែមុនរដ្ឋធានីហ្វីលីពីនភាគច្រើនក៏បានរងឥទ្ធិពលព្យុះទីហ្វុង ធ្វើឱ្យប្រទេសនេះរងគ្រោះដោយការរអិលបាក់ដី ក៏ដូចជាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ផងដែរ។ រីឯនៅភាគកណ្តាលប្រទេសចិនក្នុងខេត្តហឺណានកាលពីខែមុននេះ ក៏ត្រូវលិចលង់ដោយភ្លៀងធ្លាក់ខ្លាំងដែលបានជន់លិចផ្ទៃដីដំណាំរាប់ម៉ឺនហិចតា និងបង្ខំមនុស្សជាង ១០០.០០០ នាក់ជម្លៀសផ្ទះសម្បែងទៀតផង។ ស្របពេលជាមួយគ្នានេះ តំបន់លិចទឹកនៅភាគឦសានប្រទេសឥណ្ឌា និងបង់ក្លាដែស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក៏បានធ្វើឱ្យកម្រិតទឹកទន្លេកើនឡើងនៅតាមភាគីទាំងពីរនៃព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6VkRZLb_v703t1nr-cLehZqahnj5Bz_whsOwFNHArCaBl0NjjKCgjK7Vlm6DAixkobuSgyhr0UAtBbzr9zZ6L1EPJYfxag9bhWi9AoWNsHKzSbCydB2Wm2lM0W-dYETIKLQ2wEWmg3aq0F7vEbIGxNbLbS8Uyf_hJGnNz3V4cCqZfjF7vMnlOoa0X2Stl/s2000/image_2024-08-29_08-51-28.png

នេះបើយោងតាម CNN គ្រោះមហន្តរាយបង់ក្លាដែស បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ ហើយផ្ទះរាប់រយខ្នងត្រូវបានលិចក្នុងទឹក និងមនុស្សជាច្រើននាក់បានជាប់នៅលើដំបូល ដោយជីវិតមនុស្សជិត ៣ លាននាក់សុទ្ធតែបានរងផលប៉ះពាល់ដោយទឹកជំនន់នេះ។ នៅក្នុងរដ្ឋ Tripua ប្រទេសឥណ្ឌា ទឹកជំនន់ក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣ នាក់ និងបង្ខំមនុស្សជាង ៦៤,០០០ នាក់ឱ្យជម្លៀសចេញ។ ដូច្នេះហើយនាពេលបច្ចុប្បន្ននេះប្រទេសជាច្រើនក្នុងទ្វីបអាស៊ីគឺកំពុងស្ថិតក្នុងការគម្រាមគំហែងពីគ្រោះធម្មជាតិដ៏គួរឱ្យភ័យខ្លាចបំផុត៕