បុរសសញ្ជាតិអាមេរិក-ខ្មែរមួយរូប បានសម្តែងនូវអារម្មណ៍រំភើបចិត្តជាខ្លាំង បន្ទាប់ពីបានចូលសញ្ជាតិខ្មែរ ហើយនេះជាលើកទីមួយហើយ ដែលលោកបានធ្វើដំណើរដោយប្រើប្រាស់ Passport ខ្មែរ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWkCpseK1FMYNFGPodANRlvmhP07OQ1ft532VBbkxOS48NQ92QCuQxCcFRkGK_bbWsxoP_86k_QGfuJVf98zhrrma0VC5WGP26P1Mgm2THxQ2e4YwOuFAeE5lKY2JdZwLRCsyfs9PvaajbMQie2vZqYMUDlIjbQ2bNHsUMyKbOCo4NiP9tPCn0GytWtBIb/s2048/IMG_4557.JPG

លោក Uriah Lyford ហៅ យូរ៉ាយ មានដើមកំណើតអាមេរិក ដែលកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ លោកត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់សញ្ជាតិខ្មែរឲ្យជាផ្លូវការ បន្ទាប់ពីបានមករស់នៅកម្ពុជារយៈពេលជិត ២០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhASo5ObjWlknawpOlP0wnjbx2b1g30WmBfjKCt6m8c4dd68Tih6wTdY5as4PCiHOj2unwzLf23gLcan9w53mtTqRB3FXG9o5YIprKYNTR2Wx7urBb0h_j_QEc_nALN9Vkq3jEHG9E4t7GEgfrVtGmDkcjdFZyRW2RRFTBIPmplMBADXlX4AXimVYi8YpNR/s2048/IMG_4558.JPG

យ៉ាងណាមិញ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់លោក យូរ៉ាយ បានបង្ហាញវីដេអូខ្លីមួយ ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «មានកិត្តិយសណាស់ ដែលបានធ្វើដំណើរក្នុងនាមជាជនជាតិខ្មែរម្នាក់»។ តាមរយៈវីដេអូ លោកកំពុងស្ថិតនៅឯអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយបានបង្ហាញនូវអារម្មណ៍រំភើប ព្រោះបានធ្វើដំណើរក្នុងនាមជាជនជាតិខ្មែរមួយរូប ថែមទាំងអាចដកថ្លៃពន្ធពីប៉ាស្ព័រ ទទួលបានប្រាក់ចំនួន ៧ដុល្លារត្រឡប់មកវិញ។ ម៉្យាងវិញទៀត នៅឯអាកាសយាន្តដ្ឋានមានបំពាក់នូវបច្ចេកវិទ្យាទំនើប ដោយធ្វើការ Scan បានយ៉ាងមានភាពងាយស្រួលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9RGYWKrIRGk5V9oxvJHvWX8mIgefO_6JVi9CDKRf6t1n_e7nOfdOIIQM1WRZsoDpLwg0HZ7NI0cgN6uT8D_cZeNCh2rXx3EGf9rHHSwj4VBVHXW-vuhkM4oG8pTSV0gzdcY59ExdLoH1ZM-kIDzpWHHOIXo-BCUP-wPD__MlWm8Fmu5BSUMlNE7pooJy4/s2048/IMG_4559.JPG

គួរបញ្ជាក់ថា លោកយ៉ូរាយ គឺអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ ខណៈបច្ចុប្បន្ននេះលោកមានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការដាក់បង្ហោះវីដេអូ ជាសារអប់រំ ខ្លឹមសារវប្បធម៌ ប្រវត្តិសាស្រ្ត និងសង្គមខ្មែរជាហូរហែរ។ លោកយូរ៉ាយ មានប្រពន្ធ និងកូនស្រីៗចំនួន ២ នាក់ទៀតផងដែរ ដោយតាមរយៈវីដេអូ ស្រ្តីជាប្រពន្ធ មានដើមកំណើតជាកូនកាត់ជប៉ុនអាមេរិក ហាក់បង្ហាញអារម្មណ៍ច្រណែន ចង់ចូលសញ្ជាតិខ្មែរឲ្យបានឆាប់រហ័សដូចទៅនឹងស្វាមីរបស់ខ្លួនផងដែរ។ ទាំងនេះគឺបានឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់ សម្បត្តិវប្បធម៌និងអរិយធម៌ខ្មែរ ពីគ្រួសាររបស់ពួកគេដែលជាជនបរទេសសុទ្ធសាទ តែនូវតែខិតខំព្យាយាមរៀនទាំងអក្សរនិងប្រវត្តិសាស្រ្តខ្មែរ ដើម្បីទទួលបានសញ្ជាតិជាខ្មែរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXwVBcxvEHrBPzHUvdueHJL4NiudSNhU6ewPQHl2oCZvt5eh1CcSdthjottb1WKHb3cPBfka6V3OhZkNd8im_ZbBUcQSQjqdciomd2zZyFZDfU1aC3obsmp9En1wMWQ4mdH1Vkr9KUzP9hZuF6ZmwQaVjRecH2UkOyQZ9clMFYe5pPH58js6hfTPLOdtN0/s2048/IMG_4560.JPG