Home ព័ត៌មានអន្តរជាតិ សត្វផុតពូជចំនួន ៦ ប្រភេទត្រូវបានគេជឿថា នឹងលេចវត្តមាននៅលើផែនដីឡើងវិញក្នុងឆ្នាំ ២០២៨

សត្វផុតពូជចំនួន ៦ ប្រភេទត្រូវបានគេជឿថា នឹងលេចវត្តមាននៅលើផែនដីឡើងវិញក្នុងឆ្នាំ ២០២៨

103
0

អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវល្បីៗជាច្រើនរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Colossal Biosciences បាននិយាយថានៅឆ្នាំ ២០២៨ សត្វដែលធ្លាប់ផុតពូជកាលពី ៣ ទៅ ៤ លានឆ្នាំមុន អាចនឹងរស់ឡើងវិញម្តងទៀតនៅលើផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIInNaNGpMI6Pud9j3yD8Y-BELWykWdmk3s1CByPY0lhvD2pjVDWoGC6JfgYxhvh7jjaUNvwnW5g5Xvrw7-6UT6frYEBlAKDTOPEWyylVKeqZ5v3jIuegTDLpnRne1Audq1rDjW2GELrX6kAQ_9Ce1D2o1qMNGXRja_bkuqdBce00cTCYlgxVivwOs851z/s1016/image_2024-09-05_09-05-47.png
នេះយោងតាមបទសម្ភាសន៍មួយនៅក្នុង Live Science ក្រុមហ៊ុន Colossal Biosciences ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាមេរិកដ៏ល្បីល្បាញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះសម្រាប់គម្រោងរបស់ខ្លួនក្នុងការធ្វើឱ្យសត្វដែលធ្លាប់ផុតពូជជាច្រើនបានរស់ឡើងវិញ បានចែករំលែកថា នៅឆ្នាំ ២០២៨ សត្វបុរាណចំនួន ៦ ប្រភេទប្រហែលជាអាចលេចវត្តមាននៅលើផែនដីម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1B6mXUxd_0bu8oHQaiV1Ga8mZNGr9Pyw6T7-E1YwVccTP43gwu33xQXOrBAiE7Hp9KjInoJpzL8H8c3BpxPGyCY0PKG5bC5WGRXnCMa_7dx-1AGU4xIg3rhnfv9f3zk9lS012GUbxxuzObOMNxbUDsvKMySvhOsAtCJfRRLhDCcZ665jNhw72XmzGQS0Y/s800/image_2024-09-05_09-05-16.png

ដូច្នេះសត្វបុរាណៗដែលក្រុមហ៊ុនគ្រោងនឹងនាំយកមកពិភពលោកឡើងវិញមានដូចជា៖ សត្វដំរី Woolly mammoth, សត្វស្លាប Dodo, សត្វខ្លា Thylacine, សត្វបក្សី Passenger pigeon, សត្វគោ Aurochs, និងសត្វសេះបង្កង់ Quagga។ លោក Ben Lamm សហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Colossal Biosciences បាននិយាយថា ពួកគេមានគោលបំណងផលិតសត្វបុរាណទាំងនេះឱ្យរស់ឡើងវិញ បន្ទាប់ពីពួកគេបានរកឃើញហ្សែនរបស់ពួកវា ដោយយកហ្សែនរបស់ពួកវានីមួយៗទៅបង្កាត់ពូជជាមួយសត្វបច្ចុប្បន្នដែលមានភិនភាគស្រដៀងគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgZ63vZFVi_kFKAbWNPCqUzapvdg_Xo-QmTnnPtTgtUl2fVxNyL6icAXYuhO-lVIhHuSd21OS_FkUwbtEdwi-jzfaEQWVHU05HZkixq8Pf0CoCFUCjLjCzlQBiuUCVSklxMz-A4S_C1RmCbSrc20f-NXCAHxoYwUN-4gVkEXW1ESuwmYm4fRRTIZkOOFhk/s1024/image_2024-09-05_09-05-32.png

ជាឧទាហរណ៍ ដូចជាសត្វដំរី Woolly mammoth អ៊ីចឹងដែលវាបានផុតពូជកាលពីជាង ២ លានឆ្នាំមុនមកម្លេះក្នុងកំឡុងយុគសម័យទឹកកក ទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្របានរកឃើញហ្សែនរបស់វា ដោយផ្តល់នូវគំរូ DNA ដ៏មានតម្លៃបំផុតក្នុងការបង្កាត់ពូជជាមួយសត្វដំរីអាស៊ី។ ដោយអ្នកស្រាវជ្រាវនឹងណែនាំហ្សែនទាំងនេះទៅក្នុងហ្សែននៃសត្វដំរីអាស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធ ដើម្បីបង្កើតថនិកសត្វទារក ដូច្នេះគេជឿថាការធ្វើបែបនេះទំនងជាមានប្រសិទ្ធភាពខ្ពស់។ ហើយលោក Ben Lamm ក៏ជឿជាក់ដែរថា នៅឆ្នាំ ២០២៨ មនុស្សនឹងអាចឃើញប្រភេទសត្វផុតពូជជាច្រើនផ្សេងទៀតនឹងរស់ឡើងវិញនៅលើផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3Rif76lpFrN9heVvLk2fyVh2wWq-8Z0gHg37Y4ep2iwj1JpV1TISzbaLXFbNn1qW7HrJVmFhbCQp8pzOmkCbaa5hy-pfng-BQLSHEc9fQBUneAO0OVXeAdHsxg64bP8PupLjRD06kn5D9L4tfKMg1fGP4MRB8S0JDS1XLSDqer-5LGn5jsHDAGAHnka1c/s1920/image_2024-09-05_09-03-52.png

យោងតាមផែនការដែលមានប្រសិទ្ធភាពបំផុត ការរស់ឡើងវិញនឹងប្រព្រឹត្តទៅយឺតៗជាមួយនឹងជំនាន់នីមួយៗនៃកូនកាត់ mammoth ដែលកើតមក វានឹងត្រូវបានបំពេញបន្ថែមដោយហ្សែន mammoth ដើម្បីក្លាយជាសត្វដំរី Woolly mammoth សុទ្ធសាធ។ ទោះជាយ៉ាងណា សាស្ត្រាចារ្យ Love Dalén មកពីសាកលវិទ្យាល័យ Stockholm ដែលបានចូលរួមក្នុងគម្រោងជាមួយ Colossal Biosciences បាននិយាយថា សត្វបុរាណដែលរស់ឡើងវិញទំនងជាមានសមត្ថភាពខុសៗពីពូជសត្វជំនាន់មុន គ្រាន់តែរូបរាងរបស់ពួកវាគឺដូចគ្នាៗទៅនឹងសត្វជំនាន់មុនដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_jfX7VVC3bVX7rOtCAKYXzKOoib5hMRJc4x5Xq2959afFPqOFAV4z0PVjfiOEc8G3_M_UoRmazU5G4yfHoxrUYSbpa6FtNzpksGcmnWFIzJuHJNydJTFvqDPwvaJuhQn5j__qZsYhbRmCGwnSQHLSTLa_kKLyRj58r72gxWhDzKXmXooha3ZJjt0y9yrE/s685/image_2024-09-05_09-06-06.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji3iImpBBTiwWXp9zlZtITsz6tFyKmBpxc5AWm-ouxwlql09sYe6b-2pvbvFiehP48_Me8QXV30ii8luHVo7VbMA8m8sL9vPJgPE18lVTF-RfuWwxQfsAxgm7dcgTlFrVDB9bPpWEHSuyEccbMovUrhAbkXSEwLFl0xpWgPIBqbiQMqDzZDwfde9fstQWF/s569/image_2024-09-05_09-06-18.png