Home Blog Page 870

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តឆន្ទៈលើកស្ទួយវិស័យកីឡាកម្ពុជា និងបានក្លាយជាដៃគូសហការថ្មីរបស់ក្លិបបាល់ទាត់បឹងកេត

0

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាថ្មីម្តងទៀតបានបង្ហាញនូវឆន្ទៈខ្ពស់បន្តគាំទ្រវិស័យកីឡាក្នុងស្រុកដោយថ្មីៗនេះបានប្រកាសពីការចូលរួមឧបត្ថម្ភគាំទ្រក្លិបកីឡាបាល់ទាត់បឹងកេតសម្រាប់រដូវកាលថ្មី ជាមួយនឹងម៉ាកសញ្ញា ដ្រាហ្គិន ដែលជាស្រាបៀរប្រណិតទឹកខ្មៅដំបូងគេនៅប្រទេសកម្ពុជា ផលិតដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដោយបានបន្តឈ្នះពានរង្វាន់ និងមេដាយមាសបញ្ជាក់ពីគុណភាពស្រាបៀរទឹកខ្មៅល្អបំផុតលំដាប់ពិភពលោកពីស្ថាប័ន World Beer Awards និង Monde Selection ប្រចាំឆ្នាំ ២០២២, ២០២៣ និង២០២៤ រហូតទៅដល់ចំនួន ៩ ពានរង្វាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLhNDk52oMYrAbGZGqekqVe2WnRdwf-WpvmMmBIS0jmqnoJF0AbYEoHXsVLBZAe4KdqE3rbskM7p4h-aHxa3wiZ0RAEW6O32h0oyVrsuIx1Ig5d8ZfOjPPDKQlw-HXjOkaEOcps9V8UQGQUnhStK5iMtRpJuaeBssijdu2dYvFyeY0dkXYNZr1lE4g_irU/s2000/s.jpg

បន្ថែមពីលើការឧបត្ថម្ភក្លិបកីឡាចំនួនពីររួចមកហើយគឺ ក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបគិរីវង្សសុខសែនជ័យ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាម្ចាស់ឧបត្ថម្ភធំផ្លូវការរបស់ខេមបូឌៀនព្រីមៀរលីគ ព្រមទាំងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK3PLkv34_G4mdI22GZBnspfNT9Z6SXT6sWYeZ_zQrCTVI8SsdU_GVan62sHPM-OY0H-GO5SZGuEJQ6WmPDncFEo3koK2nm_0iUt1ecOmSh7csIhdMUFhRPKgrfPhWBBP3cpSsBEAqs3PQ6_bvDlNlQwc4idEJOLLY8WEOwA-7b1uM1MSpRjrxlSbMwiPE/s1920/V-activexPKR.jpg

វិស័យកីឡាកម្ពុជារីកចម្រើនបាន ទាមទារការចូលរួមជាច្រើនរួមមានទាំងស្ថាប័នរដ្ឋ វិស័យឯកជន ព្រមទាំងអ្នកគាំទ្រ។ ក្រោមពាក្យស្លោក “ស្មារតីខ្មែរតែ១” វឌ្ឍនៈ ប្រ៊ូវើរី បន្តលើកស្ទួយវិស័យកីឡាជាតិ តាមរយៈការឧបត្ថម្ភជាច្រើនដែលរួមមានកីឡាបាល់ទាត់ បាល់ទះ ប្រដាល់គុនខ្មែរ រត់ ជិះកង់ ប៉េតង់ និងប៊ូលជាដើម តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ ព្រមទាំងថ្នាក់តំបន់មានព្រឹត្តិការណ៍ជាប្រវត្តិ សាស្រ្តកីឡាស៊ីហ្គេមលើកទី៣២ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3gKgsWUG0xBSE3aGye7SSidGNJHrGcJe9swKDzWqZNJh-jbSEw6p3zSkLKsT1brWQFZSRl9kWNOSnxGSRo3t3McvoWvq9iTXSJKaTOOJr4tKk1a-7P26fmsz5RQoAWwUfflE8xxQXbCO20704PAhDXY-eh-Ask5UiARwdR0pxYU_mm3gd2CEmF8Lm8yCB/s2138/Partnership%20x%20Krud.jpg

ការគាំទ្រយ៉ាងសកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចំពោះព្រឹត្តិការណ៍កីឡាជាច្រើន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះកីឡាជាតិ និងបង្កើតឱកាសសម្រាប់អត្តពលិកវ័យក្មេងបង្ហាញសមត្ថភាព និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ធ្លាប់បានបង្ហាញឆន្ទៈថា “យើងមានមោទនភាពដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiesHsAuVv0VAlyz5SS8PBBRTQLAZBUFZXG75z15BXeelO6VfDd1vccRP7mKiAX4BsIuYgoPWwuwKEFMB_SBZq6rEM2Ne7x_cZopT9WD0hCkFoPBjdZ6GHXOG6rxqJa1HRZ-OT_4lJHwNKGXvYG-GdMcDwjhKK5dqNPDgxc_-0RujEfAIwjinrPWi23mD1a/s1620/443823286_425450240341736_7450342341217326352_n.jpg

យើងជឿជាក់ថាការវិនិយោគលើកីឡា គឺជាការវិនិយោគលើអនាគតរបស់យុវជន និងប្រទេសជាតិទាំងមូល”
ឆន្ទៈដ៏មោះមុតរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា ពិតជាគួរឱ្យសរសើរ និងកោតស្ញប់ស្ញែងជាទីបំផុត ហើយវឌ្ឍនៈ ប្រ៊ូវើរី បានបញ្ជាក់ទៀតថា នេះគឺជាបេសកកម្មរយៈពេលវែងដែលទាមទារការចូលរួមពីពួកយើងទាំងអស់គ្នាដើម្បីឲ្យកីឡារបស់កម្ពុជាមាននិរន្តរភាព និងរីកចម្រើនឈានទៅមុខ។

ទេព បូព្រឹក្ស និង ជីមមី ជួយជ្រោមជ្រែង អ៊ិន លក្ខិណា Miss Cosmo Cambodia 2024

0

តារាចម្រៀង ទេព បូព្រឹក្ស បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន៥០០ដុល្លារជួយ Vote ឱ្យបវរកញ្ញា អ៊ិន លក្ខិណា ក្នុងកម្មវិធី Miss Cosmo 2024 ដើម្បីមានឱកាសឈានដល់កំពូល១០នាក់ចុងក្រោយនៃការប្រកួត។ មិនត្រឹមតែតារាចម្រៀងរូបនេះប៉ុណ្ណោះ ជីមមី អ្នកជំនួញអនឡាញក៏បានជួយជ្រោមជ្រែង លក្ខិណា ដូចគ្នាទាំងការ Vote និងថវិកា១០លានរៀលទុកទិញអីញុំា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwUPmceKywTzNWr3Bz8D0JTH6prM35D6skOquProKgswMGGD_GiakmRh1l8K_5zhcBzND_GTYmLVqbjmyCtgSc0XX9MRDnpBfnbGM5TZVxZJXfUt4N3qrJbrUTS7gZQDyeYlWoFB5QyK0wtzEmB00taRSDVs5nxEnaBrxeK-gH-vy5KILLjKkeagvtof2I/s2048/458791168_1064229218400207_199833926086278805_n.jpg

ឈានចូលថ្ងៃទី១២ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះថា «រវល់យ៉ាងណាក៏មិនភ្លេចប្អូនដែរចាសនៅសល់តែប៉ុន្មានម៉ោងទៀតទេ សូមបងប្អូនយើងទាំងអស់គ្នារួមគ្នាឡើង vote ឲ្យណាណីមើល ស្អែកបងមិនបានជូនដំណើរប្អូនទេតែយ៉ាងណាដូចបងនិយាយប្រាប់ប្អូនតាំងពីដើមចឹងបងនៅខាងប្អូនខំឲ្យអស់ពីសម្ថភាព ស៊ូស៊ូ my beloved sister»។ ក្នុងរូបភាពបានបង្ហាញថា ទេព បូព្រឹក្ស បានរួមចំណែក៥០០ដុល្លារក្នុងការជួយ Vote ឱ្យ Miss Cosmo Cambodia 2024 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTV195i3vRM6HGjB7kjr-DlTOmFgkMHWvc0mRd1VgQMLSsfC4VujyTTobNdeS3Rtndm9kjQIv5-q60ymINyhNt7kq1_Mb6kFDmqrfY0g6jLEiC5ERg1fyGSSf9pfeRjX543oOOt7DMWw5lVQGufr9zhq04yD9peB-vMCOEZjl3EHCkjZ04-7isaRc0emDN/s2048/image_2024-09-12_10-56-31%20(2).png

ងាកទៅកាន់អ្នកនាង ជីមមី ដែលរយាលការងារជាពិធីការិនី បានក្តោបក្តាប់ជំនួញអនឡាញវិញក៏បានជួយ Vote ឱ្យ លក្ខិណា ថែមទាំងផ្តល់ជាកម្រងផ្កាជាលុយសុទ្ធប្រភេទក្រដាស ៥ម៉ឺនរៀលឱ្យនាងថែមទៀត។ ជីមមី បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១១ ខែកញ្ញា ថា «22,000 vote រួចរាល់ក្តៅៗ បូកបន្ថែម ១០លានរៀលឱ្យកូនហូបនំទៀត ស៊ូៗណាកូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRG2GtlhiQDtCc9FZOd9z7VI23Joutfm2KCl_Dwv_S5RgQJSsDaxV_UMbMEpveFdVMwU7uNC_H33Q2Zqx2kincKv0EQueGRSD4M0w_5_5VCT6T6qlFlngkIDrbv6TExnQQvUpF1jnswH5Jvf6OOEWpMzGxvkTC7wH2KGh-04WHiFlSSVxpOoOlB5Hi6DaB/s2048/458203505_1061678745316495_6136610438960500003_n.jpg

ក្រៅពីតារាចម្រៀង ទេព បូព្រឹក្ស និង ជីមមី អ្នកគាំទ្រជាច្រើនទៀតបានចូលរួមស៊ែរនិងបោះឆ្នោតឱ្យ អ៊ិន លក្ខិណា ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានក្នុងការដែលនាងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាក Miss Cosmo 2024 នៅលើទឹកដីវៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDv7R9NXHaSXE8PeCk7EtIoWOhIyTlxthglJRuOJ8UYCfqDSq4vZw5_Wm0qPBvhxypKoTXJQnh4F6gDhaYvGChCAuFmVz5cTh68AzUxrWpWJNOlhrk_cxqw2TJrH_AHfZqxKn7sQEudKCW1PRjdta9a4IP5NWjfmSFNXzR9i8sxV09rL6HzIY1neu1J_EK/s1358/image_2024-09-12_10-56-33.png
នៅថ្ងៃទី១២ ខែកញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ក៏បានធ្វើដំណើរចេញទៅប្រកួតផងដែរដោយមានការជូនដំណើរពីហ្វេនៗនិងម្ចាស់គ្រប់គ្រងកម្មវិធីលោកស្រី អ៊ឹម សុគន្ធា។ លក្ខិណា គឺជាបវរកញ្ញាខ្មែរដំបូងគេក្នុងការប្រកួត Miss Cosmo 2024 ខណៈនាងគឺជាលំដាប់រងទី២នៃការប្រកួត Miss Grand Cambodia 2023 ដែលត្រូវបានតែងតាំងជា Miss Cosmo Cambodia 2024 បន្ទាប់ពីមានការទទូចច្រើនពីអ្នកគាំទ្រ៕

 

 

Lisa បង្កើតប្រវត្តិសាស្ត្រជាតារាទោលដំបូងគេក្នុងវិស័យ K-POP បានសម្តែងលើឆាក VMAs!

0

Lisa បានបង្ហាញនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MTV VMAs ដោយសម្តែងបទចម្រៀងរបស់នាងមានចំណងជើងថា «New Woman»និង «Rockstar» នៅលើឆាក។ សមាជិក BLACKPINK រូបនេះតែងតែត្រូវបានគេស្គាល់ថាមានជំនាញរាំពោរពេញដោយក្បាច់រាំដ៏មានថាមពលជាមួយនឹងកៅអីពណ៌ក្រហម និងអណ្តាតភ្លើងផង។ ការសម្តែងរបស់ Lisa នេះជំរុញឱ្យនាងបានបង្កើតប្រវត្តិសាស្រ្តជាតារាទោលដំបូងគេបង្អស់ក្នុងវិស័យ K-POP ដែលបានសម្តែងនៅលើឆាកដ៏អស្ចារ្យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZTe9GhsyO09I7yIXmeVdR1Kqki-NZ_Fa3jsygs8SeTJyOue96SDzyUyE0EUMAuDltZ23bztUIvC81GDrLEJORGesdBr2iZkVpNplwmbluYj81IID9bxtjXXQ-4Kx7dqlfj212rpS3N5UuB-xN-D8gwIwNaxOPUzt8LkE1AwUDXbANVw3J63pMK6jSPQXh/s942/image_2024-09-12_08-43-55%20(2).png

កាលពី២ឆ្នាំមុន Lisa បានបង្ហាញខ្លួនជាមួយសមាជិកក្រុម BLACKPINK ដែលជារូបតំណាងវប្បធម៌ប៉ុប Paris Hilton ទសវត្សរ៍ឆ្នាំ00 ដោយណែនាំអ្នកសំដែងបន្ទាប់នៅឯកម្មវិធី MTV Video Music Awards ប៉ុន្តែនៅយប់ថ្ងៃពុធ ១១ កញ្ញាត្រូវនឹងព្រឹកថ្ងៃទី១២ ម៉ោងនៅកម្ពុជានេះនាងបង្ហាញខ្លួនជាលើកដំបូង VMA ក្នុងនាមជាសិល្បករទោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9yiZTM3ETGLb7ZPuNQHZmjQHUu8cF_oyzK2oxK4JNFbVrpzzdHuGJTogdTeOmR2NAQXvXa-fYUKb2nbQaSFDGAEZb6L5exf7dcmIQGb0A1hA3BPk9VdxjnJMQXgk6u72c06307DTw9LlqwfTCj8p_pZ8Lli1q3HVWXlrCd7YZElEYvXE0ZcLRflOTFWww/s1440/image_2024-09-12_08-43-55%20(3).png

ក្នុងការសម្តែងទោលជាលើកដំបូង Lisa បានគ្រងឈុតពណ៌ក្រហមហើយចាប់ផ្តើមការសម្តែងរបស់នាង អង្គុយលើកៅអីពណ៌ក្រហមនៅពីមុខកញ្ចក់ពណ៌ក្រហមដោយបាន ចាប់ផ្តើមការសម្តែងរបស់នាងជាមួយនឹងបទ«New Woman»សហការជាមួយតារាចម្រៀងអេស្ប៉ាញ Rosalía ដោយអ្នករាំបានស្លៀកពណ៌ខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigT8_GhknY3ryCj_E036PRiw37ciQfFkFVAL1pft2lM765e3-gpn4lSO2FIqluQwVy-jxZvVjxywg-ZYlJUMn3sDWPIqb6Tje5WoLG5672UV33cexSqRXOabP4S1axbS3HBTexeySeCee2fFvF5zdaE1i_kPyWgk05DZl6DMiCBHQA0r5WlK_URlIgWia9/s1600/image_2024-09-12_08-47-15%20(2).png

បន្ទាប់មក LISA បានដើរទៅលើឆាក មុនពេលការសម្តែងបានផ្លាស់ប្តូរទៅជាការបកស្រាយបទចម្រៀង «Rockstar» មុនរបស់នាង។ នាងបានសម្តែងទោលនៅពីមុខតារាធំមួយនៅកណ្តាលឆាក ដោយមានអណ្តាតភ្លើងនៅផ្ទៃខាងក្រោយ ខណៈដែលនាងបានសម្តែងក្បាច់រាំហ្គីតាតាមអាកាសអមដោយក្រុមរាំមានទាំងស្រីមានទាំងប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi33eDXNlrPuErlikjMtcqZJviNV4WjdXYQU9EZ_rDGhdnB5EYSXql8iRJxiBo4UNXQwUcs1mpsFgzxQ9xMZF44gS15-YyAW5GJ0D0AnZSzoh3TbkeQCcmk_zvZtRl1TAfPW0EYP1S6pEAg8ydL9jjqWYE4NUVUMgHG8dZ47zs1ePoueO0jsYG6rUwY-0fo/s680/image_2024-09-12_08-47-15.png

គួរបញ្ជាក់ថា បទ «Rockstar» របស់ Lisa ទទួលបានការតែងតាំងពានរង្វាន់ចំនួន៤ នៅក្នុងកម្មវិធី Video Music Awards ក្នុងឆ្នាំនេះ។ ទាំង «Rockstar» និង «New Woman» បានឈានដល់ Billboard Hot 100 កាលពីដើមឆ្នាំនេះ ដោយឡើងដល់កំពូលលេខ ៧០ និងលេខ ៩៧ រហូតមកដល់ពេលនេះរៀងៗខ្លួន៕

 

 

 

មុនជីកព្រែកហ្វូណនតេជោ ចិនមានមហិច្ឆតាចង់ជីកព្រែកនៅប្រទេសក្បែរខាងកម្ពុជា

0

គម្រោងព្រែកជីកក្រានេះ (Kra Canal) មានតាំងពី៣០០ឆ្នាំមុខមកម្លេះ ពេលនោះស្ដេចថៃ ព្រះនាម រាម៉ា ទី៥ បានឱ្យបារាំងសិក្សាលើព្រែកជីកមួយនេះ ប៉ុន្ដែពេលនោះដោយសារតែបច្ចេកវិទ្យាសម័យនោះនៅមានកម្រិតនៅឡើយ ទើបមិនអាចធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQzzvxGiFkqzJlK4wIcckBoQDzdLHsliCbAZPJAA4TQ46QFe0JJqOdxT_EoVmAS1PqwWCLl-t0VqqzdCrdEYukDQFcPxG_ehmexYUuTgPEqbSwU-aLP_F1GxEwZkHTKaa9fcB8TC7mEIDFseByLVKVyZ9KQmA8q4_PBB1yih3j6TkpAHa_ElQxx6QlpVno/s1600/image_2024-09-11_14-08-44%20(2).png

លុះដល់ឆ្នាំ២០២៩ លោក ប្រាយុទ្ធ ចាន់អូចារ បានចេញបញ្ជាឱ្យត្រួតពិនិត្យគម្រោងព្រែកជីកនេះ ដែលកាលនោះមាន ចិនបានចេញមុខគាំទ្រយ៉ាងពេញទំហឹង ព្រោះវាអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ ដែលចិនត្រូវដឹកកាត់តាមច្រកម៉ាឡាកាចន្លោះម៉ាឡេស៊ី និងសិង្ហបុរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQPwwTrFUjTJvBGe4m_Q3FkZPvIdn-wo8TlP2apjpcL0iJj8KNEqRkZ2j2L2K8GCym7ywcxZzhW8dGedXiFMU4_RPFdEsgKh1P2PEFx4U_A_KuE2I3t96oRjLTyNit40ybwlaszf2q9Vuganf8Ksj6IZqcDVD30t6Os7kbFnIAGjzby9_Mq5RIdQ_PrsdY/s700/image_2024-09-11_14-08-43%20(4).png

ប៉ុន្តែនៅឆ្នាំ២០២០ ថៃក៏បានបដិសេដមិនសាងសង់វិញ ដោយហេតុថា៖”ការជីកព្រែកនេះ នឹងបំបែករដ្ឋភាគត្បូង ដែលធ្វើឱ្យក្រុមឥស្លាមជ្រុលនិយម ចង់ផ្ដាច់ខ្លួនពីប្រទេសថៃ មានភាពងាយស្រួលក្នុងការប្រកាសឯករាជ្យ។
ផ្ទុយមកវិញថៃ ក៏សហការជាមួយចិន ប្តូរគំនិតពីការសាងសង់ព្រែកជីកក្រា (Kra Canal) មកសង់កំពង់ផែទឹកជ្រៅចំនួន២ ផ្លូវដែក១ និងផ្លូវហាយវេ ១ វិញ ដោយចំណាយត្រឹម៦ពាន់លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTwAl8o-xMtxK18rxwFK_LmnwoqqtQF0V6hfY9igcuJxuVPbXUdIEqvVUbppfQQ2fETFM1ZL-9n80OLP1RCTpLHHQ-nCtUfQ0EYjDm73FysysZKLcoj-4VhPcpzLgpOOdIcuG2ghnwProNiuEsUwnK2tKU6mQ-lmoNh8K4WTwElV7m5nbJVCT1eVykTR5N/s825/image_2024-09-11_14-08-43%20(2).png
គួរបញ្ជាក់ផងដែរថា “គម្រោងព្រែកជីកក្រា” (Kra Canal) មានប្រវែង ១០០គីឡូម៉ែត្រ ទទឹង ៤០០ម៉ែត្រ នៅភាគខាងត្បូងបំផុតនៃប្រទេសថៃ ដែលភ្ជាប់ពីឈូងសមុទ្រថៃ ទៅសមុទ្រអានដាម៉ាន់ ដោយគ្រោងនឹងចំណាយ៣០ពាន់លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK1ctBkWLG6s2_k2qJNVies-LFq1_iGhl4xFjgtFado2wi7sWaC8BTF50TQeOwJjfj5c_MgwVxsfaKdflEmRmt99FW_LMTpvVJUutOf_zfgr2lL3QvADw4GDG9M129J6JKLM4d_XryE8yBvr5dfsWFqtU9l8ekZr0-jtsSMYEsXx8I-uYvVpo9rx_iqUoR/s850/image_2024-09-11_14-08-45.png

 

ប្រុងប្រយ័ត្ន! កម្ពុជា នឹងរងសម្ពោធព្យុះទី១៣ ប៊ីប៊ីនកា

0

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា (Bebinca) និងសម្ពាធទាបដែលគ្របដណ្តប់លើឈូង សមុទ្របេងហ្គាល់ (Bay of Bengal) នឹងមានឥទ្ធិពលលើខ្យល់មូសុងខ្យល់មូសុងនិរតីព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦៥%។

ដោយឡែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចឹម មានល្បឿនមធ្យម ៥,៥ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។

ស្របពេលដែលតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ៦ ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០% ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9C9SiDiMkuJtqrj_Hu1uSRE60vzI0BsqnCeiQovnm0V8GJt0jDvWOTnrlyY4A46pRGoWC0Ja_yn40wzqu7mZD7g4rle3Urb9lKiz58e5epn5aGc5wwsZvt72Fdj7N7jzVQyUY_J3cXmHmFQ8E24ZOUfYAfpLUz2nRabvnM-9b6JGvN4noMUAybYKFQzjK/s1280/IMG_2184.jpeg

បញ្ហាគ្រោះធម្មជាតិ ទំនិញគ្រប់ប្រភេទនៅក្នុងប្រទេសវៀតណាមកើនឡើងខ្លាំងមិនធ្លាប់មាន!

0

ប្រទេសវៀតណាម៖ បន្ទាប់ពីរងឥទ្ធិពលនៃខ្យល់ព្យុះយ៉ាហ្គី តំបន់ជាច្រើននៅក្នុងប្រទេសវៀតណាមបានលិចលង់ក្នុងទឹកជំនន់ បណ្តាលឱ្យទំនិញគ្រប់ប្រភេទខូចខាតយ៉ាងធ្ងន់ធ្ងរ ជាហេតុធ្វើឱ្យតម្លៃកើនឡើងទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvXjE_wFGeA-xqvNejfhp2KsQaH0_irWNTFYvyRbftKMzdbGkCDKI3CxlvkSx_K_cEgycyJo7PRDBYl78VDtjT0tYHLC-8Ed-s8VdIwSv1KIMLaFZp3w1ayUXWL7yDLqvyE4OgM64ihLcvSI1-YJoBqOYL01Es8dHgarfRLLfW3O1PkbOTBF0znbdeeK7w/s686/image_2024-09-12_10-53-51%20(2).png
យោងតាមកាសែតអេឡិចត្រូនិក VTC News បានឱ្យដឹងថា តម្លៃបន្លែបៃតងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ថ្មីៗនេះ នៅតាមផ្សាររបស់ប្រជាពលរដ្ឋជាច្រើនបានកើនឡើងយ៉ាងខ្លាំង ហើយមិនសូវមានទំនិញសម្រាប់លក់ដូចមុននោះទេ។ សព្វថ្ងៃបន្លែគឺមានការខ្វះខាតយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ដោយសារតំបន់ជាច្រើនត្រូវបានជន់លិច ហើយបន្លែត្រូវបានខូចខាត ធ្វើឱ្យការផ្គត់ផ្គង់ខ្វះខាត ជំរុញឱ្យតម្លៃកើនឡើងខ្ពស់មិនធ្លាប់មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFoQtqQPcZahSv1R-tiiPnQfIGbbOVYwXz8mGRXQEtorCJD1bmTsn4-YAFIx_WRaqrs3Y1z6eJkhrMHtBG7OS00KcBbCQjAoKSiZZHuOs1rjFFBdrmr6i-6bO8RVXC45Bmkyppchqr2x08KH8UR_riNndtXe1U9npQRqmI_t1WCeSI0WIwD4t7gbOEZpOP/s1336/image_2024-09-12_10-53-51%20(3).png
យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា បន្លែដែលថ្លៃបំផុតគឺបន្លែឆៅ និងឱសថ។ មិនត្រឹមតែបន្លែឆៅ និងឱសថឡើងថ្លៃខ្លាំងប៉ុណ្ណោះទេ សូម្បីទំនិញគ្រប់ប្រភេទដូចជា សាច់ អង្ករ ស៊ុត ក៏ឡើងថ្លៃខ្លាំងផងដែរ និយាយរួមទៅ អ្វីៗនៅទីនេះបច្ចុប្បន្នគឺសុទ្ធតែឡើងថ្លៃទាំងអស់។ អាជីវករតូចមួយនៅផ្សារ Nam Du ស្រុក Hoang Mai បាននិយាយថា រយៈពេលពីរថ្ងៃកន្លងមកនេះ គាត់មិនអាចទិញឱសថទៅលក់បានទេ ដោយសារទីផ្សារលក់ដុំខ្វះខាត ហើយតម្លៃក៏ខ្ពស់ផងដែរ។ លើសពីនេះទំនិញផ្សេងៗដែលធ្លាប់តែមានតម្លៃថោកសមរម្យក៏បានកើនឡើងតម្លៃទ្វេដងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE591IaKvmoqEhdqOtwlKNQYKbSj0AQpn8ZZmzwl1DFDvEDtrkq8y_83wBQRCM79aamRlOOnYj-QXKSHRHX11vs2VZzpX_6PS5mBwH_EfsENMn7SMa6Hv55odcKSdO-fgeAOePh4JHMKglduO7xXge5j7zQeNZ_uUNWUYe2nb9BfVk-F_8xy_W0PW8yXOE/s1000/image_2024-09-12_10-53-51.png

បច្ចុប្បន្នទីផ្សាររបស់វៀតណាមកំពុងជួបការលំបាកខ្លាំងដោយសារឥទ្ធិពលនៃខ្យល់ព្យុះយ៉ាហ្គី។ ប្រទេសវៀតណាមថ្មីៗនេះក៏បានប្រកាសបិទសាលាមួយរយៈដោយប្តូរមករៀនតាមអនឡាញវិញ ដោយសារហេតុផលភ្លៀង និងទឹកជំនន់កម្រិតខ្ពស់។ ទន្ទឹមនឹងនោះ អាជីវកម្មដូចជាសណ្ឋាគារ ភោជនីយដ្ឋាន ក៏បានបិទទ្វារមិនទទួលភ្ញៀវមួយរយៈ ដោយសារហេតុផលដូចគ្នា។ ខ្យល់ព្យុះយ៉ាហ្គីបានបំផ្លាញព្រៃឈើធម្មជាតិ និងរុក្ខជាតិចំនួន ១ លានហិកតានៅក្នុងប្រទេសវៀតណាម ហើយស្រូវ ១០ ម៉ឺនហិកតាក៏ត្រូវទឹកលិចផងដែរ។ ផ្ទះនីមួយៗរបស់ប្រជាពលរដ្ឋបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសមនុស្សជាច្រើនក៏បានបាត់បង់ជីវិត និងរងរបួសទៀតផងក្នុងហេតុការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBLrK2SS6j4u833aWOsmeqPTZAiP7fb_YVtUCuWV9Gq5dS2myRU6AHQ1SbmNFzRPwPYrHhoD0jSXp76RJ1QGBzd34YmqKIC8bi6rH2-0iIbCt6O5p8wnM25wHST0qNcSUaAuDg_bgYsS0vY9RPemOu5DA0ZqKXHjgxebk5dEQKFtswGLN6JjxBTfAHuXx5/s770/image_2024-09-12_10-53-51%20(4).png

ទោះជាយ៉ាងណាបច្ចុប្បន្នរដ្ឋាភិបាលបានកំពុងរៀបចំផែនការ និងដោះស្រាយបញ្ហាលំបាករបស់ប្រជាជន ក៏ដូចជាផ្តល់ការគាំទ្រ ដើម្បីឱ្យសិស្សានុសិស្សបានទៅសាលារៀនឡើងវិញ រួមទាំងស្តារលំនៅដ្ឋានជូនប្រជាពលរដ្ឋឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ គួរបញ្ជាក់ដែរថា គិតត្រឹមល្ងាចថ្ងៃទី៩ ខែកញ្ញា ព្យុះនេះបានបណ្តាលឱ្យមនុស្ស ៦៥ នាក់ស្លាប់ និង ៣៩ នាក់បាត់ខ្លួន ហើយមនុស្សប្រហែល ២៥០ នាក់បានរងរបួស រីឯផ្ទះជាង ៨,០០០ ត្រូវបានខូចខាត ទូករាប់សិបបានលិច ហើយប្រព័ន្ធអគ្គិសនីមានបញ្ហាទូទាំង ១៥ រាជធានី-ខេត្ត ក៏ដូចជាគ្មានអគ្គិសនីប្រើប្រាស់ជាដើម៕

សម្តេចតេជោ ទទួលសញ្ញាបានបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព”

0

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងគណៈប្រតិភូ បានធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល បន្តដំណើរទៅដល់ខេត្តឃ្យុងសាងបុកដូ។

ការធ្វើដំណើរទៅកាន់ខេត្តឃ្យុងសាងបុកដូ ដើម្បីអញ្ជើញចូលរួមទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE)”។

ក្នុងឱកាសនៃការអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញធ្វើបាឋកថា ស្តីពី បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា និងអញ្ជើញទស្សនាមជ្ឈមណ្ឌលពិព័ណ៌វប្បធម៌ពិភពលោក ឃ្យុងយូ ផងដែរ៕

 

ប្រាក់ខែខ្ពស់រហូតដល់ ៦ម៉ឺនដុល្លារក្នុង១ខែ តើជាការងារអ្វី?

0

ប្រសិនបើគេឱ្យ ១៥,០០០ ដុល្លារសម្រាប់មួយសប្តាហ៍ ហើយ ៦ ម៉ឺនដុល្លារសម្រាប់មួយខែ តើលោកអ្នកហ៊ានធ្វើការងារនេះដែរឬទេ? ដែលការងារនេះត្រូវបានគេចាត់ទុកថាជាការងារគ្រោះ.ថ្នាក់ជាងគេបំផុតមួយក្នុងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmpHrjVLvpBK3Tl8moGRX4CmxPvAIiGqneUKIwOyU3uptZUE_JYzBxhXeIE1gmrm1gW5-HbE_HzZ5nHSXBHh5d7CJyU7Q3dGztWen0wPx0nKEnsP-EIODtaQOjDr1kntKHEGKWpXYp-BeO8xWsHbUmgmnzEh5wZ5vdUy4JRAAT1wSYMLNzrysw-TA_gGQ6/s1440/image_2024-09-12_09-59-24.png

ការងារគឺមានច្រើនមុខជំនាញណាស់នៅលើពិភពលោកយើងនេះ ហើយក៏ទទួលបានប្រាក់ខែខ្ពស់ ឬទាបតាមមុខជំនាញផងដែរ ជាឧទាហរណ៍ដូចជាការងារផ្នែកវិស្វកម្ម AI អ៊ីចឹងគឺទទួលបានជាង ១ ម៉ឺនដុល្លារអាមេរិកឯណោះក្នុងមួយខែ។ ទោះជាយ៉ាងណាការងារជាជាងផ្សារដែកក្រោមទឹកវិញគឺបានប្រាក់ខ្ពស់ជាងនេះទ្វេដង ដោយក្នុងមួយសប្តាហ៍លោកអ្នកនឹងទទួលបាន ១៥,០០០ ដុល្លារអាមេរិក ហើយមួយខែគឺលោកអ្នកនឹងទទួលបាន ៦ ម៉ឺនដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA9_4ry-yzNZ47_r-g4_N2kN30hBeOpuW8VcOeSzxtAPaMfkz8_gP0ENZV9a_KfXH5VJg0l30zBpQa-UZDKj-95k6E2LVyz70aYb5efwV3Y_pwZLhnEEw0t2ucLloLcHSY_UDZZZ8Rev8iaw2mKtNOaN5Kgc9deNXmnZAnvOmVH-iMTJrnHz_r1P9xTlbs/s1080/image_2024-09-12_09-59-25%20(2).png

បើប្រៀបធៀបទៅនឹងជាងដែកដែលធ្វើការនៅលើដី អ្នកផ្សារក្រោមទឹកប្រឈមនឹងគ្រោះថ្នាក់ជាច្រើនដែលមិននឹកស្មានដល់។ ជារៀងរាល់ឆ្នាំនៅលើពិភពលោកសម្រាប់មនុស្ស ២០០ នាក់ដែលធ្វើការជាជាងផ្សារដែកក្រោមទឹក ៣០ នាក់ហើយដែលបានបាត់បង់ជីវិត ភាគច្រើនមកពីមូលហេតុផ្សេងៗគ្នាដូចជា ឆក់ ឬ ផ្ទុះជាដើម។ ដូច្នេះហើយតើលោកអ្នកហ៊ានប្រថុយជាមួយការងារនេះដែរឬទេ? ការផ្សារក្រោមទឹកត្រូវបានចាត់ទុកថាជាការងារដ៏គ្រោះថ្នាក់បំផុតមួយក្នុងពិភពលោក ប៉ុន្តែនេះគឺចាំបាច់ដើម្បីរក្សាស្ពានឈរ បំពង់បង្ហូរប្រេងពីការលេចធ្លាយ និងកប៉ាល់ធំៗពីការលិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbvAaAijsN37olTvUFZBUF30lTISqPv_g9O1CvbHYpZgvIpgsfxkF1n1Bnx51I0jC0WEyOq9UdNZ1FI21G1wGOQ0KG1LfNuSzKJ2t9WXTNo6FFNO3Bj4DgWtc-ugqO87M3b0KOOTC9gZQpPMYMo67PbA7ISjeX0oY9RBjZufNiYLjrt49RQElnRUMmyCS1/s654/image_2024-09-12_09-59-25.png

នៅប្រទេសឥណ្ឌូណេស៊ី នេះគឺជាការងារដែលមានប្រាក់ខែខ្ពស់បំផុត ដែលជួយឱ្យជាងដែករកបានរហូតដល់រាប់ម៉ឺនដុល្លារអាមេរិកឯណោះសម្រាប់មួយខែៗ ហើយតម្រូវការសម្រាប់ពួកគេគឺខ្ពស់ណាស់ដែលរដ្ឋាភិបាលហ៊ានចំណាយលើការបណ្តុះបណ្តាលអ្នកមុជទឹកឱ្យក្លាយជាអ្នកផ្សារដែក។ ផ្នែកមួយនៃការងាររបស់កម្មករទាំងនេះគឺត្រូវភ្ជាប់ប្រអប់ពណ៌សដែលផ្ទុក anode ទៅបង្គោលដែក។ anode ត្រូវបានផលិតចេញពីលោហៈដែលមានប្រតិកម្មច្រើនជាងស័ង្កសី ឬអាលុយមីញ៉ូមទ្វេដង ដែលវានឹងភ្ជាប់ទៅនឹងជួរឈរការពាររចនាសម្ព័ន្ធសំខាន់ ដូច្នេះ anode ត្រូវតែជួសជុលរៀងរាល់ ៥ ឆ្នាំម្តង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkN_PFgF_Upry1LerzR3cuWsHxdHkec33Ja8w0G_DyqLtG0hHghtDtTVHtqc4gTsZrEFEzV5Tcibe73gmQ9ZwW9DRr2ts23STQ7VDANechdbEDOHXh-KufD_yxhTFfdcYzp3ZRG1zEZuu14MkUMyNp6NVjfUBw6J8I-skfPRC_brM6k4uLD51vhXcno6Fx/s1000/image_2024-09-12_09-59-26%20(2).png

    ហេតុនេះការងារជាជាងផ្សារដែកក្រោមទឹកគឺមានហានិភ័យជាច្រើនដូចជា៖
    ការលង់ទឹក – អ្នកផ្សារក្រោមទឹកប្រឈមនឹងហានិភ័យនៃការលង់ទឹក ប្រសិនបើឧបករណ៍របស់ពួកគេបរាជ័យ ឬពួកគេបាត់បង់ស្មារតី។ សម្ពាធទឹកនៅជម្រៅអាចធ្វើឱ្យពួកគេពិបាកទៅដល់ផ្ទៃខាងលើដោយសុវត្ថិភាពក្នុងគ្រាអាសន្ន។ លើសពីនេះជាងក៏នឹងប្រឈមជាមួយការផ្ទុះផងដែរ ដោយសារការរួមបញ្ចូលគ្នានៃឧស្ម័នផ្សារដែលអាចឆេះបាន សម្ពាធខ្ពស់ និងការមើលឃើញមានកម្រិតនៅក្រោមទឹក បង្កើតឱ្យមានហានិភ័យនៃការផ្ទុះយ៉ាងខ្លាំង។ ដូច្នេះការផ្ទុះអាចសម្លាប់ ឬបង្កឱ្យមានរបួសយ៉ាងធ្ងន់ធ្ងរដល់អ្នកផ្សារភ្លាមៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPUum5MTDFX3HlTJF7PVy3txEkO1B11xBsnY7NBc4h5bbFiKJZFMrM1tOUoWp8a-TpjobtXYZZ_G_jWuhYVJamTwV6fDjzx9U0QGSMmu99SwmCVSPpURYiGyowk-pV_YFHfQqa3P2DHNdWOHvN_Shw77ktLC1vw8etnTrOYfOzVxDuiRK4jlmQJdgoBIeP/s640/image_2024-09-12_09-59-26.png

    ទន្ទឹមនឹងនោះ ជាងក៏ប្រឈមនឹងការឆក់អគ្គិសនីធ្ងន់ធ្ងរផងដែរ ដោយសារអគ្គីសនីនិងទឹកគឺជាការរួមបញ្ចូលគ្នាដ៏សាហាវ។ ប្រសិនបើពួកគេប៉ះចុងកាំភ្លើងដោយចៃដន្យ ពួកគេនឹងស្លាប់ភ្លាមៗ។ ហេតុនេះដើម្បីការពារសុវត្ថិភាព ជាងដែកត្រូវតែពាក់ស្រោមដៃពីរឈុត និងឈុតមុជទឹកស្តង់ដារ។ ទោះជាយ៉ាងណាការងារនេះទំនងជាធ្វើឱ្យមនុស្សស្លាប់ប្រហែល ៤០ ដងច្រើនជាងកម្មករធម្មតា ដែលធ្វើឱ្យវាក្លាយជាការងារដ៏គ្រោះថ្នាក់បំផុតមួយក្នុងលោក៕

តើជាវិបត្តិសេដ្ឋកិច្ចឬយ៉ាងណា ទើបការចេញលក់ iPhone16 របស់ Apple មិនសូវទទួលបានចំណាប់អារម្មណ៍ដូចមុន?

0

ការចេញលក់ iPhone ជំនាន់ថ្មីតែងតែជាការបង្ហាញផលិតផលបច្ចេកវិទ្យាទំនើបៗដែលគេទន្ទឹងរង់ចាំពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ It’s Glowtime របស់ Apple នៅរោងមហោស្រព Steve Jobs កាលពីថ្ងៃទី ៩ ខែកញ្ញា ថ្មីៗនេះត្រូវបានគេនិយាយថា មិនគួរឱ្យចាប់អារម្មណ៍សោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinTx9WTnzX3YwmyS2525u7np60MfKuUJyu7PgPOeayJLHox2ha6VjM-89_rMHLnxnhbRLQQckWCWEYfEPsmkGJhf4lLCmQUo9GMlKmvLAI7BewZ2NsR3gSB750NlqIWMecUXLJNHIhKAhGoTQuM8tAOkhNAbv0YstUyw36NzrbN1k3LTrtF36OXNO1K80a/s1280/image_2024-09-12_09-53-32%20(2).png

យោងតាម Business Insider មូលហេតុដែលការចេញលក់ iPhone 16 របស់ Apple គ្មានភាពទាក់ទាញដូចមុនគឺដោយសារ iPhone 16 និង 16 Pro Max គឺមិនសូវមានកម្មវិធីថ្មីៗ និងបច្ចេកវិទ្យាទំនើបៗដូចមុននោះទេ មានន័យថាស្មាតហ្វូននេះមិនខុសប្លែកពី iPhone 15 ឬ 15 Pro Max ប៉ុន្មានទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinTx9WTnzX3YwmyS2525u7np60MfKuUJyu7PgPOeayJLHox2ha6VjM-89_rMHLnxnhbRLQQckWCWEYfEPsmkGJhf4lLCmQUo9GMlKmvLAI7BewZ2NsR3gSB750NlqIWMecUXLJNHIhKAhGoTQuM8tAOkhNAbv0YstUyw36NzrbN1k3LTrtF36OXNO1K80a/s1280/image_2024-09-12_09-53-32%20(2).png

លើសពីនេះហេតុផលមួយទៀតគឺថា កម្មវិធីបានថតវីដេអូទុកជាមុន ហើយបន្ទាប់មកចាក់វាឡើងវិញនៅលើអេក្រង់ ធ្វើឱ្យព្រឹត្តិការណ៍នេះមើលទៅធម្មតា និងសាមញ្ញបំផុត។ ទន្ទឹមនឹងនេះ អ្នកកាសែតជាច្រើនបានខកចិត្តនៅពេលដែលមិនមានភ្ញៀវល្បីៗចូលរួម បើប្រៀបធៀបទៅនឹង Samsung គឺព្រឹត្តិការណ៍ Samsung ល្អជាង ដោយសារមានបុគ្គលល្បីៗជាច្រើនបានលេចមុខនៅលើឆាក។ ខណៈព្រឹត្តិការណ៍ Unpacked របស់ Samsung កាលពីខែកក្កដា ឯកអគ្គរដ្ឋទូតម៉ាក Sydney Sweeney ស្រាប់តែលេចមុខនៅក្នុងការណែនាំអំពីឧបករណ៍កែរូបថត AI ។ ហើយវិចិត្រករ Keke Palmer ក៏មានវត្តមាននៅពេលដែល Google បានណែនាំខ្សែ Pixel ថ្មីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3zirLVddXYhk-liJoCO68XRpziCIeBXYPCBczuffl_28ONyRsfpHSLmxm30tPjaFxhaZksQV-6JQ7W5lDa__FO1auppyJL1gUZm6ju85DknXbGUCbsraqgYqEl0S0botOSm4fNOwOnqK7VyG1E8YotF9loGlg0DQC_3F2HEaHsfJbEXX9okZnQRB3-xjM/s1200/image_2024-09-12_09-53-32.png
នៅលើបណ្តាញសង្គម អ្នកជំនាញផ្នែកបច្ចេកវិទ្យាជាច្រើនបាននិយាយថា ពួកគេពិតជាងងុយគេងពេលកំពុងទស្សនាព្រឹត្តិការណ៍របស់ Apple។ ព័ត៌មានគឺស្ទើរតែមិនខុសពីការលេចធ្លាយមុនៗនោះទេ ហើយ iPhone 16 មិនមានការផ្លាស់ប្តូររូបរាងច្រើនឡើយ។ មុខងារដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់ iPhone 16 និង 16 Pro Max គឺ Apple Intelligence។ Apple Intelligence គឺឧបករណ៍សរសេរ AI បង្កើត emojis និងសមត្ថភាពបញ្ញាដែលមើលឃើញរបស់កាមេរ៉ា។ ទោះជាយ៉ាងណាកម្មវិធីនេះគឺមិនទាន់រួចរាល់សម្រាប់ប្រើប្រាស់នោះទេ ដោយអ្នកប្រើប្រាស់ត្រូវរង់ចាំរហូតដល់ខែធ្នូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwZFCX8TOBiXlk-GEQzlrSHkbZO6tgBeQSYsnS08Aylv4m8-uwLxImN1ynYmjlQD2ntoeN_GYj3o5Au7Eg1929zwLxm-A6O2OB0kI4h89fSpqV3uy_HxgB4YtxrGd1H2_86zZtmmI0Kz-VcR5rSR_Tf-nZ4eiLJywOK4kmslG8IGl4aULdSXhWy1tFLU_X/s1280/image_2024-09-12_09-53-33.png

ហេតុនេះហើយអ្នកប្រើប្រាស់ជាច្រើនបានសម្តែងការខកចិត្ត នៅពេលដែលពួកគេត្រូវរង់ចាំរហូតដល់ ២០២.៥ សម្រាប់ Apple Intelligence ដើម្បីគាំទ្រភាសាផ្សេងក្រៅពីភាសាអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ Business Insider ជឿជាក់ថាជាមួយនឹងទូរស័ព្ទ iPhone ចំនួន ១.៥ ពាន់លានគ្រឿងដែលកំពុងដំណើរការនៅទូទាំងពិភពលោក Apple នៅតែអាចទទួលបានជោគជ័យទោះបីជាមិនមានព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ខ្លាំងក៏ដោយ៕

តើប្រទេសណាខ្លះនៅអាស៊ាននឹងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីលើពិភពលោក?

0

យោងតាមរបាយការណ៍ប្រចាំឆ្នាំឈ្មោះ «Southeast Asia Electric Vehicle Outlook (EVO) 2024» របស់ស្ថាប័ន BloombergNEF បានបង្ហាញថា ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍នឹងក្លាយទៅជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីលើពិភពលោក នាពេលដ៏ខ្លីខាងមុខនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoecfkW-YxxiS5I-7BoXpijwqTw2sB9JfQOlFQX2B5ROJqmyvk0pshAm4mkt3qQbJria-4JqE8oRHUWwwq0c-OV3NfHJ0Xk7N4JnPwam7TO8UXEJRGhiKEe_KHs3MeVwJLhsZJkye3BKYe5JpGdOaDgDMDwhwmxmPewKxo36FKZ00pblYsl28pGMGddCDG/s2560/image_2024-09-12_09-49-12%20(2).png

បើតាមការស្រាវជ្រាវបញ្ជាក់ថា ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចំនួន៦ នៅតំបន់អាស៊ីអាគ្នេយ៍បានអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់រហ័ស រួមមាន ៖ ប្រទេសឥណ្ឌូណេស៊ី, វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងហ្វីលីពីន ។ លើសពីនេះ ការប្រើប្រាស់រថយន្តអគ្គិសនីក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងខ្លាំង ព្រមទាំងមានការព្យាយាមបង្កើនការផលិតរថយន្តអគ្គិសនីក្នុងតំបន់បន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc8imHZQsR2rRwtMQ8zdgUq78B_he26J76vMdy2NmXU8O8CyQzEeF6sfDncKSK3aHqSJm5SVb8y3ElF7SoJSPbYKlvRQWS8r6ca0BtMwmZbg7VhpDhUcC7WtGrB6YkR0zH0gthgsJ_p5ZkbNsqSzgiesTPIzJFG96TTSiTMkP5mf2fK1NPx09pHU3VsoYl/s2560/image_2024-09-12_09-49-14.png

នេះបង្ហាញឱ្យឃើញថា ចំនួនការលក់រថយន្តអគ្គិសនីទៅឱ្យអតិថិជនបានកើនឡើងរហូតដល់៣ដង នៅឆ្នាំ២០២៣ គឺស្មើចំនួន១៥៣.៥០០គ្រឿង ។ ការលក់រថយន្តអគ្គិសនីកើនឡើងខ្លាំងបែបនេះ គឺបណ្តាលមកពីគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាលប្រទេសនីមួយៗ ហើយរថយន្តអគ្គិសនីចិនមានការទទួលស្គាល់កាន់តែច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ហេតុនេះ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលនឹងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីលើពិភពលោក រួមមាន ៖ ប្រទេសឥណ្ឌូណេស៊ី, វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj74ghXTZtb4-UWyq1QvqO-08gjwWwxmXrorVcNRw5tGaeyT8iZfUVspH4z4Ggbw2zW-dY45J6pPpljJESvRn9YxJGNK8GO4cNzC4xVucMTlKcvk1FKIT-frA1Ojh3WqENP-Qq0W1nolQ3sZ8x0MD8ldZo3FwDGPwYkcajVXeBtCjo4i9PlK0iVkBpvAiYA/s1480/image_2024-09-12_09-49-17.png

ស្របពេលការលក់រថយន្តអគ្គិសនីកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែការលក់កង់អាគុយបែរជាធ្លាក់ចុះនៅតំបន់នេះទៅវិញ និងកើនឡើងត្រឹមតែ៣,៨% ប៉ុណ្ណោះកាលពីឆ្នាំ២០២៣ ។ វៀតណាមនៅតែកាន់កាប់តំណែងជាប្រទេសលក់កង់អាគុយបានច្រើនជាងគេ គឺស្មើជាង៨០% នៃបរិមាណការលក់កង់អាគុយសរុបក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ចំណែករថយន្តអគ្គិសនី រដ្ឋាភិបាលវៀតណាមបានកំណត់គោលនយោបាយគាំទ្រឧស្សាហកម្មផលិតរថយន្តអគ្គិសនីក្នុងប្រទេសរបស់ខ្លួនជាបន្តបន្ទាប់ និងចាប់ផ្តើមកំណត់ស្តង់ដារ និងបទប្បញ្ញតិពាក់ព័ន្ធ ។ ក្រៅពីនេះ វៀតណាមបានបង្កើតមជ្ឈមណ្ឌលសាកល្បងរថយន្ត និងម៉ូតូ នៅឆ្នាំ២០០៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ydxJdYSL6P-VMknq40kShFqvyepGgz5pdAQPpMssj4Kz16sAc3fk3c7UwTXD7qIPjp4YZkSlMT6PR85W8q_taQU4OIiMvQFyklstS6pNTU8L2Bx5c17tvVPIUH6-JWwNhhil_cFsIGvnnwU5vPgBd29hTdJwqO_wgUEBX2DjaRUAKC1JuEgAUFLmpKPK/s1598/image_2024-09-12_09-49-18.png

របាយការណ៍របស់ស្ថាប័ន BloombergNEF បានព្យាករថា ចំនួនការលក់រថយន្តអគ្គិសនីនឹងកើនឡើងរហូតដល់២លាន៧សែនគ្រឿង នៅឆ្នាំ២០៤០ គឺស្មើនឹង៥៦% នៃចំនួនការលក់រថយន្តសរុប ។ របាយការណ៍នេះក៏បានសង្កត់ធ្ងន់លើតម្រូវការវិនិយោគស្ថានីយសាកថ្មរថយន្តអគ្គិសនី នៅឆ្នាំ២០៤០ ផងដែរ ។

នៅតំបន់អាស៊ីអាគ្នេយ៍ រដ្ឋាភិបាលប្រទេសមួយចំនួនបានទទួលស្គាល់ពីសារៈសំខាន់របស់រថយន្តអគ្គិសនី ពីព្រោះវាមិនត្រឹមតែផ្តល់ផលល្អដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសយុទ្ធសាស្ត្រក្នុងកំណើនឧស្សាហកម្ម និងនិរន្តរភាព ។ នេះជាមូលហេតុធ្វើឱ្យប្រទេសមួយចំនួននៅអាស៊ានក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីលើពិភពលោក រួមមាន ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioU7M-QlOTlZnM8blayQq2YyKflb9VLWYtuA3Z5K-rFDhwXjxDf61WtlwPCvjhHfRpT9wcK-dBgST6s8TbkrkEkWNrGgYpKqENWh37Q_eOkSHRF2q4tmzh0A07QsWOeevT5UDqVRlDlzDcIsuAN9xphrtrzbPCKpvaXYBbqDMK8o0xaWK16EQeDD0oJsIk/s1200/image_2024-09-12_09-49-20%20(2).png

-ថៃ ៖ ចំនួនការលក់រថយន្តអគ្គិសនីបានកើនឡើងពី២ម៉ឺនគ្រឿង នៅឆ្នាំ២០២២ មកស្មើជិត៩ម៉ឺនគ្រឿង នៅឆ្នាំ២០២៣ ដែលស្មើនឹង២០% នៃការលក់រថយន្តសរុប ។ ការលក់រថយន្តអគ្គិសនីកើនឡើងនេះ ដោយសារវិធានការកាត់បន្ថយពន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកទិញរថយន្តអគ្គិសនី ។

-ឥណ្ឌូណេស៊ី ៖ ការលក់រថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ីបានកើនឡើងខ្លាំង គឺពីចំនួនក្រោម១០០គ្រឿង នៅឆ្នាំ២០២១ មកស្មើនឹង១៧.០០០គ្រឿង នៅឆ្នាំ២០២៣ ។ ចំនួនការលក់រថយន្តអគ្គិសនីកើនឡើង ដោយសារវិធានការលើកទឹកចិត្តទិញរថយន្តអគ្គិសនីពីរដ្ឋាភិបាល ព្រមទាំងក្រុមហ៊ុនផលិតរថយន្តរបស់បរទេស ជាពិសេស ចិនបានកាន់កាប់ចំណែកទីផ្សារ៤៥% និងនាំចេញរថយន្តអគ្គិសនីផលិតនៅឥណ្ឌូណេស៊ីទៅកាន់ទីផ្សារពិភពលោក កាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLtNMJbQBEVsj-EcpKfaHnctvMgsFj_FAxJ89Gr8V3OJhl5Wc3_v4mtm267YA2K-vgOJNv5PFO8dw2m60NZQETas2L7BiNB9CRWOk2HAmhKmsfBG9ego6cQNGIXn3IWNHjoLOv5GSA3E6d-DRFYElN6FwVQIkLrY1b6rjsUFlGfS-zXt8yMma4UiMQtweM/s1024/image_2024-09-12_09-49-20.png

-វៀតណាម ៖ កាលពីឆ្នាំ២០២៣ បើទោះជាចំនួនការលក់រថយន្តសរុបធ្លាក់ចុះ ប៉ុន្តែការលក់រថយន្តអគ្គិសនីនៅវៀតណាមបានកើនឡើងដល់៣ម៉ឺនគ្រឿង ស្មើជិត១០% នៃចំណែកទីផ្សារ ។ រីឯក្រុមហ៊ុននាំមុខក្នុងទីផ្សារនេះ គឺ VinFast បានកាន់កាប់ចំណែកទីផ្សារក្នុងស្រុកស្ទើរទាំងអស់ ហើយក្រុមហ៊ុននេះកំពុងសម្លឹងមើលឱកាសផលិតរថយន្តអគ្គិសនីនៅក្រៅប្រទេសផងដែរ ដូចជា ៖ ឥណ្ឌា និងហ្វីលីពីន ៕