Home Blog Page 871

ឥទ្ធិពលខ្យល់ព្យុះ Yagi បណ្តាលឱ្យខេត្តភាគខាងជើងប្រទេសថៃលិចលង់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ឥទ្ធិពលខ្យល់ព្យុះទីហ្វុង Yagi បានបណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី៨ ខែកញ្ញា កន្លងមក ដែលធ្វើឱ្យកម្រិតទឹកក្នុងទន្លេសាយ ខេត្តឈៀងរ៉ាយ កើនឡើងយ៉ាងឆាប់រហ័ស ។ លើសពីនេះ ទឹកបានហក់ឡើងខ្ពស់រហូតដល់លិចទំនប់ទឹក និងមានទឹកជំនន់នៅតំបន់ជាយដែនថៃ និងមីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1bsLr9e6QYTOumMnOQJ2MZAgjYo7GVbkm5ErpUYgBESQ9Jm5rBI5oMBjVeHeoRCZHoI70TH86ffgPtZksNEMqqUBvtCOkkJC31irC9DX2v-87Ly5_bAyg3afRh8lat5d80PEDE5SUVGR0zOIxiM1UWG2Bwm6EGT5klbC8fDrPiFQjRrghi4R6MVWZwTHG/s2000/image_2024-09-12_08-41-52%20(2).png

ភ្លៀងនៅតែធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១០ ខែកញ្ញា ដែលធ្វើឱ្យមានទឹកជំនន់លិចផ្ទះសម្បែងពលរដ្ឋ និងតំបន់ក្បែរទន្លេសាយ ។ អាជ្ញាធរក្នុងតំបន់បានបង្កើនកម្លាំងជួយជម្លៀសមនុស្សចាស់, កុមារ និងអ្នកជំងឺចេញពីតំបន់ទឹកលិចទៅកាន់កន្លែងមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsyRqsDmIoPi-UDtUMBHHmRaxY018PrhBVzCWkt42huiJMFfktb4rfuXlKNVDvfD0T5GTqugPRal4ZtwzBi8RtkHpzF73aMY7-4Y_qwHDZkwO3Pv0mmU8YNJllZ7yAMoWHkw0zlyHvOWpSHS6_NqdFUBLm1uZB7Ss_MeJGqsmkfcvla2YBfQm6JmI-JnyW/s800/image_2024-09-12_08-41-52.png

សារព័ត៌មានថៃរាយការណ៍ថា ភ្លៀងបានធ្លាក់ខ្លាំងនៅតំបន់ជាច្រើនក្នុងបណ្តាខេត្តភាគខាងជើងប្រទេសថៃ ជាពិសេស ខេត្តឈៀងរ៉ាយ ដោយសារខេត្តនេះមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេល២ថ្ងៃជាប់ៗគ្នា និងបណ្តាលឱ្យមានទឹកជំនន់លិចតំបន់ជាច្រើនក្នុងស្រុកមេសាយ ។ អាជ្ញាធរសន្និដ្ឋានថា កម្រិតទឹកជំនន់នឹងកើនឡើងខ្ពស់បន្ថែមទៀត ដោយសារភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUwZopy0GYcSp4VlAuC_p1dE9_65k-Qy85BCWuvn6BzXR7IWBBxVWhj-ucsvNOCKZ-O2lltL-pNJxLXr6IkWt4nPdoqo4U0e9b_8rytCaD7qrU3YhBLpYhU6kN5c1-3x1ZUSezatTgzwtoU8v-xI9JgBdu5XA6zbk4OTKGaPn3Mev_lZhajcqNYaQPw6wD/s1920/image_2024-09-12_08-41-53.png

អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋជញ្ជូនសម្ភារៈប្រើប្រាស់ និងស្បៀងអាហារទៅកាន់កន្លែងសុវត្ថិភាពយ៉ាងឆាប់រហ័ស ហើយអាជ្ញាធរបានបំបែកកម្លាំងជួយសង្គ្រោះពលរដ្ឋនៅតាមតំបន់នានា ដោយប្រើប្រាស់រថយន្តធំៗសម្រាប់ដឹកមនុស្សចាស់, កុមារ និងអ្នកជំងឺចេញពីតំបន់ទំនាបទៅកាន់កន្លែងមានសុវត្ថិភាពបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXZBoGyVEFdj4DCL30N02Y2ulYOE-ecZNRDopJr_zdr0J_vcjGUaLXdlVt9E_D7RxnKYBe0xxerQFF6BVdlYy7p3nMpJV2_m7NK9h54Rueiat5gP8zL9m34ZHyLcT_fVEKvKuqEVVts1B4ghhJi8hmgt9sh_3XGeGZyI-iUo6JiHcPdBdMETYNgW6mNOUg/s4444/image_2024-09-12_08-41-55%20(2).png

ក្រៅពីនេះ ពលរដ្ឋបានជួយគ្នាយកការ៉ុងខ្សាច់មកតម្រៀបជាជួរដើម្បីកុំឱ្យទឹកហូរចូលផ្ទះ ខណៈកម្រិតទឹកបានកើនឡើងជាបន្តបន្ទាប់នៅស្រុកមេសាយ ខេត្តឈៀងរ៉ាយ ដោយសារមានភ្លៀងធ្លាក់គ្រប់ពេលវេលា ។ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ ឬរងរបួសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmCDBCvPELgh-G1AhvjMXmYLUhcK1GYzoAFLyYLtGXpZxLgehhtknrNwGcqXd3wgTN0of0vcjj-yDLG6kpqElZI_FyqDKRBFe4NkuP6jBwh9T6Vpvg_MmcMXwzLuQ4iob2YNB6pSavVvsvGWbIm6HpP9ZX8H1_2sujNhVvVBeRXMPf27HaABY8ZV5YMn_s/s1024/image_2024-09-12_08-41-55.png

អាជ្ញាធរនិយាយថា បើទោះកម្រិតទឹកនៅបណ្តាខេត្តផ្សេងទៀតបានស្រកចុះបន្តិចក្តី ប៉ុន្តែសូមពលរដ្ឋរស់នៅតំបន់ទំនាបប្រុងប្រយ័ត្ន ដោយសារកម្រិតទឹកផ្លាស់ប្តូរ និងតាមដានការប្រកាសស្ថានភាពទឹកជំនន់យ៉ាងដិតដល់ ។ ពលរដ្ឋប្រាប់ថា ទោះជាកម្រិតទឹកស្រកចុះខ្លះៗក្តី ប៉ុន្តែពួកគេពុំទុកចិត្តទេ និងបារម្ភថា ទឹកនឹងកើនឡើងខ្លាំងលើសមុន ដោយសារភ្លៀងនៅតែបន្តធ្លាក់ក្នុងខេត្តភាគខាងជើង ៕

ពលរដ្ឋវៀតណាមស្លា.ប់ និងរងរបួ.ស ជាច្រើននាក់ដោយសារខ្យល់ព្យុះ Yagi

0

ប្រទេសវៀតណាម ៖ ខ្យល់ព្យុះទីហ្វុង Yagi បានបោកបក់មកលើប្រទេសវៀតណាមបណ្តាលឱ្យពលរដ្ឋវៀតណាមស្លា.ប់ រហូតដល់ជិត១៣០នាក់, រងរបួ.ស, បាត់ខ្លួនជាច្រើននាក់ និងមនុស្សមួយចំនួនទៀតជាប់នៅលើដំបូលផ្ទះដោយសារទឹកជំនន់ ។ លើសពីនេះ សម្ភារៈក្នុងផ្ទះពលរដ្ឋជាច្រើនលិចទឹក ខណៈដើមឈើនៅតាមផ្លូវបាក់ និងដាច់ចរន្តអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1yQbLZmyFNbPd9vyZ4EVm3V6z1fGUSHrRPrfwc5YG0ojhf9KfSVHY4rrtQVY2sX4iUI1Pc4bkZRS4Ls30zmsnoIfWnGFv0gb16fyY112U7vWc37kARpopaWAVYcsRIsG_19-inGs9r7bbNJVH2ysbmt1V3humEFWYBZeUNxbfQT-rrdLZ4Ulla6Ft266D/s830/image_2024-09-12_08-36-29.png

កាលពីថ្ងៃទី១០ ខែកញ្ញា សារព័ត៌មាន BBC រាយការណ៍ថា ប្រទេសវៀតណាមបានជួបគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរ ក្រោយពីខ្យល់ព្យុះទីហ្វុង Yagi បោកបក់មកតំបន់ភាគខាងជើងប្រទេស ហើយបណ្តាលឱ្យពលរដ្ឋវៀតណាមស្លាប់យ៉ាងហោចណាស់ ចំនួន១២៧នាក់ និងបាត់ខ្លួន៥៤នាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzaf00-h2q1wKPqRaU_-AwPYBOVzTYBnubm3pGhqUkdWQRMioLglsLeWokYzQ9WxbIAfdClHTU5Lqu-gLWU9O5wZpkbjY5AylbZZGauEx3vyZp0JHcXSwbVgHIMwXD3J2EyQNA_Eg93G2gqTRD9EsdUIfPI8MfBfCYAySQWpiql7J0fD4DnBH0iZO15C2g/s830/image_2024-09-12_08-36-36.png

សារព័ត៌មានបរទេសរាយការណ៍បន្តថា ជនរងគ្រោះដោយសារទឹកជំនន់រាប់ពាន់នាក់នៅវៀតណាមបានជាប់នៅលើដំបូលផ្ទះពួកគេ ដែលស្ថិតនៅតាមបណ្តាខេត្តភាគខាងជើង ។ ជាមួយគ្នានេះ មនុស្សមួយចំនួនបានអំពាវនាវសុំឱ្យមានការជួយសង្គ្រោះជីវិតពួកគេក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFaYQ0JnXmbhEAYnSFtrrWlJxBJedlv_q82xV_7m5rKeZs4Kh-VUprN2HxZlDo3UEhi0Cso6b1lG7cJVWSBfrc6_tEAfxYRKTng688knj7omXKBtYR2bfymfWLyd9juEsVVvlK5N02Lfg-bXHFX91LiJ40iILf0FGoWB62SfbbC6vYpodexxyY4ehgh-WB/s850/image_2024-09-12_08-36-45.png

អាជ្ញាធរវៀតណាមបារម្ភថា ចំនួនជនរងគ្រោះនឹងកើនឡើងបន្ថែមទៀត ដោយសារកម្រិតទឹកជំនន់កើនឡើងយ៉ាងខ្លាំង ។ រីឯអគារ និងផ្ទះសម្បែងត្រូវបានដីបាក់សង្កត់អស់ជាច្រើនកន្លែង និងបណ្តាលឱ្យមនុស្សមួយចំនួនជាប់នៅក្រោមគំនរបាក់បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqgGUrBAqo7_PUq3h3baM8mJRiH0OJzEcSTq_bhL6rhljNJD5z6zd69bdEtLeValdAlrJ2iEeFrKDPpznWr7PnREb1tgbY0yjqKMZebzeLZW2OW2L6CCPMfuvVVHlkAW5LCXbjFj8SqyVmn6-SqLzuZ28L7xCJHIIWe-klMTzGms3WC8Jm-FxJAAcRo7a9/s980/image_2024-09-12_08-36-57.png

Yagi គឺជាខ្យល់ព្យុះមានកម្លាំងខ្លាំងក្លាបំផុត ដែលបានបោកបក់មកលើប្រទេសវៀតណាម ក្នុងរយៈពេល៣០ឆ្នាំ កន្លងមក ។ ក្រៅពីខ្យល់ព្យុះនេះបានបំផ្លាញអគារ, លំនៅឋាន និងសម្លាប់ជីវិតមនុស្សជាច្រើននាក់នៅភាគខាងជើងវៀតណាម វាធ្វើឱ្យមនុស្សជាង១លាន៥សែននាក់ គ្មានអគ្គិសនីប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKPy4g28F0DLQtyv8x-BhviJjU1QTvDauZt353Mkb4wTJ-Cuy2tLB1Q_bL7jkYpTCP_WHxa73jgaNjWlcFcYiMlGYeD-Ar7KLgz8vzJER7Ex1iAUZlbxduWAvbw4k_4PwnLT6r0b_5jI-E7tsjkqLftLciRFhO60ybTUa3L8VjZ9q0qcAygM3MXtPFcfdi/s1200/image_2024-09-12_08-37-03.png

កន្លងមក មានសេចក្តីរាយការណ៍ថា តំបន់ជាច្រើននៅភាគខាងជើងប្រទេសវៀតណាម ក៏បានប្រឈមនឹងទឹកជំនន់ដែរ ព្រមទាំងតំបន់ខ្លះទៀតនៅខេត្តថាយវៀន និងខេត្តអៀនប៉ាយ បានលិចទឹកទាំងអស់ ។ រីឯនៅទីក្រុងហាណូយវិញ តំបន់ស្ថិតនៅតាមដងទន្លេក្រហម ក៏មានទឹកជំនន់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUru9osy9qoAmVo0xDMvd8QnkMLkyIG3Hei1P3ZYLeT4XT4gCE3AIZ51BxIiodzkheWQ9yIrV4gCxYpKHo7y2Knx40WIcCjxwETtoTkZxPPW-ar-If44f7x48j9YhjAENsNVNo6mSKvgUnBPE3I7dMsyV7dzrz4Su0YYwl1MgX9NkEwXGLjv3byS86wUSS/s980/image_2024-09-12_08-37-16.png

អ្នកស្រី Phan Thi Thuyet អាយុ៥០ឆ្នាំ រស់នៅក្បែរទន្លេក្រហម និយាយថា អ្នកស្រីពុំធ្លាប់ឃើញទឹកជំនន់លិចខ្លាំងដល់ថ្នាក់នេះទេ ។ អ្នកស្រីប្រាប់ថា ៖ «ខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងអស់ហើយ ។ ខ្ញុំត្រូវជម្លៀសកូនចៅទៅកាន់ទីទួលខ្ពស់ដើម្បីឱ្យមានជីវិតរស់ ប៉ុន្តែយើងពុំអាចយកសម្ភារៈផ្សេងៗទៅជាមួយបានទេ ព្រោះវាលិចទឹកទាំងអស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWouhBJ117qXJwVhY8V5RLVsK0uNW3cH6OYQykrbaPqc7M1MOUbVZV0fXqdmcURuuguYOIsFqUt9yL54ypdvV0bI9Z7fvKwYW29YVXbsgc3uW3BcjC2o5XnHhyphenhyphenzbs7fHVyl9BT37D94K9GPQO3fZmQf9DN_N0PgNkFyTiyEihMZa6m8RaO1gUqeMiIPmca/s1024/image_2024-09-12_08-37-22.png

គួរបញ្ជាក់ថា កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ ខ្យល់ព្យុះទីហ្វុង Yagi បានបោកបក់មកលើឆ្នេរសមុទ្រខេត្តក្វាងទុង ប្រទេសចិន ដែលបណ្តាលឱ្យស្ថានីយរថភ្លើង, នាវា, យន្តហោះដឹកអ្នកដំណើរ និងសាលារៀនផ្អាកដំណើរការជាបណ្តោះអាសន្ន ហើយអាជ្ញាធរចិនជួយគ្នាជម្លៀសពលរដ្ឋទៅកាន់ជម្រកបណ្តោះអាសន្ន ៕

 

 

 

ចម្លែកបំផុតលើពិភពលោក! បុរសឥណ្ឌាដាំស្រូវលើក្បាលខ្លួនឯង

0

ប្រទេសឥណ្ឌា ៖ យើងតែងតែឃើញដំណាំស្រូវត្រូវបានគេដាំដុះនៅតាមស្រែដ៏ធំល្វឹងល្វើយ ប៉ុន្តែបុរសឥណ្ឌាម្នាក់បានយកស្រូវមកដាំនៅលើក្បាលរបស់ខ្លួនទៅវិញ ហើយថែមទាំងនិយាយថា លោកមកទីឋានខ្ពស់ ទើបអាចដាំស្រូវឱ្យដុះលូតលាស់ល្អនៅលើក្បាលបាន ។

បុរសឥណ្ឌារូបនេះនិយាយថា លោកបានហាត់រៀនពីវិធីសាស្ត្រដាំស្រូវលើក្បាលអស់រយៈពេល៤០ឆ្នាំហើយ ។ អ្វីដែលមនុស្សគ្រប់គ្នាគិតថា ពួកគេពុំអាចធ្វើបាន ប៉ុន្តែលោកអាចធ្វើវាបានដោយជោគជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi937_-jEUHQDWwHZXeWm1egU6p9M_kTvAzcBFdOef8vaZJEeJLe4akWTId8e0E2PkZuQeCt2uQN-g__vjrTjIG2jaPpCVflRTSX06SIHTg5NTpWYgvOSMwbxP0W2bGFNhUG57W2l128IWofH1gy6t_vkl748rnp7whANWWHPbQH4e8w3GkjcjLT9wZuNxO/s599/image_2024-09-12_08-32-50.png

ចំនួនដើមស្រូវដុះពាសពេញក្បាលរបស់លោកបង្ហាញថា លោកអាចធ្វើវាបានសម្រេច ដោយសារដើមស្រូវនីមួយៗបានដុះឡើងទៅលើត្រង់ព្រមៗគ្នា ។ ប៉ុន្តែលោកពុំអាចសម្រាកបានទេ ហើយលោកតែងតែអង្គុយភាគច្រើន ដើម្បីកុំឱ្យបាក់ដើមស្រូវលើក្បាល ។

លោកប្រាប់ថា ពេលលើក្បាលលោកមានសភាពស្ងួត លោកតែងតែយកទឹកមកស្រោចក្បាលជានិច្ច និងផ្តល់ទឹកដល់ដំណាំស្រូវផងដែរ ។ ពេលស្រូវលើក្បាលរបស់លោកទុំអស់ លោកក៏ចាប់ផ្តើមប្រមូលផលវាទុកបរិភោគ បន្ទាប់មក លោកក៏ដាំស្រូវលើក្បាលជាថ្មី ហើយលោកបានធ្វើបែបនេះរហូតមក ។

ចំណែកអ្នកស្រុកដែលបានឃើញលោកដាំស្រូវលើក្បាលបែបនេះ ពួកគេនិយាយថា លោកជាមនុស្សឆ្កួត និងឆោតល្ងង់ ។ ប៉ុន្តែសម្រាប់លោកវិញគិតថា ការធ្វើបែបនេះជួយឱ្យផ្លូវចិត្តរឹងមាំល្អ ហើយវាក៏ជាជំនឿមួយពាក់ព័ន្ធនឹងអាទិទេពផងដែរ ដែលមនុស្សធម្មតាគ្មានថ្ងៃយល់នោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSScN82AJXBz0yJ3lKpzUk1EuhJyqohf6nkq-Kn96Syd4_nsuMafs5r5VIkcTISx3_5J6qNBk6Q0CKPaZHR39ukWrzUb2cJiXmxdxrI_W8L_Qb6lAMNgh47i6DSbCL86y6ZRjrHRd8AoqhYWkNTNfWQCpcju97-l3bjYJ6oBvjHeJKlZZ41y4cN5c0xGQd/s720/photo_2024-09-10_14-40-52.jpg

បើទោះជាលើក្បាលលោកមានដើមស្រូវជាច្រើនក្តី ប៉ុន្តែលោកគ្មានអារម្មណ៍ធុញថប់ឡើយ ពីព្រោះលោកគិតថា លោកធ្វើដំណើរមកទីឋានខ្ពស់ ។ ដើមស្រូវលើក្បាលពិតជាសំខាន់សម្រាប់ជីវិតលោកខ្លាំងណាស់ ហើយលោកពុំពេញចិត្តឱ្យអ្នកណាម្នាក់មកលេងសើចជាមួយដើមស្រូវទាំងនេះឡើយ ខណៈមនុស្សម្នាសុំទិញស្រូវលើក្បាលលោក ។ លោកគិតថា វាជាលទ្ធផលដ៏ល្អប្រសើរបំផុតដែលទទួលបាននាពេលនេះ ។

ជារៀងរាល់ថ្ងៃ លោកមានតួនាទីថែទាំដំណាំស្រូវទាំងអស់ឱ្យដុះលូតលាស់បានល្អ ដូចជា ៖ ការស្រោចទឹកស្រូវ ដូចគ្នានឹងការស្រោចទឹកដំណាំផ្សេងដែរ នៅពេលលោកមានអារម្មណ៍ថា ស្ងួតក្បាលខ្លាំង ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ចំពោះការដាំស្រូវលើក្បាលបែបនេះ?

បឹងកន្សែង បេះដូងនៃខេត្តរតនគិរី បង្ហាញសមិទ្ធផលថ្មី ទាក់ចិត្តភ្ញៀវទេសចរ!

0

បឹងកន្សែង ដែលជាបឹងធម្មជាតិមួយស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តរតនគិរី និងជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយក្នុងខេត្តភាគឦសានមួយនេះ។ យ៉ាងណាមិញថ្មីៗនេះ សមិទ្ធិផលថ្មីបន្ថែមមួយទៀតក៏បានលេចចេញមកនៅមាត់បឹងកន្សែងនេះ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiL3M5CUcqHCjBZisW-2lDJubDysGYYBFmFsPltXQVGGOOFQhnmPIujPyO1onMqHGv1YKkYH4xFXoSJ8JyQtuiPdd7opBWWq4syf1NT94vR3_GVU1ARUJhJqhYaPvBItrRN_PaNcgUqhQLpYFP_XLjaYAyiih6RDGhWW64LOfRml_dJkSV4x7AxQaNRoOz/s1280/459007211_3306789162791367_2486509141464475181_n.jpg

រូបសំណាក់គ្រួសារសត្វដំរី ដែលរួមមានដំរីចំនួន៣ ក្បាល គឺដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ បានដាក់បង្ហាញទៅកាន់សារធារណៈជនទូទៅនៅទីតាំងខាងត្បូងមាត់បឹងកន្សែង ដើម្បីជាការបន្ថែមនូវសោភ័ណ្ឌភាព និងជានិមិត្តរូបដ៏មានន័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmN4P1mf3iow8UlmF1ek_LwBrzWOGYbudzaA-ftT5RUu43kO7I2SsZ9DJVxIxS9mIR2-xbeBr2UTwv6ZqkL_qpDQ1r_fY2daNElmhwwb5eoppiTXhUSs1cYvhEHlYcqa9t1fLykX7iKrmDNK4lpjN5DycDPRMijYkIy2oqfdr4xrFCV1G3HHWq3c4mbfk0/s1280/459131293_3306789216124695_3374523136203844484_n.jpg

កាលពីថ្ងៃទី៩ ខែកញ្ញា បើយោងតាមការដាក់បង្ហោះរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានគូសបញ្ជាក់ថា«សមិទ្ធិផលថ្មីបន្ថែមទៀតនាមាត់បឹងកន្សែង ។ ការរៀបចំលើកដាក់គ្រួសារដំរីលើទីតាំងនៅវេលាម៉ោង ៩ ,៩ នាទី និង ៩ វិនាទី នាថ្ងៃទី៩ ខែ៩ ត្រូវនឹងថ្ងៃច័ន្ទ ៧កើត ។ អត្ថន័យគ្រួសារដំរី និងពេលវេលាដែលបានលើកដាក់នៅកន្លែងបញ្ជាក់អំពីៈ សុខដុមរម្យនីយ៌ ត្រជាក់ត្រជុំ ជួបជុំ សុខសាន្ត ថ្កុំថ្កើង រុងរឿង ដែលនឹងជូនពរដល់បងប្អូន ក្រុមគ្រួសារ សង្គមជាតិ ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនក្រោមម្លប់នៃសន្តិភាព!»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh34s-CxVpqOqcdO6ef-WZQX_sDugbD517aZ4KkqiRAaF8xq8YePvzoMVGOYf7OUrwogi_QWJqU-GVANicq6LBB0U3ZnJQ-GhI2Orq00bokrFfAHCmW_FQW93gX-TA6Hb9pZLjRAMuuPjs4d_9cNQYiWIBP2JPYrbNXl45YELuqZap7CnSXzRnzqdKV1IC7/s1280/459194782_3306788962791387_6350683525587773889_n.jpg

គួរបញ្ជាក់ថា បឹងកន្សែង ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីនៃភូមិអូរកន្សែង សង្កាត់បឹងកន្សែង មានចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី ។ បឹងធម្មជាតិដ៏ស្រស់ត្រកាលមួយនេះត្រូវបានអ្នករស់នៅក្នុងខេត្តរតនគិរីភាគច្រើនប្រាប់ឱ្យដឹងថា ក្នុងសម័យអតីតកាល នៅតំបន់មាត់បឹងកន្សែង សំបូរទៅដោយរុក្ខជាតិជាច្រើនប្រភេទដុះមានផ្ការីកចោលក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយនៅក្នុងផ្ទៃបឹងវិញមានផ្ទៃទឹកថ្លាឈ្វេងមានដុះប្រមូលផ្ដុំដោយសារាយ និងព្រលិតជាដើមមានផ្ការីករហង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgncIr6CvpIlBcCYGdbwnkAcun_C6yTvrQVc-XAbaOPNqViiIgbL1ptrt2aodD6MsXIUbxlm8f8WX2eOLbMyOAJgfrh_G99IuEXp5ZQBd_E4avwgjzIhUkALfZDYs4tiq50yMgHIU3qZZE6MasRht0f-5tibjEibA4QL94FTMqXGUjfoJ52bBOn7mv8TcC6/s1080/IMG_4853.JPG

យ៉ាងណាមិញ បច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ និងជារមណីយដ្ឋានល្អឯកប្រកបដោយភាពទាក់ទាញ បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត បានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញដោយកែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាក់គ្រួសារដំរី រូបសំណាកសត្វអកញីឈ្មោល១គូ ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាស (អកបឹងកន្សែង) ,ការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេង ជិះលេងតាមមាត់បឹង ការសាងសង់បង្គន់អនាម័យសាធារណៈជាបន្តបន្ទាប់ជាដើមផងដែរ៕

ផ្ទុះរឿងថ្មមួយដុំក្នុងស្រុករមាសហែក! តាមពិតនឹងត្រូវឆ្លាក់ចេញជារូបសត្វរមាស តំណាងភាពត្រជាក់ត្រជុំ

0

ថ្មីៗនេះ នៅលើបណ្តាញសង្គមគឺមានការជជែកវែកញែកគ្នាយ៉ាងក្តៅគគុកពាក់ព័ន្ធនឹងរឿងថ្មមួយដុំ ដែលគូសបញ្ជាក់ថាជា«សមិទ្ធផលថ្មី នៃស្រុករមាសហែក ខេត្តស្វាយរៀង»។ យ៉ាងណាមិញ ការគូសបញ្ជាក់ថ្មីមួយបានឲ្យដឹងថា ថ្មមួយដុំនេះគឺមានឈ្មោះថា សិលាសុខសិរី ឬសិលារួបរួមសុខសប្បាយ ដែលនឹងត្រូវឆ្លាក់ចេញជារូបសត្វរមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb9MCKbYOb0WiusDixC4CnYNYF14oXAU_vcnXhi6z4lF_Y4DfXYMNLznWbbBHPCHRkGyKatL-hrsnljssFMmR2OiW6yJOXueVSKiD-69UBlyBwp1SSa2bUpynjgq-o6LKTL2E4f161uPwTNgMZefVaPyfjslwsYsPiWSfXpyBXYz7A91VjPpaCtlXLl1yN/s1200/IMG_4832.JPG

កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុករមាសហែក បានចេញលិខិតមួយដែលបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា«ការដាក់តម្កល់ថ្មនេះ រដ្ឋបាលស្រុកបានគិតគូររកជាងមកវាស់វែងរួចហើយ ដើម្បីកែលម្អឆ្លាក់ជារូបសត្វរមាស តំណាងឱ្យស្រុករមាសហែក និងសរសេរអក្សរ ទី១ ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព និង ទី២ ប្រវត្តិថ្មសិលាសុខសិរី ផងដែរ គឺដើម្បីនាំមកនូវភាពត្រជាក់ត្រជុំ សុខសប្បាយជូនបងប្អូនគ្រប់រូប និងគ្រប់ក្រុមគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrRP3vsdXszDR3PHnM_vagrkV7rz_0IhqJ-UNcEWXbdlVeKp8eSZnnR2wkQIZVgStiJZ2zzgkPIcy-lVX10xheYczpe_z7V5KIpqD3IGU1b97ZSNyRlASUvLrMb2JGLjU4WoeoU5-yOrDUsuWbS3usesaF9cYbV1t_VyUcyevh8UwFhykB-cMZ2uXCS8x3/s600/IMG_4881.JPG

គួរបញ្ជាក់ថា បច្ចុប្បន្ន ថ្មមួយដុំនេះ ត្រូវបានយកមកដាក់តាំងបង្ហាញ ស្ថិតនៅផ្លូវបំបែកជាបួនក្បែរសាលាស្រុករមាសហែក មិនទាន់ឆ្លាក់ចេញជារូបរាងនៅឡើយនោះទេ។ ថ្មនេះទៀតសោត បាននាំយកមកពីកំពូលភ្នំជុំសែនរីករាយ ស្ថិតនៅកម្ពស់ជាង៧០០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងកងយោធពលភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir2t5iZw7MaPMKqH6Q_q_Nd1LpbBRV7ebD3MMP79tFsAgRLR8VdnCy-aDmLWE-RTUXrmKM-P78bGpbJwsWuVAdZ-yZH2USGGBhtOITc-T6u5AGJmY4sXbbLU-GsGMBTiPEHIcotYL8wSwJGDW4sQKR0ex38FhPmVufsW5RBcOZAvUtSS4BcJdAIw4ljv9d/s510/IMG_4877.JPG

​ស្រី​គ្រប់លក្ខណ៍ ប្រាសាទមួយ ដែលត្រូវគេមើលរំលងនៅភ្នំប្រសិទ្ធ

0

ភ្ញៀវទេសចរភាគច្រើន ដែលបានទៅកម្សាន្តនៅភ្នំប្រសិទ្ធ តែងមើលរំលងប្រាសាទស្រីគ្រប់លក្ខណ៍ និងអ្នកខ្លះទៀតប្រហែលជាមិនដឹងថាមានប្រាសាទនេះនៅលើភ្នំប្រសិទ្ធផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2brsov4Bc6oeLdVWHE9BMPFHQ5iTKRCKRHNh1pyBcyiUdECxPS-NRZfFDTgkcYvUwk6XV25BIRxZ7ei6BNuEgX16OC51oLQiW5Ax1zTfDaOYxj2hOOoEPtblbaV_syYqMyGPqs88VjaJdVXzmmU_Fy4V3CvwLGnR3_k5fnIwHGjwgKyyZ9QornEccRhON/s1600/image_2024-09-11_15-01-46%20(2).png

ប្រាសាទស្រីគ្រប់លក្ខណ៍ ជាប្រាសាទបុរាណមួយ កសាងឡើងរវាងសតវត្សរ៍ទី៧ និងទី៨ ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី១ (ឆ្នាំ៦៥៥-៦៨១ នៃគ្រិស្តរាជ) នាសម័យចេនឡា ស្ថិតនៅចង្កេះភ្នំប្រសិទ្ធិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKGguz0STlASk7WMfls61kkjsUZE6Hb1pEXM-85lVxIT5qtfVr14x9C6tYVibiZrCPd7BC5kp1VamaJrWkacAZGXwEVa8Mzl8_6XSlA4Wb9C3kT3D3uA0c0qFLP9U3NZvD0gzeiV51RRgCbzcHjjGzbQpoZPJcGutal3x5KjzDlv_KGNa_TxhvCbiERHgh/s1600/image_2024-09-11_15-01-47.png

ប្រាសាទនេះ មានក្បាច់រចនាល្អប្រណិត បែរមុខទៅទិសខាងកើត មានទ្វារបញ្ឆោត៣ទិស និងស៊ុមទ្វារមានរចនា ក្បាច់វិមានអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs46OwqmeJM1WLYkGPZlUnD31EEDd6Q4p_w7leEB3p46WrWsJImtrRGC4LeFnTEjn4vNcPkNbV1gUVPT1XtOp2gn0-v2zRfSDwr5w9jkCqcuZMkkiKPxanBT6lSLGmuZmOpyWxTl05hVljhxBY4u1XXb1vrUUAH7jwNM_l_liZ6-6Vmbzp9Z3JXuFNtVx9/s960/image_2024-09-11_15-01-45.png

ចំពោះឈ្មោះប្រាសាទនេះ ត្រូវបានដូនតាតែងហៅតៗគ្នារហូតមកដោយពុំដឹងប្រភពច្បាស់នោះទេ តែនៅក្នុងសៀវភៅប្រវត្តិសាស្ត្រខ្លះលើកឡើងថា ឈ្មោះប្រាសាទនេះយកតាមរូបសំណាក ប្រតិមាទេវី ទេពស្រីគ្រប់លក្ខណ៍ដែលមាននៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDm0vBIEjpHvqM5NYSwNNtx4RDwqF8ucVYMKJyktL62Db6yHbCWWG9OkSlQbQctyejOwSh2RjbwHhnVHb1k_kIUam8Q7hSiC7ksdploBTk-JfVQLF9-XYX1izO_pzWqVsHt4Oo5CwiNZmL8k7hCG5GO9KmxBBZy4HANeblkaXehUXtxzKcdQTJ-wKK2w5b/s1276/image_2024-09-11_15-01-49.png

បច្ចុប្បន្ន ប្រាសាទស្រីគ្រប់លក្ខណ៍ហាក់មានការទ្រុឌទ្រោម និងបែកបាកើស្ទើរតែទាំងស្រុង ដែលជាហេតុមិនសូវមានភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្ត៕

 

ជុំ លីណូ ផ្តល់ដំបូន្មានបែបនេះទៅកាន់ យឿន សូត្រអនុស្សាវរីយ៍ ក្រោយប្រពន្ធកូនវិលមកជួបវិញ

0

មួយរយៈកន្លងតារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ បានបង្ហោះយំសស្រាក់នៅលើបណ្តាញសង្គមមិនមែនតែម្តងប៉ុន្តែជាច្រើនដងដើម្បីដង្ហោយហៅប្រពន្ធកូនត្រឡប់មកវិញរហូតរត់ទៅចាក់សាក់រូបប្រពន្ធរបស់ខ្លួន។ ក្រោយពីទុក្ខសោកបាយមិននឹកទឹកមិនស្រេកដឹងពីកំហុសរបស់ខ្លួនពេលនេះ តារាចម្រៀងរូបនេះបានបញ្ជាក់ថាប្រពន្ធកូនរបស់លោកយល់ព្រមត្រឡប់មករកវិញហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtK34ZPymhyphenhyphenzjxjkK_dTSTKhboduz-E6Mrdl1MoUcXWvlOIs7LwsIpjgqdAGDp0WPNE-kb8Pf7_RWjJhmRTYRf4m1yLY_nLUQKS1oEFQBcsfUedQ91MZrEG2RXElBsLULPF4cnl_yTRtXYEb3uMyCzxv9q76TiZyTrHUKRIRfLn-Y5PBq79d_w3sywcOi9/s2048/image_2024-09-11_08-46-25.png

នៅល្ងាចថ្ងៃទី១០ ខែកញ្ញា តារាចម្រៀង អនុស្សាវរីយ៍ បានបង្ហោះរូបពីរសន្លឹកអមដោយចំណងជើងថា «ថ្ងៃនេះខ្ញុំបានជួបនិងប្រពន្ធកូនខ្ញុំវិញហើយអរគុណបងថ្លៃអរគុណបងៗកូនស្រីប៉ា» ។ លោកបានបង្ហោះខ្លឹមសារមួយទៀតថា «លើកនេះប្តីសុំមើលថែអូននិងកូនឱ្យបានល្អបំផុត ជីវិតបងឱ្យអូនហើយ»។ ក្នុងគ្រាដែលប្រពន្ធអនុស្សាវរីយ៍វិលត្រឡប់មក វិញនេះលោក ជុំ លីណូ ក៏បានផ្តល់ដំបូន្មានដល់តារាចម្រៀងរូបនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD_UBMTtZ5bDdMZ0jOD2KD9O0PPiHvsNCNsvMgfV4Wo5uTx2U6PlkYUGI4Lntm7Y00lbxW_PqIbvElhjylWVHryoGMbYWIJxuuY86S2ZF7Sn4_e1-_vaKxWBWWRAyMsE9SlZ_CViershvbvGTLtTUbXmq1pPM4jYHindmzZObjgwfq3t-VDi2gDE73fu8Q/s2048/image_2024-08-12_15-38-54.png
លោក ជុំ លីណូ រហ័សនាម Jakson ស្រុកខ្មែរ បានចែករំលែកការបង្ហោះរបស់ អនុស្សាវរីយ៍ ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «បើប្អូនបានជួបជុំប្រពន្ធកូនវិញបងសូមចូលរួមត្រេកអរ ។ ហើយសូមប្អូនរក្សាអ្វីដែលយើងកំពុងមានឱ្យបានល្អកុំធ្វើអីតាមអារម្មណ៍ណាប្អូនប្រុស..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge6sJd-2IbVAfnbMKhbEV0pGu3actn4eiTNThHzDacylASM8Gi0IHDhwFkip-PbTgpiLq-V3Id6_sH0dUy73RaV_0S5t8VIadaR6EnXwUpgfprD8Vy7hbNqQqX3wv7jtt5AlnkbCIK9myUaxPMRtUbSmUBW3CBX4MOhCv1omQoYJoFblk1bYX4j7ultQ4b/s2000/image_2024-08-12_15-38-46.png

គួរបញ្ជាក់ថា កន្លងមកនៅពេលតារាចម្រៀង អនុស្សាវរីយ៍ បង្ហោះសុំឱ្យប្រពន្ធកូនវិលត្រឡប់មកវិញជាច្រើនដងដោយដឹងពីកំហុសរបស់ខ្លួនតារាចម្រៀង នេន ទុំ ក៏បានជួយឈឺឆ្អាល សុំឱ្យប្រពន្ធអនុស្សាវរីយ៍ផ្តល់ឱកាសឱ្យប្តីជាលើកទី២ រួមជាមួយពាក្យសម្តីលើកទឹកចិត្តទៅកាន់តារាចម្រៀងរូបនេះ។ ក្នុងការខលរវាង នេន ទុំ និងម្ចាស់បទ ទីងមោង អនុស្សាវរីយ៍ បានទទួលស្គាល់កំហុសថាធ្វើខុសច្រើនដាក់ប្រពន្ធលោកធ្ងន់ណាស់ លោកដឹងកំហុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcIKjSpyZ1pCFQNeHOHabCIjevKMC0cJel_13kdewlGR33IFFRjnpnzVwLEtPOPqjXctIMRItY5RHoDrDoIvHn2LQKdqNdztR14CosZxmzPtxqbgm95HNmzHGmYeO5MbRJ7yP-_fbeuMwNdaI0uvVRn37Xzebt2cScyy0dij8V4Y8gg0d7j1ZmoncSAABi/s1728/image_2024-08-12_15-38-47.png

នៅពេលតារាចម្រៀង អនុស្សាវរីយ៍ បង្ហាញទុក្ខលំបាកត្រូវប្រពន្ធចាកចោលជាសាធារណៈនេះ ប្រិយមិត្តអ្នកគាំទ្រទើបតែដឹងថាលោកមានប្រពន្ធមានកូនប៉ុណ្ណោះ ដោយសារកន្លងមកលោកហាក់មិនបានបង្ហាញឡើយថែមទាំងមានរឿងអាស្រូវជាមួយនារីម្នាក់ធ្វើការនៅប្រទេសកូរ៉េទៀត៕

Sheynnis បវរកញ្ញាចក្រវាលឆ្នាំ២០២៣ធ្លាប់មកកម្ពុជាលើកមុនបង្ហាញមុខគូស្នេហ៍ហើយ

0

Sheynnis Palacios (សេននីស ផាឡាស៊ីអូ) Miss Universe 2023 ដែលធ្លាប់មកប្រទេសកម្ពុជាកាលពីខែមេសា កន្លងមកនេះបានបង្ហាញរូបភាពជាមួយគូស្នេហ៍ជាបុរសដ៏ស្រស់សង្ហាម្នាក់មុនពេលនាងលាលែងតំណែងដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។ ការបង្ហាញរូបភាពនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនិងទទួលបានការជូនពរជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt09AO1TR8M-1wsL_5BbpZrapKLASwP5uKBZBHd1XygAgzRHZAw8No5RMfZ3B4PKmCalGMFow8C8taiicvvC8OtBMhu-nGheDrKkBUWutALbjx6r3VIPvoGQItVrhGx87JwykaIFdKcb1axV_tLwXnquBOG3iUZgyt46K0e6m3EeMxNb0hjwV1xMoXugNs/s2048/image_2024-09-09_16-48-57.png

កាលពីថ្ងៃទី៨ ខែកញ្ញា នៅលើ Instagram ផ្ទាល់ខ្លួនរបស់ Sheynnis Pបានបង្ហោះពេលវេលាដ៏រ៉ូមែនទិកជាមួយមិត្តប្រុសរបស់នាងនៅខាងក្រោយឆាកក្នុងព្រឹត្តិការណ៍មួយខណៈមិត្តប្រុសរបស់បវរកញ្ញារូបនេះក៏បានបង្អួតម្រាមដៃនាងដែលមានចិញ្ចៀនផងដែរ។ បច្ចុប្បន្ន Miss Universe 2023 មិនទាន់បង្ហាញដំណឹងជាក់លាក់ទាំងស្រុងនោះទេ ដោយត្រូវបានអ្នកគាំទ្របញ្ចេញមន្ទិលលើស្នេហា ប៉ុន្តែនាងមិនបញ្ជាក់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWK-Mt75Y_WEmm2nwdgJgfrG_RoK5PyQtzKCQetzn0LE3Sjsqvild0vbME2u-i1L8AFI86v4jfLzPEBdriWLTPL4me-LVbe7m6PpbM1EMSY80Qc8djSlLHdxv3jWL23lWGRZdYgGmnQdd-2CTa_JVcK25xFVelU6yl5W-oTYPRpyi-3Hmg56fw4I84vrgq/s2048/image_2024-09-09_16-49-00.png

ការលាតត្រដាងពីជីវិតឯកជនរបស់ Sheynnis នៅពេលដែលនាងត្រៀមបញ្ចប់តំណែងបស់នាង ខណៈដែលបវរកញ្ញាបានទទួលការចាប់អារម្មណ៍ពីមិត្តភ័ក្តិ សហការី និងអ្នកគាំទ្រសម្រស់អន្តរជាតិ។ នៅលើវេទិកាសម្រស់ជាច្រើនបានបង្ហាញរូបភាពរបស់ពួកគេដែលបានទាក់ទាញអ្នកចុច Like និង Comment រាប់ពាន់នាក់អបអរសាទរសុភមង្គលរបស់ពួកគេ ដោយសរសើរអ្នកទាំងពីរថាជាគូស្នេហ៍ដ៏ស្រស់ស្អាត។

Sheynnis មានកម្ពស់ ១.៨ ម៉ែត្រ និងជាតារាម៉ូដែល និងជាសកម្មជនសង្គមនៅក្នុងស្រុកកំណើតរបស់នាង មុនពេលត្រូវបានឈ្នះមកុដបវរកញ្ញាចក្រវាលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នាងបានឈ្នះបវរកញ្ញាពិភពលោក Nicaragua 2020 ចូលរួមបវរកញ្ញាពិភពលោកឆ្នាំ ២០២១ដែលជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៤០ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQHxltGhT-bQ4H9UQ46-o6vfd2cKX29K1LhNgAzyrUFskAAVBL8mqtH_SmxUfbbiFlD_ZANtjXgFBcez0UT4N6CBWvxGWLCRsN5JOr32m1xAk90WOAlFqOctJyp0R2g6Lgb5xOOfNN90BKj9_iE3-UYbXsft28MDOSohaKrPZSNw4i554_cyfPc6R6x9Xx/s1800/image_2024-09-09_16-48-54.png

បន្ទាប់មកនាងបានបន្តព្យាយាមដើម្បី Miss Universe Nicaragua 2023 និងបានគ្រងមកុដដោយឈ្នះការប្រកួតបវរកញ្ញាពិភពលោកលើកទី ៧២ នៅប្រទេស El Salvador ។ ក្នុងតំណែងរបស់នាង នាងបានចូលរួមក្នុងសកម្មភាពជាច្រើនជាមួយនឹងគណៈកម្មាធិការរៀបចំក្នុងប្រទេសជាង៣០ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ការមកដល់របស់ Miss Universe 2023 នៅលើទឹកដីសៀមរាបគឺជាប្រវត្តិសាស្រ្តហើយសម្រាប់ប្រទេសកម្ពុជាដែលមានម្ចាស់ជ័យលាភី Miss Universe មកដល់ដូចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRkJnPTYa1Q2vcnr7cA9-LZmozKtOasP6v5RRrm-h0u80nlalKpkVMZBJL01IAdK3X7sIVFAuP73Jg4NLkzvD7uJTBV494yz2CUMz3AQJ8ODth7ipvIBY9Ldc9hrp00AVi573iBnPQye8ihG0_4jWLZnWBQhmWBqRDPjOAbbOBRFerhuUT84F3EFZs3_a8/s1800/image_2024-09-09_16-48-55.png

នៅដើមឆ្នាំ Sheynnis បានឈ្នះពាន Miss Grand Slam – Most Beautiful Miss World 2023 ដែលត្រូវបានបោះឆ្នោត ដោយ Global Beauties ។ Sheynnis នឹងប្រគល់មកុដឱ្យអ្នកស្នងតំណែងបវរកញ្ញាចក្រវាលជាលើកទី ៧៣ នៅម៉ិកស៊ិកនៅចុងឆ្នាំនេះផងដែរ៕

ចាំនារីជនបរទេស Jessica ទេ? ពេលនេះនាងកំពុងហាត់រៀននិយាយភាសាខ្មែរ

0

កាលពីខែសីហា ឆ្នាំ២០២៣ នារីជាជនបរទេសម្នាក់ឈ្មោះ Jessica បានពោលសរសើរប្រទេសកម្ពុជាមិនដាច់ពីមាត់ និងសន្យាជួយប្រូម៉ូតឱ្យទេសចរមកកម្សាន្តឱ្យបានច្រើនបន្ទាប់ពីទេសចរមួយចំនួនមើលរំលងទៅលេងប្រទេសក្បែរខាងកម្ពុជា។ ជាប់ចិត្តនឹងប្រទេសកម្ពុជានិងមានបំណងមកកម្សាន្តសាជាថ្មី ពេលនេះ Jessica បានបង្ហោះវីដេអូខិតខំរៀននិយាយភាសាខ្មែរបើទោះបីជាមានភាពលំបាកសម្រាប់នាងយ៉ាងណាក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMGVnWxYDclt-yrruT__X9Stpd2BZxqIA8Jd1hgtza82HV9W3aF9lf58VjrDcHWiuMGRTLgthWe7KHxOjptVB46zNgmuus_-1iiFdbkivfOw70BnsPcMz_IM2_sIefDWl4hioeMQup41DbwRufv9wBvQ5Hl9aTVN47qloSdm2K60poUnBHgLy_8mzfwdD7/s1350/image_2024-09-10_15-50-55%20(2).png

កាលពីពេលថ្មីៗនេះ Jessica ដែលមានគណនីទិកតុកឈ្មោះថា Callheroppa ជាអ្នកអាម៉េរិកផ្លាស់ទៅរស់នៅប្រទេសកូរ៉េ បានបង្ហោះវីដេអូមួយដោយដាក់ចំណងជើងថា « learn khmer with me! »។ នៅក្នុងវីដេអូរបស់នារីដ៏ស្រស់សោភា រូបនេះបានរៀបពីការដោនឡូតអេបដើម្បីសិក្សាភាសាខ្មែរដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5oTbV18_7rRQ5z6sMURgC064M7FnRaMKxtklrrnCcsgn7OkiVOMLL_gGUfL8IzFUQo0IAQs69CpG6qG-ofmzT4pF__mY8NtO3e7ia9B4g8tWxuxGFRJD9cizS0jsJ2Xsh-6xwx43jwyLL2597iuK6VCyOfgNlkOrvkfIB8YSjZTiMdCbSkySDpYl09kRs/s600/image_2024-09-10_15-50-58.png

ពាក្យដែល Jessica រៀនគឺពាក្យ សួស្តីអ្នកទាំងអស់គ្នាហើយនាងបានដឹងថាពាក្យថា សួស្តី ដែលមានអត្ថន័យស្មើនឹងពាក្យអង់គ្លេស Hello ហើយក៏ដឹងភាសាផ្លូវការពាក្យនេះថា «ជម្រាបសួរ» ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqDoFQeHKhFvnhs8Ixj8dgn6v6qgSpIjBb5DGyM7rmOamU8Ykh4RM_eHdDmfjWh0Fj-Q1yMgGROvyaFdP4jnZ3tg0N8QEQa_m1RGK9I9NR9ZMeJZ9jx7WJa2Bs7ilPNH94dW6jzvb1_xwHJESKeB2s22m1488M7vFRCIfQ7Gwz0mesSSsIZxYoHbsH1Iz9/s899/image_2024-09-10_15-50-55.png

ពាក្យដែល Jessica រៀនទៀតនោះគឺ «ខ្ញុំឈ្មោះ Jessica» និងបាននិយាយប្រយោគពេញទៀតថា ជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ Jessica។ ហើយពាក្យដែលនាងរៀនបន្តទៀតគឺពាក្យ «ខ្ញុំស្រលាញ់អ្នក»។

គួរបញ្ជាក់ថា កន្លងមកទេសចរបរទេសនិងជាអ្នកបង្កើតមាតិការូបនេះធ្លាប់បាននិយាយពីប្រទេសកម្ពុជាថា មនុស្សភាគច្រើនដែលមកកម្សាន្តនៅតំបន់អាស៊ីអាគ្នេហ៍ចង់សំដៅទៅប្រទេសវៀតណាម និងថៃ ឬប្រទេសផ្សេងដែលមានសម្រស់ស្រស់ស្អាត ប៉ុន្តែបែរមើលរំលងប្រទេសកម្ពុជាទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRKkt1_0ag6WWwaXRP3bJb37WzjC-q5hZ4YYMmCBZZFukbuDLAlYiulDiwYFOV3Pg_b_G2i1XstiGgBd74qkCoUaR-4aiiLNX2tYLYls7-2QvQyA33lfADZ0YVshGWUWWnAxrTBh_liawwp-eYZxbIVPS1N_-Qd9gqMhgQ0E6zC_M9HHyI5HgZ9sZHwRqq/s800/image_2024-09-10_15-50-57%20(2).png

តាមរយៈបទពិសោធរបស់នាងដែលទើបមកពីកម្សាន្តនៅប្រទេសកម្ពុជា Jessica បានឱ្យដឹងថាប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់ តំបន់រមណីដ្ឋានអង្គរមានសម្រស់ស្រស់ស្អាតខ្លាំងតាមបែបធម្មជាតិដោយមិនមានការកែច្នៃដូចតំបន់ទេសចរណ៍ដទៃឡើយ។ Jessica ថាភ្ញៀវទេសចរនានាពុំគួររំលងប្រទេសខ្មែរខណៈនាងបានសន្យាថានឹងជួយប្រូម៉ូតពីប្រទេសកម្ពុជាឱ្យបានច្រើនដើម្បីរួមចំណែកឱ្យប្រជាជននៅតំបន់ទេសចរណ៍កាន់តែទទួលបានប្រាក់ចំណូលផ្គត់ផ្គង់នៅក្នុងជីវភាពគ្រួសារ៕

 

 

មិនធម្មតា! សាំងចុះសល់ក្រោម៤ពាន់រៀល ជាលើកដំបូងក្នុងរយៈពេល២ឆ្នាំចុងក្រោយ

0

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែកញ្ញានេះ បានកំណត់ឱ្យតម្លៃលក់រាយប្រេងឥន្ទនៈ នៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានតម្លៃ ៣៩០០ រៀល/លីត្រ សម្រាប់សាំងធម្មតា និង ៣៧៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

បើធៀបតម្លៃនេះ ទៅកាលពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ មានការខុសគ្នាបន្តិចបន្តួចដោយ៖

  • សាំងធម្មតាក្នុងតម្លៃ ៤ ០០០រៀល/លីត្រ (ធៀបថ្ងៃទី១១ ចុះមួយរយរៀល)
  • ម៉ាស៊ូតត្រូវលក់ ៣ ៨៥០រៀល/លីត្រ (ធៀបថ្ងៃទី១១ ចុះមួយរយរៀល)