Lisa បានបង្ហាញនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MTV VMAs ដោយសម្តែងបទចម្រៀងរបស់នាងមានចំណងជើងថា «New Woman»និង «Rockstar» នៅលើឆាក។ សមាជិក BLACKPINK រូបនេះតែងតែត្រូវបានគេស្គាល់ថាមានជំនាញរាំពោរពេញដោយក្បាច់រាំដ៏មានថាមពលជាមួយនឹងកៅអីពណ៌ក្រហម និងអណ្តាតភ្លើងផង។ ការសម្តែងរបស់ Lisa នេះជំរុញឱ្យនាងបានបង្កើតប្រវត្តិសាស្រ្តជាតារាទោលដំបូងគេបង្អស់ក្នុងវិស័យ K-POP ដែលបានសម្តែងនៅលើឆាកដ៏អស្ចារ្យនេះ។
កាលពី២ឆ្នាំមុន Lisa បានបង្ហាញខ្លួនជាមួយសមាជិកក្រុម BLACKPINK ដែលជារូបតំណាងវប្បធម៌ប៉ុប Paris Hilton ទសវត្សរ៍ឆ្នាំ00 ដោយណែនាំអ្នកសំដែងបន្ទាប់នៅឯកម្មវិធី MTV Video Music Awards ប៉ុន្តែនៅយប់ថ្ងៃពុធ ១១ កញ្ញាត្រូវនឹងព្រឹកថ្ងៃទី១២ ម៉ោងនៅកម្ពុជានេះនាងបង្ហាញខ្លួនជាលើកដំបូង VMA ក្នុងនាមជាសិល្បករទោល។
ក្នុងការសម្តែងទោលជាលើកដំបូង Lisa បានគ្រងឈុតពណ៌ក្រហមហើយចាប់ផ្តើមការសម្តែងរបស់នាង អង្គុយលើកៅអីពណ៌ក្រហមនៅពីមុខកញ្ចក់ពណ៌ក្រហមដោយបាន ចាប់ផ្តើមការសម្តែងរបស់នាងជាមួយនឹងបទ«New Woman»សហការជាមួយតារាចម្រៀងអេស្ប៉ាញ Rosalía ដោយអ្នករាំបានស្លៀកពណ៌ខ្មៅ។
បន្ទាប់មក LISA បានដើរទៅលើឆាក មុនពេលការសម្តែងបានផ្លាស់ប្តូរទៅជាការបកស្រាយបទចម្រៀង «Rockstar» មុនរបស់នាង។ នាងបានសម្តែងទោលនៅពីមុខតារាធំមួយនៅកណ្តាលឆាក ដោយមានអណ្តាតភ្លើងនៅផ្ទៃខាងក្រោយ ខណៈដែលនាងបានសម្តែងក្បាច់រាំហ្គីតាតាមអាកាសអមដោយក្រុមរាំមានទាំងស្រីមានទាំងប្រុស។
គួរបញ្ជាក់ថា បទ «Rockstar» របស់ Lisa ទទួលបានការតែងតាំងពានរង្វាន់ចំនួន៤ នៅក្នុងកម្មវិធី Video Music Awards ក្នុងឆ្នាំនេះ។ ទាំង «Rockstar» និង «New Woman» បានឈានដល់ Billboard Hot 100 កាលពីដើមឆ្នាំនេះ ដោយឡើងដល់កំពូលលេខ ៧០ និងលេខ ៩៧ រហូតមកដល់ពេលនេះរៀងៗខ្លួន៕