Home ព័ត៌មានអន្តរជាតិ បញ្ហាគ្រោះធម្មជាតិ ទំនិញគ្រប់ប្រភេទនៅក្នុងប្រទេសវៀតណាមកើនឡើងខ្លាំងមិនធ្លាប់មាន!

បញ្ហាគ្រោះធម្មជាតិ ទំនិញគ្រប់ប្រភេទនៅក្នុងប្រទេសវៀតណាមកើនឡើងខ្លាំងមិនធ្លាប់មាន!

63
0

ប្រទេសវៀតណាម៖ បន្ទាប់ពីរងឥទ្ធិពលនៃខ្យល់ព្យុះយ៉ាហ្គី តំបន់ជាច្រើននៅក្នុងប្រទេសវៀតណាមបានលិចលង់ក្នុងទឹកជំនន់ បណ្តាលឱ្យទំនិញគ្រប់ប្រភេទខូចខាតយ៉ាងធ្ងន់ធ្ងរ ជាហេតុធ្វើឱ្យតម្លៃកើនឡើងទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvXjE_wFGeA-xqvNejfhp2KsQaH0_irWNTFYvyRbftKMzdbGkCDKI3CxlvkSx_K_cEgycyJo7PRDBYl78VDtjT0tYHLC-8Ed-s8VdIwSv1KIMLaFZp3w1ayUXWL7yDLqvyE4OgM64ihLcvSI1-YJoBqOYL01Es8dHgarfRLLfW3O1PkbOTBF0znbdeeK7w/s686/image_2024-09-12_10-53-51%20(2).png
យោងតាមកាសែតអេឡិចត្រូនិក VTC News បានឱ្យដឹងថា តម្លៃបន្លែបៃតងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ថ្មីៗនេះ នៅតាមផ្សាររបស់ប្រជាពលរដ្ឋជាច្រើនបានកើនឡើងយ៉ាងខ្លាំង ហើយមិនសូវមានទំនិញសម្រាប់លក់ដូចមុននោះទេ។ សព្វថ្ងៃបន្លែគឺមានការខ្វះខាតយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ដោយសារតំបន់ជាច្រើនត្រូវបានជន់លិច ហើយបន្លែត្រូវបានខូចខាត ធ្វើឱ្យការផ្គត់ផ្គង់ខ្វះខាត ជំរុញឱ្យតម្លៃកើនឡើងខ្ពស់មិនធ្លាប់មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFoQtqQPcZahSv1R-tiiPnQfIGbbOVYwXz8mGRXQEtorCJD1bmTsn4-YAFIx_WRaqrs3Y1z6eJkhrMHtBG7OS00KcBbCQjAoKSiZZHuOs1rjFFBdrmr6i-6bO8RVXC45Bmkyppchqr2x08KH8UR_riNndtXe1U9npQRqmI_t1WCeSI0WIwD4t7gbOEZpOP/s1336/image_2024-09-12_10-53-51%20(3).png
យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា បន្លែដែលថ្លៃបំផុតគឺបន្លែឆៅ និងឱសថ។ មិនត្រឹមតែបន្លែឆៅ និងឱសថឡើងថ្លៃខ្លាំងប៉ុណ្ណោះទេ សូម្បីទំនិញគ្រប់ប្រភេទដូចជា សាច់ អង្ករ ស៊ុត ក៏ឡើងថ្លៃខ្លាំងផងដែរ និយាយរួមទៅ អ្វីៗនៅទីនេះបច្ចុប្បន្នគឺសុទ្ធតែឡើងថ្លៃទាំងអស់។ អាជីវករតូចមួយនៅផ្សារ Nam Du ស្រុក Hoang Mai បាននិយាយថា រយៈពេលពីរថ្ងៃកន្លងមកនេះ គាត់មិនអាចទិញឱសថទៅលក់បានទេ ដោយសារទីផ្សារលក់ដុំខ្វះខាត ហើយតម្លៃក៏ខ្ពស់ផងដែរ។ លើសពីនេះទំនិញផ្សេងៗដែលធ្លាប់តែមានតម្លៃថោកសមរម្យក៏បានកើនឡើងតម្លៃទ្វេដងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE591IaKvmoqEhdqOtwlKNQYKbSj0AQpn8ZZmzwl1DFDvEDtrkq8y_83wBQRCM79aamRlOOnYj-QXKSHRHX11vs2VZzpX_6PS5mBwH_EfsENMn7SMa6Hv55odcKSdO-fgeAOePh4JHMKglduO7xXge5j7zQeNZ_uUNWUYe2nb9BfVk-F_8xy_W0PW8yXOE/s1000/image_2024-09-12_10-53-51.png

បច្ចុប្បន្នទីផ្សាររបស់វៀតណាមកំពុងជួបការលំបាកខ្លាំងដោយសារឥទ្ធិពលនៃខ្យល់ព្យុះយ៉ាហ្គី។ ប្រទេសវៀតណាមថ្មីៗនេះក៏បានប្រកាសបិទសាលាមួយរយៈដោយប្តូរមករៀនតាមអនឡាញវិញ ដោយសារហេតុផលភ្លៀង និងទឹកជំនន់កម្រិតខ្ពស់។ ទន្ទឹមនឹងនោះ អាជីវកម្មដូចជាសណ្ឋាគារ ភោជនីយដ្ឋាន ក៏បានបិទទ្វារមិនទទួលភ្ញៀវមួយរយៈ ដោយសារហេតុផលដូចគ្នា។ ខ្យល់ព្យុះយ៉ាហ្គីបានបំផ្លាញព្រៃឈើធម្មជាតិ និងរុក្ខជាតិចំនួន ១ លានហិកតានៅក្នុងប្រទេសវៀតណាម ហើយស្រូវ ១០ ម៉ឺនហិកតាក៏ត្រូវទឹកលិចផងដែរ។ ផ្ទះនីមួយៗរបស់ប្រជាពលរដ្ឋបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសមនុស្សជាច្រើនក៏បានបាត់បង់ជីវិត និងរងរបួសទៀតផងក្នុងហេតុការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBLrK2SS6j4u833aWOsmeqPTZAiP7fb_YVtUCuWV9Gq5dS2myRU6AHQ1SbmNFzRPwPYrHhoD0jSXp76RJ1QGBzd34YmqKIC8bi6rH2-0iIbCt6O5p8wnM25wHST0qNcSUaAuDg_bgYsS0vY9RPemOu5DA0ZqKXHjgxebk5dEQKFtswGLN6JjxBTfAHuXx5/s770/image_2024-09-12_10-53-51%20(4).png

ទោះជាយ៉ាងណាបច្ចុប្បន្នរដ្ឋាភិបាលបានកំពុងរៀបចំផែនការ និងដោះស្រាយបញ្ហាលំបាករបស់ប្រជាជន ក៏ដូចជាផ្តល់ការគាំទ្រ ដើម្បីឱ្យសិស្សានុសិស្សបានទៅសាលារៀនឡើងវិញ រួមទាំងស្តារលំនៅដ្ឋានជូនប្រជាពលរដ្ឋឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ គួរបញ្ជាក់ដែរថា គិតត្រឹមល្ងាចថ្ងៃទី៩ ខែកញ្ញា ព្យុះនេះបានបណ្តាលឱ្យមនុស្ស ៦៥ នាក់ស្លាប់ និង ៣៩ នាក់បាត់ខ្លួន ហើយមនុស្សប្រហែល ២៥០ នាក់បានរងរបួស រីឯផ្ទះជាង ៨,០០០ ត្រូវបានខូចខាត ទូករាប់សិបបានលិច ហើយប្រព័ន្ធអគ្គិសនីមានបញ្ហាទូទាំង ១៥ រាជធានី-ខេត្ត ក៏ដូចជាគ្មានអគ្គិសនីប្រើប្រាស់ជាដើម៕