គម្រោងព្រែកជីកក្រានេះ (Kra Canal) មានតាំងពី៣០០ឆ្នាំមុខមកម្លេះ ពេលនោះស្ដេចថៃ ព្រះនាម រាម៉ា ទី៥ បានឱ្យបារាំងសិក្សាលើព្រែកជីកមួយនេះ ប៉ុន្ដែពេលនោះដោយសារតែបច្ចេកវិទ្យាសម័យនោះនៅមានកម្រិតនៅឡើយ ទើបមិនអាចធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQzzvxGiFkqzJlK4wIcckBoQDzdLHsliCbAZPJAA4TQ46QFe0JJqOdxT_EoVmAS1PqwWCLl-t0VqqzdCrdEYukDQFcPxG_ehmexYUuTgPEqbSwU-aLP_F1GxEwZkHTKaa9fcB8TC7mEIDFseByLVKVyZ9KQmA8q4_PBB1yih3j6TkpAHa_ElQxx6QlpVno/s1600/image_2024-09-11_14-08-44%20(2).png

លុះដល់ឆ្នាំ២០២៩ លោក ប្រាយុទ្ធ ចាន់អូចារ បានចេញបញ្ជាឱ្យត្រួតពិនិត្យគម្រោងព្រែកជីកនេះ ដែលកាលនោះមាន ចិនបានចេញមុខគាំទ្រយ៉ាងពេញទំហឹង ព្រោះវាអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ ដែលចិនត្រូវដឹកកាត់តាមច្រកម៉ាឡាកាចន្លោះម៉ាឡេស៊ី និងសិង្ហបុរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQPwwTrFUjTJvBGe4m_Q3FkZPvIdn-wo8TlP2apjpcL0iJj8KNEqRkZ2j2L2K8GCym7ywcxZzhW8dGedXiFMU4_RPFdEsgKh1P2PEFx4U_A_KuE2I3t96oRjLTyNit40ybwlaszf2q9Vuganf8Ksj6IZqcDVD30t6Os7kbFnIAGjzby9_Mq5RIdQ_PrsdY/s700/image_2024-09-11_14-08-43%20(4).png

ប៉ុន្តែនៅឆ្នាំ២០២០ ថៃក៏បានបដិសេដមិនសាងសង់វិញ ដោយហេតុថា៖”ការជីកព្រែកនេះ នឹងបំបែករដ្ឋភាគត្បូង ដែលធ្វើឱ្យក្រុមឥស្លាមជ្រុលនិយម ចង់ផ្ដាច់ខ្លួនពីប្រទេសថៃ មានភាពងាយស្រួលក្នុងការប្រកាសឯករាជ្យ។
ផ្ទុយមកវិញថៃ ក៏សហការជាមួយចិន ប្តូរគំនិតពីការសាងសង់ព្រែកជីកក្រា (Kra Canal) មកសង់កំពង់ផែទឹកជ្រៅចំនួន២ ផ្លូវដែក១ និងផ្លូវហាយវេ ១ វិញ ដោយចំណាយត្រឹម៦ពាន់លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTwAl8o-xMtxK18rxwFK_LmnwoqqtQF0V6hfY9igcuJxuVPbXUdIEqvVUbppfQQ2fETFM1ZL-9n80OLP1RCTpLHHQ-nCtUfQ0EYjDm73FysysZKLcoj-4VhPcpzLgpOOdIcuG2ghnwProNiuEsUwnK2tKU6mQ-lmoNh8K4WTwElV7m5nbJVCT1eVykTR5N/s825/image_2024-09-11_14-08-43%20(2).png
គួរបញ្ជាក់ផងដែរថា “គម្រោងព្រែកជីកក្រា” (Kra Canal) មានប្រវែង ១០០គីឡូម៉ែត្រ ទទឹង ៤០០ម៉ែត្រ នៅភាគខាងត្បូងបំផុតនៃប្រទេសថៃ ដែលភ្ជាប់ពីឈូងសមុទ្រថៃ ទៅសមុទ្រអានដាម៉ាន់ ដោយគ្រោងនឹងចំណាយ៣០ពាន់លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK1ctBkWLG6s2_k2qJNVies-LFq1_iGhl4xFjgtFado2wi7sWaC8BTF50TQeOwJjfj5c_MgwVxsfaKdflEmRmt99FW_LMTpvVJUutOf_zfgr2lL3QvADw4GDG9M129J6JKLM4d_XryE8yBvr5dfsWFqtU9l8ekZr0-jtsSMYEsXx8I-uYvVpo9rx_iqUoR/s850/image_2024-09-11_14-08-45.png