Home ព័ត៌មានជាតិ សម្តេចតេជោ ទទួលសញ្ញាបានបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព”

សម្តេចតេជោ ទទួលសញ្ញាបានបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព”

65
0

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងគណៈប្រតិភូ បានធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល បន្តដំណើរទៅដល់ខេត្តឃ្យុងសាងបុកដូ។

ការធ្វើដំណើរទៅកាន់ខេត្តឃ្យុងសាងបុកដូ ដើម្បីអញ្ជើញចូលរួមទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE)”។

ក្នុងឱកាសនៃការអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញធ្វើបាឋកថា ស្តីពី បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា និងអញ្ជើញទស្សនាមជ្ឈមណ្ឌលពិព័ណ៌វប្បធម៌ពិភពលោក ឃ្យុងយូ ផងដែរ៕