Home ព័ត៌មានអន្តរជាតិ តើប្រទេសណាខ្លះនៅអាស៊ាននឹងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីលើពិភពលោក?

តើប្រទេសណាខ្លះនៅអាស៊ាននឹងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីលើពិភពលោក?

41
0

យោងតាមរបាយការណ៍ប្រចាំឆ្នាំឈ្មោះ «Southeast Asia Electric Vehicle Outlook (EVO) 2024» របស់ស្ថាប័ន BloombergNEF បានបង្ហាញថា ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍នឹងក្លាយទៅជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីលើពិភពលោក នាពេលដ៏ខ្លីខាងមុខនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoecfkW-YxxiS5I-7BoXpijwqTw2sB9JfQOlFQX2B5ROJqmyvk0pshAm4mkt3qQbJria-4JqE8oRHUWwwq0c-OV3NfHJ0Xk7N4JnPwam7TO8UXEJRGhiKEe_KHs3MeVwJLhsZJkye3BKYe5JpGdOaDgDMDwhwmxmPewKxo36FKZ00pblYsl28pGMGddCDG/s2560/image_2024-09-12_09-49-12%20(2).png

បើតាមការស្រាវជ្រាវបញ្ជាក់ថា ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចំនួន៦ នៅតំបន់អាស៊ីអាគ្នេយ៍បានអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់រហ័ស រួមមាន ៖ ប្រទេសឥណ្ឌូណេស៊ី, វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងហ្វីលីពីន ។ លើសពីនេះ ការប្រើប្រាស់រថយន្តអគ្គិសនីក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងខ្លាំង ព្រមទាំងមានការព្យាយាមបង្កើនការផលិតរថយន្តអគ្គិសនីក្នុងតំបន់បន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc8imHZQsR2rRwtMQ8zdgUq78B_he26J76vMdy2NmXU8O8CyQzEeF6sfDncKSK3aHqSJm5SVb8y3ElF7SoJSPbYKlvRQWS8r6ca0BtMwmZbg7VhpDhUcC7WtGrB6YkR0zH0gthgsJ_p5ZkbNsqSzgiesTPIzJFG96TTSiTMkP5mf2fK1NPx09pHU3VsoYl/s2560/image_2024-09-12_09-49-14.png

នេះបង្ហាញឱ្យឃើញថា ចំនួនការលក់រថយន្តអគ្គិសនីទៅឱ្យអតិថិជនបានកើនឡើងរហូតដល់៣ដង នៅឆ្នាំ២០២៣ គឺស្មើចំនួន១៥៣.៥០០គ្រឿង ។ ការលក់រថយន្តអគ្គិសនីកើនឡើងខ្លាំងបែបនេះ គឺបណ្តាលមកពីគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាលប្រទេសនីមួយៗ ហើយរថយន្តអគ្គិសនីចិនមានការទទួលស្គាល់កាន់តែច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ហេតុនេះ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលនឹងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីលើពិភពលោក រួមមាន ៖ ប្រទេសឥណ្ឌូណេស៊ី, វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj74ghXTZtb4-UWyq1QvqO-08gjwWwxmXrorVcNRw5tGaeyT8iZfUVspH4z4Ggbw2zW-dY45J6pPpljJESvRn9YxJGNK8GO4cNzC4xVucMTlKcvk1FKIT-frA1Ojh3WqENP-Qq0W1nolQ3sZ8x0MD8ldZo3FwDGPwYkcajVXeBtCjo4i9PlK0iVkBpvAiYA/s1480/image_2024-09-12_09-49-17.png

ស្របពេលការលក់រថយន្តអគ្គិសនីកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែការលក់កង់អាគុយបែរជាធ្លាក់ចុះនៅតំបន់នេះទៅវិញ និងកើនឡើងត្រឹមតែ៣,៨% ប៉ុណ្ណោះកាលពីឆ្នាំ២០២៣ ។ វៀតណាមនៅតែកាន់កាប់តំណែងជាប្រទេសលក់កង់អាគុយបានច្រើនជាងគេ គឺស្មើជាង៨០% នៃបរិមាណការលក់កង់អាគុយសរុបក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ចំណែករថយន្តអគ្គិសនី រដ្ឋាភិបាលវៀតណាមបានកំណត់គោលនយោបាយគាំទ្រឧស្សាហកម្មផលិតរថយន្តអគ្គិសនីក្នុងប្រទេសរបស់ខ្លួនជាបន្តបន្ទាប់ និងចាប់ផ្តើមកំណត់ស្តង់ដារ និងបទប្បញ្ញតិពាក់ព័ន្ធ ។ ក្រៅពីនេះ វៀតណាមបានបង្កើតមជ្ឈមណ្ឌលសាកល្បងរថយន្ត និងម៉ូតូ នៅឆ្នាំ២០០៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ydxJdYSL6P-VMknq40kShFqvyepGgz5pdAQPpMssj4Kz16sAc3fk3c7UwTXD7qIPjp4YZkSlMT6PR85W8q_taQU4OIiMvQFyklstS6pNTU8L2Bx5c17tvVPIUH6-JWwNhhil_cFsIGvnnwU5vPgBd29hTdJwqO_wgUEBX2DjaRUAKC1JuEgAUFLmpKPK/s1598/image_2024-09-12_09-49-18.png

របាយការណ៍របស់ស្ថាប័ន BloombergNEF បានព្យាករថា ចំនួនការលក់រថយន្តអគ្គិសនីនឹងកើនឡើងរហូតដល់២លាន៧សែនគ្រឿង នៅឆ្នាំ២០៤០ គឺស្មើនឹង៥៦% នៃចំនួនការលក់រថយន្តសរុប ។ របាយការណ៍នេះក៏បានសង្កត់ធ្ងន់លើតម្រូវការវិនិយោគស្ថានីយសាកថ្មរថយន្តអគ្គិសនី នៅឆ្នាំ២០៤០ ផងដែរ ។

នៅតំបន់អាស៊ីអាគ្នេយ៍ រដ្ឋាភិបាលប្រទេសមួយចំនួនបានទទួលស្គាល់ពីសារៈសំខាន់របស់រថយន្តអគ្គិសនី ពីព្រោះវាមិនត្រឹមតែផ្តល់ផលល្អដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសយុទ្ធសាស្ត្រក្នុងកំណើនឧស្សាហកម្ម និងនិរន្តរភាព ។ នេះជាមូលហេតុធ្វើឱ្យប្រទេសមួយចំនួននៅអាស៊ានក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីលើពិភពលោក រួមមាន ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioU7M-QlOTlZnM8blayQq2YyKflb9VLWYtuA3Z5K-rFDhwXjxDf61WtlwPCvjhHfRpT9wcK-dBgST6s8TbkrkEkWNrGgYpKqENWh37Q_eOkSHRF2q4tmzh0A07QsWOeevT5UDqVRlDlzDcIsuAN9xphrtrzbPCKpvaXYBbqDMK8o0xaWK16EQeDD0oJsIk/s1200/image_2024-09-12_09-49-20%20(2).png

-ថៃ ៖ ចំនួនការលក់រថយន្តអគ្គិសនីបានកើនឡើងពី២ម៉ឺនគ្រឿង នៅឆ្នាំ២០២២ មកស្មើជិត៩ម៉ឺនគ្រឿង នៅឆ្នាំ២០២៣ ដែលស្មើនឹង២០% នៃការលក់រថយន្តសរុប ។ ការលក់រថយន្តអគ្គិសនីកើនឡើងនេះ ដោយសារវិធានការកាត់បន្ថយពន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកទិញរថយន្តអគ្គិសនី ។

-ឥណ្ឌូណេស៊ី ៖ ការលក់រថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ីបានកើនឡើងខ្លាំង គឺពីចំនួនក្រោម១០០គ្រឿង នៅឆ្នាំ២០២១ មកស្មើនឹង១៧.០០០គ្រឿង នៅឆ្នាំ២០២៣ ។ ចំនួនការលក់រថយន្តអគ្គិសនីកើនឡើង ដោយសារវិធានការលើកទឹកចិត្តទិញរថយន្តអគ្គិសនីពីរដ្ឋាភិបាល ព្រមទាំងក្រុមហ៊ុនផលិតរថយន្តរបស់បរទេស ជាពិសេស ចិនបានកាន់កាប់ចំណែកទីផ្សារ៤៥% និងនាំចេញរថយន្តអគ្គិសនីផលិតនៅឥណ្ឌូណេស៊ីទៅកាន់ទីផ្សារពិភពលោក កាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLtNMJbQBEVsj-EcpKfaHnctvMgsFj_FAxJ89Gr8V3OJhl5Wc3_v4mtm267YA2K-vgOJNv5PFO8dw2m60NZQETas2L7BiNB9CRWOk2HAmhKmsfBG9ego6cQNGIXn3IWNHjoLOv5GSA3E6d-DRFYElN6FwVQIkLrY1b6rjsUFlGfS-zXt8yMma4UiMQtweM/s1024/image_2024-09-12_09-49-20.png

-វៀតណាម ៖ កាលពីឆ្នាំ២០២៣ បើទោះជាចំនួនការលក់រថយន្តសរុបធ្លាក់ចុះ ប៉ុន្តែការលក់រថយន្តអគ្គិសនីនៅវៀតណាមបានកើនឡើងដល់៣ម៉ឺនគ្រឿង ស្មើជិត១០% នៃចំណែកទីផ្សារ ។ រីឯក្រុមហ៊ុននាំមុខក្នុងទីផ្សារនេះ គឺ VinFast បានកាន់កាប់ចំណែកទីផ្សារក្នុងស្រុកស្ទើរទាំងអស់ ហើយក្រុមហ៊ុននេះកំពុងសម្លឹងមើលឱកាសផលិតរថយន្តអគ្គិសនីនៅក្រៅប្រទេសផងដែរ ដូចជា ៖ ឥណ្ឌា និងហ្វីលីពីន ៕