Home Blog Page 860

ធ្វើការ ១០-២០ ឆ្នាំទៀតក៏គ្មានលុយទិញដែរ! រថយន្តទាំងនេះគឺមានតម្លៃថ្លៃបំផុតក្នុងលោក

0

នៅពេលនិយាយពីរថយន្តទំនើប ទាន់សម័យ និងមានតម្លៃថ្លៃលោកអ្នកប្រាកដជាគិតថាជារថយន្ត Cybertruck, Bugatti, Ferrari, Koenigsegg និង Pagani ហើយ…ប៉ុន្តែការគិតទាំងនេះគឺខុសស្រឡះ ដោយសាររយន្តដែលអ្នកគិតនោះគឺមិនជាថ្លៃពេកនោះទេ ប៉ុន្តែរថយន្តខាងក្រោមនេះវិញទេដែលថ្លៃជាងគេបំផុតក្នុងលោក ទោះធ្វើការ ១០-២០ ឆ្នាំខាងមុខទៀតក៏គ្មានលុយទិញដែរ ហើយក៏មិនហ៊ានប្រាថ្នាខ្ពស់ពេកដែរ ប៉ុន្តែប្រសិនបើអ្នកស្រឡាញ់ហើយ ត្រូវតែព្យាយាមយកវាឱ្យបាន។ ខាងក្រោមនេះគឺជាប្រភេទរថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើភពផែនដី៖

១.Rolls-Royce La Rose Noire Droptail៖ Rolls-Royce បានបញ្ចេញរថយន្តមួយគ្រឿងដែលមានឈ្មោះថា La Rose Noire Droptail ផលិតឡើងដោយក្រុមហ៊ុន Rolls-Royce Motor Cars ។ វាត្រូវបានណែនាំនៅក្នុងខែសីហា ឆ្នាំ ២០២៣ ជាមួយតម្លៃរហូតដល់ទៅ ៣២ លានដុល្លារអាមេរិក គឺជារថយន្តថ្លៃជាងគេបំផុតក្នុងចំណោមរថយន្តប្រណិតៗទាំងអស់នៅលើពិភពលោក ហើយមានតែ ៤ គ្រឿងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG-busL6x3F5BkAWalON6tMZjBqFlDWhVXFQh2Pdl9ccfuAARHL8CqHFaEoDrgJ4LOPy-v-FGI-3veL-TnkM6s-vLyRMxxiWTDKZDWwMLv6oi8pK08FoBs_y7dziTE56diOOgVDMg_kXHyn8W69fbI1EifU37Hyv3G95NCz6V51fWK9wsuJU414wS2VKQJ/s1500/image_2024-09-17_13-25-58.png

២.Rolls-Royce Boat Tail៖ ជាមួយនឹងតម្លៃរហូតដល់ទៅ ២៨ លានដុល្លារអាមេរិក បានធ្វើឱ្យ Rolls-Royce Boat Tail ក្លាយជារថយន្តថ្លៃជាងគេទីពីរនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤។ រថយន្តនេះមានផ្នែកខាងក្រៅពីរពណ៌គឺខៀវ និងខ្មៅដ៏ភ្លឺចែងចាំង បូករួមនឹងលក្ខណៈពិសេសជាច្រើនរាប់មិនអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Q8IWCad058AWbqHteLd2_Gw81-o7mFF57Nr0YJIKglYUE2yDbU3u5g-MhdSJYpMHh1nk2OwThLNqgenLwCRM3nq0aATm3KUOtGMNpKAaXA33zkXpZ7XUHKzOCyqZ9hKz2uI6RNLAe123auQv_f1MgXaCDiacl1sawgc34fT6eSsmCUmIkKj5rxi4JBJb/s1280/image_2024-09-17_13-27-25.png

៣.Bugatti La Voiture Noire៖ គឺជារថយន្តស៊េរីថ្មីដែលទំនើប និងប្រណីតបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តបារាំង Bugatti ជាមួយតម្លៃខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ ១៣,៤ លានដុល្លារអាមេរិក។ សម្រាប់លក្ខណៈពិសេសរបស់វាគឺមានរូបរាងកាយ រហ័សរហួន ថ្មីស្រឡាង នៅក្នុងសរសៃកាបូន ភ្លឺចាំង គឺធ្វើឡើងដោយដៃទាំងស្រុងនៅរោងចក្រ Bugatti ក្នុងទីក្រុង Alsace ប្រទេសបារាំង រួមទាំងមានភាពអស្ចារ្យជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilfZWtWM8l_1XFGHh1BfGVy3nsooLM4HBJFaYL_rjFaFSYihpHgxD5TogG3dMaV-VcAkobGoKvvUJrd8OGLnMRvGOppRI16NBNsJFBOAKKMDb3cZvaavFqU0TdBDb_W3kByYO9ahrTBBEB6EIEYil_50DOqWjiSxJg97JOiBSFDlj6xrXELnhIPLaEt9m-/s1920/image_2024-09-17_13-26-00.png

៤.Rolls-Royce Sweptail៖ ចំណាត់ថ្នាក់លេខ ៤ គឺបានទៅលើប្រភេទរថយន្ត Rolls-Royce ទៀតហើយ ដោយរថយន្តប្រណីត Rolls-Royce Sweptail មានតម្លៃរហូតដល់ ១២,៨ លានដុល្លារអាមេរិក ជាមួយកម្លាំង ៤៥៣ សេះ និងមានលក្ខណៈពិសេសជាច្រើនផ្សេងទៀតរាប់មិនអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsYhWto3ScnAOEXCxy_E_R5zGxKuL6h86ok_3lFrmYirAKGOd-_ykjlmQP4f3rw1_QorYWJnsXoOBemx3wOhnYyQTWCLJ1mozaUQVjuwkAnzooBZm8HWzcZax66HUweFIEfKS2jvHshF0fBh_3TnpSo2wh1tY6QGRTr_GU4zpyH9zrqOVep57qVbvetNlj/s1440/image_2024-09-17_13-27-05.png

៥. Bugatti Centodieci៖ Bugatti Centodieci ត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីឆ្នាំ ២០២០ កន្លងទៅ ហើយវាមានតម្លៃខ្ទង់ ៩ លានដុល្លារ សម្រាប់មួយគ្រឿងគឺជារថយន្តទំនើបនិងថ្លៃជាងគេបំផុតទី ៥ នៅលើពិភពលោក។ Bugatti Centodieci បានបំពាក់ម៉ាស៊ីន 8L W16 មានសមត្ថភាពអាចបង្កើតកម្លាំងអតិបរមាបាន ១,១៧៥ kW (1,577hp) ជាមួយកម្លាំងបង្វិលកង់អតិបរមា ១,៦០០ N⋅m និងមានល្បឿនអតិបរមា ៥២៤ km/h (326mph) ក៏ដូចជាអាចស្ទុះពី ០ ទៅដល់ ៩៦ km/h (60mph) ចំណាយពេលខ្ទង់ ២.៤ វិនាទីប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNHxf6y95lFdNMnodjkI5Udm3yPxJcOlUmcaDglBDJi8RQOFYnSP3flCNtTWXmjL0wm2rxptBaLE99VkFvUnYOJuXp1VC4f3UdB1nied6X3hyphenhypheniizah9-tbFBekiuPOGo_yUbvVPkM05_l5ERL4-iVChjB5VG_7KCil9l-OgjfgYSbXd8EV9O5O2S82-07a/s1920/image_2024-09-17_13-26-01%20(2).png

ក្នុងរយៈពេល ២ ខែខាងមុខផែនដីរបស់យើងអាចនឹងមានព្រះច័ន្ទតូចមួយទៀត

0

ក្រុមអ្នកវិទ្យាសាស្ត្រដែលមកពីសកលវិទ្យាល័យ Complutense នៃទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ បានរកឃើញថា ភពផែនដីរបស់យើងអាចនឹងមានព្រះច័ន្ទថ្មីមួយទៀត ដែលនឹងគោចរជុំវិញផែនដីចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ត្រូវបានគេស្គាល់ថាជាព្រះច័ន្ទទីពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW8hDf6_iAwwS_o6tHAmQM0i4XbPvDYuDyo2_VVpMWyB-p4RfXIshuB8_MFBpwPPu-UHylqq2DgS7J9lmbETpmObU76lj6mA-SHU8Su_uQ0Yvhbqu7mdVpuwiLw6UIUEUqkI2w4W5IZDpZTVk-SaVvdCMNN8JAdTllcknTOWukjiaXofmvP97B0DglOnSw/s895/image_2024-09-17_13-21-38%20(2).png

យោងតាមការចុះផ្សាយរបស់ Earth Sky កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ព្រះច័ន្ទទីពីរនោះតាមពិតទៅគឺជាអាចម៍ផ្កាយដែលមានអង្កត់ផ្ចិតប្រហែល ១០ ម៉ែត្រមានឈ្មោះថា 2024 PT5 ត្រូវបានគេរកឃើញនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤ ដោយវានឹងវិលជុំវិញផែនដីចាប់ពីថ្ងៃទី ២៩ ខែកញ្ញា រហូតដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfGyc2XRZ0gqwB4-xIWB7uZjmAf_ubBUpIf87rX0Ub5gkqx6z2747i7qYQQxseLkVHYkpk9Ll7HLgZFJ0x7DTwKq4cyudT_uR3EsSA2eAnKb48VQuCo_mGINxnH8QohoO0_i3oO7ONqdH3KkFa22nb9K1LWY8vdZef8PP0jyXirlg-fy0im6YbuEEFZPUL/s1200/image_2024-09-17_13-21-38.png

ហើយអ្នកវិទ្យសាស្ត្រនឹងអាចឃើញព្រះច័ន្ទពីរវិលជុំវិលផែនដីក្នុងពេលតែមួយ ដែលនេះគឺជាព្រឹត្តិការណ៍សេឡេស្ទាលដ៏កម្របំផុត បង្ហាញពីថាមពលនៃទំនាញផែនដី។ ទោះជាយ៉ាងណាមនុស្សមិនអាចឃើញព្រះច័ន្ទពីរដោយភ្នែកទទេរបាននោះទេ ដោយសារវាមានភាពស្រអាប់ខ្លាំងពេកក្នុងការសង្កេតមើលដោយភ្នែកទទេ ឬតេឡេស្កុបភាគច្រើន។ ជាមួយនឹងទំហំ ២២ រ៉ិចទ័រ អាចម៍ផ្កាយ 2024 PT5 នឹងអាចមើលឃើញតែចំពោះអ្នកសង្កេតការណ៍កម្រិតខ្ពស់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYUtWKVtBLQlBj5tcXtA4DySySkh1K964wGVYMwuF64NU-15-LSSC_rJCHU_VFXjVlL1arb3dxeOBULHVkvhGLAidagMcVpqPDQEzSldUx_EhTHsWg05_cQqo55vUKR44Ccn1e1cYfFV-b03lBckSRI0bIN9cdnibisMUz9Ih59TYcEWmAXSIhS2q3EIYI/s640/image_2024-09-17_13-21-39%20(2).png

ការរកឃើញអាចម៍ផ្កាយ 2024 PT5 ដែលនឹងវិលជុំវិញផែនដីនេះបានផ្តល់នូវការយល់ដឹងដ៏មានតម្លៃជាច្រើនចំពោះសក្ដានុពលនៃវត្ថុនៅជិតផែនដី។ វាអាចជួយអ្នកតារាវិទូកែលម្អគំរូនៃអន្តរកម្មទំនាញ និងកែលម្អការព្យាករណ៍សម្រាប់របៀបដែលអាចម៍ផ្កាយផ្សេងទៀតអាចមានឥរិយាបទនៅពេលឆ្លងកាត់ជិតភពផែនដីរបស់យើង។ ដូច្នេះយើងអាចដឹងរឿងអាថ៌កំបាំងជាច្រើនអំពីភពផែនដី ហើយនឹងមានឱកាសស្រាវជ្រាវលំហកាន់តែស៊ីជម្រៅសម្រាប់គោលបំណងសាងសង់លំនៅដ្ឋាននៅលើភពផ្សេងៗក្រៅពីផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipMwbfk21K4yZAZr6DRWC1tbZdVaz02uzVgRYzZxDHQYEf7vboqkPsrmHsFMHL4owv_sQCAWJN2E0lyCT7t-rTwLE_DlwGPGCTxVu6bqakiHBrjNIXdFoAcBAjoMQlQDSP0C6h5H_hvDeRziwimoeCv7O8h2CSQds41jLxneDxtt_XUASotNK7GwvTMyUV/s1200/image_2024-09-17_13-21-39.png

មូលហេតុដែលគេហៅអាចម៍ផ្កាយ 2024 PT5 ថាជាព្រះច័ន្ទតូច ឬព្រះច័ន្ទទីពីរគឺដោយសារវាជាវត្ថុមួយនៅជិតផែនដី មានលក្ខណៈសម្បត្តិស្រដៀងព្រះច័ន្ទ និងជាផ្នែកមួយនៃបណ្តុំដែលមានគន្លងស្រដៀងនឹងផែនដី។ ហើយល្បឿនទាបរបស់វា នឹងអនុញ្ញាតឱ្យទំនាញផែនដីផ្លាស់ប្តូរផ្លូវរបស់វាជាបណ្តោះអាសន្ន ដែលបណ្តាលឱ្យវាក្លាយជាព្រះច័ន្ទតូច ឬព្រះច័ន្ទទីពីរនេះឯង។ បន្ទាប់ពីវាបានវិលជុំផែនដីក្នុងរយៈពេលពីរខែរួច 2024 PT5 នឹងរួចផុតពីឥទ្ធិពលទំនាញផែនដី ហើយនឹងត្រឡប់ទៅគោចរជុំវិញព្រះអាទិត្យវិញ៕

ស៊ុយអែត សម្រេចបិទស្ថានទូត និងបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយកម្ពុជា

0

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការបង្ហោះរបស់គេហទំព័រផ្លូវការរបស់ស្ថានទូតស៊ុយអ៊តប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា តាមការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ុយអែត។

ស្ថានទូតស៊ុយអ៊តប្រចាំនៅកម្ពុជា បានបង្ហោះសារដោយរៀបរាប់យ៉ាក្បោះក្បាយថា៖ “យើងសូមជម្រាបជូនថា ស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទជាផ្លូវការនិងឈប់ធ្វើការ ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។

ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ហើយចាប់តាំងពីថ្ងៃទី១៦ ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជា យោងទៅតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត ក្នុងទីក្រុង ស្តក់ ហូម (Stockholm)។ ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល។»

តែយ៉ាងណាមិញ បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា៖” តាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក បន្ទាប់ពីការបិទ ការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថាន ទូតស៊ុយអែតនៅទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយ កម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារដើម្បីបន្ត ផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា”។

គួរបញ្ជាក់ផងដែរថាប្រទេសស៊ុយអែត មានទំនាក់ទំនងការទូតជាផ្លូវការជាមួយកម្ពុជានៅក្នុងឆ្នាំ១៩៦១ ដោយបើកដំណើរការស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ អំឡុងឆ្នាំ២០១០ និងធ្លាប់ប្រកាសបិទម្តងដែរកាលពីឆ្នាំ២០២១៕

ទឹកជំនន់លិចទីក្រុងខ្លាំងពេក! ប្រទេសចិនគ្រោងសាងសង់មូលដ្ឋានអចិន្ត្រៃយ៍នៅលើឋានព្រះច័ន្ទ

0

ប្រទេសចិន៖ បន្ទាប់ពីរងគ្រោះដោយសារឥទ្ធិពលព្យុះយ៉ាហ្គីយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះប្រទេសចិនក៏កំពុងប្រឈមមុខនឹងឥទ្ធិពលព្យុះទីហ្វុង Bebinca វិញម្តងដែលនឹងបោកបក់មកដល់ប្រទេសនេះក្នុងពេលឆាប់ៗ។ ទោះជាយ៉ាងណាប្រទេសមហាអំណាចទី ២ បាននឹងសាងសង់មូលដ្ឋាននៅលើឋានព្រះច័ន្ទជាបណ្តើរៗហើយ ក្នុងគោលបំណងនាំយកមនុស្សទៅរស់នៅលើភពព្រះច័ន្ទ ដើម្បីជៀសវាងពីគ្រោះមហន្តរាយផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheNFaMjULeFzBcT96n18Vo2TJlrLmhEh908QE3616aZ_V8dX47OHPky7jLx2Axk6lCnkiArYXkhwcoINV98KNx-hY848lTsh0psK_hAJ1MjfM9J1TSK-TPZEetVXr_yHfCgqgMCdqdUeXQ5Bq9RLiYbDPyAaxaFNxiynYtJ_gnEaeiJtklqsW8vX5_z6qe/s3000/image_2024-09-17_13-13-07.png

នេះបើយោងតាម Live Science ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ថាប្រទេសចិនបានបង្ហាញផែនការសាងសង់មូលដ្ឋាននៅលើប៉ូលខាងត្បូងរបស់ព្រះច័ន្ទនៅឆ្នាំ ២០៣៥ ដោយទីបំផុតបានបង្កើតចំណុចតភ្ជាប់ជាបន្តបន្ទាប់នៅលើផ្ទៃភពផែនដីហើយ។ ផែនទីថ្មីនេះគឺជាភាពដៃគូរវាងប្រទេសចិន និងរុស្ស៊ី ដែលប្រទេសទាំងពីរបានប្រកាសពីគម្រោងសាងសង់មូលដ្ឋានមេកានិចនៅភពព្រះច័ន្ទ ដែលដំណើរការដោយមនុស្សយន្តតាមរយៈរ៉ុក្កែតធុនធ្ងន់ចំនួនប្រាំ និងបើកដំណើរការរវាងឆ្នាំ ២០៣០ និងឆ្នាំ ២០៣៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7GcfsJ55x0RYv_pkjhS4d3HWC5YlXPf8BmI109N4YtyoVSYJ_iXuU3gtQHRrfF-lii5SRG7HDmTUrdM6LVHtilhtOLt0QqPw7m_74kTAquiqyiIlQFXKdZzlazJwfE9vW5KalDIMRKcGtkip68iJoE_1TrNEhU7nbiUp2GweHBxVT_p0HsWZf-hbgy7dC/s1280/photo_2024-09-16_09-22-27.jpg

បច្ចុប្បន្នប្រទេសចិនបាននាំមុខគេលើគម្រោងនេះហើយ ដោយបានបង្ហាញពីផែនការជាបន្តបន្ទាប់ចំនួនពីរដំណាក់កាល ដែលដំណាក់កាលដំបូងនឹងត្រូវបញ្ចប់នៅប្រហែលឆ្នាំ ២០៣៥ នៅជិតប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ហើយដំណាក់កាលទីពីរស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទអន្តរជាតិ (ILRS) នឹងសាងសង់គំរូពង្រីកនៅឆ្នាំ ២០៥០ ដែលគំរូពង្រីកនេះនឹងក្លាយជា “បណ្តាញស្ថានីយ៍ដែលប្រើគន្លងព្រះច័ន្ទជាមជ្ឈមណ្ឌល និងស្ថានីយប៉ូលខាងត្បូងជាមូលដ្ឋានសំខាន់ ហើយវានឹងរួមបញ្ចូលកន្លែងរុករកនៅលើអេក្វាទ័រតាមច័ន្ទគតិ និងផ្នែកឆ្ងាយនៃព្រះច័ន្ទ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7GcfsJ55x0RYv_pkjhS4d3HWC5YlXPf8BmI109N4YtyoVSYJ_iXuU3gtQHRrfF-lii5SRG7HDmTUrdM6LVHtilhtOLt0QqPw7m_74kTAquiqyiIlQFXKdZzlazJwfE9vW5KalDIMRKcGtkip68iJoE_1TrNEhU7nbiUp2GweHBxVT_p0HsWZf-hbgy7dC/s1280/photo_2024-09-16_09-22-27.jpg

យោងតាមលោក Wu Yanhua ប្រធានអ្នករចនាគម្រោងរុករកអវកាសរបស់ប្រទេសចិន ក៏បាននិយាយដែរថា គំរូស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទអន្តរជាតិ (ILRS) ដែលបានពង្រីកនេះ ក៏នឹងជួយដាក់គ្រឹះសម្រាប់ការចុះចតមនុស្សនៅលើភពអង្គារនាពេលអនាគតផងដែរ។ គួរបញ្ជាក់ដែរថា ប្រទេសចិនបាននឹងកំពុងទាក់ទាញដៃគូជាច្រើនសម្រាប់គម្រោង ILRS។ ក្នុងអំឡុងសន្និសីទនោះ ប្រទេសសេណេហ្គាល់គឺបានក្លាយជាប្រទេសទី ១៣ ហើយដែលចូលរួមក្នុងគម្រោងនេះ។ ទន្ទឹមនឹងនេះអង្គការ NASA ក៏កំពុងដឹកនាំ Artemis ដែលជាកម្មវិធីស្របគ្នា ដើម្បីបញ្ជូនមនុស្សទៅឋានព្រះច័ន្ទផងដែរ។ ដូច្នេះហើយទាំងចិន និងអាមេរិក គឺសុទ្ធតែមានគោលបំណងបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទមុនដំណាច់ទសវត្សរ៍នេះ៕

 

 

 

ថ្ងៃនេះ ឆ្នាំមុន! ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌

0

កន្លងផុតទៅមួយឆ្នាំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitLHqOSpzqqlz6s_OmWVMnn_CgnznfECcXvTXwuWoyDcLUmrbnz6RwRANg_pTIuXXRa62Q9TmoB-0mNDH-AwK3gO5Y9ol7L1oGynEfeJt2IbBFvTTkG6ldU0vCLQ-XQyqK8Q_55qM_gf5ak1YGOj7c0lCPaBcs76ZF4e8fhkpjx3HMXQL7vOntQFbePsdA/s1440/image_2024-09-17_11-18-05.png

រមណីដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណ៨ពាន់ហិកាតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoK-pgRk5TmW_zCo9QqGycTPrB4jP0qNXrPBRYZEg6FEWhAIpdB1V10oTS1XFsfUzVyWnUTmTXHde-dly0CDmkTPL4oIRZjPBB5wC3Ky73B-KgyUBIi028wJcrdR6wu6cur68w_eHm9THvKTUJ_5CRxjrvu0IYTMm1QqyqCZLjVG4_HlzW4YJo9n0c7B21/s1440/image_2024-09-17_11-18-06%20(2).png

ប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrmPq8Zs9SMkPpm1-uhPG4nzMXQoS09y1iOZhZTF-OrVRA2spQURiN99GmN_PMxQqOPIl3us96yV9RdRfx1F3u34bOSaJs-AO8qP5APozHIzqrn5C-RRU9uFVDhO_99Eh3z64WqHP5rRGtYYk8gumHwYhJUiC5HR0VXJe7yPUqsRmL4laJzAqRy97G-3kW/s1440/460425611_917028113801719_3307056006300558006_n.jpg

រាជធានីបុរាណនេះ ពីដើមឈ្មោះឆកគគីរ ឬ ឆោក គគ៌្យរ (ជាអក្សរខ្មែរបុរាណ) មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcuxH-NJ6yhatfDqELEG-648wREVOQPmHfd-yW80gSixchjNBDjzG51ETenJca91OYoL7gK_EdBQY-aV6TH2ry7CME9HVYx9mxkA2DvjAYhgNM7XLxYk5tUANCtSEmAnvXQNSOwyxFU8EB9fAj9DPPl1Td_5BD6VQokSrOnEG5YUBsW8cLgdwOoXZm_C3X/s1440/image_2024-09-17_11-18-06.png

នៅក្នុងក្រុមប្រាសាទកោះកេរ មានប្រាសាទធំដែលគេនិយមហៅថាប្រាសាទកោះកេរ ដែលមានកំពែងរាងបួនជ្រុងទ្រវែង អមដោយប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទរាយរងធដទៃៗច្រើនទៀត៕

រូបភាព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

IshowSpeed ទទួលបាន ៣០លាន Subscriber លើ YouTube លើទឹកដីអង្គររបស់កម្ពុជា តើកម្ពុជាបានបង្ហាញអ្វីខ្លះដល់ពិភពលោកតាមរយៈការឡាយនេះ?

0

វត្តមានរបស់ Speed នៅលើទឹកដីអង្គរ កាលពីយប់មិញនេះរយៈពេលតែប៉ុន្មានម៉ោង ប៉ុន្តែបានធ្វើឲ្យកម្ពុជាចំណេញមិនស្ទើរទេ ក្នុងការបង្ហាញអត្តសញ្ញាណជាតិចំនួន ៣ ធំៗ ទៅកាន់ពិភពលោក ដែលរួមមានទង់ជាតិខ្មែរ អប្សរា និងនំអាកោរត្នោត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimst8wKirfwIhkkdBYkGcAbQqAdCqQj9ucKvbHWtpYKia-JDOqfTpBWXXgW1PASrowHcwLOqJ4RILcxSF3EKHFD4faCIzYrTpQhm-yAkmkkxVQiU7cng_kTfCb5kSbO0PSuumjQ5pcRk02rkZLRQl5TfQZRMuELTxFJKDZ_3UIlQAj0h7Z-dB_i5PicU4m/s1290/IMG_5031.JPG

កាលពីថ្ងៃទី ១៦ ខែកញ្ញាម្សិលមិញនេះ ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីនៃខេត្តសៀមរាប, វត្តមានរបស់ IShowSpeed បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ខណៈលោកក៏បានធ្វើការ Stream នៅលើ Channel YouTube ផ្លូវការរបស់លោកដែលមានអ្នកទស្សនារហូតដល់ទៅរាប់សែននាក់ តាមបណ្តាប្រទេសនានាជុំវិញសកលលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhucf7MuhOOskLpuGVKRhyphenhyphenlpDU2ePJxkQ0HdZj6waVpfhBmETgY0EM0Iu4G8_6z4GwNNkgqPach7U_jR_Uf0T5U_04EsLMM5_4uWjdUvxBONHCruFuMHFUwJiHw8_ARRkdWg4B_zB0RaVj54m60aRorghfARfnilqID7RtapT54JeTwCvlPr9Pt4b35iAYl/s1500/IMG_5033.JPG

អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ នៅក្នុងការឡាយ Speed បានធ្វើការលើកបង្ហាញទង់ជាតិខ្មែរពេញៗដៃ ដោយទឹកមុខញញឹមស្រស់បំព្រង ហាក់មានមោទនភាពយ៉ាងខ្លាំង ព្រមជាមួយនឹងវត្តមានកូនខ្មែរគ្រប់ៗរូបនៅទីនោះ។ បន្ថែមពីនេះ Speed ក៏បានធ្វើការភ្លក់នំអាកោរត្នោតរបស់ខ្មែរ ថែមទាំងលាន់មាត់សរសើរនិងទឹកមុខសរបញ្ជាក់ថា លោកមិនដែលទទួលទាននំណាឆ្ងាញ់បែបនេះពីមុនមកនោះទេ។ កាន់តែពិសេស តួអង្គអប្សរា តំណាងវប្បធម៌ខ្មែរ ក៏បានបង្ហាញខ្លួនក្នុងការឡាយជាមួយនឹង Speed ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXUQ9A9Pv-n66Ni3773YDDfyaIJpJPGQjXkiRXvz-4AIvf3HZP0H4A_w7XWmaJCrcm9rB1WW5szBL87TdmpyUpN1hJKRih6B0kOgZpFtfywrjNw0LqrY_QU8boVK-QFOwnfM3Kh1ViExcVPGsEcjV4DCkpQkuDjGEEQgaoWD8hugWygjyMsOPH-5oM-AMy/s640/image_2024-09-17_10-18-20.png

យ៉ាងណាមិញ ១០ ប្រទេសនៅក្នុងអាស៊ាន គឺមានតែកម្ពុជាមួយទេ ដែល Speed បានលើកយកទង់ជាតិមកបង្ហាញពេញៗដៃបែបនេះ អាចចាត់ទុកថាជាកិត្តិយស និងជាការផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានស្គាល់និងឈ្វេងយល់ពីកម្ពុជាកាន់តែច្រើនឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijEBXqu9ttEXOtcTwKCJ8sLsmE8acgzSV0wIcdIhlTpzuPSoZjkF7tRp71c7ZTzLYR-1EYwFP28vY-PRlmnPnBKgDviWgPkgKE1ALmJvI5PL-1lSDPbixjJA9gRyfXwu3Ri-CwCuHAidqwSOSU3udntG0qF2duMzHmJy4HBYuKLCIu887CPB4cgoFVyhU0/s1412/IMG_5035.JPG
គួរបញ្ជាក់ថា ទឹកដីអច្ឆរិយៈខេត្តសៀមរាប ក៏បានធ្វើឲ្យ Speed សម្រេចតាមបំណង ទទួលបានបាន ៣០ លាន Subscriber លើ YouTube ដែលបណ្តាលឲ្យលោកសប្បាយចិត្តចិត្តឥតឧបមា ហើយលោកក៏បានធ្វើការអរគុណចំពោះប្រទេសកម្ពុជា ប្រទេសតំបន់អាស៊ី និងប្រទេសនានាជុំវិញសកលលោក ហើយលោកប្តេជ្ញាថានឹងយកនឹង ៤០ លាន Subscriber ឲ្យបានក្នុងឆ្នាំ ២០២៥ ផងដែរ៕

បន្ទាប់ចេញពីកម្ពុជា! Gumball 3000 នឹងឆ្ពោះទៅកាន់ប្រទេសថៃ លុះបិទកម្មវិធីនៅសិង្ហបុរី

0

ព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយក្នុងអំឡុងពេលនេះគឺ Gumball 3000 កំពុងទាញយកចំណាប់អារម្មណ៍មនុស្សម្នាជុំវិញពិភពលោក។ Gumball 3000 នឹងធ្វើដំណើរឆ្លងកាត់ ៥ ប្រទេសគឺវៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ ខណៈនៅកម្ពុជាយើង ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅនៅឯទីក្រុងភ្នំពេញកាលពីថ្ងៃទី ១៥ ខែកញ្ញា និងថ្ងៃទី ១៦ ខែកញ្ញា នៅលើទឹកដីនៃខេត្តសៀមរាប បរិវេណប្រាសាទអង្គរវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIuWPFuaMT3KjOhR7jndng9p3MNB5K-A_r5gEZ_OKdc9_yYNQIH2OBUD3MMqvRshWlLhZbu9Oyzm0L_ErQgfv6kYSJpTBf9crFUaGtsi_StW572QY2jigljrJnoZqPv6KbaS2bw3skrOSUVWJMZXgysWKOx1dAKmxqkIgZOQ3wqcqRF4cGYwfRRT0c0LPv/s1800/image_2024-09-17_09-42-56.png

ព្រឹត្តិការណ៍ Gumball 3000 បង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ដោយសហគ្រិនជនជាតិអង់គ្លេស គឺលោក Maximillion Cooper ។ Gumball 3000 គឺជាព្រឹត្តិការណ៍ប្រមូលផ្តុំដោយរថយន្តទំនើបៗរាប់ពាន់គ្រឿង ជាមួយនឹងអ្នកចូលរួមរាប់ពាន់នាក់ ដែលនឹងធ្វើដំណើរចុះទៅកាន់ទ្វីបនានាជុំវិញពិភពលោក ចាត់ទុកថាជាការផ្សងព្រេង និងបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrz2A7wyz9wyXNXGGKfyDnBtFkFi4fKUBYZz4FrJR4OvA_S3yJmK8gWdix1bhLo5EyZeFznTfMPyCTR1iOE02djNZnFYuv8iIete6ADphkYXc6sbAnD75DNPPrYUJD-_P7iIg1mdayu1r68E3ReKWW522sarAn0_f7HF3CoZDqzscRH1Y-DiRSLZXNnN5y/s1800/image_2024-09-17_09-42-58.png

សម្រាប់ឆ្នាំ ២០២៤នេះ គឺជាខួបលើកទី ២៥ ហើយនៃព្រឹត្តិការណ៍ Gumball 3000 ជាមួយនឹងដំណើរត្រួសត្រាយផ្លូវ ៣០០០ គីឡូម៉ែត្រ ដោយបើកបរឆ្លងកាត់ប្រទេសវៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ រថយន្តទំនើបរាប់រយគ្រឿង ដែលមានការចូលរួមពីតារាល្បីៗលំដាប់ថ្នាក់អន្តរជាតិ ខ្សែរាជវង្ស, Influencer, Gamer, YouTuber និងសហគ្រិនមកពីជាង ៤០ ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8jOu9faYK1t04zo68_3U6oo7VoDLyXJ159vtmEPKVqOrOYHA_l2Gz2vO4U-b9oUwMkxRPbZVNnQnui81kvDfX6URC-iuqW1-3f5csaFiZFEnH7JpoHQm5nt6u0dt0ka8xE3tOQaTGbQoQTtDxBIXFGqldxDv0NoGG8Um9vAIJAaInGl5p3jrQjmAW0FVC/s1440/image_2024-09-17_09-42-55.png

Gumball 3000 បានចាប់ផ្តើមឡើងនៅទីក្រុង Saigon ប្រទេសវៀតណាម កាលពីថ្ងៃទី ១៤ និង ១៥ ខែកញ្ញា ហើយក៏បានមកដល់ទីក្រុងភ្នំពេញ នាថ្ងៃទី ១៥ ខែកញ្ញា។ បន្ទាប់ពីបានមកដល់ទីក្រុងភ្នំពេញ, Gumball 3000 នឹងធ្វើដំណើរទៅកាន់សំណង់អច្ឆរិយៈទី៨លើពិភពលោកគឺប្រាសាទអង្គរវត្ត នៅថ្ងៃទី ១៦ ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhIEugdWK5CS1lK_SknhjsgiA_uX4HTkY1UZxgZ8n6t0x89h6ga9Fm8kswIE0J0gu44y0wsA2gChGIJ10bqjj4DU9mpjovbKP3cwfWb07ttE6mZhmZSLHZefq3R1iQ-NFxPztW85bdW62ini4ft4YkW7Jh5C0Y4YQ0QvYUzuQQ6qGWm4kupVObUqGpNuaj/s1600/image_2024-09-17_09-42-54.png

នៅថ្ងៃបន្ទាប់ដែលត្រូវថ្ងៃទី ១៧ ខែកញ្ញា, Gumball 3000 នឹងទៅដល់ទីក្រុងបាំងកក ប្រទេសថៃ ហើយក៏បន្តដំណើរទៅបង្ហាញខ្លួនក្នុងខេត្តក្រាប៊ី ភាគខាងត្បូងនៃប្រទេសថៃ នៅថ្ងៃទី ១៨ និង ១៩ ខែកញ្ញា។ នៅថ្ងៃទី ២០ ខែកញ្ញា វានឹងទៅដល់ប្រទេសម៉ាឡេស៊ី។ ចុងក្រោយ Gumball 3000 នឹងទៅកាន់ប្រទេសសិង្ហបុរី នាថ្ងៃទី ២១ ខែកញ្ញា ជាវគ្គបិទគូថនៃកម្មវិធីផងដែរ៕

អន់ចិត្តគេចំអ.ន់ ពេក យុវតីជប៉ុនបានចំណាយប្រាក់កែមុខមាត់ជាស្រីស្អាត

0

ប្រទេសជប៉ុន ៖ Influencer ជនជាតិជប៉ុនម្នាក់រៀបរាប់ថា នាងបានចំណាយប្រាក់អស់ជាង២០លានយ៉េន (ឬជាង១៤ម៉ឺនដុល្លារអាមេរិក) ដើម្បីវះកាត់មុខមាត់របស់ខ្លួនឱ្យក្លាយជាស្រីស្អាត ដោយសារមិត្តភក្តិចំអ.ន់ ខ្លាំងពេក ។ ក្រោយវះកាត់រួច ជីវិតរបស់នាងក៏បានផ្លាស់ប្តូរក្លាយជាមនុស្សថ្មីម្នាក់ទៀតមិនគួរឱ្យជឿ ហើយនាងទទួលបានឱកាសការងារល្អៗផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYEfSROJsmv9tRULKU8_d-glnT21sz8siLU4cCPeZ43fMXFlLQjp9-2Dk0voAbsJ1mOcBGbM-LYG3n2BYabdoSBXnxjZG_g9EPuI7jdR9WkV1WnFQRQk-1_pGeLlxd6TTqg-4LfSj4gqId7txoZIzY9DvR8Bx5OrXbO47AMgX8nwtIzRUfGzTzuP07W8hP/s918/image_2024-09-17_09-05-36%20(2).png

យុវតីរូបនេះឈ្មោះ Hirase Airi បានបង្ហោះរូបភាពរបស់ខ្លួនកាលពីមុន និងក្រោយពេលវះកាត់រួច ដើម្បីប្រៀបធៀបគ្នាក្នុង YouTube កាលពីប៉ុន្មានខែមុន ។ វាធ្វើឱ្យអ្នកគាំទ្រនាងក្នុងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងពីរូបសម្ឆស្សរបស់នាងផ្លាស់ប្តូរខ្លាំងបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhabXI0Y2Go7TEGZhLayaCWKqP_1aIqn8Bo1VAW1KuwMCwXe8F3_83_fJJ3XDLEZ0g1Y9YWlj6-BHS7YUhJlOvkB5GO_isUilDAAD-55JsjCMjS4soWjxp7YBOnqjinoKBtDqHvfR_-RwKj1hWaboVKlQEccgmP7nLjn2PH8yeBtztvdR-Mb7WAK1adbVQQ/s600/image_2024-09-17_09-05-36%20(3).png

នាងរៀបរាប់ថា តាំងពីក្មេងរហូតដល់ធំ នាងត្រូវបានមិត្តភក្តិចំអន់ថា មុខមិនស្អាតសោះ ។ នាងក៏ប្រាប់ខ្លួនឯងថា ពេលធំឡើង និងមានប្រាក់គ្រប់គ្រាន់ នាងនឹងផ្លាស់ប្តូរមុខមាត់ខ្លួនឯង ។ ក្រោយបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា នាងក៏ចាប់ផ្តើមធ្វើការ និងទទួលបានប្រាក់ខែមិនច្រើនទេ ដូចជា ៖ ការងារសន្តិសុខ និងភ្នាក់ងារជញ្ជូនសម្ភារៈ ។ ប៉ុន្តែនាងបានសន្សំសំចៃប្រាក់រហូតមក ដើម្បីវះកាត់មុខមាត់អាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNE-pyyhhlRfL6mpWFFoWZpeSmLfUsHbJRZrUXW5RXYbQgFuKpuDMNSDxagLtqNSD_NfQWX9UPxcMRxetizmERexbRB-o4qbEhyts6YTQEgW2mSIy92juqjLrFmjrgnAccBf_PEB6mfWQr7J4F_KrUVxgKhw7Hi2iCcQ1XAK-j4PkPmhAvXHRxU_B-MnD5/s1493/image_2024-09-17_09-05-36%20(4).png

ពេលសន្សំប្រាក់បាន១០លានយ៉េន នាងក៏សម្រេចចិត្តទៅហាងកែសម្ឆស្សជាលើកដំបូង ហើយក៏វះកាត់ជាបន្តបន្ទាប់ រហូតដល់អស់ប្រាក់ចំនួន២០លានយ៉េន ។ ប៉ុន្តែនាងប្រាប់ថា បើទោះចំណាយប្រាក់ច្រើនក្តី តែនាងចំណេញបានកើតជាមនុស្សថ្មីម្តងទៀត ព្រោះកន្លងមក នាងធ្លាប់ធ្វើការបានប្រាក់ខែតិចតួច ប៉ុន្តែពេលនេះ នាងមានឱកាសបង្ហាញមុខតាមទូរទស្សន៍ល្បីៗ និងក្លាយជាអាយដលរបស់មនុស្សរាប់លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiRXpQkw3x0hK96znNQdTRA-R_LDSpllozrI7Vud7RzdtrVP83U21oZIUsWxx85YqkT6iDQsgOmQ41EbQd-0zbymaE3Ey-yzfoy1tmNzXx1-rwYBSJ04twx6UQRh7g0qLlzqIjNAZwrSJiHuYIb9-cNean3mYrc2RZz-e6hnJj8FdoCjWjNpW-ANDx08RA/s600/image_2024-09-17_09-05-36.png

ទោះបីមតិខ្លះលើកឡើងថា ការកែសម្ឆស្សនឹងមានគ្រោះថ្នាក់ និងចំណាយប្រាក់ច្រើនក្តី ប៉ុន្តែនាងគិតខុសពីនេះ ហើយនាងគាំទ្រឱ្យនារីៗកែសម្ឆស្ស បើយល់ថាខ្លួនមានចំណុចខ្វះខាត ។ នាងថា នារីៗគួរតែសាកល្បងកែសម្ឆស្ស ដើម្បីផ្តល់ទំនុកចិត្តដល់ខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCoSpkK578O7xya4I_ZbcIhbHmqNwycdYJ4qYQ4NdDwyWmVpbi1JK1ON8DrxUO2KlTHls9fXBnULOrnvQ5yFCpQrylXBLVQjenZaMjSpOMkddguuiT_O9aZC-Hqkfp92paL96DsonnTIxd4y6CRfc_IJ4UctcgqPhR8ZlpgnIIO3L1wc0TwjVHfTllbQL7/s1024/image_2024-09-17_09-05-57.png

បច្ចុប្បន្ន នាង Hirase Airi មានចំនួនអ្នកតាមដានក្នុងបណ្តាញសង្គមរហូតដល់ជាង២លាននាក់ ហើយនាងត្រូវបានគេអញ្ជើញឱ្យទៅចូលរួមកម្មវិធីទូរទស្សន៍ជាញឹកញាប់ ។ ក្នុងកម្មវិធីប្រកួតផ្សេងៗ នាងតែងតែផ្តល់កម្លាំងចិត្តដល់អ្នកមានមុខមាត់មិនស្អាត ឬមិនសង្ហាថា នាងជាភស្តុតាងមានជីវិតដែលអាចបញ្ជាក់ថា ការកែសម្ឆស្សពិតជាអាចផ្លាស់ប្តូរជីវិតមនុស្សឱ្យល្អប្រសើរ ៕

ពលរដ្ឋមីយ៉ាន់ម៉ាជាប់លើដំបូលផ្ទះដោយសារទឹកជំនន់សុំអាជ្ញាធរមកជួយបន្ទាន់

0

ប្រទេសមីយ៉ាន់ម៉ា ៖ ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា បានលិចទឹកខ្លាំងក្រោយពីភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងតាំងពីថ្ងៃទី៩ ខែកញ្ញា ហើយរហូតមកដល់ថ្ងៃទី១១ ខែកញ្ញា ទឹកលិចខ្លាំងដល់កម្ពស់៥ម៉ែត្រនៅតំបន់ខ្លះ ដោយសារឥទ្ធិពលខ្យល់ព្យុះ Yagi ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4lrKCCsrtNx4eRL2bbpNNxZuNadiGMGOVIoiLumFRMDM8IRKtBc9EbEbTeSnHvnb_A11_n3ZRttPBiIYqd-XSDHvmgD2IpL0OJ3CS7byh98kq-DXl2xyWZgYL0yQG3xg9xkOao_VNty2j6VFpdh7F3vRck6RTThO6BsrDH9ui9wM9Jw3ZFLB4JLPEAPwu/s1600/image_2024-09-17_09-01-53.png
ទឹកជំនន់បានលិចដល់ដំបូលផ្ទះពលរដ្ឋរាប់រយខ្នងនៅទីក្រុងណៃពិដោ រីឯផ្ទះមួយចំនួនទៀតបានខូចខាត និងបាក់រលំដោយសារកម្លាំងទឹកហូរ ។ ពលរដ្ឋរាប់ពាន់នាក់ពុំអាចចាកចេញពីតំបន់ទឹកជំនន់បានទេ ហើយពួកគេបានអង្គុយលើដំបូលផ្ទះរបស់ខ្លួនរង់ចាំអាជ្ញាធរមកជួយសង្គ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5RVUHdBY-_tBePJocqrdUQ1E0dhSG0Y_eVlnY-nufO-9H98xbvcC-ZPttZEV62ttkcRZfEtXBWtV_8j1LqgEyeH5ffVeEvoKp-D-reQ8U4k9H0kouJCPgRCKtJwDHe3BahsM1lpWI9H6nOfUzZY1mshUjmRzdoSY79sTbEDFpsAv5Qu-bkq_4BikM2wxS/s1920/image_2024-09-17_09-01-54.png

ពលរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍មកវិទ្យុបរទេសថា ពួកគេនៅជាប់លើដំបូលផ្ទះ ដោយសារទឹកជំនន់ហូរមកភ្លាមៗពុំអាចចាកចេញបាន ។ បើទោះជាពួកគេព្យាយាមទូរស័ព្ទប្រាប់អាជ្ញាធរឱ្យមកជួយសង្គ្រោះជាច្រើនលើកក្តី ប៉ុន្តែពុំឃើញអាជ្ញាធរមកជួយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEginc0Jg-3ZVha0ZHizLLtZVdM7BL2z7XoQleiZ9qiKbSeWFl3hrbdpqK2x5-wVwHsZzGl8AhoeVTQjQXA6QaDARdGmUr1nDzIvjnuksJVygEybazGu3RX5kx1YaGw2_FQqUwFGUKx8aFWBgriBXm_JUpY9eyH33kg50LNeb-W_vAlZmgRkaTS6Z7eDiOXE/s980/image_2024-09-17_09-01-57.png

ដោយឡែក រដ្ឋឆាន ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ក៏រងគ្រោះដោយសារទឹកជំនន់ដូចគ្នាដែរ ហើយពលរដ្ឋរស់នៅរដ្ឋនេះគ្មានអគ្គិសនីប្រើប្រាស់ និងខ្វះការទំនាក់ទំនងជាមួយអាជ្ញាធរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDcvE7cr13gRXDrYSzHlHlRNIPpkBenddD5j6bwSFTT3chqwfjffzfJTLdI9I1meRClwq0SFiBCfyTezNRScpxDtTU_2m7ceMA6toaLs4JtLbgd_ZC3bwvxe6hHgGtRxpZV1PIhhsI_NEHRVKGhe8V9JbMkHXRmQ_bdwG5XZuPXzuGk-5qt07q02ebXEFA/s1200/image_2024-09-17_09-01-56.png

រីឯរដ្ឋកាឈីន ស្ថិតនៅភាគខាងត្បូងប្រទេសវិញ ទឹកទន្លេមឺយ បានហក់ឡើងខ្ពស់បណ្តាលឱ្យលិចផ្ទះពលរដ្ឋក្នុងទីក្រុងមីវវ៉ាឌី ដែលជាទីក្រុងជាយដែនរបស់មីយ៉ាន់ម៉ា តាំងពីថ្ងៃទី១០ ខែកញ្ញា កន្លងមក ។ ពលរដ្ឋនាំគ្នាជម្លៀសចេញពីផ្ទះទៅរស់នៅតាមវត្ត និងសាលារៀនបណ្តោះអាសន្ន ហើយជំហ៊ានដំបូង មានពលរដ្ឋប្រមាណ៥.០០០នាក់ បានរងគ្រោះដោយសារទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPVkq3apZgMHvOQJAi0B8oj3dX7HiPrylesqv-Rev2_Ii0IldHGDo0nCvmI8AVq8DCqvjCqiTD7DYSirHBfu-lsrBzioAPRMMpg3KWmWn2xwGDKRPgxWPIZOqXHbHwlS3asjZSlIkq3LPVmyES2d7MjcBtwN0TczEb5XhlViD995RHrW_3XLCF29CnBgtS/s1200/image_2024-09-17_09-01-57%20(2).png

ក្រុមភ្នាក់ងារសង្គ្រោះដែលបានចុះជួយជនរងគ្រោះដោយសារទឹកជំនន់នៅទីក្រុងមីវវ៉ាឌី និយាយថា ទឹកបានកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ហើយហូរខ្លាំងបំផុត ដែលពួកគេពុំធ្លាប់ឃើញពីមុន នៅទីក្រុងមីវវ៉ាឌី ។ ដូចគ្នានេះ នៅតំបន់ទំនាប ទឹកបានលិចដល់ដំបូលផ្ទះ ហើយអាជ្ញាធរសន្និដ្ឋានថា ទឹកជំនន់នឹងលិចរហូតដល់តំបន់ដីសណ្តភាគខាងត្បូងប្រទេស ដោយសារទឹកបានហូរតាមទន្លេអ៊ីរ៉ាវ៉ាឌី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ImskIwgATlBdkTpo0m_gq1ts0xIKv-mFQyQ09Pbr952LiLUhhaKS4B-kA6I3yuYEohyGenKa1P8338qcWGjopavAm8wz6MtHZ20St-M5aFPGY7d2uLKZqU89a92dyVmOBHv8ypMKIbOjNaO_yKC_Euq49wMBkGSA8LEGIFcucwteDpMKsNSsCrTNFJw2/s780/image_2024-09-17_09-01-58.png

រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា វិទ្យុបរទេសពុំអាចទាក់ទងជាមួយភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីសាកសួរព័ត៌មានស្ថានការណ៍ទឹកជំនន់ និងការជួយសង្គ្រោះពលរដ្ឋនៅឡើយទេ ៕

សិង្ហបុរីកំណត់គោលដៅប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេនៅអាស៊ាន

0

ប្រទេសសិង្ហបុរី ៖ យោងតាមរបាយការណ៍របស់ BloombergNEF បង្ហាញថា ប្រទេសសិង្ហបុរីបានកំណត់គោលដៅប្រើប្រាស់រថយន្តអគ្គិសនីឯកជនច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅឆ្នាំ២០៤០ ឬរយៈពេល១៦ឆ្នាំទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4SsBha1ND_ZD7YnKBolnQdcg_K8Fo3ydiTh4pb4fSAB_BXb8Q-8mXZrf-KDWYyEpd2juGCRYTTfh5k6-rZYG7vxEtGcYCcH9UGI60EBAuipzbBPDvFOQG2ssaJib-_uaZRIvGhx8e_qJqdWnMtDzCRHA9hVKAoQXOvQYepuOilaattiBBiQCSFKr11GNR/s4095/image_2024-09-17_08-56-44.png

របាយការណ៍នេះបញ្ជាក់ថា រថយន្តឯកជនប្រមាណជាង៨០% នៅសិង្ហបុរីនឹងផ្លាស់ប្តូរជារថយន្តអគ្គិសនីនៅឆ្នាំ២០៤០ បើធៀបនឹងមធ្យមភាគប្រើប្រាស់រថយន្តអគ្គិសនីក្នុងតំបន់ គឺស្មើត្រឹមតែ២៤% ប៉ុណ្ណោះ ។ បន្ទាប់មក គឺប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទី២ ស្មើ៤១%, វៀតណាម ស្មើ៣១%, ឥណ្ឌូណេស៊ី ស្មើ២៥%, ម៉ាឡេស៊ី ស្មើ១៥% និងហ្វីលីពីន ស្មើ១០% ។

ប្រទេសសិង្ហបុរីបានប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេ ក្នុងចំណោមប្រទេសអាស៊ានទាំងនេះ ។ ជាក់ស្តែង កាលពីឆ្នាំ២០២៣ ការប្រើប្រាស់រថយន្តអគ្គិសនីស្មើប្រមាណ១៩% នៃចំនួនរថយន្តសរុបដែលលក់នៅប្រទេសសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwDIEn323g-mtHBjaMcMhyphenhyphenO5OKFCB_yIJiI8-d1F94x-YmqR2-DkynWXBsqYz4UnyelR03a1KublSXsjeLQ9jmvjlEQhjz82ioJj1KOOt_0yXF2VSEQOV0tt5sJt_c1s9v-xUFugUZfZG5nfiFh-OpHnSTfMoZFn1_BluSE_P30ZrFGZiAEDARdmlz-Vq_/s1200/image_2024-09-17_08-56-49%20(2).png

លោកស្រី Komal Kareer អ្នកសរសេររបាយការណ៍រថយន្តអគ្គិសនីនៅសិង្ហបុរីនិយាយថា ថ្មរថយន្តអគ្គិសនីមានតម្លៃថោកនឹងជួយកាត់បន្ថយការចំណាយដើមទុន ។ វាធ្វើឱ្យរថយន្តអគ្គិសនីអាចប្រកួតប្រជែងជាមួយរថយន្តប្រើប្រាស់ប្រេងឥន្ធនៈបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgba5kx2tT_VI9wQwAXhJSjEoCSDe_DgVpFZMRn4URqxqIarlVfOK6w0yUe7S53zvpxn5yFUIvW04JfjWFuVrnpwuFFZWwyrxiVb7cf1QnLuAfk9x4BKagV60FSMaQaT9KOvlxq6vF_1ZqmsGZfRRpmL7IojbbJPMJ05NGihIsj9cje2AbSz4kk8EYumTjI/s3611/image_2024-09-17_08-56-49.png

កាលពីឆ្នាំ២០២៣ ចំនួនលក់រថយន្តអគ្គិសនីឯកជននៅតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងរហូតដល់៣ដង អស់រយៈពេល២ឆ្នាំជាប់ៗគ្នា ដោយសារគោលនយោបាយគាំទ្រ និងការកើនឡើងរបស់ក្រុមហ៊ុនផលិតរថយន្តចិនក្នុងតំបន់ ។ ក្រុមហ៊ុនទាំងនេះទទួលបានការបន្ធូរបន្ថយពន្ធ និងគោលនយោបាយផ្សេងៗពីរដ្ឋាភិបាលបណ្តាប្រទេសអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5U_EagxXHUFINve4tRISnHVW3h8ukV97VqyzqANuHcLwlM1C9WBTC9Eg56Q50YuMvpQ5tAlv39UIQknJHkYV0I1p6VnH1v7Brxq0-_4VqG1ZWM3YrYkTmcAYifgvBlUR0Njuce3j4ZdbLFBL98YTtoLPd9OFR2LF5Kl_4cnOhVr2EPcSCklsxUOf15kH6/s1920/image_2024-09-17_08-56-53.png

មូលហេតុចម្បងធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅសិង្ហបុរីកើនឡើង គឺដោយសាររដ្ឋាភិបាលសិង្ហបុរីផ្តល់សិទ្ធិទៅឱ្យម្ចាស់យានយន្ត ហើយគាំទ្រម្ចាស់រថយន្តអាចផ្លាស់ប្តូររថយន្តរបស់ខ្លួនរៀងរាល់១០ឆ្នាំម្តង ។ ផ្ទុយពីនេះ ប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺម្ចាស់រថយន្តនឹងប្រើប្រាស់រថយន្តរហូតដល់ជាង១០ឆ្នាំ ឬលក់រថយន្តក្នុងផ្សារលក់រថយន្តមួយតឹក ពេលពួកគេប្រើប្រាស់រថយន្តលែងកើត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMA6OpUdzNSFGmo8HeTnoMFUD_PUzxLhwOORnBGd1Dce6rZRuKDe-hig09OdPMPo2WhaMspLvdId3aUk-lqxZec0AGieIvx6UD6xqNJWkjBgHQvgBLrISXs0i8ou1WTj65LK9rRgC70aRLVTd5Z8SPW3yUBtE4nna7swepo94NM4AF83JrK2gGEpscDYdW/s1000/image_2024-09-17_08-56-54.png

ក្រៅពីនេះ រដ្ឋាភិបាលសិង្ហបុរីបានកំណត់គោលនយោបាយថ្មី គឺចាប់តាំងពីឆ្នាំ២០២៥ តទៅ នឹងមិនតម្រូវឱ្យពលរដ្ឋចុះបញ្ជីថ្មីសម្រាប់រថយន្តឯកជន ឬរថយន្តតាក់ស៊ីដែលប្រើប្រាស់ប្រេងម៉ាស៊ូតទេ ។ ហេតុនេះ ទើបការប្រើប្រាស់រថយន្តអគ្គិសនីនៅសិង្ហបុរីកើនឡើងខ្ពស់ជាងមធ្យមភាគប្រើប្រាស់រថយន្តក្នុងតំបន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំង ៕