ក្រុមអ្នកវិទ្យាសាស្ត្រដែលមកពីសកលវិទ្យាល័យ Complutense នៃទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ បានរកឃើញថា ភពផែនដីរបស់យើងអាចនឹងមានព្រះច័ន្ទថ្មីមួយទៀត ដែលនឹងគោចរជុំវិញផែនដីចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ត្រូវបានគេស្គាល់ថាជាព្រះច័ន្ទទីពីរ។.png)
យោងតាមការចុះផ្សាយរបស់ Earth Sky កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ព្រះច័ន្ទទីពីរនោះតាមពិតទៅគឺជាអាចម៍ផ្កាយដែលមានអង្កត់ផ្ចិតប្រហែល ១០ ម៉ែត្រមានឈ្មោះថា 2024 PT5 ត្រូវបានគេរកឃើញនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤ ដោយវានឹងវិលជុំវិញផែនដីចាប់ពីថ្ងៃទី ២៩ ខែកញ្ញា រហូតដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ហើយអ្នកវិទ្យសាស្ត្រនឹងអាចឃើញព្រះច័ន្ទពីរវិលជុំវិលផែនដីក្នុងពេលតែមួយ ដែលនេះគឺជាព្រឹត្តិការណ៍សេឡេស្ទាលដ៏កម្របំផុត បង្ហាញពីថាមពលនៃទំនាញផែនដី។ ទោះជាយ៉ាងណាមនុស្សមិនអាចឃើញព្រះច័ន្ទពីរដោយភ្នែកទទេរបាននោះទេ ដោយសារវាមានភាពស្រអាប់ខ្លាំងពេកក្នុងការសង្កេតមើលដោយភ្នែកទទេ ឬតេឡេស្កុបភាគច្រើន។ ជាមួយនឹងទំហំ ២២ រ៉ិចទ័រ អាចម៍ផ្កាយ 2024 PT5 នឹងអាចមើលឃើញតែចំពោះអ្នកសង្កេតការណ៍កម្រិតខ្ពស់ប៉ុណ្ណោះ។.png)
ការរកឃើញអាចម៍ផ្កាយ 2024 PT5 ដែលនឹងវិលជុំវិញផែនដីនេះបានផ្តល់នូវការយល់ដឹងដ៏មានតម្លៃជាច្រើនចំពោះសក្ដានុពលនៃវត្ថុនៅជិតផែនដី។ វាអាចជួយអ្នកតារាវិទូកែលម្អគំរូនៃអន្តរកម្មទំនាញ និងកែលម្អការព្យាករណ៍សម្រាប់របៀបដែលអាចម៍ផ្កាយផ្សេងទៀតអាចមានឥរិយាបទនៅពេលឆ្លងកាត់ជិតភពផែនដីរបស់យើង។ ដូច្នេះយើងអាចដឹងរឿងអាថ៌កំបាំងជាច្រើនអំពីភពផែនដី ហើយនឹងមានឱកាសស្រាវជ្រាវលំហកាន់តែស៊ីជម្រៅសម្រាប់គោលបំណងសាងសង់លំនៅដ្ឋាននៅលើភពផ្សេងៗក្រៅពីផែនដី។
មូលហេតុដែលគេហៅអាចម៍ផ្កាយ 2024 PT5 ថាជាព្រះច័ន្ទតូច ឬព្រះច័ន្ទទីពីរគឺដោយសារវាជាវត្ថុមួយនៅជិតផែនដី មានលក្ខណៈសម្បត្តិស្រដៀងព្រះច័ន្ទ និងជាផ្នែកមួយនៃបណ្តុំដែលមានគន្លងស្រដៀងនឹងផែនដី។ ហើយល្បឿនទាបរបស់វា នឹងអនុញ្ញាតឱ្យទំនាញផែនដីផ្លាស់ប្តូរផ្លូវរបស់វាជាបណ្តោះអាសន្ន ដែលបណ្តាលឱ្យវាក្លាយជាព្រះច័ន្ទតូច ឬព្រះច័ន្ទទីពីរនេះឯង។ បន្ទាប់ពីវាបានវិលជុំផែនដីក្នុងរយៈពេលពីរខែរួច 2024 PT5 នឹងរួចផុតពីឥទ្ធិពលទំនាញផែនដី ហើយនឹងត្រឡប់ទៅគោចរជុំវិញព្រះអាទិត្យវិញ៕










