នៅពេលនិយាយពីរថយន្តទំនើប ទាន់សម័យ និងមានតម្លៃថ្លៃលោកអ្នកប្រាកដជាគិតថាជារថយន្ត Cybertruck, Bugatti, Ferrari, Koenigsegg និង Pagani ហើយ…ប៉ុន្តែការគិតទាំងនេះគឺខុសស្រឡះ ដោយសាររយន្តដែលអ្នកគិតនោះគឺមិនជាថ្លៃពេកនោះទេ ប៉ុន្តែរថយន្តខាងក្រោមនេះវិញទេដែលថ្លៃជាងគេបំផុតក្នុងលោក ទោះធ្វើការ ១០-២០ ឆ្នាំខាងមុខទៀតក៏គ្មានលុយទិញដែរ ហើយក៏មិនហ៊ានប្រាថ្នាខ្ពស់ពេកដែរ ប៉ុន្តែប្រសិនបើអ្នកស្រឡាញ់ហើយ ត្រូវតែព្យាយាមយកវាឱ្យបាន។ ខាងក្រោមនេះគឺជាប្រភេទរថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើភពផែនដី៖
១.Rolls-Royce La Rose Noire Droptail៖ Rolls-Royce បានបញ្ចេញរថយន្តមួយគ្រឿងដែលមានឈ្មោះថា La Rose Noire Droptail ផលិតឡើងដោយក្រុមហ៊ុន Rolls-Royce Motor Cars ។ វាត្រូវបានណែនាំនៅក្នុងខែសីហា ឆ្នាំ ២០២៣ ជាមួយតម្លៃរហូតដល់ទៅ ៣២ លានដុល្លារអាមេរិក គឺជារថយន្តថ្លៃជាងគេបំផុតក្នុងចំណោមរថយន្តប្រណិតៗទាំងអស់នៅលើពិភពលោក ហើយមានតែ ៤ គ្រឿងប៉ុណ្ណោះ។
២.Rolls-Royce Boat Tail៖ ជាមួយនឹងតម្លៃរហូតដល់ទៅ ២៨ លានដុល្លារអាមេរិក បានធ្វើឱ្យ Rolls-Royce Boat Tail ក្លាយជារថយន្តថ្លៃជាងគេទីពីរនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤។ រថយន្តនេះមានផ្នែកខាងក្រៅពីរពណ៌គឺខៀវ និងខ្មៅដ៏ភ្លឺចែងចាំង បូករួមនឹងលក្ខណៈពិសេសជាច្រើនរាប់មិនអស់។
៣.Bugatti La Voiture Noire៖ គឺជារថយន្តស៊េរីថ្មីដែលទំនើប និងប្រណីតបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តបារាំង Bugatti ជាមួយតម្លៃខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ ១៣,៤ លានដុល្លារអាមេរិក។ សម្រាប់លក្ខណៈពិសេសរបស់វាគឺមានរូបរាងកាយ រហ័សរហួន ថ្មីស្រឡាង នៅក្នុងសរសៃកាបូន ភ្លឺចាំង គឺធ្វើឡើងដោយដៃទាំងស្រុងនៅរោងចក្រ Bugatti ក្នុងទីក្រុង Alsace ប្រទេសបារាំង រួមទាំងមានភាពអស្ចារ្យជាច្រើនទៀត។
៤.Rolls-Royce Sweptail៖ ចំណាត់ថ្នាក់លេខ ៤ គឺបានទៅលើប្រភេទរថយន្ត Rolls-Royce ទៀតហើយ ដោយរថយន្តប្រណីត Rolls-Royce Sweptail មានតម្លៃរហូតដល់ ១២,៨ លានដុល្លារអាមេរិក ជាមួយកម្លាំង ៤៥៣ សេះ និងមានលក្ខណៈពិសេសជាច្រើនផ្សេងទៀតរាប់មិនអស់។
៥. Bugatti Centodieci៖ Bugatti Centodieci ត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីឆ្នាំ ២០២០ កន្លងទៅ ហើយវាមានតម្លៃខ្ទង់ ៩ លានដុល្លារ សម្រាប់មួយគ្រឿងគឺជារថយន្តទំនើបនិងថ្លៃជាងគេបំផុតទី ៥ នៅលើពិភពលោក។ Bugatti Centodieci បានបំពាក់ម៉ាស៊ីន 8L W16 មានសមត្ថភាពអាចបង្កើតកម្លាំងអតិបរមាបាន ១,១៧៥ kW (1,577hp) ជាមួយកម្លាំងបង្វិលកង់អតិបរមា ១,៦០០ N⋅m និងមានល្បឿនអតិបរមា ៥២៤ km/h (326mph) ក៏ដូចជាអាចស្ទុះពី ០ ទៅដល់ ៩៦ km/h (60mph) ចំណាយពេលខ្ទង់ ២.៤ វិនាទីប៉ុណ្ណោះ៕.png)










