កន្លងផុតទៅមួយឆ្នាំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ។
រមណីដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណ៨ពាន់ហិកាតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។.png)
ប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ។
រាជធានីបុរាណនេះ ពីដើមឈ្មោះឆកគគីរ ឬ ឆោក គគ៌្យរ (ជាអក្សរខ្មែរបុរាណ) មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ។
នៅក្នុងក្រុមប្រាសាទកោះកេរ មានប្រាសាទធំដែលគេនិយមហៅថាប្រាសាទកោះកេរ ដែលមានកំពែងរាងបួនជ្រុងទ្រវែង អមដោយប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទរាយរងធដទៃៗច្រើនទៀត៕










