Home Blog Page 859

ទឹកជំនន់នៅនីហ្សេរីយ៉ាបណ្តាលឱ្យអ្នកទោ.ស រត់ចេញពីពន្ធនា.គារ និងក្រពើរួចពីទ្រុង

0

ប្រទេសនីហ្សេរីយ៉ា ៖ អ្នកទោ.ស បានរត់ចេញពីពន្ធនា.គារ អស់ជាង២៧០នាក់ ក្រោយកើតគ្រោះធម្មជាតិទឹកជំនន់យ៉ាងខ្លាំងនៅប្រទេសនីហ្សេរីយ៉ា បណ្តាលឱ្យជញ្ជាំងពន្ធនា.គារ ក្នុងរដ្ឋ Borno បាក់រលំ ។ សមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោ.ស ត្រឡប់មកវិញបានតែ៧នាក់ប៉ុណ្ណោះ រីឯអ្នកទោ.ស ផ្សេងទៀតរត់ចែកផ្លូវគ្នារៀងៗខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihqoBLT0F2HfhY9IFhAEOsqCfao7RcNheo06c57LMogkqgMU91YvIgshQ-E9yogMddKV6UE9ms_D7MXgHUAy7zQlPLp7YUecRC-3TkVkSIleGCZIHI_OVOVt7-KuWV8j57lWBqvtA-Y4wMXyaJEUJI03Gi5iyqsdeW4JZ53oxiZaDsPV2KyxTmsaJpGAnU/s1200/image_2024-09-18_09-08-06%20(2).png

សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ថា អ្នកទោសយ៉ាងហោចណាស់ ២៧៤នាក់បានរត់ចេញពីពន្ធនាគារនៅទីក្រុង Maiduguri រដ្ឋ Borno ស្ថិតនៅភាគឦសានប្រទេសនីហ្សេរីយ៉ា ។ អ្នកទោសរត់ចេញពីពន្ធនាគារយ៉ាងច្រើនបែបនេះ ក្រោយពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យធ្លាយទំនប់ ហើយក៏មានទឹកជំនន់ភ្លាមៗបំផ្លាញជញ្ជាំងពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2ooFzedKU87YDIfz3Q-wMREfFdqgRi-l0SlmcSeuIR8pGt0FTasDQ1EV8JqLVJJYdSt2pe4TeGwusnvs5L4U148ixRiKgfaL9qPWygckdU0rbqZNj3xkSQuTvyHcR9-J7sK94_Ote7dyK0TFWHmToQM41PRlaMQyqN2qCTUkTfj9opb-NhBvzTjJ08wiL/s4032/image_2024-09-18_09-08-06.png

លោក អាបូបាខា អូម៉ា មន្ត្រីនាំពាក្យពន្ធនាគារនីហ្សេរីយ៉ា បាននិយាយកាលពីថ្ងៃ១៥ ខែកញ្ញា ថា ក្រោយពីជញ្ជាំងពន្ធនាគារកណ្តាលខូចខាត ឆ្មាំពន្ធនាគារក៏បានជម្លៀសអ្នកទោសទៅកាន់ជម្រកបណ្តោះអាសន្ន ប៉ុន្តែពេលនោះ អ្នកទោសជាង២០០នាក់ ក៏ឆ្លៀតឱកាសរត់ចេញពីពន្ធនាគារ ។ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា សមត្ថកិច្ចចាប់អ្នកទោសត្រឡប់មកវិញបានតែ៧នាក់ប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDSBc86P9mi1IDdJgFhAG8HqObHo-kmjCBaV9_mhrsHcCwNJ5arLq4UesATRn2qwcu3kaBsdFN8fY9vQwN614Cb9CPFGpX5boN6JxEahmWI6P__IYXDf3WJ0FGvoBhZjg3Bx8yd4rPMuLWth6CDTE4O0wvBJusmuLcRIKM8kBy0R8jFgzSLTIaxohbauuK/s2048/image_2024-09-18_09-08-12.png
ចំណែកលោក បាបាកាណា ស៊ូឡុម អភិបាលរដ្ឋ Borno និយាយថា អ្នកទោសដែលបានរត់គេចខ្លួននោះ អ្នកទោសខ្លះជាសមាជិកក្រុមប្រដាប់អាវុធបូកូហារ៉ាម ដែលពួកគេប្រឆាំងជាមួយរដ្ឋាភិបាលជាច្រើនឆ្នាំហើយ ។ អាជ្ញាធរបានផ្សព្វផ្សាយរូបភាពអ្នកទោសគេចខ្លួនទាំងនេះ និងអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ។ លោកបញ្ជាក់ថា ការរត់ចេញពីពន្ធនាគារលើកនេះ ពុំប៉ះពាល់សន្តិសុខសាធារណៈទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj233cW6jzjW4PEr6a4MPu4ZFzqpO1I8aNm5GW-CtqgmkJyr6aZNOun4mnKvRYGCwt8ET793Jc7y1_13TX4KVcEZHvK8dcN4qK3JprDOQ91yl1bHxL6-8sjcN29LbmwkGaLRbeWf9ZxDQOTYh4veTCzC8a4UES3zLxsd6xyjRsfFCm6WrUX4ArwHZGvIFK0/s1024/image_2024-09-18_09-08-13.png

ប្រទេសនីហ្សេរីយ៉ាបានជួបគ្រោះទឹកជំនន់ក្នុងតំបន់នានាអស់ជាច្រើនសប្តាហ៍ហើយ ដែលបណ្តាលឱ្យពលរដ្ឋស្លាប់រហូតដល់២៦៩នាក់ និងពលរដ្ឋជាង៦៤ម៉ឺននាក់ទៀតផ្លាស់ទីលំនៅគេចពីទឹកជំនន់ ។ តំបន់ភាគខាងជើងបានរងគ្រោះធ្ងន់ធ្ងរជាងគេ ហើយសម្រាប់រដ្ឋ Borno តែមួយមានពលរដ្ឋស្លាប់យ៉ាងហោចណាស់ ៣០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQs3WTFqnZcQynpmw_2fFp40bTJYLzrSS4m4ikw8Ggya6zAl91Gt1pspCk7cxnIqjVcrWnhkL96HVxf6baXwHQ107W14izgSCdsaDOAiCb16JskfCcNbZ-5-rL2kZbJdq6azvgpbLFtsQF5w2h5RmOJkH7gewEuIXBQOAw17PQHcecFblhQlUjCwUlCup6/s1170/image_2024-09-18_09-08-14.png

កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ក្រោយពីទឹកជំនន់លិចសួនសត្វក្នុងទីក្រុង Maiduguri បណ្តាលឱ្យសត្វក្រពើ និងពស់ជាច្រើនក្បាលរួចចេញពីទ្រុងទៅកាន់ភូមិអ្នកស្រុក ។ ភ្នាក់ងារសួនសត្វពុំទាន់រកឃើញសត្វទាំងនេះទេ រហូតមកដល់ថ្ងៃទី១៦ ខែកញ្ញា ៕

ថៃយករូបសំណាក Angel of Maesal ចេញពីខេត្តឈៀងរ៉ៃ ព្រោះជឿថាជាទេពធីតាបង្កើតទឹកជំនន់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អ្នកលេងបណ្តាញសង្គមថៃមួយចំនួនបានបង្ហោះរូបសំណាក Angel of Maesal ហើយសរសេរថា គឺជាទេពធីតាបង្កើតឱ្យមានទឹកជំនន់យ៉ាងខ្លាំងក្លា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋនៅខេត្តឈៀងរ៉ៃ ។ លើសពីនេះ ពួកគេពុំជឿថា ទឹកជំនន់នៅខេត្តឈៀងរ៉ៃបណ្តាលមកពីឥទ្ធិពលខ្យល់ព្យុះ Yagi ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiik35s9EYSp6KxMrmGljpwNLj37stgXbpYVB1b4IVQ15hXfuGzibPCt8nGVd53OtFKPKUSgYS9sSizNEQg0K7WFFG8Tk82OhmUFi8S6h79hWPc4bvHo4I8JprhDdQbTo2IPiSoUMBXDflVh34nN7zFWG1X3Ex9Y1WUZRu5tThJjjVIHDO0dP_Aq2j5MKv9/s1600/image_2024-09-18_09-01-19.png

នាពេលថ្មីៗនេះ ខេត្តឈៀងរ៉ាយរបស់ថៃបានរងគ្រោះដោយសារទឹកជំនន់យ៉ាងខ្លាំងក្លា ដែលថៃពុំធ្លាប់ជួបហេតុការណ៍បែបនេះពីមុនមក ។ ពលរដ្ឋថៃជាច្រើនគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួនភ្លាមៗ ខណៈអ្នកខ្លះទៀតជម្លៀសតែខ្លួន និងពុំអាចយកទ្រព្យសម្បត្តិទៅជាមួយបានទេ ។

នៅថ្ងៃទី១៦ ខែកញ្ញា កម្រិតទឹកជំនន់បានស្រកចុះខ្លះៗហើយនៅតាមតំបន់មួយចំនួន គឺនៅសល់តែគំនរភក់ និងមែកឈើបាក់ ។ រីឯតំបន់ខ្លះទៀតពុំអាចធ្វើដំណើរតាមផ្លូវបានទេ ដោយសារមានគំនរភក់បិទផ្លូវ ហើយអាជ្ញាធរបានបញ្ជូនស្បៀងអាហារ និងទឹកបរិសុទ្ធតាមឧទ្ធម្ភាគចក្រចែកឱ្យពលរដ្ឋរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeCo33v570948yUbIT9wmHnpTCh1mep05RtID7WO05NdFuxTnUWqSUiMP8bLUPUi4Fr_RmBlNH0xl9X5RHL0QfYrInrql6BsP2ZVU3stNK6vgCk2SCqR6UBHxaoCKrvsk-GmR8itdDA827ry-QMerSjbnPgOT7W1W25xGwax-RaFXTrj4EZlbPybnKd-Nl/s1600/image_2024-09-18_09-02-14.png

ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃមួយចំនួនជឿថា មូលហេតុបណ្តាលឱ្យមានទឹកជំនន់ខ្លាំងនៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ គឺដោយសារទេពធីតា Angel of Maesal ដែលតម្កល់នៅបរិវេណព្រំដែនប្រទេសថៃ និងមីយ៉ាន់ម៉ា បានបង្កើតទឹកជំនន់ ។ ពួកគេនិយាយថា វាពុំបានកើតឡើងដោយសារឥទ្ធិពលខ្យល់ព្យុះទីហ្វុង Yagi ឬបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើទេ ហើយពួកគេសំណូមពរឱ្យអាជ្ញាធរយករូបសំណាកទេពធីតាចេញពីបរិវេណនេះ ។

ហ្វេសប៊ុកផេកឈ្មោះ PGerrard Eatnewshawk បានផ្សព្វផ្សាយវីដេអូអាជ្ញាធរយករូបសំណាកទេពធីតាចេញពីបរិវេណព្រំដែនថៃ-មីយ៉ាន់ម៉ា នៅស្រុកមេសាយ រួចរាល់ហើយ ដោយសារអាជ្ញាធរត្រូវសម្អាតបរិវេណនេះ ក្រោយមានទឹកជំនន់ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq74wU9Kb8Yt9FFUlV5u-aNpEPt3j9F2YZfWOAthF1Gfjk-1ldzL8osuSeBVDkg3_fTRlkjmHAVKeRHSlJGXYA0F1QXApkDVurL3EFY7QWhpoKEwdRfjjwBpCbASDkao2nidVxzqL6TNBKmYR_sCzOLhQV_PYl92HGp4mbl_xJH0BEZHQeUP9uoTcYBtf9/s640/image_2024-09-18_09-02-36%20(2).png

អ្នកលេង TikTok ម្នាក់បានបង្ហោះវីដេអូទេពធីតា Angel of Maesal ដែលត្រូវបានគេដឹកតាមរថយន្តធំមួយ ព្រមទាំងសរសេរថា ៖ «ទឹកជំនន់នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ លើកនេះ តើបណ្តាលមកពីទេពធីតាមែនទេ ឬជាស្នាដៃអ្នកណា? ហេតុអ្វីត្រូវយកទេពធីតាចេញពីទីនេះ?» ។

នៅថ្ងៃទី១៥ ខែកញ្ញា លោកសាស្ត្រាចារ្យឈ្មោះ ឆាឡឺមឆ័យ ខូស៊ិតផិផាត់ អ្នកតំណាងសិល្បករជាតិបាននិយាយពាក់ព័ន្ធនឹងករណីនេះថា ៖ «វាជារឿងឆ្កួតមួយ ហេតុអ្វីនាំគ្នាឆ្កួតបែបនេះ? បែរជាទៅបន្ទោសរូបសំណាកទៅវិញ ហើយភ័យខ្លាចខ្លាំងអីដល់ថ្នាក់នេះ? ខ្ញុំពុំយល់ថា តើរូបសំណាកអាចបង្កើតគ្រោះធម្មជាតិដោយរបៀបណា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiPV8ZswAX7ZfrLyFiBfJsEyNQGg0kI57ErANQCMnb1Tb19C70oX_VXprPyVtJMJQp4Bp6nkHKDx3w8n0omvhQTeGFOYh3S_M5taB5yjdufsG0Vypi5-ibGg5I-MwHmMiIPgJjfn7Wvyc6c4M-eDb0UNDfaFDnDX7rxTDnJeGCO1RtwswTHxPraNWqWEqU/s2048/image_2024-09-18_09-02-36.png

ហេតុនេះ លោកបានសំណូមពរឱ្យយករូបសំណាកទេពធីតាមកតម្កល់ក្នុងសារមន្ទីរសិល្បៈសហសម័យនៅស្រុកមឿងឈៀងរ៉ៃ ហើយរង់ចាំមើលថា តើសារមន្ទីរនេះនឹងមានគ្រោះថ្នាក់ដូចការលើកឡើងរបស់មនុស្សខ្លះដែរឬទេ?

គួរបញ្ជាក់ថា រូបសំណាកទេពធីតាដែលតម្កល់នៅបរិវេណព្រំដែនថៃ-មីយ៉ាន់ម៉ា នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ គឺសម្រាប់តំណាងឱ្យក្រុមជនជាតិផ្សេងៗ ។ រូបសំណាកនេះជាស្នាដៃរបស់សាស្តា្រចារ្យឈ្មោះ ក្រៃវុធ ដនចាក់ មកពីសមាគមសិល្បៈខេត្តឈៀងរ៉ៃ ។

ទឹកជំនន់បានជន់លិចបរិវេណច្រកព្រំដែនថៃ-មីយ៉ាន់ម៉ាយ៉ាងខ្លាំង ប៉ុន្តែរូបសំណាកទេពធីតាបែរជាពុំខូចខាតអ្វីទាំងអស់ ។ ហេតុនេះ ទើបពលរដ្ឋថៃមួយចំនួនទម្លាក់កំហុសលើរូបសំណាក និងជឿថា គឺជាមូលហេតុធ្វើឱ្យខេត្តឈៀងរ៉ៃមានគ្រោះទឹកជំនន់ ៕

 

 

 

កង្ហារ និងសំពៅធំបំផុត ត្រៀមលេចរូបរាងនៅកណ្តាលក្រុងកំពត

0

រដ្ឋបាលខេត្តកំពត មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនបន្ថែមទៀត ពីលើការស្ថាបនាឆ្នេរខ្សាច់កម្សាន្ត ការកែលម្អសួនច្បារ ការកសាងរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាធំហើយខ្ពស់ជាងគេដើម្បីបន្ថែមការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgih1p19IVWZhaY5mBTRIK2xVfnoBsWZGJda_MAu3LEcQUsBJlObGFl8TYjEXFtQL0N2ojGZtzHAe-wEVsW3potx9Rdilja0nsXPiJgLqH4qVYII1XjNn74jIdQyg6tyoek8RnERGuZB-Mhy2M6fjd56QaGl368bHsL7IlAmC8mnFYS08iotToa6GjuH7UT/s1280/66e9567aec63a.jpeg

នាក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា៖”រដ្ឋបាលខេត្ត នឹងធ្វើការកសាងស្ពានវាងក្រុង ដែលបំពាក់ដោយកង្ហារធំបំផុតចំនួនពីរ និងកសាងសំពៅធំបំផុតមួយទៀត ជាពិសេសការកសាងឆ្នេរសមុទ្រនៅខាងមុខកំពង់ផែទេសចរណ៍អន្តរជាតិតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOrH_NMv0WsNaq_sRzrY-KqFgnjI7nHY-H0lW1gFGMZKT6k7ab3XbDWrQrIYHyYGqqtWa4ULG1CwujRbZyeZZWLaU3IKyyxJETWTMQzRClUVAlFlEYy30-U56y8ogX0DfGCWeIzXrx7QdeM1aXjKCxQg7-qSXBUIXGfTCRg2XLj0VydhebbEtMGLJ6Rlih/s1280/fe8498065d77c06dc8388a701006a6ee.jpg

បច្ចុប្បន្ន កំពត ជាខេត្តគោលដៅទេសចរណ៍ឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសម្បូរទៅដោយតំបន់សក្តានុពលជាច្រើន មិនថារមណីយដ្ឋានធម្មជាតិ ឬកែច្នៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx6OjTjI_MbHDpk6nr4eTwEXgMOl0XoCX4JC32XExZIYX2RavAnrHZMHNIU0iIttuSWZ864uI8RxNMlzhM3RNd5SSDyFBrjrXhhYjK2shOexY4gFwCSm1tCr17Hc0YNMfRZmlCrWm0BlS9tOGoXDOQsvmKwoKbBsT8GI5eam1qqTykKZuHUHNFRYVpWVpS/s872/image_2024-09-18_08-58-58.png

ខេត្តនេះ នេះក៏មានការទទួលស្គាល់ពីទីផ្សារពិភពលោក ចំពោះ ផ្លែទុរេន និងវាលស្រែអំបិលប្រមាណ៤០០០ហិកតា ផងដែរ៕

 

ទេសាភិបាលធនាគារជាតិ ចេញមុខបកស្រាយ ជុំវិញករណីធនាគារក្នុងស្រុកបង្កើតគណនីប្រាក់រៀលឱ្យអតិថិជន ដោយគ្មាការអនុញ្ញាត

0

នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី ១៧ខែ កញ្ញា ឆ្នាំ ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមរយៈ QR Code ថ្មីនេះ ដែលអនុវត្តនាពេលឆាប់ៗខាងមុខនេះ។

បើតាមប្រសាសន៍របស់ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖”បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា កំពុងទុកពេលឱ្យបណ្តាគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងស្រុកទាំងអស់ បើកគណនីប្រាក់រៀលជូនអតិថិជនរបស់ខ្លួន ឱ្យបានគ្រប់គ្នា ដោយការបង្កើតគណនីជាប្រាក់រៀលខ្មែរ ជូនដល់អតិថិជនរបស់ខ្លួន គឺឥតគិតកម្រៃសេវាឡើយ។

លោកស្រីបណ្ឌិត ទេសាភិបាល បានពន្យល់ថា៖”ការដាក់ឱ្យដំណើរការប្រព័ន្ធ QR Code រួមបញ្ចូលគ្នាតែមួយរវាងប្រាក់រៀល និងប្រាក់ដុល្លារនេះ ក្នុងគោលបំណងជំរុញការប្រើប្រាស់រៀលខ្មែរឱ្យកាន់តែទូលំទូលាយ, សម្រួលដល់ប្រតិបត្តិការទូទាត់របស់អ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន, ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស និងអ្នកធុរកិច្ចមកពីបណ្តាប្រទេស ដែលមានកិច្ចសហការទូទាត់ឆ្លងដែនតាម QR Code ដោយប្រើរូបិយវត្ថុជាតិទៅវិញទៅមកជាមួយកម្ពុជា និងរួមទាំងឆ្លុះបញ្ចាំពីភាពជឿនលឿនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ”។

គួរបញ្ជាក់ផងដែរថា នៅពេលប្រព័ន្ធ QR Code ថ្មីនេះ ដំណើរការជាផ្លូវការ នោះប្រព័ន្ធ QR Code ដែលសាធារណជន កំពុងប្រើប្រាស់សព្វថ្ងៃនេះ នឹងមិនអាចប្រើប្រាស់បានទៀតនោះទេ៕

 

មកដឹងពីមូលហេតុជប៉ុនចូលចិត្តបរិភោគសាច់ត្រីឆៅដោយមិនខ្លា.ចសោះ

0

ប្រទេសជប៉ុន ៖ ហេតុអ្វីជនជាតិជប៉ុនចូលចិត្តបរិភោគសាច់ត្រីឆៅ? តើយើងធ្លាប់សង្កេតទេថា ម្ហូបអាហារជប៉ុនមានភាពស្រស់ស្អាត និងគួរឱ្យចង់បរិភោគយ៉ាងខ្លាំង ប៉ុន្តែអាហារទាំងនេះមានរសជាតិស្រាល គ្មានរសជាតិឌិតឡើយ ពីព្រោះចំណុចពិសេសរបស់អាហារជប៉ុន គឺពុំដាក់គ្រឿងផ្សំទេ ។ ជប៉ុនគិតថា ការបរិភោគអាហារស្រស់ៗរសជាតិដើម វានឹងមានរសជាតិឆ្ងាញ់ជាងការផ្សំគ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiydSP_zC7Vpd0BLUNuBoO59Soo6QNYEJVwh_3zCQXEeABI3M4TUf9v3wsLyjIDWI9YtQSNc4tTVh2anWPHpImV1p6MmKEIW7U-cAzT0gMKIdGE473Sg8j4bvUI74wkw6tDXdixb8ED3g6ntQxuHOXBitY6pbjnClLnluQkbE7Hsn2UXsgrA7I2ytGaAvej/s1600/image_2024-09-18_08-22-14%20(2).png

ចុងភៅជប៉ុនតែងតែផ្តោតសំខាន់លើអាហារមានភាពស្រស់ស្អាត និងពណ៌អាហារយ៉ាងខ្លាំង ហើយជប៉ុនចាត់ទុកថា ការរៀបចំតុបតែងអាហារ គឺដូចគ្នានឹងរូបគំនូរដែរ ។ មូលហេតុធ្វើឱ្យពួកគេចូលចិត្តបរិភោគសាច់ត្រីឆៅ ដោយសារប្រទេសជប៉ុនជាកោះ និងហ៊ុព័ទ្ធដោយមហាសមុទ្រ ទើបជប៉ុនងាយស្រួលរកអាហារសមុទ្របរិភោគ ដែលភាសាជប៉ុនហៅថា «Sashimi /សាស៊ិមិ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-1vS2eKKpZQYaWErzAUdB2TdYT9r0eBsTF67nMlAZm7fA4E9pPx5rd01XgLJfw6gZHdew1yqZE6IZJHzfXQVHruA8qiO9hdlvaavzsmqKrNYrwnH8jWlqipUeNqRQyGDUHMukF1yVOH-iG_tFq13sadvuPYYUUCOSf-9Cb2-6hvUR-dqo5pX32r2l-gSV/s1280/image_2024-09-18_08-22-14.png

ជប៉ុននិយមបរិភោគអាហារសមុទ្រគ្រប់ប្រភេទដោយពុំផ្សំគ្រឿង ហើយសាច់ត្រីឆៅ (ឬ Sashimi) បានក្លាយជាអាហារពេញនិយមបំផុតនៅប្រទេសជប៉ុន ។ ក្រៅពីនេះ សាស៊ិមិ គឺជាអាហារតំណាងជាតិរបស់ជប៉ុន ដែលបង្ហាញពីអត្តសញ្ញាណជប៉ុនច្រើនបំផុត ។ ពលរដ្ឋនៅប្រទេសផ្សេងទៀត ក៏និយមបរិភោគសាច់ត្រីឆៅដែរ ប៉ុន្តែជប៉ុនបរិភោគត្រីសមុទ្រឆៅច្រើនជាងប្រទេសផ្សេង ទើបគេដាក់ឈ្មោះថា «ជាប្រទេសបរិភោគត្រីឆៅ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhurr69rC_MFOSeOEf9jJIpz_eyJ9Kwg7Zy8b0EN7x_VmrLmPQchuq5h8rNOW7Zk1o1r7n_rqv18UROPacgLjKlN_S5Yoiwt_PZ9DYkqG4UsoHTx6CjuUEYG97BpxvufvM-pNaeCuechl-Fba018zBbta7JcA8Vr3G1zaYtk8qR6CC00UcusOBMaPOHPv8_/s2000/image_2024-09-18_08-22-15.png

ការបរិភោគត្រីសមុទ្រនៅជប៉ុន គឺមានអនាម័យជាងត្រីទឹកសាប ព្រមទាំងសម្បូរទៅដោយប្រូតេអ៊ីន និងវីតាម៉ីនផ្សេងៗ ។ ចំណុចសំខាន់ សមុទ្រនៅជប៉ុនគ្មានប៉ារ៉ាស៊ីតដូចទឹកសាបទេ ។ រីឯមូលហេតុដែលធ្វើឱ្យការបរិភោគសាច់ត្រីឆៅនេះគ្មានមេរោគ ដោយសារជប៉ុនផ្តោតលើអនាម័យម្ហូបអាហារខ្លាំងបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6QfqjX9ILyd0mbBxjZX6vqvWkVLPHbZoQRD_rIA-ftQLZMWv5By-BUb5aBgX1ULYMAWzCxbsRNEnyQUUoVPdaxjoh1_qFakkKrRTSSAr5sKDJgRdew1Tu9RddIvHlqmovg5EYsqdaD8SYk5WRyiRBe-_3wylSb12FMXfVgc85OePnxJKyPv5sLgufiGVO/s1200/image_2024-09-18_08-22-17%20(2).png

*ខាងក្រោមនេះ គឺជាសារធាតុចិញ្ចឹមទទួលបានពីសាច់ត្រីឆៅរបស់ជប៉ុន ៖

-ខ្លាញ់ ៖ អាហារឆៅជប៉ុនបានផ្តោតលើបន្លែ និងផ្លែឈើ ទើបធ្វើឱ្យបរិមាណខ្លាញ់ដែលរាងកាយទទួលបានស្ថិតនៅចន្លោះពី២០% ទៅ៣៥% របស់បរិមាណកាឡូរីសរុបដែលទទួលបានពីខ្លាញ់ក្នុងអាហារ១ថ្ងៃ ។ រីឯខ្លាញ់ក្នុងសាច់ត្រីឆៅបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សុខភាព ។
-ប្រូតេអ៊ីន ៖ បើទោះជាពុំបានបរិភោគសាច់សត្វច្រើន ប៉ុន្តែការបរិភោគសាច់ត្រីឆៅនឹងទទួលបានប្រូតេអ៊ីនកម្រិតសមរម្យ ដូចការបរិភោគបន្លែបៃតង ឬសណ្តែក ។
-កាបូអ៊ីដ្រាត ៖ មានបរិមាណសមល្មម គឺមិនច្រើន ឬមិនតិចខ្លាំងពេក
-អំបិល ៖ សាច់ត្រីឆៅរបស់ជប៉ុនមានបរិមាណអំបិលតិចបំផុត ៕

ថ្ងៃនេះ ៧០ឆ្នាំមុន! ព្រះអនុជមួយអង្គ របស់ ព្រះបរមនាថ នរោត្ដមសីហមុនី ទ្រង់បានព្រះប្រសូត

0

ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ជាការគំរប់ខួប៧០ឆ្នាំ នៃព្រះប្រសូត្រព្រះអនុជបង្កើតនៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPtfe-Ct1LBhWw0TyF3JDt0nZ5WYlr8fQxCKpV1Qxi_02zL28L8CoCMaHiawoE08kK4F9mNzPLjaSOdBCVDvVdG1pfwjZNyodvkx1OAruwn3QFUIlvNy64ycSN182x5wN3CofOOfUOPGjcuZlldbI8F6oCTnDErBm-hf-eDfA3ClUe07aRXYEQni9Zm3v8/s960/39967483_1807783642668279_217110085711691776_n.jpg

សម្តេច នរោត្តម នរិន្រ្ទៈពង្ស ព្រះប្រសូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ នៅរាជធានីភ្នំពេញ ដោយត្រូវជាព្រះរាជបុត្រានៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBVf9b9zLNOKv50ocaeTBhPfPxI06TuW-tIxxT92iS_HM4b00qQDQB-ynNb5jskvvrn2l0Xsr4jmNOZS_AUIcbmkyk8Pco_EyO1znpkwvgH0uSMqYatvkv5Sp8oYOCpNUPt4KpJ9P5ZWmHgjDv8ScdEu9vdzNtump1EXxRJZBOoScSiAl_4oYOdFOpHnHf/s960/39968162_1807783599334950_3218517366270853120_n.jpg
សម្តេច បានសិក្សារៀនសូត្រនៅ សាលាបឋមសិក្សា នរោត្តម និង វិទ្យាល័យ ដេកាត រាជធានីភ្នំពេញ បន្ទាប់មកក៏ចាកចេញទៅ បន្តការសិក្សានៅសហភាពសូវៀត ថ្នាក់អនុបណ្ឌិតផ្នែក ទស្សនវិជ្ជា ឧក្រិដ្ឋកម្ម និងច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiynWnWK4bepo42i6FaBywSkyJfVzvSGEhhKpS9bz5aOuxwCyUZxsOq7HYqTuRukS6YQRxLICG1ITFhlCJoUoNjPm0ESNJCjEb6qU6oi2HmtBhYokiXpX2GklabzTcZLnGz2g1xxvfKhXSP8uMbmRNJ0P-UPftM2XD89OBjQWMv64ypxK_GxD0NI8nZ6wj/s960/39980141_1807783556001621_951288891892039680_n.jpg

នារបបកម្ពជាប្រជាធិបតេយ្យ សម្តេចទ្រង់ត្រូវបានឃុំខ្លួននៅក្នុងព្រះបរមរាជវាំង ក៉៏ប៉ុន្តែក្រោយរបបនេះដួលរលំ សម្តេចទ្រង់ក៏បានយាងគង់នៅព្រះរាជដំណាក់នៅប្រទេសចិន។

ក្រោយមក ព្រះអង្គ បានរៀបអភិសេកជាមួយ អ្នកម្នាង ស៊ីនួន និងមានព្រះបុត្រីចំនួន២ ព្រះអង្គ គឺ៖

  • ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ស៊ីមូណារិន ព្រះប្រសូតនៅឆ្នាំ ១៩៨៣
  • ព្រះអង្គម្ចាស់ក្សត្រី នរោត្តម មុនីនួក ព្រះប្រសូតនៅឆ្នាំ ១៩៨៧
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhHqJTsFypeH6rufMkhyphenhyphenUz9bMcB8CvKpLXep2UMkzIPPWL1a2ISlvzjHE-hZIaDCRXJxuSxpuUqCHgQDO6u-RpqIFQcW2Mx9wD6r8WAyISxkG_5CeNUP-nb0Fj1w3xcdMc4QnV7L0Ao5lq0I5pSWIWb2KTPgK-P_s-U63ycrw02l_IynwwpG8KYsl7FQta/s960/40032871_1807783562668287_3689509394120179712_n.jpg

លុះដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ សម្តេច នរោត្តម នរិន្រ្ទៈពង្ស បានយាងចូលព្រះទីវង្គត់ដោយជំងឺគាំងបេះដូង ក្នុងព្រះជន្មាយុ ៤៩ ព្រះវស្សា នៅទីក្រុងប៉ារីស  ព្រះអដ្ឋិរបស់ ព្រះអង្គ ត្រូវបានយាងមកគង់ក្នុងព្រះចេតិយ នាបរិវេណ ព្រះឧបោសថរតនារាម ព្រះកែវមរតក ព្រះបរមរាជវាំង៕

 

មូលហេតុដែលនាំឱ្យពលរដ្ឋខ្មែរ គោរពប្រតិបត្តិ “ការកាន់បិណ្ឌ”

0

ពិធីបុណ្យកាន់បិណ្ឌទី១ នឹងចាប់ផ្តើមពីថ្ងៃ១រោច រហូតដល់ថ្ងៃថ្ងៃ១៥រោច ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv-q0ummh10Bcx2COAw_hXVacpelmi10zLmV3R0H9QihRbvjreUpfdEY9HsI-Qhb3NYWEzDRqmqhDj422T7FwHhPxNu0lTYKKVWuYsQCwCsk0egDrBSwxm8phGNk_b3b2ygJc9iC2BaOeSPD2WBAehyphenhyphen4xqd2Mw2RQbDI6OCQ6kF8ofYp9qov-N7rvLxOJ9/s800/image_2024-09-17_16-10-21%20(2).png

ពិធីបុណ្យកាន់បិណ្ឌ មានរយៈពេល១៤ ថ្ងៃ លុះដល់ថ្ងៃទី១៥ គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ដែលពិធីនេះត្រូវបានប្រជាជនខ្មែរតែងតែរៀបចំឡើងតាំងពីបុរាណកាលមកម្ល៉េះ ដោយបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNEOlV_YYPMIPtb_wfeL7J4-QJU4UYZTM8zk-HNgozHaIMwK8BLUtzv6oFlac8ouFACg2FRfI-4rDnq-lfwuYCSknC-gxck1yZbe1AIYfneZzqWXcPQIZmfNNFoAoLjPa-m3mg5lpTe56fj-fF7gLvy_F3CVe1_ZgmTmKwhHdesXl-M_vQ4huxEDLjjXJd/s800/image_2024-09-17_16-10-21%20(3).png
ការកាន់បិណ្ឌនេះ គឺជាការឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក ។ ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់ ដោយពេលនោះហើយយមរាជ ដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ១ ឆ្នាំម្ដង ដើម្បីឱ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឱ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW1jGfyVVdP0EZktZ1gAR2YP-M-uNPfQOADHnNZBoQsnJYBxXsYf6V09G32xna9ui3mb3ycHipThjWJLz56TCjtVT-ZTjsRPllCB0H_pATRH5PiOBEARA5HjhwG-ZI1ar00_TIdZQHUgGmvnmZjacblWOKnNo9yUCelCrhDAoKVh8OTRjW1E6pjmkyQ3h9/s750/image_2024-09-17_16-10-21%20(4).png

សត្វនរក ជាអ្នកខ្លាចពន្លឺ ទើបគេតម្រូវឱ្យមានការបោះបាយបិណ្ឌនៅពេលទាបភ្លឺ។ សត្វនរកដែលគេដោះលែងមក នឹងដើររកបងប្អូនកូនចៅគ្រប់ ៧ វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឱ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចបណ្ដាសាដល់ញាតិមិត្តមិនលែងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVYl1uKcy1UyT3bd6G-S6sawzFidQqrId8slVNq4udsPtnn0FDfd5ild_Wb16z_-JYZCs1qzs96Q0ATv6sCu-MyAPbzOsrEv0-Ew6k_JtzCDsKZmxdR_f-d7XdGJDe4qD8ywyOvCZrCtGF2oYWiix1BIgrJsFecQrZQfhZC2N1DVEJhKr9Z-VQZXFpLTfD/s512/image_2024-09-17_16-10-21.png

លើសពីនេះទៅទៀត ការកាន់បិណ្ឌក៏ជាការទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយខែនេះជារដូវស្សា នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ៕

 

 

 

 

ប្រាសាទអង្គរវត្ត ត្រៀមបំបែកកំណត់ត្រាថ្មីពី Guinness World Record តាមរយៈការពិព័រណ៍រថយន្តទំនើបៗលើពិភពលោក!

0

ព្រឹត្តិការណ៍ Gumball 3000 ដែលបានធ្វើឲ្យកក្រើកទឹកដីអង្គរ កាលពីថ្ងៃ ១៦ ខែកញ្ញាបានបញ្ចប់ទៅដោយរលូន ខណៈក៏បានបន្សល់ទុកនូវអនុស្សាវរីយល្អៗក្នុងចំណោមអ្នកចូលរួមក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស។ បន្ថែមពីលើអនុស្សាវរីយល្អៗ កំណត់ត្រាជាប្រវត្តិសាស្រ្តថ្មីមួយទៀតពី Guinness World Record កំពុងតែកត់ត្រានៅលើទឹកដីអច្ឆរិយៈមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5l8XzHYaPc-iwbu2LkSTs0dPMx9rATCC8KZMY15r_25nbGhphMhu_YvU2_N0iTFG0C7wVYAycR54H7GRqGWyOGmIqD_VAd4udUAxTrW58ThbBCoUJzovImObJGDYMHvw6ZEo2k5RN4YYwkCpW-Es9gAGTMQh6I9VwdRqVNBbGSV6y1Fl8c2ggT0EzIM23/s2048/image_2024-09-17_16-03-03.png

យោងតាមប្រភពយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានគូសបញ្ជាក់ថា រថយន្តទំនើបៗ និងថ្លៃៗ រាប់រយគ្រឿងបានមកជួបជុំគ្នា នៅមុខប្រាសាទអង្គរវត្ត ក្រុង/ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្របពេលដែលគណៈកម្មាការ Guinness World Record កំពុងរាប់ចំនួនរថយន្តទំនើបៗនៅមុខអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក Guinness World Record «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBx7gl06L_Kf5GOXj8ipKUk0E2PSPoMfipYqtzYyF0g7JRVQR6Q-wHPhpLcfM2iEmbEMiiWwNE_8dv9T106ogQj-3ZNRmGYFvGk0hMOvD5Xycq4QQan7nlXoKuwEUQV3Pw8k7uu0GC5O9OOoUdF-hR20MByF1z9cbqWlJad3QdmOPnQmBSUcr7mpDW-3gR/s1440/image_2024-09-17_16-03-04.png

ព្រឹត្តិការណ៍ Gumball 3000 ដែលប្រមូលផ្តុំដោយរថយន្តទំនើបៗរាប់រយគ្រឿង ក៏ដូចជាមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាល្បីៗ YouTuber Influencer លំដាប់ថ្នាក់អន្តរជាតិ និងសហគ្រិននានាមកពីជាង ៤០ ប្រទេស។ តាមរយៈព្រឹត្តិការណ៍នេះ ក្រៅពីមានការតាំងបង្ហាញរថយន្តទំនើបៗហើយ ក៏រួមមានទស្សនីយភាព ការបង្ហាញសិល្បៈរបាំបុរាណ ស្វាគមន៍ប្រតិភូ Gumball 3000 ដែលរៀបចំឡើងនៅខាងមុខប្រាសាទបាយ័នប្រកបដោយបរិកាសរីករាយនិងស្និតស្នាលបំផុត។ ជាមួយគ្នានោះ ដោយសង្កេតឃើញថាមានវត្តមានប្រជាពលរដ្ឋខ្មែរ និងជនបរទេសយ៉ាងច្រើនកុះករ ក៏បានមកចូលរួមសារទរព្រឹត្តិការណ៍នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyPeagKtdzQckUaRaYbgiBoJuJh8UHjWCRqkaD6gT5PyyTVC-OKm3MBGvn3il6Q1Ejx9ypb01wR3nss9i_3NQVrzhpKPArdV0vyuJ2QOeweh-jmeugpxaL3yCXZQEmmqGKln98Ax2r-DxbthiQ2WfeKwkgE4jSGGRqI82M7F43qaeeNyanwPn4zyHgSaIj/s1440/image_2024-09-17_16-03-05.png

សូមជម្រាបថា តាមរយៈព្រឹត្តិការណ៍ Gumball 3000 កម្ពុជាពិតជាបានទាញយកផលប្រយោជន៍ជាច្រើន ដែលមានការទាំងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក ស្របពេលដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តថ្មីនៃ«ការតាំងពិរព័ណ៍រថយន្តទំនើបៗនៅមុខប្រាសាទអង្គរវត្ត សំណង់អច្ឆរិយៈខ្មែរ» ក៏កំពុងតែត្រូវបានកត់ត្រាទុកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikZqcVVkRclzpYIeJljRMQCicC3ZF4IX9H74xMCHDe6ChupPmuu9MuzeoQ7m9v4AABH2Ecx1wbjAQ0NZmnyQgbchIlYbukCYcxMdbqaAfIi3n71rO1srC7NmAM3RcNXN75dhulPVEgxkwU8OXQaoJMCZA332pj8l5bV2FfSAXMf9LtnhLz3lBTvodNmoT4/s1440/image_2024-09-17_16-03-07.png

ភ្លៀងជាង៤ម៉ោងជាប់គ្នា បណ្តាលឱ្យលិច និងខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅស្រុកវិចិត្របុរី

0

នាវេលាយប់ម៉ោងប្រមាណជា១ទាបភ្លឺមានភ្លៀងធ្លាក់ជាខ្លាំង ដល់ម៉ោង៤ ទាបភ្លឺ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានបង្កឱ្យមានការលិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងស្រុកវិចិត្របុរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5g9Rr7xrJJObn_yIjcOIaNrpY-QDKd-O172vBzUcOkOcLcBt5i4VyparpXsIWNVnhPLFQ77jqzGlVYuHYQDqHuYER0IzGuFmyHs8UyeF_VH0NysByi3kCDaBd2_Ud0INBITOMqWp5knQtNm4deHeQ-JHYV9Tl-9zq6eKSkqUzm3BINT3fW6aHizcT4MTo/s1280/459416944_1774673526668371_3160589538515091185_n.jpg

ទឹកជន់លិចនេះ បានបណ្តាលឱ្យផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព វត្តអារាម នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioDoPrFddHt0kdnDx4CtunpQJZrTnBUHeJmkPO1zd4k3ryW6Fn3PWcKye6wKCrgR08hqrhQ6_19h_v3jfBOwQk0lbi8Tvg-R0MQz13CWKBJnz_VmPCr876aS-MNY1myRFc7JEH5hVRZdqhupOz8NdiEoFDUVQXT8qMmlWqQcFgmrhCR3cUUpgNIVb5-ml2/s1280/459656459_1774673406668383_837382704724924469_n.jpg

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្រិតកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មានកម្ពស់ ១៩,៨៤ ម៉ែត្រ (កើនឡើងកន្លះម៉ែត្រ ឬ ០,៥០ ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ) ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន គឺ ២២,០០ ម៉ែត្រ។ ខណៈព្យុះចំនួន ២ នឹងវាយប្រហារក្នុងពេលតែមួយ ដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជាគឺ ព្យុះទី ១៣ ឈ្មោះ ប៊ីប៊ីនកា នៅមិនទាន់ថយឥទ្ធិពលនៅឡើយ តែនៅពេលនេះមានព្យុះទី ១៤ មួយទៀត ឈ្មោះ ពូលឡាសាន ដែលនឹងបង្កើនឥទ្ធិពលរួមគ្នាបន្តវាយប្រហារតាមបណ្ដាប្រទេសមួយចំនួន ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcYox9SbL99OlsDf4USkfw1qDy6A7cynWPH2pWdFUKuAPzMrb_1FWEwtuA2p6KTgxyem3j5PgoOzNjkCI2MguDAyuNR_h_p-U3Eez8WaVoc0YHsOvj2E3-lYPNiXapN741-toazxDv00FJYQ6ELK9LaXmE-yf0oMEpz5CRBhegVIy4nBhoyKFSppVwpzzh/s1280/459984917_1774673440001713_6091675277352017845_n.jpg

 

ជិតដល់រដូវភ្ជុំបិណ្ឌហើយ! តោះមកស្គាល់កន្លែងកម្សាន្តល្បីៗចំនួន ៤ នៅខេត្តព្រះសីហនុ

0

ធ្មិចបើកៗជិតដល់រដូវបុណ្យភ្ជុំបិណ្ឌហើយ ដែលជាពេលវេលាមនុស្សម្នាជួបជុំគ្រួសារ និងធ្វើដំណើរកម្សាន្តទៅកន្លែងទេសចរណ៍នានា។ ជឿថានៅរដូវនេះប្រិយមិត្តប្រាកដជាមានបំណងចង់ដើរលេងទៅតាមខេត្តជួបជុំបងប្អូន ឬមិត្តភក្តិហើយ ដូច្នេះថ្ងៃនេះយើងនឹងនាំលោកអ្នកមកស្គាល់កន្លែងទេសចរណ៍ល្បីៗ ក៏ដូចជាស្រស់ស្អាត និងលេចធ្លោខ្លាំងក្នុងខេត្តព្រះសីហនុ សូម្បីជនបរទេសក៏ពោលពាក្យសរសើរមិនដាច់ពីមាត់ដែរ ដែលកន្លែងទាំងនោះរួមមាន៖

១.រមណីដ្ឋានឆ្នេរអូរឈើទាល៖ រមណីយដ្ឋានឆ្នេរអូរឈើទាល ស្ថិតនៅក្នុងសង្កាត់ ៣ នៃខេត្តព្រះសីហនុ ក្រុងព្រះសីហនុ។ ឆ្នេរអូរឈើទាល ជាឆ្នេរដែលវែងជាងគេ និងជម្រៅទឹករាក រីឯបរិយាកាសជុំវិញគឺមានលក្ខណៈស្ងប់ស្ងាត់ ហើយសភាពទឹកសមុទ្រមានពណ៌ខៀវថ្លា អមដោយឆ្នេរខ្សាច់មានពណ៌សក្បោះ គឺជាកន្លែងដែលល្បីបំផុតក្នុងខេត្តព្រះសីហនុ។ ឆ្នេរនេះមិនសូវស្ងាត់ប៉ុន្មាននោះទេ ដោយសារមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ងូតទឹកកម្សាន្ដលេង ជិះម៉ូតូទឹក និងញ៉ាំអាហារសមុទ្រស្រស់ៗ មិនថានៅថ្ងៃធម្មតា ថ្ងៃចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាននោះទេគឺតែងតែអ៊ូអ៊រជានិច្ច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjINkqJU5U9Eqni24B2R6vpNekpBxznUIy5tRkUvvzn2wY12xdYf99wkmLBrC49jODZUFeyBHJGdkOm_SXUzgG2FcuWAvD10W311uC70OBQUbEYRISGsPFnA6g5crscSI7ye4IuEsblL8G0cS0X4l-ZhVVRNBu5Q66ci6S6I6R6JW0HpJPv3r_5aYDkYhpS/s2970/image_2024-09-17_14-29-44.png

២.រមណីដ្ឋានក្បាលឆាយ៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលឆាយ មានទីតាំងស្ថិតនៅស្រុកព្រៃនប់មានចំងាយ ៧ គីឡូម៉ែត្រពីខេត្តព្រះសីហនុ បត់ឆ្វេង ៦ គីឡូម៉ែត្រទើបទៅដល់ទឹកធ្លាក់នេះ។ រមណីយដ្ឋាន «ទឹកធ្លាក់ក្បាលឆាយ» គឺជាប្រភេទទឹកជ្រោះឬទឹកធ្លាក់តាមបែបទេសចរណ៍ធម្មជាតិ កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករនារដូវវស្សានេះ ដោយសារសម្រស់ធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង អមជាមួយនឹងវត្តមានទឹកធ្លាក់ពីលើភ្នំ និងផ្ទាំងថ្មដ៏ខ្ពស់ជាមួយទេសភាពខ្យល់អាកាសបរិសុទ្ធ ព្រៃឈើធំៗខ្ពស់ៗ និងភ្នំដ៏ស្រស់ស្អាត ក្នុងការទាក់ចិត្តភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត។ នៅទីនេះអ្នកអាច ហែលទឹក ឬលេងទឹក, ញុំអាហារឆ្ងាញ់ៗបែបស្រុកស្រែ, ដើរលេងថ្មើរជើង និងមានកន្លែងពិកនិចជាច្រើនផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzSWKhWn2fnkxEiXnTF2g8C4IUR4zYLb_Z8AHr0_HTUJWrylWZKHcIm3tmQ9-MjGz1u9p_lkb2NsoDZ-5yA-HbCH_rycFy03ngU1i1OVg-GkEhsA2rieC_9KhNlq1olCl9KiuZQqTZringLHXmiRIGYKGdq8ARqjkRUswWdF1lHrei2keSye9qLGTUvSfv/s990/image_2024-09-17_14-29-46.png
៣.វត្តជោតញ្ញាណ ឬវត្តលើ៖ វត្តជោតញ្ញាណ ឬវត្តលើ មានទីតាំងស្ថិតនៅលើភ្នំមួយនៃខេត្តព្រះសីហនុដែលមានកម្ពស់ ១៣២ ម៉ែត្រ។ វត្តដ៏ចំណាស់មួយនេះគឺជាទីសក្ការរបស់ពុទ្ធសាសនិក និងជាកន្លែងដែលពលរដ្ឋនៅខេត្តព្រះសីហនុ ចូលចិត្តទៅលម្ហែអារម្មណ៍ស្រូបខ្យល់អាកាសបរិសុទ្ធ ជាពិសេសក៏ជាទីតាំងដ៏ល្អសម្រាប់ភ្ញៀវទេសចរ ដែលចង់មើលទេសភាពនៃទីក្រុងព្រះសីហនុបានយ៉ាងច្បាស់ល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsAu9tdToZATbtALVI-jIgfgKd5DB4r190iJxpJ1Iw5UVUzwAc0J5_2R_zMoHpqYqvbbBzT2Gs-0w4YyoF53efvGF8VWia3QKsItM-mKKZEBledRhJB7lfSRnCD5qUzlAZ8wwMoTIwAzbvf8PXAb8UpZO84CBZewp4SHJOmD4fAHb6Hoj46r-1PzNxBtRo/s800/image_2024-09-17_14-29-47.png

៤.ឧទ្យានរាម៖ ឧទ្យានជាតិរាម ស្ថិតនៅប្រហែលជា ១៨ គម ខាងកើតក្រុងព្រះសីហនុ ត្រូវបានគេស្គាល់ថាជាតំបន់អភិរក្ស។ ឧទ្យានជាតិនេះ ជាកន្លែងដ៏មានប្រជាប្រិយបំផុតក្នុងការផ្ដិតយកទិដ្ឋភាពផូរផង់ នៃធម្មជាតិ។ ទោះជាយ៉ាងណាឆ្នេរនៅឧទ្យានរាមមិនសូវមានភាពទាក់ទាញដូចបណ្តាឆ្នេរដទៃទៀតនោះទេ ដោយសារភាគច្រើនភ្ញៀវដែលមកកម្សាន្តច្រើនតែជិះហួសទៅ ហួសមក។ ប៉ុន្តែភាពស្ងប់ស្ងាត់នៃឆ្នេរមួយនេះ ក៏ជាចំណុចទាក់ទាញដែលអន្ទងចិត្តភ្ញៀវទេសចរមួយចំនួន ជ្រើសរើសជាកន្លែងសម្រាកលំហែកាយសម្រាប់ដំណើរកម្សាន្តមកខេត្តព្រះសីហនុ។ ឆ្នេរសំខាន់ៗនៅទីនោះរួមមានឆ្នេរចម្ការដូង ឆ្នេរបរិស្ថាន ឆ្នេរថ្មដុះ និងឆ្នេរព្រែកចាកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9PvxY3YpnJbE6Ivd_RsnKGHVrrth6AeSVF9TIgw4V6TBH_6QnlqLxnAu46Ja_lv6bIipGwzrFQmTJXaKtsENINCBNtmfCJkYsnqEPegNvqkwK8cYrb-FzIdrv3ZXNVhn4Xl718rjCAgj00av9svNQzjqMUWnbUrGwaxZ0FqOGoUjygGPidhw5f3g1HyLb/s1024/image_2024-09-17_14-29-47%20(2).png

ក្រៅពីរមណីយដ្ឋានល្បីៗខាងលើ ខេត្តព្រះសីហនុក៏មានតំបន់ទេសចរណ៍សប្បាយៗជាច្រើនទៀតផងដែរដូចជា ឆ្នេរអូរត្រេះ, កោះរ៉ុង, កោះរ៉ុងសន្លឹម, កោះទន្សាយ, កោះសង្សារ, កោះតាគៀវ រមណីដ្ឋានឆ្នេរប្រាំពីរជាន់ និងកន្លែងកម្សាន្តដ៏សម្បូរបែបជាច្រើនផ្សេងទៀត៕