Home Blog Page 85

តារាចម្រៀង កែវ សុបញ្ញា និងលោក ប៉ាល់ ប៉ោស៊ាង លែងលះគ្នាក្រោយរៀបការបាន២ឆ្នាំ

0

ថ្មីៗនេះតារាចម្រៀង កែវ សុបញ្ញា បានបង្ហោះសំណេរសោកសៅទាក់ទងនឹងការបញ្ចប់ទំនាក់ទំនងយ៉ាងស្ងាត់ៗដើម្បីរក្សាកិត្តិយសដោយមិនបង្ខូចគ្នាទៅវិញទៅមក។ ការបង្ហោះនេះបានជំរុញឱ្យមានការសង្ស័យថាចំណងអាពាហ៍ពិពាហ៍របស់នាងបែកបាក់។ មិនយូរប៉ុន្មានលោក ប៉ាល់ ប៉ោស៊ាង ដែលជាមន្រ្ដីកងរាជអាវុធហត្ថបានបញ្ជាក់ច្បាស់តែម្តងថាអ្នកទាំងពីរលែងលះគ្នាហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8wf5TFYJbWjvwuba0nePgyYB1Bd1vOQguQ_5UVL-lY7sV94182zFJUDhiVV73ZjcLrZjaKLan_C3TCwoCXnDBbUoV3rYwGj2ZxGbOsY1g8nRXVpbVtdW3SAsBhH9jUEi1KcCBuXK3TAJ2hU_oWC-gq5Ptr6LXjy9_MEhoj0OdRRQIFje83cL2NAlIY6n/s2048/image_2026-02-03_15-40-57%20(2).png
កាលពីថ្ងៃទី១ កុម្ភៈ កែវ សុបញ្ញា ដែលជាតារាចម្រៀងក្នុងទ្រនំរស្មីហង្សមាស បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «និស្ស័យខ្លះ គ្រាន់តែចូលមកដើម្បីឱ្យយើងចួបគ្នា ស្គាល់គ្នាបណ្តោះអាសន្ន រួចក៏ចាកចេញក្លាយជាអ្នកដទៃលែងស្គាល់គ្នា។ គ្រាន់តែការបែកគ្នាខ្លះ យើងគ្រាន់ស្ងាត់ៗដើម្បីរក្សាកិត្តិយសដោយមិនបង្ខូចគ្នាទៅវិញទៅមក។ បុណ្យស្គាល់ម្ចាស់ បាបក៏ស្គាល់ម្ចាស់! យើងគ្រាន់តែចង់រស់នៅសុខរៀងខ្លួនប៉ុណ្ណោះទើបបញ្ចប់ទៅស្ងាត់ៗ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVEB8zV71Ai-mkRRpHyERaZrwvu7P8LcTtTs7L9ARf2ZFgDDQeUudie2PPfW2awkQDTmxff5kII1gKHxAm1NFw3cCFr5Gkrzlc-ny7WAGVLoO8PIfWu2axYaGYNLqoHbysMl5ktjuPcd8D2mZQGxnfLa442VzFsrcckl0X4xsMI1skLC4g_VAfV9PtNhWL/s1080/image_2026-02-03_15-40-56.png
ខ្លឹមសាររបស់ម្ចាស់បទ «ពេលមួយយដែលគ្មានខ្ញុំ» បានជំរុញឱ្យមានការសង្ស័យថាចំណងអាពាហ៍ពិពាហ៍របស់នាងទំនងជារង្គោះរង្គើខណៈគេបានដឹងថារូបថតគូរបស់នាងនិងស្វាមីក៏បានលុបចេញពីបណ្តាញសង្គមផងដែរ។ គ្រប់យ៉ាងលែងជាការសង្ស័យតទៅទៀត ខណៈលោក ប៉ាល់ ប៉ោស៊ាង ចេញមកបញ្ជាក់តែម្តងថាពួកគេទាំងពីរនាក់បានលែងលះគ្នាហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7nFJZX9yQPFcWiHvLH-kLlmx541wqMY2FExBKkgurxFKTHb0mNdJ4lD-xlc2GSOBLdDxufA4l_p5MwEQWd2GLXQdT4fduMNDspMRfbkxb2zygbcSiaZGUXyYs1ZG5SNbZq5hdYe-CXwL3GBVfzAdJ0OU7FlI0eSQg_-Q4LVgI1gWLG8MDg2icfMIqKzNX/s1280/image_2026-02-03_15-40-55.png

នៅយប់ថ្ងៃទី២ កុម្ភៈ មន្រ្ដីកងរាជអាវុធហត្ថរូបនេះបានបង្ហោះរូបដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ខ្ញុំបាទសូមបញ្ជាក់ និងឱ្យតម្លៃគ្នាទៅវិញទៅមក រូបខ្ញុំនិងភរិយា ឈ្មោះ កែវ សុបញ្ញា បានព្រមព្រៀងគ្នាផ្ដិតមេដៃនៅតុលាការ និង បញ្ចប់ ភាពជាប្ដី ប្រពន្ធ គ្នាចាប់ពីថ្ងៃនេះតទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQh-oTZffZHtueotHGRV3mIkngTbErS7EFkR-CjQQY0vglV4iq30Ia4Xm_DCx1IrFIqTmI8d4FbAbSnJyJN68GFw3aGG3PXJ73dCum6PZ94uda46Nz4iXUTQ4fK2cJcQTZ3uP57X17kMCRmYxLw7DQo9QKIhV8K8hhkV1WLdAQ8We7mUN7LcpuPvsKX_qt/s1280/image_2026-02-03_15-40-55%20(2).png

ថ្មីៗនេះ តារាចម្រៀង កែវ សុបញ្ញា ទើបតែប្រឡូកការងារសិល្បៈវិញបន្ទាប់ពីផ្អាកមួយរយៈដោយសារតែការបាត់បង់កូនជាទីស្រលាញ់។ កែវ សុបញ្ញា និងលោក ប៉ាល់ ប៉ោស៊ាង បានរៀបការជាមួយគ្នានៅខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែកក្កដា ឆ្នាំ២០២១ ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានភាពសោកសៅនោះគឺថាទម្រាំនឹងឈានដល់ចំណុចនេះលោក ប៉ោស៊ាង បានព្យាយាមតាមសុំស្រលាញ់ កែវ សុបញ្ញា អស់រយៈពេល១៥ឆ្នាំមុនពួកគេភ្ជាប់ពាក្យ ប៉ុន្តែនៅទីបញ្ចប់ចំណងស្នេហាដ៏យូរអង្វែងមួយនេះមិនអាចរក្សាបានទៀតនោះទេ៕

នាយករដ្ឋមន្ត្រីជប៉ុនកំណត់វិធានការសុវត្ថិភាពការពារពលរដ្ឋពីគ្រោះថ្នា.ក់ដោយសារព្រិល

0

ប្រទេសជប៉ុន ៖ ព្រិលបានធ្លាក់យ៉ាងខ្លាំងមិនធ្លាប់មាននៅប្រទេសជប៉ុនតាំងពីខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លា.ប់កើនឡើងរហូតដល់៣០នាក់ ក្នុងនោះខេត្តអាអូមូរិ មានព្រិលធ្លាក់ខ្លាំងជាងគេកម្ពស់ជាង៤ម៉ែត្រ ។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានកោះប្រជុំបន្ទាន់ជាមួយរដ្ឋមន្ត្រីមកពីក្រសួងនានាដើម្បីស្វែងរកដំណោះស្រាយកុំឱ្យពលរដ្ឋស្លា.ប់បន្ថែមទៀត និងបង្ការគ្រោះថ្នាក់ដោយសារព្រិល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOE_84-jEkbiGQGRpFO7PaW4OgD16fiPdPOXFysgV-OjoTH7hh5BZq_Omk-prb-7iAWL3sinAUumvKYuYlOIqDNaxGDlZHDcNsO4DX-DwWGGmF1JT0sen_GV2VbG-HZ1L0_PlblxJxSWEu8GwXC-1xJ9dAnimbWM2IqwdnwzGjtap9-JFzwCyQycL3CPz1/s1280/photo_2026-02-03_16-37-11.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ជប៉ុនមានព្រិលធ្លាក់យ៉ាងខ្លាំងខុសធម្មតាតាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លាប់រហូតដល់៣០នាក់ ក្នុងចំណោមនេះ មានស្ត្រីចាស់ជរាម្នាក់ អាយុ៩១ឆ្នាំ បានស្លាប់ក្រោមគំនរព្រិលកម្ពស់៣ម៉ែត្រ នៅខាងក្រៅផ្ទះក្នុងទីក្រុងអាជិកាសាវ៉ាក់ ខេត្តអាអូមូរិ ។ តាមការសន្និដ្ឋាន ស្ត្រីជរានេះអាចត្រូវព្រិលធ្លាក់ពីលើដំបូលផ្ទះសង្កត់ ទើបគ្មានខ្យល់ដកដង្ហើម និងបាត់បង់ជីវិតតែម្តង ដែលគេបានឃើញប៉ែលចូកព្រិលនៅក្បែរសាកសពផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFu2q51pVT77TziPss4MOTwSqc83pKbLr-wDqIDuyYQDPoP8xhyThbwtk5jrorpmJizN3Tn-mWvfH11_GxLHb3IQm_czzw3FS3Wbiae_Zu3AFD3QroEaXlDgniX2ZlpNIKUwp2_0XGKaUovbZvBXLLo5WOc5g6hNuzztvgkqzzkaIhJtu75sMv-Gu_dMMk/s1280/photo_2026-02-04_13-24-38.jpg

អាជ្ញាធរក្នុងតំបន់ប្រាប់ថា នៅពេលអាកាសធាតុក្តៅបណ្តាលឱ្យព្រិលលើដំបូលផ្ទះរលាយធ្លាក់ចុះមកក្រោម ហើយអ្នកឈរនៅក្រោមដំបូលផ្ទះមានគ្រោះថ្នាក់ខ្លាំងណាស់ ។ ម៉ាស់ខ្យល់ត្រជាក់ខ្លាំងបណ្តាលឱ្យតំបន់ឆ្នេរសមុទ្ររបស់ជប៉ុនប្រឈមនឹងព្រិលធ្លាក់យ៉ាងខ្លាំង ហើយតំបន់ខ្លះទៀតមានព្រិលធ្លាក់ខ្លាំងជាងពេលធម្មតាទ្វេដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1JXsrp1kJPZ8R6qNhZHlO-446E4gMsb3bs2HcrJneSwM5buRltGNUVbBQe4fTdl6BI8WRZO3K7CutEcvoHeUQOWp_mXMj31d7lwj6aVUkh7BFB-8Mc53wAyh9A3Sti2ykqNraOSO9qy7lPGF0IkrHPjII9Vl5qPIO4E_oAmsNhY6cWJymk53eg6UmNVr/s1280/photo_2026-02-04_13-24-39.jpg

លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានកោះប្រជុំគណៈរដ្ឋមន្ត្រីពិសេសកាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ដើម្បីណែនាំឱ្យរដ្ឋមន្ត្រីមកពីក្រសួងនានារកវិធីការពារកុំឱ្យពលរដ្ឋស្លាប់បន្ថែមទៀត និងបង្ការគ្រោះថ្នាក់ដោយសារព្រិល ។ ក្រៅពីនេះ ក៏បានបញ្ជូនកងកម្លាំងមកជួយសង្គ្រោះពលរដ្ឋរស់នៅខេត្តអាអូមូរិ គឺជាខេត្តមានព្រិលធ្លាក់ខ្លាំងបំផុតកម្ពស់ជាង៤ម៉ែត្រនៅតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbyex8AHMEFgyCdUypOIS3ZdFjANrB5gNy_ylIwHCP37FsmY1FN4NgtcspvbuufF238QNm57jH3w6dcREelQbB8Z2SCwBDGumMu6WHNE6BdILBJlTiYq74DLOMOkjNbIP0ghMG6UrsHjjSxD7KGcIQgyfcUDMyoS2znY5MT6_UXhJoCcMFFJfjN1CrDL3O/s1024/photo_2026-02-04_13-24-40.jpg

កាលពីថ្ងៃទី២ ខែមករា អភិបាលខេត្តអាអូមូរិ លោក សូអិជិរ៉ូ មិយ៉ាសិតាក់ បានស្នើសុំកងកម្លាំងមកជួយសង្គ្រោះពលរដ្ឋ និងស្នើឱ្យកងទ័ពមកជួយជម្លៀសមនុស្សចាស់ដែលរស់នៅផ្ទះតែម្នាក់ឯង ខណៈទីកន្លែងជាច្រើនក្នុងខេត្ត ព្រិលមានកម្ពស់ខ្ពស់ៗងាយនឹងបង្កគ្រោះថ្នាក់ ។ ពេលនេះ នៅតាមផ្លូវ និងទីប្រជុំជនផ្សេងៗគ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់ អាជ្ញាធរទប់ទល់លែងឈ្នះហើយ ៕

Bai Lu ត្រូវបានគេសរសើរចំពោះវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មកម្សាន្តចិន

0

នៅក្នុងឧស្សាហកម្មកម្សាន្តដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ការរក្សារូបភាពវិជ្ជមាននៅក្នុងក្រសែភ្នែករបស់សារព័ត៌មាន និងអ្នកផលិត ត្រូវបានចាត់ទុកថាជាវិធានការសំខាន់មួយដែលឆ្លុះបញ្ចាំងពីសមត្ថភាពវិជ្ជាជីវៈរបស់សិល្បករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwjTUxzrxaNR90Qj378OTwMDkv2AclON_TiKIvBJu3sHeOhW1kTv5bzLQyIcPqLTeKO2KpbFWwzYxzgjxrRb7dnGAd1X8CK9HaU03HgbacGDBlc1YBeiEAE71NROCD2pWERkqsnyG65zr-FySCV3SZpI57vvpL4vbiOEb_AMOEChUv_nXHi5ke7l9LJyGY/s2048/image_2026-02-03_11-43-13.png

ចាប់ពីឆ្នាំ ២០២៣ ដល់ ២០២៥ Bai Lu ជាប់ចំណាត់ថ្នាក់ជាប់លាប់ក្នុងចំណោមសិល្បករកំពូលទាំង ៥ ដែលមានចំណាត់ថ្នាក់ពេញចិត្តពីប្រព័ន្ធផ្សព្វផ្សាយខ្ពស់បំផុត ដោយទទួលស្គាល់ដំណើរដ៏យូរអង្វែងដែលបានបង្កើតឡើងដោយផ្អែកលើក្រមសីលធម៌ការងារដ៏ម៉ឺងម៉ាត់ និងភាពស្មោះត្រង់ដែលមិនរង្គោះរង្គើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwZwV2sWR2wKoxG_c5seDchErVlTZ9TpiGuH8YJTytYDNh7vW5yEb7b5dWdq0MpF4wSq-R_KTkB7oJCL4Q0aOZlXv2bht-n3vxUbhE-Ad-VjbXO_qrLc5tRF3SvpveGyPV_jg8MS9SY0Lgmr2-4geoeCxP-kCmzXo4d3K77UFSbI2IIxG9KtlOFspb6At0/s2000/image_2026-02-03_11-43-12.png

យោងតាមអ្នកយកព័ត៌មានជាច្រើនដែលតាមដានគម្រោងរបស់ Bai Lu លក្ខណៈពិសេសគួរឱ្យកត់សម្គាល់របស់តារាស្រីរូបនេះគឺអាកប្បកិរិយារួសរាយរាក់ទាក់ និងគិតគូរពីអ្នកដទៃ។ នៅក្នុងវគ្គថតមួយ នៅពេលដែលត្រូវបានស្នើសុំឱ្យស្វាគមន៍ក្រុមគ្រួសាររបស់សមាជិកក្រុមការងារម្នាក់ដែលជាអ្នកគាំទ្រយូរអង្វែង Bai Lu មិនស្ទាក់ស្ទើរក្នុងការឱនក្បាលចុះទៅកាមេរ៉ាទេ ដោយរង់ចាំដោយអត់ធ្មត់ដើម្បីភ្ជាប់ទំនាក់ទំនង និងជជែកជាមួយអ្នកគាំទ្រដោយសំឡេងទន់ភ្លន់។ នៅពេលនោះ យោងតាមអ្នកដែលពាក់ព័ន្ធ បានបង្ហាញពី Bai Lu ពិតជារួសរាយរាក់ទាក់ និងធម្មជាតិ ដែលជាទីពេញចិត្តជាពិសេសដោយទស្សនិកជនវ័យក្មេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZieOq6s7w9vYeTVblfrogtrQObNqenhCfUXshfHIMBrCsPaHZypO6ivE4zPpJnadVWedENeymZJe-Rl8N9gP8EbGyGuxZ7R7slWe0Hse1JKDQu4JB8L3GYJhGzr9nfEJ6DErKmkiCTMX5o0YYoYZuGo9CBVIUbTNmwNPvrFXFl18tX870V2RvIIeHaqS_/s828/image_2026-02-03_11-43-10.png
ទាក់ទងនឹងការងាររបស់នាង Bai Lu ត្រូវបានគេគោរពយ៉ាងខ្លាំងចំពោះការរៀបចំយ៉ាងហ្មត់ចត់ និងស្មារតីសហការរបស់នាង។ ទោះបីជាមានគម្រោងចំនួនបីដែលចាក់ផ្សាយក្នុងមួយឆ្នាំ ដែលនាំឱ្យមានការសម្ភាសន៍ និងកាលវិភាគផ្សព្វផ្សាយដ៏មមាញឹកក៏ដោយ ក៏តារាសម្តែងរូបនេះនៅតែរក្សាថាមពលវិជ្ជមាន រចនាប័ទ្មសន្ទនាដែលអាចបត់បែនបាន និងអារម្មណ៍នៃភាពប្លែក។ អ្នកយកព័ត៌មានជាច្រើននិយាយថា ពួកគេមានការរំភើបរីករាយដែលគ្រាន់តែឮអំពីការសម្ភាសន៍នាពេលខាងមុខជាមួយ Bai Lu ពីព្រោះនាងតែងតែមានឆន្ទៈចែករំលែក ស្តាប់ដោយយកចិត្តទុកដាក់ និងបង្កើតបរិយាកាសបើកចំហរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfgHKwLlREELMwbgaYR24VcZkvnWNQZ1BTngp-GI7NuW_qrO2Fk4nxm3EvfMgen-x-1QP4dry1Dx8AiFGbUYyeILtsjXUjppp4m6sLhJ4Coc9jFrNziwGs7wsIKe4hn9EENxpPOCKJDjtCq9fz_v73-mbfGHQOif-FqceAtQMph0jTYO2TuVFO0tTEBVm-/s2048/image_2026-02-03_11-43-10%20(2).png
វិជ្ជាជីវៈរបស់ Bai Lu ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងកម្រិតខ្ពស់នៃវិន័យរបស់នាងផងដែរ។ ក្នុងអំឡុងពេលកាលវិភាគដ៏តឹងតែង នៅពេលដែលរាល់នាទីមានតម្លៃ តារាស្រីរូបនេះបានធានាយ៉ាងសកម្ម និងថែមទាំងបានបោះជំហានចូលទៅជួយសង្គ្រោះអ្នកយកព័ត៌មានពីសម្ពាធពេលវេលាទៀតផង។ សម្រាប់អ្នកនៅក្នុងវិជ្ជាជីវៈនេះ នេះមិនត្រឹមតែជាកាយវិការគួរសមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីការយោគយល់គ្នា និងការជឿទុកចិត្តគ្នានៅក្នុងបរិយាកាសសម្ពាធខ្ពស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLQY69dyUg5tWSP2Gq9FqjUNWpzSiz4pS5ZbreLb2RkgYUZNgBusr6EMaj_UbLdbx-J-n2S5qFc5TKQMSFf9D48g11brPSXvCINmZRZMBb1Ok2L6Z7VWxelcnsizsfwq6rVhJblo2lFR-5oEi0jl9sdUd6FHdR2v1salYV_Ee3lKLHgo55JihXahr3xFnF/s1440/image_2026-02-03_11-43-16%20(2).png

ជាពិសេស Bai Lu មិនប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងក្នុងការរក្សារូបភាពជាក់លាក់ណាមួយឡើយ។ នៅពេលដែលត្រូវបានស្នើសុំឱ្យចូលរួមក្នុងខ្លឹមសារដែលកំពុងពេញនិយម នាងសហការដោយរីករាយ ថែមទាំងស្វែងរកដំណោះស្រាយយ៉ាងសកម្មចំពោះបញ្ហាបច្ចេកទេស ដើម្បីធានាបាននូវផលិតផលដ៏ល្អឥតខ្ចោះ។ ភាពបត់បែន និងការទទួលខុសត្រូវនេះធ្វើឱ្យនាងក្លាយជាមុខមាត់ដែលងាយស្រួលធ្វើការជាមួយដែលជាគុណភាពដែលសិល្បករគ្រប់រូបមិនអាចរក្សាបានយូរអង្វែងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEpXLMA-419vhYZ4Hcd8pZy5Ep-QZTiWM3jVtW8-cPN8rjyk9ZCnnOXgQuI5CI762Bd1Ju-oKlttHkgNDNiHq7ydlmnW3AtF1SPSRZh-YKUvXlYwwuERD16eP8L-arG32VSpCgpfmbcNu7pkeETHn3UP1vAdaHQLmxeCGNL7Rtf2aekpKioA8ZlGu4SUvv/s2048/image_2026-02-03_11-43-15.png

នៅក្នុងព្រឹត្តិការណ៍ក្រៅបណ្តាញ Bai Lu នៅតែបន្តធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងភាពទៀងទាត់ ការគោរពចំពោះក្រុមការងារ និងការយកចិត្តទុកដាក់នៅពីក្រោយឆាក។ សារថ្លែងអំណរគុណដែលបានផ្ញើទៅកាន់អ្នកយកព័ត៌មាន ឬការចំណាយពេលពីរបីនាទីដើម្បីថតរូប និងស្វាគមន៍ពួកគេទោះបីជានាងមានកាលវិភាគមមាញឹកក៏ដោយ ត្រូវបានចាត់ទុកថាជាព័ត៌មានលម្អិតតូចតាច ប៉ុន្តែបង្កើតចំណាប់អារម្មណ៍វិជ្ជមានយ៉ាងខ្លាំង៕

ប៊ូសស្រ្តងចិត្តល្អ ចាក់សាំង ចែកអង្ករ និងធ្វើម្ហូបឆ្ងាញ់ៗជូនជនភៀសសឹកបន្តទៀតហើយ

0

ប៊ូសស្រ្តងចិត្តល្អ ធ្វើម្ហូបឆ្ងាញ់ៗហើយ ចាក់សាំងជូនបងប្អូនភៀសសឹកជាមធ្យោបាយធ្វើដំណើរជាច្រើនលីត្រទៀត។ ស្ងាត់សង្គ្រាមក៏ពិតមែន តែបងប្អូនភៀសសឹកមួយចំនួន មិនទាន់អាចត្រឡប់ទៅផ្ទះវិញបានទេ ដោយសារការឈ្លានពានរបស់យោធាថៃ។ នៅក្នុងស្ថានភាពដ៏លំបាកនេះ ប៊ូសស្រ្តងនឹងនៅក្បែរបងប្អូនខ្មែរ និងមិនទុកឱ្យបងប្អូនភៀសសឹកនៅឯកោឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDej-fee8dLxJ_bgLBrLiBhyphenhyphenxcLNh1dVrv14y1Qjc1yofZPUQy-A6q0cgkkGSxwh6KTQ7IFjfmxv8qUvSF5dN0gc22Pbn6VH1nDMHLue0JQmrUiLdFH3Ni7ZqFJBIIuViebyaORxffTAxmSW3fj-8wznjv39k8g_91RxxC7URduyksD0Mv-fudmUx3KwR8/s2048/IMG_7826.JPG
ក្រុមហ៊ុនខ្មែរមួយនេះ ចិត្តល្អពេកហើយ មិនដែលខ្លាចនឹងចំណាយថវិការាប់លានជួយបងប្អូនភៀសសឹក និងវីរៈកងទ័ពទេ។ រហូតមកទល់ពេលនេះ ប៊ូសស្រ្តង នៅតែបន្តធ្វើម្ហូបអាហារឆ្ងាញ់ៗ ថែមទាំងចែកអង្ករ និងចាក់សាំងជាច្រើនលីត្រជូនបងប្អូនភៀសសឹក ដើម្បីជួយសម្រួលបន្ទុកជីវភាពដល់បងប្អូនភៀសសឹក ឱ្យមានអាហារគ្រប់គ្រាន់ និងងាយស្រួលធ្វើដំណើរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7UqacDOBSdtuEUvm5fatidPm-4Z8_ZtG2K4Q5uqiY1RX1xPOeAyUGV_8pAJFQ5mVFIt1gvAnA5IdLj6hYlpLtdczlLlkfknCHuoR5rMqKrQCVzzT4qw_NQMi_xAIBGnDYmudAypRHO_DxbOEfyi-5LnjPEEJSwqBbrgks2PabED1rhMpO5K4BWEoyqqwP/s2048/IMG_7827.JPG
ការជួយនេះ មិនមែនគ្រាន់តែជាការផ្តល់អាហារ ឬសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅ ដែលប៊ូសស្រ្តង ផ្ដល់ជូនបងប្អូនភៀសសឹកក្នុងអំឡុងពេលនេះ។
គាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹក និងវីរៈកងទ័ពផ្ទាល់ដៃ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6p3P_m-OrjY9M7P8mbEBo0kRjlhpkwPk53lk7LBlC3RltLRoehU1gQRC9zy7QFM-Zp-sfLOVUQAMT0qfEWS3PXcJUjq0hXrzT9UiYlFpUw-Qxp_Zbhg7UD5L3Qo0EqhVhjjerojE9QkWGfvDXvag7KXjMPsh-lKeeTN4DDt7rYAs7iq7I8g2B7CD_7E-h/s2048/IMG_7824.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKcAJdBRhLIez2imd7i9THIxPCiqLQfksZYSPkDc6gM-VHo34ObRHQugjYkKtnVPIsUxa-4uCYdfPnXoC8GU-d44nUz9fTS0cybg_QzT-5892pH42N01If6FUwx9tunhSCGRncJkwdxqKYP7bHE48JFx4re4lIo86M3KW5ai9GGsBm2lBoeoG1SDkzxqd4/s2048/IMG_7825.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs3oghcGo8t1n5LQYW3s24ao-VU1KRNr-b22s3a3hEUuXpjLtJxsTBwUCcrdPRHX5z5GHBRe4BNFjxOMKmHCbsstgX6PsRK10ZS2dx_h7pMHcuniDPoc5bz5WG9VHYmzEOisDDbXngWx4A5t2FF02KG6n7PTN4c80_jYhowgw8Q5vNHWyPkvWD9_UJOPP6/s2048/IMG_7823.JPG

ទីនីន និង ម៉ុង វិមាន មានជម្លោះពាក្យសម្តីនៅលើបណ្តាញសង្គម

0

ថ្មីៗនេះនៅលើបណ្តាញសង្គម ទីនីន និង ម៉ុង វិមាន មានជម្លោះពាក្យសម្តីយ៉ាងក្តៅគគុកក្រោយពីអតីតបេក្ខជន The Voice Cambodia រដូវកាលទី១ បានចេញវីដេអូមិនពេញចិត្តពាក្យសម្តីរបស់ ទីនីន និយាយនៅក្នុងកម្មវីធីផតខាស់របស់ ខេ ទាក់ទងនឹងសម្តីថាមានវីឡាឃ្វីន២លានដុល្លារចាំមកញ៉ែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtVpSbZWAJSWGk_CDjB_J7SJBuHn8H2nC0bEKflfnmV8SUe-GON_rf0TKkfiQWiKq8Xl9TCE6h-V2J3OPqXBMUipeHP3pBKcU-HhYMTszRIse5azl2RNCDqKITKCbIrUsmnm5Cg3xPSCjTkof7B53oR7wje7sPqhzJGpva85tA_T1399PQq8dUBc4FMD90/s2048/295211311_1044313676187454_7822021195693930030_n.jpg

នៅក្នុងកម្មវិធីផតខាស់នោះ ទីនីន បានលើកឡើងពី Admin ជីងចក់ តាមញ៉ែនាងដោយចង់ទិញទូរសព្ទទំនើបឱ្យមួយគ្រឿងឱ្យតែព្រមស្រលាញ់ ប៉ុន្តែនាងបានបដិសេធភ្លាមៗដោយបង្ហាញពីទូរសព្ទទំនើបរបស់ខ្លួនចំនួនពីរគ្រឿងសុទ្ធតែមានទំហំធំ។ ទីនីន ថាមនុស្សប្រុសចង់ញ៉ែនាងបើនិយាយពីរឿងលុយកាក់ចាក់ជាមួយនាងមិនចូលនោះទេ ប៉ុន្តែបើមានវីឡាឃ្វីនតម្លៃ២លានដុល្លារអីប្រហែលជាអាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjabXs4AD6GK2jZCjNLcH1UB9lM6vLLceEjOkiRDMl0UkiG4wi1dansd1XW7wRhmsfH1ks98AU0I20bVvQ0X2g2GPpdQfcVw3KgHGq73DdY127V27tCSlYgpa0xovOuMKsMMN_rYYX-M2MpZV61L00q2giVFGxBwisfmjFM-MFNDSssUoAqBXIcROJF3noB/s1920/image_2026-02-03_15-04-05.png
ក្រោយពីវីដេអូនេះបានសាយភាយនៅលើបណ្តាញសង្គមស្រាប់តែគេបានឃើញ ម៉ុង វិមាន ដែលជាអតីតបេក្ខជនប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ បានចេញវីដេអូមិនពេញចិត្តជាមួយនឹងពាក្យដែលថាមានលុយ២លានដុល្លារទើបព្រមមើលមុខ ជាមួយនឹងកាយវិការស្អប់ខ្ពើម។ មិននិយាយចំឈ្មោះ វិមាន បាននិយាយដោយប្រយោលដោយចោទ ថានាងជាមនុស្សដើរលេងផឹកស៊ីបំពុលសង្គម មានការកែសម្ផស្សទម្រាំបានរូបរាងប៉ុណ្ណឹង និងថានាងជាមនុស្សមានជម្លោះជាមួយគេច្រើនជាដើម។ វីដេអូដែល ម៉ុង វិមាន បង្ហោះនៅលើបណ្តាញសង្គមបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនិងមានប្រតិកម្មចម្រុះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdKAAysoV6-JGs_shnQliQHyoYCKsYz0tmiQUyJKE-5xhjNLVTV5hldetHl_G9iMolCTm3tj-ftuDfUb2E1DEHuSTeKyvs9fILKCGhOLoy1UkIfrWhT9sJJaj1mpPVDZqWknssWzVsMxrrXLvrrWBvqtJVZmPs43DYbHz865XL3UXOm3jljYO9VQT1z45u/s2048/292720601_1035050117113810_8544274248735265431_n.jpg

ទីនីន បានចែករំលែកបន្តពីវីដេអូរបស់ ម៉ុង វិមាន ដែលសម្តៅមកកាន់ខ្លួនជាមួយនឹងពាក្យសម្តីខ្លាំងៗវិញថា «អាសត្វ»។ ទីនីន ក៏បាននិយាយថានាងមិនចេះផឹកស្រានោះទេ ហើយនាងធ្វើតែច្រមុះប៉ុណ្ណោះ និងបានផ្លែផ្កាឱ្យ វិមានថា ដៀលនាងសុទ្ធតែផឹកស៊ីបំពុលសង្គម ប៉ុន្តែខ្លួនឯងវិញបែរជាលក់ស្រា លក់កន្ធាយ ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibM3SPyxSsZ_mrEofoDGBSddZfksDt5JKIPh6vXUxL8PpcoS5sWeAZQyExvZCBNMYlKWHO1gJgH8s-7HuVuiDFcp9bdPbVWyHAEKiG3BxMvb3yR6HSALvNgvZos81xxRJLbzMWnRANn4kxtYs-L4r3zSig6SfU5e8NV-6NdP-uzRQJXS5mqFeJDS6ouYfU/s1547/image_2026-02-03_15-04-07.png

ក្រោយពីរឿងនេះសាយភ្លាយកាន់តែខ្លាំងៗវីដេអូរបស់ ម៉ុង វិមាន ដែលបង្ហាញកាយវិការស្អប់ ទីនីន ក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរ។ ទោះយ៉ាងណា លោកក៏បានបង្ហោះវីដេអូនិងសំណេរបន្ថែមទៀតដោយមិនចុះញមនឹង ទីនីន ឡើយ៕

កិច្ចប្រជុំ RBC នៅតែគ្មានផ្លែផ្កា ស្របពេលដែលយោធាថៃបន្តធ្វើសកម្មភាពខុសច្បាប់លើទឹកដីកម្ពុជា

0

(ភ្នំពេញ) ក្រោយបានកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជាដោយខុសច្បាប់ យោធាថៃកំពុងបង្កើនសកម្មភាពរំលោ.ភបំពា.នដែលមានទាំងការជីកលេណដ្ឋានបន្ថែម, ហ៊ំព័ទ្ធបន្លាលួស និងឈូសឆាយដីផ្ទះប្រជាជនកម្ពុជាដោយមិនខ្លាចញញើតច្បាប់អន្តរជាតិ ស្របពេលដែលកិច្ចប្រជុំ RBC រវាងភាគីទាំងពីរនៅតែពុំអាចស្វែងរកចំណុចកណ្ដាលដើម្បីឈានដល់ការដោះស្រាយបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsibQ4IQT68_yTSbCgxiDjOLyvxzGu2Pu93Ldf-S6ANwbkYxLBfdx4s11f9Ki9MLP2TmvuWVzy0tmiP3f3G4FKJMboZycE7UsWu1Qi4MCEnrwCHFaxYt8n_lx7p2SK9gRR88X9bwO5alanjdWBNb4LNcCPekxmuh2rJ0o4htS3l6PMn4SeOq3RoJQmCvFZ/s1280/photo_2026-02-03_14-59-32.jpg
យោងសេចក្តីប្រកាសព័ត៌មានរបស់យក្រសួងការពារជាតិ កាលពីថ្ងៃទី២ ខែកុម្ភៈម្សិលមិញនេះបានឲ្យដឹងថា ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នាសារជាថ្មីនៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh076X0NFYlKLdEWjXz0sW5mgy4ur7i-0FiDBnf5mv1aCRVSKtoE3Qr2Iku0_ntnd9SUDUXQxVsAD_yRbmlv2RN9PfS3Oab4PzfoR9RCd9i0BwflsH97mZrGr5BkD81IIJZZfagV7G_6ZX3S28bYugtgsRDu6GaMnUqn5-N974s184lskaaOTrMWc58qnom/s1280/photo_2026-02-03_14-59-33.jpg
ទោះជាយ៉ាងណា ក្រោយកិច្ចពិភ្សាត្រូវបានបញ្ចប់ ភាគីទាំងពីរមិនទាន់អាចរកឃើញនូវចំណុចកណ្តាលរួមគ្នាណាមួយឡើយ។ ហេតុដូច្នេះហើយ ភាគីទាំងពីរក៏បានឯកភាពគ្នា ដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNdeILGOmiIN2GEgQ9DCPwmMuciaxN2XAgGSSKzvmmyb9NFx7g3X7oLb-SXhVJG9YIo3DMe7M6RcfwBvESdGBwbwSF295Swj1eXNd0oyjLklm0vXEJaVf1eFkKLudLJQ-Xlk3YV3e8Vp7SXm6T8P4GPwYSPlhatDFsUsbh2m8rg6j9_nqDF9IHLwL0evFb/s1280/photo_2026-02-03_14-59-33%20(2).jpg

ងាកចេញពីកិច្ចប្រជុំដែលមិនទទួលបានលទ្ធផលសម្រេច នៅតាមបណ្ដោយព្រំដែនកម្ពុជា ជាពិសេសត្រង់ចំណុចដែលថៃបានដណ្ដើមយកការកាន់កាប់ដោយខុសច្បាប់ឯណោះវិញ យោធាថៃកំពុងបង្វែរស្ថានការណ៍ដោយទាញចំណាប់អារម្មណ៍អន្តរជាតិឲ្យងាកត្រឡប់ទៅលើការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់នៅលើទឹកដីអធិបតេយ្យរបស់កម្ពុជាវិញ ដូចដែលពួកគេបានអះអាងពីមុននិងយកធ្វើជាលេសឈ្លានពានកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQj5gYWqaaDJVjxsootyWRb8fZO6NEy-Eq9nL3w6ICc25-vT-0kRN-X4sZVumKDef5Wn6mwkqumvjYpTd99KX9NBLQkCxZcZZkFbczTl_pyh87iDDZ5McwvucoxFIH_w1pGgRzC7J9y_v3opMcWCvOZB7i-wc1BYxogNqaDFB9MumMMjVE2zvB-HoSM38y/s1280/photo_2026-02-03_14-59-32%20(2).jpg
សកម្មភាពចុងក្រោយបង្អស់របស់ពួកគេ គឺតាមរយៈដឹកនាំមន្ត្រីស៊ើបអង្កេតអាមេរិក FBI និងអនុព័ន្ធយោធាបរទេសពីប្រទេសចំនួន ២០ ទៅមើលសណ្ឋាគារដែលពួកគេចោទថាជាមជ្ឈមណ្ឌលបោកប្រាស់មួយនៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២ ខែកុម្ភៈម្សិលមិញ។

ជុំវិញបញ្ហានេះ លោកបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការនាំមន្ត្រីយោធាបរទេស និងមន្ត្រី FBI អាមេរិកទៅទស្សនាតំបន់ទឹកដីនៃរដ្ឋអធិបតេយ្យមួយទៀតគឺជារឿងខុសច្បាប់ ដោយមិនរាប់បញ្ជូលថាតើទស្សនកិច្ចនេះធ្វើទៅកាន់មជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដូចដែលថៃចោទប្រកាន់ឬយ៉ាងណានោះទេ។ លោកបានសង្កត់ធ្ងន់ថា «ប្រទេសថៃគ្មានអំណាចក្នុងការគ្រប់គ្រង ឬនាំប្រតិភូបរទេសចូលធ្វើអ្វីនៅក្នុងទឹកដីកម្ពុជានោះទេ។ នេះគឺជាការរំលោ.ភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ ព្រមទាំងកិច្ចព្រមព្រៀង ជាច្រើនផ្សេងទៀតដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងពេលកន្លងមក។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcT-cyV1qvLDRx6HaRf8g1sisZ75fLABt-KMiSdFp8kIUas4_PjN-I2WaQLEY17JVEcXPc6tVrNmPhuydVahSuzacJdeYB-kHIDzJyMfhCTBjv_8GB7SbcfHf6Zf7YT8b6uxc2OjtzLS_r6k7u1evbeTP54e_7esoY8611JbbznNt-9QjLMRQlpSNMVhXi/s1280/photo_2026-02-03_14-59-35.jpg

ជាមួយគ្នានេះផងដែរ លោកបណ្ឌិត គិន ភា បានជំរុញឱ្យក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដូចជាក្រសួងការបរទេស ក្រសួងការពារជាតិ ព្រមទាំងលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែន ធ្វើការតវ៉ាជាសាធារណៈចំពោះសកម្មភាពបែបនេះដែលបានធ្វើឡើងដោយប្រទេសថៃ៕

បុរសជនជាតិកូរ៉ម្នាក់ត្រូវក្រុមឆបោ.កចាប់ជំរឹ.តនៅប្រទេសថៃ រួចបង្ខំឲ្យធ្វើការខាង Online Scam

0

សូមជួយស៊ែរឲ្យអន្តរជាតិបានដឹង! កាលពីថ្មីៗនេះអង្គភាពឧក្រិដ្ឋកម្មហិង្សានៃស្ថានីយ៍ប៉ូលីស Pocheon របស់កូរ៉េខាងត្បូងបានទទួលបានបណ្ដឹ.ងពាក់ព័ន្ធនឹងការចាប់ជំរឹតមួយករណីទៀតលើបុរសម្នាក់ ក្រោយត្រូវបានគេទាក់ទងឲ្យទៅធ្វើការនៅប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The JoongAnn របស់កូរ៉េខាងត្បូង។

យោងតាមស្ថានីយ៍ប៉ូលីស Pocheon ក្នុងខេត្ត Gyeonggi នៅថ្ងៃទី 1 ខែកុម្ភៈ ពួកគេបានទទួលការរាយការណ៍តាមទូរស័ព្ទពីស្រ្តីវ័យចំណាស់ម្នាក់ថាកូនប្រុសរបស់គាត់វ័យ 30ឆ្នាំ ដែលបានទៅធ្វើការនៅទីក្រុងបាងកក ប្រទេសថៃ បានលួចទាក់ទងមកគាត់ដើម្បីស្នើសុំជំនួយព្រោះពេលនេះខ្លួនត្រូវបានគេបោ.កប្រាស់ និងបង្ខំឲ្យធ្វើការងារខុសច្បាប់។

បើតាមសម្ដីម្ដាយរបស់បុរសរងគ្រោះបានរៀបរាប់ប្រាប់ប៉ូលីសថា កូនប្រុសរបស់គាត់បានចាកចេញទៅកាន់ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី 26 ខែមករា បន្ទាប់ពីគេបានឃើញការផ្សាយពាណិជ្ជកម្មលើ Telegram ពាក់ព័ន្ធនឹង “ការងារដែលមានប្រាក់ខែខ្ពស់នៅក្រុមហ៊ុនរចនាមួយក្នុងប្រទេសថៃ”។ ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗបន្ទាប់ពីមកដល់ទីនោះ គាត់ត្រូវបានគេនាំទៅកាន់ម៉ូតែលមួយក្នុងទីក្រុងបាងកក ដែលត្រូវបានឃុំខ្លួននៅក្នុងបន្ទប់មួយ ហើយក្រោយមកត្រូវបានគេបង្ខំឱ្យទទួលការបណ្តុះបណ្តាលទាក់ទងនឹងការតេទូរស័ព្ទឆបោ.ក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIxXaVQvHmM_bIqo-2SX12auOi6FoqKJFsBBuyGPMSJehzZIVTrH9cyVE1iZ0C_-QkcUyaLzxs5h6XxvnsPnvxQdxIcNeoz6C3WlTdsnznWCNvL0TNfJ1gt-7EqdIoC8PzEPlaPGR0mt2xKSBTl_-PGG8-1tH4Jy0ymvAPrGI0UhfSKkYny_8S-OeJTxsl/s1280/photo_2026-02-03_16-01-45.jpg

ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះ ប៉ូលីសកូរ៉េខាងត្បូងបានទាក់ទងទៅកាន់ស្ថានកុងស៊ុលកូរ៉េប្រចាំប្រទេសថៃតាមរយៈបណ្តាញការទូត និងបានស្នើសុំជំនួយពីប៉ូលីសក្នុងស្រុករបស់ថៃ និងក្រោយមកទៀត បុរសរងគ្រោះក៏ត្រូវបានជួយសង្រ្គោះនិងបញ្ជូនទៅប្រទេសកូរ៉េវិញបានដោយសុវត្ថិភាព។

គួរជម្រាបថា នេះពុំមែនជាករណីដំបូងនោះទេ ដែលជនបរទេសឬជនជាតិកូរ៉េត្រូវបានគេបោ.កបញ្ឆោតឲ្យទៅធ្វើការងារខុសច្បាប់ ឬត្រូវបានបង្ខាំងទុកដោយក្រុមឧក្រិដ្ឋជនបែបនេះ។ តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានទាំងនេះហាក់មិនសូវជាត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានាយកទៅចុះផ្សាយព្រោងព្រាតឡើយ ដែលនេះឆ្លុះបញ្ចាំងពីភាពលម្អៀងនិងអយុត្តិធម៌ជាខ្លាំងសម្រាប់ប្រទេសកម្ពុជា ព្រោះថានៅពេលមានករណីស្រដៀងគ្នានេះកើតឡើងនៅកម្ពុជា នោះច្បាស់ជាសារព័ត៌មានទាំងកូរ៉េ និងថៃ នាំគ្នាយកទៅចុះផ្សាយលាបពណ៌កម្ពុជាយ៉ាងផុសផុលមិនខាន៕

ចិនកាត់ទោ.សអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឱ្យជាប់ពន្ធនា.គារមួយជីវិតពីបទស៊ីសំណូក

0

ប្រទេសចិន ៖ តុលាការចិនបានកាត់ទោ.សលោក Tang Yijun អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាយុ៦៤ឆ្នាំ ឱ្យជាប់ពន្ធនា.គារមួយជីវិត ពីបទស៊ីសំណូកស្មើទឹកប្រាក់រហូតដល់ជាង១៣៧លានយាន់ (ឬជាង១៩លាន ៧សែនដុល្លារ) ព្រមទាំងរឹបអូសទ្រព្យសម្បត្តិទាំងអស់ និងដកហូតសិទ្ធិនយោបាយជារៀងរហូត ។ នេះជាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងនៅប្រទេសចិនប្រឆាំងនឹងបទល្មើសសូកប៉ាន់ ដោយដាក់ទោ.សចាប់ពីមន្ត្រីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw67AiFTEp74TynRAS77SgPAhaAzcxo9oZn-sCI3AKpoYJ1Xjba84g1SWtSuojsgCJGu-X3DIeevWPNlgk2HkTR2MRAhB9ZF6PJ5sd10dDH6HrKsCxgD_YHaNUNPRW8L5n8L4VsANIW8it6QFIPENe5rLUReDeXytV6oqAa6-ijRaHYNnTOq6BVXq8tRqx/s1080/photo_2026-02-04_08-20-20.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រឆាំងអំពើពុករលួយរបស់ចិនបានធ្វើឡើងជាបន្តបន្ទាប់! តុលាការខេត្តហ្វូចៀនបានកាត់ទោសលោក Tang Yijun អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាយុ៦៤ឆ្នាំ ឱ្យជាប់ពន្ធនាគារមួយជីវិត ពីបទស៊ីសំណូក និងប្រើប្រាស់អំណាចខុសច្បាប់ ដែលផ្តល់ផលប្រយោជន៍ដល់បុគ្គល និងស្ថាប័នឯកជនជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMgX2-G9EQWXcCCyCvLMy9IfKYjizBOBg1NPEZ1N126TiN-U8QmSqESetMOpZzxlXe7V8ntgLTWHfcgmc17HSRK5WM-XEMgOB5HuzSKyp7tFoRuZHodQSSwvPRjownl0OiXDd1tP5LsCswIrF-UBrZy-D98rCow_1vKCO58bxBtLqMgDFdBzNrAb6UHpnB/s1049/photo_2026-02-04_08-20-20%20(3).jpg
លោក Tang អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រើប្រាស់តួនាទីនយោបាយ និងប្រព័ន្ធយុត្តិធម៌ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ សរុបមានរយៈពេល១៦ឆ្នាំ ដោយប្រាក់ដែលលោកទទួលបានពីការស៊ីសំណូក សរុបស្មើជាង១៣៧លានយាន់ (ឬជាង១៩លាន ៧សែនដុល្លារ) ។

ក្រៅពីការកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត តុលាការក៏បានរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់លោក Tang និងដកហូតសិទ្ធិការធ្វើនយោបាយជារៀងរហូត ដោយគ្មានការបន្ធូរបន្ថយទោស ឬព្យួរទោសឡើយ ពីព្រោះលោកបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តក្នុងប្រព័ន្ធយុត្តិធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqzHCdPntxpN1zZS8g6QyaXVTcI66dzlIhkALRLBBuJKhtxJvRvTyDvXv4rOI8tZaWCZ970pzutGwZ1z0cqzTTtNPfL-ZKT0LU7Rt9EAvCQDOFkN8ryTpCOQG__8DEp5bGjfa_rC3NCXUQagPMJ_1JN-sN1Q4U1XpK2dRRn5N_G1f39wsf3iYbjEibuqoz/s1280/photo_2026-02-04_08-20-20%20(2).jpg

លោក Tang ធ្លាប់បម្រើការងារជាមន្ត្រីរាជការជាន់ខ្ពស់មានតួនាទីសំខាន់នៅប្រទេសចិន ដោយលោកធ្វើការក្នុងវិស័យច្បាប់ និងសន្តិសុខ ។ ការដាក់ទោសអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវបានចាត់ទុកជាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងរបស់ចិន ពីព្រោះទោសកំហុសរបស់លោក Tang ពាក់ព័ន្ធនឹងការផ្តល់ផលប្រយោជន៍ក្នុងកិច្ចសន្យាគម្រោងរបស់រដ្ឋាភិបាល ព្រមទាំងការពារផលប្រយោជន៍របស់អាជីវកម្មមួយចំនួន ជាថ្នូរនឹងការផ្តល់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLhR0CujubP86V2WgdiePoP3wMqT4MrMVye3xMNy_TI-HTNR4jCgu9oEmeZi2YnDnwfL-AWvaP1EtBOcWg8RHejKx9Llm06eTMaMyyvMQ8YvoZ1rw4vri_y5XOqhIEio-0ks0kklo_9sYvWc7SU1KXVaAYONcZqKsQ1yzcIcLXl_OBhbYeihNSWhEQMMTX/s1024/photo_2026-02-04_08-20-19.jpg

ការកាត់ទោសរបស់តុលាការចិនលើអតីតមន្ត្រីជាន់ខ្ពស់ ស្របពេលប្រទេសចិនអនុវត្តគោលនយោបាយ «បង្ក្រាបមន្ត្រីរាជការពុករលួយ» បង្កើតឡើងដោយលោកប្រធានាធិបតី Xi Jinping ដែលគោលនយោបាយនេះបង្ក្រាបចាប់ពីមន្ត្រីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ។ ជាច្រើនឆ្នាំមកនេះ មានអតីតថ្នាក់ដឹកនាំក្រសួង កងទ័ព និងមន្ត្រីរាជការចិន ត្រូវបានតុលាការកាត់ទោសជាបន្តបន្ទាប់ ហើយគ្មានមន្ត្រីណាម្នាក់រួចផុតពីការដាក់ទោសតាមច្បាប់ទេ ប្រសិនបើប្រព្រឹត្តបទល្មើស ៕

ប្រធានាធិបតីកូរ៉េខាងត្បូងលុបសារព្រ.មានជាភាសាខ្មែររបស់ខ្លួនចេញវិញក្រោយរងការរិះគ.ន់ខ្លាំង

0

ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង កាលពីថ្ងៃចន្ទម្សិលមិញបានធ្វើការលុបសំណេរគំរា.មកំហែងជាភាសាខ្មែរដែលលោកបានបង្ហោះនៅលើបណ្ដាញសង្គម X ចេញវិញ ក្រោយមានការតវ៉ាពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានការរិះគ.ន់ច្រើនពីសំណាក់ប្រជាជនកូរ៉េរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI2YY72YUYMfFqYdM5fcPXnzkceE2OlUYb42y398IvpK7vN1xq2WnOMIs9zXxUTw0omIfG9AjwSGLm6UtKHk-6AY9fCd357zQ_THMs507Vkkq4ZOI1VysO4xOlncGmeepuMgFlGJmnAlB1P3HLkPxgL-jKoEErosd0QSn9N31nuMJYN7_6iEthnVjbbZK3/s640/photo_2026-02-03_14-18-53%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន JTBC របស់កូរ៉េកាលពីថ្ងៃទី២ ខែកុម្ភៈ បានឲ្យដឹងថា សម្ដីរបស់លោកប្រធានាធិបតី លី ត្រូវបានលុបចោលហើយនៅថ្ងៃទី២នេះ។ ហើយនៅពេលមានការសួរនាំថា «ហេតុអ្វីបានជាសម្ដីនេះត្រូវបានលុបចោល» អ្នកនាំពាក្យវិមានខៀវកូរ៉េខាងត្បូង លោក កាង យូជុង បាននិយាយថា “វាត្រូវបានលុបចោល ពីព្រោះវាបង្កឲ្យមានការជជែកដេញដោលច្រើនលើសលប់ពេក”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3VGOGAv-bjkj-1q3b16jOt81XZkZLYu7PoIwLBFO_owfBLKKdCaz5HiKb4fHZSdtLY4bf9Gt-5J9x7ddKujvWGswHRnXULF8fQHBS4ZaMUALHnBCekpzBzPW_7J9yqYSeU8S13da4KkznqFiAf7qteQyIwtcHP0kg3KBHiIG0fhvofT5GxH0dPYBDLhMn/s970/photo_2026-02-03_14-18-53.jpg
ការលុបចោលនេះ ធ្វើឡើងក្រោយពេលរដ្ឋាភិបាលកម្ពុជាបានកោះហៅឯកអគ្គរដ្ឋទូតកូរ៉េ គីម ចាងរីយ៉ុង ឲ្យចូលរួមកិច្ចប្រជុំមួយទាក់ទងនឹងការបង្ហោះជាភាសាខ្មែររបស់ប្រធានាធិបតី លី ជេម្យុង ដោយចោ.ទសួរថា «ហេតុអ្វីបានជាប្រធានាធិបតី លី បង្ហោះសារបែបនេះជាភាសាខ្មែរ?» លោក Kim Chang-ryong បានឆ្លើយតបថា “ដោយសារក្រុមឧក្រិដ្ឋជនទំនងជាមិនយល់ភាសាអង់គ្លេស ឬភាសាកូរ៉េ ទើបលោកបានផ្ញើសារព្រ.មានជាភាសាខ្មែរដូចនេះ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfK7GYHFcyEi9efjCW5C-Ab7OP6c9F3VOqFF-h9dK4hChrVXD5g8DPYra9zmolYFOBIkv7WhRKHs2QfMz8I9zxuw7NqP4C3Hq8-omsHGVAl32lGAtawVmdwgqbeC60i3SP6ikECKgZg6WOXiyZy7Z3mjkEQ-xEbRYSGIHkwj3oS1D6SobCJzradkRkKiVu/s1140/photo_2026-02-03_16-47-38.jpg
គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ ប្រធានាធិបតីកូរ៉េខាងត្បូងបានបង្ហោះសារព្រ.មានជាភាសាមួយដែលមានន័យថា៖ «បើហ៊ានប៉ះពាល់ជនជាតិកូរ៉េ នឹងត្រូវវិនាសអន្តរាយ… នេះមិនមែនជាការគំរាមកំហែង លេងៗទេ! ប្រទេសកូរ៉េខាងត្បូង បើថាធ្វើហើយ គឺធ្វើដល់ទីបញ្ចប់!» ជាមួយនឹងពាក្យសម្ដីទាំងនេះ ក្រោយមកត្រូវបានក្រសួងការបរទេសកូរ៉េខាងត្បូងបកស្រាយថា គឺសំដៅលើអង្គការឧក្រិដ្ឋកម្មឆបោ.កតាមអ៊ីនធឺណិតដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ពុំមែនគំរា.មកំហែងលើកម្ពុជានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlUFpn8m-bh4F64LKXGWvb_KIrFJpzupi1Ic4V3swFN-2gHyuxwASEsiULvPdicpcYjwtuBVBG3brFibTDiJZW1t5TMJymBiEBck3cOxTOmModxTnGZLIDvyn4kOzpOu1GFauEpE_XFaPaQ56kL_gGnr53dFT7Q0Q8DbMAkq_Zrv33fgTsYikEmi1DpjoF/s1280/photo_2026-02-03_14-18-53%20(3).jpg

យ៉ាងណាក៏ដោយ សកម្មភាពខាងលើនេះត្រូវបានគេមើលឃើញថា បានប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់របស់ប្រទេសកម្ពុជា ខណៈដែលបទល្មើសភាគច្រើនបង្កឡើងដោយជនបរទេសដែលឆបោ.កជនបរទេសគ្នាឯងឲ្យរងគ្រោះ មិនមែនប្រជាជនកម្ពុជាជាអ្នកបោ.កប្រាស់ជនជាតិកូរ៉េ ឬជនបរទេសណាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMhs93o7ZYwq9EmvimJMdbT5cZAtjYpkETezvh9oMPsKl79Zf1SptTotECkFiLmKRQwfnzMGloAa7XTwb_NHEqNUX7q59MYmTsYibR7uEknmVJ0-kduvKrVNauexA3O-oeLxBT-huXok4K7tLjjj2UVme71zTnX79vu3Jn9fPeggAKwP6V32UjyUFSRXL1/s993/photo_2026-02-03_14-18-52.jpg

ទន្ទឹមនឹងប្រតិកម្មរបស់កម្ពុជា ក៏មានប្រជាជនកូរ៉េមួយចំនួនបង្ហាញការមិនពេញចិត្តរបស់ពួកគេចំពោះលោក លី ផងដែរ ដោយពួកគេរិះគ.ន់ពីភាពខ្វះការពិចារណារបស់ប្រធានាធិបតីរូបនេះមុននឹងសម្រេចចិត្តធ្វើអ្វីមួយ ដែលអាចនាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូតរវាងប្រទេសនឹងប្រទេស៕

វីដេអូរាំរបស់ ដេវិដ អ៊ឹងហាវ ផ្អើលដល់ក្រុម K-Pop Enhypen

0

បន្ទាប់ពីទស្សនិកជនមានការចាប់អារម្មណ៍ទៅលើ Ahyeon សមាជិក BABYMONSTER រាំបទ N.John ពេលនេះអ្នកគាំទ្រវិស័យ K-Pop មានការចាប់អារម្មណ៍សាជាថ្មីម្តងទៀតនៅពេលឃើញវីដេអូរាំរបស់ ដេវិដ អ៊ឹងហាវ ត្រូវបានក្រុមចម្រៀង Enhypen របស់ផលិតកម្ម Belift Lab បុត្រសម្ព័ន្ធរបស់ HYBE យកទៅចែករំលែកបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjicSk48IhY2tBTrMbs1NhQuwGkfKJrxjX9nsMyLc0J51r6ZP1Z4poW1mtF-yyhdrrRsnbK2dcnbBuWzKTS-jtAZ58WLv0lsiG2kKgRyVGWhMQwhC-zVbchSOesgXYvUWGdT4hbA_zQ1lvoAdiwlZFaqSCyJa0TK7r7E2QH1euFDGGKn6WmXV-mKJZ2dYrM/s2048/image_2026-02-03_14-04-47.png
Enhypen ទើបតែបានចេញផ្សាយបទចម្រៀង «Knife» កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដែលមកទល់ពេលនេះអ្នកគាំទ្រកំពុងរាំលេងបទនេះយ៉ាងច្រើននៅលើបណ្តាញសង្គមទិកតុក។ ក្រៅពីអ្នកគាំទ្រអន្តរជាតិផ្សេងទៀតដែលកំពុងត្រូវបានចែករំលែកដោយបណ្តាញសង្គមតិកតុកផ្លូវការរបស់ Enhypen គេក៏បានឃើញថាវីដេអូរបស់តារាចម្រៀងនិងសម្តែង ដេវិដ អ៊ឹងហាវ ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8V41zUWXWxdxfGbHMvmW76JDBb13jcVt4P0xhQ9yp1rnhIo6a4eZPgnbDX8E6wem8UEeg2FFwflfwX5QBbwz9k9ULGmQL59j1xPG37GrGhsAciFzDqJ0GDqIFOQA7Xd37-RfZlCX6lnwURcKoOYEKp2Aw303M5OPHSynD0EZiYRfSDmLLF040QZDHK2uK/s1845/Screenshot_20260203_130520_TikTok.jpg
ដេវិដ អ៊ឹងហាវ បានបង្ហោះវីដេអូរាំបទចម្រៀង «Knife» នៅយប់ថ្ងៃទី ២ កុម្ភៈ ដោយបញ្ចេញសាច់ដុំយ៉ាងស្រស់សង្ហា។ ប៉ុន្មានម៉ោងក្រោយមកគណនីទិតតុក Enhypen ជិត៣៣លាននាក់ បានបង្ហោះឡើងវិញនៅលើ Story ពីវីដេអូរបស់ ដេវិដ អ៊ឹងហាវ ដែលគណនីលោកមានឈ្មោះជាភាសាខ្មែរលាយជាមួយនឹងអង់គ្លេស។ អន្តរកម្មនេះបានធ្វើឱ្យសាមីខ្លួននិងអ្នកគាំទ្រ មានការរំភើបចិត្តជាខ្លាំង។ ក្រៅពីយកទៅចែករំលែកបន្តតារាប្រុសរូបនេះក៏បានបង្ហាញថាទិតតុក Enhypen ក៏បានចុច Like វីដេអូរបស់លោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsT3fkgwybYE5GusDTN3k6QKGpSQXQ2cbZ5O_84FQGOuf4cycGmaw_-HnfQcHGsbbsM4ZGwgZKvVG-uPc9N9KZvaf7b6uL36FS5uJEznrHaMwj5vThbL7gdiItM6XvwGl2il9mc2dUO1kj5UISszoc7c-tGZB9kH5SK7NGF9oIvl-8vNGtLl0dxQrcJVtL/s1440/image_2026-02-03_13-41-00.png

មិនត្រឹមតែមានរូបរាងស្រស់សង្ហា ដេវិដ អ៊ឹងហាវ មានទេពកោសល្យច្រើននៅក្នុងវិស័យសិល្បៈទាំងជាតារាចម្រៀង សម្តែង រួមទាំងតារាម៉ូដែល ដែលជាផ្នែកមួយនៅក្នុងការផ្សព្វផ្សាយម៉ាកយីហោធំៗ។ ថ្មីៗនេះ ដេវិដ អ៊ឹងហាវ ទើបតែបានចេញផ្សាយបទចម្រៀងមួយដែលមានចំណងជើងថា «អ៊ីចឹងសោះ» ។ បទនេះត្រូវបានទស្សនិកជនចាត់ទុកថាជាបទ Diss Track បែបខ្យូតទៅកាន់តារាចម្រៀងម្នាក់ដែលធ្លាប់មើលងាយរឿងលោកជិះឡានតម្លៃថោក៕