ពលរដ្ឋអាមេរិករស់នៅប្រទេសណាក៏ដោយ គ្មានសុវត្ថិភាពទេពេលនេះ! ក្រសួងការបរទេសអាមេរិកបានប្រកាសទៅកាន់ពលរដ្ឋរបស់ខ្លួនដែលរស់នៅជុំវិញពិភពលោក ជាពិសេស រស់នៅបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវតែប្រុងប្រយ័ត្នការពារសុវត្ថិភាពឱ្យបានខ្ពស់ ពីព្រោះពួកគេអាចក្លាយជាគោលដៅនៃការវាយប្រ.ហាររបស់ក្រុមជនគាំទ្រអ៊ីរ៉ង់ ពីព្រោះស្ថានទូតអាមេរិកប្រចាំប្រទេសមួយចំនួន រងការវាយប្រ.ហាររួចមកហើយ ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសអំពីហានិភ័យនឹងកើតឡើងចំពោះពលរដ្ឋអាមេរិករស់នៅជុំវិញពិភពលោក ជាពិសេស អ្នករស់នៅតំបន់មជ្ឈិមបូព៌ា ត្រូវប្រុងប្រយ័ត្នខ្លួនជានិច្ច ដោយសារអាចក្លាយជាគោលដៅវាយប្រហារ ។ ម្យ៉ាងទៀត ប្រទេសនានាអាចបិទជើងហោះហើរតាមយន្តហោះ ដែលប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋអាមេរិក ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកទៅកាន់ពលរដ្ឋបញ្ជាក់ថា ពលរដ្ឋអាមេរិករស់នៅក្រៅប្រទេសគួរតែអនុវត្តតាមការណែនាំពីសុវត្ថិភាពដែលចេញសេចក្តីប្រកាសដោយស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកនៅជិតបំផុត ។ ការបិទជើងហោះហើរតាមយន្តហោះបណ្តោះអាសន្នរបស់ប្រទេសនានា គឺអាចប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋអាមេរិក ហើយកន្លងមក ស្ថានទូតអាមេរិកនៅក្រៅប្រទេសបានក្លាយជាគោកដៅវាយប្រហាររួចហើយ មិនមែនមានតែស្ថានទូតអាមេរិកនៅមជ្ឈិមបូព៌ាទេ ។
ក្រុមជនគាំទ្រប្រទេសអ៊ីរ៉ង់អាចកំណត់គោលដៅវាយប្រហារពលរដ្ឋអាមេរិករស់នៅជុំវិញពិភពលោកដើម្បីបំផ្លាញផលប្រយោជន៍អាមេរិក ឬវាយប្រហារស្ថានទូត ឬទីកន្លែងនានាដែលមានទំនាក់ទំនងជាមួយអាមេរិក ។ ហេតុនេះ ក្រសួងការបរទេសអាមេរិកសំណូមពរឱ្យពលរដ្ឋរស់នៅក្រៅប្រទេសចុះឈ្មោះនៅក្រសួងការបរទេសដើម្បីទទួលបានការជូនដំណឹងថ្មីៗ និងតាមដានការផ្សព្វផ្សាយរបស់ US Department of State – Security Updates for US Citizens ។.jpg)
អាមេរិកប្រកាសឱ្យពលរដ្ឋរស់នៅក្រៅប្រទេសប្រយ័ត្នខ្លួន ស្របពេលក្រសួងការបរទេសអាមេរិកកំណត់វិធានការពង្រឹងសន្តិសុខពេលការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់មិនទាន់បញ្ចប់ ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាទៅកាន់ស្ថានទូត និងស្ថានកុងស៊ុលទាំងអស់អនុវត្តវិធានការពង្រឹងសន្តិសុខជាបន្ទាន់ ដោយសារស្ថានការណ៍មិនច្បាស់លាស់នៅមជ្ឈិមបូព៌ាបង្កផលប៉ះពាល់ដល់ផលប្រយោជន៍អាមេរិកនៅក្រៅប្រទេស ។
.jpg)
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី២២ ខែមីនា បានទុកពេលចំនួន៤៨ម៉ោងឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz បើមិនចង់ឱ្យអាមេរិកវាយប្រហារទីតាំងថាមពល ប៉ុន្តែទោះរងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែលរយៈពេល៣សប្តាហ៍ ក៏អ៊ីរ៉ង់មិនចុះចាញ់ឡើយ ។ កាលពីថ្ងៃទី២២ ខែមីនា អ៊ីរ៉ង់បន្តបាញ់មីស៊ីល និងដ្រូនទៅកាន់ទឹកដីអ៊ីស្រាអែល ទើបធ្វើឱ្យអាមេរិកបារម្ភពីក្រុមជនគាំទ្រអ៊ីរ៉ង់ដាក់គោលដៅវាយប្រហារពលរដ្ឋអាមេរិក ដូចដែលពួកគេដាក់គោលដៅកំទេចស្ថានទូតអាមេរិកនៅក្រៅប្រទេស ៕










