Home ព័ត៌មានអន្តរជាតិ ចិនរៀបចំ «ការប្រកួតគេង» នៅទីសាធារណៈជាមួយនឹងប្រាក់រង្វាន់រហូតដល់១៥០០ ដុល្លារ

ចិនរៀបចំ «ការប្រកួតគេង» នៅទីសាធារណៈជាមួយនឹងប្រាក់រង្វាន់រហូតដល់១៥០០ ដុល្លារ

61
0

មិនចាំបាច់ធ្វើអ្វីច្រើននាំតែហត់ គ្រាន់តែគេងស្ងៀមៗក៏បានលុយ! សួនច្បារសាធារណៈមួយក្នុងទីក្រុងសៀងហៃបានចាប់ផ្តើមការប្រកួតដ៏ពិសេសមួយ ដោយផ្តល់ជូនអ្នកចូលរួមនូវឱកាសឈ្នះរង្វាន់រហូតដល់ 3,000 យ័ន (ប្រហែល 400 ដុល្លារ) សម្រាប់អ្នកដែលគេងបានស្កប់ស្កល់និងយូរជាងគេបង្អស់។ កម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់ការសម្រាក និងអបអរសាទរទិវាគេងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHRL7rDYCLb4E59odfpWsYA_dR-8IljowkDkQv1ZYMhNpRMHTs38_GG4FZ4pxQFW1o3B-PBBibAse8abaUNfKRAb3567pdAsqdT8Ww9S-0-gjW2mhsc-n2ySGg_EZJ9vZDiK7gmweFCgwRbjiv43dSbG-gWMDqkXQPsooonNdSUWYJCuim-OdFKuRfrJB4/s800/photo_2026-03-23_15-23-43.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Global Times កាលពីថ្ងៃសៅរិ៍ សប្ដាហ៍មុនបានឲ្យដឹងថា សួនច្បារ Dongping ក្នុងសង្កាត់ Chongming នៃទីក្រុងសៀងហៃ បានរៀបចំការប្រកួតដ៏ប្លែកមួយគឺ «ការប្រកួតគេងក្នុងព្រៃ» បានចាប់ផ្តើមកាលពីថ្ងៃ២១ មីនាកន្លងទៅ។ ក្នុងការប្រកួតនេះ បេក្ខជនត្រូវបានតម្រូវឱ្យគេងនៅលើពូកក្នុងបរិយាកាសធម្មជាតិមានខ្យល់អាកាសបរិសុទ្ធ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៧:២០ យប់ ដោយមានឧបករណ៍បច្ចេកទេសតាមដានគុណភាពនៃការគេងយ៉ាងម៉ត់ចត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGGh7Gd1FVSCoBdXzZ8xf7eacoBimB0bQUPEeJFMbE7sUXomdJ4kjaR3fLAGTWVxf-r1C12RTOYsY_QwGopXcAo8kUZI5kcH1D-etuKiLXt5tB8Gqm_lajD4ccMOFiP5eJlOBK45s3xy4NJpBN5dRS1yh21-zW9bB74pRdPRn1bkwhzMGfrgSfkea4sP8R/s1198/photo_2026-03-23_15-23-41%20(2).jpg

នៅក្នុងការប្រកួត គេបែងចែករង្វាន់ទៅតាមលក្ខខណ្ឌដែលបានកំណត់ដូចជា សម្រាប់បេក្ខជនដែលមានពិន្ទុគេងបានស្កប់បំផុតនឹងទទួលបានប្រាក់រង្វាន់ ៣,០០០ យ័ន (ប្រហែល ៤៣៥ ដុល្លារ) ចំណែកអ្នកឆាប់គេងលក់ជាងគេនឹងទទួលបាន ២,០០០ យ័ន(ប្រហែល ២៩០ដុល្លារ) ហើយបេក្ខជនផ្សេងទៀតដែលអាចអនុវត្តតាមច្បាប់គេងដែលមានគុណភាពបានតាំងពីដើមរហូតដល់ចប់ ក៏នឹងត្រូវបែងចែកប្រាក់រង្វាន់សរុបចំនួន ១០,០០០ យ័ន (ប្រហែលជិត ១៥០០ដុល្លារ)ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLze-xp2mk5zyGl47Pq99s-Bvzqf85PVvLxk7qajYBhKF3RIoAu8iWF2zd7jQv1EekkrjfklGXyv1YqbnTRInWZOtxVpTqVmbyAOY6lIqDLrcRfQM8qqdXJ0JeHpoUY48jv_Po1cVIgA437s9-DqnFEg7rpr0TQ9EtFhgaAd1S7E2-n5zziLJb7sc8SkvU/s1076/photo_2026-03-23_15-23-41.jpg

អ្នករៀបចំកម្មវិធីនេះបាននិយាយថា ការប្រកួតប្រជែងនេះបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបញ្ហាប្រឈមរឿងដំណេក ជាពិសេសក្នុងចំណោមយុវវ័យ និងបុគ្គលិកការិយាល័យ ដែលជារឿយៗតស៊ូជាមួយនឹងភាពតានតឹង ម៉ោងធ្វើការយូរ និងអង្គុយនៅមុខអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXHN8vzEbLjVmqIrKUDK_d1lNOT0UWdKwPCKaDQizxPicFTLTTlOMMHTdkQ9v770p-OBAvNIuojeCfO0I1aaFB2oOIDW9Z_vocHeo7QPTgKV3y8UoYVONj5EsIJfTe17pp_iP9RtHo_9Uwzvhu5uYEwMkY3OFxIL2bFgyDTQT2iPNnunJ6jvWMg6bXwh5E/s900/photo_2026-03-23_15-23-42%20(2).jpg

គួរបញ្ជាក់ថា ការគេងមិនគ្រប់គ្រាន់ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពជាច្រើន រួមទាំងអស់កម្លាំង ការថយចុះការផ្តោតអារម្មណ៍ និងហានិភ័យរយៈពេលវែងលើបញ្ហាជំងឺបេះដូង។ ដូច្នេះការរៀបចំកម្មវិធីនេះឡើង គេមានគោលបំណងជួយឱ្យអ្នករស់នៅទីក្រុងបានសម្រាកពីភាពមមាញឹក និង ភាពតានតឹង ដោយទាញយកថាមពលពីធម្មជាតិមកជួយឱ្យរាងកាយ និងស្មារតីមានភាពធូរស្រាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiROHSafc5c_48cE-9IWEXe6VKNa1wBbRXScX-0uewHZWpUDJPzjKqzVv1B8p6-I34O61QLM6L8G-HAwvjdTPMsVgMcSmJ1auB7WyNeXlzBkOnVqfw1brcTH4HxioIDaVWkHIMwhyphenhyphen_hHSTXbrIGfuLR8ygnQ3h7ZqeSPC8Jcq1pGziOu4wutzKsxhqRN7s-/s960/photo_2026-03-23_15-23-42.jpg

ហើយបច្ចុប្បន្នការប្រកួតដ៏ប្លែកនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងត្រូវបានរៀបចំលើកោះ Chongming ដែលត្រូវបានគេស្គាល់ថាជាតំបន់ដែលមានគុណភាពខ្យល់ល្អបំផុត និងមានផ្ទៃដីព្រៃឈើធំជាងគេក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន៕