អ្នកមានវ័យលើស៤០ឆ្នាំអាចបរិភោគផ្លែឈើ៥ប្រភេទនេះជំនួសនំចំណីផ្អែម ឬបង្អែមបាន ដោយសារវាមានកម្រិតស្ករទាបអាចជួយរក្សាទម្ងន់ និងកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម ។ ប៉ុន្តែគួរតែបរិភោគក្នុងបរិមាណសមល្មម និងចៀសវាងការបរិភោគផ្លែឈើកែច្នៃច្រកកំប៉ុង ឬវេចខ្ចប់ ។.jpg)
នៅពេលមានអាយុជាង៤០ឆ្នាំ មនុស្សភាគច្រើនចាប់ផ្តើមយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួន ជាពិសេស គ្រប់គ្រងកម្រិតស្ករក្នុងឈាមដែលពាក់ព័ន្ធនឹងហានិភ័យនៃជំងឺទឹកនោមផ្អែម ។ វិធីថែទាំសុខភាពងាយៗរបស់ពួកគេ គឺបរិភោគផ្លែឈើមានកម្រិតស្ករទាបជំនួសនំចំណីផ្អែម ឬបង្អែម ដើម្បីកុំឱ្យឡើងស្ករក្នុងខ្លួន ថែមទាំងរក្សាទម្ងន់ ។
តើផ្លែឈើអ្វីខ្លះមានស្ករទាប និងល្អសម្រាប់សុខភាពអ្នកមានវ័យលើស៤០ឆ្នាំ?
១-ផ្លែត្របែក ៖ គឺជាផ្លែឈើមានស្ករទាប ល្អសម្រាប់អ្នករក្សាទម្ងន់ខ្លួន ពីព្រោះត្របែកសម្បូរអាហារសរសៃជួយឱ្យឆ្អែតបានយូរ ព្រមទាំងពន្យារពេលការស្រូបយកស្ករចូលទៅក្នុងឈាម ។ ក្រៅពីនេះ ថែមទាំងមានវីតាមីន C ខ្ពស់ជួយប្រព័ន្ធការពាររាងកាយ និងល្អសម្រាប់អ្នកមានវ័យលើស៤០ឆ្នាំដែលផ្តោតសំខាន់លើការថែទាំសុខភាព ។
.jpg)
២-ផ្លែប៉ោមបៃតង ៖ មានរសជាតិផ្អែមតិចជាងផ្លែប៉ោមផ្សេងទៀត និងមានអាហារសរសៃប្រភេទផេកទីន ដែលគ្រប់គ្រងកម្រិតស្ករក្នុងឈាម និងប្រព័ន្ធរំលាយអាហារ ។ ការបរិភោគផ្លែប៉ោមបៃតងទាំងសំបក ជួយធ្វើឱ្យឆាប់ឆ្អែត, កាត់បន្ថយការបរិភោគចំណីអាហារខុសពេលវ និងបរិភោគជំនួសបង្អែម ។
៣-ផ្លែ Strawberry ៖ គឺជាផ្លែឈើមានរសជាតិជូរអែម មានស្ករតិច បើប្រៀបធៀបនឹងផ្លែឈើផ្សេងៗ ព្រមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយថែរក្សាស្បែក ។ វាស័ក្តិសមសម្រាប់អ្នកមានវ័យលើស៤០ឆ្នាំដែលត្រូវការថែទាំសុខភាពយ គឺអាចបរិភោគជំនួសនំចំណី ។.jpg)
៤-ផ្លែស្រកានាគ ៖ ផ្លែស្រកានាគសាច់ស មានរសជាតិផ្អែមល្មម និងសម្បូរអាហារសរសៃ គឺល្អសម្រាប់អ្នកកំពុងគ្រប់គ្រងកម្រិតស្ករក្នុងឈាម ។ លើសពីនេះ ការបរិភោគស្រកានាគ អាចជួយសម្រួលការបន្ទោរបង់ កាត់បន្ថយទល់លាមក ឬធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ដែលបញ្ហានេះភាគច្រើនកើតឡើងចំពោះមនុស្សចាស់អាយុលើស៤០ឆ្នាំ ។
.jpg)
៥-ក្រូចថ្លុង ៖ គឺជាផ្លែឈើមានកាឡូរីទាប និងស្ករតិច ថែមទាំងមានវីតាមីន C, អាហារសរសៃជួយឱ្យឆាប់ឆ្អែត រួមទាំងកាត់បន្ថយការចង់បរិភោគនំចំណីផ្អែម ។ យើងអាចជ្រើសរើសក្រូចថ្លុងណាដែលមានរសជាតិមិនផ្អែមខ្លាំង ដើម្បីជួយគ្រប់គ្រងកម្រិតស្ករបានល្អ ។
គួរបញ្ជាក់ថា ទោះជាផ្លែឈើទាំងនេះល្អសម្រាប់សុខភាព ប៉ុន្តែគួរតែបរិភោគក្នុងបរិមាណសមល្មម និងចៀសវាងការបរិភោគផ្លែឈើកែច្នៃ ដូចជា ៖ ទឹកផ្លែឈើកំប៉ុង ឬផ្លែឈើសម្ងួតក្រៀមរសជាតិផ្អែមខ្លាំង ។
.jpg)
យើងអាចបរិភោគផ្លែឈើទាំងនេះជាមួយអាហារប្រូតេអ៊ីន រួមមាន ៖ សណ្តែក និងយៅអ៊ួ ដើម្បីជួយកាត់បន្ថយការស្រូបស្ករ និងរក្សាកម្រិតស្ករក្នុងឈាម ។ ការបរិភោគផ្លែឈើមានស្ករទាប គឺជាការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងគ្រប់គ្រងទម្ងន់ខ្លួនយ៉ាងមានប្រសិទ្ធភាព ជាពិសេស អ្នកអាយុច្រើន ៕










