Home ព័ត៌មានជាតិ កុំភ្លេចទៅកម្សាន្តឱ្យបានច្រើនកុះករ! បុណ្យទន្លេឆ្នាំនេះនឹងប្រារព្ធឡើងនៅខេត្តក្រចេះ

កុំភ្លេចទៅកម្សាន្តឱ្យបានច្រើនកុះករ! បុណ្យទន្លេឆ្នាំនេះនឹងប្រារព្ធឡើងនៅខេត្តក្រចេះ

52
0

យោងតាមក្រសួងទេសចរណ៍កម្ពុជា ពិធីបុណ្យទន្លេរលើកទី១០ នឹងប្រារព្ធទៅនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេរបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIc0b_URzBqakAIOPnw5dP3ArZ-yDzEI2MpLtHEAEfbxVuAExXIHdVeqjcjZ0VQmUcuJdu4MX5TWkL_Lbk-qqwed0-fNYFvRdXnUtk4M0c4CzhVvPEgB-0PHXJhiTwtraBot3cTZIsE_vfSk8x6wZjlAc1zl8zMl9jfetps3nnILCsota8J-xs950ZwgLc/s1280/photo_2026-03-21_11-48-35.jpg
ពិធីបុណ្យនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ខេត្តជាប់ដងទន្លេរកម្ពុជា ជាពិសេសគឺខេត្តក្រចេះ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ, ពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សហកម្មទេសចរណ៍, លើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក និងជំរុញការអភិវឌ្ឍនៅនឹងកន្លែងជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ក្នុងខេត្តក្រចេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaEwdblKQjd9IItp_WtvTDlf0PNekXTT8fmGLPvhqhSYAHD6V1erm-vsFFK4Y-r5dtBGRLV2NoigPG9RL_l4XGxWOR4sA_wzMaSHQsf-6_cHse2W25Swz-A-IBhYVIf0BgfDGHWpRXuct03jTnUxGR3X96d4ekvNgc2Se8ty-c4UouefrOB7orKhan2DBF/s1280/photo_2026-03-21_11-48-36.jpg
ដើម្បីញុាំងឲ្យព្រឹត្តិការណ៍បុណ្យទន្លេរលើកទី១០ នេះ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការអន្តរក្រសួងនឹងរៀបចំពិធីសំខាន់ៗ ដូចជា៖

១.ពិធីរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន
២. កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្ញើក្ដីនឹករលឹកដល់ប្រជាជនភៀសសឹក
៣. កម្មវិធីព្រលែងត្រីចូលក្នុងទន្លេ ដើម្បីផ្ដល់ជីវិតថ្មី និងបន្តនិរន្តរភាពជីវៈចម្រុះសម្រាប់ទន្លេ និងបួងសួងសុំសេចក្ដីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព,
៤. ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្ដានុពលទេសចរណ៍ខេត្តក្រចេះ ព្រមទាំងមានការប្រគំតន្ត្រីផងដែរ
៥. ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញ សមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ,
៦. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជនជាច្រើនប្រភេទ និង
៧. កម្មវិធីបណ្តែតប្រទីប ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp2EjAO0Lvy0JEwTroI3I1NUSGYasGp4kwy_Upn3U0oLJiyo8s2FLXm1FivMZ81VUXwsWZdHoDdckVtJZsw42hOSwvNqxZIwqlZhWdeseQYaPlQ3iyBcNFfNQyk64BvfGgCCuwkTpZOkj5OfVmNFlTD1u8lY-_aqNEZco2gV0AmCWFI7kU-yrKSUlKPWaH/s1280/photo_2026-03-21_11-48-34.jpg