Home Blog Page 850

អណ្តូងគ្រាប់ភ្នែកបីសា.ច នៅកណ្តាលសមុទ្រខ្សាច់ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ

0

ប្រទេសចិន ៖ សមុទ្រខ្សាច់ Gobi ត្រូវបានគេមើលឃើញថា គឺជាតំបន់មួយដែលពុំសូវមានរុក្ខជាតិដុះ ប៉ុន្តែបើបានឃើញសមុទ្រខ្សាច់នេះដោយផ្ទាល់ភ្នែក យើងនឹងឃើញថា នៅទីនេះ មិនត្រឹមតែមានអណ្តូងប្រេង និងវាលខ្សាច់ប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរទៅដោយធនធានធម្មជាតិ ព្រមទាំងជាប្រភពរ៉ែថ្មដ៏ធំបំផុតនៅប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNJd_-5oHHPtFpM-xPdLszsrIXFQYMd6Cr61kI4QEujSbq2w5Xk-KjaFgYsaB3Dv-iVM1Xhh-Z78TnIiDayvwPLtTFHbWm-bdvJUXydXvX9KG9I9skLXvR_Q0QVJMza8pY_qAU1FqlMp9zYAql_KTHwTrSpknE9cRQumH-QG2UcgxLCwx4Jj3F-YaaoVJ3/s2048/image_2024-09-23_16-29-29.png

សមុទ្រខ្សាច់ Gobi ស្ថិតនៅតំបន់ព្រំដែនភាគពាយ័ព្យប្រទេសចិន និងជាផ្លូវទៅកាន់ភាគខាងលិចខេត្តឈីងហៃ ។ បើធ្វើដំណើរចេញពីទីក្រុងម៉ាងយ៉ា ទៅកាន់ភាគអាគ្នេយ៍ ក្នុងចម្ងាយផ្លូវ២៧គីឡូម៉ែត្រ យើងនឹងបានឃើញសមុទ្រខ្សាច់មួយមានភាពហួតហែងយ៉ាងខ្លាំង និងគ្មានស្មៅដុះទេ ។ មូលហេតុធ្វើឱ្យវាលខ្សាច់នេះមានសភាពហួតហែង ដោយសារមានអណ្តូងទឹកក្តៅចម្លែកមួយនៅបរិវេណនេះឈ្មោះ «អណ្តូងអាយខិន» ឬ «អណ្តូងគ្រាប់ភ្នែកបីសាច» ។

ចំណែកពាក្យថា «អាយខិន» ជាភាសាម៉ុងហ្គោល មានន័យថា «គួរឱ្យខ្លាច» ហើយទឹកក្តៅដែលផុសចេញពីអណ្តូងនេះមានពណ៌ក្រហមខាប់ ។ អណ្តូងមានរូបរាងស្រដៀងគ្នានឹងរូបភាពស្កេនកែវភ្នែក និងមានអង្កត់ផ្ចត់ប្រមាណ១០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANXZ1b1fRG3zSYhkL3fm7QF6L4aqCMuMQM1g9b3Pd8tYiwHlct69tp-y9wBP-8EdaN6BPReGqvDsDjRYCTh6mgruyPm8PeQkqaa6Fx_hLtdzGGZtq_Yup1l3uQFC_ZeR8-TMO8yXr8nae58zTX_teVb8G756WMQzgnrjTL67cR8Wv9hOzKwdhnVaPNrGn/s2048/image_2024-09-23_16-29-30.png

បើទោះជាអណ្តូងស្ថិតនៅកណ្តាលវាលខ្សាច់ ប៉ុន្តែវាទឹកក្តៅគ្រប់ពេលវេលា ហើយគេពុំអាចវាស់ជម្រៅអណ្តូងបានទេ ។ រីឯនៅជុំវិញអណ្តូងគ្មានសត្វស្លាប ឬសត្វព្រៃនៅក្បែរទេ ហើយក៏គ្មានរុក្ខជាតិដុះលូតលាស់ដែរ ដោយសារក្នុងអណ្តូងសម្បូរដោយសារធាតុរ៉ែ ។ បើទោះជាទឹកក្នុងអណ្តូងស្អាតក្តី ប៉ុន្តែដោយសារវាមានសារធាតុរ៉ែច្រើនធ្វើឱ្យវាអាចបំផ្លាញថ្មបាន ។

រីឯសត្វពុំដឹងពីគ្រោះថ្នាក់ និងផឹកទឹកអណ្តូងនេះ វានឹងងាប់ដោយសារជាតិពុល ទើបគេតែងតែប្រទះឃើញខ្មោចសត្វនៅក្បែរអណ្តូង ។ ក្រៅពីនេះ ដីខ្សាច់ពណ៌ត្នោតលាយក្រហមនៅជុំវិញអណ្តូង ដែលមើលទៅមានភាពរឹងខ្លាំង ប៉ុន្តែការ វាមានសភាពទន់ជ្រាយនៅផ្នែកខាងក្រោម ។ បើយើងដើរពុំប្រុងប្រយ័ត្នទេនោះ នឹងធ្លាក់ទៅក្រោមបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxaZflf8N8wXKRNJpzmSez799kdAn2nx0lHckEdigObygybRUpfVPl44wb3S3YnNtt7rMmOs9Z-tME3e-_fu8fHAORGRehHsriKBdlbQk3R5YKE7DYY7ZFP64XJD8MfPy-Nf6Lb83lNfN2JPl6gFs2DlkeS3Ow4YSjIHYSecNudWv_nOLBSS6K4sJP-lJU/s900/image_2024-09-23_16-29-32%20(2).png

ក្រោយពីបានស្រាវជ្រាវអណ្តូងទឹកក្តៅរួច នាយកស្រាវជ្រាវផ្នែកធរណីវិទ្យាប្រចាំខេត្តជីលីនសន្និដ្ឋានថា ដើមកំណើតរបស់អណ្តូងអាចពាក់ព័ន្ធជាមួយការផ្អៀងរបស់ស្រទាប់នៅផ្នែកខាងក្រោម ។ ប៉ុន្តែបច្ចុប្បន្ន នៅខ្វះខាតឯកសារច្បាស់លាស់ ហើយត្រូវមានការស្រាវជ្រាវ និងវិភាគបន្ថែមទៀតពីដើមកំណើតរបស់អណ្តូង, ចរន្តទឹក និងធាតុផ្សំរបស់សារធាតុគីមី ។

បើសម្លឹងពីទីខ្ពស់ អណ្តូងនេះស្រដៀងនឹងគ្រាប់ភ្នែកមនុស្ស ដែលមើលឃើញសរសៃភ្នែកយ៉ាងច្បាស់ដូចមានជីវិត ។ ហេតុនេះ ទើបអណ្តូងនៅខេត្តឈីងហៃ បានក្លាយជាតំបន់ពេញនិយមរបស់ភ្ញៀវទេសចរបរទេសយ៉ាងច្រើន ។ ប៉ុន្តែមន្ត្រីទេសចរណ៍ចិនដាស់តឿនថា ផ្លូវទៅកាន់អណ្តូងជាដីខ្សាច់ជ្រាបទឹក និងមានសត្វព្រៃរស់នៅ បើភ្ញៀវទេសចរចង់មកទីនេះ គួរធ្វើដំណើរតាមរថយន្ត ហើយពេលមកដល់ ហាមលេងទឹក ឬផឹកទឹកនេះដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXtVjsKak6E_69htQlTPyWMdeIRjXxiTUUXDJdClEnMzVXZgo40WT6Qw75HNTURq9HUPcj0uRv2lYRAzuFN3fJvIdSCoUvU7m9Sa3BXZmRus4hf5LJm5Ji_QubRDg-UNsCBLboS4gk8DKTx60N-hboPgRDQ6cuv7Y_zKlSDzJyw_X18Kxhhr4Ymo_tiT7a/s3840/image_2024-09-23_16-29-32.png

ប្រទេសចិនបានអនុញ្ញាតឱ្យភ្ញៀវទេសចរចូលមកទីនេះដោយពុំគិតថ្លៃតាមពេលវេលាកំណត់ ហើយដើម្បីសុវត្ថិភាព ចិនពុំទាន់មានគម្រោងឱ្យភ្ញៀវទេសចរមកលេងទីនេះពេលយប់ទេ ៕

តោះមកដឹងពីភាពខុសគ្នារវាងកាមេរ៉ា iPhone 16 Pro Max និង Huawei Pura 70 Ultra

0

iPhone 16 Pro Max ត្រូវបានគេចាត់ទុកថាមិនមានកាមេរ៉ាល្អដូច Huawei Pura 70 Ultra ឡើយដោយសារហេតុផលទាំងនេះ។
យោងតាម DxOMark ដែលជាគេហទំព័រកាមេរ៉ាដ៏ល្បីមួយមានជំនាញក្នុងការសាកល្បងទូរស័ព្ទម៉ូដែលថ្មី បានវាយតម្លៃថា សមត្ថភាពនៃការថតរូបរបស់ iPhone 16 Pro Max បន្ទាប់ពីបង្ហាញខ្លួននៅលើទីផ្សារ ឃើញថាទទួលបានមតិអវិជ្ជមានជាច្រើន។ ដោយសារគុណវិបត្តិគឺព័ត៌មានលម្អិតមិនស៊ីសង្វាក់គ្នានៅពេលពង្រីក កង្វះគុណភាពរូបភាពនៅទូទាំងជួរ tele zoom ជាមួយនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងការកំណត់ tele ចន្លោះពី 2x និង 5x។ លើសពីនេះជម្រៅតូចចង្អៀតដែលនាំឱ្យបាត់បង់ការផ្តោតអារម្មណ៍នៅពេលថតរូបជាក្រុម ក៏ដូចជាករណីមួយចំនួនទៀតដូចជា ភ្លើងចាំងពេក ឬគែមខ្មៅនៅពេលថតក្នុងពន្លឺទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLpUeJ3pwrm-xwgQe9D0X38jlCtXMbXwoCVPW0w-XZC5i76Gm3ZFaqa32OeL22_w8faUSl_ZtGWecFiSC6xdgx0pufcET0nSr4Um54QBVJaHMsMsQTSKyVZ4b8P_RhZJayaX6wQKmcwTNJa5CCuKJJApvxbaPYm1VTJtFOJXjJjVAvux-IYS_sxIOeY2um/s980/image_2024-09-23_16-18-20.png

ផ្ទុយទៅវិញបើធៀបនឹង Huawei Pura 70 Ultra គឺមានកាមេរ៉ាល្អជាងដោយសារសមត្ថភាពនៃការថតរូបនីមួយៗបង្កើតបានជារូបថតដ៏ស្រស់ស្អាតបំផុត ចាប់ពីពន្លឺទាបនៅពេលយប់រហូតដល់ពន្លឺខាងក្រោយ ពន្លឺក្នុង ឬខាងក្រៅ។ រីឯគុណភាពរូបថតគឺ “ដំណើរការល្អជាងស្មាតហ្វូនភាគច្រើនជាមួយនឹងភាពជាប់លាប់ ការបង្ហាញត្រឹមត្រូវ ភាពស្មោះត្រង់នៃពណ៌ ភាពច្បាស់ និងកម្រិតពណ៌ខ្ពស់”។ លើសពីនេះ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ក៏ផលិតរូបភាពបញ្ឈរដ៏ល្អ បែបផែនព្រិលផ្ទៃខាងក្រោយធម្មជាតិ និងសោភ័ណភាព សមត្ថភាពក្នុងការបំបែកវត្ថុពីផ្ទៃខាងក្រោយយ៉ាងចុះសម្រុងគ្នា ខណៈពេលដែលវានៅតែរក្សាភាពច្បាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7yogxquVFFw1aflhZs7YDThtWVIi8Mx5Wwgb4if1LioIKT15ARIbXxrCiuRng3ogBqEkJwpBlwtPRlsS5boJSrIId6Dm5ua-py-f51WzyESIKGCD3zMCtNWaL8y4dX_QJ4mNKtg6bvGCaNFNxo4UWhevSxWfM86DQcES4sVyJ2AG0p29I9y-xFu5FqBsL/s1920/image_2024-09-23_16-18-20%20(2).png

ទោះបីជា iPhone 16 Pro Max មានការថតរូបមិនល្អក៏ដោយ ក៏ឧបករណ៍នេះត្រូវបានគេវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនៃការថតវីដេអូ ដោយសារភាពស្មោះត្រង់នៃពណ៌ វាយនភាព ព័ត៌មានលម្អិត សមត្ថភាពក្នុងការលុបផ្ទៃខាងក្រោយ ជាមួយនឹងការផ្តោតដោយស្វ័យប្រវត្តិលឿន និងត្រឹមត្រូវបំផុត ត្រូវបានគេចាត់ទុកថាជា”ទូរស័ព្ទថតវីដេអូល្អបំផុតនាពេលបច្ចុប្បន្ននេះ”។ ទាក់ទងនឹងសមត្ថភាពថតរូប iPhone 16 Pro Max ទទួលបាន ១៥៧ ពិន្ទុ ទាបជាងស្មាតហ្វូននាំមុខគេ Huawei Pura 70 Ultra ដែលមាន ១៦៣ ពិន្ទុ។ ដូច្នេះសរុបមក iPhone 16 Pro Max គឺល្អសម្រាប់ការថតវីដេអូ ប៉ុន្តែមិនល្អសម្រាប់ការថតរូប ដោយបច្ចុប្បន្នស្មាតហ្វូននេះឈរនៅលេខរៀងទី ៤ តាមពីក្រោយ Huawei Pura 70 Ultra, Google Pixel 9 Pro XL និង Honor Magic6 Pro៕

មហាជនសោកស្តាយចំពោះមរណ.ភាព តារាសម្តែងដ៏ល្បីរបស់ថៃ លោក អមអាក់ខាផាន់ ណាក់ម៉ាត

0

ប្រទេសថៃ ៖ វាបានធ្វើឱ្យមហាជន និងវិស័យសិល្បៈនៅប្រទេសថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងថា តារាសម្តែងដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ គឺលោក អមអាក់ខាផាន់ ណាក់ម៉ាត (Om Akkaphan Namart) បានទទួលមរណ.ភាព ក្នុងវ័យត្រឹមតែ៣៩ឆ្នាំ ក្រោយពីលោកកើតជំងឺមហារីកនៅបរិវេណសាច់ដុំបេះដូង និងរាលដាលដល់សួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTYZGL_WV1CI_MMZUwysfjxOuP5zcZqWAe5fm3mjAE89aIMnVvnclXcB80ZzpIzG6mziGBlYCluulCcinYlN7WbXcWYSvHseQphYQn3BnF64wKTl8Rttgp3UghfoxZvf6WtoPWMgZylhAhBSnTRMVtIlABJylS39TMclZuCmiE67LNcXVWWEiWhr9SgHAp/s1000/image_2024-09-23_16-21-13%20(2).png

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ហ្វេសប៊ុកផេករបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ ប្រទេសថៃឈ្មោះ Ch7HD បានបង្ហោះព័ត៌មានដ៏សោកសៅពីការទទួលមរណភាពរបស់តារាសម្តែងដ៏ល្បីល្បាញ គឺលោក អម អាក់ខាផាន់ ក្នុងវ័យត្រឹម៣៩ឆ្នាំ ។ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ បញ្ជាក់ថា លោក អម អាក់ខាផាន់ គឺជាតារាសម្តែងដ៏មានទេពកោសល្យក្នុងវិស័យភាពយន្ត ហើយលោកបានបន្សល់ទុកនូវស្នាដៃគួរឱ្យចាប់អារម្មណ៍យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSyxWGm7qwVDRKfz0iivruGYwax0xDmnlM5OUvDhotIqx1n05UvoNX5RYCyW8SuiGHoUGNxRXpjrVNPF5IJaswaqpjxm5whXnsjRG0k__mD-YvcGqf2BFJsFy68sVh1iaUswbKduKeiBMoId_nCZ-ZGKOYrz_2DFEO3hiEJAuGnFvMBbSzpZUYYlJWDUoe/s600/image_2024-09-23_16-21-13.png

លោក អមអាក់ខាផាន់ កើតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៥ បានឈានជើងចូលក្នុងវិស័យសិល្បៈដំបូង តាមរយៈការថតផ្សព្វផ្សាយពាណិជ្ជកម្ម Music Video ។ បន្ទាប់មក លោកបានសម្តែងជាតួរងក្នុងរឿងដំបូងឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងសម្តែងភាពយន្តឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ រហូតទទួលបានពានរង្វាន់ទូរទស្សន៍មាស ផ្នែកតារាសម្តែងលេចធ្លោ ។

ក្រោយមក លោកបានសម្តែងជាតួឯកលើកដំបូងក្នុងរឿង «Sao Chai Hi-Tech» ជាមួយតួឯកស្រី អ្នកនាង វ៉ារ៉ាថាយ៉ា នីឃូហា ហើយលោកក៏ចាប់ផ្តើមមានឈ្មោះបោះសំឡេងកាន់តែខ្លាំង ក្រោយពីលោកបានសម្តែងរឿង «ភពពីរ» ។ ចាប់ពីឆ្នាំ២០១៧ រហូតមក លោកក៏បានសម្តែងភាពយន្តជាបន្តបន្ទាប់ ដូចជា ៖ រឿង «បេសកកម្មស្នេហា» និងរឿង «កងនាវាជើងទឹក» ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwUd1zHbqOr-UBIUeiy36naM255UebPZZjQvGpX5owPmeV2-QEiDQrYi3MEtYAfOf7PexcU8UUQCGPniyiaW13iAzFaQPtMe3gXb-f-S8AnYOnCFw7m6a8lIio83adUF6y6CsH6GMby1QwPZ5FAnCobq_WWoO5YhzVvhbrNTmUR01U5XOVoy7VxzKHCFLO/s960/photo_2024-09-23_09-54-13.jpg

ប៉ុន្តែនៅឆ្នាំ២០២២ លោក អមអាក់ខាផាន់ ក៏ចាប់ផ្តើមកើតជំងឺមហារីកនៅសាច់ដុំបេះដូង ហើយលោកក៏ផ្អាកពីការងារសិល្បៈ ដើម្បីព្យាបាលជំងឺមហារីកនេះដែលរាលដាលទៅដល់សួត ។ កាលពីខែមករា ឆ្នាំ២០២៣ លោកបានចូលវះកាត់នៅមន្ទីរពេទ្យ ហើយជំងឺរបស់លោកក៏ធូរស្បើយឡើងវិញ ប៉ុន្តែហ្វេសប៊ុករបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ បានបង្ហោះព័ត៌មានសោកសៅពីការស្លាប់របស់លោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។

ការទទួលមរណភាពរបស់លោក អមអាក់ខាផាន់ បានធ្វើឱ្យមហាជន, មិត្តភក្តិក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះនាពេលមុននេះ ពួកគេទើបតែលោកថតភាពយន្តថ្មីមួយ ហើយលោកថែមទាំងបង្ហោះក្នុង Instagram ឱ្យទស្សនិកជនរង់ចាំទស្សនារឿងថ្មីរបស់លោកទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWREhnZ23uDUj-jxWGOWKajma9yzkOZzM0_-JPw0G0V-zU6xJqyyMLp8pedhRzvNZIMkNnneFEUjeivCfzJoOoRlF7EaMZtE2_t19KJmPZMJJ4z4y-opSfnICVjhxoBx0a8NTaZifWPM-rkuuU35f62C-oPuqpgXVKg07E3kfJMOi1pL2UnGm3mKIiwHv6/s1280/photo_2024-09-23_09-54-14%20(2).jpg

ក្រុមគ្រួសាររបស់លោក និយាយថា លោកបានព្យាបាលជំងឺមហារីកនៅសាច់ដុំបេះដូង អស់រយៈពេលជាង២ឆ្នាំហើយ ។ ប្អូនស្រីរបស់លោក និយាយថា ៖ «២ឆ្នាំមកនេះ បងប្រុសបានព្យាបាលជំងឺនៅមន្ទីរពេទ្យ តែគាត់អត់ធ្មត់ខ្លាំងណាស់ ។ បងប្រុសបានមើលថែក្រុមគ្រួសាររហូតដល់គាត់ស្លាប់ ប៉ុន្តែគាត់នៅតែរឹងមាំទាំងផ្លូវកាយ និងចិត្ត ដើម្បីកុំឱ្យគ្រប់គ្នាបារម្ភ» ។

រីឯម្តាយរបស់លោក និយាយថា ៖ «ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានមកចូលរួមបុណ្យសពកូនខ្ញុំ ។ បើទោះជាកូនប្រុសកំពុងសម្រាកព្យាបាលជំងឺក្តី តែកូននិយាយជាមួយក្រុមគ្រួសារតាមធម្មតា ដោយសារមិនចង់ឱ្យគ្រប់គ្នាបារម្ភ ។ កូនប្រុសបានលះបង់គ្រប់យ៉ាងទាំងអស់ដើម្បីថែទាំគ្រួសាររហូតដល់ដង្ហើមចុងក្រោយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDBsNnXH6B63BEmucqbs_lF2c9S_LBhQlxiS6vt4ILhLXqLNu0fyGME-P5hHV2tXZhPWa4YZ4ot0J4nEem7tJO4WcvCEbe-jM8Mz3oLmpPzt5BUafqW9MbNm9heoCsnfwV9X9iLNp2oju0TI4ISWtQueKTNNSsn9OHPgyUWW471Xwwfr9QGr9Sg1iFv8FT/s1280/photo_2024-09-23_09-54-14.jpg

ក្នុងពិធីបុណ្យសព គេបានឃើញអ្នកស្រី ដារៀ ឆេសរ៉ុក ជាភរិយារបស់លោក អមអាក់ខាផាន់ ឈរទទួលភ្ញៀវមកចូលរួមបុណ្យសពជាមួយក្រុមគ្រួសារខាងស្វាមី ជាមួយទឹកមុខយ៉ាងក្រៀមក្រំបំផុត ៕

ស្ត្រីសិង្ហបុរីម្នាក់បានផលិតទារកស៊ីលីកូនដែលមានរូបរាងដូចទារកពិតប្រាកដ

0

សិង្ហបុរី៖ សម្រាប់ស្រ្តីដែលស្រឡាញ់កុមារ ប៉ុន្តែមិនចង់មានកូន តុក្កតាសិប្បនិម្មិតដែលមើលទៅដូចទារកពិតៗគឺមានលក់នៅក្នុងទីផ្សារហើយ។
យោងតាម South China Morning Post ស្ត្រីអាយុ ៥០ ឆ្នាំដែលមានកូន ៤ នាក់នៅក្នុងប្រទេសសិង្ហបុរីបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកដោយការបង្កើតទារកសិប្បនិម្មិតដែលមើលទៅដូចទារកពិតៗ លក់ក្នុងតម្លៃ ៦,០០០ ដុល្លារអាមេរិកក្នុងមួយតុក្កតា កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZhvL2jVth57Qs8Lx97FbO52BpCeBNIkIIFUpbaVKkEpxc3ui2iyHwO2qQ_WMmhStMeqq-9lH-9BYZTxS4jaO61R9CYfIgNK-X7XFaL58zYXpwNRVpnT8uH9xG7VMsUD50d9ekc3G0jS_HnlKW1fKDKJI0GVwMmw4J5rGbCM5O2po5O18LTypYvH67hLH3/s830/image_2024-09-23_16-14-50.png

ស្ត្រីសិង្ហបុរីវ័យ ៥០ ឆ្នាំរូបនេះមានឈ្មោះថា Andrea Lee គឺជាវិចិត្រករម្នាក់ដែលចូលចិត្តគូគំនូរក្មេងៗ។ នៅពេលទំនេរបន្ទាប់ពីបំពេញភារកិច្ចជាម្តាយដ៏ល្អរបស់កូនៗរួច Andrea Lee តែងតែងចែករំលែកជំនាញបង្កើតទារកសិប្បនិម្មិតរបស់នាងតាមអ៊ីនធឺណិត ដោយទទួលបានការសាកសួរយ៉ាងច្រើនសម្រាប់ការទិញតុក្កតាមួយនេះ។ ដូច្នេះឆ្លៀតឱកាសដ៏ល្អនេះនាងក៏បានបង្កើតគេហទំព័រមួយដើម្បីលក់ទារកសិប្បនិម្មិតក្នុងតម្លៃ ៦០០០ ដុល្លារអាមេរិកក្នុងមួយតុក្កតា ដោយមួយឆ្នាំៗនាងលក់បានប្រហែល ២៦ តុក្កតា ដោយមានអ្នកទិញទូទាំងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitBja4OB_M6dBD4uVJtMr74pUMKkcQgUsnRiAYEW-LpWYsLV21OHXT4NIijeDbi7RRbKWBFnkjmjtviFbfvbecMZuKJqCfAyTZ70N729xYabvvP4cDaSqBRw1jvaP_XKfXl2k9SvdMf0yh-qJ8ML6n79dJsxmSqBLm7GPLQ-QlK8AA1YxU3cvbQAMBAa2A/s1000/photo_2024-09-23_15-39-13.jpg

ទារកសិប្បនិម្មិតត្រូវបានផលិតឡើងពីស៊ីលីកូន ឬវីនីល ហើយត្រូវបានបង្កើតយ៉ាងល្អិតល្អន់ ដើម្បីត្រាប់តាមរូបរាង និងវាយនភាពរបស់ទារកពិតៗ។ Andrea បាននិយាយថា ការបង្កើតតុក្កតានេះគឺមានការលំបាកជាច្រើន ក៏ដូចជាចំណាយពេលយូរផងដែរ ដើម្បីឱ្យមើលទៅឃើញតុក្កតាមួយនេះដូចមានជីវិត និងមានភាពល្អឥតខ្ចោះ។ ហេតុនេះសម្រាប់តម្លៃរៀងខ្ពស់បន្តិចដោយសារវាត្រូវការចំណាយច្រើនទាំងពេលវេលា និងកម្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIAihnxG1RjE8Yjv2kLM2V0LDeEpVelMeYwfjckz1eSG7ha7n7pX1OEapEUht3BmyGG2dHdwE2wuggfQekNmgi5iTmZjMyO_gLJmCiCWYhWuG-gkyPgW-gGi83UHdBNFoj7-csWKL-tFtKOONHovrY5KscLoj5HvefPla2WWl0F2_r53y5eHjnAQ4gOJjS/s1170/photo_2024-09-23_15-39-40.jpg

ទោះបីជាមានការលំបាកបន្តិចមែន Andrea ពិតជារីករាយណាស់ក្នុងការបង្កើតតុក្កតានេះ។ គួរបញ្ជាក់ដែរថា ទារកស៊ីលីកូននេះគឺមានរូបរាង និងសាច់ទន់ល្មើយដូចទៅនឹងទារកពិតៗតែម្តង ទោះជាយ៉ាងណាដើម្បីបានតុក្កតាដ៏គួរឱ្យស្រឡាញ់មួយនេះ លោកអ្នកត្រូវតែកក់ចំនួន ១,៩០០ ដុល្លារអាមេរិកជាមុនសិននៅលើគេហទំព័ររបស់ Andrea Lee៕

ឥទ្ធិពលព្យុះ Pulasan បានវាយប្រហារមកលើប្រទេសកូរ៉េ និងជប៉ុនធ្វើឱ្យបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរបំផុត

0

ខ្យល់ព្យុះមិនទាន់ស្ងាត់នៅឡើយទេ ថ្មីៗនេះភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះ Pulasan ក្នុងរយៈពេល ២៤ ម៉ោងកាលពីព្រឹកថ្ងៃទី២១ ដល់ព្រឹកថ្ងៃទី២២ ខែកញ្ញា បានធ្វើឱ្យប្រទេសកូរ៉េខាងត្បូង និងជប៉ុនបាក់ដីយ៉ាងធ្ងន់ធ្ងរបំផុត ក៏ដូចជាលិចផ្លូវ និងលិចអគារជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8IB6RCSEioJtWNP3aTW_GA4i6_4Ie8HZFzV01ff7ja6qO0VNiX8DLDDklPP4qwPIXorkXEjrXfghOARlvdbdbD6-9-ZBHL_vmEkS437h6-k1BsMy5VWlnzh4uKa8Q6xdUnLbFnI4-1ZbL9FE2ZkuJx87G_KwX4Fci5ysZdNDtel7YCbQ62I6p2f2OzQ6O/s940/image_2024-09-23_16-01-52%20(2).png
យោងតាមសារព័ត៌មាន Kyodo News បានឱ្យដឹងថា បច្ចុប្បន្នប្រទេសអាស៊ីទាំងពីរនេះកំពុងប្រឈមនឹងឥទ្ធិពលព្យុះ Pulasan យ៉ាងខ្លាំងក្លាបំផុតមិនធ្លាប់មាន បណ្តាលឱ្យតំបន់មួយចំនួនលិចលង់ដោយគ្រោះធម្មជាតិ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា សម្ពាធត្រូពិចពីព្យុះ Pulasan បានផ្លាស់ទីទៅភាគឦសាន បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរដល់តំបន់ដីគោកមួយចំនួន ជាពិសេសគឺតំបន់ Honshu។ ទន្ទឹមនឹងនេះទីក្រុងទាំងពីរនៃ Wajima និង Suzu នៅលើឧបទ្វីប Noto ក្នុងខេត្ត Ishikawa ក៏បានកត់ត្រាបរិមាណទឹកភ្លៀងខ្ពស់បំផុត ដែលនេះនាំឱ្យមានទឹកជំនន់ទន្លេ ការបាក់ដី កាត់ផ្តាច់ផ្លូវ នៃតំបន់ដាច់ស្រយាលជាច្រើនទៀត។ បច្ចុប្បន្នទីភ្នាក់ងារឧតុនិយមជប៉ុន បានអំពាវនាវឱ្យប្រជាជននៅក្នុងតំបន់ Hokuriku រួមទាំងឧបទ្វីប Noto ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបាតុភូតធម្មជាតិនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit3BIwNG-AF3k995AKTijj49eDlE0dAt52lYk9fVxPxm9W8l_bKu2Bl-VN-97dHgInOhBwi3QXA28uTJFQQotvYnYInoQqwKhM4kUdeH8AKFGrg0kobZ5BvCjBjpXdbKEoP96A8DWehoC88A_9g_rLQw1t6RGwDdNXBePIeA-JgJiqmrjNJ3lqFtK3IGBj/s1280/image_2024-09-23_16-01-52.png

អាជ្ញាធរមូលដ្ឋានបាននិយាយថា ក្នុងរយៈពេល ២៤ ម៉ោងនេះភ្លៀងបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ១០ នាក់ផ្សេងទៀតបាត់ខ្លួន ហើយមិនទាន់រកឃើញនោះទេ។ រីឯនៅប្រទេសកូរ៉េខាងត្បូងវិញ ឥទ្ធិពលព្យុះក៏បានធ្វើឱ្យប្រទេសនេះបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរកាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅ ដោយបង្ខំមនុស្សជាង ៩០០ នាក់មកពី ៥៨១ គ្រួសារនៅតំបន់ភាគខាងត្បូងត្រូវជម្លៀសចេញ។ ទោះជាយ៉ាងណាមន្ត្រីបាននិយាយថាបច្ចុប្បន្នមិនមានរបាយការណ៍នៃអ្នកស្លាប់និងរបួសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiivAhQp4faExSg5NZi714z-sNXSOX0GVCH4mJ24YZn-7FvCou5yhRlDWxsAnFvLqc9EGzPOpKHqi-CpnZpGmHYej7jrs3JobEFSFoYxdkwaXVFihYH8XpgjVUH9mwUPDC4ErAM_LLWPKUqWfO-SVNDd5sGpapuQLoorSTr9E_0qvi0xUTjxR8sDZIBgjgq/s940/image_2024-09-23_16-01-53.png

យោងតាមសារព័ត៌មានកូរ៉េ Yonhap News ក៏បានឱ្យដឹងទៀតថា ផ្លូវរថភ្លើងជាច្រើនខ្សែ រួមទាំងខ្សែ Gyeongbu ដែលតភ្ជាប់ទីក្រុងសេអ៊ូល និងទីក្រុងប៊ូសាន ត្រូវបានលុបចោល បិទ ឬផ្អាកបណ្តោះអាសន្ន ហើយរថយន្តដឹងដីធំៗពីរបានក្រឡាប់ ដោយសារឥទ្ធិពលព្យុះទីហ្វុង Pulasan បណ្តាលឱ្យជន់លិចផ្លូវ និងយានជំនិះរាប់សិបគ្រឿង។ ដូច្នេះនាយករដ្ឋមន្ត្រី Han Duck-soo បានណែនាំជាបន្ទាន់ដល់មន្ត្រីឱ្យប្រើប្រាស់ធនធានដែលមានទាំងអស់ ដើម្បីកាត់បន្ថយការខូចខាត និងត្រៀមសម្រាប់ភ្លៀងធ្លាក់ខ្លាំង នៅពេលដែលព្យុះទីហ្វុង Pulasan បោកបក់មកឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេស៕

ត្រឡប់មកកម្ពុជាលើកទី ២ កាន់តែពិសេស! Speed ដើរពេញផ្សារទួលទំពូង ផ្សព្វផ្សាយអត្តសញ្ញាណខ្មែរ

0

បន្ទាប់ពីបង្ហាញខ្លួននៅទឹកដីអង្គរទទួលបាន ៣០លាន Subscriber, ស្របតាមការសន្យា Speed ក៏បានត្រឡប់មកកាន់ទឹកដីនៃប្រទេសកម្ពុជាយើងជាលើកទី២ នារសៀលថ្ងៃទី ២៣ ខែកញ្ញានេះ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងចំណោមអ្នកគាំទ្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_Xcwfd-pmn3BPB-7xw6UxbYSYj0IFAKih8QBp15aiYphg0mfEygBrK00ZqqHmsXs9uwjOTnFa4dNwx-1DWFxzew_wgnQXNpQcQuzF7JjQ1EYZGzRLb2xAQc0QmjF-x01botanY4RQOX4OItT20Rxk7liSHgi6k1OKUW7DMLcufmtG-ow5GRpvMM_MEFX/s960/IMG_5525.JPG

តាមរយៈការ Live Stream នៅលើឆាណែលផ្លូវការរបស់ IshowSpeed នៅម៉ោង ៣ រសៀល Speed បានលេចវត្តមាននៅម្តុំផ្សារទួលទំពូង ដោយគ្រាន់តែចុះទៅលើរថយន្តភ្លាម រឿងដំបូងដែលលោកបានធ្វើមុនគេនោះគឺបានភ្លក់នំគូឆាយចៀន ទោះរៀងរលាកមាត់បន្តិច តែលោកក៏លាន់មាត់ថាឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBt58YoiYZ-6opc8dz5mBObZfwjMfz-w4133i08Ux83PJZcE_7NWjksuYhn-Np79Ba1AhFUDUI0_DdPGD8LSqCkoCRq0wAIBiF026n1JlZENecjsAXrR4elRFYqJC6B71W9A_b-echyphenhyphenf7MM1Z3DXXLLx6Kj6DefyOcbvR4kVVP4u3Jbx3amJ8jfcKbrTWJ/s960/IMG_5526.JPG

ចំណែករឿងទី ២ គឺលោកបានចូលទៅកាន់ផ្សារ ចូលជួបជាមួយនឹងបងប្អូនអាជីវករ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ ហើយលោកក៏បានចាប់កាន់អាវយឺត ដែលមានអក្សរពិធីភ្ជុំបុណ្យបិណ្ឌខ្មែរពេញៗដៃ។ រឿងបន្ទាប់គឺ Speed បានពាក់មួកស្លឹកត្នោតដើរនៅតាមផ្លូវបានយ៉ាងឡូយ ឆ្ពោះទៅកាន់ក្លឹបប្រដាល់គុណខ្មែរមួយកន្លែង ដោយបានលើកយកក្រម៉ាមកពាក់ករ និងលើកខោគុណខ្មែរមកស្លៀកថែមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmh3IjeFgZyha4ULId8talnlMMfn7wWHe_jO-da094RL_nfZgtZsD5tVIoNWUgzqO7XwpsU_a0DSzuQkrk6L9_l3-H8Cr1sIIOhGU-xlRFf1I1NipHKEEl62JAPNik79UanjgclWZAHhk2VmdCvmK09TPfge-E0iWK6poNTR84BnS_G2CCzcMSpf4yJRdN/s1065/IMG_5527.JPG

បន្ទាប់ពីស្លៀកខោគុនខ្មែររួច Speed ទប់ចិត្តមិនបានក៏ឡើងសង្វៀនប្រដាល់ជាមួយនឹងកីឡាគុនខ្មែររបស់យើង ខណៈក៏មានសំឡេងហ៊ោកងរំពងពេញសង្វៀន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1aJ8Ssz6DVqJDWJtyBx2nOtktUgvoRDQqixiK7YAqgHeCOQWkh89Eec6aLsMc7v0Vi_B_mFktAPb60ak1Et2AUcybUMsQ01WLrUea5okodfvc5MxzZxPaK6qPqdFEVivuJGURFKFiZ7EaflfJXVBa0O9Hb3ZqLi922I3AAMb5yO9YdrW4olbowpfAnuIU/s1062/IMG_5528.JPG

គុណភាព! ហ្វេនទាំងក្នុងនិងក្រៅប្រទេសរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផ្តល់ជាកាដូសរុបជាង១ម៉ឺនដុល្លារ

0

ខួបកំណើតឆ្នាំនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបចំកម្មវិធីយ៉ាងអធិកអធមបូកជាមួយនឹងកម្មវិធីជួបជុំអ្នកគាំទ្រផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ Miss Grand Cambodia 2022 រូបនេះពិតជាមានហ្វេនគុណភាពពិតមែន ខណៈទទួលបានកាដូជាទឹកប្រាក់សរុបជាង១ម៉ឺនដុល្លារពីហ្វេនក្នុងស្រុកនិងក្រៅស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwNbRNAb8ewWbSIk8ZuvJeDmUWeKVg6rEZE0f0YGribNMK4BRAjZoaFZaOiCeVAq6Y3t6uP8ZPSbzwveXGi7m5DhEiNSpWds2CJ3hoozMrthWm6UAabdAvYUkuz2MhWX-3ByU4FO5n1FuMQou2XKBVbQHtuSo0oFTqdDZoSpGFpIQPDYaCJHwWQoB9z7-z/s2048/image_2024-09-23_10-06-48.png
កាលពីថ្ងៃទី២១ ខែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 បានរៀបចំកម្មវិធីខួបកំណើតនិងជួបជុំអ្នកគាំទ្រលើកដំបូងរបស់ខ្លួនប្រមូលផ្តុំដោយសិល្បករសិល្បការិនី បវរកញ្ញា មានភ្ញៀវពិសេសពីក្រៅប្រទេសផងដែរ។ តាមរយៈវីដេអូផ្សេងៗដែលត្រូវបានចែករំលែកលើបណ្តាញសង្គមគេបានឃើញមានកម្មវិធីសប្បាយៗជាច្រើនទាំងការរាំនិងចម្រៀងពីម្ចាស់កម្មវិធីផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj35MWEgKBYwENGA69T1u0P3a8TKcWpKFcAdoNhnqMNBBOEJwTPSd2JIf-_p4vVBQaY-iZ8SJBqabxRXs-qtHn3dVnNU7D2cuR6F45y7yLSdBBccWrgmey30vfDPGl_Cs4vPy-fbQLdMJwDO7H1qFFp39tXIZcCv6cYBxzyxAdAS5PttQHTFekI8VwkMiou/s2048/image_2024-09-23_10-06-52.png

ជាមួយគ្នានេះដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានជូនពរនិងកាដូជាច្រើនពីមិត្តក្នុងចង្កោមសិល្បៈចំណែកឯហ្វេនៗរបស់នាងមិនអន់ដូចគ្នាមានការរៀបចំកាដូជាទឹកប្រាក់ទាំងលុយរៀលនិងដុល្លារសរុបបានទៅដល់ជាង១ម៉ឺនដុល្លារ។ ហ្វេនៗក្នុងស្រុកទទួលបានចំនួន
1465$ ចំណែកឯហ្វេននៅក្រៅប្រទេសវិញជូនជាកាដូដល់នាងសរុបចំនូន ១ម៉ឺនដុល្លារ។ ក្រៅពីហ្វេនៗ Miss Grand Cambodia 2022 រូបនេះទទួលបានបាច់ផ្កាជាសាច់ប្រាក់ពីម្ចាស់ក្រុមហ៊ុនដែលនាងធ្វើជា BA ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnvFmvIf8b22Zb5Hz6P7qJx1431HdDF000GI2xBgTTZqU8rzY4zN7n2cvhqVq437T5-nlcuEdZdW6EFySsf7P0LixmwJ6wzq43-Og0i0ZDTYk6MboZODlJuqddWGaxuYcnhPH-EkjTiwG6DvrELLVHDMqSz_ISzRCf_8dr3Wf05BjcGTgrQZjW6EejZEAb/s2048/image_2024-09-23_10-06-55.png

ការទទួលបានកាដូជាសាច់ប្រាក់យ៉ាងច្រើនពីហ្វេនៗទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បែបនេះបានធ្វើឱ្យអ្នកដទៃទៀតស្ងើចសរសើរយ៉ាងខ្លាំងចំពោះបវរកញ្ញារូបនេះដែលទទួលបានការគាំទ្រខ្លាំង ជានាមជាបវរកញ្ញាកម្ពុជាដំបូងមានការគាំទ្រទាំងក្នុងប្រទេសនិងក្រៅប្រទេសមានជាអំណោចយ៉ាងច្រើនបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_DUnGIpZU5jD6KYtMzuqS0qjjproitZjVvd1UOXAa7nvCYhzhS-NGMcjtyZKD-YLJYJYj9N4kX_Tu8GUb2hD8xMm3scvlwcLxcdpqJ8H4xbLnBhgWYxX_BIaA1ZdVraIpWmUenYE8aHvjDyoh6cBp3p5EJmU2DNIBWPxxtsvtSlSkdtXkHLZxKuMkvrpN/s2048/image_2024-09-23_10-06-46.png

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែលហ្វេនៗជូនកាដូជាសាច់ប្រាក់ដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជារឿយៗពេលមានកម្មវិធីពិសេសនាងគឺទទួលបានពីហ្វេនៗដូចគ្នា៕

ខេម បកស្រាយពាក្យចចាមអារ៉ាមជិតមានងារជា «ឧកញ៉ា»

0

តារាចម្រៀងមានសំឡេងស្អកដ៏ពីរោះជក់ចិត្ត ខេម បានបង្ហាញពីអារម្មណ៍របស់ខ្លួនបញ្ជាក់ទៅកាន់មហាជនក្រោយពីមានពាក្យចចាមអារ៉ាមថាលោកទទួលបានងារជា «ឧកញ៉ា» ខណៈរងនូវពាក្យប្រមា.ថរិះគ.ន់ពីបណ្តាអ្នកលេងបណ្តាញសង្គមមួយចំនួន។ ខេម ថាងារជា ឧកញ៉ា មិនអាក្រក់នោះទេ ប៉ុន្តែបើមិនចេញពីមាត់លោកកុំអាលជឿ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNyD31tvYY-3Jvt6NSSJbFsHbt9T4-8nbGvQcAtiY8GFOiTraKSHYKTycPikUstvdzWPJmir9raVUXt1NRWDOcHIDmp6tvq3iEhKHhb8vgadhyphenhyphensHGtRh6XWia9U1Zg8dATe8gMFMmB_sAXIlYF8BAo8uyQJvubwq2UxoFRlFImot1F8IYAs8IXCAzo20j_/s2048/image_2024-09-23_08-53-44.png

ខេម ជាតារាចម្រៀងម្នាក់ដែលមានសំឡេងស្អកហើយចាប់ផ្តើមមានភាពល្បីល្បាញតាំងពីចេញបទចម្រៀងដំបូងមានចំណងជើងថា «បេះដូងអើយ» ក្នុងផលិតកម្មថោន។ ទោះយ៉ាងណា លោកបានផ្លាស់ប្តូរទៅទ្រនំហ្គាឡាក់ស៊ីវិញនិងបានចាប់ដៃគូជាមួយតារាចម្រៀង តន់ ច័ន្ទសីម៉ា មានបទចម្រៀងទាំងទោលនិងគូល្បីល្បាញជាច្រើនបទមុននឹងបច្ចុប្បន្នហាក់មានការមិនពេញចិត្តពីអ្នកមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmggK5uck4Va7b4ldPwiYFFvKIAowz43ZE0flgPxizogzQ6-wcm5w7YaCv-0HGP_Egde0BxQn4u0vXqABZNyUK6g6C1RiYn8UTRvRNAZQmvKMwEmwAhIb4HDcNdEcluSduvNvuFCaBPwdBOX467_vs4brXZCPPAA1V5DIB8kdQussYlMZLmQoLF29aAPJ0/s2048/image_2024-09-23_08-53-41.png

ថ្មីៗនេះទៀតសោត តារាចម្រៀង ខេម ក្លាយជាផ្ទាំងស៊ិបពីអ្នកលេងបណ្តាញសង្គមមួយចំនួនក្រោយពីមានដំណឹងថាលោកត្រៀមទទួលងារជាឧកញ៉ា ជាអ្នកបន្ទាប់ពីរៀមច្បងក្នុងទ្រនំដូចជា ឧកញ៉ា ព្រាប សុវត្ថិ និង ឧកញ៉ា ខេមរៈ សិរីមន្ត។ ពាក្យចចាមមអារ៉ាមនេះ ខេម បានចេញមកបញ្ជាក់និងបង្ហាញអារម្មណ៍របស់ខ្លួនទាក់ទងនឹងបញ្ហានេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoMiZDcostcwV7fzvj1Jqlm07yDjaAmhzddfkA1je31b_r9eVg4TONKH8ZlH8U96Hkzwyy3Sn-CWqeHyOLy0DOGzK7v9pjcvOo7BqHsK41-EVCmrKW2V0e_VsXrgvF8MmV55uK6O2DTsIpRbJabE8hyphenhypheniirJnFADEkQoF1Nn58nK0LEVgViXHindRRdYhDI/s1280/image_2024-09-23_08-53-49.png

នាយប់ថ្ងៃទី២២ ខែកញ្ញា តារាចម្រៀង ខេម បានបង្ហោះរូបមួយសន្លឹកស្ថិតក្នុងសំលៀកបំពាក់កីឡា ដោយបានដាក់ខ្លឹមសារថា«បងប្អូនជាទីស្រលាញ់ ថ្ងៃនេះសូមបញ្ចេញអារម្មណ៍ពិតមួយ ។ មួយរយៈនេះមានព័ត៌មានជាច្រើនចុះពីខ្ញុំទទួលបានងារជា ឧកញ៉ា
ខ្លះក៏ចុះថារៀបចំទទួលហើយ តើព័ត៌មានទាំងអស់នេះបានសំដីមកពីណាហើយបងប្អូនមួយចំនួនក៏ជឿស្លុងតាមព័ត៌មាននោះ ខ្លះក៏បានជេរប្រមាថខ្ញុំ អ្នកខ្លះក៏អបអរសាទរ ហេតុអីមិនសួរខ្ញុំផងថាតើខ្ញុំយ៉ាងមិចហើយ ហើយខ្ញុំរាល់ថ្ងៃចឹងដូចគេប្រាប់ទេ រស់នៅចំណុចណា រាល់ថ្ងៃខ្ញុំជាអ្នកចម្រៀងម្នាក់ ហើយជាប្រជាជនធម្មតាដូចបងប្អូនដែរ។ បញ្ជាក់ : ងារជា – ឧកញ៉ា វាមិនអាក្រក់នោះទេ – ប៉ុន្តែរាល់ព័ត៌មានដែលមិនចេញពីមាត់ខ្ញុំសូមបងប្អូនកុំទាន់ជឿអី អាចសួរខ្ញុំបាន»។ ក្នុងនោះដែរ ខេម ថាមិនបន្ទោសដែលជឿលើរឿងនេះនោះទេ ប៉ុន្តែចង់ដាស់ស្មារតីទៅដល់អ្នកដែលកុំតែផលប្រយោជន៍ខ្លួនបំភ្លៃការពិតគួរបញ្ឈប់សកម្មភាពនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCq9_NnYKJmKbXdn4TAL2erkmwbq-o-J-0clS46_EuKO2YpKCORfai8W2lKrHQD7XY0ct34YWzHr_nOMjXYDJWgW0D98vUVLFTA90GXriFkKPkLw_hDR-qDuQ5WnVy3v8PZ8CPO2uJyTPhH9noMlj74molD11aUcOduCBQB2beYWsMFetaVPi4HQ3M39RL/s2048/image_2024-09-23_08-53-52.png

គួរបញ្ជាក់ថា ខេម មានឈ្មោះពិតថា ប៉ុន សុណារិន ជាអ្នកខេត្តកំពង់ឆ្នាំង មុននឹងក្លាយជាតារាចម្រៀងមានប្រវត្តិជាអ្នករត់ម៉ូតូឌុប។ បច្ចុប្បន្នលោកមានវ័យ៣៩ឆ្នាំ និងមានគូស្នេហ៍ជាអនិកជនរស់នៅប្រទេសបារាំង៕

អ្នកបង្កើតមាតិកា Shanae លើកឡើងថាមូលហេតុស្រលាញ់ប្រទេសកម្ពុជាគឺ «ខ្មែរជាមនុស្សមានទឹកចិត្តចេះស្រលាញ់គ្នា»

0

អ្នកបង្កើតមាតិកា ShanaeLael ជាជនជាតិអាម៉េរិកដែលមានគ្រួសារនិងរស់នៅស្រុកខ្មែរបានទម្លាយថាមូលហេតុដែលនាងចូលចិត្តខ្មែរគឺប្រជាជនខ្មែរមានទឹកចិត្ត ជួយយកអាសារគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQudmbWr5Tmz_SbtyJQ4AnWUzOAWjjge-Wj_ralOYsuIrlRxYOuihpqLVMgoLGN1Hz-Y32MklhfNs0Iqi80VNpe28xhzMLMBBoHRjo7GJAq6gKUgAogDXAj1avUXzHi8wZOrDcjDoZVxjaP787UcXnJxoH-aVAA9_U2KvgUzld2yhqIkGmuBi4xyW8DsXY/s2048/image_2024-09-21_14-53-22.png

ជារឿយៗ អ្នកមួយចំនួនអាចនឹងស្គាល់អ្នកបង្កើតមាតិកា Shanae ដែលជាជនជាតិបរទេសបានជួយផ្សព្វផ្សាយពីអាហារជាច្រើននៅលើទឹកដីកម្ពុជាក្នុងខេត្តបាត់ដំបងប្រកបដោយភាពសាមញ្ញាតាមរយៈវីដេអូនានារបស់ខ្លួនកន្លងមក។ ការផ្សព្វផ្សាយពីវប្បធម៌ខ្មែររបស់អ្នកបង្កើតមាតិការូបនេះបានធ្វើឱ្យហ្វេនៗមានការសាទរយ៉ាងខ្លាំង ខណៈនារីជាជនបរទេសរូបនេះអាចប្រើប្រាស់និយាយភាសាខ្មែរបានយ៉ាងល្អគួរឱ្យសរសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI992qYLDsvlTvz5kO7WM75Unyuc70SUI41bGq4ru1zM_xmTeQ1eHMYyiMVN6G5iPj6mKndxfXH_rZQ1D5PrBckEau_UPBDZsjy4EzcU7MajMR0EkdiDA4oFKCX76QK2SttKXYhZAjIxVN0ib_F8fs0A8gCfXDyMXTshkheJWfkez9814Acszy2zDC6BJt/s2048/image_2024-09-21_14-53-29.png

ទង្វើរបស់អ្នកនាង Shanae ក៏បានដក់ជាប់ក្នុងបេះដូងទស្សនិកជនចំណែកហ្វេនៗមួយចំនួនក៏ចង់ដឹងដូចគ្នាថាហេតុអ្វីបានជាអ្នកបង្កើតមាតិការូបនេះពេញចិត្តពេញថ្លើមប្រទេសកម្ពុជាយ៉ាងនេះ។ ក្នុងកិច្ចសម្ភាសន៍ 3Fun ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា Shanae បានបង្ហាញខ្លួនក្នុងនាមជាតារាកិត្តិយសប្រចាំសប្តាហ៍ក្នុងឈុតប្រពៃណីខ្មែរក្នុងឱកាសរដូវកាលភ្ជុំបិណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq9rc-sYZxxjXif2ctUEMYIZHk3IQ08jIQdx_7fF-KGlZt2a87tKPKGJpbHkcjWjweCDEUJ5-cmzMnqPHt99ewmX4FtQOE6USy0ljU-vbupNn8Ik69PmnQ406PgGqE6sQcDRD60Ux6FYKvkWdwKRLbTn35fm0MM2hj9eNGIje6vljIMxuGeBJBMausDUA6/s1280/image_2024-09-21_14-53-33.png

ទន្ទឹមនឹងនេះ Shanae បានបញ្ជាក់ថាមូលហេតុដែលរូបអ្នកនាងស្រលាញ់ខ្មែរដោយសារតែខ្មែរស្រលាញ់គ្រួសារ ខ្មែរចេះជួយយកអាសារគ្នាដូចជាអ្នកជិតខាងជួយមើលកូន ធ្វើម្ហូបជាមួយគ្នាសម្រាប់អ្នកខេត្តបាត់ដំបង ប៉ុន្តែមិនសូវដឹងនោះទេសម្រាប់អ្នករស់នៅភ្នំពេញ ហើយសាច់ញាតិខាងសាច់ថ្លៃគឺជួយទុក្ខធុរៈមើលកូនឱ្យខ្លួន។ ក្នុងការលើកឡើងនេះជារួម Shanae ចង់សម្តៅថា ខ្មែរគឺចេះជួយទុក្ខធុរៈយកអាសារគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha0e6KAhj24PeBuqSRz_QSQ5CfL2nncaLdMih8AAbjbCxsSYFgJQDuZK3qNdde3ooV2gRNAlm-Lc_Qa8oiRRYLs9p9aUvJP5f-r7psRcgzGNJQkfu1XcCYhIAgPTLiYaBv1Zz5xGA95-BIl2pFTEUFWqD-BM3nxYk5MlN4A01UeLBHDQsevbBt_eweRG7J/s2048/image_2024-09-21_14-53-15.png

គួរឱ្យដឹងថា ដើមឡើយ Shanae បានមកប្រទេសកម្ពុជាជាការដើរលេងនិងជួយខ្មែរចំនួន៣ខែហើយការមកដំបូងគឺមានអារម្មណ៍ថាស្រលាញ់ខ្មែរខ្លាំងដោយប្រជាជនខ្មែរចិត្តល្អ ស្វាគមន៍ខ្លាំង និងចង់មកលេងម្តងទៀត។ ត្រឡប់មកលើកក្រោយអ្នកនាងរស់នៅចំនួន៦ខែដោយជួយមិត្តភក្តិនៅកន្លែងហាត់ប្រាណហើយក៏បានជួយប្តីនៅទីនោះនិងបានចាប់ដៃកសាងគ្រួសារជាមួយគ្នាដោយបានរៀបការនៅអាម៉េរិក។ បច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសម្នាក់ និងកូនក្នុងផ្ទៃម្នាក់ទៀតនិងមានមុខរបរបើកកន្លែងហាត់ប្រាណនៅខេត្តបាត់ដំបង៕

កូនប្រុសលោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បើកបរក្នុងល្បឿនលឿន បុកគេស្លា..ប់ ត្រូវតុលាការអូស្ត្រាលី កាត់ទោសឱ្យជាប់ពន្ធនាគារជិត ១៣ឆ្នាំ

0

ករណីកូនប្រុសរបស់លោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឈ្មោះ ឌឿន ឧត្ដម បានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់ប្ដីប្រពន្ធមួយគូ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុច ផ្លូវប្រសព្វមួយកន្លែងនៅទីក្រុង Caulfield South ភាគអាគ្នេយ៍នៃទីក្រុង Melbourne ឥលូវនេះត្រូវបានតុលាកា ប្រទេសអូស្ត្រាលី សម្រេចកាត់ក្ដីឱ្យជាប់ពន្ធនាគា រយៈពេល១២ ឆ្នាំ ៩ខែ ហើយបើតាមការចុះផ្សាយពីសារព័ត៌មានអូស្ត្រាលី 9news បានបង្ហាញថា ឈ្មោះ ឌឿន ឧត្ដម អាចនឹងត្រូវបណ្ដេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីអនុវត្តទោសចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc5KHRxewON7ilq8GkiI1G4hxuH2B3XucKUtEMZZPTSSEiFV9tpj38KWKmoJ2276XH57SZePBo1QsrbdHvvZWkcHu4_hzzO6h1JTbM54GVuF-y0DjKYfcb04XomkTKh0N7DL5C7mqRrjfqrNsmVprdgtNSsk0c0aHHeC0GbKmhDVoGwxDX9gQCxzL_qbPq/s1280/yMsljzJN-75-1.jpg

ជនរងគ្រោះពីរនាក់ប្ដីរប្រពន្ធដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ Santosh Adhikari អាយុ៣២ ឆ្នាំ និង Pratima Thapa Adhikari អាយុ ២២ឆ្នាំ ។
យោងតាមចៅក្រមឈ្មោះលោក Jeanette Morrish បាននិយាយថា ការស្លាប់របស់ប្ដីប្រពន្ធគេទាំងពីរ ជាកំហុសទាំងស្រុងរបស់ឈ្មោះ ឌឿន ឧត្ដម ដែលបានបើកបរហួសល្បឿនកំណត់រហូតដល់ ២១៣ គីឡូម៉ែត្រ ក្នងមួយម៉ោង បំពានភ្លើងសញ្ញាចរាចរណ៍ លើសពីនេះថែមទាំងមានកម្រិតជាតិអាកុលក្នុងខ្លួន ០.០១៦ និងមិនមានប័ណ្ណបើកបរទៀតផង ។ ចៅក្រមខាងលើ បានបន្ថែមថា ម្ដាយរបស់ជនរងគ្រោះ តែងតែយំសោកជារៀងរាល់ថ្ងៃ ចាប់តាំងពីកូនស្រី និងកូនប្រសាររបស់គាត់ បានស្លាប់ រហូតមកដល់សព្វថ្ងៃនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihPeLC9GAdfaMzjwjyMRoKZSRMntL231Cs27IPQV1e5vW-iCz-UkubDGmLP1_dS6IIzi7YXSIggD3J9ZTSJ7lY6LSqqGbu7P_mC1vOmoPNAwmop4lMD9jYKBA_jgmODDMk1ZSvk6S5eQF6VpV8szvsSyNBCk3UDW-j7219dw0bItrx-LenznV8l_TGZ7nT/s707/image_2024-09-23_15-33-47.png

យោងតាមសម្ដីមិត្តភក្ដិម្នាក់របស់ជនឈ្មោះ ឌឿន ឧត្ដម ដែលបានរួមដំណើរជាមួយ នៅថ្ងៃកើតហេតុ បានឱ្យដឹងថា ឌឿន ឧត្ដម បានបើករថយន្តយ៉ាងលឿនហួសល្បឿនកំណត់ ហើយបើទោះជាគេព្យាយាមឃាត់យ៉ាងណាក៏ដោយ ក៏មិនស្ដាប់ដែរ ។ ហើយដល់ចំណុចកើតហេតុ គេបានប្រាប់ឱ្យឈប់ស្ដុបក្រហម តែ ឌឿន ឧត្ដម នៅតែមិនបន្ថយល្បឿន ទើបបណ្ដាលឱ្យបុកពេញទំហឹងទៅលើជនរងគ្រោះពីរនាក់ប្ដីប្រពន្ធដែលកំពុងបើករថយន្តម៉ាក ហុងដា មួយគ្រឿង ឆ្លងកាត់ផ្លូវបណ្ដាលឱ្យស្លាប់ភ្លាមៗ ។ ចំណែករូបគេដែលជាអ្នករួមដំណើរលើរថយន្តបង្ក ក៏បានរងរបួសធ្ងន់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-g7hKRYOHJDFng1DuUx3aRPjSsXu5itFckGBcI-m3IAfjZNUUjjnt0vmhD1_Ifj-Gi4EsefsyyTHOs93M7XIUh6cKYZchTq0fKRtanXGG-gcuiuKrq7Gb9PBsTR8F5-Q94yWB2xHc20TXXJaYO0JH1ozxAoSnQtkBzpfCAappA2J87lYI0IRQ4aZusk97/s767/image_2024-09-23_15-33-42.png
សូមរំឮកថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ ជនបង្កឈ្មោះ ឌឿន ឧត្ដម ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមដំណើរដោយមនុស្សម្នាក់ បានបើកបររថយន្តមួយគ្រឿងម៉ាក BMW ក្នុងល្បឿន រហូតដល់ ២១៣ គីឡូម៉ែត្រ ក្នងមួយម៉ោង ខណៈដែលល្បឿនកំណើតត្រឹម ៧០ គីឡូម៉ែត្រ ក្នងមួយម៉ោង ព្រមទាំងបំពានភ្លើងសញ្ញាចរាចរណ៍ ទៅបុករថយន្តម៉ាក ហុងដា ពណ៌ទឹកប្រាក់ បើកបរដោយប្ដីប្រពន្ធជនជាតិណេប៉ាល់ បណ្ដាលឱ្យពួកគេទាំងពីរនាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកជនបង្ក ព្រមទាំងអ្នករួមដំណើរម្នាក់ទៀតនោះ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpuO9ZX0ySCfEDCM-hyvUkhKM6MxeB6PBFAN8CWIXPrE1eYfjEZlQJkEHOUVwVKiQoqqgX67Z0EwV1nxlj32CNpMUZyyN1v2jOAl5Ue6_TNF1zRk4t_df-ylioftJxt-EimhKAUbDg_6ZaIePLWNwkH28YasCZE7Qa4gLnhGO4BJJDO8UsjGyjkVYApQ72/s636/image_2024-09-23_15-33-43.png

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចផ្លូវប្រសព្វនៃផ្លូវ North និង Thomas ក្នុងទីក្រុង Caulfield South ប្រទេសអូស្ត្រាលី ។ យ៉ាណាក៏ដោយជនបង្កបានសារភាពទីទោសកំហុស ហើយកាលពីដើមឆ្នាំ តុលាការបានកំណត់ទោស ២ករណី គឺបើកបរបណ្ដាលឱ្យមនុស្សស្លាប់ និងករណីមិនប្រុងប្រយ័ត្នបង្កឱ្យមានរបួស ។