ប្រទេសថៃ ៖ វាបានធ្វើឱ្យមហាជន និងវិស័យសិល្បៈនៅប្រទេសថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងថា តារាសម្តែងដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ គឺលោក អមអាក់ខាផាន់ ណាក់ម៉ាត (Om Akkaphan Namart) បានទទួលមរណ.ភាព ក្នុងវ័យត្រឹមតែ៣៩ឆ្នាំ ក្រោយពីលោកកើតជំងឺមហារីកនៅបរិវេណសាច់ដុំបេះដូង និងរាលដាលដល់សួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTYZGL_WV1CI_MMZUwysfjxOuP5zcZqWAe5fm3mjAE89aIMnVvnclXcB80ZzpIzG6mziGBlYCluulCcinYlN7WbXcWYSvHseQphYQn3BnF64wKTl8Rttgp3UghfoxZvf6WtoPWMgZylhAhBSnTRMVtIlABJylS39TMclZuCmiE67LNcXVWWEiWhr9SgHAp/s1000/image_2024-09-23_16-21-13%20(2).png

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ហ្វេសប៊ុកផេករបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ ប្រទេសថៃឈ្មោះ Ch7HD បានបង្ហោះព័ត៌មានដ៏សោកសៅពីការទទួលមរណភាពរបស់តារាសម្តែងដ៏ល្បីល្បាញ គឺលោក អម អាក់ខាផាន់ ក្នុងវ័យត្រឹម៣៩ឆ្នាំ ។ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ បញ្ជាក់ថា លោក អម អាក់ខាផាន់ គឺជាតារាសម្តែងដ៏មានទេពកោសល្យក្នុងវិស័យភាពយន្ត ហើយលោកបានបន្សល់ទុកនូវស្នាដៃគួរឱ្យចាប់អារម្មណ៍យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSyxWGm7qwVDRKfz0iivruGYwax0xDmnlM5OUvDhotIqx1n05UvoNX5RYCyW8SuiGHoUGNxRXpjrVNPF5IJaswaqpjxm5whXnsjRG0k__mD-YvcGqf2BFJsFy68sVh1iaUswbKduKeiBMoId_nCZ-ZGKOYrz_2DFEO3hiEJAuGnFvMBbSzpZUYYlJWDUoe/s600/image_2024-09-23_16-21-13.png

លោក អមអាក់ខាផាន់ កើតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៥ បានឈានជើងចូលក្នុងវិស័យសិល្បៈដំបូង តាមរយៈការថតផ្សព្វផ្សាយពាណិជ្ជកម្ម Music Video ។ បន្ទាប់មក លោកបានសម្តែងជាតួរងក្នុងរឿងដំបូងឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងសម្តែងភាពយន្តឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ រហូតទទួលបានពានរង្វាន់ទូរទស្សន៍មាស ផ្នែកតារាសម្តែងលេចធ្លោ ។

ក្រោយមក លោកបានសម្តែងជាតួឯកលើកដំបូងក្នុងរឿង «Sao Chai Hi-Tech» ជាមួយតួឯកស្រី អ្នកនាង វ៉ារ៉ាថាយ៉ា នីឃូហា ហើយលោកក៏ចាប់ផ្តើមមានឈ្មោះបោះសំឡេងកាន់តែខ្លាំង ក្រោយពីលោកបានសម្តែងរឿង «ភពពីរ» ។ ចាប់ពីឆ្នាំ២០១៧ រហូតមក លោកក៏បានសម្តែងភាពយន្តជាបន្តបន្ទាប់ ដូចជា ៖ រឿង «បេសកកម្មស្នេហា» និងរឿង «កងនាវាជើងទឹក» ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwUd1zHbqOr-UBIUeiy36naM255UebPZZjQvGpX5owPmeV2-QEiDQrYi3MEtYAfOf7PexcU8UUQCGPniyiaW13iAzFaQPtMe3gXb-f-S8AnYOnCFw7m6a8lIio83adUF6y6CsH6GMby1QwPZ5FAnCobq_WWoO5YhzVvhbrNTmUR01U5XOVoy7VxzKHCFLO/s960/photo_2024-09-23_09-54-13.jpg

ប៉ុន្តែនៅឆ្នាំ២០២២ លោក អមអាក់ខាផាន់ ក៏ចាប់ផ្តើមកើតជំងឺមហារីកនៅសាច់ដុំបេះដូង ហើយលោកក៏ផ្អាកពីការងារសិល្បៈ ដើម្បីព្យាបាលជំងឺមហារីកនេះដែលរាលដាលទៅដល់សួត ។ កាលពីខែមករា ឆ្នាំ២០២៣ លោកបានចូលវះកាត់នៅមន្ទីរពេទ្យ ហើយជំងឺរបស់លោកក៏ធូរស្បើយឡើងវិញ ប៉ុន្តែហ្វេសប៊ុករបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ បានបង្ហោះព័ត៌មានសោកសៅពីការស្លាប់របស់លោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។

ការទទួលមរណភាពរបស់លោក អមអាក់ខាផាន់ បានធ្វើឱ្យមហាជន, មិត្តភក្តិក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះនាពេលមុននេះ ពួកគេទើបតែលោកថតភាពយន្តថ្មីមួយ ហើយលោកថែមទាំងបង្ហោះក្នុង Instagram ឱ្យទស្សនិកជនរង់ចាំទស្សនារឿងថ្មីរបស់លោកទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWREhnZ23uDUj-jxWGOWKajma9yzkOZzM0_-JPw0G0V-zU6xJqyyMLp8pedhRzvNZIMkNnneFEUjeivCfzJoOoRlF7EaMZtE2_t19KJmPZMJJ4z4y-opSfnICVjhxoBx0a8NTaZifWPM-rkuuU35f62C-oPuqpgXVKg07E3kfJMOi1pL2UnGm3mKIiwHv6/s1280/photo_2024-09-23_09-54-14%20(2).jpg

ក្រុមគ្រួសាររបស់លោក និយាយថា លោកបានព្យាបាលជំងឺមហារីកនៅសាច់ដុំបេះដូង អស់រយៈពេលជាង២ឆ្នាំហើយ ។ ប្អូនស្រីរបស់លោក និយាយថា ៖ «២ឆ្នាំមកនេះ បងប្រុសបានព្យាបាលជំងឺនៅមន្ទីរពេទ្យ តែគាត់អត់ធ្មត់ខ្លាំងណាស់ ។ បងប្រុសបានមើលថែក្រុមគ្រួសាររហូតដល់គាត់ស្លាប់ ប៉ុន្តែគាត់នៅតែរឹងមាំទាំងផ្លូវកាយ និងចិត្ត ដើម្បីកុំឱ្យគ្រប់គ្នាបារម្ភ» ។

រីឯម្តាយរបស់លោក និយាយថា ៖ «ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានមកចូលរួមបុណ្យសពកូនខ្ញុំ ។ បើទោះជាកូនប្រុសកំពុងសម្រាកព្យាបាលជំងឺក្តី តែកូននិយាយជាមួយក្រុមគ្រួសារតាមធម្មតា ដោយសារមិនចង់ឱ្យគ្រប់គ្នាបារម្ភ ។ កូនប្រុសបានលះបង់គ្រប់យ៉ាងទាំងអស់ដើម្បីថែទាំគ្រួសាររហូតដល់ដង្ហើមចុងក្រោយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDBsNnXH6B63BEmucqbs_lF2c9S_LBhQlxiS6vt4ILhLXqLNu0fyGME-P5hHV2tXZhPWa4YZ4ot0J4nEem7tJO4WcvCEbe-jM8Mz3oLmpPzt5BUafqW9MbNm9heoCsnfwV9X9iLNp2oju0TI4ISWtQueKTNNSsn9OHPgyUWW471Xwwfr9QGr9Sg1iFv8FT/s1280/photo_2024-09-23_09-54-14.jpg

ក្នុងពិធីបុណ្យសព គេបានឃើញអ្នកស្រី ដារៀ ឆេសរ៉ុក ជាភរិយារបស់លោក អមអាក់ខាផាន់ ឈរទទួលភ្ញៀវមកចូលរួមបុណ្យសពជាមួយក្រុមគ្រួសារខាងស្វាមី ជាមួយទឹកមុខយ៉ាងក្រៀមក្រំបំផុត ៕