Home Blog Page 849

Peypey Dy ទប់ចិត្តមិនជាប់លើកឡើងបែបនេះចំពោះ Allan ដែលឈ្លេចយកចំណុចអវិជ្ជមានកុនខ្មែរមកវា.យប្រ.ហារ

0

ការបញ្ចេញមតិរបស់អ្នកបង្កើតមាតិកាមួយរូបគឺ Allan ចំពោះវិស័យកុនខ្មែរទៅលើរឿងរបស់ផលិតកម្ម LD បានផ្ទុះនូវការវែកញែកយ៉ាងខ្លាំងពេញបណ្តាញសង្គម។ ក្នុងនោះ Peypey Dy ក៏បានលូកមាត់ដកស្រង់នូវការលើកឡើងរបស់អ្នកផ្សេងយកមកបង្ហោះបន្តលើបណ្តាញសង្គមផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Hea01MM2vp2zYcRTz4OVU2hLfx_1EBVREzajOh0PwFFb3GpL7gaXSfZyGJ-h0opDiBbjGVrvXnZTfbpQXDDX1KH4fMWB9HuU7Ahdn05Oasj5447q6vnjSScdFyhWPFkNAGk8fudJwGg5PPUe16W9yOkZibok2vS66SjDDZ8Xq5L1SC7m19zqzvCiugop/s2048/image_2024-09-23_13-36-36.png

នៅល្ងាចថ្ងៃទី២២ ខែកញ្ញា Allan បានបង្ហោះរូបពីរសន្លឹកអមដោយខ្លឹមសារថា «ខ្ញុំទើបតែមើលរឿងនាងនាថវគ្គ 2 រួច។ បើនិយាយពីសាច់រឿងលើកនេះគឺចាញ់រឿងវគ្គមួយទៅទៀត ។ អ្វីៗដែលតួអង្គទាំងអស់បានធ្វើគឺគ្មានប៉ះពាល់អីដល់សាច់រឿងទាំងមូលទេ…។ ហើយខ្ញុំនឹងបកស្រាយពីមូលហេតុ, ហេតុអ្វីក៏ខ្ញុំនិយាយបែបនេះនៅក្នុងវីដេអូខាងមុខ។ ខ្ញុំមិនទាន់ចេញវីដេអូឥឡូវនេះទេ, ពីព្រោះខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាទៅមើលរឿងនេះសិន។ ដើម្បីពេលមើលវីដេអូខ្ញុំទៅ, នឹងយល់ថាខ្ញុំចង់និយាយពីអ្វី។ វីដេអូខ្ញុំនឹងចេញនៅក្នុងសប្តាហ៍ក្រោយ»។ អ្នកបង្កើតមាតិការូបនេះនេះក៏បានបញ្ជាក់ចំនួន៤ចំណុចនឹងបង្ហាញនៅក្នុងវីដេអូខាងមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkDJnyi3F0pU1uwNmctk30p6rgf2LRC3kr4NVY4O1cT2VHVw0f4VsOGoI0kQnxIlyGRfpSxHlayAOIh8d5CFQEM6aWTHwcXqdP8rIIMsimrml-_ySrBzmb8cE9ir4ZAeY2PaD6h2bnTHqvcv7mBjR53Di45iVEgIWfS3USRYK38N6-ZNlh0e7XOpb9-lV5/s1440/image_2024-09-24_08-53-42.png

ការលើកឡើងរបស់ Allan ចំពោះវិស័យកុនខ្មែរជាលើកទី២នេះត្រូវរងនូវមតិចម្រូងចម្រាសយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមខុសប្លែកពីការលើកឡើងរបស់លោកក្នុងវគ្គទី១។ មិនត្រឹមតែ អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែគេក៏បានឃើញ Peypey Dy ដែលជាម្ចាស់ផលិតកម្មមួយរូបត្រៀមបញ្ចេញស្នាដៃកុនរបស់ខ្លួនក៏បានស្រង់សម្តីអ្នកដទៃយកមកចែករំលែកបន្តផងដែរ។
Peypey Dy បានចែករំលែកការបង្ហោះរបស់ Allan ដោយបានដាក់ខ្លឹមសារថា «Copy
សុំនិយាយការពិតមួយចុះ ពេល Bro ស៊ីឈ្នួល Promote ផលិតផលឱ្យគេ Bro ខំលើកមកអស់ហើយពីអីដែលរបស់នោះមានតែអត់មាននិយាយពីចំណុចខ្វះខាតឬអីដែលមិនល្អទេ គឺកប់ចោលអត់ស្រណោះ។ តែមើលកុនប្រូខំណាស់យកចំណុចខ្វះខាតឬស្ទើរមកវែកញែក តែភាពលេចធ្លោដែលគេធ្វើបានអត់និយាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghD4FrDZv6h6D11hgJjgjSa29jASNVMEaVX0tbZZkyGffJ-7_GNu3pwOeiVDG5oOatmwOlCS3L6un9gM6Y4nOmWVB9u-5Yx-dxsvlAY-q12jqRHkrtoN7grtsCSJNwn35TDOqlmDHEUNpSdiRdocizudxFKp_elxjqbLCnCENwGny6G_eyh7Zc1WTXBSkt/s2048/image_2024-09-23_13-36-38%20(3).png

ខ្លឹមសារដែរឆ្លុះបញ្ចាំងទៀតថា «ខ្ញុំមិនមែនអ្នកជំនាញខាងកុនទេ តែតាមធ្លាប់មើលបានខ្លះកន្លង រឿងរបស់ LD ចាត់ទុកថាអាចទួលយកបានហើយ ទាំងខ្មោច ទាំងកំប្លែង… អាចថាបើប្រៀបធៀបផលិតកម្មផ្សេងគឺប្រសើរនិងល្អជាងច្រើន។ តែយ៉ាងណាចំណុចខ្វះខាតឬស្ទើរនៅតែមានខ្ញុំមិនថាអត់ទេ តែក៏គ្រាន់ជាជាងលើកតែជ្រុងម្ខាងមកនិយាយដែរ ធ្វើបែបហ្នឹងមិនខុសអីពីការវាយប្រហារគេទេ.. »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB0g36GoYL8UnI_suEUVusYiaRkElem3cc6NFAtIPQbRKS-Av6_4ZsDO5Yz1g26PChoALxgL33QdwqOVYZ1rCTeSk5Wm6HmPbPBmj0Gso2FNs_QxAmLZlaStMRoCF8cDLr0S-0RRqWNiZN71FI-QUFGIuMLkXfKI3UnhB8nJ6I_F8980Olv_n9gozhFe8g/s2048/image_2024-09-23_13-36-41.png

គួរបញ្ជាក់ថា ប្រវត្តិស្នេហ៍នាងនាថ មានចំនួន៣វគ្គដែលផលិតកម្ម LD ហ៊ានចាយលុយខ្ទង់លានដុល្លារមកផលិតដែលប្រមូលផ្តុំទៅដោយតារាសម្តែងល្បីៗទាំងក្នុងស្រុកនិងក្រៅស្រុក ខណៈមានតួឯកស្រី មាលា ជាកូនខ្មែរកាត់បារាំង និងមានតួឯកប្រុសតារាសម្តែងមីយ៉ាន់ម៉ា បៃ តាកន។ ក្នុងវគ្គទី១ ម្ចាស់ផលិតកម្ម LD បានបង្ហើបថា ខាតទុនបន្តិចបន្តួចដោយសង្ឃឹមថា វគ្គទី២ នេះទស្សនិកជនគាំទ្រឱ្យបានច្រើន៕

ឃើញរឿងផិ.តក្ប.ត់ច្រើនពេក វ៉ាន់ នីឡា ដាក់ចំៗបែបនេះ

0

មួយរយៈចុងក្រោយនេះនៅលើបណ្តាញសង្គមក្នុងប្រទេសកម្ពុជាលេចឡើងនូវរឿងក្បត់ចិត្តជាច្រើនទាំងមនុស្សស្រីនិងមនុស្សប្រុស ខណៈអ្នកលក់អនឡាញមួយចំនួនតូចបែរជាយករឿងនេះទាញធ្វើជាប្រធានបទផ្សេងៗធ្វើឱ្យបាចសាចកាន់តែខ្លាំង។ រូបភាពប្រពន្ធតាមទាន់ប្តីមានស្រីថ្មី ប្តីតាមទាន់ប្រពន្ធមានប្រុសថ្មី មានភាពពេញនិយមយ៉ាងខ្លាំងនិងមានការចែករំលែកបញ្ចេញមតិយោបល់ផ្សេងៗទៅលើរឿងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisI3gTKqw6w_UJ-C-mh8XxIOm0iJJdXpZg5MGWUMiwGPCw6Tv4HhEDBKnskK49OapI5mPMVGkafsygHF9wf7UwCtw_aJGqJiao9gdKsZtIeVOeFHEEpeDj_G4emPh19urGr19JCr1dXHDckFlihN_D-Ec9X2-T5LAZMvDkGC5eAefa-ox8L2EA6aEfQKAb/s2048/image_2024-09-23_15-38-11.png

ជាមួយគ្នានេះផងដែរ គេបានឃើញតារាចម្រៀង វ៉ាន់ នីឡា ដែលកំពុងកក់កបមុខជំនួញខាងសម្រស់ក៏បានចេញមុខនិយាយចំណុចមួយដែលហាក់មានភាពលម្អៀងទើបធ្វើឱ្យកំណើនមនុស្សក្បត់ចិត្តប្រពន្ធកាន់តែច្រើនឡើង។ តារាចម្រៀងរូបនេះបានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២១ ខែកញ្ញា ថា «ពេលប្តីមានស្រីបង្ហោះតែមុខស្រីអត់បញ្ចេញមុខប្តី នេះជាមូលហេតុមួយដែរ ដែលធ្វើឱ្យបុរសខ្លះគាត់អត់ខ្វល់ទេបើសិនជាការលួចលាក់ស្រីកំណាន់គាត់ត្រូវបែកការ ព្រោះគាត់ដឹង ១០០% ទោះយ៉ាងណាប្រពន្ធសំលាញ់គាត់នៅតែនៅខាងគាត់និងទុកមុខឱ្យគាត់ជានិច្ច។ ប្រពន្ធគាត់មិនអាចបំផ្លាញមុខមាត់ឪរបស់កូនគាត់បានទេ ហើយគាត់ដឹងទៀតថាយ៉ាងច្រើនគាត់លន់តួប្រពន្ធតិចទៅប្រពន្ធគាត់លើកលែងទោសឱ្យហើយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqqcxjAYZTT-M9dvp3rLY4JnGw4G6oudAa9lnlxSK21rOmBckPfBq_X-7uFETmtTHj_ke02HjUPB2g7vSpKTZIjePqUE7UucJU500U9MOw-2h6lZ5OqfuNGUclaKzEKX_c9jLrRdMYKlW9E4iUVKE-k0EqvzkuWXH_17Ku313kJqWWtlsHmMgIFnJeI9KO/s2048/image_2024-09-23_15-38-12%20(2).png

វ៉ាន់ នីឡា បន្ថែមទៀតថា «មនុស្សស្រីគឺបែបនេះ អត់បន្ទោសទេ លើកមុខមាត់ប្តីណាស់ ប្តីខុសក៏ប្តីត្រូវ សុខចិត្តលាក់ការឈឺចាប់ខ្លួនឯងក៏ដាក់ប្តីលើហឹងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHJWI9xxWmjANZz_FYaa1pPVeMjbJ9sG0UOEcy_GAArXcd-xRpz6XqvRz54whJM4W2bBHHJnAKp5GbtB_kf7KE3V-7fCbfaD96tvXY2djslfSsd0oeR12SY9zkV4xuhJOyhjZnfrw0pr6v7Gq2bZLqzjOUOGVx3rTv_xcS4Si_w4FWJ5ONTYx6Piagd_1x/s2048/image_2024-09-23_15-38-13.png

គួរបញ្ជាក់ផងដែរថា វ៉ាន់ នីឡា បន្ទាប់ពីវិលចូលសិល្បៈវិញនាងបានចេញបទចម្រៀងផ្ទាល់ខ្លួនមួយចំនួននិងបានក្តោបតំណែងជាពិធីការិនីលើកដំបូងក្នុងកម្មវិធីប្រលងចម្រៀងរ៉េប។ ក្រោយមក តារាចម្រៀងរូបនេះបានលេចមុខចេញបទចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី។ ក្រៅពីការងារសិល្បៈ វ៉ាន់ នីឡា ក៏បានបើកហាងផ្ទាល់ខ្លួនខាងផ្នែកសម្រស់ផងដែរ៕

វណ្ណថាន ខនខានទៅឥណ្ឌូនេស៊ី ប៉ុន្តែត្រៀមចេញទៅសម្តែងនៅសហរដ្ឋអាម៉េរិកជាលើកទី២

0

តារាចម្រៀង វណ្ណថាន បានផ្តល់ដំណឹងដល់អ្នកគាំទ្រថាលោកនឹងចេញទៅសម្តែងនៅសហរដ្ឋអាម៉េរិក ហើយនេះជាការសម្តែងលើកទី២របស់លោកបន្ទាប់ពីចេញទៅសម្តែងជាមួយ វណ្ណដា កាលពីមុន។ ត្រៀមចេញទៅសម្តែងលើទឹកដីមហាអំណាចនេះ វណ្ណថាន បានខកខានចេញទៅសម្តែងនៅលើទឹកដីឥណ្ឌូនេស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Hg9IMFnMNjA-JB22pOlcLHlrkmpAJnlsXBkVGZ9rl7EmDpbOPeAc5vzRvj0V40iKCYpr9HF_ziv7FkabLFTjhvwnEjurDH3RJxyNLjNSeSrfDZO2AWXHQPgOqfarixp-zM0cIxoQyyp-i2-oXx8IFvruHlPJnQMsHnBH3R52jg8FmzbV8puawWS0_4Aq/s2048/image_2024-09-23_14-47-22.png
នាយប់ថ្ងៃទី២១ ខែកញ្ញា វណ្ណថាន បានជម្រាបជូនអ្នកគាំទ្រថា «ជម្រាបសួរបាទ! ថ្ងៃនេះខ្ញុំមានដំណឹងពិសេសជូនអ្នកទាំងអស់គ្នាគឺ ខ្ញុំនឹងចូលរួមក្នុង ទិវាកម្ពុជា Cambodia Day ដែលនេះជាលើកទី ២ របស់ខ្ញុំដែលត្រូវបានអញ្ជើញទៅសម្តែងជូនបងប្អូនខ្មែរនៅសហរដ្ឋអាម៉េរិក។ ខ្ញុំពិតជារំភើប និងមានកិត្តិយសខ្លាំងណាស់ដែលបានត្រលប់ទៅជួបបងប្អូនអ្នកគាំទ្រក្រៅស្រុកសាជាថ្មីម្តងទៀត ហើយនាំយកតន្ត្រីនិងវប្បធម៌ខ្មែរយើងទៅបង្ហាញពុកម៉ែបងប្អូនដោយផ្ទាល់ក្នុងកម្មវិធី Cambodia Day ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ នៅ Union Square ទីក្រុង San Francisco រដ្ឋ California នៃសហរដ្ឋអាម៉េរិក។ អរគុណដែលតែងតែស្រលាញ់គាំទ្ររូបខ្ញុំរហូតមក ជួបគ្នាឆាប់ៗនេះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-DhsP04-AaKUVAUFB3qyEQvFClktoX4SU31TGwmgzRpcNxLxbWM9ycWFa4x3xsVAXg37LGhSNu8sFjE3Ka9aDBSBiXSGW4dlJPjdOw1zcycm3IMVt_UYjOlMNMRWobS9A9kL_Qq6iatoL55AQGBQFD2F7N6X5FApp-7uFCxQLRXC3XUTCv3LRpFv-uU0e/s2048/image_2024-09-23_14-47-25.png

មិនត្រឹមតែ វណ្ណថាន ប៉ុណ្ណោះទេដែលជាសិល្បករខ្មែរចេញទៅសម្តែងនៅលើទឹកដីអាម៉េរិកលើកនេះក្នុងនោះក៏មានសិល្បករផ្សេងទៀតដូចជាឧកញ៉ា ខេមរៈ សិរីមន្ត អ្នកនាង មាស សុខ សោភា និងសិល្បករផ្សេងទៀតក៏នឹងមានវត្តមានក្នុងកម្មវិធីខាងលើនេះផងដែរ។ កាលពីសម្តែងនៅអាម៉េរិកលើកមុន វណ្ណថាន គឺបានទៅសម្តែងជាមួយនឹង វណ្ណដា ព្រមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនរស់នៅទីនោះ ហើយ វណ្ណថាន បានបង្ហើបប្រាប់ទស្សនិកជនដែរថា លោកមានអ្នកគាំទ្រពិតប្រាកដនៅទីនោះច្រើនជាងនៅប្រទេសខ្មែរទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJkEuNNgjhFKZeFfisTktTeK5mk61meILB2LqSc5krQDW74LmAjLLrZSadlqnZSvNiCQ5rA80AXwsJ5wBIva8JkxKlRFN1E2v6_W7JGq80AKGpxQ5HTyTZlxZUzjDh3wk3meA7SBP_vXcisAcK-gaMa2s-2X-8u4fxjEC63czpXnx-iU_4UU4EII3ZP-vr/s1350/image_2024-09-23_14-47-21.png

មុននឹងបញ្ជាក់ដំណឹងល្អនឹងចេញទៅសម្តែងនៅលើទឹកដីអាម៉េរិក វណ្ណថាន បានបង្ហាញដំណឹងសោកស្តាយមិនបានចូលរួមក្នុងកម្មវិធីមហោស្រពតន្ត្រីអាស៊ាន ២០២៤ (AXEAN Festival 2024) នៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕

IU បង្កើតប្រវត្តិសាស្ត្រជាតារាចម្រៀងស្រីដំបូងបានប្រគំតន្ត្រីទោលនៅកីឡដ្ឋានធំបំផុតរបស់កូរ៉េ

0

IU បានបញ្ចប់ការប្រគំតន្ត្រីដ៏ធំរបស់នាងនៅកីឡដ្ឋាន Seoul World Cup ដែលត្រូវបានគេស្គាល់ថាជា «Sangam (Stadium)» ។ ការប្រគំតន្ត្រីនេះបានធ្វើឡើងនៅពហុកីឡដ្ឋានដ៏ល្បីរបស់ទីក្រុងសេអ៊ូល ដែលមានកៅអីអង្គុយចំនួន ៦៦,៧០៤ រួមទាំងកៅអី VIP ចំនួន ៨១៦ កៅអីសារព័ត៌មានចំនួន ៧៥៤ និងបន្ទប់ឯកជនចំនួន ៧៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8XygJm4FarT-OVCcs2pf-EKRtddqBklrussj1y8w0U-U3XkkFbdLiBQ7TzpypTHYo2Br6GZBz-M4brdYBL_YnW-tyP7RpGAhloqgUqkVEKG1i1o46ZQz5cK2beEo23jHxcMBd_NCrEL4khSQD41nSe2AMnqwtj-5-RgWnQ0SDcPGTKihThFlymWqWVg2x/s1350/image_2024-09-23_11-17-46.png

ក្នុងនាមជាកីឡដ្ឋានដ៏ធំបំផុតក្នុងប្រទេសកូរ៉េ និងជាកន្លែងប្រកួតបាល់ទាត់ដ៏ធំបំផុតមួយក្នុងចំនោមទីលានបាល់ទាត់ធំជាងគេទាំង ៥នៅអាស៊ី វាជាកន្លែងដែលបានរៀបចំការប្រគំតន្ត្រី K-pop មួយចំនួនដែលជ្រើសរើសដោយ Seo Taiji និង Boys, Big Bang និង Seventeen ។ឥឡូវនេះ IU បានក្លាយជាអ្នកចម្រៀងស្រីដំបូងគេ និងជាអ្នកសិល្បៈទោលទី៣ ដែលរៀបចំការប្រគំតន្រ្តីនៅកន្លែងដ៏ធំនេះបន្ទាប់ពី G-Dragon និង Lim Young Woong ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVxxKOgBGWlGIOvUNnTvCHv3JpXAl5BPE15WxG6JgafnVIkAg8dx6CDQmPFGrNLRZhrGb9pojDU8aWNTANyMLqXfZTCXU0DWYNZOuzxEZjclH_9ub2G7BdE2H63IEDfmJfHErX6jHVSixLt-CCEI2fxUox6X_hEpgY9NMpn45Jl3ENGFkRNSUJ9iTRuV-0/s2048/image_2024-09-23_11-17-39.png

ក្នុងអំឡុងពេលនៃការប្រគំតន្ត្រី IU បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការចេញផ្សាយបទចម្រៀងថ្មីរបស់នាង «Bye Summer» ។ ព្រឹត្តិការណ៍នេះក៏បានទាក់ទាញទស្សនិកជនដែលចូលរួមដោយតារាល្បីៗរួមមាន V សមាជិក BTS , G-Dragon, LE SSERAFIM, និងតារាល្បីៗជាច្រើនរូបទៀត។ អ្នកនិយមលេងអ៊ីនធឺណិតបានអបអរសាទរ IU ដោយបានបន្សល់ទុកនូវសារអស់ពីចិត្ត និងសរសើរនាងចំពោះការប្រគំតន្ត្រីដែលមិនអាចបំភ្លេចបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzBklwj3bywU2F4WgaNLIaZwmC1ZRufSfsrkn0kXTMsGe6Bpctgk49w6QEinoyr6T7Dkqjf2piWtoibdrAcTN2nCCE727hBNNiHljYz1n2kmJ_apTxLF-XYvuEPbca0szHs3p3xAiEMYA8YwwV6k497SSoDOhKj6iACWi8Ae3GvrWaZT3oG3bXo6vvpuL9/s1350/image_2024-09-23_11-17-47.png

អ្នកគាំទ្របានបញ្ចេញមតិថា « ទីតាំងមើលទៅពិតជាធំណាស់ ,វាជាការប្រគំតន្ត្រីដែលធ្វើឱ្យអ្នកមានអារម្មណ៍ថានាងជាសិល្បករដែលស័ក្ដិសមសម្រាប់កន្លែងដ៏ធំបែបនេះ, Wow IU ពិតជាអស្ចារ្យខ្លាំងណាស់ , IU បានបញ្ចេញថាមពលសំឡេងរយៈពេលបីម៉ោងជាប់គ្នា តើនឹងមានតារាចម្រៀងស្រីម្នាក់ទៀតដែលអាចលើស IU ដែរឬទេ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJNaeya8axTVeG1go6g7wbhzdT-v_4kwP15aRj3Cdt7xTruSwOpg3_YS7lCKlpdwOJ3IsyluBGkJwcqk4D4-iRlaBPM75UAHh6CFhNc08gki3pVG_LXB6MQc3mHLXn-WmMOHpc7jg2QdZIyGn2HJtiRZenXoCuBLEjVXJynzBPOsP_6kH5ewZ46yVDBGLy/s1000/image_2024-09-23_11-17-43%20(2).png

គួរបញ្ជាក់ថា IU ជាតារាល្បីម្នាក់មិនត្រឹមតែមានសម្រស់ស្រស់ស្អាត ពូកែច្រៀង សម្តែង ប៉ុណ្ណោះទេតែនាងក៏ល្បីខាងចិត្តសប្បុរសធម៌ដូចគ្នាដោយបង្ហាញការបរិច្ចាគទឹកប្រាក់រាប់ម៉ឺនដុល្លារក្នុងឱកាសផ្សេងៗទៅកាន់កុមារ មនុស្សចាស់ និងអ្នកខ្លះខាតផ្សេងទៀត។ មិនត្រឹមតែហ្វេនៗប៉ុណ្ណោះទេដែលស្រលាញ់នាង អ្នកក្នុងចង្កោមសិល្បៈជាច្រើនតែងតែបង្ហាញការចូលចិត្តនិងទុកនាងជាបុគ្គលគម្រូម្នាក់៕

មិនចង់ជឿថា ជនជាតិជប៉ុននៅតែប្រកាន់ខ្ជាប់នូវជំនឿទាំងនេះ

0

្រទេសជប៉ុន ៖ ជប៉ុន គឺជាប្រទេសមួយបានអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប និងមានវប្បធម៌ដ៏ល្អឯកលើពិភពលោក ប៉ុន្តែនៅពីក្រោយភាពជឿនលឿននេះ គឺបានលាក់ទុកនូវជំនឿបុរាណគួរឱ្យចាប់អារម្មណ៍យ៉ាងច្រើន ។ តើយើងធ្លាប់សង្ស័យទេថា ហេតុអ្វីជនជាតិជប៉ុនមានទំនៀមទម្លាប់ប្លែកៗ? តើមានជំនឿអ្វីខ្លះនៅពីក្រោយវប្បធម៌ជប៉ុន ដែលយើងបានឃើញនាពេលបច្ចុប្បន្ន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAOvb58iPA8bf3Fez8vSJL_VPVAXKNOBxnfHrLxJwuAx68g1Z9dIC11k0nwJPZiCfuPVpjFdeJ9x6y7Ijl4qY5qEMFu9raxS8-DrDAOX-h3fo__3Ye8ZNSsqIQfOMxshWRnhMfAWpjdEi12xG8Y_COrDZU5rcjBcv2a_6_XXADehbwV-wuwxzvyJcmK08N/s800/image_2024-09-23_16-53-09.png

ជនជាតិជប៉ុនពុំបានចាប់អារម្មណ៍លើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនតែម្យ៉ាងទេ ប៉ុន្តែពួកគេនៅតែប្រកាន់ខ្ជាប់នូវជំនឿបុរាណយ៉ាងច្រើនដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ ។ តើមានជំនឿអ្វីខ្លះ ដែលជនជាតិជប៉ុននៅតែប្រកាន់ខ្ជាប់រហូតមកដល់ពេលបច្ចុប្បន្ន?

១-កុំកាត់ក្រចកពេលយប់ ៖ ជនជាតិជប៉ុនជឿថា វិញ្ញាណខ្មោចអាក្រក់នឹងចេញមករំខានមនុស្សនៅពេលយប់ ហើយការកាត់ក្រចកដៃ ក្រចកជើង នឹងអាចទាក់ទាញវិញ្ញាណទាំងនេះ ។ ហេតុនេះ គួរតែចៀសវាងការកាត់ក្រចកពេលយប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkt9FMWSj14dsDJkRh5wTNnreUQXWQX_vS8Jki7fm0PJG2XFTEj4nujWojYtRbqXcAilaSqGYOA46Y8cqg8LzftOokucQFe7NuOph-Go0a5qwwzntckLEADP9rPokhESlDFeDCFnzNxiTKjUxrNEFCZGD1MHTqf0Oe4zCsR2a6832bs7dRYjIJ9bgbdjNq/s750/image_2024-09-23_16-51-49.png

២-ប្រញាប់លាក់មេដៃ ពេលឃើញរថយន្តដឹកសាកសព ៖ ពេលឃើញរថយន្តដឹកសាកសព ជប៉ុននឹងលាក់មេដៃរបស់ខ្លួន ឬមិនបង្ហាញមេដៃចេញក្រៅ ដើម្បីការពារកុំឱ្យវិញ្ញាណខ្មោចចូលមកសន្ធិតក្នុងរាងកាយតាមរយៈមេដៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjenrIZQoCdvpjHeH3JxXf3Cc7ijtREP9VtobTfJI6QO1-6xxBbF1G_kXkf1DOBRYQI55CmHMp-iW2RVP2v8jHvf0x7LcyinHaoS-DQqE-YLzURYzYeSQVoXfoO0bVvhaoQ8Uov1bX3UeG5stSkXdVjPOs8VuEn-hJ22X3RiWyNSs-ApingL2UEjFSu1Wz6/s1000/image_2024-09-23_16-51-49%20(2).png

៣-កុំហួចពេលយប់ ៖ ជប៉ុនមានជំនឿថា ការហួចនៅពេលយប់នឹងហៅចោរឡើងមកលួចទ្រព្យសម្បត្តិក្នុងផ្ទះ ពីព្រោះពួកចោរសម័យមុនធ្លាប់ណាត់គ្នាចូលផ្ទះអ្នកណាម្នាក់ ដោយការលួច ។

៤-កុំទៅកន្លែងធ្វើពិធីដាក់បណ្តាសារ ៖ នៅប្រទេសជប៉ុន មានពិធីមួយឈ្មោះ «Ushi No Toki Mairi» ដែលពិធីនេះ គេបានយកតុក្កតាចំបើងមកដំដែកគោល ដើម្បីដាក់បណ្តាសាអ្នកណាម្នាក់ ។ ហេតុនេះ កុំទៅកន្លែងធ្វើពិធីនេះដាច់ខាត ពីព្រោះជប៉ុនជឿថា បើយើងបានឃើញការធ្វើពិធីនេះ គឺពាក្យបណ្តាសានឹងធ្លាក់មកលើខ្លួនយើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDgCwCtARbTOGkbh1Dd1Ni_sLtmsmK4VEzWtAyIO-7o_P-gx31ap8COOWLDuwBg-zBNt0SgGWVAVQ3x6_tHUK9QWbwc-Aj4LziFhhR1LDCopiqoW9iMA3xWXriaU7zdcVqAwMT3E6s2619Zg9TzUFI9d_j191ha4-4kt39J3KMA8rjwQdKX9YbCGQuE0VU/s640/image_2024-09-23_16-51-50.png

៥-លេខនាំសំណាងអាក្រក់ ៖ លេខ៤ និងលេខ៩ គឺជាលេខមិនល្អនៅប្រទេសជប៉ុន ពីព្រោះវាមានន័យថា ការស្លាប់ ឬកើតទុក្ខ ឬមានគ្រោះអាក្រក់កើតឡើង ទើបជប៉ុនពុំយកលេខទាំងពីរនេះមកប្រើប្រាស់ទេ ។ ជប៉ុនជឿថា អ្នកដែលមានគ្រោះអាក្រក់ ត្រូវតែប្រញាប់ធ្វើពិធីរំដោះគ្រោះចេញ ដើម្បីឱ្យចៀសឆ្ងាយពីហេតុការណ៍ទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzxre2wtVjntT8-y9jdFz7CT9BHBItuRkTLxcYr-YJc_0Uq_9MEA3RrOHoojxR_al-efQy9F0GW4GxnGoTmQw5D4w68upQEHUPK5qp0bxSTqen0A0aL2kBlyImjBDhbh0hnO0yA3TuapDuhhSPg9MHRXywoeQjDJBZpE9BpwiiAy8Di_gJRnCuiyqnfNc5/s850/image_2024-09-23_16-51-50%20(2).png

សរុបមក នេះគ្រាន់តែជាជំនឿមួយចំនួនប៉ុណ្ណោះរបស់ជនជាតិជប៉ុន ហើយបើលោកអ្នកចង់ជ្រាបបន្ថែមពាក់ព័ន្ធនឹងជំនឿផ្សេងៗ ឬរឿងរ៉ាវអាថ៌កំបាំង លោកអ្នកអាចរង់ចាំតាមដានការចេញផ្សាយរបស់សារព័ត៌មាន KBN បន្តទៀត ៕

ការប្រមូលផលកាហ្វេធ្លាក់ចុះ និងតម្រូវការមានការកើនឡើងខ្លាំង ធ្វើឱ្យតម្លៃកាហ្វេពិភពលោកឡើងខ្ពស់

0

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចំនួន២ នៅតំបន់អាស៊ីដែលធ្លាប់ដាំកាហ្វេយ៉ាងច្រើន និងនាំចេញទៅកាន់ទីផ្សារពិភពលោក កន្លងមក បែរជានាំចេញកាហ្វេធ្លាក់ចុះនាពេលបច្ចុប្បន្ន ។ ហេតុនេះ វាបានជំរុញឱ្យតម្លៃកាហ្វេ Robusta លើពិភពលោកកើនឡើងយ៉ាងខ្លាំង បើគិតចាប់ពីឆ្នាំ១៩៧០ មក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgzee5DZfgqjIFAWsZmzB7wfmlZLLgoYvHyxEASifcSv2MGdBvx9_4fbX3wV1TURIIvEHzeGpgRoYr3vrh6hgOp0x3QfOgsj7pCnQBcF8YYeeZpdOkN4jTs-R4-TlnD9s6GZ6u5en-f6BkstIQN4ImOwba4F0qWjrWk3b0JYvPZ1Rgf9Y7GMf5u94zX1ie/s1075/image_2024-09-23_16-45-30%20(2).png

ការនាំចេញកាហ្វេរបស់ប្រទេសវៀតណាមធ្លាក់ចុះ គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ខណៈការនាំចេញកាហ្វេរបស់ឥណ្ឌូណេស៊ីធ្លាក់ចុះ គឺបណ្តាលមកពីតម្រូវការក្នុងស្រុកកើនឡើងខ្ពស់ ។

ប្រទេសវៀតណាមបានផលិតកាហ្វេ Robusta ១ផ្នែកក្នុងចំណោម៣ផ្នែក នៃការផ្គត់ផ្គង់កាហ្វេលើពិភពលោក ។ ការនាំចេញកាហ្វេភាគច្រើនរបស់វៀតណាម គឺជាកាហ្វេកញ្ចប់ ប៉ុន្តែដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ ទើបធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការដាំដុះកាហ្វេរបស់វៀតណាម មុនការប្រមូលផលកាហ្វេនៅខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AGo_Z0iilF0TNLXAUtjUh2XNXXCHzwdMt9XYGkwkoD-OmHcR-sax24-3ZRPPYtDJY5Zo0uEpwGinaLkFqv0V-CH6Jh4yjqLqYrjwdNvBPKdAL2deTxtseTNxHVke7Ncq8ppi2HiXTN9n5KRdAhilPX8viYw13B7-6e0ov6TJyXD3hLKAWz4fmxvuPIZ4/s1200/image_2024-09-23_16-45-30%20(3).png

លោក Trinh Duc Minh នាយកសមាគមកាហ្វេ Buon Ma Thuot នៅខេត្ត Dak Lak ដែលជាខេត្តដាំកាហ្វេច្រើនបំផុតរបស់វៀតណាម បញ្ជាក់ថា អាកាសធាតុដ៏អាក្រក់ និងការកាត់បន្ថយការដាំកាហ្វេរបស់កសិករវៀតណាម នឹងធ្វើឱ្យការប្រមូលផលកាហ្វេវៀតណាមធ្លាក់ចុះចាប់ពី១០% ទៅ១៥% ក្នុងរដូវកាលនេះ ។

នាយកសមាគមកាហ្វេនិយាយថា ៖ «គ្រោះរាំងស្ងួតបានធ្វើឱ្យដើមកាហ្វេផ្តល់ផលតិចតួច ហើយគ្រាប់កាហ្វេមានទំហំតូចៗ ។ រីឯភ្លៀងធ្លាក់នឹងប៉ះពាល់ដល់ការប្រមូលផលកាហ្វេ និងការហាលថ្ងៃគ្រាប់កាហ្វេរបស់កសិករ ហើយវាក៏ប៉ះពាល់ដល់ការដឹកជញ្ជូនផងដែរ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeO6O0-BSloGf2M8wM5nysck4zQj5jiCijOBK1e_crpMJzIa5Wryr0BvLj1La-AfLwvO-4jHMworNgSxXQmAAH9H7etVSlYNrAhKcElYxCVOlfHVC86NLdWlR3vmPxG4QrnoUZyeuud71tydL9iExHDwAIMWfXocxlJY5oo2LKsxTquC73haXBIsw7QYy/s780/image_2024-09-23_16-45-30.png
យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មអាមេរិកបង្ហាញថា ទិន្នផលកាហ្វេវៀតណាមជាង៩៥% ក្នុងរដូវកាលនេះ គឺជាកាហ្វេ Robusta ។ រីឯសារព័ត៌មាន Bloomberg រាយការណ៍ថា បរិមាណកាហ្វេទទួលផលប៉ះពាល់ដោយសារអាកាសធាតុ វាបានធ្វើឱ្យតម្លៃកាហ្វេ Robusta កើនឡើងទ្វេដង កាលពីឆ្នាំ២០២៣ ។ បច្ចុប្បន្ន តម្លៃកាហ្វេ Robusta គឺជិតស្មើកាហ្វេ Arabica ។

Volcafe គឺជាក្រុមហ៊ុនលក់កាហ្វេដ៏ធំសន្និដ្ឋានថា ពិភពលោកនឹងខ្វះខាតកាហ្វេ Robusta ចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ដែលជាការខ្វះខាតកាហ្វេអស់រយៈពេល៤ឆ្នាំជាប់ៗគ្នា ។ ក្រៅពីនេះ កសិករវៀតណាមបានកាត់បន្ថយការដាំកាហ្វេ ដោយសារពួកគេប្តូរទៅដាំដំណាំទុរេន និងប័រ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUFcrXIewlloj3DCyCSENujViYszEDk5Uvq-24uSupU64PkKPthf1FQIxSjqn95QfnGrZppoHaUXROp7aKZUdmoiCX3JLs4ArXp98sFcENdVHyHdbzk42h0BuwAEeWmVz-VyQGFoikMuKaCFfsawNa7MCZ2mOOeHahyWAAI87uWGpYpCeJovJqvIDpRlzA/s1440/image_2024-09-23_16-45-31.png

ដោយឡែក ឥណ្ឌូណេស៊ី គឺជាប្រទេសនាំចេញកាហ្វេ Robusta ក្នុងចំណោមប្រទេសនាំចេញកាហ្វេធំៗលើពិភពលោក បែរជាមានតម្រូវការកាហ្វេក្នុងស្រុកកើនឡើងខ្លាំង ទើបឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញកាហ្វេទៅកាន់ទីផ្សារពិភពលោក ។ ហេតុនេះ ការនាំចេញកាហ្វេធ្លាក់ចុះរបស់ឥណ្ឌូណេស៊ី ពុំពាក់ព័ន្ធនឹងកត្តាអាកាសធាតុទេ ។

លោក Moelyono Susilo នាយកសមាគមនាំចេញ និងឧស្សាហកម្មកាហ្វេឥណ្ឌូណេស៊ីនិយាយថា ទិន្នផលកាហ្វេនៅឆ្នាំ២០២៤ អាចកើនឡើងដល់១០លានថង់ (១ថង់ ស្មើ៦០គីឡូក្រាម) ហើយវានឹងខ្ពស់ជាងឆ្នាំ២០២៣ ប្រមាណ១៤% ។ បើទោះជាការផលិតកាហ្វេកើនឡើងក្តី ប៉ុន្តែឥណ្ឌូណេស៊ីនឹងនាំចេញកាហ្វេត្រឹមតែ២៥ម៉ឺនតោនប៉ុណ្ណោះ ដោយសារតម្រូវការក្នុងស្រុកកើនឡើង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNjs_xCRq6VmXMLMa7s45WsLr7P4TuJa0uCzznrtO9_Zgc-Vlb4OigHf-6nRAMlqwaI5Xn5Xqe87vjMI3LQps_2cd1qFj9n-EhY4kjdYpZgcjiZDtYh-3fmd39aAkChEJwt_KYr7KEE7Z27pp63qfYWP61n7GbdiZbOxsouz79LKNY2L8uLkvCoMdFZ7U4/s1200/image_2024-09-23_16-45-33.png

មុខរបរប្លែកមានអតិថិជនកក់មុនព្រោងព្រាត! ទទួលអុ.កឡុក ពិធីរៀបអាពាហ៍ពិពាហ៍

0

ប្រទេសអេស្ប៉ាញ ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បុរសអេស្ប៉ាញម្នាក់បានបង្ហោះពីមុខរបរប្លែកបំផុតក្នុងបណ្តាញសង្គម ដែលទទួលបានចំណូលយ៉ាងច្រើន ហើយថែមទាំងមានអតិថិជនកក់មុនព្រោងព្រាត ។ មុខរបរនេះ គឺទទួលអុ.កឡុក ពិធីរៀបអាពាហ៍ពិពាហ៍សម្រាប់យុវជន ឬយុវតីណាចង់ប្តូរចិត្ត ឬពុំចង់រៀបអាពាហ៍ពិពាហ៍ ប៉ុន្តែពុំហ៊ានប្រាប់គូដណ្តឹង ឬឪពុក-ម្តាយរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC85K_TMRGJNKP2TJlmFDLOjMTYRPkTC-Cpahmw-kL9WZUAVywZ-zkHBgHSFqPIWDEtBmXgAvLmy8PEK5XI8v_L9PnkVrqvGjvvZlOzk1dNUzfcvse4CuJBclZuIzD-QXkEaNCUP_1s5SVJoW0yS9lPvt9jz4JZWLz3AXeAUv-mFqVA4mjdQJRr-zXM_WY/s1024/image_2024-09-23_16-37-25.png

បុរសអេស្ប៉ាញរូបនេះនិយាយថា លោកទទួលអុកឡុកពិធីរៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកណាប្តូរចិត្តពុំរៀបអាពាហ៍ពិពាហ៍ជាមួយគូដណ្តឹងរបស់ខ្លួន ដោយលោកយកថ្លៃសេវាកម្មចំនួន៥០០អឺរ៉ូ (ឬស្មើ៥៥០ដុល្លារអាមេរិក) ។ មុខរបរនេះធ្វើឱ្យលោកអាចរកប្រាក់ចំណូលយ៉ាងច្រើនក្នុងរយៈពេលខ្លី ហើយមានអតិថិជនកក់សេវាកម្មមុនយ៉ាងច្រើន ប៉ុន្តែលោកត្រូវប្រឈមនឹងគេវាយ ឬដាល់បែកមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVvegP4zMqza3z2fAXgzKPp6DBmVGpV3Jgj7f-dxHZoFEYp3Mg3dIcJg-zOgmSWN-cCA1UQyIaQcKRYPyh8n9WA8X17N71O9dlpXYDnl8rTy7-mlomlI8U8SkC4gqI5USWiFvFUvF3sjIYhGvnV2VHBwuy6WzRsSP_rYrgWEfOGGtebiyDwQkxeXbQPkYg/s2560/image_2024-09-23_16-37-26.png
បុរសអេស្ប៉ាញរៀបរាប់ថា លោកបានចាប់ផ្តើមប្រកបមុខរបរដ៏ប្លែកនេះ ក្រោយពីលោកបានបង្ហោះវីដេអូផ្សាយពាណិជ្ជកម្មតាមអនឡាញបែបចំអក និងកំប្លែង ហើយក៏មានអតិថិជនទាក់ទងមកប្រើប្រាស់សេវាកម្មយ៉ាងច្រើន ។ លោកគិតថា វាជាវិធីថ្មីមួយអាចរកចំណូលបន្ថែមទៀត ហើយលោកក៏ចាប់ផ្តើមធ្វើវាតែម្តង ។

ការងារនេះមិនពិបាកទេសម្រាប់លោក ដោយលោកគ្រាន់តែធ្វើគ្រប់វិធីសាស្ត្រ ដើម្បីឈានទៅលុបចោលពិធីរៀបអាពាហ៍ពិពាហ៍ ករណីអ្នកណាម្នាក់ពុំចង់រៀបអាពាហ៍ពិពាហ៍ ប៉ុន្តែមិនហ៊ានបដិសេធជាមួយគូដណ្តឹង ។ លោកនឹងរង់ចាំជួយមនុស្សទាំងនេះជានិច្ច ហើយលោកគ្រាន់តែសុំឱ្យអតិថិជនប្រាប់កាលបរិច្ឆេទ, ទីកន្លែង និងថ្ងៃរៀបចំពិធីឱ្យលោកបានដឹងយ៉ាងលម្អិតប៉ុណ្ណោះ គឺលោកនឹងចាត់ការឱ្យអតិថិជនសម្រេចតាមបំណង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK5vJCf7BMQDHuHF7YpozmuANS8Omn1Qiy9dDOEEYrXPDMc_uLoWNOJBHqOLV2DYEJssVO0SYMDH-nuuSLcjx2eiazOfWrgJBzXGp7UMZdCncFLJUQvkPSn318Jc0qCOii25-fyjjayfxT2yjd509tZ-4j-MdBN-VPM8TctLnQz03cmuwwL073xIn-G46y/s1920/image_2024-09-23_16-37-28.png

លោកនឹងគិតថ្លៃសេវាកម្មដំបូងពីអតិថិជនសម្រាប់ការអុកឡុក ឬការលុបចោលពិធីរៀបអាពាហ៍ពិពាហ៍ ដោយពុំទាន់រួមបញ្ចូលទាំងថ្លៃធ្វើដំណើរ ហើយពេលការងារចប់សព្វគ្រប់ លោកនឹងយកប្រាក់គ្រប់ចំនួន ។ ក្រៅពីនេះ ករណីលោកត្រូវគេធ្វើបាបរាងកាយ ដូចជា ៖ ដាល់មុខ ឬវាយតប់ លោកនឹងគិតប្រាក់ពីអតិថិជនបន្ថែមទៀត គឺស្នាមរបួសមួយកន្លែង លោកនឹងយកប្រាក់ចំនួន៥០អឺរ៉ូ (ឬស្មើ៥៥ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5TBfOErXVZK9dethyphenhyphenB4fmsn3qP2xxM6bsIbKNckySaupf8njycaqn7Q_fK9vG1-Xm3wBM46FTkqk3-G01zLQsRxx7JI1Iioeim1a1uaxIgSWu_9d62haQZf_c4B4Mu7hWbC6xnvyP5Ycf2cb8rqONVUrPbjbMBMSrkbQfeYGJn0zKamblLWRERvoXpjRQ/s1600/image_2024-09-23_16-37-29.png

បច្ចុប្បន្ន មានអតិថិជនច្រើនណាស់ទាក់ទងមកលោកជាមុន ដើម្បីឱ្យលោកធ្វើយ៉ាងណាដើម្បីឈានទៅលុបចោលពិធីអាពាហ៍ពិពាហ៍របស់ពួកគេ ។ វាធ្វើឱ្យលោករវល់យ៉ាងខ្លាំងសម្រាប់ការងារនេះ ហើយអតិថិជនបានកក់ពេញរហូតដល់ខែធ្នូ ឆ្នាំ២០២៤ ឯណោះ ៕

អណ្តូងគ្រាប់ភ្នែកបីសា.ច នៅកណ្តាលសមុទ្រខ្សាច់ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ

0

ប្រទេសចិន ៖ សមុទ្រខ្សាច់ Gobi ត្រូវបានគេមើលឃើញថា គឺជាតំបន់មួយដែលពុំសូវមានរុក្ខជាតិដុះ ប៉ុន្តែបើបានឃើញសមុទ្រខ្សាច់នេះដោយផ្ទាល់ភ្នែក យើងនឹងឃើញថា នៅទីនេះ មិនត្រឹមតែមានអណ្តូងប្រេង និងវាលខ្សាច់ប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរទៅដោយធនធានធម្មជាតិ ព្រមទាំងជាប្រភពរ៉ែថ្មដ៏ធំបំផុតនៅប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNJd_-5oHHPtFpM-xPdLszsrIXFQYMd6Cr61kI4QEujSbq2w5Xk-KjaFgYsaB3Dv-iVM1Xhh-Z78TnIiDayvwPLtTFHbWm-bdvJUXydXvX9KG9I9skLXvR_Q0QVJMza8pY_qAU1FqlMp9zYAql_KTHwTrSpknE9cRQumH-QG2UcgxLCwx4Jj3F-YaaoVJ3/s2048/image_2024-09-23_16-29-29.png

សមុទ្រខ្សាច់ Gobi ស្ថិតនៅតំបន់ព្រំដែនភាគពាយ័ព្យប្រទេសចិន និងជាផ្លូវទៅកាន់ភាគខាងលិចខេត្តឈីងហៃ ។ បើធ្វើដំណើរចេញពីទីក្រុងម៉ាងយ៉ា ទៅកាន់ភាគអាគ្នេយ៍ ក្នុងចម្ងាយផ្លូវ២៧គីឡូម៉ែត្រ យើងនឹងបានឃើញសមុទ្រខ្សាច់មួយមានភាពហួតហែងយ៉ាងខ្លាំង និងគ្មានស្មៅដុះទេ ។ មូលហេតុធ្វើឱ្យវាលខ្សាច់នេះមានសភាពហួតហែង ដោយសារមានអណ្តូងទឹកក្តៅចម្លែកមួយនៅបរិវេណនេះឈ្មោះ «អណ្តូងអាយខិន» ឬ «អណ្តូងគ្រាប់ភ្នែកបីសាច» ។

ចំណែកពាក្យថា «អាយខិន» ជាភាសាម៉ុងហ្គោល មានន័យថា «គួរឱ្យខ្លាច» ហើយទឹកក្តៅដែលផុសចេញពីអណ្តូងនេះមានពណ៌ក្រហមខាប់ ។ អណ្តូងមានរូបរាងស្រដៀងគ្នានឹងរូបភាពស្កេនកែវភ្នែក និងមានអង្កត់ផ្ចត់ប្រមាណ១០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANXZ1b1fRG3zSYhkL3fm7QF6L4aqCMuMQM1g9b3Pd8tYiwHlct69tp-y9wBP-8EdaN6BPReGqvDsDjRYCTh6mgruyPm8PeQkqaa6Fx_hLtdzGGZtq_Yup1l3uQFC_ZeR8-TMO8yXr8nae58zTX_teVb8G756WMQzgnrjTL67cR8Wv9hOzKwdhnVaPNrGn/s2048/image_2024-09-23_16-29-30.png

បើទោះជាអណ្តូងស្ថិតនៅកណ្តាលវាលខ្សាច់ ប៉ុន្តែវាទឹកក្តៅគ្រប់ពេលវេលា ហើយគេពុំអាចវាស់ជម្រៅអណ្តូងបានទេ ។ រីឯនៅជុំវិញអណ្តូងគ្មានសត្វស្លាប ឬសត្វព្រៃនៅក្បែរទេ ហើយក៏គ្មានរុក្ខជាតិដុះលូតលាស់ដែរ ដោយសារក្នុងអណ្តូងសម្បូរដោយសារធាតុរ៉ែ ។ បើទោះជាទឹកក្នុងអណ្តូងស្អាតក្តី ប៉ុន្តែដោយសារវាមានសារធាតុរ៉ែច្រើនធ្វើឱ្យវាអាចបំផ្លាញថ្មបាន ។

រីឯសត្វពុំដឹងពីគ្រោះថ្នាក់ និងផឹកទឹកអណ្តូងនេះ វានឹងងាប់ដោយសារជាតិពុល ទើបគេតែងតែប្រទះឃើញខ្មោចសត្វនៅក្បែរអណ្តូង ។ ក្រៅពីនេះ ដីខ្សាច់ពណ៌ត្នោតលាយក្រហមនៅជុំវិញអណ្តូង ដែលមើលទៅមានភាពរឹងខ្លាំង ប៉ុន្តែការ វាមានសភាពទន់ជ្រាយនៅផ្នែកខាងក្រោម ។ បើយើងដើរពុំប្រុងប្រយ័ត្នទេនោះ នឹងធ្លាក់ទៅក្រោមបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxaZflf8N8wXKRNJpzmSez799kdAn2nx0lHckEdigObygybRUpfVPl44wb3S3YnNtt7rMmOs9Z-tME3e-_fu8fHAORGRehHsriKBdlbQk3R5YKE7DYY7ZFP64XJD8MfPy-Nf6Lb83lNfN2JPl6gFs2DlkeS3Ow4YSjIHYSecNudWv_nOLBSS6K4sJP-lJU/s900/image_2024-09-23_16-29-32%20(2).png

ក្រោយពីបានស្រាវជ្រាវអណ្តូងទឹកក្តៅរួច នាយកស្រាវជ្រាវផ្នែកធរណីវិទ្យាប្រចាំខេត្តជីលីនសន្និដ្ឋានថា ដើមកំណើតរបស់អណ្តូងអាចពាក់ព័ន្ធជាមួយការផ្អៀងរបស់ស្រទាប់នៅផ្នែកខាងក្រោម ។ ប៉ុន្តែបច្ចុប្បន្ន នៅខ្វះខាតឯកសារច្បាស់លាស់ ហើយត្រូវមានការស្រាវជ្រាវ និងវិភាគបន្ថែមទៀតពីដើមកំណើតរបស់អណ្តូង, ចរន្តទឹក និងធាតុផ្សំរបស់សារធាតុគីមី ។

បើសម្លឹងពីទីខ្ពស់ អណ្តូងនេះស្រដៀងនឹងគ្រាប់ភ្នែកមនុស្ស ដែលមើលឃើញសរសៃភ្នែកយ៉ាងច្បាស់ដូចមានជីវិត ។ ហេតុនេះ ទើបអណ្តូងនៅខេត្តឈីងហៃ បានក្លាយជាតំបន់ពេញនិយមរបស់ភ្ញៀវទេសចរបរទេសយ៉ាងច្រើន ។ ប៉ុន្តែមន្ត្រីទេសចរណ៍ចិនដាស់តឿនថា ផ្លូវទៅកាន់អណ្តូងជាដីខ្សាច់ជ្រាបទឹក និងមានសត្វព្រៃរស់នៅ បើភ្ញៀវទេសចរចង់មកទីនេះ គួរធ្វើដំណើរតាមរថយន្ត ហើយពេលមកដល់ ហាមលេងទឹក ឬផឹកទឹកនេះដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXtVjsKak6E_69htQlTPyWMdeIRjXxiTUUXDJdClEnMzVXZgo40WT6Qw75HNTURq9HUPcj0uRv2lYRAzuFN3fJvIdSCoUvU7m9Sa3BXZmRus4hf5LJm5Ji_QubRDg-UNsCBLboS4gk8DKTx60N-hboPgRDQ6cuv7Y_zKlSDzJyw_X18Kxhhr4Ymo_tiT7a/s3840/image_2024-09-23_16-29-32.png

ប្រទេសចិនបានអនុញ្ញាតឱ្យភ្ញៀវទេសចរចូលមកទីនេះដោយពុំគិតថ្លៃតាមពេលវេលាកំណត់ ហើយដើម្បីសុវត្ថិភាព ចិនពុំទាន់មានគម្រោងឱ្យភ្ញៀវទេសចរមកលេងទីនេះពេលយប់ទេ ៕

តោះមកដឹងពីភាពខុសគ្នារវាងកាមេរ៉ា iPhone 16 Pro Max និង Huawei Pura 70 Ultra

0

iPhone 16 Pro Max ត្រូវបានគេចាត់ទុកថាមិនមានកាមេរ៉ាល្អដូច Huawei Pura 70 Ultra ឡើយដោយសារហេតុផលទាំងនេះ។
យោងតាម DxOMark ដែលជាគេហទំព័រកាមេរ៉ាដ៏ល្បីមួយមានជំនាញក្នុងការសាកល្បងទូរស័ព្ទម៉ូដែលថ្មី បានវាយតម្លៃថា សមត្ថភាពនៃការថតរូបរបស់ iPhone 16 Pro Max បន្ទាប់ពីបង្ហាញខ្លួននៅលើទីផ្សារ ឃើញថាទទួលបានមតិអវិជ្ជមានជាច្រើន។ ដោយសារគុណវិបត្តិគឺព័ត៌មានលម្អិតមិនស៊ីសង្វាក់គ្នានៅពេលពង្រីក កង្វះគុណភាពរូបភាពនៅទូទាំងជួរ tele zoom ជាមួយនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងការកំណត់ tele ចន្លោះពី 2x និង 5x។ លើសពីនេះជម្រៅតូចចង្អៀតដែលនាំឱ្យបាត់បង់ការផ្តោតអារម្មណ៍នៅពេលថតរូបជាក្រុម ក៏ដូចជាករណីមួយចំនួនទៀតដូចជា ភ្លើងចាំងពេក ឬគែមខ្មៅនៅពេលថតក្នុងពន្លឺទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLpUeJ3pwrm-xwgQe9D0X38jlCtXMbXwoCVPW0w-XZC5i76Gm3ZFaqa32OeL22_w8faUSl_ZtGWecFiSC6xdgx0pufcET0nSr4Um54QBVJaHMsMsQTSKyVZ4b8P_RhZJayaX6wQKmcwTNJa5CCuKJJApvxbaPYm1VTJtFOJXjJjVAvux-IYS_sxIOeY2um/s980/image_2024-09-23_16-18-20.png

ផ្ទុយទៅវិញបើធៀបនឹង Huawei Pura 70 Ultra គឺមានកាមេរ៉ាល្អជាងដោយសារសមត្ថភាពនៃការថតរូបនីមួយៗបង្កើតបានជារូបថតដ៏ស្រស់ស្អាតបំផុត ចាប់ពីពន្លឺទាបនៅពេលយប់រហូតដល់ពន្លឺខាងក្រោយ ពន្លឺក្នុង ឬខាងក្រៅ។ រីឯគុណភាពរូបថតគឺ “ដំណើរការល្អជាងស្មាតហ្វូនភាគច្រើនជាមួយនឹងភាពជាប់លាប់ ការបង្ហាញត្រឹមត្រូវ ភាពស្មោះត្រង់នៃពណ៌ ភាពច្បាស់ និងកម្រិតពណ៌ខ្ពស់”។ លើសពីនេះ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ក៏ផលិតរូបភាពបញ្ឈរដ៏ល្អ បែបផែនព្រិលផ្ទៃខាងក្រោយធម្មជាតិ និងសោភ័ណភាព សមត្ថភាពក្នុងការបំបែកវត្ថុពីផ្ទៃខាងក្រោយយ៉ាងចុះសម្រុងគ្នា ខណៈពេលដែលវានៅតែរក្សាភាពច្បាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7yogxquVFFw1aflhZs7YDThtWVIi8Mx5Wwgb4if1LioIKT15ARIbXxrCiuRng3ogBqEkJwpBlwtPRlsS5boJSrIId6Dm5ua-py-f51WzyESIKGCD3zMCtNWaL8y4dX_QJ4mNKtg6bvGCaNFNxo4UWhevSxWfM86DQcES4sVyJ2AG0p29I9y-xFu5FqBsL/s1920/image_2024-09-23_16-18-20%20(2).png

ទោះបីជា iPhone 16 Pro Max មានការថតរូបមិនល្អក៏ដោយ ក៏ឧបករណ៍នេះត្រូវបានគេវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនៃការថតវីដេអូ ដោយសារភាពស្មោះត្រង់នៃពណ៌ វាយនភាព ព័ត៌មានលម្អិត សមត្ថភាពក្នុងការលុបផ្ទៃខាងក្រោយ ជាមួយនឹងការផ្តោតដោយស្វ័យប្រវត្តិលឿន និងត្រឹមត្រូវបំផុត ត្រូវបានគេចាត់ទុកថាជា”ទូរស័ព្ទថតវីដេអូល្អបំផុតនាពេលបច្ចុប្បន្ននេះ”។ ទាក់ទងនឹងសមត្ថភាពថតរូប iPhone 16 Pro Max ទទួលបាន ១៥៧ ពិន្ទុ ទាបជាងស្មាតហ្វូននាំមុខគេ Huawei Pura 70 Ultra ដែលមាន ១៦៣ ពិន្ទុ។ ដូច្នេះសរុបមក iPhone 16 Pro Max គឺល្អសម្រាប់ការថតវីដេអូ ប៉ុន្តែមិនល្អសម្រាប់ការថតរូប ដោយបច្ចុប្បន្នស្មាតហ្វូននេះឈរនៅលេខរៀងទី ៤ តាមពីក្រោយ Huawei Pura 70 Ultra, Google Pixel 9 Pro XL និង Honor Magic6 Pro៕

មហាជនសោកស្តាយចំពោះមរណ.ភាព តារាសម្តែងដ៏ល្បីរបស់ថៃ លោក អមអាក់ខាផាន់ ណាក់ម៉ាត

0

ប្រទេសថៃ ៖ វាបានធ្វើឱ្យមហាជន និងវិស័យសិល្បៈនៅប្រទេសថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងថា តារាសម្តែងដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ គឺលោក អមអាក់ខាផាន់ ណាក់ម៉ាត (Om Akkaphan Namart) បានទទួលមរណ.ភាព ក្នុងវ័យត្រឹមតែ៣៩ឆ្នាំ ក្រោយពីលោកកើតជំងឺមហារីកនៅបរិវេណសាច់ដុំបេះដូង និងរាលដាលដល់សួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTYZGL_WV1CI_MMZUwysfjxOuP5zcZqWAe5fm3mjAE89aIMnVvnclXcB80ZzpIzG6mziGBlYCluulCcinYlN7WbXcWYSvHseQphYQn3BnF64wKTl8Rttgp3UghfoxZvf6WtoPWMgZylhAhBSnTRMVtIlABJylS39TMclZuCmiE67LNcXVWWEiWhr9SgHAp/s1000/image_2024-09-23_16-21-13%20(2).png

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ហ្វេសប៊ុកផេករបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ ប្រទេសថៃឈ្មោះ Ch7HD បានបង្ហោះព័ត៌មានដ៏សោកសៅពីការទទួលមរណភាពរបស់តារាសម្តែងដ៏ល្បីល្បាញ គឺលោក អម អាក់ខាផាន់ ក្នុងវ័យត្រឹម៣៩ឆ្នាំ ។ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ បញ្ជាក់ថា លោក អម អាក់ខាផាន់ គឺជាតារាសម្តែងដ៏មានទេពកោសល្យក្នុងវិស័យភាពយន្ត ហើយលោកបានបន្សល់ទុកនូវស្នាដៃគួរឱ្យចាប់អារម្មណ៍យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSyxWGm7qwVDRKfz0iivruGYwax0xDmnlM5OUvDhotIqx1n05UvoNX5RYCyW8SuiGHoUGNxRXpjrVNPF5IJaswaqpjxm5whXnsjRG0k__mD-YvcGqf2BFJsFy68sVh1iaUswbKduKeiBMoId_nCZ-ZGKOYrz_2DFEO3hiEJAuGnFvMBbSzpZUYYlJWDUoe/s600/image_2024-09-23_16-21-13.png

លោក អមអាក់ខាផាន់ កើតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៥ បានឈានជើងចូលក្នុងវិស័យសិល្បៈដំបូង តាមរយៈការថតផ្សព្វផ្សាយពាណិជ្ជកម្ម Music Video ។ បន្ទាប់មក លោកបានសម្តែងជាតួរងក្នុងរឿងដំបូងឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងសម្តែងភាពយន្តឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ រហូតទទួលបានពានរង្វាន់ទូរទស្សន៍មាស ផ្នែកតារាសម្តែងលេចធ្លោ ។

ក្រោយមក លោកបានសម្តែងជាតួឯកលើកដំបូងក្នុងរឿង «Sao Chai Hi-Tech» ជាមួយតួឯកស្រី អ្នកនាង វ៉ារ៉ាថាយ៉ា នីឃូហា ហើយលោកក៏ចាប់ផ្តើមមានឈ្មោះបោះសំឡេងកាន់តែខ្លាំង ក្រោយពីលោកបានសម្តែងរឿង «ភពពីរ» ។ ចាប់ពីឆ្នាំ២០១៧ រហូតមក លោកក៏បានសម្តែងភាពយន្តជាបន្តបន្ទាប់ ដូចជា ៖ រឿង «បេសកកម្មស្នេហា» និងរឿង «កងនាវាជើងទឹក» ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwUd1zHbqOr-UBIUeiy36naM255UebPZZjQvGpX5owPmeV2-QEiDQrYi3MEtYAfOf7PexcU8UUQCGPniyiaW13iAzFaQPtMe3gXb-f-S8AnYOnCFw7m6a8lIio83adUF6y6CsH6GMby1QwPZ5FAnCobq_WWoO5YhzVvhbrNTmUR01U5XOVoy7VxzKHCFLO/s960/photo_2024-09-23_09-54-13.jpg

ប៉ុន្តែនៅឆ្នាំ២០២២ លោក អមអាក់ខាផាន់ ក៏ចាប់ផ្តើមកើតជំងឺមហារីកនៅសាច់ដុំបេះដូង ហើយលោកក៏ផ្អាកពីការងារសិល្បៈ ដើម្បីព្យាបាលជំងឺមហារីកនេះដែលរាលដាលទៅដល់សួត ។ កាលពីខែមករា ឆ្នាំ២០២៣ លោកបានចូលវះកាត់នៅមន្ទីរពេទ្យ ហើយជំងឺរបស់លោកក៏ធូរស្បើយឡើងវិញ ប៉ុន្តែហ្វេសប៊ុករបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ បានបង្ហោះព័ត៌មានសោកសៅពីការស្លាប់របស់លោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។

ការទទួលមរណភាពរបស់លោក អមអាក់ខាផាន់ បានធ្វើឱ្យមហាជន, មិត្តភក្តិក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះនាពេលមុននេះ ពួកគេទើបតែលោកថតភាពយន្តថ្មីមួយ ហើយលោកថែមទាំងបង្ហោះក្នុង Instagram ឱ្យទស្សនិកជនរង់ចាំទស្សនារឿងថ្មីរបស់លោកទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWREhnZ23uDUj-jxWGOWKajma9yzkOZzM0_-JPw0G0V-zU6xJqyyMLp8pedhRzvNZIMkNnneFEUjeivCfzJoOoRlF7EaMZtE2_t19KJmPZMJJ4z4y-opSfnICVjhxoBx0a8NTaZifWPM-rkuuU35f62C-oPuqpgXVKg07E3kfJMOi1pL2UnGm3mKIiwHv6/s1280/photo_2024-09-23_09-54-14%20(2).jpg

ក្រុមគ្រួសាររបស់លោក និយាយថា លោកបានព្យាបាលជំងឺមហារីកនៅសាច់ដុំបេះដូង អស់រយៈពេលជាង២ឆ្នាំហើយ ។ ប្អូនស្រីរបស់លោក និយាយថា ៖ «២ឆ្នាំមកនេះ បងប្រុសបានព្យាបាលជំងឺនៅមន្ទីរពេទ្យ តែគាត់អត់ធ្មត់ខ្លាំងណាស់ ។ បងប្រុសបានមើលថែក្រុមគ្រួសាររហូតដល់គាត់ស្លាប់ ប៉ុន្តែគាត់នៅតែរឹងមាំទាំងផ្លូវកាយ និងចិត្ត ដើម្បីកុំឱ្យគ្រប់គ្នាបារម្ភ» ។

រីឯម្តាយរបស់លោក និយាយថា ៖ «ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានមកចូលរួមបុណ្យសពកូនខ្ញុំ ។ បើទោះជាកូនប្រុសកំពុងសម្រាកព្យាបាលជំងឺក្តី តែកូននិយាយជាមួយក្រុមគ្រួសារតាមធម្មតា ដោយសារមិនចង់ឱ្យគ្រប់គ្នាបារម្ភ ។ កូនប្រុសបានលះបង់គ្រប់យ៉ាងទាំងអស់ដើម្បីថែទាំគ្រួសាររហូតដល់ដង្ហើមចុងក្រោយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDBsNnXH6B63BEmucqbs_lF2c9S_LBhQlxiS6vt4ILhLXqLNu0fyGME-P5hHV2tXZhPWa4YZ4ot0J4nEem7tJO4WcvCEbe-jM8Mz3oLmpPzt5BUafqW9MbNm9heoCsnfwV9X9iLNp2oju0TI4ISWtQueKTNNSsn9OHPgyUWW471Xwwfr9QGr9Sg1iFv8FT/s1280/photo_2024-09-23_09-54-14.jpg

ក្នុងពិធីបុណ្យសព គេបានឃើញអ្នកស្រី ដារៀ ឆេសរ៉ុក ជាភរិយារបស់លោក អមអាក់ខាផាន់ ឈរទទួលភ្ញៀវមកចូលរួមបុណ្យសពជាមួយក្រុមគ្រួសារខាងស្វាមី ជាមួយទឹកមុខយ៉ាងក្រៀមក្រំបំផុត ៕